កាហ្សាក់ស្ថាន
Қазақстан Республикасы (ភាសាកាហ្សាក់) Qazaqstan Respublikasy (ភាសារុស្ស៊ី) | |
---|---|
ទីតាំងប្រទេសកាហ្សាក់ស្ថាន (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | អាសតាណា 51°10′N 71°26′E / 51.167°N 71.433°E |
ទីក្រុងធំបំផុត | អាល់ម៉ាទី 43°16′39″N 76°53′45″E / 43.27750°N 76.89583°E |
ភាសាផ្លូវការ | ភាសាកាហ្សាក់ ភាសារុស្ស៊ី |
គីរីឡុស[ស ១] ឡាតាំង[ស ២] | |
ក្រុមជនជាតិ |
|
សាសនា (ឆ្នាំ ២០២១)[៣] |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យពាក់កណ្ដាលប្រធានាធិបតីនិយមក្រោមរដ្ឋាភិបាលផ្ដាច់ការ |
កាស៊ីម យ៉ូម៉ារ តូកាយអេវ | |
អូលចាស បេកតេណូហ្វ | |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
ព្រឹទ្ធសភា | |
ម៉ាហ្ស៊ីលីស | |
និម្មិតកម្ម | |
១៤៦៥ | |
១៣ ធ្នូ ១៩១៧ | |
១៩ មិថុនា ១៩២៥ | |
៥ ធ្នូ ១៩៣៦ | |
- ប្រកាសអធិបតេយ្យភាព | ២៥ តុលា ១៩៩០ |
- ប្រកាសជាសាធារណរដ្ឋ | ១០ ធ្នូ ១៩៩១ |
- ប្រកាសឯករាជ្យពីសហភាពសូវៀត | ១៦ ធ្នូ ១៩៩១ |
- ទទួលស្គាល់ជាអន្តរជាតិ | ២៦ ធ្នូ ១៩៩១ |
៣០ សីហា ១៩៩៥ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ២,៧២៤,៩០០ គ.ម២ (ទី៩) |
- ផ្ទៃទឹក (%) | ១.៧ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ១៨,៧១១,៥៦០[៤] (ទី៦៤) |
- ដង់ស៊ីតេ | ៧ នាក់/គ.ម២ (ទី២៣៦) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
- សរុប | ៦៩៦.៩០៣ ពាន់លានដុល្លារ[៥] (ទី៤១) |
- ក្នុងម្នាក់ | ៣៤,៤៧៦ ដុល្លារ[៥] (ទី៥៦) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
- សរុប | ២៩០.៩៩៤ ពាន់លានដុល្លារ[៥] (ទី៤៩) |
- ក្នុងម្នាក់ | ១៤,៣៩៥ ដុល្លារ[៥] (ទី៦៤) |
ជីនី (២០១៨) | ២៧.៨[៦] ទាប |
HDI (២០២១) | ០.៨១១[៧] ខ្ពស់ណាស់ · ទី៥៦ |
រូបិយវត្ថុ | តាំងកា (₸) (KZT) |
ល្វែងម៉ោង | UTC+៥ / +៦ (លិច / កើត) |
កូដ ISO 3166 | KZ |
ដែនកម្រិតខ្ពស់ | .kz .қаз |
ប្រទេសកាហ្សាក់ស្ថាន (ភាសាកាហ្សាក់៖ Қазақстан) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋកាហ្សាក់ស្ថាន គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីកណ្តាល។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីនៅភាគខាងជើង ចិននៅភាគខាងកើត រីឯប្រទេសកៀគីស្ថាន អ៊ូសបេគីស្ថាន និងតួកមេនីស្ថានវិញស្ថិតនៅភាគខាងត្បូង។ ប្រទេសនេះមានរដ្ឋធានីនៅ អាសតាណា (ធ្លាប់ហៅថា "ន័រស៊ុលតង់") និងមានទីក្រុងធំបំផុតហៅ អាល់ម៉ាទី។ កាហ្សាក់ស្ថានគឺជាប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រធំជាងគេ ហើយជាប្រទេសធំបំផុតទីប្រាំបួននៅលើពិភពលោក និងមានប្រជាជនចំនួន ១៨.៨ លាន់នាក់។
