Jump to content

ប្រ៊ុយណេ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Brunei)
ប្រជាជាតិប៊្រុយណេ ទ្វារនៃសន្តិភាព
Negara Brunei Darussalam (ក្សរឡាតាំង)
نڬارا بروني دارالسلام (អក្សរចាវី)
ទង់ជាតិ ប៊្រុយណេ
ទង់ជាតិ
បាវចនា
الدائمون المحسنون بالهدى
Sentiasa membuat kebajikan dengan petunjuk Allah
"នៅចាំបម្រើក្រោមឱវាទព្រះជាម្ចាស់ជានិច្ច
ភ្លេងជាតិ
Allah Peliharakan Sultan
"ព្រះជាម្ចាស់ប្រោសប្រណីព្រះស៊ុលតង់"
ទីតាំងប្រទេសប៊្រុយណេ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសប៊្រុយណេ (ក្រហម) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
បង់ដា⁠សេរីបេកាវ៉ាន់
4°53.417′N 114°56.533′E / 4.890283°N 114.942217°E / 4.890283; 114.942217
ភាសាផ្លូវការភាសាម៉ាឡេ[a]
ភាសាទទួលស្គាល់
ភាសាអង់គ្លេស[b]
ភាសាដទៃ
និងគ្រាមភាសាក្នុងស្រុក[][]
អក្សរផ្លូវការអក្សរម៉ាឡេ
អក្សរចាវី[]
ក្រុមជនជាតិ
(ឆ្នាំ ២០១៩)[]
សាសនា
(ឆ្នាំ ២០១៦)[]
រដ្ឋាភិបាលរដ្ឋឯកភូត រាជាធិបតេយ្យផ្តាច់ការនិយមឥស្លាម
ហាសាណាល់ ប៊ូលគាហ៍
រជ្ជទាយាទ និងទេសរដ្ឋមន្ត្រី
អាល់មូហ៍តាឌី ប៊ីលឡា
នីតិបញ្ញត្តិក្រុមប្រឹក្សានីតិបញ្ញត្តិ
និម្មិតកម្ម
ប្រ. ១៣៦៨
សតវត្សទី១៥–១៩
១៧ កញ្ញា ១៨៨៨
១ មករា ១៩៨៤
៧ មករា ១៩៨៤
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៥,៧៦៥ គ.ម   (ទី១៦៤)
- ផ្ទៃទឹក (%)
៨.៦
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
៤៦០,៣៤៥[] (ទី១៧៥)
- ជំរឿន (ឆ្នាំ ២០១៦)
៤១៧,២៥៦
៧២.១១ នាក់/គ.ម   (ទី១៣៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
៣៦.៨៥៤ ពាន់លានដុល្លារ[] (ទី១២៥)
- ក្នុងម្នាក់
៨៥,០១១ ដុល្លារ[] (ទី៥)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
១៣.៣២៥ ពាន់លានដុល្លារ[] (ទី១២៤)
- ក្នុងម្នាក់
៣០,២៩០ ដុល្លារ[] (ទី២៩)
HDI (២០១៩)decrease ០.៨៣៨[]
ខ្ពស់ណាស់ · ទី៤៧
រូបិយវត្ថុដុល្លារប៊្រុយណេ (BND)
ល្វែងម៉ោងUTC+៨ (ម៉ោងប៊្រុយណេដារូសាឡឹម)
បណ្ដាញចែកចាយអគ្គិសនី២៤០ V–៥០ Hz
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+៦៧៣[c]
ដែនកម្រិតខ្ពស់.bn[]
  1. ^ ក្រោមមាត្រា ៨២៖ "ភាសាផ្លូវការ"នៃរដ្ឋធម្មនុញ្ញប៊្រុយណេបានចែងថា ម៉ាឡេគឺជាភាសាផ្លូវការ។
  2. ^ ក្រោមមាត្រា ៨២៖ "ភាសាផ្លូវការ"នៃរដ្ឋធម្មនុញ្ញប៊្រុយណេបានចែងថា ភាសាអង់គ្លេសត្រូវបានប្រើប្រាស់នៅក្នុងឯកសារផ្លូវការផ្សេងៗ (ឯកសារផ្លូវការត្រូវមានពីរភាសា៖ ម៉ាឡេ និងអង់គ្លេស)។[]
  3. ^ រួមមានកូដ ០៨០ នៅតំបន់ម៉ាឡេស៊ីខាងកើតផងដែរ។

