Jump to content

ខេត្តឧត្ដរមានជ័យ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ឧត្តរមានជ័យ)
ខេត្តឧត្តរមានជ័យ
ខេត្ត
ប្រាសាទតាមាន់ធំស្ថិតនៅក្នុងខេត្តឧត្តរមានជ័យជិតព្រំដែនកម្ពុជា-ថៃ
ប្រាសាទតាមាន់ធំស្ថិតនៅក្នុងខេត្តឧត្តរមានជ័យជិតព្រំដែនកម្ពុជា-ថៃ
ផែនទីប្រទេសកម្ពុជារំលេចដោយពណ៌ក្រហមជាខេត្តឧត្តរមានជ័យ
ផែនទីប្រទេសកម្ពុជារំលេចដោយពណ៌ក្រហមជាខេត្តឧត្តរមានជ័យ
កូអរដោនេ: 14°10′N 103°30′E / 14.167°N 103.500°E / 14.167; 103.500Coordinates: 14°10′N 103°30′E / 14.167°N 103.500°E / 14.167; 103.500
ប្រទេសកម្ពុជា
តែងតាំង១ មីនា ១៩៦៦ (ចេញពីខេត្តសៀមរាប ព្រះ​រាជក្រមលេខ ២៨២- បរ) []
ទីរួមខេត្តក្រុងសំរោង
រដ្ឋាភិបាល
 • អភិបាលខេត្តឯកឧត្តម ប៉ែន កុសល្យ
ផ្ទៃក្រឡា
 • សរុប៦១៥៩km² គម2 (Formatting error: invalid input when rounding ម៉ាយ ការ)
ប្រជាជន (២០១៩)[]
 • សរុប២៧៦,០៣៨
ល្វែងម៉ោងUTC+០៧
លេខកូដទូរស័ព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-២២
ខណ្ឌ និងក្រុង

ខេត្តឧត្ដរមានជ័យ គឺ​ជា​ខេត្ត​មួយស្ថិតនៅភាគពាយ័ព្យក្នុងប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យ​នៅខាងលិច ខេត្តសៀមរាប​នៅខាងត្បូង និងខេត្ត​ព្រះវិហារ​នៅ​ខាង​កើត ហើយមានព្រំដែននៅខាងជើងជាប់នឹងព្រំដែននឹងប្រទេសថៃ។ ទីរួមខេត្តគឺសំរោង។ ខេត្តនេះមានចម្ងាយប្រហែលជាង ៤៦២ គីឡូម៉ែត្រពីរាជធានីភ្នំពេញបើចេញដំណើរពីខេត្តឧត្តរមានជ័យមកតាមបណ្តោយផ្លូវជាតិលេខ៦៨ និងភ្ជាប់មកផ្លូវជាតិលេខ៦។ ខេត្តនេះមានទេសចរណ៏ធម្មជាតិ និងទេសចរណ៏វប្បធម៌។ ខេត្តនេះជាតំបន់ដែល មានប្រាសាទបុរាណជាច្រើនផងដែរ។ រីឯតំបន់ទេសចរណ៏ធម្មជាតិវិញ ទីនោះមានតំបន់អច្ឆរិយមួយគឺតំបន់រមណីយដ្ឋានដីដុះ ឬ រលួសធំដីដុះ ដែលមានទីតាំងនៅជាប់ជើងភ្នំដងរែក និងជាប់ផ្លូវក្រវ៉ាត់ព្រំដែន។

អំពីឈ្មោះ

[កែប្រែ]

ឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ ខេត្តឧត្តរមានជ័យ គឺមានពាក្យ ឧត្តរ ប្រែថា ភាគខាងជើង និងពាក្យ មានជ័យ ប្រែថា ជ័យជំនះ ហើយក៏ជាខេត្តចុងក្រោយគេបង្អស់ក្នុងទូទាំងប្រទេសដែលបានសម្រេចធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៨ ។[]

ប្រវត្តិខេត្ត

[កែប្រែ]

