ការពិភាក្សារបស់អ្នកប្រើប្រាស់:ណូនតុលា
ភូមិត្រពាំងសាលា
ភូមិត្រពាំងសាលាគឺជាភូមិមួយស្ថិតនៅ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងខាងលិចភូមិទួលសុទិន ខាងកើតភូមិ សំពៅលូន ខាងជើងភូមិស្វាុយទាប និងខាងត្បូងភូុមិ ត្រាំរនាប មានប្រជាជន១៦គ្រួសារដែលមានចំងាយ ៣ គ.មពីផ្លូវជាតិលេខ៣ ចុុះតាមផ្លូវលំចូលតាមក្លោងទ្វាវត្តចំប៉ាចារ្យមកពីភ្នំពេញនៅខាងស្ដាំដៃនៅភូមិនេះងាយស្រួលនិងធ្វើដំណើរនិងរថយន្ដស្រួលក្នុងការបើកបរពីព្រោះផ្លូវស្អាតនិងមានសុវត្ថិភាពគ្មានអំពើឆក់ប្លន់ទេ។
ប្រវត្ដិសាស្រ្ដ
[កែប្រែ]នៅឆ្នាំ១៩៨១មានលោកតាម្នាក់ឈ្មោះ សាលា គាត់មានអាយុ៦២ឆ្នាំគាត់បានមកសង់ផ្ទះនៅក្នុងត្រពាំងនៅខាងជើងភូមិហើយលោកតាគឺជាមនុស្សដែលចេះជួយទុកធុរះអ្នកភូមិផងដែរនិងពេលខ្លះគាត់ជួយបង្រៀនក្មេងៗធ្វើបង្គីនិងដេរស្លឹក។
អត្ថន័យឈ្មោះ
[កែប្រែ]លោកតាម្នាក់ឈ្មោះ សាលា គាត់បានមកសង់ផ្ទះនៅក្នុងត្រពាំង។
សេដ្ឋកិច្ច
[កែប្រែ]នៅពេលរដូវស្សាមកដល់អ្នកភូមិទាំងប្រុសស្រីតែងតែមិនភ្លេចនិងការងាររបស់ពួកគេនោះឡើយគឺការងារដាំដុះនិងបង្កើនផលស្រូវ។ ធ្វើស្រែចំការ និង រោងចក្រនៅជិតភូមិត្រពាំងសាលាសំបូររោងចក្រ ហើយមានអគ្គីសនីនិងទឹកប្រើប្រាស់គ្រប់គ្រាន់ ប្រជាជននៅក្នុងភូមិនោះរីករាយនិងការរស់នៅប្រកបដោយភាពរុងរឿងនិងភាពសំំបូសប្បាយហើយជាពិសេសអ្នកភូមិទាំងអស់ពេញចិត្តនិងជីវភាពសុចរិតមានសាលាបឋមសិក្សាមួយកន្លែងដែលមានទីតាំងនៅក្នុងវត្តមួួយដែលមានឈ្មោះថាវត្តចំប៉ាចារ្យហើយបឋមសិក្សានោះឈ្មោះថាហ៊ុន សែនចំប៉ាចារ្យ។ ប៉ុន្តែនៅភូមិនេះពេលរដូវធ្វើស្រែចំការមិនសូវមានទឹកគ្រាន់ទេព្រោះមិនសូវភ្លៀង។
វប្បធម៏
[កែប្រែ]នៅភូមិត្រពាំងសាលាពួកគេចេះជួយយកអាសារគ្នាទៅវិំញទៅមកជាពិសេសពេលនមានបុណ្យទានរឺអាពាហ៍ពិពាហ៍ម្ដងៗតែងតែហៅគ្នាទៅវិញទៅមក ពួកគេកាន់សាសនាព្រះពុទ្ធដូចជានៅក្នុងពិធីបុុណ្យប្រពៃណីធំៗដូចជា៖ ពិធីបុណ្យមាឃ បូជា ពិសាខ បូជា ភ្ជំបណ្បិន កឋិនទាន។
អាសធាតុ
[កែប្រែ]អាកាសធាតុក្តៅព្រោះមិនសំបូរព្រៃឈើដោយសារមានមនុស្សកាប់បំផ្លាញប៉ុន្ដែមានខ្យល់អាកាសបរិសុទ្ធនិងបរស្ថានស្អាត។
សូមស្វាគម៏កាមកកាន់វិគីភីឌារបស់ខ្ញុំ
ស្រុកគងពិសី | |
---|---|
ខេត្តកំពង់ស្ពឺ | |
ទេសភាពខេត្តកំពង់ស្ពឺ | |
ផែនទីកម្ពុជារំលេចទីតាំងខេត្តកំពង់ស្ពឺ | |
កូអរដោនេ: 11°27′N 104°30′E / 11.450°N 104.500°ECoordinates: 11°27′N 104°30′E / 11.450°N 104.500°E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | ច្បារមន |
ផ្ទៃក្រឡា | |
• សរុប | ៧០១៧ គម2 (២៧០៩ ម៉ាយ ការ) |
ប្រជាជន (2008) | |
• សរុប | ៧១៦៥១៧ |
• សន្ទភាព | ១០០/km2 (២៦០/sq mi) |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមវាយទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-៥ |
ស្រុក-ក្រុង | ៨ |
ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាបនិង ព្រៃភ្នំ
មានប្រជាជនសរុប ៥៩៨ ៨៨២ នាក់ ក្នុងនោះមានប្រុស ២៨៧ ៣៩២ នាក់ ស្រី ៣១១ ៤៩០ នាក់។ ជាភាគរយនៃប្រជាជនជា ស្ត្រីមាន ៥២ ភាគរយ។ ខេត្តនេះរួមមាន ៨ ស្រុក, ៨៩ ឃុំ-សង្កាត់ និង ១៣១៩ ភូមិ។ ចំនួន ប្រជារា្រស្តទូទាំងខេត្តនេះ សើ្មនឹង ៥,២ ភាគរយនៃប្រជាជនទូទាំងប្រទេសកម្ពុជា។
ខេត្តនេះមានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់
សន្ទភាពប្រជាជនរបស់ខេត្តគឺ ៨៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខ្ពស់ជាង សន្ទភាពកម្រិតជាតិ ដែលមានតែ ៦៤ នាក់
អំពែភ្នំ
អំពែភ្នំ ជារមណីយដ្ឋានវប្បធម៌ និង ធម្មជាតិ មានទីតាំងស្ថិតនៅភូមិតាំងទនេ្ល និងភូមិអំពែភ្នំ ឃុំសុពណ៌ទេព និង ឃុំស្វាយក្រវាន់ ក្រុងច្បារមន មានចម្ងាយ ៤៨ គ.ម. ពីភ្នំពេញ រួចបត់ឆ្វេង ២ គ.ម. និងដល់រមណីយដ្ឋាននេះ។
តំបន់ទាក់ទាញ
សារមន្ទីរនរៈបូរី ៖ សារមន្ទីរនេះស្ថិតនៅតាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង។ សារមន្ទីរនេះត្រូវបានសាងសង់ឡើងជាលក្ខណៈគ្រួសារមួយក្នុងបំណងទុកជាសម្បត្តិផ្ទាល់ខ្លួនរបស់គេផង ហើយនិងជាការចូលរួមចំណែករក្សាទុកនូវបេតិកភណ្ឌសម្បត្តិវប្បធម៌ជាតិឲ្យគង់វង្សផងដែរ។
ខេត្តកំពង់ស្ពឺត្រូវបានគេស្គាល់ថាជាខេត្តដែលសំបូរដោយដើមត្នោតច្រើនជាងគេ។
This essay contains the advice or opinions of one or more Wikipedia contributors. Essays may represent widespread norms or minority viewpoints. Consider these views with discretion. Essays are not Wikipedia policies. |
