Jump to content

ភ្នំសុមេរុ

ពីវិគីភីឌា
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ភ្នំសុមេរុ ឬ ភ្នំសិនេរុ ឬប្រជានជនខ្មែរច្រើនហៅថា ភ្នំព្រះសុមេរុ៍។ តាមគម្ពីរព្រះពុទ្ធសាសនា ភ្នំសុមេរុនេះ គឺជាឈ្មោះភ្នំមួយធំ និងខ្ពស់ជាងគេក្នុងចន្លោះមហាទ្វីបទាំង៤ គឺ បុព្វវិទេហទ្វីប អបរគោយានទ្វីប ជម្ពូទ្វីប និងឧត្តរកុរុទ្វីប។ ភ្នំនេះគឺជាទីតាំងនៃចាតុម្មហារាជិកាទេវតា និងតាវត្តឹសទេវតា។

សណ្ឋាន

[កែប្រែ]

តាមគម្ពីរព្រះអភិធម្មត្ថសង្គហៈប្រែជាភាសាខ្មែរ ភ្នំសុមេរុនេះ មានកំពស់៨៤.០០០យោជន៍។ ចំណែកក្នុងឯកសារបរទេស ភ្នំនេះមានកំពស់ត្រឹមតែ៨០.០០០យោជន៍ប៉ុណ្ណោះ។ តាមឯកសារព្រះត្រៃបិដកខ្មែរ ១យោជន៍ ស្មើនឹង១៦គីឡូម៉ែត្រ។ ឯកសារខ្លះថា ២៤.០០០ហ្វីត(feet) ខ្លះថា ៤,៥មាល(miles) ខ្លះទៀតថា ពី៧ ទៅ៩មាល។ បាតភ្នំសិនេរុនេះ ក៏មានជំរៅទៅក្រោម៨៤.០០០យោជន៍ដែរ ធៀបនឹងកំពស់ទឹកនៃស្រទាប់ផែនដី។
ភ្នំនេះមានសណ្ឋានដូចជានាឡិកាខ្សាច់ គឺមានកំពូល និងបាតជារាង៤ជ្រុង មានទំហំ៨៤.០០០យោជន៍ ស្តួចនៅត្រង់កណ្តាល (ជារាងត្រីកោណ)។

ទីតាំង

[កែប្រែ]

ភ្នំសុមេរុ ឬហៅថា ភ្នំព្រះសុមេរ៍ុ (អានថា ភ្នំព្រះសុម៉ែ) ព័ទ្ធជុំវិញទៅដោយមហាសមុទ្រ និងភ្នំ៧ជួរ។ ភ្នំទាំង៧ជួរនោះគឺ ភ្នំយុគន្ធរ ភ្នំឥសិន្ធរ ភ្នំករវិក ភ្នំសុទស្សនៈ ភ្នំនេមិន្ធរ ភ្នំវិនតកៈ និងភ្នំអស្សកណ្ណៈ។ មហាសមុទ្រដែលនៅ​ចន្លោះភ្នំទាំង​៧នោះ ហៅថា មហាសមុទ្រសីតន្តរ។ មហាសមុទ្រនេះ ជាមហាសមុទ្រដែលមានទឹកថ្លា ល្អិតក្រៃលែង គ្មានសរសៃ មានទំហំ និងជម្រៅខាងក្នុងធំ និងជ្រៅ ខាងក្រៅតូច និងរាក់តាមលំដាប់គ្នា។ ខាងក្រោមផុតពីជួរភ្នំ៧នោះ ក៏ជាមហាសមុទ្រ មានកោះធំ តាំងនៅជុំវិញភ្នំសិនេរុទាំង៤ទិស ហៅថា មហាទ្វីបទាំង៤ ដែលបុព្វវិទេហទ្វីប ឋិតនៅទិសខាងកើតនៃភ្នំសិនេរុ អបរគោយានទ្វីប ឋិតនៅខាងលិចនៃភ្នំសិនេរុ ជម្ពូទ្វីប ឋិតនៅខាងត្បូងនៃភ្នំសិនេរុ និងឧត្តរកុរុទ្វីប ឋិតនៅខាងជើងនៃភ្នំសិនេរុ។

