Jump to content

ខេត្តកំពង់ស្ពឺ

ពីវិគីភីឌា
ខេត្តកំពង់ស្ពឺ
Kampong Speu
ខេត្ត
ទេសភាពដើមត្នោតក្នុងខេត្តកំពង់ស្ពឺ
ទេសភាពដើមត្នោតក្នុងខេត្តកំពង់ស្ពឺ
ផែនទីកម្ពុជារំលេចទីតាំងខេត្តកំពង់ស្ពឺ
ផែនទីកម្ពុជារំលេចទីតាំងខេត្តកំពង់ស្ពឺ
កូអរដោនេ: 11°27′N 104°30′E / 11.450°N 104.500°E / 11.450; 104.500Coordinates: 11°27′N 104°30′E / 11.450°N 104.500°E / 11.450; 104.500
ប្រទេស កម្ពុជា
ទីរួមខេត្ត (ក្រុង)ច្បារមន ឧដុង្គម៉ែជ័យ
ផ្ទៃក្រឡា
 • សរុប៧០១៧ គម2 (២៧០៩ ម៉ាយ ការ)
ប្រជាជន (2008)[]
 • សរុប៧១៦៥១៧
 • សន្ទភាព១០០/km2 (២៦០/sq mi)
ប្រជានាមpopulation_note =
ល្វែងម៉ោងម.ស.ស.+០៧
ក្រមវាយទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-៥
ស្រុក-ក្រុង៧ស្រុក ២ក្រុង
សង្កាត់៥សង្កាត់
ឃំុ៨២ឃុំ
ភូមិ១៣៦៣ភូមិ

កំពង់ស្ពឺ (អ.ស.អ.: [kɑmpɔːŋ spɨː] ជាអក្សរឡាតាំង Kampong Speu) ជាខេត្តនៃកម្ពុជា។ ខេត្តមានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់ និង កំពង់ឆ្នាំងនៅខាងជើង ខេត្តកណ្ដាលនៅខាងកើត តាកែវនៅខាងភាគអាគ្នេយ៍ កំពតខាងត្បូង និងកោះកុងនៅភាគខាងលិច។ ទីរួមខេត្តគឺក្រុងច្បារមន

ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាប និង ព្រៃភ្នំមានប្រជាជនសរុប ៥៩៨ ៨៨២ នាក់ ក្នុងនោះមានប្រុស ២៨៧ ៣៩២ នាក់ ស្រី ៣១១ ៤៩០ នាក់។ ជាភាគរយនៃប្រជាជនជា ស្ត្រីមាន ៥២ ភាគរយ។ ខេត្តនេះរួមមាន ៧ ស្រុក, ក្រុង ២,៨៩ ឃុំ-សង្កាត់ និង ១៣១៩ ភូមិ។ ចំនួន ប្រជារា្រស្តទូទាំងខេត្តនេះ សើ្មនឹង ៥,២ ភាគរយនៃប្រជាជនទូទាំងប្រទេសកម្ពុជា។ សន្ទភាពប្រជាជនរបស់ខេត្តគឺ ៨៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខ្ពស់ជាង សន្ទភាពកម្រិតជាតិ ដែលមានតែ ៦៤ នាក់ []

ខេត្តកំពង់ស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខេត្ត​ដែល​សំបូរ​ដោយដើម​ត្នោត​ច្រើន​ជាង​គេ។

រដ្ឋបាលខេត្ត

[កែប្រែ]

ខេត្តកំពង់ស្ពឺ មាន ៨ ស្រុក-ក្រុង រួមមាន ៨៧ ឃុំ[]