ប្រទេសប៊្រុយណេ ដោយមានឈ្មោះជាផ្លូវការថា ប៊្រុយណេដារូសាឡឹម​ (ប្រែថា៖ ប្រ៊ុយណេ ទ្វារនៃសន្តិភាព) គឺជាប្រទេសមួយស្ថិតនៅភាគខាងជើងកោះបរនេអូក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៊្រុយណេមានព្រំដែនជាប់សមុទ្រចិនខាងត្បូង និងរដ្ឋសារ៉ាវ៉ាក់របស់ប្រទេសម៉ាឡេស៊ី។ ដែនដីប្រទេសនេះមានភូមិសាស្ត្រចែកចេញជាពីរផ្នែកដោយតំបន់លីមបាំងរបស់រដ្ឋសារ៉ាវ៉ាក់។ គិតត្រឹមឆ្នាំ២០២០ ប្រទេសប៊្រុយណេមានប្រជាជនសរុបចំនួន ៤៦០,៣៤៥ នាក់ដែលក្នុងនោះមានមនុស្សចំនួន ១០០,០០០ នាក់កំពុងរស់នៅក្នុងរាជធានីនិងជាទីក្រុងធំបំផុតក្នុងប្រទេសឈ្មោះបង់ដា⁠សេរីបេកាវ៉ាន់។ ប៊្រុយណេមានរដ្ឋាភិបាលប្រកាន់របបរាជាធិបតេយ្យផ្តាច់ការដែលដឹកនាំដោយព្រះចៅស៊ុលតង់ហើយអនុវត្តច្បាប់ទូទៅរបស់អង់គ្លេស និងច្បាប់ឥស្លាមសារីយ៉ា

ប្រវត្តិសាស្ត្រ

[កែប្រែ]

រាជាណាចក្រស៊ុលតង់នៃប៊្រុយណេធ្លាប់ជារដ្ឋមានអំនាចខ្លាំងនៅសតវត្សរ៍ទី១៤ដល់ទី១៦។ រាជាណាចក្រនេះលាតសន្ឋឹងលើកោះបរនេអូ​ទាំងមូលនិងតំបន់និរតី​ហ្វីលីពីនបច្ចុប្បន្ន។ ការមកដល់នៃពួកអឺរ៉ុបបានធ្វើអោយរាជាណាចក្រនេះទន់ខ្សោយជាបណ្ដើរៗ។ ចក្រភពប៊្រុយណេធ្លាក់ទន់ខ្សោយបំផុតនៅសតវត្សរ៍ទី១៩ ពេលដែលប្រទេសនេះបាត់បង់ដែនដីមួយភាគធំរបស់ខ្លួនទៅពួក White Rajahs នៃរដ្ឋសារ៉ាវ៉ាក់ រួចក៏រួមតូចនិងដាច់ជា២ដូចបច្ចុប្បន្ន។ ប៊្រុយណេស្ថិត​ក្រោម​អាណាព្យាបាលអង់គ្លេសពីឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៩៨៤។

មានកាបះបោរតូចមួយប្រឆាំងនឹងរាជានិយមនាទសវត្សរ៍៦០ ដែលត្រូវបង្ក្រាបដោយរាជាណាចក្ររួម។ ព្រឹត្តិការណ៍នេះត្រូវបានគេអោយឈ្មោះថា «បដិវត្តន៍ប៊្រុយណេ» ដែលបានរួមចំនែកក្នុងការបង្អាក់ការបង្កើតសហព័ន្ឋបរនេអូខាងជើង។

នយោបាយ

[កែប្រែ]
ព្រះចៅស៊ុលតង់ហាសាណាល់ បុលគៀស

ព្រះចៅស៊ុលតង់ហាស់សាណាល់ បុលគៀស របស់ប៊្រុយណេ (ងារនេះត្រូវបានបន្តរាប់តំនក្នុងរាជវង្ស) គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលប៊្រុយណេ។ ព្រះអង្គគ្រប់គ្រងប្រទេសដោយប្រឹក្សាជាមួយក្រុមប្រឹក្សាជាច្រើន និង គណរដ្ឋមន្ត្រី។ បណ្ដាញផ្សព្វផ្សាយសារពត៌មានកាន់ជើងរដ្ឋាភិបាលទាំងស្រុង។ គ្រួសាររាជវង្សនៅតែជាឋានៈដែលត្រូវបានប្រជាជនទូទាំងប្រទេសគោរព។ គ្មានអង្គការនីតិបញ្ញត្តិដែលជ្រើសឡើងដោយការបោះឆ្នោតសកលទេ។ នៅខែសីហា ២០០៤ ព្រះចៅស៊ុលតង់បានតែងតាំងសភា១ តែតាមពិតសភានោះមិនមានអំណាចគ្រប់គ្រាន់ក្នុងការផ្តល់យោបល់ដល់ព្រះមហាក្សត្រទេ។

