សាវ័កព្រះពុទ្ធ
សាវ័ក ប្រែថា អ្នកស្តាប់ឱវាទ ។ សាវ័កព្រះពុទ្ធ ឬហៅម្យ៉ាងទៀតថា ពុទ្ទបរិស័ទ គឺជាអ្នកទទួលយកការប្រៀនប្រដៅរបស់ព្រះពុទ្ធ ហើយយកមកប្រតិបត្តិតាម ។
សាវ័កព្រះពុទ្ធចែកជាបួនជំពូក គឺ ភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ។
ភិក្ខុ
[កែប្រែ]ពាក្យថា ភិក្ខុ ប្រែថា សមណអ្នកសូម, សមណអ្នកខ្លាចភ័យក្នុងវដ្តសង្សារ, អ្នកខ្លាចបាបជានិច្ច ជាអ្នកព្យាយាមដុតបំផ្លាញអំពើអាក្រក់ ។ នៅក្នុងសាសនានេះ ភិក្ខុ គឺសំដៅលើអ្នកបួសដែលមានភេទឧត្តមជាងសាមណេរ ។
ខាងក្រោមនេះគឺជាព្រះនាមព្រះភិក្ខុមួយចំនួនក្នុងសម័យកាលដែលព្រះពោធិសត្វបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ
អគ្គសាវ័ក
[កែប្រែ]- ព្រះសារីបុត្ត (អគ្គសាវ័កស្តាំ) ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានបញ្ញាច្រើន ។
- ព្រះមហាមោគ្គលាន (អគ្គសាវ័កឆ្វេង) ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានឫទ្ធិច្រើន
ភិក្ខុកំពូល
[កែប្រែ]- ព្រះអញ្ញាកោណ្ឌញ្ញៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានវស្សាច្រើន (បួសមុនគេបង្អស់) ។
- ព្រះកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់ធុតង្គ (សមាទានព្រៃ) ។
- ព្រះអនុរុទ្ធ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានទិព្វចក្ខុ (ភ្នែកទិព្វ) ។
- ព្រះភទ្ទិយកាឡិគោធាយបុត្រ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានត្រកូលខ្ពង់ខ្ពស់ ។
- ព្រះលកុណ្តកភទ្ទិយៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានសំឡេងពិរោះ ។
- ព្រះបិណ្ឌោលភារទ្វាជៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងបន្លឺសីហនាទ ។
- ព្រះបុណ្ណមន្តានីបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកខាងធម្មកថិក ។
- ព្រះមហាកច្ចាយនៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងចែកសេចក្តីក្នុងធម៌របស់ព្រះសាស្តាឲ្យពិស្តារបាន ។
- ព្រះចូឡបន្ថកៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងនិម្មិតកាយជារូបរៀងដទៃសម្រេចដោយចិត្ត និងឈ្លាសក្នុងការផ្លាស់ប្តូរផ្លូវចិត្ត ។
- ព្រះមហាបន្ថកៈ
- ព្រះសុភូតិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកនៅដោយឥតកិលេស និងជាអ្នកគួរដល់ទក្ខិណាទាន ។
- ព្រះរេវតខទិរវនិយៈ
- ព្រះកង្ខារេវតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងត្រេកអរក្នុងការចូលឈាន គឺស្ទាត់ជំនាញខាងចូលឈានសមាបត្តិ ។
- ព្រះសោណកោលិវិសៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកប្រារព្ធសេចក្តីព្យាយាម ។
- ព្រះសោណកុដិកណ្ណៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងពោលពាក្យពិរោះ ។