ខេត្តកំពង់ស្ពឺ
លេខកូដស្រុក ស្រុក-ក្រុង ជាឡាតាំង ចំនួនឃុំ-សង្កាត់
០៥០១ បរសេដ្ឋ Borsedth ១៥
០៥០២ ច្បារមន Chbar Mon
០៥០៣ គងពិសី Kong Pisei ១៣
០៥០៤ ឱរ៉ាល់ Aoral
០៥០៦ ភ្នំស្រួច Phnum Sruoch ១២
០៥០៧ សំរោងទង Samraong Tong ១៥
០៥០៨ ថ្ពង Thpong
០៥០៩ ឧដុង្គម៉ែជ័យ Odongk Meae Chey
០៥១០ សាមគ្គីមុនីជ័យ Samakki Muny Chey ១០
សរុបចំនួនឃុំ-សង្កាត់ ៨២ឃុំ និង ៥សង្កាត់

តំបន់​ទាក់ទាញ

[កែប្រែ]
  • សារមន្ទីរនរៈបូរី សារមន្ទីរ​នេះ​ស្ថិត​នៅ​តាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិ​​ចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង។ សារមន្ទីរ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ជា​លក្ខណៈគ្រួសារ​មួយ​ក្នុង​បំណង​ទុក​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់គេផង ហើយ​និង​ជា​ការ​ចូលរួមចំណែក​រក្សាទុក​នូវ​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​ជាតិ​ឲ្យ​គង់វង្ស​ផង​ដែរ។ សារមន្ទីរនរៈបូរី​មាន​​​វត្ថុ​បុរាណ​តាំង​ពី​សម័យបុរេប្រវត្តិ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ហើយ​វត្ថុ​ទាំង​នោះ​ភាគ​ច្រើន​ជា​រូបបដិមា ធ្វើ​ពី​ឈើ ពី​ថ្ម​ និង កុលាភាជន៍​ដែលសរុប​ទាំង​អស់​មាន​រាប់ពាន់​វត្ថុបុរាណ។ នៅក្នុងសារមន្ទីរនេះគេបានដាក់តាំងនូវវត្ថុជាច្រើនប្រភេទធ្វើ អំពីថ្មភក់ ថ្មភ្នំ ពីឈើ ដូចជា ព្រះពុទ្ធបដិមា រូបចម្លាក់ព្រះបាទជយវរ្ម័នទី៧ រូប​ឆ្មាំប្រាសាទ រូបនាងចេកនាងចម៘ ហើយ​និង វត្ថុ​ប្រើប្រាស់​ពី​ជំនាន់​បុរាណ​រួម​មាន​ឆ្នាំងស្ពាន់ កុលាភាជន៍ ឬ ចាន ឆ្នាំង​ធ្វើ​ពីដីឥដ្ឋ ក្រឡ ពួច ជាដើម។ ក្រៅ​ពី​នេះ​ទៀត​មាន​ក្បាច់ចម្លាក់ តុ ទូ កៅអី ដែល​ធ្វើ​ពី​ឈើ​ពី​គល់​ឈើ​ធំៗ​មាន​អាយុកាល ជា​ច្រើនឆ្នាំ ធ្វើអំពីថ្ម និង អំពីសំបកខ្យង ឬ លៀសសមុទ្រ ជាដើម។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាក់ដោយ ឡែកពីគ្នា និង ដាក់នៅតាមថែវនីមួយៗនៃសារមន្ទីរនោះ។ វត្ថុ​ទាំង​ប៉ុន្មាន​នេះ មុន​នឹង​បាន​យក​មក​ដាក់​តាំង​នៅ​ក្នុងសារមន្ទីរនេះ ត្រូវ​បាន​ម្ចាស់​ប្រមែ​ប្រមូល​ទិញ​ពី​អ្នក​ស្រុក​នៅតាម ខេត្ត​ផ្សេងៗ​តាំង​ពី​ក្រោយ​ប្រទេស​ជាតិ​បាន​រំដោះ​ពី​របបខ្មែរក្រហមឆ្នាំ ១៩៧៩ មកម៉្លេះ។