ទឹកដីនៃប្រទេសកាហ្សាក់ស្ថានបច្ចុប្បន្នត្រូវបានមនុស្សចូលមកតាំងទីលំនៅដំបូងចាប់តាំងពីយុគប៉ាឡេអូលីទិកមកម៉្លេះ។ នៅបុរាណកាល ក្រុមជនជាតិអ៊ីរ៉ង់ផ្សេងៗដូចជា សាកា ម៉ាស្សាជេត្ត និងស៊ីតថ៍ បានចូលមករស់នៅលើទឹកដីកាហ្សាក់ស្ថានតាមរយៈការពង្រីកវាតទីរបស់ចក្រភពអាឆេមីនីដ្ស៍របស់ពួកគេ។ ក្រុមជនជាតិតួកស៊ីគបានចូលមកដល់ដែនដីប្រទេសនេះនៅប្រហែលដើមសតវត្សទី៦។ នៅសតវត្សទី១៣ ទឹកដីកាហ្សាក់ត្រូវបានត្រួតត្រាដោយចក្រភពម៉ុងហ្គោល ដឹកនាំដោយជេនហ្គិស ខាន់។ បន្ទាប់ពីការបែកបាក់រដ្ឋហ្វូងមាសនៅក្នុងសតវត្សទី១៥ ខាន់ចក្រកាហ្សាក់ក៏បានរំលេចឡើង។ ដល់សតវត្សទី១៨ ខាន់ចក្រកាហ្សាក់ត្រូវបែកបាក់ចេញជាបីបក្សសម្ព័ន្ធ ហើយក៏ត្រូវចក្រភពរុស្ស៊ីក្ដោបយកទឹកដីបន្តិចម្តងៗ រហូតដល់ពាក់កណ្តាលសតវត្សទី១៩ ទឹកដីកាហ្សាក់ទាំងមូលក៏ស្ថិតនៅក្រោមអំណាចរុស្ស៊ីជាផ្លូវការ។[៨] បន្ទាប់ពីបដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧ និងសង្រ្គាមស៊ីវិលរុស្ស៊ី ទឹកដីរដ្ឋបាលកាហ្សាក់ស្ថានត្រូវបានគេរៀបចំជាច្រើនលើក។ ដល់ឆ្នាំ១៩៣៦ ទើបព្រំដែនសព្វថ្ងៃបានលេចចេញជារូបរាងឡើងតាមរយៈការប្រកាសរដ្ឋសូវៀតថ្មីហៅ សាធារណរដ្ឋសង្គមនិយមសូវៀតកាហ្សាក់ស្ថាន។ កាហ្សាក់ស្ថានត្រូវជាសាធារណរដ្ឋសូវៀតចុងក្រោយបង្អស់ដែលប្រកាសឯករាជ្យចេញពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១។
ប្រទេសនេះគ្របដណ្តប់លើតំបន់អាស៊ីកណ្តាលទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដោយ ផសស (ផលិតផលក្នុងស្រុកសរុប) ក្នុងតំបន់ប្រមាណ ៦០ ភាគរយគឺមានប្រភពចេញពីប្រទេសនេះ ជាចម្បងតាមរយៈឧស្សាហកម្មប្រេងកាត និងឧស្ម័ន ហើយមិនតែប៉ុណ្ណោះ កាហ្សាក់ស្ថានក៏សម្បូរទៅដោយធនធានរ៉ែជាច្រើនផងដែរ។[៩] កាហ្សាក់ស្ថានជាប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីកណ្ដាល។ សព្វថ្ងៃ ប្រទេសនេះបានប្រកាន់យកប្រព័ន្ធឯកត្តរដ្ឋ (ឯកភូត) សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ[១០] ក៏ប៉ុន្តែតាមការពិត កាហ្សាក់ស្ថានត្រូវស្ថិតនៅក្រោមរបបផ្ដាច់ការ[១១][១២]ដោយគ្មានការបោះឆ្នោតដោយសេរីនោះឡើយ។[១៣] ប៉ុន្តែទោះបីជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើប្រជាធិបតេយ្យូបនីយកម្ម និងកំណែទម្រង់នយោបាយផ្សេងៗត្រូវបានចាត់អនុវត្តបណ្ដើរៗ បន្ទាប់ពីការលាលែងពីតំណែងរបស់ប្រធានាធិបតីនុរស៊ុលតង់ ណាហ្សាបាយ៉េហ្វនៅក្នុងឆ្នាំ២០១៩។ កាហ្សាក់ស្ថាន គឺជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក, សហគមន៍នៃរដ្ឋឯករាជ្យ, អង្គការសហប្រតិបត្តិការសៀងហៃ, សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី, អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព, អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប, អង្គការសហប្រតិបត្តិការឥស្លាម, អង្គការរដ្ឋតួកស៊ីគ និងអង្គការវប្បធម៌អន្តរជាតិតួកស៊ីគ។
ប្រវត្តិសាស្ត្រ
