Jump to content

ស៊ីរី

ពីវិគីភីឌា
ស៊ីរី
السورية (ភាសាអារ៉ាប់)
ទង់ទីពីរដែលបានប្រើជារឿយៗដោយរដ្ឋាភិបាលអន្តរកាលស៊ីរី
ទីតាំងប្រទេសស៊ីរី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសស៊ីរី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ដាម៉ាស់
33°30′N 36°18′E / 33.500°N 36.300°E / 33.500; 36.300
ភាសាផ្លូវការអារ៉ាប់
ក្រុមជនជាតិ
(ឆ្នាំ ២០២១[][][][][])
៨០–៩០% អារ៉ាប់/ឡេវ៉ាន
៩–១០% ឃឺដ
១–១០% ក្រុមជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០២០[])
រដ្ឋាភិបាលរដ្ឋាភិបាលអន្តរកាល
ទំនេរ
ទំនេរ
ម៉ូហាម៉េដ អាល់-បាស៊្ហា[][]
នីតិបញ្ញត្តិ-
និម្មិតកម្ម
៨ មីនា ១៩២០
១ ធ្នូ ១៩២៤
១៤ ឧសភា ១៩៣០
- ទទួលឯករាជ្យ (ផ្លូវច្បាប់)
២៤ តុលា ១៩៤៥
- ទទួលឯករាជ្យ (ផ្លូវការ)
១៧ មេសា ១៩៤៦
២៨ កញ្ញា ១៩៦១
៨ មីនា ១៩៦៣
របបអាសាដត្រូវបានផ្ដួលរំលំ
៨ ធ្នូ ២០២៤
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១៨៥,១៨០ គ.ម   (ទី៨៧)
- ផ្ទៃទឹក (%)
១.១
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៤)
increase២៥,០០០,៧៥៣[] (ទី៥៧)
- ជំរឿន (ឆ្នាំ ២០១០)
២១,០១៨,៨៣៤
១១៨.៣ នាក់/គ.ម   (ទី៧០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៥)
- សរុប
៥០.២៨ ពាន់លានដុល្លារ[១០]
- ក្នុងម្នាក់
២,៩០០ ដុល្លារ[១០]
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
១១.០៨ ពាន់លានដុល្លារ[១០]
- ក្នុងម្នាក់
៥៣៣ ដុល្លារ[១០]
ជីនី (២០២២)២៦.៦[១១]
ទាប
HDI (២០១៩)Steady  ០.៥៥៧[១២]
មធ្យម · ទី១៥៧
រូបិយវត្ថុផោនស៊ីរី (SYP)
ល្វែងម៉ោងUTC+៣ (AST)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៦៣
កូដ ISO 3166SY
ដែនកម្រិតខ្ពស់.sy
Q858 លើវីគីទិន្នន័យ
មើលជា Q858 លើវីគីទិន្នន័យ

ប្រទេសស៊ីរី (ភាសាអារ៉ាប់៖ سُورِيَا ឬ سُورِيَة ប្រកបថា ស៊ូ–រី–យ៉ា) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច ត្រង់តំបន់មេឌីទែរ៉ាណេខាងកើត និងក្នុងអនុតំបន់ឡេវ៉ាន។ ប្រទេសស៊ីរីមានព្រំដែនខាងលិចជាប់សមុទ្រមេឌីទែរ៉ាណេ ខាងជើងជាប់ប្រទេសតួកគី ខាងកើតនិងអាគ្នេយ៍ជាប់អ៊ីរ៉ាក់ ខាងត្បូងជាប់ហ្សកដានី និងខាងនិរតីជាប់ប្រទេសអ៊ីស្រាអែល និងលីបង់។ បច្ចុប្បន្ននេះ ស៊ីរីកំពុងស្ថិតនៅក្រោមរដ្ឋាភិបាលអន្តរកាល និងមានខេត្តចំនួន ១៤។ ទីក្រុងដាម៉ាស់គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតប្រចាំប្រទេសស៊ីរី។ ដោយមានប្រជាជនចំនួន ២៥ លាននាក់ និងផ្ទៃដីសរុប ១៨៥,១៨០ គីឡូម៉ែត្រការ៉េ ស៊ីរីគឺជាប្រទេសមួយដែលមានចំនួនប្រជាជនច្រើនបំផុតទី៥៧ និងសណ្ឋានដីធំបំផុតទី៨៧