  • អំពែភ្នំអំពែភ្នំជា​រមណីយដ្ឋាន​វប្បធម៌ និង ធម្មជាតិ មាន​ទីតាំង​ស្ថិត​នៅ​ភូមិតាំងទនេ្ល និង​ភូមិអំពែភ្នំ ឃុំសុពណ៌ទេព និង ឃុំស្វាយក្រវាន់ ក្រុងច្បារមន មានចម្ងាយ ៤៨ គ.ម. ពីភ្នំពេញ រួច​បត់​ឆ្វេង ២ គ.ម. និង​ដល់​រមណីយដ្ឋាន​នេះ។ តំបន់​នេះ​មាន​ទេសភាព​នៃ​ទឹក​ស្ទឹង​ឆ្លងកាត់ រួម​ផ្សំ​ដើម​ឈើ​តូច​ធំ​ដុះ​ប្រជ្រៀត​គ្នា​តាម​ដង​ស្ទឹង​បង្កើត​បាន​ជា​ទេសភាព​គួរ​ឧ្យ​ចង់​គយគន់​ក្រៃលែង។​ នៅ​ជើង​ភ្នំ​អំពែភ្នំ​មាន​​ស្ពាន​យោល​មួយ​ឆ្លង​កាត់​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដើម្បី​តភ្ជាប់ ភូមិតាំងទន្លេ របស់ ​ឃុំសុពណ៌ទេព​ទៅ​ភូមិអំពែភ្នំ ឃុំអំពែភ្នំ។ នៅ​រដូវប្រាំង​បើ​យើង​ឈរ​ពី​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ក្នុង​បាត​ស្ទឹង​នោះ​យើង​នឹង​បាន​ឃើញ​ទឹក​ស្ទឹង​ហូ​ររឹមៗ​គេច ផ្ទាំងថ្ម និង​ពំ​នូក​ខ្សាច់​ដោយ​មាន​ហ្វូង​ចង្វា​តូចៗ​ហែល​ប្រដេញ​គ្នា​ឆ្វាត់​ឆ្វែង និង​ជា​យូរ​ៗ​ម្តង​គេ​សង្កេត​ឃើញ​មាន​ហ្វូង​សត្វ​ស្វា​នាំ​គ្នា​ចុះងូត​ទឹក​បាត​ស្ទឹង យ៉ាង​សប្បាយ​​រីករាយ។ ឯ​នៅ​រដូវ​វស្សា​វិញ​បើ​យើង​ឈរ​នៅ​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ស្ទឹង​វិញ​នោះ​យើង​នឹង​បាន​ឃើញ​ខ្សែ​ទឹក​ហូរ​យ៉ាង​ខ្មួល​ខ្មាញ​បែក​ពពុះ​គួរ​ឱ្យ​ព្រឺខ្លាច​ក្រៃលែង ដែល​អ្នកទេសចរណ៍​មួយ​ចំនួន​ឈរ​លើ​ស្ពាន​សឹង​មិន​សំឡឹង​ចុះ​ទឹក​ឡើយ។ នៅ​ត្រើយ​ខាង​ត្បូង​ស្ទឹង យើង​នៅ​សង្កេត​ឃើញ​មាន​វត្ត​ចាស់បុរាណ​មួយនៅ​លើ​កូន​ភ្នំ ដែល​ជា​ទី​សក្ការៈ​របស់​ប្រជាពលរដ្ឋ ទៅធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ជាតិ។ នៅ​តំបន់​អំពែភ្នំ​គេ​អាច​ទៅងូតទឹក ឆ្លង​ស្ពាន​យោល និង អង្គុយ​លេង​កម្សាន្ត​តាម​តូប​នានា​សម្រាក​តាម​មាត់​ស្ទឹង​ដើម្បី​លំហែ​អារម្មណ៍ ហើយ​នៅ​តាម​តូប​នីមួយៗ​គេអាចកំម៉្មង់​ម្ហូប​សាច់​សត្វព្រៃ​បាន​តាម​ចិត្ត​ប្រាថ្នា នេះ​សបញ្ជាក់​ថា​ការ​លួច​បរបាញ់​សត្វ​ព្រៃ​នៅ​តែ​មាន។
  • ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ ៖ គីរីរម្យ​ជា​រមណីយដ្ឋាន​ធម្មជាតិ តំបន់​នេះ​មាន​លក្ខណៈពិសេស​សម្រាប់​ភ្ញៀវទេសចរណ៍ ដូច​ជា​ព្រៃដើម​ស្រល់​យ៉ាង​ក្រាស់​មាន​ម្លប់​ជា​ទីមនោរម្យ ព្រម​ទាំង​មាន​ខ្យល់​អាកាស​ដ៏​បរិសុទ្ឋ​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ក្រៃលែង ឧទ្យាន​ជាតិ​នេះ​ស្ថិត​នៅ​ក្នុង ភូមិដំរីផុង ឃុំគីរីរម្យ ស្រុកភ្នំស្រួច​មានចម្ងាយ ​១១៧ គ.ម. ​ពី​ភ្នំពេញ​តាម​ផ្លូវជាតិលេខ៤ លើ​កំពូលភ្នំកំពស់ ៧០០ ម។