ខេត្ត​ឧត្តរមានជ័យ​បាន​​​បង្កើត​នៅ​ឆ្នាំ​១៩៦៤ តាម​ព្រះរាជក្រម​លេខ ១៩៤ ប.ក ចុះ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​១៩៦៤ នៅ​សម័យ​សង្គម​រាស្ត្រនិយម (១៩៥៣-១៩៧០)​ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​ដោយ​សម្ដេច​ព្រះបាទនរោត្តម​សីហនុ ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧០ សង្គ្រាម​បាន​ឆាបឆេះ​ឡើង​ រាល់​រចនាសម្ព័ន្ធ​រដ្ឋបាល​ត្រូវ​បាន​លើក​ទីតាំង​ដាក់​នៅ​ខេត្ត​សៀមរាប​។ខេត្តឧត្តរមានជ័យត្រូវជាមួយខេត្តសៀមរាបនៅសម័យកម្ពុជាប្រជាធិបតេយ្យ[]ឬ សម័យខ្មែរក្រហមជាតំបន់ស្វយ័តដាច់ដោយឡែក(ភូមិភាគពិសេស)។ នៅទសវត្សរ៍ឆ្នាំ៨០-៩០ ខេត្តនេះក៏ជាទីតាំងភូមិសាស្ត្ររបស់ពួកខ្មែរក្រហម ជាពិសេសគឺស្រុកអន្លង់វែង ។ នៅខេត្តឧត្តរមានជ័យនេះជាទីតាំងដែរប៉ុលពតទទួលមរណៈភាពនៅទីនោះផងដែររហូតដល់ពួកខ្មែរក្រហមចុះចូលជាមួយនឹងរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៩។

ផ្នូរអធិធាតុរបស់ប៉ុលពតស្ថិតនៅលើជួរភ្នំដងរែក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

យោង​ព្រះរាជក្រឹត្យ​លេខ/រកត/០១៩៥/០៧ ចុះ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​១៩៩៥ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សារ​ជា​ថ្មី​ផ្ដាច់​ចេញ​ពី​ខេត្ត​សៀមរាប ​នៅ​ពេល​នោះ​ រាល់​រចនាសម្ព័ន្ធ​ពុំ​ទាន់​ដំណើរ​ការ​នៅ​ឡើយ លុះ​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៩៩ ស្ថិត​ក្រោម​អធិបតីភាព ឯកឧត្ដម ស ខេង​ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ក៏​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ ការងារ​រដ្ឋបាល​ជា​ផ្លូវ​ការ។

ភូមិវិទ្យា

[កែប្រែ]

ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ៈ - ខាងជើងជាប់នឹងប្រទេសសៀម (ខ្មែរលើ) គឺ៖ ខេត្តបុរីរ៉ាំ,សុរិន្ទ និង ស៊ីសាកេត ដែលមានប្រវែង២២៤គ.ម ខ័ណ្ឌចែកដីយើងនិងថៃដោយភ្នំដងរ៉ែក (គ្មានដីវាលរាបទេជាមួយ ប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៣សម្រាប់ចេញចូលប៉ុណ្ណោះគឺ៖ ច្រកជុបគគី, ច្រកអូស្មាច់, ច្រកជាំសាង៉ាម ។ - ខាងត្បូងជាប់នឹងខេត្តសៀមរាប - ខាងកើតជាប់នឹងខេត្តព្រះវិហារ - ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យមានចំងាយប្រមាណ ៤៣៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា និង​កាត់​តាម​ខេត្ត​កណ្តាល កំពង់ចាម និង​បន្ត​ដំណើរ តាមផ្លូវជាតិលេខ៦ ពីចំនុច​បំបែក​ស្គន់​កាត់​តាម​ខេត្ត​កំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវ​បំបែក​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​តាម​ផ្លូវ​លេខ ៦៨ ទៅកាន់ខេត្តឧត្តរមានជ័យ ។ ខេត្ត​មាន​ផ្ទៃដី​សរុប ៦ ១៥៨ គ.ម

ផែនទីភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​មានអាកាសធាតុ​ក្ដៅសើមដូចនៅទូទាំងប្រទេស​កម្ពុជាដែរ។ រដូវក្ដៅ​ចាប់ពីខែមិនាដល់ឧសភា(សីតុណ្ហភាពពី២៧ទៅ៣៥អង្សា) រដូវវស្សាចាប់ពីខែឧសភា​ដល់តុលា(សីតុណ្ហភាពពី២៤ទៅ៣២អង្សា និងសំនើម៩០%) និងរដូវរងារចាប់ពីខែវិច្ឆិការដល់ខែមិនា(សីតុណ្ហភាពណី២២​ទៅ២៨អង្សា) thumb|right|400px|ផែនទីស្រុក-ក្រុងទាំង៥​នៃខេត្តឧត្តរមានជ័យ

រដ្ឋបាល

[កែប្រែ]

ខេត្តឧត្ដរមានជ័យចែកចេញជា​​​​​​​​​​​​​​​​ ៤ ស្រុកនិងក្រុង១គឺ៖

កូដខណ្ឌនិងក្រុង ឈ្មោះខណ្ឌនិងក្រុងជាភាសាខ្មែរ ឈ្មោះខណ្ឌនិងក្រុងជាអក្សរឡាតាំង ចំនួនប្រជាជន ចំនួនផ្ទៃដី
២២០១ ស្រុកអន្លង់វែង Anlong Veng
២២០២ ស្រុកបន្ទាយអំពិល Banteay Ampil
២២០៣ ស្រុកចុងកាល់ Chong Kal
២២០៤ ក្រុងសំរោង Samraong
២២០៥ ស្រុកត្រពាំងប្រាសាទ Trapeang Prasat

ប្រាសាទ

[កែប្រែ]

*ប្រាសាទតាមាន់តូច

*ប្រាសាទតាមាន់ធំ

*ប្រាសាទតាក្របី

*ប្រាសាទដំរីទ្រោម

*ប្រាសាទខ្នារ

*ប្រាសាទព្រហ្មកិល

ប្រជាសាស្ត្រ

[កែប្រែ]

ប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១៦០ ១៩៦នាក់ក្នុងនោះមានបរុស ៨០ ៤៦៥នាក់ និងស្ត្រីចំនួន ៧៩ ៧៣១នាក់។ ចំនួន​ខុស​គ្នា​រវាង​បុរស និងស្ត្រីដែលមានលក្ខណៈខុសគ្នាធំធេងនោះគឺមាននៅក្នុងស្រុក ចុងកាល់ប៉ុណ្ណោះ ។ ចំណែក​ស្រុក​អន្លង់វែង បន្ទាយអំពិល សំរោង និងត្រពាំងប្រាសាទ ចំនួនខុសគ្នារវាងស្ត្រី និងបុរសមានចំនួនតិច ។

ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ៦១ ៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិខែមករា ២០០៧) ទាបជាងដង់ស៊ីតេប្រជាជនទូទាំងប្រទេស ដែលស្រុកសំរោងគឺជាស្រុកទីរួមខេត្តរបស់ខេត្តឧត្តរមានជ័យ ដែល​មាន​សុវត្តិភាព​ជាង​គេ​បង្អស់​ បើ​ប្រៀប​ធៀប​ជា​មួយនឹង​បណ្តា​ស្រុក​ដទៃ​ទៀត​ក្នុង​ខេត្ត អំឡុងពេលធ្វើសង្គ្រាម ។ ស្រុក​សំរោង​មាន​ប្រជា​ជន​គិត​ជា​ភាគ​រយ​ប្រមាណ ២៨% ស្រុកអន្លង់វែងប្រមាណ ១៨% ស្រុកបន្ទាយអំពិលប្រមាណ ២៦% ស្រុក​ចុងកាល់​ប្រមាណ​១៦% និង​ស្រុក​ត្រពាំង​ប្រាសាទ​ប្រមាណ ១២% ។