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ (June 2007) |
New 14,04,2014
សម័យខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលសំដៅលើការដឹកនាំគ្រប់គ្រងដោយប៉ុល-ពត នួន-ជា អៀង-សារី ស៊ុន-សេន ខៀវ-សំផន និងបក្សកុម្មុយនិស្តខ្មែរក្រហម លើកម្ពុជា ដែលពួកខ្មែរក្រហមបានដាក់ឈ្មោះថ្មីថាជាកម្ពុជាប្រជាធិបតេយ្យ ។
កំឡុងពេល៤ឆ្នាំ បានធ្វើអោយឃើញនូវមរណភាពនៃប្រជាជនខ្មែរប្រហែលពីរលាននាក់តាមរយៈលទ្ធផលរួមផ្សំ នៃការសម្លាប់ខាងនយោបាយ ការអត់ឃ្លាន និងការធ្វើការដោយបង្ខំ ។[១][២] ដោយសារតែចំនួនដ៏ច្រើននេះ មរណភាពកំឡុងការដឹកនាំគ្រប់គ្រងរបស់ពួកខ្មែរក្រហមដែលជានិច្ចកាល គេបានចាត់ទុកថាជាការប្រល័យពូជសាសន៍ និងត្រូវគេស្គាល់ជាទូទៅថាជា ហាយនភាពខ្មែរ រឺ ការប្រល័យពូជសាសន៍ខ្មែរ ។ សម័យខ្មែរក្រហមបានបញ្ចប់ជាមួយការលុកលុយកម្ពុជាដោយសម្ព័ន្ធមិត្តជិតខាង និងកាលពីអតីត គឺវៀតណាមក្នុងសង្គ្រាមកម្ពុជា-វៀតណាម ដែលទុកអោយកម្ពុជាក្រោមការកាន់កាប់របស់វៀតណាមអស់មួយទសវត្ស ។
នយោបាយ
ដោយសារជ័យជំនះកម្មុយនិស្តខែ មេសា ១៩៧៥ ប៉ុល-ពត និងពួកសហការីជិតស្និទរបស់គាត់បានកាន់កាប់តំណែងសំខាន់ៗបំផុតនៅក្នុងបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.) និងនៅក្នុងឋានានុក្រមរដ្ឋ ។ គាត់ធ្លាប់ជាលេខាប.ក.ក. (អគ្គលេខាធិការ) តាំងពីខែ កុម្ភៈ ១៩៦៣ មកម៉្លេះ ។ ពួកសហការីរបស់គាត់ធ្លាប់មានតួនាទីជាទីភ្នាក់ងារនយោបាយរបស់បក្ស ហើយពួកគេបានក្ដោបក្ដាប់កៅអីភាគច្រើននៅឯគណៈមជ្ឍិម ។
ពេញមួយទសវត្សឆ្នាំ១៩៧០ និងជាពិសេសបន្ទាប់ពីពាក់កណ្ដាលឆ្នាំ១៩៧៥ បក្សនេះត្រូវរង្គោះរង្គើដោយការដណ្ដើមបក្សពួកគ្នា ។ ថែមទាំងមានការប៉ុនប៉ងប្រដាប់អាវុធដើម្បីផ្ដួលរំលំប៉ុល-ពតថែមទៀតផង ។ បន្សុទ្ធកម្មជាលទ្ធផលបានឈានដល់ចំណុចកំពូលនៅឆ្នាំ១៩៧៧ និង ១៩៧៨ ដែលនៅពេលនោះប្រជាជនរាប់រយពាន់នាក់ រួមទាំងភាគខ្លះនៃពួកមេដឹកនាំប.ក.ក.ដ៏សំខាន់ៗបំផុត ក៏ត្រូវបានគេប្រហារជីវិតដែរ ។CAMBODIA
ការបង្កើតឡើងរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ
[កែប្រែ]ពួកកុម្មុយនិស្តបានលុបចោលរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (បានបង្កើតឡើងនៅឆ្នាំ១៩៧០) ។ កម្ពុជាមិនទាន់អោយ មានការបង្កើតនូវរដ្ឋាភិបាលណាមួយ រហូតដល់មានសេចក្ដីប្រកាសរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ថ្ងៃ ៥មករា ១៩៧៦ ។
ពួកកុម្មុយនិស្តបានបន្តប្រើប្រាស់ព្រះបាទនរោត្តម-សីហនុជាមេដឹកនាំដែលមានតែឈ្មោះនៃរដ្ឋាភិបាល នេះរហូតដល់ថ្ងៃ ២មេសា ១៩៧៦ នៅពេលនោះព្រះសីហនុក៏បានលាលែងជាប្រមុខរដ្ឋ ។ ព្រះសីហនុបានគង់នៅដោយ មានផាសុខភាព ក៏ប៉ុន្តែគ្មានសន្តិសុខ ដោយការចាប់ឃុំក្នុងព្រះដំណាក់នៅភ្នំពេញ រហូតចុងក្រោយនៅក្នុងសង្គ្រាមជា មួយវៀតណាមនៅពេលនោះទ្រង់បានយាងចេញទៅដល់សហរដ្ឋដែលជាកន្លែងដែលទ្រង់បានប្ដឹងពីករណីរបស់កម្ពុជាប្រជា ធិបតេយ្យចំពោះមុខក្រុមប្រឹក្សាសន្តិសុខ ។ ព្រះអង្គនៅទីបញ្ចប់ក៏បានយាងទៅគង់នៅប្រទេសចិនសាជាថ្មីវិញ ។
សិទ្ធិនិងកាតព្វកិច្ចនៃបុគ្គលម្នាក់ៗត្រូវបានកំណត់ដោយខ្លីនៅក្នុងមាត្រា២ ។ សិទ្ធិនិងកាតព្វកិច្ចនោះរួមគ្មានអ្វីដែលជាទូ ទៅត្រូវបានចាត់ទុកថាជាការធានាសិទ្ធមនុស្សខាងនយោបាយទេ[ត្រូវការអំណះអំណាង] វាលែងតែការថ្លែង ថាបុរសនិងស្ត្រីគឺស្មើគ្នានៅគ្រប់ទិដ្ឋភាព ។ ឯកសារនេះបានប្រកាសហើយ ក៏ប៉ុន្តែថារាល់កម្មករ និងកសិករទាំងអស់ គឺជាម្ចាស់នៃរោងចក្រនិងស្រែចម្ការរបស់ខ្លួន ។ ការអះអាងមួយថា គ្មានការអត់ការងារជាដាច់ខាតនៅក្នុងកម្ពុជាប្រ ជាធិបតេយ្យដែលហាក់បីដូចជាត្រឹមត្រូវចាត់ទុកថាជាការប្រើប្រាស់កម្លាំងយ៉ាងសន្ធឹកសន្ធាប់របស់របបនេះ ។
រដ្ឋធម្មនុញ្ញនេះបានបញ្ជាក់នូវគោលនយោបាយការបរទេសរបស់កម្ពុជាប្រជាធិបតេយ្យក្នុងមាត្រា២១ ឯកសារដ៏វែងបំផុត ជា លក្ខ័ណ្ឌនៃឯករាជ្យ សន្តិភាព អព្យាក្រឹតភាព និងការមិនចូលបក្សសម្ព័ន្ធ ។ វាបានធ្វើសច្ចាប័ណការគាំទ្រដល់ការតស៊ូប្រឆាំងចក្រពត្តិនិយម នៅឯតតិយលោក ។ ដោយទាក់ទងនឹងការវាយប្រហារឈ្លានពានរបស់របបនេះប្រឆាំងនឹងទឹកដីវៀតណាម ថៃ និងឡាវ កំឡុងឆ្នាំ១៩៧៧ និង ១៩៧៨ ការសន្យានេះដើម្បីថែរក្សាទំនាក់ទំនងជិតស្និទនិងជាមិត្តជាមួយប្រទេសទាំងឡាយណាដែលមានព្រំដែនរួម ដែទទួលយកភាពដូចគ្នាតិចតួចទៅនឹងភាពប្រាកដប្រជា ។