[កែប្រែ]នៅសតវត្សទី១៣ ជនជាតិកាហ្សាក់ជាម្ចាស់ស្រុក ដែលជនជាតិកើតឡើងដោយសារការរួមបញ្ចូលក្នានៃជនជាតិទួរគី និងពួកកុលសម្ព័ន្ធជនជាតិម៉ុងកូល ដែលកម្រនឹងរួមគ្នាជាជាតិសាសន៍តែមួយ បានផ្លាស់ទីលំនៅមករស់នៅលើតំបន់ប្រទេសនេះ។ ទឹកដីនេះត្រូវបានប្រទេសរុស្ស៊ីវាយយកនៅសតវត្សទី១៨ ហើយប្រទេសកាហ្សាក់ស្ថានក៏ក្លាយជាសហភាពសូវៀតនៅឆ្នាំ ១៩៣៦។ ក្នុងកំឡុង កម្មវិធីកសិកម្មកោះវីជីន នាទសវត្សឆ្នាំ១៩៥០ និង ១៩៦០ ពលរដ្ឋសូវៀតត្រូវបានជម្រុញក្នុងការដាំដុះនៅវាលស្មៅខាងជើងប្រទេសកាហ្សាក់ស្ថាន។ ការហូរចូលនៃពួកជនបរទេស(ភាគច្រើនជាជនជាតិរុស្ស៊ី ប៉ុន្តែមានខ្លះទៀតមកពីប្រទេសផ្សេងៗផងដែរ) បានធ្វើឲ្យរបាយប្រជាជនមានការផ្លាស់ប្ដូរ ហើយបានក៏បានធ្វើចំនួនប្រជាជនដែលមិនមែនជាជនជាតិកាហ្សាក់មានការកើនឡើងផងដែរ។ ឯករាជ្យនៅឆ្នាំ១៩៩១ កើតមានឡើងដោយសារអ្នកចំណូលថ្មីដ៏ច្រើនលើសលប់ទាំងនោះបានធ្វើការចាកចេញទៅប្រទេសរបស់ពួកគេវិញ។ បញ្ហាថ្មីដែលចោទឡើងរួមមាន៖
- ការអភិវឌ្ឍអត្តសញ្ញាជាតិដែលមានទំនាក់ទំនងគ្នាមួយ
- ពង្រីកការអភិវឌ្ឍនៃធនធានថាមពលដ៏ធំនៅក្នុងប្រទេស ហើយនាំចេញធនធានទាំងនោះទៅក្នុងទីផ្សារពិភពលោក
- សម្រេចឲ្យបាននូវវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលអាចទទួលយកបាន ដែលមានដូចជា ការនាំប្រេង ហ្គាស ចេញទៅខាងក្រៅប្រទេស ការរុករកមណ្ឌលរ៉ែ និងពង្រឹងទំនាក់ទំនាក់ជាមួយប្រទេសជិតខាង ហើយប្រទេសមហាអំណាចផ្សេងទៀត។
ភូមិសាស្ត្រ
[កែប្រែ]ទីតាំងភូមិសាស្ត្រ
[កែប្រែ]ប្រទេសកាហ្សាក់ស្ថានស្ថិតនៅក្នុងអាស៊ីកណ្ដាល ហើយស្ថិតនៅខាងជើងសាធារណរដ្ឋប្រជាមានិតចិន។ ទឹកដីមួយផ្នែកតូចនៅខាងលិចទន្លេអ៊ូរាល់ គឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប។
កូអរដោនេភូមិសាស្ត្រ
[កែប្រែ]ប្រទេសនេះស្ថិតចន្លោះខ្សែស្របទី៤៨ នៃរយៈទទឹងខាងជើង និងខ្សែបណ្ដោយទី៦៨នៃរយៈបណ្ដោយខាងកើត។
ផ្ទៃដី
[កែប្រែ]ប្រទេសកាហ្សាក់ស្ថានមានផ្ទៃដីសរុប២ ៧១៧ ៣០០ គីឡូម៉ែតទ្វេគុណតូចជារដ្ឋតិចសាសចំនួន៤ ហើយចែកជាដែនគោកចំនួន ២ ៦៦៩ ៨០០ គីឡូម៉ែតទ្វេគុណ និងដែនទឹកចំនួន ៤៧ ៥០០ គីឡូម៉ែតទ្វេគុណ។ ព្រំប្រទល់របស់ប្រទេសមានប្រវែងសរុប១២ ០១២គីឡូម៉ែត ដែលជាប់នឹងសាធារណរដ្ឋប្រជាមានិតចិនប្រវែង១ ៥៣៣គីឡូម៉ែត ជាប់សាធារណរដ្ឋគីរ៍ហ្គីហ្ស៍ស្ថានប្រវែង១ ០៥១គីឡូម៉ែត ជាប់សហព័ន្ធរុស្ស៊ីប្រវែង៦ ៨៤៦គីឡូម៉ែត ជាប់តូមិននីស្ថានប្រវែង៣៧៩គីឡូម៉ែត និងជាប់សាធារណរដ្ឋអ៊ុយប៊ែគីស្ថានប្រវែង២ ២០៣គីឡូម៉ែត។ ប្រទេសនេះគ្មានព្រំប្រទល់ឆ្នេរសមុទ្រទេ តែគួរកត់សម្គាល់ផងដែរថា ប្រទេសកាហ្សាក់ស្ថានក៏ជាប់នឹងសមុទ្រអារ៉ាល់ផងដែរ តែឥឡូវត្រូវបានគេបញ្ចូលជាដែនទឹកពីរ គឺសមុទ្រអារ៉ាល់ប្រវែង១ ០៧០គីឡូម៉ែត និងសមុទ្រកាសព្យែនប្រវែង១ ៨៩៤គីឡូម៉ែត។
បញ្ជីទីក្រុងនៅកាហ្សាក់ស្ថាន
[កែប្រែ]ចំណាត់ថ្នាក់លេខ | តំបន់ | ប្រជ. | |||||||
---|---|---|---|---|---|---|---|---|---|
អាល់ម៉ាទី នុរស៊ុលតង់ |
1 | អាល់ម៉ាទី | អាល់ម៉ាទី | 1,854,656 | ស៊ីមកេនត៍ ការ៉ាហ្គានដា | ||||
2 | នុរស៊ុលតង់ | នុរស៊ុលតង់ | 1,078,384 | ||||||
3 | ស៊ីមកេនត៍ | តួគីស្ថាន | 1,009,086 | ||||||
4 | ការ៉ាហ្គានដា | ការ៉ាកាន់ឌី | 497,712 | ||||||
5 | អាកតូបេ | អាកតូបេ | 487,994 | ||||||
6 | តារ៉ាហ្ស | ចាមប៊ីល | 357,791 | ||||||