លោកពេទ្យនៃក្រសួងសុខាភិបាលបាន​ធ្វើ​តេស្ត​រក​អ្នក​ជំងឺ​គ្រុនចាញ់​នៅ​ផ្ទះ​របស់​ប្រជាពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យកាលពីឆ្នាំ​២០១៥។​

តាមទិន្នន័យឃុំឆ្នាំ ២០០៧បានបញ្ជាក់ថាខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ៣៣ ១៣៣គ្រួសារ ឯគ្រួសារ​ជាមធ្យម ៤.៨៣ នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧៨ គ្រួសារ បើ​គិត​ជា​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​គឺ ១៤.០៧ ភាគរយ ។ អត្រា​ស្ត្រីជា​មេ​គ្រួសារ​តាម​បណ្តា​ស្រុក​បាន​បញ្ជាក់​ថា​ស្រុក​អន្លង់វែង ​មាន ចំនួនស្ត្រីជាមេគ្រួសារ ១៧.៥៥ ភាគរយ គឺច្រើនជាងស្រុកនានា ចំណែក​ស្រុក​ដែល​មាន​ចំនួន​ស្ត្រី​ជា​មេ​គ្រួសារ​តិច​ជាង​គេ គឺស្រុកត្រពាំងប្រាសាទ ដែលមានភាគរយស្ត្រីមេគ្រួសារប្រមាណ ១១.១១ ភាគរយ ។

សេដ្ឋកិច្ច

[កែប្រែ]

សេដ្ឋកិច្ចខេត្តឧត្តរមានជ័យ​៩៣%ពឹងផ្អែក​លើ​កសិកម្មហើយ៧%ទៀត​ពឹងលើការនេសាទនិងជំនួញ។ ដោយសារតែ​ខេត្តនេះ​មានព្រំប្រទល់​ជាប់នឹង​ប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិ​មានសកម្មភាព​គួរកត់សំគាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់​សេដ្ឋកិច្ចខេត្ត។ ហេដ្ឋារចនាសំព័ន្ធសេដ្ឋកិច្ច​ខេត្ត​ទទួលរង​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំងក្លា​នាសម័យ​ខ្មែរក្រហម។ ហេតុនេះការស្ដារ​រចនាសំព័ន្ធថ្មី​មានសារសំខាន់ខ្លាំងណាស់​សំរាប់សេដ្ឋកិច្ចខេត្ត។

ផ្សារលក់ដូរមួយនៅសំរោង ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យគ្មានស្ទឹងឬទន្លេហូរកាត់ទេ ប្រជាជនប្រើប្រាស់តាំងពីបូរាណរហូតដល់ពេល បច្ចុប្បន្ន គឺប្រើប្រាស់ទឹកស្រះជាមូលដ្ឋាន ឯទឹកអណ្ដូងមិនអាចហូបបានទេដោយមានជាតិកំបោរ ។ឯសក្តានុពល សេដ្ឋកិច្ចរបស់ខេត្ត គេសង្កេតឃើញមានដូចជា រ៉ែក្រោមដី (ធ្យូងថ្ម រ៉ែមាស និល ថ្មកំបោរ ដែក និង សំណជាដើមនៅក្រោមដី)។ ឯនៅលើដីវិញមានព្រៃឈើ ដំណាំស្រូវ ដំណាំកសិឧស្សាហកម្មសត្វ ព្រៃ ក្រៅពីនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺ កន្លែងដែលពួកមេខ្មែរក្រហមជាន់ខ្ពស់រស់នៅក្នុងអំឡុងពេលខ្លួន ដឹកនាំប្រទេស រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺឋិតនៅលើជួរភ្នំដងរ៉ែក ម្ដុំច្រកជាំសាង៉ាមក្នុងស្រុក អន្លង់វែងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ​​ ខេត្តមានប្រាសាទបុរាណចំនួន១៨ផងដែរ ដើម្បីជូនភ្ញៀវជាតិនិង អន្តរជាតិទស្សនាកំសាន្ត ។

កសិកម្ម

[កែប្រែ]

ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ ហិចតា ។ ទិន្នន័យឃុំប្រភេទដីចំនួន ៧ ប្រភេទ គឺ​ប្រភេទ​ដី​ស្រូវ​វស្សា​ ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចំការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត ។

ផលស្រូវសរុបនៃស្រុកបន្ទាយអំពិលមានចំនួនលើសស្រុកនានា គឺ ១៤.៦០៣ តោន ឯស្រុកលំដាបខ្ញុំទី២ ក្នុងការផលិតស្រូវគឺស្រុក សំរោង ។ ការគណនាក្នុងប្រជាជនម្នាក់ជាមធ្យម ត្រូវការហូបស្រូវ២៦០គីឡូក្រាមក្នុងមួយឆ្នាំ បើ​ពិនិត្យ​លើ​ផលិត​ផល​ស្រូវ ឃើញថាស្រុកបន្ទាយអំពិលអាចនាំស្រូវចេញបាន ចំណែកស្រុក៤ទៀត មិន​អាច​នាំ​ផលិត​ផល​ស្រូវ​ចេញ​ទេ ព្រោះការផលិតតិចជាងសេចក្តីត្រូវការក្នុងស្រុកនីមួយ ជា​រួម​ខេត្ត​ឧត្តរមានជ័យ​មិន​អាច​សល់​ផលិត​ផល​ស្រូវ​សំរាប់​នាំ​ចេញ​បាន​ ឡើយ ។

ខេត្តឧត្តរមានជ័យជាខេត្តមួយមិនសំបូរមុខរបរ សំរាប់រកស៊ីប៉ុន្មានទេបន្ទាប់ពីរដូវធ្វើស្រែ មាន​មុខ​របរ​មួយ​ចំនួន​ទៀត ដែលក្រៅពីធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយនិងធ្វើអ្វីផ្សេងៗទៀតដែលអាច ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។ ជាពិសេសនៅស្រុកបន្ទាយអំពិល ក្រៅពីរដូវស្រែចំការចប់ ពួក​គាត់​តែង​តែ​ត្បាញ​ក្រមា ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្តា​ក្រមា​ខេត្តផ្សេងៗ មានលក្ខណៈក្បាច់ទំពក់រូបសេះ រូបដំរី និងរូបផ្សេងៗសំរាប់ចែក ជូនកូនចៅ រឺក៏ជូនចាស់ទុំក្នុងភូមិ និងយកទៅវត្ត ដើម្បី​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ រឺបុណ្យចូលឆ្នាំ ។

ទេសចរណ៍

[កែប្រែ]
ប្រាសាទតាមាន់តូចស្ថិតនៅព្រំប្រទល់ប្រទេសកម្ពុជា-ថៃ

ខេត្ត​ឧត្តរមានជ័យ​បានទទួលកេរ្តិ៍ដំណែលវប្បធម៌​មួយចំនួន ដែលសព្វថ្ងៃ​បានក្លាយជា​តំបន់ទេសចរណ៍​ដ៏គួរអោយ​ចាប់អារម្មណ៍​ពីសំណាក់ភ្ញៀវទេសចរជាតិ​និង​អន្តរជាតិយ៉ាងច្រើន។ ខេត្តឧត្តរមានជ័យរមណីយដ្ឋាន​វប្បធម៌​ជាច្រើនរួមមានប្រាសាទបុរាណ(នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២កន្លែងនិងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់​នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទតាមន្ត ជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ៦កន្លែង​ទៀត​សំរាប់ទាក់ទាញទេសចរណ៍។

តំណភ្ជាប់ក្រៅ

[កែប្រែ]
  1. វចនានុក្រមភាសាខ្មែរ សម្ដេច ជួន ណាត
  2. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
  3. Radio, VAYO FM. "ប្រវត្តិខេត្តឧត្តរមានជ័យរបស់កម្ពុជា! - វិទ្យុវាយោ". VAYO FM Radio (in អង់គ្លេស). Retrieved 2023-07-30.
  4. សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ

ឯកសារយោង

[កែប្រែ]