ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចុងពាយ័ព្យនៃប្រទេសដែលមានសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេសជាតិ។ ខេត្តនេះមានព្រំខេត្តជាប់ខេត្តឧត្តរមានជ័យ នៅខាងកើតជាប់ខេត្តសៀមរាប នៅខាងត្បូងជាប់ ខេត្តបាត់ដំបង និងមានព្រំដែនរួមអន្តរជាតិជាមួយប្រទេសថៃនៅខាងលិច។ ទីរួមខេត្តនិងទីក្រុងធំបង្អស់គឺក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។ ខេត្តបន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី១៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានប្រជាជន ៦៧៨០៣៣ នាក់ វាជាប់លេខជាខេត្តធំទី ១០ ប្រចាំប្រទេស។ ខេត្តនេះមានក្រុងចំនួនពីគឺក្រុងសិរីសោភណ្ឌ និងក្រុងប៉ោយប៉ែតនៅប៉ែកខាងលិចនៃខេត្តគឺជាព្រំដែនអន្តរជាតិឆ្លងចូលទៅប្រទេសថៃ។ បន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលជាប៉ែកភាគនៃដែនជំរកជីវមណ្ឌលទន្លេសាប។
លក្ខណៈទូទៅ
[កែប្រែ]ឋិតនៅចម្ងាយ៣៥៩គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងមានទីតាំងជាប់នឹងព្រំប្រទល់ខេត្តបាត់ដំបង ឧត្ដរមានជ័យ សៀមរាប និងព្រំប្រទល់ថៃ ខេត្តបន្ទាយមានជ័យ កំពុងទទួលបានភ្ញៀវទេសចរយ៉ាងកុះករតាម រយៈកាស៊ីណូខ្នាតអន្តរជាតិមួយ ដែលកំពុងបើកឱ្យមានការចូលលេង កម្សាន្តទាំងយប់ទាំងថ្ងៃ។ តំបន់កាស៊ីណូនេះ ក៏មានរៀបចំជាផ្នែកផ្សេងទៀតដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្សារលក់ឥវ៉ាន់ផងដែរ។ ភ្ញៀវដែលទៅកម្សាន្តនៅទីនោះភាគច្រើនមកពីប្រទេសថៃ ឯភ្ញៀវជនជាតិផ្សេងទៀតពុំសូវមាននោះទេ។ បើចំពោះជនជាតិខ្មែរជាអ្នកទេសចរ សាមញ្ញវិញ ពួកគេច្រើនទៅដើម្បីកម្សាន្តភ្នែកតែប៉ុណ្ណោះ ពុំសូវមានអ្នកដែលទៅ ដើម្បីប្រព្រឹត្តល្បែងស៊ីសងនោះឡើយ។ មិនមែនមានតែតំបន់កម្សាន្តច្រកព្រំដែនលក្ខណអន្តរជាតិ ប៉ោយប៉ែតប៉ុណ្ណោះ ទេដែលភ្ញៀវទេសចរណ៍ចាប់អារម្មណ៍នោះ ខេត្តបន្ទាយមានជ័យនៅមានតំបន់កម្សាន្តមួយចំនួនទៀត ដែលបានទាក់ទាញ និងកំពុង អភិវឌ្ឍដើម្បីទាក់ទាញភ្ញៀវទេសចរទៀតផង។
តំបន់ទេសចរណ៍សក្តានុពល