7 | ប៉ាវឡូដារ | ប៉ាវឡូដារ | 333,989 | ||||||
8 | អូស្កេមេន | កាហ្សាក់ស្ថានខាងកើត | 331,614 | ||||||
9 | សេមេយ៍ | កាហ្សាក់ស្ថានខាងកើត | 323,138 | ||||||
10 | អាទីរ៉ាវ | អាទីរ៉ាវ | 269,720 |
កំណត់សម្គាល់
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "2023 жыл басына Қазақстан Республикасы халқының саны" (PDF). stat.gov.kz. Archived from the original (PDF) on 11 June 2023. Retrieved 20 កុម្ភៈ 2024.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Kazakhstan population by ethnic groups
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs named2021EthnicStatistics
- ↑ "Негізгі". stat.gov.kz. Archived from the original on 30 ឧសភា 2019. Retrieved 14 វិច្ឆិកា 2021.
- ↑ ៥,០ ៥,១ ៥,២ ៥,៣ "World Economic Outlook Database, October 2023 Edition. (Kazakhstan)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Retrieved 20 កុម្ភៈ 2024.
- ↑ "GINI index (World Bank estimate)". data.worldbank.org. World Bank. Archived from the original on 18 ឧសភា 2020. Retrieved 21 មករា 2023.
- ↑ "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 8 September 2022. Retrieved 21 មករា 2023.
- ↑ Galiev, Anuar (1998). "Traditional Institutions in Modern Kazakhstan". Src-h.slav.hokudai.ac.jp. Archived from the original on 4 September 2019. Retrieved 20 កុម្ភៈ 2024.
- ↑ Zarakhovich, Yuri (27 September 2006). "Kazakhstan Comes on Strong". Time. http://content.time.com/time/world/article/0,8599,1539999,00.html.
- ↑ "Kazakhstan/Qazaqstan Constitution". សភាតំណាងរាស្តកាហ្សាក់ស្ថាន. Archived from the original on 2 December 2016. Retrieved 20 កុម្ភៈ 2024.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedindex2010
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedindex2022
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedkaz2
|
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- Pages with reference errors
- CS1 errors: redundant parameter
- Pages containing cite templates with deprecated parameters
- Articles with hatnote templates targeting a nonexistent page
- អត្ថបទខ្លីមិនពេញលេញ
- កាហ្សាក់ស្ថាន
- ប្រទេស
- ប្រទេសអាស៊ីកណ្តាល
- ប្រទេសអឺរ៉ុបខាងកើត
- រដ្ឋសមាជិកនៃសហគមន៍នៃរដ្ឋឯករាជ្យ
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការស៊ាងហៃ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- រដ្ឋសមាជិកនៃក្រុមប្រឹក្សាតួកស៊ីគ
- ប្រទេសនៅអាស៊ី
- ប្រទេសនៅទ្វីបអឺរ៉ុប
- ប្រទេសឆ្លងទ្វីប
- ប្រទេសនៅអាស៊ីកណ្តាល