រដ្ឋស៊ីរីសម័យបច្ចុប្បន្នមានទីតាំងស្ថិតនៅលើទឹកដីនៃអាណាចក្របុរាណៗជាច្រើន ចាប់ផ្ដើមពីអរិយធម៌អ៊ីប្លានៅក្នុងសហវត្សរ៍ទី៣ មុន គ.ស។ រដ្ឋធានីដាម៉ាស់ និងទីក្រុងអាឡិបនៅភាគខាងជើងត្រូវបានគេចាត់ទុកថាជាទីក្រុងវប្បធម៌ដ៏សំខាន់ប្រចាំប្រទេសស៊ីរី។ ទីក្រុងដាម៉ាស់នោះធ្លាប់ជាទីអាសនៈកណ្ដាលនៃអាណាចក្រអូមេយ៉ាដ និងជាទីរួមតំបន់នៃស៊ុលតង់ចក្រម៉ាម្លុករបស់អេហ្ស៊ីប។ រដ្ឋស៊ីរីសព្វថ្ងៃត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី២០ ដោយកាលនុះមានទម្រង់ជាទឹកដីម៉ាន់ដាតរបស់បារាំង។ ទីបំផុតមកដល់ឆ្នាំ១៩៤៥ ស៊ីរីក៏ទទួលបានឯករាជ្យដោយមានប្រព័ន្ធរដ្ឋាភិបាលជាសាធារណរដ្ឋអាស្រ័យសភា ហើយក៏ត្រូវបានជាប់ឈ្មោះក្លាយជាសមាជិកស្ថាបនិកមួយរបស់អង្គការសហប្រជាជាតិផងដែរ។កងទ័ពបារាំងដែលនៅសេសសល់ទាំងប៉ុន្មាននៅស៊ីរីត្រូវបានដកចេញទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ១៩៤៦ ដែលនាំឱ្យស៊ីរីទទួលបានឯករាជ្យពេញលេញ។

ប្រទេសស៊ីរីក្រោយឯករាជ្យត្រូវជួបនឹងភាពវឹកវរមួយចំនួនដូចជា រដ្ឋប្រហារយោធាដែលបានរង្គួសរង្គើស្ថេរភាពជាតិនៅរវាងឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៧១។ នៅក្នុងឆ្នាំ១៩៥៨ ស៊ីរីបានចូលក្នុងសហភាពជាមួយប្រទេសអេហ្ស៊ីបបានមួយរយៈពេលខ្លី មុនពេលត្រូវដកខ្លួនចេញវិញនៅក្នុងឆ្នាំ១៩៦១ បន្ទាប់ពីដ្ឋប្រហារយោធា។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៦១​​​ ​ស៊ីរីបានប្ដូរឈ្មោះផ្លូវការរបស់ប្រទេសមកជាសាធារណរដ្ឋអារ៉ាប់ស៊ីរី។ មកដល់ឆ្នាំ១៩៦៣ រដ្ឋប្រហារមួយទៀតបានកើតឡើងក្រោមថ្វីដៃរបស់គណៈកម្មាធិការយោធានៃគណបក្សបាស្ស រួចរបបឯកបក្សផ្ដាច់ការក៏បានបង្កើតឡើង។ ជម្លោះផ្ទៃក្នុងនៅក្នុងគណបក្សបាស្សបាននាំឱ្យមានរដ្ឋប្រហារនយោបាយជាបន្តបន្ទាប់ទៀតដូចជា រដ្ឋប្រហារឆ្នាំ១៩៦៦ និងឆ្នាំ១៩៧០ ដែលជារដ្ឋប្រហារនាំលោកហាហ្វេស អាល់-អាសាដឡើងក្ដោបក្ដាប់អំណាច។ លោកហាហ្វេសបានពង្រួមអំណាចនយោបាយក្នុងប្រទេសស៊ីរីមកត្រឹមរង្វង់គ្រួសារបងប្អូនរបស់គាត់ ហើយក្រោយពីលោកបានបាត់បង់ជីវិតទៅនៅក្នុងឆ្នាំ២០០០ កូនប្រុសម្នាក់របស់លោកឈ្មោះបាស្ហា អាល់-អាសាដក៏បានឡើងកាន់អំណាចបន្តជាប្រធានាធិបតីស៊ីរី។