[កែប្រែ]ប្រាសាទបន្ទាយឆ្មារមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៦អា ចម្ងាយប្រមាណ៥៩ គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យក្នុងស្រុកថ្មពួក តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទបន្ទាយឆ្មារបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងចន្លោះ សតវត្សទី១២ និង១៣។ តំបន់នេះត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបណ្ដាលឱ្យប្រាសាទមួយចំនួនធំត្រូវ បាក់បែកខ្ទេចខ្ទី នៅសល់តែថ្មរាយប៉ាយពាសពេញដី មិនតែប៉ុណ្ណោះនៅមានពួកចោរបានលួចយករូបចម្លាក់ផ្សេងៗ ពីប្រាសាទទៅលក់ឱ្យឈ្មួញជនជាតិប្រទេសថៃទៀតផង។ ភាពល្បីល្បាញនៃប្រាសាទនេះបានធ្វើឱ្យពីមួយថ្ងៃទៅមួយថ្ងៃមានអ្នក ទេសចរបរទេសចូលទស្សនាកាន់តែច្រើនឡើងៗ ដែលសក្ដានុពលនេះបានធ្វើឱ្យអជ្ញាធរគ្រប់គ្រងប្រាសាទមានការចាប់ អារម្មណ៍ ហើយព្យាយាមរៀបចំបណ្ដាប្រាសាទដទៃទៀតនៅក្នុងខេត្តឱ្យកាន់តែគួរឱ្យទាក់ទាញ ជាមួយនឹងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទេសចរក្នុងការទៅកម្សាន្ត។ ប្រាសាទដែលខេត្តនេះមាន គម្រោងរៀបចំជួសជុលលម្អឡើងវិញមានដូចជា ប្រាសាទបន្ទាយទ័ព ប្រាសាទព្រះឈរ ប្រាសាទប្រាំជាដើម[១]។
អាងទឹកនេះមានទីតាំងស្ថិតនៅក្នុងស្រុកសិរីសោភ័ណចម្ងាយ៤គីឡូម៉ែត្រពីទីរួមខេត្ត កសាងឡើងក្នុងរបបប៉ុលពត សម្រាប់យកទឹកប្រើប្រាស់ក្នុងការធ្វើស្រែចម្ការ។ ទេសចរអាចសប្បាយរីករាយតាមរយៈសកម្មភាពផ្សេងៗដូចជា ការជិះទូក ការងូតទឹកបឹង ការស្ទូចត្រីជាដើម។
ភ្នំបាក់ជញ្ជាំងជារមណីយដ្ឋានវប្បធម៌ ឋិតក្នុងក្រុងសិរីសោភ័ណតាមបណ្តោយផ្លូវជាតិលេខ៥ ចម្ងាយ៥គីឡូ ម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ។ ទីនេះមានភ្នំពីរឈរក្បែរគ្នា ដែលមានផ្ទាំងថ្មធំៗបញ្ឈរ ដែលមើលទៅដូចជាជញ្ជាំង អ្វីមួយ។ មានរូងមួយជម្រៅ១២ម៉ែត្រអាចឱ្យទេសចរចុះទៅកំសាន្តបានផងដែរ។
ប្រវត្តិ
[កែប្រែ]តំបន់នេះជាផ្នែកមួយនៃអាណាចក្រខ្មែរ ដោយសារនៅភាគខាងជើងខេត្តគេឃើញមាន ប្រាសាទបន្ទាយឆ្មារ ដែលគេជឿថាត្រូវបានសាងឡើងនៅរវាងសតវត្សទី១២ និង សតវត្សរ៍ទី១៣។ ប្រាសាទដែលគេស្គាល់តិចតួចជាងគេគឺ ប្រាសាទបន្ទាយនាង និង ប្រាសាទបន្ទាយទ័ព។ នៅសតវត្សទី១៧ សៀមបានឈ្លានពានកាន់កាប់ប្រទេសកម្ពុជា ហើយបានប្រែឈ្មោះខេត្តបន្ទាយមានជ័យជាខេត្តស៊ីសុផុន។ នៅឆ្នាំ ១៩០៧ សៀមបានប្រគល់ខេត្តនេះទៅបារាំង ដែលក្រោយមកត្រូវបានបញ្ចូល ជាដីខេត្តបាត់ដំបងវិញ។