  • រមណីយដ្ឋានគីរីរម្យ(ក្រោម) ៖ រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំគីរីរម្យ ទី​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​កែ​ច្នៃ​ឱ្យមាន​ភាព​រស់​រវើក​ល្អ​ស្អាត​ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរណ៍។ ទី​នោះ​មាន​សណ្ឋាគារ កន្លែង​ក្មេង​លេង សួន​​រូបចម្លាក់​ដាយ​ណូស័រ ទីលាន​លេង​កីឡា និង​កន្លែង​ងូត​ទឹក​ជាដើម។
  • ចំបក់ ៖ ចំបក់​ជារមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​ ហើយ​កំពង់​ពេញ​និយម​ពី​សំណាក់​ភ្ញៀវទេសចរណ៍​ជាតិ ​និង​បរទេស ទី​នោះ​មាន​ទឹក​ធ្លាក់​ដ៏​ស្រស់​ត្រកាលមាន​មាន​ដង​អូរ​ដ៏​វែង​អន្លាយ​ទឹក​ហូរ​បត់​បែន​កាត់​ផ្ទាំង​ថ្ម​ដោយ​មាន​ម្លប់​ឈើ​ពិសេស​ម្លប់ឫស្សី​នៅ​អម​សង​ខាង​ផ្លូវ​ធ្វើ​ដំណើរ​គួរ​ឱ្យ​ត្រជាក់​ចិត្ត​ចាប់​អារម្មណ៍​ក្រៃលែង។​​​​​​​​​​​​​​​ ចំបក់​មាន​ចម្ងាយ​ជាង​ ១ គ.ម. ខាង​ជើង​គីរីរម្យស្ថិត​នៅ​ក្នុង ឃុំចំបក់ ស្រុកភ្នំស្រូច។ អ្នកធ្វើ​ដំណើរ​ចេញ​ពីទីស្នាក់​ការទេសចរ​ណ៍សហគមន៍ ​ប្រមាណ​ ៤ គ.ម. ដោយ​ជិះ​រទេះគោ ដោយ​កង់​ឬ​ក៏​ដោយ​ថ្មើ​រជើង​ក៏​បាន​តាម​ចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន ហើយ​ចម្ងាយ​ផ្លូវ ​១ គ.ម. ទៅ​ដល់​ទឹក​ធ្លាក់​គឺ​ត្រូវ​ដើរ​ដោយ​ថ្មើ​ជើង​ទើប​បាន។
  • ទឹកជ្រោះអន្លង់រ័ត្ន ៖ ទឹក​ជ្រោះ​អន្លង់រ័ត្ន​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៤​ គីឡូម៉ែត្រ​ខាងជើង​ឧទ្យានជាតិគីរីរម្យ និង​មាន​ចម្ងាយ​ប្រមាណ​ ៣ ​គីឡូម៉ែត្រ​ ពី​រមណីយដ្ឋាន​ទឹក​ធ្លាក់​ចំបក់ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំចំបក់ ស្រុកភ្នំស្រួច។ រមណីយដ្ឋាន​ទឹក​ជ្រោះ​អន្លង់រ័ត្ន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ ២០០៨ ក្រោម​ការ​បង្ហាត់​បង្រៀន​របស់​អង្គការ​ម្លប់​បៃតង​និង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ក្រោម​ការឧបត្ថម្ភ​របស់​អង្កការ វីស៊ីអិនរបស់ប្រទេសហូឡង់
  • រមណីយដ្ឋានល្អាងភ្នំចាស់ ៖ រមណីយដ្ឋាន​ល្អាង​ភ្នំចាស់ ស្ថិត​នៅ​ក្នុង ស្រុកឱរ៉ាល់​។ 'រមណីយដ្ឋាន​ជា​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ដែល​គេ​ទើប​នឹង​រក​ឃើញ​ថ្មីៗ​នេះ។ នៅ​ទី​នោះ​សំបូរ​ទៅ​ដោយ​ល្អាង​ភ្នំធំៗ ជា​ពិសេស​អ្នក​ទៅ​កំសាន្ត​នៅទី​នោះនឹង​បាន​ទស្សនា​របាំ និង​ស្គាល់​ពី​ទំនៀម​ទំលាប់​របស់​ជនជាតិ​ភាគ​តិច​មួយ​ដែល​នៅ​ទីនោះ​​​​​​​​​​ នោះគឺជនជាតិសួយ
