Jump to content

កាតា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី State of Qatar)
រដ្ឋកាតា
دولة قطر (អារ៉ាប់)
បាវចនា
"الله الوطن الأمير"
"ព្រះជាម្ចាស់ ជាតិ អេមារ"
ភ្លេងជាតិ
السلام الأميري
"សុខសន្តិភាពដល់អេមារ"

ទីតាំងប្រទេសកាតា (បៃតង) នៅលើភូគោល
ទីតាំងប្រទេសកាតា (បៃតង) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
ដូហា
25°18′N 51°31′E / 25.300°N 51.517°E / 25.300; 51.517
ភាសាផ្លូវការភាសាអារ៉ាប់[]
ភាសាទូទៅភាសាអង់គ្លេស
ក្រុមជនជាតិ
(ឆ្នាំ ២០១៥)[]
សាសនា
(ឆ្នាំ ២០២០)[]
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យពាក់កណ្ដាលរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត
តាមីម ប៊ីន ហាម៉ាដ
កាលីដ ប៊ីន កាលីហ្វា
នីតិបញ្ញត្តិសភាប្រឹក្សា
និម្មិតកម្ម
១៨ ធ្នូ ១៨៧៨
- ប្រកាសឯករាជ្យ

១ កញ្ញា ១៩៧១
- ទទួលឯករាជ្យពីសហរាជាណាចក្រ

៣ កញ្ញា ១៩៧១
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១១,៥៨១ គ.ម   (ទី១៥៨)
- ផ្ទៃទឹក (%)
០.៨
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
២,៧៩៥,៤៨៤[] (ទី១៣៩)
- ជំរឿន (ឆ្នាំ ២០១០)
១,៦៩៩,៤៣៥[]
១៧៦ នាក់/គ.ម   (ទី៧៦)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
៣៥៧.៣៣៨ ពាន់លានដុល្លារ[] (ទី៥១)
- ក្នុងម្នាក់
១៣៨,៩១០ ដុល្លារ[] (ទី៤)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
១៨៣.៨០៧ ពាន់លានដុល្លារ[] (ទី៥៦)
- ក្នុងម្នាក់
៦៦,២០២ ដុល្លារ[] (ទី៦)
ជីនី (២០០៧)៤១.១[]
មធ្យម
HDI (២០១៩)Steady  ០.៨៤៨[]
ខ្ពស់ណាស់ · ទី៤៥
រូបិយវត្ថុរៀលកាតា (QAR)
ល្វែងម៉ោងUTC+៣ (AST)
ទិសបើកបរស្ដាំ[]
កូដហៅទូរស័ព្ទ+៩៧៤
ដែនកម្រិតខ្ពស់

ប្រទេសកាតា (ភាសាអារ៉ាប់៖ قطر)[១០] ដោយមានឈ្មោះជាផ្លូវការថា រដ្ឋកាតា គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះបានគ្របដណ្តប់លើឧបទ្វីបកាតាទាំងមូលដែលមានទីតាំងនៅលើតំបន់ឆ្នេរសមុទ្រភាគឦសាននៃឧបទ្វីបអារ៉ាប់ ហើយវាមានព្រំដែនគោកតែមួយគត់ជាប់ជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅភាគខាងត្បូង​ ចំណែកឯទឹកដីទាំងប៉ុន្មានរបស់វាត្រូវបានហ៊ុំព័ទ្ធដោយឈូងសមុទ្រពែក្ស។ ប្រទេសកាតាត្រូវបានបំបែកពីប្រទេសបារ៉ែនដោយឈូងសមុទ្របារ៉ែន ដែលជាច្រកចូលនៃឈូងសមុទ្រពែក្ស។ រាជធានីរបស់កាតាគឺ ទីក្រុងដូហា ដែលត្រូវជាទីលំនៅរបស់ប្រជាជនជាង ៨០% នៃប្រទេសនេះ។