ស្ថាប័នរដ្ឋាភិបាលនានាត្រូវបានពន្យល់ត្រួសៗខ្លីៗនៅក្នុងរដ្ឋធម្មនុញ្ញនេះ ។ អង្គនីតិបញ្ញត្តិ គឺសភាតំណាងប្រជាជនកម្ពុជា (ស.ត.ប.ក.) ដែលមានសមាជិក២៥០រូប ដែលតំណាងអោយពួកកម្មករ កសិករ និងប្រជាជនធ្វើការផ្សេងៗទៀត ហើយនិងកងទ័ពបដិវត្តន៍កម្ពុជា ។ មួយរយហាសិបអាសនៈទុកអោយអ្នកតំណាងកសិករ ហាសិបទុកអោយពួកកងទ័ព និងហាសិបទៀតសម្រាប់កម្មករនិងពួកអ្នកតំណាងផ្សេងៗទៀត ។ អង្គនីតិបញ្ញត្តិត្រូវបានបោះឆ្នោតដោយប្រជាជនមួយអាណ្ណត្តិប្រាំឆ្នាំ ។ ការបោះឆ្នោដំបូងនិងតែមួយគត់ត្រូវបានធ្វើឡើងនៅថ្ងៃ ២០មីនា ១៩៧៦ ។ ប្រជាជនថ្មីជាក់ស្ដែងមិនត្រូវបានអនុញ្ញាតអោយចូលរួមឡើយ ។
អង្គនីតិប្រតិបត្តិនៃរដ្ឋាភិបាលក៏ត្រូវបានជ្រើសរើសផងដែរដោយស.ត.ប.ក. ។ វាមានគណៈប្រធានរដ្ឋដែលទទួលខុសត្រូវសម្រាប់ការតំណាង អោយរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យនៅខាងក្នុងនិងខាងក្រៅប្រទេស ។ វាបម្រើអោយអាណ្ណត្តិប្រាំឆ្នាំម្ដង ហើយប្រធានរបស់គណៈនេះគឺជាប្រមុខរដ្ឋ ។ ខៀវ-សំផនគឺជាបុគ្គលតែម្នាក់គត់ដែលបម្រើការនៅក្នុងការិយាល័យនេះ ដែលគាត់បានក្ដោបក្ដាប់បន្ទាប់ពីការលាលែងរបស់ព្រះសីហនុ ។ ប្រព័ន្ធតុលាការត្រូវបានចងក្រងឡើងដោយតុលាការប្រជាជន ចៅក្រមនៃតុលាការទាំងនោះត្រូវបានតែងតាំងដោយស.ត.ប.ក. ដែលជាអង្គនីតិប្រតិបត្តិ ។
រដ្ឋធម្មនុញ្ញមិនបានវែកញែកស្ថាប័នរដ្ឋាភិបាលដែនដី រឺ តំបន់ទេ ។ បន្ទាប់ពីការក្ដោបក្ដាប់អំណាចបានហើយ ពួកខ្មែរក្រហមបានលុបចោលខេត្តចាស់ៗ ហើយបានជំនួសមកវិញនូវខេត្តទាំងនោះជាមួយនិងប្រាំពីរភូមិភាគ ភូមិភាគឧត្តរ ភូមិភាគឦសាន ភូមិភាគពាយ័ព្យ ភូមិភាគកណ្ដាល ភូមិភាគបូព៌ា ភូមិភាគបស្ចិម និងភូមិភាគនិរតី ។ មានអង្គភាពថ្នាក់តំបន់ពីរផ្សេងទៀត: តំបន់ពិសេសក្រចេះលេខ៥០៥ និងរហូតដល់ឆ្នាំ១៩៧៧ តំបន់ពិសេសសៀមរាបលេខ១០៦ ។
ភូមិភាគត្រូវបែងចែកជា តំបន់ ដែលត្រូវដាក់ជាចំនួនលេខ ។ លេខមួយ ដោយសាកសមបានហ៊ុំព័ទ្ធតំបន់សំឡូតនៃភូមិភាគពាយ័ព្យ (រួមមានខេត្តបាត់ដំបង) ដែលបដិកម្បនា (ការបះបោរ) ប្រឆាំងព្រះសីហនុបានផ្ទុះឡើងនៅដើមឆ្នាំ១៩៦៧ ។ ដោយមានការលើកលែងនេះ តំបន់នេះដែលលេចឡើងត្រូវគេដាក់លេខតាមទំនើងចិត្ត ។
តំបន់ ត្រូវបានបែងចែកជា ស្រុក ឃុំ និង ភូមិ ចុងក្រោយនេះជាធម្មតាមានប្រជាជនច្រើនរយនាក់ ។ ទម្រង់នេះប្រហែលជាស្រដៀងទៅនឹងអ្វីដែលមានក្រោមការគ្រប់គ្រងរបស់ព្រះសីហនុ និងសាធារណរដ្ឋខ្មែរដែរ ក៏ប៉ុន្តែពួកអ្នកស្រុកនៅក្នុងភូមិនានាត្រូវបានរៀបចំទៅជា ក្រុម ដែលផ្សំឡើងពីដប់ទៅដប់ប្រាំគ្រួសារ ។ ក្នុងកម្រិតមួយៗ រដ្ឋបាលត្រូវបានដឹកនាំដោយ គណៈមួយដែលមានមនុស្សបីនាក់ ។
សមាជិកប.ក.ក.បានកាន់កាប់តំណែងគណៈនៅថ្នាក់ខ្ពស់ៗ ។ គណៈឃុំ និងភូមិជារឿយត្រូវបានកាន់ការដោយពួកកសិករក្រីក្រនៅឯមូលដ្ឋាន និង ពិតជាកម្រមែនទែនដោយប្រជាជនថ្មី ។ សហករណ៍ស្រដៀងគ្នានៅក្នុងតំបន់ដែនសមត្ថកិច្ចឃុំដែរ ដែលបានក្ដោបក្ដាប់ទំនួលខុសត្រូវរដ្ឋាភិបាលដែនដីនៅតំបន់ខ្លះ ។
រូបបរិវត្តន៍សង្គម
[កែប្រែ]តាមរយៈប៉ុល-ពត កម្ពុជាត្រូវបានបង្កើតឡើងជាបួនវណ្ណៈ: ពួកកសិករនិងកម្មករ ពួកនាយទុន ពួកមូលធននិយម និងពួកសក្ដិភូមិនិយម ។ សង្គមក្រោយពេលបដិវត្តន៍ តាមដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ១៩៧៦នៃកម្ពុជាប្រជាធិបតេយ្យ ដែលប្រកបផ្សំដោយពួកកម្មករ ពួកកសិករ និង គ្រប់ប្រជាជនធ្វើការកម្ពុជាផ្សេងៗទាំងអស់ ។ ការអនុញ្ញាតមិនត្រូវបានបង្កើតឡើងសម្រាប់ដំណាក់កាលអន្តរកាល ដូចជាប្រជាធិបតេយ្យថ្មីរបស់ចិនឡើយ ដែលនៅក្នុងចំណុចសំខាន់ៗម្ចាស់ដី រឺ នាយទុនស្នេហាជាតិត្រូវបានអនុញ្ញាតអោយដើរតួនៅក្នុងសំណង់សង្គមនិយម ។
ព្រះសីហនុសរសេរថានៅឆ្នាំ១៩៧៥ ទ្រង់ ខៀវ-សំផន និងខៀវ-ធីរិទ្ធិ បានទៅទស្សនកិច្ចលោកជូ-អេនឡាយ ដែលលោកបានឈឺធ្ងន់ ។ លោកជូបានក្រើនរំលឹកពួកទ្រង់កុំអោយព្យាយាមសម្រេចលទ្ធិកុម្មុយនិស្តក្នុងជំហានតែមួយគត់ ដូចដែលចិនបានព្យាយាមនៅចុងទសវត្ស១៩៥០ជាមួយនិងមហាលោតផ្លោះ ។ ខៀវ-សំផន និងខៀវ-ធីរិទ្ធិគ្រាន់តែបានញញឹមបញ្ចេញស្នាមញញឹមដែលមិនជឿ និងក្រអឺត ។ [៣] ខៀវ-សំផន និងស៊ុន-សេនក្រោយមកបានអួតអាងទៅកាន់ព្រះសីហនុថា យើងនឹងក្លាយជាប្រទេសជាតិដំបូងគេ ដែលបង្កើតសង្គមកុម្មុយនិស្តពេញបរិបូរណ៍ដោយគ្មានការខ្ជះខ្ជាយពេលវេលាតាមជំហានៗភ្លាមៗ ។[៣]