  • រមណីយដ្ឋានវប្បធម៌ធម្មជាតិ​ភ្នំព្រះ ៖ ភ្នំព្រះ​ជា​កន្លែង​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​ពីទីជិតទីឆ្ងាយ​ឱ្យ​មកគោរព បូជាបន់ស្រន់តាម​ជុំ​នឿ​របស់​ពួក​គាត់​ព្រោះ​ទី​នោះ​មាន​ភាព​អច្ឆរិយៈខ្លាំង​ណាស់​ខាង​ជុំនឿ។ ឱ្យតែ​រដូវ​បន់​ស្រន់​ចូល​មក​ដល់​ពួក​គាត់​នាំ​គ្នា​សម្រុក​មក​ទីនេះ​រាប់​ពាន់​នាក់ ដើម្បី​ធ្វើ​បុណ្យ​ទាន តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពូក​គាត់។ ទីនោះ​ជាកន្លែង​បួង​សួង​ពូកែ​ស័ក្ដិសិទ្ធិណាស់ នៅ​តាម​ជើង​ភ្នំ​ព្រះ​មានសំណង់​បែប​សាសនា​ផ្សេងៗ​ពី​គ្នា​យ៉ាង​ច្រើន​បាន​សង់​ព័ទ្ធនៅ​ជុំវិញ​ភ្នំព្រះ ពិសេស​នៅ​អំឡុង​ខែ​ មីនា​ និង​ មេសា​ មាន​ប្រជាជន​រាប់​ម៉ឺន​នាក់​នាំគ្នា​ទៅ​ធ្វើ​បុណ្យទាន​ និង​គោរព​សក្ការៈ​តាមជំនឿរបស់​គាត់​រៀងៗ​ខ្លួន។ ភ្នំ​ព្រះ​មាន​រូងភ្នំ និង ល្អាងភ្នំ ជា​ច្រើន​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ​ល្អាងភ្នំ និង​រូង​ភ្នំ​ខ្លះ​ត្រូវ​បាន​គេរៀប​ចំជា​កន្លែង​គោរព​សក្ការៈ។ រមណីយដ្ឋាន​វប្បធម៌​ទេសចរណ៍​ភ្នំចាស់​មាន​មាន​ផ្ទៃ​ដី ១០០ ​ហិកតា​ស្ថិត​នៅក្នុង​ស្រុកឱរ៉ាល់ តាម​ផ្លូវ​ទៅ​ចម្ការ​អំពៅលី​យ៉ុងផាត់​មាន ចម្ងាយ​ជាង ៥០ គ.ម. ​ពីទីរួម​ខេត្តកំពង់ស្ពឺ។
  • ប្រាសាទសាតក្អែកពង ៖ ប្រាសាទ​នេះ​ជា​ប្រាសាតលោល​មាន​ចម្ងាយ​ ១៥ គ.ម. ពី​ខេត្តកំពង់ស្ពឺ​ស្ថិត​នៅ​ក្នុង​ ឃុំតាំងយាក ស្រុកភ្នំស្រួច។ ប្រាសាទ​ក្អែក​ពង​ត្រូវ​បាន​កសាង​នៅ​លើ​កំពូល​ភ្នំ​មួយ​ដែល​មាន​កំពស់​ប្រមាណ​ ៣០០ ម មាន​ជ្រុង​ទាំង​៤​ប៉ុន​គ្នា​កំពូល​ប្រសាទ​បាន​បាក់​បែក​អស់​ ហើយ​ប្រាសាទវិញ​ប្រេះ​ស្រាំ​ស្ទើរ​គ្មាន​សល់។
  • តំបន់ទេសចរណ៍ជនជាតិសួយ ៖ តំបន់​នេះ​មាន​ប្រជាជន ជនជាតិសួយ​រស់​នៅ​ចំនួន ​៣ ៦០០ ​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​ត្រពាំជោ ស្រុកឱរ៉ាល់។ ភ្ញៀវទេសចរណ៍ ដែល​ទៅ​ទី​នោះ​ច្រើន​តែ​ចង់​ទស្សនា​វប្បធម៌​ទំនៀម​ទម្លាប់ ប្រពៃណី​ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ហើយ​រឹត​តែ​ពិសេស​ទៀត​នោះ​ភ្ញៀវ​ទេសចរ​ណ៍ចង់​ទៅ​ទស្សនា​របាំ​របស់​ជនជាតិសួយ និង​របាំ​ផ្សេងៗ​ទៀត​របស់​ពួក​គាត់។