គ្មានសេរីភាពសារពត៌មានក្នុងប្រទេសប៊្រុយណេទេ។ គេកម្រឃើញការរិះគន់រដ្ឋាភិបាលឬ​ព្រះមហាក្សត្រណាស់។

ភូមិសាស្ត្រ

[កែប្រែ]
ផែនទីរដ្ឋបាលប៊្រុយណេ

ប៊្រុយណេមានដែនដីដាច់ចេញជា២ផ្នែក និងមានផ្ទៃដីសរុប ៥ ៧៦៥ គ.ម២។ ប្រជាជន៩៧%រស់នៅផ្នែកខាងលិច(ផ្នែកធំ) ខណៈមានប្រជាជនតែ១ម៉ឺននាក់​ប៉ុណ្ណោះរស់នៅ​ផ្នែកខាងកើតដែលជាតំបន់ភ្នំ(ស្រុកតេមប៊ូរ៉ុង)។ ប្រជាជនសរុបមាន ៣៨៣ ០០០នាក់ ដែលក្នុងនោះ ៤៦ ០០០នាក់រស់នៅរាជធានី​បង់ដារសិរីបេហ្គាវ៉ាន់ (Bandar Seri Begawan)។ ទីក្រុងសំខាន់ៗផ្សេងទៀតមាន ទីក្រុងកំពង់ផែ មួរ៉ា ទីក្រុងផលិតប្រេងកាត សេរៀ និងទីក្រុង កូឡាបេឡៃ។

ប៊្រុយណេមានស្រុក៤គឺ៖

  • បេឡៃ (Belait)
  • ប៊្រុយណេ និង មួរ៉ា (Brunei and Muara)
  • តេមប៊ូរ៉ុង (Temburong)
  • ទូតុង (Tutong)

ប៊្រុយណេមានអាកាសធាតុត្រូពិចអេក្វាទ័រ ដោយមានសីតុណ្ហភាពខ្ពស់ សំនើមខ្ពស់ សំបូរកំដៅថ្ងៃនិងភ្លៀង។

អាកាសធាតុ

[កែប្រែ]

បង់ដារសិរីបេហ្គាវ៉ាន់ទទួលរងនូវអាកាសធាតុត្រូពិចសើម​។ សីតុណ្ហភាពមធ្យមប្រចាំគឺ ២៣,៦ °C ជាសីតុណ្ហភពខែក្តៅជាមធ្យម ២៩,៤°C និង ខែត្រជាក់ជាមធ្យម ២១°C ។

ខែ មករា កុម្ភៈ មិនា មេសា ឧសភា មិថុនា កក្តដា សីហា កញ្ញា តុលា វិចិ្ឆកា ធ្នូ ឆ្នាំ
អតិបរមាមធ្យម (°C)
១៩
១៨
២១
២៥
២៨
៣២
៣៤
៣៣
៣១
២៧
២៤
២១
-
អប្បបរមាមធ្យម (°C)
១២
១២
១៤
១៧
២១
២៣
២៦
២៤
២៣
១៩
១៧
១៤
-
កំរិតទឹកភ្លៀង (mm) ៨៦ ១៣៥ ១៧៨ ១៧០ ២៣១ ២៩០ ២៤៨ ៣០៥ ២៤៤ ១២២ ៦៦ ៧១
២១២៩

សេដ្ឋកិច្ច

[កែប្រែ]

ប៊្រុយណេជាប្រទេសតូចតែមាន។ ចំនួលពាក់កណ្ដាលបានមកពីផលិតកម្មប្រេងកាតឆៅនិងឧស្ម័នធម្មជាតិ។ រដ្ឋាភិបាលផ្ដល់នូវសេវាសុខភាព ស្បៀងអាហារ និងទីជំរក។ រដ្ឋមានគំរោងនាពេលអនាគតក្នុងការលើកកំពស់ពលកម្មការងារ កាត់បន្ថយអត្រានៃភាពអត់ការងារធ្វើ ពង្រឹងវិស័យធនាគារនិងទេសចរណ៍ និងពង្រីកមូលដ្ឋានសេដ្ឋកិច្ច។ ក្រុមហ៊ុនអាកាសចរណ៍ជាតិភូមិន្ទប៊្រុយណេ (Royal Brunei) កំពុងព្យាយាមធ្វើអោយប៊្រុយណេក្លាយជាច្រកឆ្លងកាត់អន្តរជាតិរវាងអឺរ៉ុប និងអូស្ត្រាលី/ញូហ្សៀលែន

វិស័យសុខាភិបាល

[កែប្រែ]