ទោះបីជាលក្ខ័ណ្ឌប្រែប្រួលពីតំបន់មួយទៅតំបន់មួយក៏ដោយ ក៏ស្ថានភាពនោះគឺ ដោយឡែក ដែលជាការឆ្លុះបញ្ចាំងនៃការបែងចែកបក្សពួកដែលនៅតែមាននៅខាងក្នុងប.ក.ក.កំឡុងទសវត្ស១៩៧០ សក្ខីភាពនៃពួកអ្នកភៀសខ្លួនអោយដឹងថាការបែងចែកសង្គមដ៏សំខាន់បំផុតគឺនៅរវាងប្រជាជនថ្មីដែលជាប់សង្ស័យខាងនយោបាយ ដែលពួកគេទាំងនោះត្រូវបានជម្លៀសចេញពីទីប្រជុំជននានាបន្ទាប់ពីជ័យជម្នះពួកកុម្មុយនិស្ត និងប្រជាជនចាស់គួរអោយទុកចិត្តជាងគេ ពួកកសិករក្រីក្រ និងពួកសិករវណ្ណៈកណ្ដាលថ្នាក់ទាប ដែលមាននៅតាមទីជនបទ ។ ថ្វីត្បិតតែការប្ដេជ្ញាចិត្តខាងមនោគមវិជ្ជាដើម្បីអោយមានសមភាពដាច់ខាតក៏ដោយ ក៏ពួកសមាជិកប.ក.ក. និងពួកកងទ័ពបានតាំងខ្លួនជាឥស្សរជនដែលគេទទួលស្គាល់យ៉ាងជាក់ច្បាស់ ។
វណ្ណៈធ្វើការគឺជាកត្តាបន្ទាប់បន្សំ ពីព្រោះដោយសារតែការជម្លៀសពីតំបន់ទីក្រុងនានា និងការបង្អាក់ដំណើរការភាគច្រើននៃរោងចក្រតិចតួចនៃប្រទេសនេះ ។ ក្រុមវណ្ណៈធ្វើការដ៏សំខាន់មួយនេះ នៅខាងក្នុងពួកពលករកម្ពុជា មុនបដិវត្តន៍ដែលស្ថិតនៅចំការកៅស៊ូនានា ជាប្រពៃណីដែលមានភាគច្រើនជាជននិរប្រវេស្តយួន ហើយដូច្នេះហើយបានធ្វើអោយមានការសង្ស័យខាងនយោបាយ ។
ប្រជាជនមួយចំនួន រួមមានពួកជនភៀសខ្លួន ដែលរស់នៅតំបន់ទីក្រុងនៅមុនថ្ងៃជ័យជំនះកុម្មុយនិស្ត ប្រហែលមានច្រើនជាង៣លាននាក់តិចតួច អត្រាប្រជាជនសម័យសង្គ្រាមត្រូវបានគេប៉ាន់ប្រមាណរវាង៥,៧ និង ៧,៣ លាននាក់ ។ តាមដែលបានវែកញែកហើយ ទោះបីជាដើមកំណើតមកពីជនបទរបស់ពួកគេក៏ដោយ ក៏ពួកជនភៀសខ្លួនទាំងនោះត្រូវបានគេចាត់ទុកថាជាប្រជាជនថ្មីដែរ ដែលនោះគឺប្រជាជនមិនពេញចិត្តពេញថ្លើមទៅនឹងកម្ពុជាប្រជាធិបតេយ្យ ។ អ្នកខ្លះដោយគ្មានសង្ស័យបានបន្តជាប្រជាជនចាស់ បន្ទាប់ពីការត្រឡប់ទៅភូមិកំណើតរបស់ពួកគេវិញ ក៏ប៉ុន្តែពួកខ្មែរក្រហមហាក់បីដូចជាប្រុងប្រយ័ត្នមែនទែននៅក្នុងការកត់ត្រា និងរក្សាការឈ្លបមើលសកម្មភាពនៃគ្រួសារនិងពួកគេម្នាក់ៗ ។
កម្រិតទាបបំផុតនៃការគ្រប់គ្រងសង្គម គឺក្រុម ដែលផ្សំឡើងដោយដប់ទៅដប់ប្រាំគ្រួសារតូចៗ សកម្មភាពនានារបស់ពួកគេត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយគណៈដែលមានសមាជិកបីនាក់ ។ ប្រធានគណៈត្រូវបានជ្រើសរើសដោយប.ក.ក. ។ ពួកអ្នកដឹកនាំចាស់រឹសចាស់គល់នេះ ត្រូវតម្រូវអោយកត់សម្គាល់ដើមកំណើតសង្គមនៃគ្រួសារមួយៗក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ហើយនិងត្រូវរាយការណ៍ព័ត៌មានទៅកាន់បុគ្គលជាច្រើនដែលជាថ្នាក់លើតាមឋានានុក្រមរបស់អង្គការ ។ ចំនួនប្រជាជនថ្មីប្រហែលដំបូងឡើយមានចំនួនខ្ពស់ស្មើនឹង២,៥ លាននាក់ ។
ពួកប្រជាជនថ្មីត្រូវបានក្លាយជាពួកពលករដែលធ្វើការដោយបង្ខិតបង្ខំ ។ ពួកគេត្រូវបានគេចល័តឥតឈប់ឈរ ត្រូវបង្ខំអោយបញ្ចេញពលកម្មខាងរាងកាយយ៉ាងលំបាកបំផុត ហើយធ្វើការដោយមិនពេញចិត្ត ស៊ូទ្រាំនឹងជំងឺគ្រុនក្ដៅ ដែលនៅភាគខ្លះនៃប្រទេស ដូចជាតាមព្រៃភ្នំ តំបន់ដីខ្ពស់ និងវាលភក់ល្បាប់ ។ ប្រជាជនថ្មីត្រូវបានបំបែកចេញពីប្រជាជនចាស់ ហើយមានសេចក្ដីសុខតិចតួច រឺក៏គ្មានភាពឯកជន និងទទួលបានរបបស្រូវអង្ករតិចបំផុត ។ នៅពេលនោះប្រទេសនេះបានឆ្លងកាត់កង្វះស្បៀងអាហារនៅឆ្នាំ១៩៧៧ ប្រជាជនថ្មីបានរងទុក្ខច្រើនជាងគេបំផុត ។
តំហែទ័ពខាងវេជ្ជសាស្ត្រដែលអនុគ្រោះដល់ពួកគេ នៅពេលដំបូង រឺក៏គ្មានទាល់តែសោះ ។ គ្រួសារខ្លះជារឿយៗត្រូវបានបំបែកចេញពីគ្នា ព្រោះតែប្រជាជនត្រូវចែកទៅជាកងការងារតូចៗតាមរយៈអាយុ និង ភេទ ហើយបញ្ជូនទៅកាន់ប៉ែកផ្សេងៗនៃប្រទេស ។ ប្រជាជនថ្មីត្រូវបានគេដាក់នៅក្រោមការអប់រំខាងនយោបាយគ្មានទីបញ្ចប់ ហើយអាចនឹងត្រូវគេប្រហារជីវិតទៀតដោយគ្មានការជំនុំជម្រះ ។
ស្ថានភាពនៃពួកប្រជាជនចាស់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមកាន់តែមិនប្រាកដប្រជា ។ បទសម្ភាសន៍ជនភៀសខ្លួនបានអោយដឹងនូវករណីនានានៅក្នុងនោះ ដែលពួកអ្នកភូមិត្រូវបានប្រព្រឹត្តយ៉ាងយង់ឃ្នង ដូចជាពួកប្រជាជនថ្មីដែរ ដោយការស៊ូទ្រាំនឹងការធ្វើការដោយបង្ខំ ការរៀនសូត្រ ការបំបែកកូនៗពីឪពុកម្ដាយ និងការប្រហារជីវិត ក៏ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតអោយរស់នៅក្នុងភូមិកំណើតរបស់ពួកគេជាធម្មតា ។
ពីព្រោះតែការថ្នាំងថ្នាក់ចិត្តពីសម័យមុនៗចំពោះពួកឥស្សរជនទីក្រុង និងជនបទ ភាគច្រើននៃពួកកសិករក្រីក្រទំនងជាពេញចិត្តពេញថ្លើម នឹងគោលដៅរបស់ខ្មែរក្រហម ។ នៅដើមទសវត្ស១៩៨០ ពួកអ្នកសារព័ត៌មានលោកខាងលិចដែលធ្វើទស្សនកិច្ចបានដឹងថាបុព្វហេតុនៃការគាំទ្រកសិករចំពោះពួកខ្មែរក្រហមគឺជាប្រធានបទដែលផុយស្រួយមែនទែន ដែលពួកអ្នករដ្ឋការសារធារដ្ឋប្រជាមានិតកម្ពុជាមិនបានជម្រុញអោយមានការពិភាក្សាឡើយ ។
