គមនាគមន៍កម្ពុជា
ការលូតលាស់ផ្នែក កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការរីកចម្រើនខាងផ្លូវគមនាគមន៍។ ប៉ុន្តែជាង២ទសវត្សកន្លងមកនេះហេដ្ឋារចនាសម្ព័ន្ធ ដូចជា ៖ ផ្លូវថ្នល់ ផ្លូវដែក ស្ពាន ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ត្រូវស្រុតចុះទ្រុឌទ្រោមយ៉ាងខ្លាំងដោយសារមូលហេតុផ្សេងៗ។
យល់ដឹង
[កែប្រែ]បណ្ដាញគមនាគមន៍ជាវិស័យសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះវាជាមូលដ្ឋានសម្រាប់អភិវឌ្ឍ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងប្រទេសកម្ពុជាយើងមាន ផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗនៅក្នុងប្រទេស និងក្រៅប្រទេស។
ផ្លូវគោក
[កែប្រែ]ផ្លូវគោកមានពីរប្រភេទគឺ៖ ផ្លូវថ្នល់ និង ផ្លូវដែក ក្នុងនោះផ្លូវថ្នល់មានសារៈសំខាន់ជាងគេ ទាំងប្រវែងនិងសកម្មភាព។
មហាវិថី
[កែប្រែ]- មហាវិថីព្រះស៊ីសុវត្ថិ
- មហាវិថីព្រះនរោត្តម
- មហាវិថីព្រះមុនីវង្ស
- មហាវិថីសហព័ន្ធរុស្ស៊ី
- មហាវិថីកម្ពុជាក្រោម
- មហាវិថីម៉ៅសេទុង
- មហាវិថីព្រះសីហនុ
វិថី
[កែប្រែ]- វិថីនគររាជ
- វិថីមាត់ជ្រូក
- វិថីក្រមួនស
- វិថីកោះត្រល់
- វិថីព្រៃនគរ
- វិថីខេមរភូមិន្ទ
- វិថីអង្គនន្ទ
- វិថីជ័យជេដ្ឋា
- វិថីប៉ាស្ទ័រ
- វិថីព្រះអង្គឌួង
- វិថីសុធារស
រុក្ខវិថី
[កែប្រែ]តិរីវិថី
[កែប្រែ]ផ្លូវថ្នល់
[កែប្រែ]មានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងផ្លូវរុក្ខបាល។
- ផ្លូវជាតិ ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយថវិកាជាតិ ហើយជាផ្លូវដែលចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា។
- ផ្លូវខេត្ត ៖ ផ្លូវនេះថែរក្សាដោយថវិកាខេត្ត ជាផ្លូវកាត់ផ្លូវជាតិ ឬជាផ្លូវចេញពីទីប្រជុំជនមួយក្នុងខេត្តទៅទីប្រជុំជនមួយទៀត។
- ផ្លូវលំ ៖ ផ្លូវតូចៗគ្មានក្រាលថ្ម ដែលគេឃើញមាននៅតំបន់ជនបទ។ ផ្លូវនេះកសាងដោយរដ្ឋបាលមូលដ្ឋាន សហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់។
- ផ្លូវរុក្ខបាល ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយក្រសួងរុក្ខា និងប្រម៉ាញ់សម្រាប់ដឹកនាំផលិតផលព្រៃឈើ សម្រួលតំហែទាំព្រៃឈើ និងធ្វើទេសចរណ៍ធម្មតាផងដែរ។
ផ្លូវថ្នល់ទាំងអស់មានប្រវែង ៦០០០គ.ម ចែកជាផ្លូវជាតិ (២៨០០គ.ម) ផ្លូវខេត្ត (១២០០គ.ម)និងផ្លូវរុក្ខបាល (២០០០គ.ម)។ ផ្លូវក្រាលកៅស៊ូហើយមានប្រវែង ២០០០គ.ម ផ្លូវក្រាលថ្ម និងដីក្រហមមានប្រវែង ២០០០គ.ម សល់ពីនេះជាផ្លូវលំ។
