ផ្លូវកណ្ដាល
ការប្រៀនប្រដៅរបស់ព្រះពុទ្ធ អំពីកម្ម ជាការគ្រប់គ្រាន់ហើយ ចំពោះការបញ្ជាក់ថា ព្រះអង្គមិនបង្រៀន អំពីទ្រឹស្តីស្លាប់ទៅសូន្យទេ ។ ព្រះពុទ្ធសាសនាទទួលព្រមថា ជីវិតមិនរលត់សូន្យបន្ទាប់ពីស្លាប់ មិនមែនក្នុងន័យថា ជាព្រលឹងអចិន្រ្តៃយ៍ទេ ប៉ុន្តែក្នុងន័យនៃការបន្តភពថ្មី ។ ព្រះពុទ្ធមិនព្រមចូលរួម ក្នុងការប៉ាន់ស្មាន អំពីសកលលោកទេ ។ ព្រះអង្គប្រកាសយ៉ាងច្បាស់ថា បញ្ហាដែលប្រឈមមុខនឹង មនុស្សជាតិ មិនមែននៅក្នុងអតីតកាល ឬអនាគតកាល របស់ព្រះអង្គទេ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ន ភ្លាមៗនេះឯង ។ ចំណេះចេះដឹងនៃសស្សតទិដ្ឋិនិយម និងឧច្ឆេទទិដ្ឋិនិយម គ្មានផ្លូវនឹងជួយមនុស្ស ឲ្យបំបែក សំយោជនៈកិលេស ដែលចងព្រះអង្គទៅនឹងភព ហើយដែលជាប្រភព នៃទោមនស្សទាំងអស់របស់ព្រះអង្គ ដែលកើតមកការខ្វះលទ្ធភាព នឹងបំពេញតណ្ហាគ្រប់យ៉ាង របស់ព្រះអង្គ ។ មុននឹងបុគ្គលណាម្នាក់ ដើរលើផ្លូវទៅកាន់ព្រះនិព្វាន បុគ្គលនោះគប្បីមានសមាទិដ្ឋិជាមុនសិន គឺនៅពេលដែលគេដឹង អ្វីដែលគេស្វែងរក ពេលនោះគេនឹងអាចសម្រេចវាបាន ។