នៅលើមូលដ្ឋាននៃបទសម្ភាសន៍ជាមួយពួកជនភៀសខ្លួនពីកន្លែងផ្សេងៗនៃប្រទេស ក៏ដូចជាប្រភពដទៃៗទៀតដែរ លោកម៉ាយខឺល-វិខ្ខឺរី អ្នកនិពន្ធនៃ កម្ពុជា១៩៧៥-១៩៨២ បានលើកឡើងថាមានការផ្លាស់ប្ដូរតាមតំបន់ទូទៅដោយការរឹតបន្តឹងខាងនយោបាយ ដែលបានអនុវត្តតាមអាជ្ញាធរខ្មែរក្រហមក្នុងតំបន់ ។ មនោគមវិជ្ជាមានអ្វីមួយរួចហើយដើម្បីធ្វើជាមួយភាពមិនស្មើគ្នា ផ្ទុយទៅវិញការទទួលបានស្បៀងអាហារ កម្រិតធូរធារតាមតំបន់ និងគុណភាពបុគ្គលកម្មាភិបាលក៏ជាកត្តាសំខាន់ដែរ ។ ចំនួននៃមរណភាពដ៏ច្រើនបំផុតបានកើតឡើងនៅក្នុងស្រុកគ្មានការអភិវឌ្ឍ ដែលជាទីដែលប្រជាជនថ្មីត្រូវបានបញ្ជូនទៅកាប់ឆ្ការដី ។ កាលណោះស្ថានភាពដូចជានរកនៅក្នុងតំបន់ខ្លះ ពួកគេជាក់ស្ដែងអាចស៊ូទ្រាំបាននឹងអ្វីផ្សេងៗ ។
លោកវិខ្ខឺរីពិព៌ណនាភូមិភាគបូព៌ា ដែលត្រូវបានត្រួតត្រាដោយកម្មាភិបាលនិយមយួន ជាអ្វីមួយក្នុងគោលនយោបាយជ្រុលហួសហេតុនៃពួកមេដឹកនាំរបស់ប៉ុល-ពតមិនត្រូវបានគេទទួលយល់ស្រប (យ៉ាងហោចណាស់រហូតដល់ឆ្នាំ១៩៧៨ ដែលនៅពេលនោះពួកមេដឹកនាំបូព៌ាត្រូវបានគេជម្រះបញ្ជីចោលនៅក្នុងបន្សុទ្ធកម្មបង្ហូរឈាម) ។ ការប្រហារជីវិតតិចតួច ប្រជាជនចាស់ និងប្រជាជនថ្មីត្រូវបានប្រព្រឹត្តិទៅដូចគ្នា ហើយអាហារត្រូវបានផលិតអោយប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាជនទាំងអស់ ។
ទោះបីជាភូមិភាគនិរតីគឺជាមណ្ឌលដើមនៃអំណាចមួយរបស់ពួកខ្មែរក្រហម ក៏ពួកកម្មាភិបាលបានត្រួតត្រាភូមិភាគនេះរួមជាមួយនិងវិន័យយ៉ាងតឹងរឹងដែរ ការប្រហារជីវិតឥតព្រាងទុកកម្រមានមែនទែន ហើយប្រជាជនថ្មីមិនត្រូវបានគេធ្វើទុកបុកម្នេញ បើសិនជាពួកគេមានអាកប្បកិរិយាសហការ ។
នៅភូមិភាគបស្ចិម និងភូមិភាគពាយ័ព្យ ស្ថានភាពអាក្រក់មែនទែន ។ ការអត់ឃ្លានបានរីករាលដាលនៅក្នុងភូមិភាគនេះនៅពេលក្រោយៗមកទៀត ពីព្រោះតែពួកកម្មាភិបាលបានបញ្ជូនស្រូវទៅភ្នំពេញផ្ទុយមកពីការចែកចាយដល់ប្រជាជនតាមមូលដ្ឋាន ។
នៅភូមិភាគឧត្តរ និងក្នុងភូមិភាគកណ្ដាល ទីនោះហាក់បីដូចជាមានការប្រហារជីវិតច្រើនជាងមាន ពួកជនរងគ្រោះដោយការអត់ឃ្លាន ។
ព័ត៌មានដែលគួរអោយទុកចិត្តតិចតួចបានបង្ហាញអោយឃើញនូវស្ថានភាពក្នុងភូមិភាគឦសាន មួយនៅក្នុងចំណោមប៉ែកដែលនៅដាច់ឆ្ងាយបំផុតនៃកម្ពុជា ។
នៅផ្ទៃលើ សង្គមក្នុងកម្ពុជាប្រជាធិបតេយ្យគឺសង្គមដែលមានសមភាពដាច់ខាត ។ ភាសាខ្មែរ ក៏ដូចជាភាសាជាច្រើននៅអាស៊ីអាគ្នេយ៍ មានប្រព័ន្ធស្មុគស្មាញនៃការប្រើប្រាស់ដើម្បីអោយនិយមន័យ ឋានៈ និងស្ថានភាពសង្គមរបស់ពួកអ្នកនិយាយ ។ ការប្រើប្រាស់ទាំងនេះត្រូវបានគេលុបចោល ។ ប្រជាជនត្រូវបានគេជម្រុញអោយហៅគ្នាទៅវិញទៅមកថា មិត្ត ហៅពេញថា សមមិត្ត ហើយត្រូវចៀសវាងសញ្ញាផ្សេងៗតាមប្រពៃណីដូចជាការអោន រឺក៏សំពះនៅក្នុងការគំនាប់គ្នា ។
ភាសាត្រូវបានផ្លាស់ទម្រង់ក្នុងមធ្យោបាយផ្សេងៗ ។ ពួកខ្មែរក្រហមបានបង្កើតពាក្យថ្មីៗ ។ ប្រជាជនត្រូវបានពួកគេប្រាប់ថាពួកគេត្រូវលត់ដំចរិកលក្ខណៈបដិវត្តន៍ថ្មី ដែលថាពួកគេគឺជាឧបករណ៍របស់អង្គការ ហើយថាការនឹកស្រុកអាឡោះអាល័យចំពោះកាលពីមុនពេលបដិវត្តន៍ថា (ឈឺសតិអារម្មណ៍) ដែលអាចជាលទ្ធផលក្នុងការទទួល ការអញ្ជើញខ្លួនពីអង្គការដើម្បីបន្ថយឧស្សាហូបនីយកម្ម និងរស់នៅក្នុងជំរុំប្រមូលផ្ដុំគ្នា ។
ពួកសមាជិក និងសមាជិកបេក្ខជននៃប.ក.ក. ដែលជាពួកមេដឹកនាំថ្នាក់មូលដ្ឋានមានសាវតារជាកសិករក្រីក្រ ដែលបានពួតដៃគ្នាជាមួយអង្គការ និងពួកសមាជិកនៃពួកកងទ័ពមានបទដ្ឋាននៃការរស់នៅខ្ពស់ជាងប្រជាជនទាំងឡាយ ។ ពួកជនភៀសខ្លួនយល់ស្របថា ទោះបីជាកំឡុងពេលនៃកង្វះអាហារដ៏ខ្លាំងក៏ដោយ ក៏ពួកសមាជិកឥស្សរជនចាក់រឹសចាក់គល់មានគ្រប់គ្រាន់ដែរ បើថាមិនប្រណិត ក៏មានការផ្ដល់អាហារគ្រប់គ្រាន់ដែរ ។ ជនភៀសខ្លួនម្នាក់បានសរសេរថា ផ្ទះឫស្សីថ្មីស្អាតៗត្រូវបានសាងសង់អោយពួកកម្មាភិបាលខ្មែរក្រហមតាមដងទន្លេនៅឯភ្នំពេញ ។
តាមរយៈលោកខ្រេហ្គ-អិឆឆេសុន សិទ្ធិអំណាចលើកម្ពុជាប្រជាធិបតេយ្យ គឺជាពួកសមាជិកនៃកងទ័ពបដិវត្តន៍ដែលបានរស់នៅក្នុងដែនដីចំណុះស្វ័យត ហើយពួកគេមានឥរិយាបថជាវណ្ណអ្នកចម្បាំងខុសប្លែកពីគ្នា ។ អង្គភាពកងទ័ពដែលស្មោះត្រង់ដោយផ្ទាល់ទៅនឹងប៉ុល-ពត ត្រូវបានគេស្គាល់ថាជា កងពលធំគ្មានល័ក្ខខ័ណ្ឌ គឺជាក្រុមដែលមានឯកសិទ្ធិមួយនៅខាងក្នុងកងទ័ព ។