នៅដើមឆ្នាំ២០១៧ ប្រទេសកាតាមានប្រជាជនសរុបចំនួន ២.៦ លាននាក់ដោយក្នុងនោះមាន ជនជាតិអារ៉ាប់-កាតាប្រហែល ៣១៣,០០០ នាក់ និងជនបរទេសប្រមាណ ២.៣ លាននាក់។[១១] ឥស្លាមសាសនាគឺជាសាសនាផ្លូវការរបស់រដ្ឋ។[១២] បើ​និយាយ​ពី​ចំណូលប្រជាជនម្នាក់ៗវិញ ប្រទេស​នេះ​មាន ផសស (យអទ) ខ្ពស់​បំផុត​ទី​បួន​នៅលើពិភពលោក។[១៣] កាតាត្រូវបានអង្គការសហប្រជាជាតិចាត់ចំណាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍន៍មនុស្សខ្ពស់ និងមានលិបិក្រមអភិវឌ្ឍន៍មនុស្ស (HDI) ខ្ពស់បំផុតទីបីនៅក្នុងពិភពអារ៉ាប់[១៤] វាជាប្រទេសសេដ្ឋកិច្ចប្រាក់ចំណូលខ្ពស់ ដោយមានឧស្ម័នធម្មជាតិបម្រុង និងប្រេងបម្រុងធំជាងគេទីបីនៅលើពិភពលោក។[១៥]

កាតាបានស្ថិតនៅក្រោមរាជវង្សតានីចាប់តាំងពីអង្គក្សត្រមហាម៉េដ ប៊ីន តានីបានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយអង់គ្លេសនៅក្នុងឆ្នាំ១៨៦៨ ដែលបានទទួលស្គាល់កាតាជាដែនដីដាច់ដោយឡែកពីអង្គភាពដទៃនៅក្នុងតំបន់។ បន្ទាប់ពីរួចផុតពីនឹមត្រួតត្រារបស់អូតូម៉ង់ កាតាបានក្លាយជាអាណាព្យាបាលក្រោមអង់គ្លេសនៅដើមសតវត្សទី២០ រហូតដល់ទទួលបានឯករាជ្យនៅឆ្នាំ១៩៧១។ អេមារបច្ចុប្បន្នគឺ ព្រះអង្គតាមីម ប៊ីន ហាម៉ាដ អាល់ តានីដែលទ្រង់មានអំណាចក្ដោបលើស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិស្ទើរតែទាំងអស់នៅក្រោមរដ្ឋធម្មនុញ្ញនៃរដ្ឋកាតា ក៏ដូចជាអំណាចលើស្ថាប័នតុលាការផងដែរ។[១៦] ព្រះអង្គមានសិទ្ធិតែងតាំងនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីសភាប្រឹក្សាមានអំណាចអាចរារាំងច្បាប់ និងសមត្ថភាពមានកំណត់ក្នុងការដកហូតរដ្ឋមន្ត្រីណាមួយចេញពីតំណែង។

នៅក្នុងសតវត្សទី២១ កាតាបានលេចមុខចេញជាមហាអំណាចដ៏សំខាន់មួយនៅពិភពអារ៉ាប់តាមរយៈធនធាន-ទ្រព្យសម្បត្តិដ៏សម្បូរបែបរបស់ខ្លួន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសកលដ៏ល្បីល្បាញមួយហៅថា Al Jazeera។ កាតាត្រូវបានគេរាយការណ៍ថាជាអ្នកផ្តល់ជំនួយហិរញ្ញវត្ថុក្នុងកិច្ខខិតខំប្រឹងប្រែងគាំទ្រក្រុមឧទ្ទាមមួយចំនួនក្នុងអំឡុងបដិវត្តន៍វស្សានរដូវអារ៉ាប់[១៧][១៨][១៩] កាតាត្រូវគេបានកំណត់ថាជាប្រទេសមហាអំណាចកណ្តាល[២០][២១] ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នឹងប្រព្រឹត្តិធ្វើឡើងនៅក្នុងប្រទេសកាតា ដែលធ្វើឱ្យវាក្លាយខ្លួនជាប្រទេសឥស្លាម និងអារ៉ាប់ដំបូងគេបង្អស់ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃមហាព្រឹត្តិការណ៍បាល់ទាត់មួយនេះ។[២២] មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមឆ្នាំ២០៣០ ក៏នឹងប្រព្រឹត្តដំណើរការឡើងនៅក្នុងប្រទេសកាតាផងដែរ។[២៣]