នៅឆ្នាំ ១៧៩៥ សៀមបានត្រួតត្រាលើព្រះរាជាណាចក្រកម្ពុជាភាគខាងលិច ហើយបានធ្វើឱ្យតំបន់នោះក្លាយជាខេត្តសៀមនៃកម្ពុជាភាគខាងក្នុងដែលមានទីរដ្ឋបាលនៅព្រះដំបង ឬ ខេត្តបាត់ដំបង។ ខេត្តនេះបានបន្តក្រោមការត្រួតត្រារបស់សៀមរហូតដល់ឆ្នាំ១៩០៧ នៅពេលនោះសៀមបានជួញប្រែនៅខាងក្នុងកម្ពុជាដើម្បីយកទំនិញត្រឡប់ទៅត្រាច និង ដានជ័យវិញ។ ក្នុងឆ្នាំដដែល ព្រះបាទស៊ីសុវត្ថិបានសំរេចព្រះទ័យបំបែកខេត្តកម្ពុជាភាគខាងក្នុងដែលត្រឡប់មកវិញទៅជាខេត្តបាត់ដំបង (ដែលរួមមានសិរីសោភ័ណ) និងខេត្តសៀមរាប។ នៅគ្រាដែលថៃបានបញ្ចូលកម្ពុជាប៉ែកខាងលិចជាទឹកដីរបស់ខ្លួនឡើងវិញ នៅឆ្នាំ១៩៤១ សិរីសោភ័ណបានបំបែកចេញពីខេត្តបាត់ដំបង និងមានទីរួមខេត្តរដ្ឋបាលនៅខេត្តវិបុលសង្គ្រាមដែលបានបន្តរហូតដល់ឆ្នាំ១៩៤៦ នៅពេលដែលតំបន់នោះទាំងស្រុងបានបង្វែរត្រឡប់មកក្រោមការគ្រប់គ្រងរបស់បារាំង។
នៅចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ ខេត្តបន្ទាយមានជ័យគឺជាខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធគ្នាជាច្រើន ហើយសង្គ្រាមបានធ្វើឱ្យវាក្លាយជាខេត្តមួយក្នុងចំណោមខេត្តទាំងបីដែលសម្បូរគ្រាប់មីនជាងគេបង្អស់ក្នុងប្រទេសកម្ពុជារួមជាមួយនឹងនឹងខេត្តប៉ៃលិន និងបាត់ដំបង។[២]
នៅឆ្នាំ ១៩៨៨ ខេត្តបន្ទាយមានជ័យត្រូវបានបំបែកចេញពីខេត្តបាត់ដំបង ដោយមានស្រុកដំបូង៥គឺ ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។
អាកាសធាតុ
[កែប្រែ]សីតុណ្ហភាពមធ្យមរបស់ខេត្តបន្ទាយមានជ័យគឺនៅចន្លោះពី៣០ទៅ៣៣អង្សា។ អាកាសធាតុមានលក្ខណៈក្ដៅសើមដូចនៅទូទាំងប្រទេសកម្ពុជាដែរ។ រដូវវស្សាចាប់ពីខែមិថុនាទៅតុលា រដូវរងាចាប់ពីខែវិច្ឆិកាដល់កុម្ភៈ និងរដូវក្ដៅចាប់ពីខែមិនាទៅខែឧសភា។
រដ្ឋបាល
[កែប្រែ]ខេត្តបន្ទាយមានជ័យ ស្ថិតនៅ ប្រទេសកម្ពុជា មាន ៧ ស្រុក និង ២ ក្រុង÷
លេខកូដឃុំ | ឈ្មោះស្រុក និងក្រុងជាអក្សរខ្មែរ | ឈ្មោះស្រុក និងក្រុងជាអក្សរឡាតាំង | ចំនួនឃុំ |
---|---|---|---|
