អេមីរ៉ាតអារ៉ាប់រួម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី United Arab Emirates)
អេមីរ៉ាតអារ៉ាប់រួម
الإمارات العربية المتحدة (ភាសាអារ៉ាប់)
បាវចនា
الله الوطن الرئيس
ព្រះ ជាតិ ប្រធានរដ្ឋ
ភ្លេងជាតិ
"عيشي بلادي"
"ប្រទេសយើងបន្តនៅគង់វង្ស"
ទីតាំងអេមីរ៉ាតអារ៉ាប់រួម (ក្រហម) នៅលើភូគោល
ទីតាំងអេមីរ៉ាតអារ៉ាប់រួម (ក្រហម) នៅលើភូគោល
Map
អេមីរ៉ាតអារ៉ាប់រួម
រាជធានីអាប៊ូដាប៊ី
24°28′N 54°22′E / 24.467°N 54.367°E / 24.467; 54.367
ទីក្រុងធំបំផុតឌូបៃ
25°15′N 55°18′E / 25.250°N 55.300°E / 25.250; 55.300
ភាសាផ្លូវការភាសាអារ៉ាប់[១]
ភាសាទទួលស្គាល់ភាសាអង់គ្លេស[២]
ក្រុមជនជាតិ
(ឆ្នាំ ២០១៥)[៣]
សាសនា
(ឆ្នាំ ២០២២)
រដ្ឋាភិបាលរាជាធិបតេយ្យជ្រើសតាំងអាស្រ័យពាក់កណ្ដាលរដ្ឋធម្មនុញ្ញសហព័ន្ធនិយមសភា[៤][៥][៦]
មូហាម៉ាត់ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន
មូហាម៉ាត់ ប៊ីន រ៉ាស្ស៊ីដ អាល់ ម៉ាក់ទុម
មូហាម៉ាត់ ប៊ីន រ៉ាស្ស៊ីដ អាល់ ម៉ាក់ទុម និងម៉ាន់សួរ ប៊ីប ហ្សាយ៉េដ អាល់ ណាយ៉ាន
ខាលីដ ប៊ីន មូហាម៉ាត់ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន
នីតិបញ្ញត្តិក្រុមប្រឹក្សាសហព័ន្ធកំពូល
ក្រុមប្រឹក្សាជាតិសហព័ន្ធ
និម្មិតកម្ម
១៧០៨
១៧២៧
១៧៦១
១៧៦៨
១៨៣៣
ទទួលឯករាជ្យពីចក្រភពអង់គ្លេស
២ ធ្នូ ១៩៧១
៩ ធ្នូ ១៩៧១
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៨៣,៦០០ គ.ម   (ទី១១៤)
- ផ្ទៃទឹក (%)
គ្មានទិន្នន័យ
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
៩,២៨២,៤១០[៧] (ទី៩២)
- ជំរឿន (ឆ្នាំ ២០០៥)
៤,១០៦,៤២៧
១២១ នាក់/គ.ម   (ទី១១០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
increase ៧៧៩.២៣៤ ពាន់លានដុល្លារ[៨] (ទី៣៤)
- ក្នុងម្នាក់
increase ៧៨,២៥៥ ដុល្លារ[៨] (ទី៦)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ៥០១.៣៥៤ ពាន់លានដុល្លារ[៨] (ទី៣២)
- ក្នុងម្នាក់
increase ៥០,៣៤៩ ដុល្លារ[៨] (ទី២១)
ជីនី (២០១៨)២៦.០[៩]
ទាប
HDI (២០២១)increase ០.៩១១[១០]
ខ្ពស់ណាស់ · ទី២៦
រូបិយវត្ថុឌៀរហាំ អអអ (AED)
ល្វែងម៉ោងUTC+០៤:០០ (GST)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ – dd/mm/yyyy
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៩៧១
កូដ ISO 3166AE
ដែនកម្រិតខ្ពស់.ae
امارات.

អេមីរ៉ាតអារ៉ាប់រួម (ភាសាអារ៉ាប់៖ الإمارات العربية المتحدة) ឬអាចហៅសាមញ្ញថា អេមីរ៉ាត (ភាសាអារ៉ាប់៖ الإمارات) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច (មជ្ឈិមបូព៌ា)។ ប្រទេសមួយនេះមានទីតាំងស្ថិតនៅចុងភាគខាងកើតនៃឧបទ្វីបអារ៉ាប់ និងមានព្រំប្រទល់ជាប់ជាមួយប្រទេសអូម៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ខណៈពេលដែលមានព្រំដែនសមុទ្រជាប់ឈូងសមុទ្រពែរ្សរួមជាមួយប្រទេសកាតា និងអ៊ីរ៉ង់។ ទីក្រុងអាប៊ូដាប៊ីគឺជារាជធានីនៃប្រទេស ខណៈឌូបៃជាទីក្រុងដែលមានចំនួនប្រជាជនច្រើនជាងគេ និងជាមជ្ឈមណ្ឌលអន្តរជាតិដ៏ធំមួយ។