ចាប់តាំងពីបដិវត្តន៍និទាឃរដូវអារ៉ាប់បានកើតឡើងនៅក្នុងឆ្នាំ២០១១ មកប្រទេសស៊ីរីត្រូវធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលបន្តបង្កឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធំមួយនៅក្នុងតំបន់ ដោយប្រជាជនប្រមាណ ៦​ លាននាក់ត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែងដើម្បីគេចវេះពីភ្លើងសង្គ្រាម។[ស ១] ក្រុមជ្រុលនិយមរដ្ឋឥស្លាមបានផុសឡើង និងកាន់កាប់ទីប្រជុំជនក្នុងប្រទេសស៊ីរីជាច្រើននៅកំឡុងឆ្នាំ២០១៤–២០១៥ មុនពេលត្រូវសហរដ្ឋអាមេរិកប្រកាសបង្កើតសម្ព័ន្ធភាពអន្តរជាតិវាយកម្ទេចក្រុមនោះរលត់ទៅវិញ។ តាំងពីពេលនោះមក ចលនានយោបាយសំខាន់ៗចំនួនបីបានលេចឡើងជាគូបដិបក្ខប្រឆាំងនឹងរបបផ្ដាច់ការត្រកូលអាសាដ នោះរួមមាន៖ រដ្ឋាភិបាលបណ្ដោះអាសន្នស៊ីរី រដ្ឋាភិបាលសង្គ្រោះស៊ីរី​ និងក្រុមរូហាវ៉ា។ នៅចុងឆ្នាំ២០២៤ ការវាយលុកជាបន្តបន្ទាប់ពីសំណាក់ក្រុមចលនាប្រឆាំងចម្រុះនោះបាននាំឱ្យពួកគេកាន់កាប់ទីក្រុង និងទីតាំងសំខាន់ៗជាច្រើននៅក្នុងប្រទេស រហូតដល់ទៅរដ្ឋធានីដាម៉ាស់ និងទីបំផុត របបអាសាដក៏ត្រូវបានផ្ដួលរំលំក្រោមថ្វីដៃក្រុមឧទ្ទាមរួមអស់នោះ។[១៤]