ប្រវត្តិសាស្ត្រ

[កែប្រែ]

នយោបាយ

[កែប្រែ]

បំណែងចែករដ្ឋបាល

[កែប្រែ]

ចាប់តាំងពីឆ្នាំ ២០១៤ មក ប្រទេសកាតាត្រូវបានបែងចែកទៅជាក្រុងចំនួន ៨ (អារ៉ាប់: بلدية, បាឡាឌីយ៉ា).[២៤]

ទីក្រុងរបស់ប្រទេសកាតាគិតត្រឹមឆ្នាំ ២០១៤
លេខគន្លឹះ ទីក្រុង

(បាឡាឌីយ៉ា)

ឈ្មោះជាភាសាអារ៉ាប់ ចំនួនប្រជាជន

(២០១៥)[២៥]

តំបន់

(km2)

តំបន់

(mi2)

អាល់សាម៉ាល់ الشمال ៨,៧៩៤ ៨៥៩.៨ ៣៣១.៩
អាល់ខ័រ الخور ២០២,០៣១ ១,៦១៣.៣ ៦២២.៨
អាល់សាហានីយ៉ា الشحانية ១៨៧,៥៧១ ៣,៣០៩.០ ១,២៧៧.៦
អ៊ុំសាឡាល أم صلال ៩០,៨៣៥ ៣១៨.៤ ១២២.៩
អាល់ដាយ៉េន الضعاين ៥៤,៣៣៩ ២៩០.២ ១១២.០
6 អាដដូហា (ដូហា) الدوحة ៩៥៦,៤៥៧ ២០២.៧ ៧៨.៣
7 អាល់រ៉ាយ៉ាន الريان ៦០៥,៧១២ ២,៤៥០ ៩៤៦.០
8 អាល់វ៉ាក្រា الوكرة ២៩៩,០៣៧ ២,៥៧៧.៧ ៩៥៥.១
  រដ្ឋកាតា (Dawlat Qatar) دولة قطر ២,៤០៤,៧៧៦ ១១,៦២១.១ ៤,៤៨៦.៧

សម្រាប់គោលបំណងស្ថិតិ ទីក្រុងត្រូវបានបែងចែកបន្ថែមទៀតជា ៩៧ តំបន់ (as of 2015),[២៥] ដែលនៅក្នុងវេនត្រូវបានបែងចែក[២៦]

អតីតទីក្រុង

[កែប្រែ]

ភូមិសាស្ត្រ

[កែប្រែ]

សេដ្ឋកិច្ច

[កែប្រែ]

ប្រជាសាស្រ្ត

[កែប្រែ]