ប៊្រុយណេផ្ដល់សេវាសុខភាពឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ តាមរយៈមន្ទីរពេទ្យសាធារណៈ។ មកទល់ឆ្នាំ២០០៨ គ្មានមន្ទីរពេទ្យណាមួយនៅប៊្រុយណេ​ដែល​ទទួល​បានការទទួលស្គាល់​ការថែទាំសុខភាពអន្តរជាតិទេ។ បច្ចុប្បន្នគ្មានសាលាវេជ្ជសាស្ត្រនៅក្នុងប្រទេសទេ។ អ្នកដែលមានបំនងក្លាយ​ជាគ្រូពេទ្យត្រូវតែទៅ​សិក្សានៅបរទេស។ ដើម្បីធានាបាននូវការថែទាំសុខភាពសាធារណៈ រដ្ឋចាំបាច់ត្រូវជួលគ្រូពេទ្យមានជំនាញពីបរទេស។ សាលាគិលានុបដ្ឋាយិកា​មួយត្រូវបាន​បង្កើតក្នុងឆ្នាំ ១៩៥៣។

ប្រជាសាស្ត្រ និងវប្បធម៌

[កែប្រែ]

ប្រហែល២ភាគ៣នៃប្រជាជនប៊្រុយណេមានដើមកំនើតពីជនជាតិម៉ាឡេ។ ភាសាផ្លូវការគឺភាសាម៉ាឡេ និង ភាសាអង់គ្លេស។ មានប្រជាជននិយាយភាសាចិនមួយក្រុមតូចដែរ។

សាសនាឥស្លាមជាសាសនារបស់រដ្ឋ។ សាសនាផ្សេងទៀតមាន ពុទ្ឋសាសនា និង គ្រឹស្តសាសនា និងសាសនាជនជាតិដើមតូចៗជាច្រើនទៀតនៅតំបន់ដាច់ស្រយ៉ាល។

ប៊្រុយណេហាមមិនអោយមានការជួញដូរនិងការផឹកគ្រឿងស្រវឹងជាសាធារណៈទេ។ ជនបរទេសនិងជនមិនមែនមូស្លីមត្រូវបានអនុញ្ញាត​អោយយកចូលជា​អតិបរមា ១២កំប៉ុងចំពោះស្របៀ និងចំនុះ២លីតចំពោះគ្រឿងស្រវឹងផ្សេងទៀត។ តាំងពីមានការហាមឃាត់នោះមក ហាងស្រានិងបារទាំងអស់ត្រូវបានបង្ខំ​អោយបិទទ្វារ។ ទោះជាបែបនេះក៏ដោយ នៅមានភោជនីយដ្ឋានមួយចំនួននៅតែផ្ដល់សេវាកម្មគ្រឿងស្រវឹង​ក្នុងប៉ាន់តែ ដោយខុសច្បាប់។

ក្រុមជនជាតិ

[កែប្រែ]
  • ជនជាតិម៉ាឡេ៖ ៦៦,៣%
  • ជនជាតិចិន៖ ១១,២%
  • ម្ចាស់ស្រុក៖ ៣,៤%
  • ផ្សេងៗទៀត៖ ១៩,១% (ការប៉ាន់ប្រមាណនៅឆ្នាំ២០០៤)[១០]

ឯកសារយោង

[កែប្រែ]
  1. Writing contest promotes usage, history of Jawi script Archived 12 June 2012 at the វេយប៊ែខ ម៉ាស៊ីន.. The Brunei Times (22 October 2010)
  2. "Brunei". Ethnologue. 19 February 1999. Retrieved 26 វិច្ឆិកា 2021.
  3. "Call to add ethnic languages as optional subject in schools". Archived from the original on 19 ខែវិច្ឆិកា 2013. Retrieved 26 ខែវិច្ឆិកា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. ៤,០ ៤,១ "Population by Religion, Sex and Census Year". Archived from the original on 2021-04-01. Retrieved 2021-11-26.
  5. "(អង់គ្លេស) Department of Economic Planning and Development - Population". www.depd.gov.bn. Archived from the original on 2017-03-20. Retrieved 26 វិច្ឆិកា 2021.
  6. ៦,០ ៦,១ ៦,២ ៦,៣ "World Economic Outlook Database, January 2019". មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 26 វិច្ឆិកា 2021.
  7. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 26 វិច្ឆិកា 2021. 
  8. "Delegation Record for .BN". IANA. Retrieved 26 វិច្ឆិកា 2021.
  9. "Constitution of Brunei Darussalam" (PDF). Attorney General's Chambers Brunei Darussalam. Retrieved 26 វិច្ឆិកា 2021.[តំណភ្ជាប់ខូច]
  10. "CIA - The World Factbook -- Brunei". Archived from the original on 2015-07-21. Retrieved 2008-11-15.

តំណភ្ជាប់ក្រៅ

[កែប្រែ]