អេមីរ៉ាតអារ៉ាប់រួមគឺជារដ្ឋប្រកាន់នូវរបបរាជាធិបតេយ្យជ្រើសតាំង និងបានកើតចេញពីដែនដីសហព័ន្ធចំនួន ៧ អេមីរ៉ាត រួមមាន៖ អាប៊ូដាប៊ី (រាជធានី) អាជម៉ាន ឌូបៃ ហ្វូជ័យរ៉ា រ៉ាសអាល់កីយម៉ា ស្សារចា និងអ៊ុមអាល់កៃវែន[១១] អេមីរ៉ាតនីមួយៗត្រូវបានគ្រប់គ្រងដោយមេដឹកនាំម្នាក់ ដែលបញ្ចូលគ្នាបង្កើតបានជាក្រុមប្រឹក្សាសហព័ន្ធកំពូល។ សមាជិកនៃក្រុមប្រឹក្សាសហព័ន្ធកំពូលត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីម្នាក់ (គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ តំណែងនេះត្រូវបានកាន់ដោយព្រះអង្គម្ចាស់មូហាម៉ាត់ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន)[១២] និងអនុប្រធានាធិបតីម្នាក់ (ព្រះអង្គម្ចាស់មូហាម៉ាត់ ប៊ីន រ៉ាស្ស៊ីដ អាល់ ម៉ាក់ទុម) ពីក្នុងចំណោមសមាជិកពួកគេ។ ជាក់ស្ដែង មេដឹកនាំអាប៊ូដាប៊ីត្រូវកាន់តំណែងជាប្រធានាធិបតី ខណៈដែលមេដឹកនាំឌូបៃជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីផងដែរ។[១៣] កាលឆ្នាំ២០១៣ ប្រទេសនេះមានប្រជាជនចំនួន ៩.២ លាននាក់ ដែលក្នុងនោះ ១.៤ លាននាក់ជាប់សញ្ជាតិអេមីរ៉ាត និង ៧.៨ លាននាក់ផ្សេងទៀតជាជនបរទេស។[១៤][១៥][១៦] រហូតមកដល់ឆ្នា២០២០ អេមីរ៉ាតអារ៉ាប់រួមមានចំនួនប្រជាជនប្រមាណ ៩.៩ លាននាក់។[១៧]

ទឹកដី​អេមីរ៉ាត​អារ៉ាប់​រួម​សព្វថ្ងៃមាន​វត្តមានមនុស្ស​រស់នៅ​អស់​រយៈពេល​ជាង ១២៥,០០០ ឆ្នាំ​មក​ហើយ។ វាជាចំណុចកណ្ដាលនៃផ្លូវពាណិជ្ជកម្មរវាងអរិយធម៌ជាច្រើនរួមមាន មេសូប៉ូតាមី ពែរ្ស និងឥណ្ឌាជាដើម។[១៨]

ឥស្លាមគឺជាសាសនាផ្លូវការ ហើយភាសាអារ៉ាប់គឺជាភាសាផ្លូវការរបស់ប្រទេសនេះ។ អេមីរ៉ាតអារ៉ាប់រួមមានបរិមាណប្រេងធំបំផុតទីប្រាំមួយ និងឧស្ម័នធម្មជាតិច្រើនបំផុតទីប្រាំពីរនៅលើពិភពលោក។[១៩][២០] ព្រះអង្គហ្សាយ៉េដ ប៊ីន ស៊ុលតង់ អាល់ ណាយ៉ាន ដែលជាប្រធានាធិបតីទីមួយរបស់ប្រទេសបានដឹកនាំនិងទទួលរ៉ាប់រងលើដំណើរអភិវឌ្ឍន៍របស់ប្រជាជាតិមួយនេះ ដោយបានវិនិយោគនូវចំណូលបានពីរ៉ែប្រេងកាតទៅក្នុងវិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។[២១] អេមីរ៉ាត់អារ៉ាប់រួមមានសេដ្ឋកិច្ចចម្រុះជាងគេបើប្រៀបធៀបទៅចំណោមសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ[២២] នៅសតវត្សរ៍ទី២១ ប្រទេសនេះលែងសូវពឹងផ្អែកលើប្រេង និងឧស្ម័នទៀតហើយ ខណៈដែលខ្លួនកំពុងផ្តោតបន្ថែមលើការអភិវឌ្ឍវិស័យទេសចរណ៍ និងអាជីវកម្មផ្សេងៗ។ រាជរដ្ឋាភិបាលមិនមានយកពន្ធលើប្រាក់ចំណូលទេ ទោះបីជាមានវត្តមានពន្ធសាជីវកម្មក៏ដោយ ហើយពន្ធលើតម្លៃបន្ថែម ៥% ត្រូវបានណែនាំនៅក្នុងឆ្នាំ២០១៨។[២៣]