សេដ្ឋកិច្ច

[កែប្រែ]

ផ្សារ៖

  1. កន្ទួត
  2. កំពង់ស្ពឺ
  3. ក្រាំងចេក
  4. តាឡាត់
  5. តាអ៊ឹម
  6. ត្រពាំងក្រឡឹង
  7. ត្រពាំងអំពិល
  8. ត្រាច
  9. ត្រែងត្រយឹង
  10. ថ្នល់ទទឹង
  11. ថ្ពង
  12. បន្ទាយខ្មែរ
  13. បាត់ដឹង
  14. ផ្លូវទទឹង
  15. ពេជ្រនិល
  16. ព្រៃផ្ដៅ
  17. វត្តអង្គ
  18. ស័ង្កសី
  19. ស្រង់
  20. ស្លាបលែង
  21. ឧដុង្គ

អប់រំ

[កែប្រែ]

សាលាមត្តេយ្យ

[កែប្រែ]
  1. សាលាមត្តេយ្យ និង សាលាបឋមសិក្សាអ៊ីហ្វាស្រង់
  2. សាលាគរុកោសល្យ និង វិក្រឹតការខេត្តកំពង់ស្ពឺ
  3. សាលាមត្តេយ្យ ស៊ិន ស៊ីសាមុត
  4. សាលាមត្តេយ្យ​វល្លិ៍ស