ផ្លូវជាតិសំខាន់ៗរួមមាន ៖
- ផ្លូវជាតិលេខ១ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមអ្នកលឿង និងស្វាយរៀង មានប្រវែង ១៦៧គ.ម។
- ផ្លូវជាតិលេខ២ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមតាខ្មៅ និងតាកែវ ប្រវែង ១៣៧គ.ម។
- ផ្លូវជាតិលេខ៣ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពត និងព្រៃនប់ មានប្រវែង ២៦០គ.ម។
- ផ្លូវជាតិលេខ៤ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពង់ស្ពឺ មានប្រវែង ២២៦គ.ម។
- ផ្លូវជាតិលេខ៥ ៖ ពីភំ្នពេញទៅប៉ោយប៉ែត (អូរជ្រៅ, ព្រំប្រទល់ថៃ)កាត់តាមកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ មានប្រវែង ៤០៨គ.ម។
- ផ្លូវជាតិលេខ៦ ៖ ពីភ្នំពេញទៅសេរីសោភ័ណ កាត់តាមកំពង់ធំ និង សៀមរាប មានប្រវែង ៣៨៦គ.ម។
- ផ្លូវជាតិលេខ៧ ៖ ពីស្គន់ ទៅ ស្នួល កាត់តាមកំពង់ចាម មានប្រវែង ១៨០គ.ម។
- ផ្លូវជាតិលេខ១៣ ៖ ពីស្នួលទៅព្រំប្រទល់ឡាវ កាត់តាមក្រចេះ និង ស្ទឹងត្រែង ប្រវែង ២៩២គ.ម។
- ផ្លូវជាតិលេខ១៥ ៖ ពីអ្នកលឿង ទៅ ជប់ កាត់តាមព្រៃវែង ប្រវែង ៩០គ.ម។
- ផ្លូវជាតិលេខ១៩ ៖ ពីអូរពងមាន់(ស្ទឹងត្រែង) ទៅ បរកែវ កាត់តាមឡាបានសៀក(រតនះគីរី)ប្រវែង ២០៣គ.ម។
ផ្លូវជាតិ | លេខកូដ | ប្រវែង | ពី | ទៅ | កាត់តាម |
---|---|---|---|---|---|
ផ្លូវជាតិលេខ១ | 10001 | ១៦៧គ.ម | ភ្នំពេញ | ព្រំប្រទល់វៀតណាម | អ្នកលឿង និងស្វាយរៀង |
ផ្លូវជាតិលេខ២ | 10002 | ១៣៧គ.ម | ភ្នំពេញ | ព្រំប្រទល់វៀតណាម | តាខ្មៅ និងតាកែវ |
ផ្លូវជាតិលេខ៣ | 10003 | ២៦០គ.ម | ភ្នំពេញ | ក្រុងព្រះសីហនុ | កំពត និងព្រៃនប់ |
ផ្លូវជាតិលេខ៤ | 10004 | ២២៦គ.ម | ភ្នំពេញ | ក្រុងព្រះសីហនុ | កំពង់ស្ពឺ |
ផ្លូវជាតិលេខ៥ | 10005 | ៤០៨គ.ម | ភ្នំពេញ | ប៉ោយប៉ែត (អូរជ្រៅ ព្រំប្រទល់ថៃ | កំពង់ឆ្នាំង ពោធិសាត់ និងបន្ទាយមានជ័យ |
ផ្លូវជាតិលេខ៦ | 10006 | ៣៨៦គ.ម | ភ្នំពេញ | សេរីសោភ័ណ | កំពង់ធំ និងសៀមរាប |
ផ្លូវជាតិលេខ៧ | 10007 | ១៨០គ.ម | ស្គន់ | ស្នួល | កំពង់ចាម |
ផ្លូវជាតិលេខ១១ | 10008 | ៩០គ.ម | អ្នកលឿង | ថ្នល់ទទឹង | |
ផ្លូវជាតិលេខ១៣ | 10009? | ២៩២គ.ម | ស្នួល | ព្រំប្រទល់ឡាវ | កំពង់ចាម និងស្ទឹងត្រែង |
ផ្លូវជាតិលេខ១៥ | 10010? | ៩០គ.ម | ស្នួល | ជប់ | កំពង់ចាម |
ផ្លូវជាតិលេខ១៩ | 10011? | ២០៣គ.ម | អូរពងមាន់ (ស្ទឹងត្រែង) | បរកែវ | ឡាបានសៀក (រតនះគីរី) |
ផ្លូវដែក
