Jump to content

អូម៉ង់

ពីវិគីភីឌា
រដ្ឋស៊ុលតង់អូម៉ង់
سلطنة عُمان (ភាសាអារ៉ាប់)
ភ្លេងជាតិ
نشيد السلام السلطاني (អារ៉ាប់)
("វន្ទនាការព្រះស៊ុលតង់")
]
ទីតាំងប្រទេសអូម៉ង់ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអូម៉ង់ (ក្រហម) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
មូស្កាត
23°35′20″N 58°24′30″E / 23.58889°N 58.40833°E / 23.58889; 58.40833
ភាសាផ្លូវការអារ៉ាប់[]
សាសនា
(ឆ្នាំ ២០២៤)
រដ្ឋាភិបាលឯកត្តរដ្ឋនិយមឥស្លាមអាស្រ័យរាជាធិបតេយ្យផ្ដាច់ការ
ហៃថាម ប៊ីន​ តារីគ
ឌីយ៉ាស៊ីន ប៊ីន ហៃថាម
នីតិបញ្ញត្តិក្រុមប្រឹក្សាអូម៉ង់
ក្រុមប្រឹក្សារដ្ឋ
សភាប្រឹក្សា
និម្មិតកម្ម
- ទេសន្តរប្រវេសន៍របស់ក្រុមកុលសម្ព័ន្ធអាហ្សដ៍
១៣០
៧៥១
១១៥៤
១៥០៧–១៦៥៦
១៦២៤
១៧៤៤
៨​ មករា ១៨៥៦
- រដ្ឋស៊ុលតង់អូម៉ង់
៩ សីហា ១៩៧០
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៣០៩,៥០០ គ.ម   (ទី៧០)
- ផ្ទៃទឹក (%)
គ្មានទិន្នន័យ
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
៤,៥២០,៤៧១ (ទី១២៥)
- ជំរឿន (ឆ្នាំ ២០១០)
២,៧៧៣,៤៧៩[]
​​១៥ នាក់/គ.ម   (ទី១១៧)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ២០០.២៩៥ ពាន់លានដុល្លារ[] (ទី៧៨)
- ក្នុងម្នាក់
increase ៣៩,៣៣៦ ដុល្លារ[] (ទី៧១)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
decrease ១០៨.២៨២ ពាន់លានដុល្លារ[] (ទី៦៦)
- ក្នុងម្នាក់
decrease ២១,២៦៥ ដុល្លារ[] (​ ទី៥៥)
ជីនី (២០១៨)៣០.៧៥[]
មធ្យម
HDI (២០២២)increase ០.៨១៩[]
ខ្ពស់ណាស់ · ទី៥៩
រូបិយវត្ថុរៀលអូម៉ង់ (OMR)
ល្វែងម៉ោងUTC+៤ (GST)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៩៦៨
កូដ ISO 3166OM
ដែនកម្រិតខ្ពស់.om
Q842 លើវីគីទិន្នន័យ
មើលជា Q842 លើវីគីទិន្នន័យ

ប្រទេសអូម៉ង់ (អារ៉ាប់៖ عُمَان) ដោយមានឈ្មោះជាផ្លូវការថា រដ្ឋស៊ុលតង់អូម៉ង់ ឬអាចហៅបានថា ស៊ុលតង់ចក្រអូម៉ង់ (អារ៉ាប់៖ سلْطنةُ عُمان) គឺជាប្រទេសមួយស្ថិតនៅប៉ែកអាគ្នេយ៍នៃឧបទ្វីបអារ៉ាប់នៃតំបន់អាស៊ីខាងលិច។ ប្រទេសអូម៉ង់មានព្រំដែនគោកជាប់នឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសយេម៉ែន ហើយមានព្រំដែនទឹកជាប់សមុទ្រអារ៉ាប់នៅភាគអាគ្នេយ៍ និងឈូងសសមុទ្រអូម៉ង់នៅភាគឦសាន​។ ទីក្រុងមូស្កាតគឺជារាជធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។ អូម៉ង់មានចំនួនប្រជាជនប្រហែល ៥.២៨ លាននាក់បើគិតត្រឹមឆ្នាំ២០២៤ ដែលជាកំណើនឡើង ៤.៦០% បើប្រៀបទៅនឹងឆ្នាំ២០២៣។ ដែនដីរបស់អូម៉ង់ចំនួនពីរគឺ ម៉ាដហា និងមូសាន់ដាំមានទីតាំងស្ថិតនៅក្នុងអេមីរ៉ាតអារ៉ាប់រួម ដែលនាំឱ្យទឹកដីអូម៉ង់មួយភាគតូចមានព្រំដែនទឺកជាប់ច្រកសមុទ្រអ័រមូស