សាលាបឋមសិក្សា

[កែប្រែ]
  1. សាលាបឋមសិក្សាពីងពង់
  2. សាលាបឋមសិក្សាក្រសាំងខ្ពស់
  3. សាលាបឋមសិក្សា​ចំបក់
  4. សាលាបឋមសិក្សា​ពាម​ខ្វាវ
  5. សាលាបឋមសិក្សា​ភូមិ​ថ្មី
  6. សាលាបឋមសិក្សា​រកាធំ
  7. សាលាបឋមសិក្សា​វត្តវាំងចាស់]
  8. សាលាបឋមសិក្សាវល្លិ៍ស
  9. សាលាបឋមសិក្សា​សន្តិភាព
  10. សាលាបឋមសិក្សាស្រង់
  11. សាលាបឋមសិក្សាអង្គជុំ
  12. សាលាបឋមសិក្សាអង្គរយាត
  13. សាលាបឋមសិក្សាអង្គ​សិរី
  14. សាលាបឋមសិក្សាម្រុំជើង
  15. សាលាបឋមសិក្សាម្រុំត្បូង
  16. សាលាបឋមសិក្សា៧មករា
  17. សាលាបឋមសិក្សាអំពែភ្នំ
  18. សាលាបឋមសិក្សាវាលមានជ័យ
  19. សាលាបឋមសិក្សាត្រែងត្រយឹង
  20. សាលាបឋមសិក្សាពេជ្រនិល
  21. សាលាបឋមសិក្សាបទុមវ័ន្ត
  22. សាលាបឋមសិក្សាពីរធ្នូ
  23. សាលាបឋមសិក្សាអូកូនត្រុំ
  24. សាលាបឋមសិក្សាវត្តដើមផ្ដៀក
  25. សាលាបឋមសិក្សាភូមិព្រីង
  26. សាលាបឋមសិក្សា​ភ្នំតូច
  27. សាលាបឋមសិក្សាវត្តកក់
  28. សាលាបឋមសិក្សាវត្តកាត់ភ្លក់
  29. សាលាបឋមសិក្សា ជង្រុក
  30. សាលាបឋមសិក្សាវត្តអង្គរមាស
  31. សាលាបឋមសិក្សា វត្តផុង
  32. សាលាបឋមសិក្សា ទួលដង្ហិត
  33. សាលាបឋមសិក្សា វត្តចំណារ
  34. សាលាបឋមសិក្សាមង្គលមានជ័យ
  35. សាលាបឋមសិក្សាបន្ទាប់
  36. សាលាបឋមសិក្សាវត្តពង្រ
  37. សាលាបឋមសិក្សាវត្តព្រះខែថ្មី
  38. សាលាបឋមសិក្សាអង្គមេត្រី

អនុវិទ្យាល័យ

[កែប្រែ]
  1. អនុវិទ្យាល័យ ពីងពង់
  2. អនុវិទ្យាល័យ​គិរី​វ័ន្ត
  3. អនុវិទ្យាល័យឆាយ​ឆុប
  4. អនុ​វ​ទ្យា​ល័យ​ទី​រួម​ខេត្ត
  5. ​អនុវិទ្យាល័យ​បន្ទាយ​ខ្មែរ
  6. អនុវិទ្យាល័យ​ម្រុំ​ខាង​ត្បួ​ង
  7. អនុវិទ្យាល័យត្រែងត្រយឹង
  8. អនុវិទ្យាល័យស្រី​អង្គ​សាយ
  9. អនុវិទ្យាល័យ សុវណ្ណគិរី
  10. អនុវិទ្យាល័យ ភ្នំតូច
  11. អនុវិទ្យាល័យ ភ្នំជាល
  12. អនុវិទ្យាល័យ ទន្លេកន្ទឹល
  13. អនុវិទ្យាល័យមង្គលមានជ័យ
  14. អនុវិទ្យាល័យអង្គស្ដុក