ស៊ីរីជាប្រទេសមួយ​ដែល​មាន​វាល​ទំនាបសម្បូរជីជាតិ ភ្នំ​ខ្ពស់ៗ និង​វាល​ខ្សាច់គ្របដណ្ដប់ស្ទើរគ្រប់ផ្ទៃប្រទេស។ ប្រទេសស៊ីរីផងដែរ​ជាផ្ទះសម្បែង​របស់​ក្រុម​ជនជាតិ និង​សាសនា​ចម្រុះជាច្រើន។ អារ៉ាប់គឺ​ជា​ក្រុម​ជនជាតិ​ដ៏ធំ​បំផុតនៅក្នុងប្រទេស ខណៈឥស្លាមសាសនិកនិកាយ​ស៊ុននីគឺជា​ក្រុម​សាសនា​ធំបំផុតនៅស៊ីរី។ មុនពេលត្រូវក្រុមឧទ្ទាមវាយ​ក្រុង​ដាម៉ាស់ផ្ដួលរបបអាសាដ ស៊ីរីគឺជា​ប្រទេស​តែ​មួយ​គត់ប៉ុណ្ណោះដែលស្ថិតនៅក្រោមអំណាចរបស់ពួកនិយមនវបាស្ស។ រដ្ឋាភិបាលបាស្សនិយមនោះគឺមានលក្ខណៈផ្តាច់ការដែលអំណាចទាំងប៉ុន្មាននៅក្នុងប្រទេសគឺក្ដោបក្ដាប់ដោយក្រុមគ្រួសារត្រកូលអាសាដ និងក៏ត្រូវបានពិភពខាងក្រៅរិះគន់យ៉ាងគំហុកផងដែរជុំវិញរឿងគាបសង្កត់ប្រជាជនខ្លួនឯង និងឧក្រិដ្ឋកម្មសង្រ្គាមក្រោមរបបអាសាដ។ ស៊ីរីបានជាប់ចំណាត់ថ្នាក់លេខបួននៅក្នុងសន្ទស្សន៍រដ្ឋផុយស្រួយប្រចាំឆ្នាំ២០២៤ ដែលនាំឱ្យប្រទេសនេះជាទីកន្លែងដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់អ្នកសារព័ត៌មាន។ សេរីភាពសារព័ត៌មាននៅស៊ីរីគឺនៅមានដែនកំណត់ច្រើនដោយមានឈ្មោះជាប់ចំណាត់ថ្នាក់លេខពីររាប់ពីក្រោមឡើងលើនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះ ស៊ីរីជាប្រទេសមួយដែលសម្បូរអំពើពុករលួយច្រើនបំផុតនៅក្នុងតំបន់ម៉េណា ហើយបានជាប់ចំណាត់ថ្នាក់ទាបបំផុតទីពីរនៅទូទាំងសកលលោកក្នុងសន្ទស្សន៍ការយល់ដឹងអំពីអំពើពុករលួយនៅក្នុងឆ្នាំ២០២៣។

ប្រវត្តិសាស្ត្រ

[កែប្រែ]

កំណត់សម្គាល់

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. Cite error: Invalid <ref> tag; no text was provided for refs named CIA - The World Factbook
  2. "Syria (10/03)".
  3. "Syria's Religious, Ethnic Groups". 20 December 2012.
  4. Cite error: Invalid <ref> tag; no text was provided for refs named Khalifa2013
  5. Shoup, John A. (2018), The History of Syria, ABC-CLIO, p. 6, ល.ស.ប.អ. 978-1440858352 
  6. "Religious Demographics of Syria". Association of Religion Data Archives. Retrieved 16 December 2024.
  7. "Mohammed al-Bashir assigned to form new Syrian government". Ammon News.
  8. https://ilkha.com/english/world/mohammed-al-bashir-appointed-as-syria-s-prime-minister-after-assad-s-fall-431618
  9. "Syria Population". World of Meters.info. Retrieved 8 December 2024.
  10. ១០,០ ១០,១ ១០,២ ១០,៣ "Syria". The World Factbook. Central Intelligence Agency. Archived from the original on 3 February 2021. Retrieved 10 December 2024.
  11. "World Bank GINI index". World Bank. Archived from the original on 9 February 2015. Retrieved 8 December 2024.
  12. "HUMAN DEVELOPMENT REPORT 2023-24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. United Nations Development Programme. 13 March 2024. pp. 274–277. Archived (PDF) from the original on 1 May 2024. Retrieved 8 December 2024.
  13. "Regional group votes to suspend Syria; rebels claim downing of jet". CNN. 14 August 2012. http://edition.cnn.com/2012/08/13/world/meast/syria-unrest/index.html?hpt=hp_t1. 
  14. Al-Khalidi, Suleiman; Azhari, Timour (8 December 2024). "Syrian rebels topple Assad, transforming Middle East". Reuters. https://www.reuters.com/world/middle-east/syria-rebels-celebrate-captured-homs-set-sights-damascus-2024-12-07/.