ចាប់ផ្ដើមពីសតវត្សរ៍ទី១៧ ស៊ុលតង់ចក្រអូម៉ង់គឺជាអាណាចក្រតំបន់មួយ ប្រកួតប្រជែងជាមួយមហាអំណាចពិភពលោកដូចជា ចក្រភពព័រទុយហ្កាល់ និងអង់គ្លេសដើម្បីអំណាចឥទ្ធិពលនៅឈូងសមុទ្រពែរ្ស និងមហាសមុទ្រឥណ្ឌា។ នៅក្នុងសតវត្សរ៍ទី១៩ វិសាលភាពទឹកដីនៃចក្រភពអូម៉ង់បានឈានដល់ចំណុចកំពូល ពោលគឺបានលាតសន្ធឹងកាត់ច្រកសមុទ្រអ័រមូសរហូតដល់ដែនដីមួយផ្នែកនៃប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន និងអូសបន្លាយទៅភាគខាងត្បូងរហូតដល់ហ្សង់ហ្ស៊ីបា[]​ មកដល់សតវត្សរ៍ទី២០ ស៊ុលតង់ចក្រអូម៉ង់ក៏បានធ្លាក់ក្រោមឥទ្ធិពលចក្រភពអង់គ្លេស ហើយអស់រយៈពេលជាង ៣០០ ឆ្នាំមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺសុទ្ធតែផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។ ចក្រភពអង់គ្លេសបានទទួលស្គាល់សារៈសំខាន់នៃទីតាំងភូមិសាស្ត្ររបស់អូម៉ង់ដោយចាត់ទុកវាជាមជ្ឈមណ្ឌលពាណិជ្ជកម្មបង្កើតផ្លូវជំនួញឱ្យអង់គ្លេសនៅឈូងសមុទ្រពែរ្ស និងមហាសមុទ្រឥណ្ឌា និងជាផ្លូវការពារសារៈប្រយោជន៍របស់ក្រុងឡុងដ៍នៅអនុទ្វីបឥណ្ឌា។ អូម៉ង់គឺជាប្រទេសកាន់របបរាជាធិបតេយ្យផ្តាច់ការដែលអំណាចទាំងអស់ត្រូវស្ថិតនៅក្នុងដៃរបស់ព្រះស៊ុលតង់។ ព្រះកាប៊ូស​ ប៊ីន សាអ៊ីដគឺជាព្រះស៊ុលតង់នៃប្រទេសអូម៉ង់ចាប់ពីឆ្នាំ១៩៧០ រហូតដល់ទ្រង់សោយព្រះទិវង្គតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។[] ព្រះកាប៊ូសគ្មានបុត្រស្នងតំណែងដូចតាមទំនៀមទម្លាប់ស្នងរាជ្យបល្ល័ង្ករបស់អូម៉ង់ឡើយ ដោយដូច្នេះ ព្រះអង្គក៏បានសរសេរសំបុត្រតែងតាំងប្អូនជីដូនមួយរបស់ទ្រង់ព្រះនាមហៃថាម ប៊ីន​ តារីគជាអ្នកស្នងព្រះរាជតំណែងបន្ត ហើយក្រុមរាជវង្សអូម៉ង់ក៏បានប្រកាសតារីគជាព្រះស៊ុលតង់ថ្មីនៃប្រទេសអូម៉ង់រហូតមកដល់សព្វថ្ងៃ។[]