វប្បធម៌

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. "The Constitution" (PDF). Government Communications Office. Government Communications Office. Retrieved 21 មីនា 2022.
  2. Cite error: Invalid <ref> tag; no text was provided for refs named CIA
  3. "Population By Religion, Gender And Municipality March 2020". Qatar Statistics Authority.
  4. "Population structure". Ministry of Development Planning and Statistics. 31 January 2020. Archived from the original on 26 មិថុនា 2018. Retrieved 25 កុម្ភៈ 2022.
  5. "Populations". Qsa.gov.qa. Archived from the original on 9 កក្កដា 2010. Retrieved 21 មីនា 2022. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  6. ៦,០ ៦,១ ៦,២ ៦,៣ "World Economic Outlook Database, April 2018 – Report for Selected Countries and Subjects". មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF). April 2018. Archived from the original on 4 ឧសភា 2018.
  7. "GINI index". ធនាគារពិភពលោក. Retrieved 21 មីនា 2022.
  8. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 21 មីនា 2022. 
  9. "List of left- & right-driving countries – World Standards". Retrieved 21 មីនា 2022.
  10. Johnstone, T. M.. "Encyclopaedia of Islam". Ķaṭar. (subscription required)
  11. "Population of Qatar by nationality – 2017 report". Archived from the original on 2018-12-25. Retrieved 27 ឧសភា 2022.
  12. "The Constitution". Archived from the original on 24 តុលា 2004. Retrieved 27 ឧសភា 2022. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  13. "GDP per capita, PPP (current international $) | Data". data.worldbank.org. Retrieved 27 ឧសភា 2022.
  14. "2019 Human Development Index Ranking | Human Development Reports". hdr.undp.org. Archived from the original on 30 មេសា 2020. Retrieved 27 ឧសភា 2022. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  15. "Indices & Data | Human Development Reports". កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 14 March 2013. Archived from the original on 12 January 2013. Retrieved 27 ឧសភា 2022.
  16. "Qatar: Freedom in the World 2020 Country Report". Freedom House. Retrieved 27 ឧសភា 2022.
  17. Dagher, Sam (17 October 2011). "Tiny Kingdom's Huge Role in Libya Draws Concern". Online.wsj.com. https://online.wsj.com/news/articles/SB10001424052970204002304576627000922764650. 
  18. "Qatar: Rise of an Underdog". Politicsandpolicy.org. Archived from the original on 10 មិថុនា 2017. Retrieved 27 ឧសភា 2022. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  19. Black, Ian (26 October 2011). "Qatar admits sending hundreds of troops to support Libya rebels". The Guardian. Retrieved 27 ឧសភា 2022.{{cite web}}: CS1 maint: url-status (link)
  20. Cooper, Andrew F. "Middle Powers: Squeezed out or Adaptive?". Public Diplomacy Magazine. Archived from the original on 17 ខែមីនា 2015. Retrieved 27 ខែឧសភា 2022. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  21. Kamrava, Mehran. "Mediation and Qatari Foreign Policy" (PDF). Archived from the original (PDF) on 7 តុលា 2013. Retrieved 27 ឧសភា 2022. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  22. "Amir: 2022 World Cup Qatar a tournament for all Arabs". Gulf Times. 15 July 2018. http://www.gulf-times.com/story/599599/Amir-2022-World-Cup-Qatar-a-tournament-for-all-Ara. 
  23. "Doha to host 2030 Asian Games as Riyadh gets 2034 edition". sportspromedia.com. 2020-12-17. https://www.sportspromedia.com/news/doha-2030-asian-games-riyadh-2034-qatar-saudi-arabia. 
  24. "Qatar Municipalities". Qatar Ministry of Municipality and Environment. Archived from the original on 15 កុម្ភៈ 2020. Retrieved 8 August 2017.
  25. ២៥,០ ២៥,១ "2015 Population census" (PDF). Ministry of Development Planning and Statistics. April 2015. Archived from the original (PDF) on 17 កក្កដា 2016. Retrieved 8 August 2017.
  26. "Population By Gender, Municipality And Zone, March 2004". General Secretariat for Development Planning. Archived from the original on 12 December 2006. Retrieved 25 កុម្ភៈ 2022. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  27. ២៧,០ ២៧,១ ២៧,២ "Population By Gender, Municipality And Zone". Ministry of Development Planning and Statistics. March 2004. Archived from the original on 18 ធ្នូ 2019. Retrieved 9 August 2017.
  28. "Law No. 12 of 2006 concerning the Cancelled Municipality of Mesaieed". almeezan.qa. Archived from the original on 9 សីហា 2017. Retrieved 9 August 2017.