តារាង

[កែប្រែ]

ខាងក្រោមនេះ ជាតារាងទំហំ និងជំរៅនៃមហាសមុទ្រ និងជួរភ្នំទាំង៧ ដែលព័ទ្ធជុំវិញភ្នំសុមេរុ យោងតាមឯកសារបរទេស។

ឈ្មោះ ទំហំ កំពស់/ជំរៅ
ភ្នំសុមេរុ (សិនេរុ) ៨០.០០០ យោជន៍ ៨០.០០០ យោជន៍
សមុទ្រ ៨០.០០០ យោជន៍ ៨០.០០០ យោជន៍
ភ្នំយុគន្ធរ ៤០.០០០ យោជន៍ ៤០.០០០ យោជន៍
សមុទ្រ ៤០.០០០ យោជន៍ ៤០.០០០ យោជន៍
ភ្នំឥសិន្ធរ ២០.០០០ យោជន៍ ២០.០០០ យោជន៍
សមុទ្រ ២០.០០០ យោជន៍ ២០.០០០ យោជន៍
ភ្នំករវិក ១០.០០០ យោជន៍ ១០.០០០ យោជន៍
សមុទ្រ ១០.០០០ យោជន៍ ១០.០០០ យោជន៍
ភ្នំសុទស្សនៈ ៥.០០០យោជន៍ ៥.០០០យោជន៍
សមុទ្រ ៥.០០០យោជន៍ ៥.០០០យោជន៍
ភ្នំអស្សកណ្ណៈ ២.៥០០យោជន៍ ២.៥០០យោជន៍
សមុទ្រ ២.៥០០យោជន៍ ២.៥០០យោជន៍
ភ្នំវិនតកៈ ១.២៥០យោជន៍ ១.២៥០យោជន៍
សមុទ្រ ១.២៥០យោជន៍ ១.២៥០យោជន៍
ភ្នំនេមិន្ធរ (និមិន្ធរ) ៦២៥យោជន៍ ៦២៥យោជន៍
សមុទ្រក្រៅបំផុត ៣២.០០០យោជន៍ រាក់តាមលំដាប់
ភ្នំចក្រវាឡ ៣១២.៥យោជន៍ ៣១២.៥យោជន៍

ទេវភូមិឈ្មោះតាវត្តឹង្ស តាំងនៅលើកំពូលភ្នំសិនេរុ ដែលមានកំពស់​៨៤.០០០យោជន៍ ដែលជាទីតាំងខ្ពស់បំផុតជាប់ជាមួយនឹងផែនដី។ លំដាប់ពីតាវត្តឹង្សចុះក្រោម កំពស់៤០.០០០យោជន៍ សណ្ឋានរបស់ភ្នំនេះមានរាងចោទស្តួចចូល ដល់ទំហំ២០.០០០យោជន៍ គឺនៅរយៈកំពស់៤០.០០០យោជន៍ ខាងលើផ្ទៃសមុទ្រ ភ្នំសិនេរុនេះ មានទំហំត្រឹមតែ២០.០០០យោជន៍ប៉ុណ្ណោះ ដែលហៅថា ចង្កេះភ្នំ។ ចាប់ពីរយៈកំពស់នេះ ភ្នំសិនេរុ ក៏ចាប់មានទំហំធំឡើងវិញចុះទៅខាងក្រោម។ នៅទីតាំងនេះ មានទេវភូមិឈ្មោះចាតុម្មហារាជិកា ដែលមានមហារាជទាំង៤គ្រប់គ្រងតាមទិសទាំង៤ គឺទិសខាងកើត ខាងលិច ខាងត្បូង និងខាងជើង។
នៅបាតភ្នំសុមេរុ ជាទីតាំងនៃពួកអសុរ ដែលដើមឡើយ ពួកនេះក៏ជាទេវតាដែរ តែដល់ច្បាំងចាញ់សង្គ្រាមជាមួយពួកទេវតាជាន់តាវត្តឹង្ស ពួកទេវតាជាន់តាវត្តឹង្សក៏ទម្លាក់ពួកអសុរចុះមកក្រោមនៅបាតភ្នំនេះឯង។

ឯកសារយោង

[កែប្រែ]

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]