- ព្រះសីវលី ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកមានលាភ ។
- ព្រះវក្កលិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកមានសទ្ធាស៊ប់ ។
- ព្រះរាហុល ជាកំពូលលើភិក្ខុដទៃផ្នែកខាងអ្នកស្រឡាញ់ការសិក្សា ។
- ព្រះរដ្ឋបាល ជាកំពូលលើភិក្ខុដទៃផ្នែកខាងចេញបួសដោយសទ្ធា ។
- ព្រះកុណ្ឌធាន ជាកំពូលលើភិក្ខុដទៃផ្នែកខាងចាប់ស្លាកជាដំបូង ។
- ព្រះវង្គីសៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានបដិភាណ ។
- ព្រះឧបសេនវង្គន្តបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកអ្នកនាំមកនូវសេចក្តីជ្រះថ្លាដោយជុំវិញ ។
- ព្រះទព្វមល្លបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកខាងចាត់ចែងទីសេនាសនៈ ។
- ព្រះបិលិន្ទវច្ឆៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាទីស្រឡាញ់គាប់ចិត្តនៃទេវតាទាំងឡាយ ។
- ព្រះពាហិយទារុចីរិយៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងត្រាស់ដឹងឆាប់រហ័ស ។
- ព្រះកុមារកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងសម្តែងធម៌ដ៏វិចិត្រ ។
- ព្រះមហាកោដ្ឋិតៈ
- ព្រះអានន្ទ ជាកំពូលលើភិក្ខុដទៃផ្នែកខាងពហុសូត មានសតិ មានគតិ មានធិតិ ជាពុទ្ធុប្បដ្ឋាក
- ព្រះឧរុវេលកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានបរិវារច្រើន ។
- ព្រះកាឡុទាយី ជាកំពូលលើភិក្ខុដទៃផ្នែកខាងធ្វើឲ្យត្រកូលជ្រះថ្លា ។
- ព្រះពាកុលៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងគ្មានអាពាធ (គ្មានជំងឺ) ។
- ព្រះសោភិតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងរឭកឃើញនូវបុព្វេនិវាស ។
- ព្រះឧបាលិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូព្រះវិន័យ ។
- ព្រះនន្ទកៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងឲ្យឱវាទដល់ពួកភិក្ខុនី និងសម្តែងធម៌ធ្វើឲ្យបរិស័ទទាំង៤ពួកជ្រះថ្លាក្នុងព្រះសាសនា ។
- ព្រះនន្ទសក្យៈ
- ព្រះមហាកបិន ជាកំពូលលើភិក្ខុដទៃផ្នែកខាងឲ្យឱវាទដល់ពួកភិក្ខុ ។
- ព្រះសាគតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងឈ្លាសវៃក្នុងតេជោធាតុ ។
- ព្រះរាធៈ
- ព្រះមោឃរាជ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់ចីវរសៅហ្មង ។
- ព្រះវិមល
- ព្រះសុពាហុ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់គុណធម៌ផ្នែកលោកុត្តរៈ ។
- ព្រះបុណ្ណជិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានចិត្តរឹងមាំ ។
- ព្រះគវម្បតិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងសម្តែងឫទ្ធិ ។
- ព្រះនទីកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់គុណដ៏ប្រសើរ ។