[កែប្រែ]ប្រទេសកម្ពុជាយើងមានផ្លូវដែក ៣ខ្សែ។
- ខ្សែទី១ ភ្នំពេញ-អូរជ្រៅ(ប៉ោយប៉ែត)ជាប់ព្រំដែនប្រទេសថៃ៖ មានប្រវែង ៣៨៦គ.ម ត្រូវបានសាងសង់ឡើងពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ។[១] ផ្លូវដែកនេះ ត្រូវបានបើកឱ្យដំណើរការឡើងវិញបណ្តោះអាសន្នកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ។[២]
- ខ្សែទី២ ភ្នំពេញ-ព្រះសីហនុ(កំពង់ផែសមុទ្រ)៖ ឆ្លងកាត់ខេត្តកំពតមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ។[១] ផ្លូវដែកនេះ ត្រូវបានបើកឱ្យដំណើរការឡើងវិញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ។[២]
- ខ្សែទី៣ ស្ថានីយភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖ មានប្រវែងសរុប ១០គីឡូម៉ែត្រ ត្រូវបានបើកឱ្យដំណើរការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ។[២]
ផ្លូវដែកនៅប្រទេសយើងទាំងបីខ្សែនេះមិនទាន់មានលក្ខណៈទំនើបនៅឡើយទេ។
ផ្លូវទឹក
[កែប្រែ]ផ្លូវទឹកដែលសំខាន់គឺទន្លេមេគង្គ (ពីក្រចេះដល់សមុទ្រ) ទន្លេសាប បឹងទន្លេសាប ទន្លេបាសាក់ និងដៃនានា។ ប្រទេសកម្ពុជាយើងមានកំពង់ផែភ្នំពេញដែលអាចឲ្យនាវាសមុទ្រចតបានសឹងគ្រប់រដូវ។ ក្រៅពីកំពង់ផែភ្នំពេញ កំពង់ផែកំពង់ចាម ក្រចេះ កំពង់ឆ្នាំង សៀមរាប...។ល។ កំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែអន្តរជាតិ អាចទទួលបាននាវាសមុទ្រធំៗចូលចតបានគ្រប់រដូវ។ ក្រៅពីនេះមានកំពង់ផែរាម ដែលប្រើប្រាស់សម្រាប់ជាមូលដ្ឋាននាវាចរណ៍កងទ័ពខេមរភូមិន្ទ។ កំពង់ផែកោះកុង សម្រាប់ទូកយន្ត និងនាវាតូចៗចត។
ផ្លូវអាកាស
[កែប្រែ]ការដឹកជញ្ជូនតាមផ្លូវអាកាស មានសកម្មភាពខ្លាំងក្លាជាលំដាប់។ អាកាសយាន្តដ្ឋានសំខាន់ៗនៃប្រទេសកម្ពុជាយើងគឺ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និង សៀមរាប។ ក្រៅពីនេះមានអាកាសយាន្តដ្ឋាននៅតាមទីរួមខេត្តនិងក្រុងជាច្រើនទៀតដូចជា ៖ បាត់ដំបង រតនះគីរី មណ្ឌលគីរី ស្ទឹងត្រែង កោះកុង និង ក្រុងព្រះសីហនុ។ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមានផ្លូវចុះប្រវែង ៣២០០ម ដែលយន្តហោះធន់ធ្ងន់គ្រប់ប្រភេទអាចចុះចតបាន។
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ "ផ្លូវដែក កម្ពុជា ផ្តើមដំណើរការឡើងវិញហើយ". RFI. 2010-10-22. Retrieved 2020-05-22.
- ↑ ២,០ ២,១ ២,២ "កម្ពុជា មានផ្លូវដែកប៉ុន្មានខ្សែហើយ គិតមកដល់ពេលនេះ?". kleykley.sabay.com.kh. 2018. Retrieved 2020-05-22.