ក្រុមសិទ្ធិមនុស្សដូចជា អង្គការលើកលែងទោសអន្តរជាតិ វិមានសេរីភាព និងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានមើលឃើញថា អេមីរ៉ាតអារ៉ាប់រួមមានកម្រិតសិទ្ធិមនុស្សទាប ដោយបានលើកឡើងនូវករណីបំពានសិទ្ធិមនុស្សមួយចំនួនដូចជា ចាប់បុគ្គលដែលហ៊ានរិះគុនរដ្ឋាភិបាលដាក់ពន្ធនាគារ ឬធ្វើទារុណកម្ម ក្រុមគ្រួសារត្រូវបានយាយីដោយបរិធានសន្តិសុខរដ្ឋ និងករណីបាត់ខ្លួនដោយបង្ខំ។[២៤][២៥] សិទ្ធិបុគ្គលដូចជា សេរីភាពក្នុងការជួបប្រជុំ សមាគម សារព័ត៌មាន ការបញ្ចេញមតិ និងសាសនា ក៏ត្រូវបានអាជ្ញាធររដ្ឋគាបសង្កត់យ៉ាងធ្ងន់ធ្ងរផងដែរ។[២៦]

អេមីរ៉ាតអារ៉ាប់រួមត្រូវបានគេចាត់ទុកថាជាមហាអំណាចកណ្តាល។ បច្ចុប្បន្ន ប្រទេសនេះមានឈ្មោះជាសមាជិកនៃអង្គការសហប្រជាជាតិ សម្ព័ន្ធអារ៉ាប់ អង្គការសហប្រតិបត្តិការឥស្លាម អង្គការប្រទេសនាំចេញប្រេងកាត ចលនាមិនចូលបក្សសម្ព័ន្ធ និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។ល។

ប្រវត្តិសាស្ត្រ[កែប្រែ]

ភូមិសាស្ត្រ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. "Fact sheet". United Arab Emirates. U.ae. Retrieved 31 August 2020.
  2. "A mandatory requirement for an English translation under Abu Dhabi Courts". STA Law Firm. Retrieved 2022-02-26.
  3. "United Arab Emirates". cia.gov. Retrieved 19 February 2023.
  4. Stewart, Dona J. (2013). The Middle East Today: Political, Geographical and Cultural Perspectives. London and New York: Routledge. p. 155. ល.ស.ប.អ. 978-0415782432. 
  5. Day, Alan John (1996). Political Parties of The World. Stockton. p. 599. ល.ស.ប.អ. 1561591440. 
  6. "United Arab Emirates Constitution". UAE Ministry of Justice. Retrieved 10 October 2018.
  7. "United Arab Emirates Population (2020)". u.ae.
  8. ៨,០ ៨,១ ៨,២ ៨,៣ "United Arab Emirates". មូលនិធិរូបិយវត្ថុអន្តរជាតិ.
  9. "GINI index (World Bank estimate) – United Arab Emirates". data.worldbank.org. ធនាគារពិភពលោក. Retrieved 30 March 2020.
  10. "Human Development Report 2021–22" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. Retrieved 15 December 2021.
  11. "The Federal Boundaries of the United Arab Emirates" (PDF).
  12. "His Highness Sheikh Mohamed bin Zayed Al Nahyan (MBZ)".
  13. "United Arab Emirates's Constitution of 1971 with Amendments through 2004" (PDF). ConstituteProject.org. Retrieved 10 May 2023.
  14. Habboush, Mahmoud. (10 October 2013) Call to naturalise some expats stirs anxiety in the UAE. Uk.reuters.com. Retrieved 10 October 2015
  15. "Labor Migration in the United Arab Emirates: Challenges and Responses". migrationpolicy.org. 18 September 2013. Retrieved 10 May 2023.
  16. "United Arab Emirates country profile". BBC News. 28 September 2016. https://www.bbc.com/news/world-middle-east-14703998. 
  17. "United Arab Emirates Population (2022)". www.worldometers.info.
  18. thedigitalphilatelist (8 January 2021). "United Arab Emirates". The Digital Philatelist. Retrieved 10 May 2023.
  19. "Production of Crude Oil including Lease Condensate 2016" (CVS download). U.S. Energy Information Administration. Retrieved 11 May 2023.
  20. U.S. Energy Information Administration, International Energy Statistics, accessed 17 January 2019.
  21. "United Arab Emirates profile". BBC News. 14 November 2012. https://www.bbc.co.uk/news/world-middle-east-14703998. 
  22. "IMF Data Mapper". Imf.org. Retrieved 11 May 2023.
  23. Augustine, Babu Das (1 January 2018). "New era in UAE as VAT takes effect". GulfNews. https://gulfnews.com/business/economy/vat/new-era-in-uae-as-vat-takes-effect-1.2149627. 
  24. "United Arab Emirates Archives". Amnesty International. Retrieved 11 May 2023.
  25. Cite error: Invalid <ref> tag; no text was provided for refs named usdep
  26. "Report on the situation of journalists in the UAE Input for the Secretary General Report on the safety of journalists and the issue of impunity" (PDF). ohchr.org. Office of the United Nations High Commissioner for Human Rights. Retrieved 12 May 2022.