Jump to content

កាហ្សាក់ស្ថាន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Kazakhstan)
សាធារណរដ្ឋកាហ្សាក់ស្ថាន
Қазақстан Республикасы (កាហ្សាក់)
Республика Казахстан (រុស្ស៊ី)
ភ្លេងជាតិ
Менің Қазақстаным
"កាហ្សាក់ស្ថានខ្ញុំ"
ទីតាំងប្រទេសកាហ្សាក់ស្ថាន (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសកាហ្សាក់ស្ថាន (ក្រហម) នៅលើភូគោល
រដ្ឋធានីអាស្តាណា
51°10′N 71°26′E / 51.167°N 71.433°E / 51.167; 71.433
ទីក្រុងធំបំផុតអាល់ម៉ាទី
43°16′39″N 76°53′45″E / 43.27750°N 76.89583°E / 43.27750; 76.89583
ភាសាផ្លូវការកាហ្សាក់
រុស្ស៊ី
គីរីឡុស[ស ១]
ឡាតាំង[ស ២]
ក្រុមជនជាតិ
(ឆ្នាំ ២០២៦)[១]
សាសនា
(ឆ្នាំ ២០២១)[២][៣][៤]
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យពាក់កណ្ដាលប្រធានាធិបតីនិយមក្រោមរដ្ឋាភិបាលផ្ដាច់ការ[៥][៦]
កាស៊ីម យ៉ូម៉ារ តូកាយអេវ
អូលចាស បេកតេណូហ្វ
នីតិបញ្ញត្តិគូរូលតៃ
និម្មិតកម្ម
១៤៦៥
១៣ ធ្នូ ១៩១៧
១៩ មិថុនា ១៩២៥
៥ ធ្នូ ១៩៣៦
- ប្រកាសអធិបតេយ្យភាព
២៥ តុលា ១៩៩០
- ប្រកាសជាសាធារណរដ្ឋ
១០ ធ្នូ ១៩៩១
- ប្រកាសឯករាជ្យពីសហភាពសូវៀត
១៦ ធ្នូ ១៩៩១
- ទទួលស្គាល់ជាអន្តរជាតិ
២៦ ធ្នូ ១៩៩១
៣០ សីហា ១៩៩៥
១ កក្កដា ២០២៦
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២,៧២៤,៩០០ គ.ម២   (ទី​៩)
- ផ្ទៃទឹក (%)
១.៧
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៦)
Neutral increase ២០,៥៤៧,៩០៩[៧] (ទី​៦៥)
៧.៤៤ នាក់/គ.ម២   (ទី​២៣៦)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៦)
- សរុប
increase ៩៩៣.៦៧២ ពាន់លានដុល្លារ[៨] (ទី៣៦)
- ក្នុងម្នាក់
increase ៤៨,២៥០ ដុល្លារ[៨] (ទី៤៩)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៦)
- សរុប
increase ៣៦០.៤៥៦ ពាន់លានដុល្លារ[៨] (ទី៤៧)
- ក្នុងម្នាក់
increase ១៧,៥០៣ ដុល្លារ[៨] (ទី៦៤)
ជីនី (២០១៨)negative increase ២៧.៨[៩]
ទាប
HDI (២០២៣)increase ០.៨៣៧[១០]
ខ្ពស់ណាស់ · ទី៦០
រូបិយវត្ថុតាំងកា (₸) (KZT)
ល្វែងម៉ោងUTC+៥ / +៦ (លិច / កើត)
កូដ ISO 3166KZ
ដែនកម្រិតខ្ពស់.kz
.қаз
Q232 លើវីគីទិន្នន័យ
មើលជា Q232 លើវីគីទិន្នន័យ

ប្រទេសកាហ្សាក់ស្ថាន (ភាសាកាហ្សាក់៖ Қазақстан; ភាសារុស្ស៊ី៖ Казахстан) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋកាហ្សាក់ស្ថាន គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីកណ្តាល។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីនៅភាគខាងជើង ចិននៅភាគខាងកើត រីឯប្រទេសកៀគីស្ថាន អ៊ូសបេគីស្ថាន និងតួកមេនីស្ថានវិញស្ថិតនៅភាគខាងត្បូង។ ប្រទេសនេះមានរដ្ឋធានីនៅ អាសតាណា (ធ្លាប់ហៅថា "ន័រស៊ុលតង់") និងមានទីក្រុងធំបំផុតហៅ អាល់ម៉ាទី។ កាហ្សាក់ស្ថានគឺជាប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រធំជាងគេ ហើយជាប្រទេសធំបំផុតទីប្រាំបួននៅលើពិភពលោក និងមានប្រជាជនចំនួន ១៨.៨ លាន់នាក់។