- ព្រះគយាកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់អរិយធម៌ដ៏វិសេស ។
- ព្រះភគ្គុ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូវការចេះដឹង ។
- ព្រះកិម្ពិលៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូវអរហត្តធម៌ ។
- ព្រះមហាចុន្ទ (ប្អូនប្រុសរបស់ព្រះសារីបុត្ត)
- ព្រះអជិតៈ
- ព្រះតិស្សមេត្តេយ្យ
- ព្រះបុណ្ណកៈ
- ព្រះមេត្តគួ
- ព្រះធោតកៈ
- ព្រះឧបសីវៈ
- ព្រះនន្ទត្ថេរ ជាកំពូលលើភិក្ខុដទៃផ្នែកខាងរក្សាទ្វារក្នុងឥន្ទ្រីយ៍ទាំងឡាយ (សង្រួមក្នុងភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត) ។
- ព្រះហេមកៈ
- ព្រះតោទេយ្យ
- ព្រះកប្បៈ
- ព្រះជតុកណ្ណី
- ព្រះភទ្រាវុធ
- ព្រះឧទយត្ថេរ
- ព្រះបោសាលៈ
- ព្រះបិង្គិយៈ
- ព្រះនាគិតៈ
- ព្រះនាលកៈ
- ព្រះបុណ្ណៈ
- ព្រះមេឃិយៈ
- ព្រះយសោជៈ
- ព្រះសភិយៈ
- ព្រះសេលៈ
- ព្រះឧទាយី
- ព្រះឧបវាណៈ
- ព្រះអង្គុលីមាល៍
- ព្រះវប្បៈ
- ព្រះភទ្ទិយៈ
សាវ័កដទៃទៀត
[កែប្រែ]- ព្រះមហានាម
- ព្រះអស្សជិ
- ព្រះយស
- ព្រះចុន្ទត្ថេរ (ចុន្ទកាម្មារបុត្ត បុត្តរបស់ជាងមាស)
- ជីវកៈ
ភិក្ខុនី
[កែប្រែ]ភិក្ខុនី គឺស្រីដែលបួសជាភិក្ខុ ។ នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនសព្វថ្ងៃមិនមានទៀតទេ ។
អគ្គសាវិកា
[កែប្រែ]- ព្រះនាងខេមា ជាកំពូលលើភិក្ខុនីទាំងឡាយផ្នែកខាងមានបញ្ញា ។
- ព្រះនាងឧប្បលវណ្ណា ជាកំពូលលើភិក្ខុនីទាំងឡាយផ្នែកខាងមានឫទ្ធិ ។
ភិក្ខុនីកំពូល
[កែប្រែ]សាវិកាដទៃទៀត
[កែប្រែ]ឧបាសក
[កែប្រែ]ឧបាសក គឺជាអ្នកដល់ព្រះរតនត្រៃ ជាទីពឹងទីរលឹក គឺគ្រហស្ថដែលចូលកាន់ពុទ្ធសាសនាស៊ប់ ហើយកាន់សីលធម៌ខ្ជាប់ខ្ជួនតាមច្បាប់សម្រាប់ពុទ្ធសាសនិកជនជាគ្រហស្ថ ។
ឧបាសកកំពូល
[កែប្រែ]- អនាថបិណ្ឌិកសេដ្ឋី ជាកំពូលផ្នែកខាងឲ្យទាន ។
ឧបាសកដទៃទៀត
[កែប្រែ]- ព្រះបាទសុទ្ធោទនៈ
- ព្រះបាទវេស្សវ័ណ ជាព្រះសោតាបន្ន
- ព្រះបាទបសេនទិកោសល
- ព្រះបាទពិម្ពិសារ
- នន្ទមាណព
- មច្ឆរិយកោសិយសេដ្ឋី គឺសេដ្ឋីដែលមានសេចក្តីកំណាញ់យ៉ាងស្វិតស្វាញ ។
ឧបាសិកា
[កែប្រែ]ឧបាសិកា គឺស្រី្តដែលដល់នូវព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាទីពឹងទីរលឹក ។
ឧបាសិកាកំពូល
[កែប្រែ]- នន្ទមាតា ជាព្រះអរិយបុគ្គលថ្នាក់អនាគាមី ព្រះនាងទ្រទ្រង់នូវព្រះពុទ្ធវចនៈ ជាពហុស្សូត ។
- ខុជ្ជុត្តរា កំពូលផ្នែកខាងព្រះសូត្រ (សម្តែងធម្មបន្ត) ។
- វិសាខា ជាស្រី្តកំពូលផ្នែកខាងឲ្យទាន ។
- ព្រះនាងមល្លិកាទេវី កំពូលផ្នែកខាងឲ្យទានប្រណិត ។
- ឧត្តរា កំពូលផ្នែកខាងមានខន្តីចិត្ត (អត់ធ្មត់) ។
- ព្រះនាងសាមាវតី កំពូលផ្នែកខាងមានមេត្តាចិត្ត
ឧបាសិកាដទៃទៀត
[កែប្រែ]- នាងបុណ្ណាទាសី
- សិរិមា
- មហាសុភទ្ទា
- ចូឡសុភទ្ទា
- សុជាតា (ប្អូនស្រីរបស់មហាឧបាសិកាវិសាខា)
- សុជាតា
- អម្ពបាលី