វិទ្យាល័យ

[កែប្រែ]
  1. វិទ្យាល័យ​កំពង់ស្ពឺ
  2. វិទ្យាល័យ​ទ័ព​មានជ័យ
  3. វិទ្យា​សុខា​ផល្លី
  4. == វិទ្យាល័យហ៊ុនសែនចំបក់ ==
  5. វិទ្យាល័យហ៊ុនសែនបាត់ដឹង
  6. វិទ្យាល័យព្រះបិតាឯករាជ្យ
  7. វិទ្យាល័យ ហ៊ុន សែន ជ្រៃហូរព្នៅ
  8. វិទ្យាល័យទ័ពមានជ័យ
  9. វិទ្យាល័យហុនសែនអង្គមេត្រី
  10. វិទ្យាល័យ​ ឧដុង្គ​
  11. វិទ្យាល័យត្រែងត្រយឹង
  12. វិទ្យាល័យព្រះនរោត្តមសានមុនី​(​ព្រះនរោត្តមរណឫទ្ធិ)
  13. វិទ្យាល័យបសេដ្ឋ
  14. វិទ្យាល័យស្លាបលែង
  15. វិទ្យាល័យ២៤កញ្ញា
  16. វិទ្យាល័យ អុិជិយីគិ វាលពង់
  17. វិទ្យាល័យ ហ៊ុនសែន ចាន់ថ្នាល
  18. វិទ្យាល័យ ហ៊ុនសែន រលាំងឈូក
  19. វិទ្យាល័យ ជា ស៊ីម ឱរ៉ាល់
  20. វិទ្យាល័យ​ ហ៊ុន​ សែន​ សំរោង
  21. វិទ្យាល័យ​ ហ៊ុន​ សែន​ អន្លង់ជ្រៃ

សុខាភិបាល

[កែប្រែ]
  1. ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ស្ពឺ

មន្ទីរពេទ្យ

[កែប្រែ]
  1. មន្ទីរពេទ្យខេត្តកំពង់ស្ពឺ
  2. មន្ទីរពេទ្យ​បង្អែក​ឩដុង្គ
  3. មន្ទីរពេទ្យបង្អែកគងពិសី
  4. មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង

វត្តអារាម

[កែប្រែ]
  1. វត្តធម្មបញ្ញាមហាព្រហ្ម
  2. វត្ត​ក្រាំង
  3. វត្ត​ចំប៉ា​ចារ​
  4. វត្ត​ចំប៉ា​ចារុ
  5. វត្តពុទ្រារាម
  6. វត្ត​សុខា​រាម
  7. វត្តសុពណ៌ទេព
  8. វត្ត​អង្គតាភេម
  9. វត្តអង្គខ្មៅ
  10. វត្តអំពែភ្នំ
  11. វត្តភ្នំពេជ្រនិល
  12. វត្តអង្គតាឡឹក
  13. វត្តបទុមវ័ន្ត ( វត្តក្រាំងក្រូច​)
  14. វត្តកលព្រឹក្ស ( វត្តជង្រុក​ )
  15. វត្តសុវណ្ណគិរី ( វត្តក្ដីពេញ )
  16. វត្តអង្គលំទង
  17. វត្តជោត្តនាតរាម ( វត្តថ្មី )
  18. វត្តកក់
  19. វត្តទួលស្គរ
  20. វត្តកាត់ភ្លក់
  21. វត្តភូមិព្រីង
  22. វត្តភ្នំតូច
  23. វត្តរលាំងគ្រើល
  24. វត្តអន្តត្តី
  25. វត្តដើមភ្ដៀក
  26. វត្ត អង្គតាព្រះ
  27. វត្ត ព្រះខែថ្មី

ឯកសារពិគ្រោះ

[កែប្រែ]
  1. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
  2. ក្រសួងផែនការវិជ្ជាស្ថានសិ្ថតិ :ជំរឿនទូទៅនូវ ប្រជារា្រស្តកម្ពុជាឆ្នាំ១៩៩៨
  3. http://www.stats.nis.gov.kh/areaname/dist_pro05.htm[តំណភ្ជាប់ខូច]

តំណខាងក្រៅ

[កែប្រែ]