ទោះបីយ៉ាងណាមនោគមវិជ្ជារបស់ពួកគេជ្រុលហួសហេតុ ឋានៈខ្ពស់ៗបំផុតនៃពួកមេដឹកនាំខ្មែរក្រហមបានបង្ហាញ អោយឃើញនូវការប៉ិនប្រសប់ចំពោះញាតិមិត្តនិយមដែលស្រដៀងគ្នាទៅនឹងពួកឥស្សរជនសម័យព្រះសីហនុ ។ ប្រពន្ធប៉ុល-ពត ខៀវ-ប៉ុណ្ណារី ធ្លាប់ជាប្រមុខនៃសមាគមនៃស្ត្រីខ្មែរប្រជាធិបតេយ្យ ហើយនិងប្អូនស្រីរបស់គាត់ ខៀវ-ធីរិទ្ធិបានបម្រើការជារដ្ឋមន្ត្រីសង្គមកិច្ច ។ ស្ត្រីទាំងពីររូបនេះត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមបុគ្គលភាពដ៏មានអំណាចបំផុតប្រាំមួយនាក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។ ប្រពន្ធរបស់ស៊ុន-សេន យុន-យ៉េតបានបម្រើការជារដ្ឋមន្ត្រីវប្បធម៌ អប់រំ និងសិក្សាការ ។
ក្មួយប្រុសស្រីរបស់ប៉ុល-ពតជាច្រើនត្រូវបានផ្ដល់មុខងារមួយចំនួននៅក្នុងក្រសួងការបរទេស ។ ម្នាក់ក្នុងចំណោមកូនស្រីរបស់អៀង-សារីត្រូវបានតែងតាំងជាប្រមុខនៃមន្ទីរពេទ្យកាល់ម៉ែត ទោះបីជានាងមិនបានបញ្ចប់ការសិក្សាពីសាលាទុតិយសិក្សា (អនុវិទ្យាល័យ) ក៏ដោយ ។ ក្មួយស្រីរបស់អៀង-សារីម្នាក់ត្រូវបានផ្ដល់មុខងារជាអ្នកបកប្រែអង់គ្លេសអោយវិទ្យុភ្នំពេញ ថ្វីបើភាពស្ទាត់ជំនាញរបស់នាងខាងភាសានៅមានកម្រិតខ្លាំងក៏ដោយ ។
ចំណងគ្រួសារមានសារៈសំខាន់ ទាំងពីរយ៉ាងព្រោះតែវប្បធម៌ និងព្រោះតែភាពអាថ៌កំបាំងដ៏ច្រើនសន្ធឹករបស់ពួកមេដឹកនាំ និងការមិនជឿជាក់ចំពោះពួកអ្នកខាងក្រៅ ជាពិសេសពួកកុម្មុយនិស្តនិយមវៀតណាម ។ ការលោភលន់ក៏ជាការជម្រុញមួយដែរ ។ ក្រសួងផ្សេងៗ ដូចជាក្រសួងការបរទេស និងក្រសួងឧស្សាហកម្ម ក៏ត្រូវបានគ្រប់គ្រងនិងទាញយកផលប្រយោជន៍ ដោយគ្រួសារខ្មែរក្រហមដ៏មានអំណាចនេះដែរ ។ ការត្រួតពិនិត្យពួកអង្គទូត ត្រូវបានចាត់ទុកថាជាអរិភាពដែលផ្ដល់ផលចំណេញជាពិសេស ។
សេដ្ឋកិច្ច
[កែប្រែ]គោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជាប្រជាធិបតេយ្យស្រដៀងគ្នា ហើយទំនងបានជម្រុញចិត្តដោយ មហាលោតផ្លោះដាច់ខាតរបស់ចិនដែលបានអនុវត្តសមូហភាវូបនីយកម្មក្នុងទីជនបទចិននៅឆ្នាំ១៩៥៨ ។ កំឡុងដើមទសវត្ស១៩៧០ ពួកខ្មែរក្រហមបានបង្កើតឡើងនូវក្រុមជួយគ្នាទៅវិញទៅមកនៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ ។
ក្រោយឆ្នាំ១៩៧៣ ក្រុមទាំងនេះត្រូវបានរៀបចំទៅជាសហករណ៍ថ្នាក់ទាប ដែលនៅក្នុងនោះដីធ្លីនិងប្រដាប់ប្រដាកសិកម្មត្រូវបានខ្ចីពួកកសិករអោយទៅសហគមន៍ ក៏ប៉ុន្តែក៏មានកម្មសិទ្ធិឯកជនរបស់ខ្លួនដែរ ។ សហករណ៍ថ្នាក់ខ្ពស់ ដែលក្នុងនោះកម្មសិទ្ធិឯកជនត្រូវបានលុបចោល ហើយការប្រមូលផលបានក្លាយជាកម្មសិទ្ធិសមូហភាពនៃពួកកសិករ ដែលបានផុសផុលឡើងនៅឆ្នាំ១៩៧៤ ។ សហគមន៍បានចាប់ផ្ដើមបញ្ចូលនៅដើមឆ្នាំ១៩៧៦ គឺជាទម្រង់សហករណ៍ថ្នាក់ខ្ពស់ដែលរីកចម្រើន ដែលក្នុងនោះការបរិភោគអាហាររួមគ្នាត្រូវបានបង្កើតឡើង ។ ស្រែចម្ការរបស់រដ្ឋក៏ត្រូវបានបង្កើតឡើង ។
កាន់តែឆ្ងាយជាងពួកកុម្មុយនិស្តចិន ពួកខ្មែរក្រហមបានស្វែងរកឥតឈប់ឈរនូវគំនិតនៃភាពគ្រប់គ្រាន់ខ្លួនឯងនៃសេដ្ឋកិច្ច ដោយឡែក គឺជាកំណែទម្រង់ដែលខៀវ-សំផនបានបង្ហាញត្រួសៗ នៅក្នុងបរមាធិប្បាយថ្នាក់បណ្ឌិតឆ្នាំ១៩៥៩របស់គាត់ ។ រូបិយបណ្ណត្រូវលុបបំបាត់ចោល និងការជួញដូរ រឺ ពាណិជ្ជកម្មក្នុងស្រុកត្រូវបានធ្វើ តាមរយៈការដោះដូររបស់គ្នាតែប៉ុណ្ណោះ ។ ស្រូវត្រូវបានវាល់ជាកំប៉ុង ហើយបានក្លាយជាការដោះដូរជាធម្មតាសំខាន់បំផុត ទោះបីជាអញ្ជឹងក៏ដោយក៏ប្រជាជនដោះដូរមាស គ្រឿងអលង្ការ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដទៃទៀតដែរ ។
ការជួញដូរក្រៅប្រទេសត្រូវបានបញ្ឈប់ស្ទើរតែទាំងស្រុង ទោះបីយ៉ាងណាក៏មានការរស់ឡើងវិញជាកម្រិតនៅចុងឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ ។ ចិនដីគោកគឺជាដៃពាណិជ្ជកម្មដ៏សំខាន់បំផុត ក៏ប៉ុន្តែពាណិជ្ជកម្មមានតម្លៃដល់ទៅពីរបីរលានដុល្លា ក៏ត្រូវបានប្រព្រឹត្តផងដែរជាមួយបារាំង ប៊្រីថេន (ចក្រភពអង់គ្លេស) និងជាមួយសហរដ្ឋតាមរយៈអន្តរការីហុងកុង ។
ដោយសារទស្សនវិស័យរបស់ខ្មែរក្រហម ប្រទេសនេះគ្មានទេនូវការត្រួតត្រាសេដ្ឋកិច្ចដោយបរទេសជាលើកទីមួយហើយ នៅក្នុងប្រវត្តិសាស្ត្រ២០០០ឆ្នាំរបស់ខ្លួន ។ ដោយសារតែការកែនប្រជាជនជាកងការងារតូចៗរៀបចំជាបែបយោធា ពួកខ្មែរក្រហមបានសង្ឃឹមដើម្បីបន្ធូរបន្ថយកម្លាំងផលិតភាពដ៏ច្រើនបាន ។
មានការបញ្ចូលតាមបែបសម័យអង្គរទៅនឹងនយោបាយសេដ្ឋកិច្ច ។ ដែលអាណាចក្របុរាណមួយនោះបានរុងរឿងសម្បូរសប្បាយ និងមានអំណាចដោយសារតែនគរបានគ្រប់គ្រងប្រព័ន្ធបញ្ចូលទឹកដ៏ច្រើនសន្ធឹក ដែលបានផលិតស្រូវចំនួនដ៏ច្រើនលើសលប់ ។ កសិកម្មនៅកម្ពុជាបានពឹងផ្អែកភាគច្រើនបំផុត លើភ្លៀងប្រចាំរដូវ ។