១០២ | ស្រុកមង្គលបូរី | MONGKOL BOREI | ១៣ |
១០៣ | ស្រុកភ្នំស្រុក | PHNOM SRUK | ៦ |
១០៤ | ស្រុកព្រះនេត្រព្រះ | PREAH NETH PREAH | ៩ |
១០៥ | ស្រុកអូរជ្រៅ | OU CHROV | ៧ |
១០៦ | ក្រុងសិរីសោភ័ណ | SEREI SAOPHOAN | ៧ |
១០៧ | ស្រុកថ្មពួក | THMOR PUOK | ៦ |
១០៨ | ស្រុកស្វាយចេក | SVAY CHEK | ៨ |
១០៩ | ស្រុកម៉ាឡៃ | MALAI | ៦ |
១១០ | ក្រុងប៉ោយប៉ែត | POI PET | ៣ |
ក្រុង/ស្រុកចំនួន ៩ ស្រុក | ៥៦ ឃុំ |
រដ្ឋបាលខេត្តអតីតកាល
[កែប្រែ]ខេត្តបន្ទាយមានជ័យ មាន ២ ក្រុង និង ៧ ស្រុក÷
- ក្រុងប៉ោយប៉ែត
- ក្រុងសិរីសោភ័ណ
- ស្រុកមង្គលបុរី
- ស្រុកភ្នំស្រុក
- ស្រុកព្រះនេត្រព្រះ
- ស្រុកអូរជ្រៅ
- ស្រុកថ្មពួក
- ស្រុកស្វាយចេក
- ស្រុកម៉ាឡៃ
ប្រជាសាស្ត្រ
[កែប្រែ]ខេត្តបន្ទាយមានជ័យមានប្រជាជនសរុប ៨១៦ ៣៨២ ឬ ៥,២៤២%នៃប្រជាជនកម្ពុជាសរុប(ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ២០០៧)។ ក្នុងនោះមានបុរស ៤០២ ២០១ (ត្រូវជា៤៩,១១%) និងស្ត្រី ៤១៤ ១៨១ (ត្រូវជា៥០,៨៩%)។ អត្រាកំនើនប្រជាជនស្មើនឹង ៥,៩៣%។ ប្រជាជនខេត្តបន្ទាយមានជ័យ៩៣%ជាកសិករ ៥%ជាពាណិជ្ជករ ១,១៧%ជាអ្នកនេសាទ និង ០.៨៣%ទៀតជាមន្ត្រីរាជការ។
សេដ្ឋកិច្ច
[កែប្រែ]សេដ្ឋកិច្ចខេត្ត៩៣%ពឹងផ្អែកលើកសិកម្មនិងនៅសល់៧%ទៀតគឺការនេសាទនិងពាណិជ្ជកម្ម។ ដោយសារតែខេត្តនេះមានព្រំដែនជាប់នឹងប្រទេសថៃ អាជីកម្មបនល្បែង (កាស៊ីណូ) កំពុងតែរីកដុះដាលយ៉ាងខ្លាំង ដែលកំពុងក្លាយជាប្រភពចំនូលដ៏សំខាន់សំរាប់ខេត្ត។
- ផ្សារ៖ កណ្ដាលហ៊ុយគា គុត្តសត ចំការគ ជប់វ៉ារី អគ្គ ថ្មពួក ទឹកថ្លា និមិត្ត បន្ទាយឆ្មារ បន្ទាយនាង ប៉ោយប៉ែតថ្មី ភ្នំតូច ភ្នំធំ ភ្នំស្រុក មង្គល មង្គលបុរី ម៉ាឡៃ រលួស រហាត់ទឹក រ៉ាថ្មី រាត្រី ហ៊ុយឡេង សិរីសោភ័ណ សែនជ័យដីថ្មី(សហគមន៍) សឿ ស្វាយចេក អូរស្ងួត អូរអំបិល
- ផ្សារធ្លាប់មាន៖ កណ្ដាល
ឯកសារយោង
[កែប្រែ]- ↑ ដកស្រង់ចេញ www.cen.com.kh
- ↑ Flooding unearths Cambodia’s landmines, IRIN, PHNOM PENH, 21 October 2013 (IRIN), http://www.irinnews.org/report/98976/flooding-unearths-cambodia-s-landmines
|