ទឹកដីនៃប្រទេសកាហ្សាក់ស្ថានបច្ចុប្បន្នត្រូវបានមនុស្សចូលមកតាំងទីលំនៅដំបូងចាប់តាំងពីយុគប៉ាឡេអូលីទិកមកម៉្លេះ។ នៅបុរាណកាល ក្រុមជនជាតិអ៊ីរ៉ង់ផ្សេងៗដូចជា សាកា ម៉ាស្សាជេត្ត និងស៊ីតថ៍ បានចូលមករស់នៅលើទឹកដីកាហ្សាក់ស្ថានតាមរយៈការពង្រីកវាតទីរបស់ចក្រភពអាឆេមីនីដ្ស៍របស់ពួកគេ។ ក្រុមជនជាតិតួកស៊ីគបានចូលមកដល់ដែនដីប្រទេសនេះនៅប្រហែលដើមសតវត្សទី៦។ នៅសតវត្សទី១៣ ទឹកដីកាហ្សាក់ត្រូវបានត្រួតត្រាដោយចក្រភពម៉ុងហ្គោល ដឹកនាំដោយជេនហ្គិស ខាន់។ បន្ទាប់ពីការបែកបាក់រដ្ឋហ្វូងមាសនៅក្នុងសតវត្សទី១៥ ខាន់ចក្រកាហ្សាក់ក៏បានរំលេចឡើង។ ដល់សតវត្សទី១៨ ខាន់ចក្រកាហ្សាក់ត្រូវបែកបាក់ចេញជាបីបក្សសម្ព័ន្ធ ហើយក៏ត្រូវចក្រភពរុស្ស៊ីក្ដោបយកទឹកដីបន្តិចម្តងៗ រហូតដល់ពាក់កណ្តាលសតវត្សទី១៩ ទឹកដីកាហ្សាក់ទាំងមូលក៏ស្ថិតនៅក្រោមអំណាចរុស្ស៊ីជាផ្លូវការ។[១១] បន្ទាប់ពីបដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧ និងសង្រ្គាមស៊ីវិលរុស្ស៊ី ទឹកដីរដ្ឋបាលកាហ្សាក់ស្ថានត្រូវបានគេរៀបចំជាច្រើនលើក។ ដល់ឆ្នាំ១៩៣៦ ទើបព្រំដែនសព្វថ្ងៃបានលេចចេញជារូបរាងឡើងតាមរយៈការប្រកាសរដ្ឋសូវៀតថ្មីហៅ សាធារណរដ្ឋសង្គមនិយមសូវៀតកាហ្សាក់ស្ថាន។ កាហ្សាក់ស្ថានត្រូវជាសាធារណរដ្ឋសូវៀតចុងក្រោយបង្អស់ដែលប្រកាសឯករាជ្យចេញពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១។

ប្រទេសនេះគ្របដណ្តប់លើតំបន់អាស៊ីកណ្តាលទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដោយ ផសស (ផលិតផលក្នុងស្រុកសរុប) ក្នុងតំបន់ប្រមាណ ៦០ ភាគរយគឺមានប្រភពចេញពីប្រទេសនេះ ជាចម្បងតាមរយៈឧស្សាហកម្មប្រេងកាត និងឧស្ម័ន ហើយមិនតែប៉ុណ្ណោះ កាហ្សាក់ស្ថានក៏សម្បូរទៅដោយធនធានរ៉ែជាច្រើនផងដែរ។[១២] កាហ្សាក់ស្ថានជាប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីកណ្ដាល។ សព្វថ្ងៃ ប្រទេសនេះបានប្រកាន់យកប្រព័ន្ធឯកត្តរដ្ឋ (ឯកភូត) សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ[១៣] ក៏ប៉ុន្តែតាមការពិត កាហ្សាក់ស្ថានត្រូវស្ថិតនៅក្រោមរបបផ្ដាច់ការ[១៤][១៥]ដោយគ្មានការបោះឆ្នោតដោយសេរីនោះឡើយ។[១៦] ប៉ុន្តែទោះបីជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើប្រជាធិបតេយ្យូបនីយកម្ម និងកំណែទម្រង់នយោបាយផ្សេងៗត្រូវបានចាត់អនុវត្តបណ្ដើរៗ បន្ទាប់ពីការលាលែងពីតំណែងរបស់ប្រធានាធិបតីនុរស៊ុលតង់ ណាហ្សាបាយ៉េហ្វនៅក្នុងឆ្នាំ២០១៩។ កាហ្សាក់ស្ថាន គឺជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក, សហគមន៍នៃរដ្ឋឯករាជ្យ, អង្គការសហប្រតិបត្តិការសៀងហៃ, សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី, អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព, អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប, អង្គការសហប្រតិបត្តិការឥស្លាម, អង្គការរដ្ឋតួកស៊ីគ និងអង្គការវប្បធម៌អន្តរជាតិតួកស៊ីគ។