ដោយការសាងសង់ប្រព័ន្ធបញ្ចេញបញ្ចូលទឹកទូទាំងប្រទេស ប្រឡាយ ទំនប់ និងអាងស្តុកទឹកនានា ពួកមេដឹកនាំធ្លាប់មានជំនឿថាប្រព័ន្ធនេះ ប្រហែលជាអាចទៅរួចដើម្បីផលិតស្រូវបានរយៈពេលពេញមួយឆ្នាំ ។ ការសាងសង់នេះគឺប្រជាជនថ្មី ដែលបានរងទុក្ខ និងបូជាច្រើនបំផុតដើម្បីសម្រេចគ្រោងការមហិច្ឆតាទាំងនេះ ។
ទោះបីយ៉ាងណាពួកខ្មែរក្រហមបានអនុវត្តនយោបាយកសិកម្មទីមួយដើម្បីសម្រេចបាននូវភាពគ្រប់គ្រាន់ខ្លួនឯងក៏ដោយ ក៏ពួកគេមិនមែនដូចជាពួកអ្នកអង្កេតមួយចំនួនបានលើកឡើងថា ជាពួកបុព្វកាលនិយមបែរទៅរកធម្មជាតិដែរ ។ យ៉ាងណាក៏ដោយ សង្គ្រាម១៩៧០-៧៥និងការជម្លៀសចេញពីទីក្រុងនានាបានបំផ្លិចបំផ្លាញ រឺធ្វើអោយលែងមានឧស្សាហកម្មភាគច្រើន ក្រុមកម្មករតូចៗត្រូវបានអនុញ្ញាតអោយត្រឡប់ទៅតំបន់ទីក្រុងវិញ ដើម្បីបើករោងចក្រមួយចំនួនឡើងវិញ ។
ដូចជាបដិភាគីចិនរបស់ខ្លួន ពួកកុម្មុយនិស្តកម្ពុជាមានជំនឿយ៉ាងខ្លាំងដោយកម្លាំងច្នៃប្រឌិត និងសម្បទាបច្ចេកទេសជាច្រើន និងពួកគេបានចេញផ្សាយរបាយការណ៍ឥតឈប់ឈរនូវការសម្របពួកកសិករទៅនឹងចំណែកគ្រឿងយន្តចាស់ៗទៅនឹងការប្រើប្រាស់ថ្មីៗ ។ ដូចគ្នាទៅនឹងពួកចិនបានប៉ុនប៉ងដោយមិនបានសម្រេចដើម្បីសាងសង់ឧស្សាហកម្មដែកថែបថ្មីដែលបានតាំងចង្ក្រានឡរំលាយដែក នៅធ្លាខាងក្រោយកំឡុងសម័យមហាលោតផ្លោះ ពួកខ្មែរក្រហមបានរិះរកដើម្បរើឧស្សាហកម្មទៅកាន់ជនបទវិញ ។ ជាការសំខាន់ ត្រារបស់កម្ពុជាប្រជាធិបតេយ្យបានបង្ហាញមិនត្រឹមតែកួរស្រូវ និងទំនប់បញ្ចេញបញ្ចូលទឹកប៉ុណ្ណោះទេ តែក៏បង្ហាញនូវរោងចក្រមួយជាមួយបំពង់ផ្សែងដែលកំពុងហុយផងដែរ ។
អប់រំ និង សុខភាព
[កែប្រែ]ពួកខ្មែរក្រហមបានយល់ឃើញថាការអប់រំតាមប្រពៃណីជាមួយនិងអរិភាពមិនត្រូវរលាយចូលគ្នាឡើយ ។ បន្ទាប់ពីការធ្លាក់ភ្នំពេញ ពួកគេបានប្រហារជីវិតគ្រូបង្រៀនជាច្រើនពាន់នាក់ ។ ពួកអ្នកដែលធ្លាប់ជាអ្នកអប់រំពីមុនរហូតដល់ឆ្នាំ១៩៧៥បានរស់ដោយការលាក់អត្តសញ្ញាណរបស់ខ្លួន ។
ម្ខាងក្រៅពីការបង្រៀនជំនាញគណិតវិទ្យាថ្នាក់មូលដ្ឋាន និងអក្ខរកម្ម គោលដៅសំខាន់នៃប្រព័ន្ធអប់រំថ្មីគឺត្រូវបំពាក់បំប៉នតម្លៃបដិវត្តន៍ទៅឱ្យពួកក្មេងៗ ។ សម្រាប់របបមួយនៅក្នុងសង្គ្រាមជាមួយនិងភាគច្រើននៃតម្លៃជាប្រពៃណីរបស់កម្ពុជា នេះមានន័យថាវាចាំបាច់ដើម្បីបង្កើតចន្លោះរវាងតម្លៃពួកក្មេងៗ និងតម្លៃពួកចាស់ៗដែលមិនមែនបដិវត្តន៍ ។
របបនេះបានរើសយកពួកកុមារដើម្បីឈ្លបយកការណ៍លើពួកមនុស្សធំ ។ ភាពអាចបង្វិលបាននៃក្មេងៗជំនាន់ក្រោយបានធ្វើអោយពួកគេក្លាយដូចក្នុងពាក្យសម្ដីរបស់អង្គការ ឧបករណ៍ផ្ដាច់ការរបស់បក្ស ។ នៅឆ្នាំ១៩៦២ ពួកកុម្មុយនិស្តបានបង្កើតអង្គការសម្ងាត់ពិសេសមួយ សម្ព័ន្ធយុវជនប្រជាធិបតេយ្យ ដែលនៅក្នុងដើមទសវត្ស១៩៧០ បានប្ដូរឈ្មោះរបស់ខ្លួនទៅជាសម្ព័ន្ធយុវជនកុម្មុនិស្តកម្ពុជាវិញ ។ ប៉ុល-ពតបានចាត់ទុកអតីតនិស្សិតសម្ព័ន្ធយុវជនជាអ្នកគាំទ្រដ៏ស្មោះត្រង់បំផុតនិងគួរអោយទុកចិត្តរបស់គាត់ ហើយក៏ប្រើប្រាស់ពួកគេដើម្បីទទួលបានអំណាចបរិធានកណ្ដាលនិងប.ក.ក.តាមតំបន់ ។ ខៀវ-ធីរិទ្ធិដែលពោរពេញដោយអំណាច គឺជារដ្ឋមន្ត្រីសង្គមកិច្ច ដែលទទួលខុសត្រូវចំពោះការដឹកនាំចលនាយុវជន ។
ដោយបានពង្រឹងពួកកម្មាភិបាលវ័យក្មេង ភាគច្រើនមានអាយុតិចជាងរឺច្រើនជាងដប់ពីរឆ្នាំ គឺជាពួកអ្នកផ្សំគំនិតសាទរនៅក្នុងចំណុចខ្លះនៃភាពសាហារយង់ឃ្នងដ៏អាក្រក់បំផុតនៃរបបនេះ ។ ព្រះសីហនុដែលត្រូវបានគេចាប់ក្រោមការឃុំព្រះអង្គក្នុងព្រះរាជដំណាក់ជាក់ស្ដែងនៅភ្នំពេញរវាងឆ្នាំ១៩៧៦និង១៩៧៨ បានសរសេរនៅក្នុង សង្គ្រាមនិងក្ដីសង្ឃឹម ថាពួកឆ្មាំយាមវ័យក្មេងរបស់ព្រះអង្គ បានបែកពីគ្រួសាររបស់ខ្លួន និងត្រូវបានផ្ដល់ការអប់រំយ៉ាងហ្មត់ចត់ ហើយត្រូវបានគេលើកទឹកចិត្តលេងល្បែងយ៉ាងសាហាវឃោរឃៅទាក់ទិននឹងការដាក់ទារុណកម្មសត្វធាតុ ។ ដោយការបាត់បង់ឪពុកម្ដាយ បងប្អូន និងមិត្តភក្ដិក្នុងសង្គ្រាមនិងគ្មានតម្លៃពុទ្ធសាសនាបានមកពីពួកមនុស្សចាស់ៗ យុវជនខ្មែរក្រហមក៏គ្មានការរារាំងហាមឃាត់នឹងបង្អាក់ទឹកចិត្តនូវភាពងប់ងល់របស់ខ្លួនចំពោះភេរវកម្មបដិវត្តន៍ឡើយ ។
សុខូបត្ថម្ភវត្ថុសុខភាពនៅឆ្នាំ១៩៧៥ដល់១៩៧៨បានខ្សត់ខ្សោយហួសប្រមាណ ។ ពួកអ្នករូបសាស្ត្រជាច្រើនត្រូវបានគេប្រហារជីវិតរឺក៏ត្រូវគេហាមឃាត់ពីការប្រតិបត្តិ ។ វាបង្ហាញអោយឃើញថាបក្សនេះនិងឥស្សរជនកងទ័ពបានទទួលបានការងាយស្រួលនឹងវេជ្ជសាស្ត្រលោកខាងលិច និងប្រព័ន្ធមន្ទីរពេទ្យដែលបានផ្ដល់អោយនូវការព្យាបាលត្រឹមត្រូវ ក៏ប៉ុន្តែប្រជាជនសាមញ្ញវិញ ជាពិសេសប្រជាជនថ្មី ត្រឹមរំពឹងប្រើតែថ្នាំបុរាណនិងឱសថកែរោគស្មៅរឹសឈើដែលជាធម្មតាគ្មានប្រសិទ្ធិភាពអ្វីទាល់តែសោះ ។ អ្នកខ្លះបានប្ដូររបបអាហារនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដើម្បីទទួលបានអាស្ពីរីននិងថ្នាំធម្មតាផ្សេងៗទៀត ។