ក្នុងនាមជាអតីតចក្រភពដែនសមុទ្រមួយ អូម៉ង់គឺជារដ្ឋឯករាជ្យដ៏ចំណាស់បំផុតមួយនៅក្នុងពិភពអារ៉ាប់[១០][១១] បច្ចុប្បន្ន អូម៉ង់ជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ សម្ព័ន្ធអារ៉ាប់ ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ចលនាមិនចូលបក្សសម្ព័ន្ធ និងអង្គការសហប្រតិបត្តិការឥស្លាម។ អូម៉ង់មានធនធានរ៉ែប្រេងកាតបម្រុងច្រើនជាងគេទី២២ នៅទូទាំងពិភពលោក។[១០][១២] នៅក្នុងឆ្នាំ២០១០ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានចាត់ប្រទេសអូម៉ង់ជាប្រទេសមួយដែលមានការអភិវឌ្ឍន៍ច្រើនបំផុតលើពិភពលោកតាមរបាយការណ៍អភិវឌ្ឍន៍ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។[១៣] សេដ្ឋកិច្ចអូម៉ង់មួយភាគធំគឺពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងនេសាទត្រី ជំនួញផ្លែលម៉ើ និងផលិតផលកសិកម្មផ្សេងៗ។ ធនាគារពិភពលោកបានចាត់ទុកអូម៉ង់ជាប្រទេសដែលមានចំណូលសេដ្ឋកិច្ចខ្ពស់ ហើយគិតមកត្រឹមឆ្នាំ២០២៣ អូម៉ង់ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសន្តិភាពបំផុតទី៤៨ នៅលើពិភពលោក បើយោងតាមសន្ទស្សន៍សន្តិភាពសកល[១៤]

ឯកសារយោង

[កែប្រែ]
  1. "Basic Statute of the State promulgated by Royal Decree 101/96". MINISTRY OF JUSTICE AND LEGAL AFFAIRS. Archived from the original on 7 July 2020. Retrieved 11 December 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  2. "National Profiles".
  3. "Final Results of Census 2010" (PDF). National Center for Statistics & Information. Archived from the original (PDF) on 18 May 2013. Retrieved 11 December 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. ៤,០ ៤,១ ៤,២ ៤,៣ "World Economic Outlook Database, October 2023 Edition. (Oman)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Retrieved 11 December 2024.
  5. "Urban – Gini index – Omani – Total". The National Centre for Statistics and Information, Sultanate of Oman. Archived from the original on 21 May 2018. Retrieved 11 December 2024.
  6. "Human Development Report 2023/24" (PDF) (in អង់គ្លេស). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024. Archived (PDF) from the original on 13 March 2024. Retrieved 11 December 2024.
  7. (2012). "The ethnic label Zinjibari: Politics and language choice implications among Swahili speakers in Oman". Ethnicities 12 (3): 335–353. DOI:10.1177/1468796811432681.
  8. Cite error: Invalid <ref> tag; no text was provided for refs named rule
  9. "Haitham bin Tariq sworn in as Oman's new sultan". Al Jazeera. 12 January 2020. https://www.aljazeera.com/news/2020/01/haitham-bin-tariq-named-successor-oman-sultan-qaboos-200111060309444.html. 
  10. ១០,០ ១០,១ "Oman profile – Overview". BBC News. 11 September 2012. https://www.bbc.co.uk/news/world-middle-east-14654150. 
  11. Royal Air Force Museum, A History of Oman. Retrieved 11 December 2024
  12. "Private sector gets Omanisation targets". Gulf News. 13 February 2011. Archived from the original on 9 October 2019. Retrieved 11 December 2024.
  13. "Five Arab states among top leaders in long-term development gains". Hdr.undp.org. 4 November 2010. Archived from the original on 9 November 2013. Retrieved 11 December 2024.
  14. "Global Peace Index: 2021" (PDF). visionofhumanity.org. Global Peace Index & Institute for Economics and Peace. p. 9. Archived (PDF) from the original on 24 March 2022. Retrieved 11 December 2024.


Cite error: <ref> tags exist for a group named "ស", but no corresponding <references group="ស"/> tag was found