ប្រវត្តិសាស្ត្រ

[កែប្រែ]

នៅសតវត្សទី១៣ ជនជាតិកាហ្សាក់ជាម្ចាស់ស្រុក ដែលជនជាតិកើតឡើងដោយសារការរួមបញ្ចូលក្នានៃជនជាតិទួរគី និងពួកកុលសម្ព័ន្ធជនជាតិម៉ុងកូល ដែលកម្រនឹងរួមគ្នាជាជាតិសាសន៍តែមួយ បានផ្លាស់ទីលំនៅមករស់នៅលើតំបន់ប្រទេសនេះ។ ទឹកដីនេះត្រូវបានប្រទេសរុស្ស៊ីវាយយកនៅសតវត្សទី១៨ ហើយប្រទេសកាហ្សាក់ស្ថានក៏ក្លាយជាសហភាពសូវៀតនៅឆ្នាំ ១៩៣៦។ ក្នុងកំឡុង កម្មវិធីកសិកម្មកោះវីជីន នាទសវត្សឆ្នាំ១៩៥០ និង ១៩៦០ ពលរដ្ឋសូវៀតត្រូវបានជម្រុញក្នុងការដាំដុះនៅវាលស្មៅខាងជើងប្រទេសកាហ្សាក់ស្ថាន។ ការហូរចូលនៃពួកជនបរទេស(ភាគច្រើនជាជនជាតិរុស្ស៊ី ប៉ុន្តែមានខ្លះទៀតមកពីប្រទេសផ្សេងៗផងដែរ) បានធ្វើឲ្យរបាយប្រជាជនមានការផ្លាស់ប្ដូរ ហើយបានក៏បានធ្វើចំនួនប្រជាជនដែលមិនមែនជាជនជាតិកាហ្សាក់មានការកើនឡើងផងដែរ។ ឯករាជ្យនៅឆ្នាំ១៩៩១ កើតមានឡើងដោយសារអ្នកចំណូលថ្មីដ៏ច្រើនលើសលប់ទាំងនោះបានធ្វើការចាកចេញទៅប្រទេសរបស់ពួកគេវិញ។ បញ្ហាថ្មីដែលចោទឡើងរួមមាន៖

  • ការអភិវឌ្ឍអត្តសញ្ញាជាតិដែលមានទំនាក់ទំនងគ្នាមួយ
  • ពង្រីកការអភិវឌ្ឍនៃធនធានថាមពលដ៏ធំនៅក្នុងប្រទេស ហើយនាំចេញធនធានទាំងនោះទៅក្នុងទីផ្សារពិភពលោក
  • សម្រេចឲ្យបាននូវវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលអាចទទួលយកបាន ដែលមានដូចជា ការនាំប្រេង ហ្គាស ចេញទៅខាងក្រៅប្រទេស ការរុករកមណ្ឌលរ៉ែ និងពង្រឹងទំនាក់ទំនាក់ជាមួយប្រទេសជិតខាង ហើយប្រទេសមហាអំណាចផ្សេងទៀត។

ភូមិសាស្ត្រ

[កែប្រែ]

ទីតាំងភូមិសាស្ត្រ

[កែប្រែ]

ប្រទេសកាហ្សាក់ស្ថានស្ថិតនៅក្នុងអាស៊ីកណ្ដាល ហើយស្ថិតនៅខាងជើងសាធារណរដ្ឋប្រជាមានិតចិន។ ទឹកដីមួយផ្នែកតូចនៅខាងលិចទន្លេអ៊ូរាល់ គឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប។

កូអរដោនេភូមិសាស្ត្រ

[កែប្រែ]

ប្រទេសនេះស្ថិតចន្លោះខ្សែស្របទី៤៨ នៃរយៈទទឹងខាងជើង និងខ្សែបណ្ដោយទី៦៨នៃរយៈបណ្ដោយខាងកើត។

ផ្ទៃដី

[កែប្រែ]
ផ្ទះកាហ្សាក់ស្ថាន
តេង កាហ្សាក់ស្ថាន
ចានសាច់សេះ

ប្រទេសកាហ្សាក់ស្ថានមានផ្ទៃដីសរុប២ ៧១៧ ៣០០ គីឡូម៉ែតទ្វេគុណតូចជារដ្ឋតិចសាសចំនួន៤ ហើយចែកជាដែនគោកចំនួន ២ ៦៦៩ ៨០០ គីឡូម៉ែតទ្វេគុណ និងដែនទឹកចំនួន ៤៧ ៥០០ គីឡូម៉ែតទ្វេគុណ។ ព្រំប្រទល់របស់ប្រទេសមានប្រវែងសរុប១២ ០១២គីឡូម៉ែត ដែលជាប់នឹងសាធារណរដ្ឋប្រជាមានិតចិនប្រវែង១ ៥៣៣គីឡូម៉ែត ជាប់សាធារណរដ្ឋគីរ៍ហ្គីហ្ស៍ស្ថានប្រវែង១ ០៥១គីឡូម៉ែត ជាប់សហព័ន្ធរុស្ស៊ីប្រវែង៦ ៨៤៦គីឡូម៉ែត ជាប់តូមិននីស្ថានប្រវែង៣៧៩គីឡូម៉ែត និងជាប់សាធារណរដ្ឋអ៊ុយប៊ែគីស្ថានប្រវែង២ ២០៣គីឡូម៉ែត។ ប្រទេសនេះគ្មានព្រំប្រទល់ឆ្នេរសមុទ្រទេ តែគួរកត់សម្គាល់ផងដែរថា ប្រទេសកាហ្សាក់ស្ថានក៏ជាប់នឹងសមុទ្រ​អារ៉ាល់ផងដែរ តែឥឡូវត្រូវបានគេបញ្ចូលជាដែនទឹកពីរ គឺសមុទ្រ​អារ៉ាល់ប្រវែង១ ០៧០គីឡូម៉ែត និងសមុទ្រ​កាសព្យែនប្រវែង១ ៨៩៤គីឡូម៉ែត។

បញ្ជីទីក្រុងនៅកាហ្សាក់ស្ថាន

[កែប្រែ]

កំណត់សម្គាល់

[កែប្រែ]
  1. ↑ អក្សរផ្លូវការរបស់ភាសាកាហ្សាក់ (ត្រឹមឆ្នាំ២០២៥) និងភាសារុស្ស៊ី។
  2. ↑ អក្សរផ្លូវការរបស់ភាសាកាហ្សាក់ (ពីឆ្នាំ២០២៥)។

ឯកសារយោង

[កែប្រែ]
  1. ↑ "Population of the Republic of Kazakhstan by individual ethnic groups and age groups (at the beginning of 2026)". Government of Kazakhstan. Archived from the original on 8 October 2025. Retrieved 25 August 2026.
  2. ↑ "(ជាភាសាកាហ្សាក់) жылғы Қазақстан Республикасы халқының ұлттық санағының қорытындылары". Agency of Strategic Planning and Reforms of the Republic of Kazakhstan National Bureau of Statistics. Archived from the original on 2 September 2022. Retrieved 25 August 2026. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. ↑ Viktorova, Polina (30 November 2022). "How the Number of Believers Changed in Kazakhstan". CABAR.asia. The Institute for War & Peace Reporting. Archived from the original on 3 October 2023. Retrieved 26 August 2026.
  4. ↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
  5. ↑ "Frontline democracy and the battle for Ukraine". Democracy Index 2022. The Economist Intelligence Unit. 2023. p. 50. Archived from the original on 10 February 2022. Retrieved 25 August 2026.
  6. ↑ "Official website of the President of the Republic of Kazakhstan". Archived from the original on 25 February 2024. Retrieved 25 August 2026.
  7. ↑ "(ជាភាសាកាហ្សាក់) Қазақстан Республикасының өңірлерінің статистикасы". stat.gov.kz. Retrieved 2026-08-25.
  8. 1 2 3 4 "World Economic Outlook Database (April 2026 Edition)". www.imf.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 14 April 2026.
  9. ↑ "GINI index (World Bank estimate)". data.worldbank.org. World Bank. Archived from the original on 18 ឧសភា 2020. Retrieved 21 មករា 2023.
  10. ↑ "Human Development Report 2025" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 6 May 2025. Archived (PDF) from the original on 6 May 2025. Retrieved 25 August 2026.
  11. ↑ Galiev, Anuar (1998). "Traditional Institutions in Modern Kazakhstan". Src-h.slav.hokudai.ac.jp. Archived from the original on 4 September 2019. Retrieved 20 កុម្ភៈ 2024.
  12. ↑ Zarakhovich, Yuri (27 September 2006). "Kazakhstan Comes on Strong". Time. http://content.time.com/time/world/article/0,8599,1539999,00.html.
  13. ↑ "Kazakhstan/Qazaqstan Constitution". សភាតំណាងរាស្តកាហ្សាក់ស្ថាន. Archived from the original on 2 December 2016. Retrieved 20 កុម្ភៈ 2024.
  14. ↑ Cite error: Invalid <ref> tag; no text was provided for refs named "index2010".
  15. ↑ Cite error: Invalid <ref> tag; no text was provided for refs named "index2022".
  16. ↑ Cite error: Invalid <ref> tag; no text was provided for refs named "kaz2".