ការជម្លៀសពីទីក្រុង
[កែប្រែ]ការចាកចេញគឺជារឿងមួយនៃការគូសចំណាំនៃការផ្ដើមការគ្រប់គ្រងរបស់ខ្មែរក្រហម ។ ពួមគេបានទាមទារនិងក្រោយមកទៀតបានបង្ខំប្រជាជនចាកចេញពីទីក្រុង ហើយអោយទៅរស់នៅឯជនបទ ។[៤] ភ្នំពេញ—មានប្រជាជនជិត២,៥ លាននាក់[៥] —ភ្លាមៗស្ទើរតែគ្មានទាំងស្រុង ។ ផ្លូវនានានៅក្រៅទីក្រុងត្រូវបានកកស្ទះដោយពួកអ្នកជម្លៀសជាច្រើន ។ ការជម្លៀសស្រដៀងៗគ្នាក៏បានកើតឡើងទូទាំងប្រទេសដែរ ។
ស្ថានភាពនៃការជម្លៀសនិងការប្រព្រឹត្តិទៅនៃប្រជាជនពាក់ព័ន្ធពឹងផ្អែកជាញឹកញយលើអង្គភាពយោធាណាមួយនិងពួកមេបញ្ជាការដែលកំពុងតែធ្វើប្រតិបត្តិការជាក់លាក់នេះ ។ បងប្អូនប៉ុល-ពល លោកឆាយ ដែលបានធ្វើការជាអ្នកសារព័ត៌មានសាធារណរដ្ឋនៅរដ្ឋធានី ត្រូវបានគេរាយការណ៍ថាបានស្លាប់កំឡុងពេលជម្លៀសពីភ្នំពេញ ។
ទោះបីជាយ៉ាងណាមន្ទីរពេទ្យនានានៅភ្នំពេញត្រូវបានទទេស្អាតដោយពួកអ្នកជម្ងឺ ។ ពួកខ្មែរក្រហមបានផ្ដល់នូវដំណឹកជញ្ជូនសម្រាប់ពួកអ្នកមានអាយុច្រើន និងពួកជនពិកា ហើយពួកគេបានបញ្ចេញអាហារស្តុកជាច្រើនទៅខាងក្រៅទីក្រុងអោយទៅដល់ពួកអ្នកជម្លៀស ក៏ប៉ុន្តែគ្រឿងផ្គត់ផ្គង់ទាំងអម្បាលមាណមិនបានគ្រប់គ្រាន់ដើម្បីទ្រទ្រង់ដល់ប្រជាជនរាប់សែននាក់នៅលើដងផ្លូវទេ ។ ថ្វីបើពួកអ្នកជំងឺមានរបួសធ្ងន់ធ្ងរក៏ដោយ ក៏ភាគច្រើនគ្មានមធ្យោបាយដឹកនាំណាមួយឡើយ ហើយត្រូវបង្ខំជាប្រញាប់អោយចាកចេញដោយមិនគិតអំពីស្ថានភាពរបស់ពួកគេឡើយ ។
តាមរយៈខៀវ-សំផន ការបណ្ដេញប្រជាជនភ្នំពេញចេញបានហុចជាលទ្ធផលការស្លាប់២០០០ទៅ៣០០០នាក់ ។ សហគមន៍បរទេស ប្រហែល៨០០នាក់ត្រូវដាក់អោយនៅដាច់ពីគេលាយចម្រុះគ្នានៅក្នុងស្ថានទូតបារាំង ហើយនៅចុងខែនោះ ពួកជនបរទេសត្រូវបានដឹកនាំតាមរថយន្តដឹកទៅកាន់ព្រំដែនថៃ ។ ស្ត្រីខ្មែរដែលបានរៀបការជាមួយនឹងពួកជនបរទេសត្រូវបានអនុញ្ញាតអោយទៅតាមប្ដីរបស់ខ្លួន ក៏ប៉ុន្តែបុរសៗខ្មែរមិនបានអនុញ្ញាតអោយចាកចេញជាមួយប្រពន្ធបរទេសរបស់ពួកគេឡើយ ។
ម្ខាងដោយការគំរាមកំហែងការវាយប្រហារតាមអាកាសដែលបានអះអាយដោយស.រ.ផង ពួកខ្មែរក្រហមបាននិយាយដោះសារថាការជម្លៀសទាក់ទងនឹងភាពមិនអាចទៅរួចក្នុងការដឹកជញ្ជូនស្បៀងអោយគ្រប់គ្រាន់ទៅចិញ្ចឹមប្រជាជនទីក្រុងពីរវាង២និង៣លាននាក់ ។ កង្វះខាតនៃដំណឹកជញ្ជូនគ្រប់គ្រាន់បានន័យថា ជំនួសអោយការនាំស្បៀងទៅអោយប្រជាជន (រាប់តោននៃចំណីអាហារទុកដាក់នៅឃ្លាំងស្តុកនៅទីក្រុងកំពង់ផែកំពង់សោម ដែលឥឡូវគេស្គាល់ថាជាក្រុងព្រះសីហនុ តាមរយៈលោកឪពុកផ្វ្រង់ស៊្វ័រ-ប៉ង់ឈោដ ) ប្រជាជនត្រូវតែនាំទៅរក (ហើយត្រូវដាំដុះ) ស្បៀង ។
ពួកប្រវត្តិវិទូលោកខាងលិចអះអាងថាជាមូលហេតុនយោបាយ ដែលផ្អែកទៅលើការមិនសប្បាយចិត្តដែលបានចាក់ឫសគល់ជ្រៅនៅទីក្រុង ។ ពួកខ្មែរក្រហមត្រូវតែកំណត់បង្វែរប្រទេសនេះទៅជាប្រទេសជាតិនៃពួកកសិករដែលនៅក្នុងនោះអំពើពុករលួយនិងបញ្ញើប្រាណភាព (បរាសិតភាព)នៃជីវិតទីក្រុងនឹងត្រូវបានគាស់រំលើងទាំងស្រុង ។ ជាការបន្ថែម ប៉ុល-ពតចង់បំបែកអង្គការចារជនរបស់សត្រូវមួយចំនួន ដែលត្រូវបានអះអាងថាមានមូលដ្ឋាននៅតំបន់ទីក្រុងនានា ។ ទីបញ្ចប់ វាហាក់បីដូចជាថាប៉ុល-ពត និងពួកសហការីដែលឈរជើងយ៉ាងរឹងមាំរបស់គាត់នៅការិយាល័យនយោបាយប.ក.ក.បានប្រើការជម្លៀសដោយបង្ខំដើម្បីទទួលបានអំណាចលើប្រជាជនទីក្រុងនិងកម្សោយតំណែងនៃពួកគូប្រជែងបក្សពួករបស់ខ្លួននៅខាងក្នុងបក្សកម្មុយនិស្?
ភេរវកម្ម
[កែប្រែ]បរិធានសន្តិសុខហៅថាសន្តិបាលគឺជាផ្នែកនៃរចនាសម្ព័ន្ធអង្គការខ្មែរក្រហមដូចគ្នា មុនថ្ងៃ១៧មេសា ១៩៧៥ នៅពេលដែលពួកខ្មែរក្រហមបានកាន់អំណាចលើកម្ពុជា ។ ស៊ុន-សេន ក្រោយមកជាឧបនាយករដ្ឋមន្ត្រីការពារជាតិនៃកម្ពុជាប្រជាធិបតេយ្យ គឺបានទទួលបន្ទុកខាងសន្តិបាល ហើយក្នុងសមត្ថភាពនោះ គាត់បានតែងតាំងកម្មាភិបាលឌុចអោយដំណើរការបរិធានសន្តិសុខ (មន្ទីរសន្តិសុខ) ។ នៅពេលពួកខ្មែរក្រហមបានកាន់អំណាចនៅឆ្នាំ១៩៧៥ ឌុចបានផ្លាស់ទីបញ្ជាការទៅភ្នំពេញនិងរាយការណ៍ដោយផ្ទាល់ទៅស៊ុន-សេន ។ នៅពេលនោះព្រះវិហារតូចមួយនៅរដ្ឋធានីត្រូវបានប្រើដើម្បីដាក់ឃុំឃាំងពួកអ្នកទោសក្នុងរបបនេះ ដែលបានសម្រុបទៅតិចជាងពីរយនាក់ ។ នៅខែឧសភា១៩៧៦ ឌុចបានរើទីបញ្ជាការរបស់ខ្លួនទៅកាន់ទីកន្លែងចុងក្រោយ ដែលគឺជាអតីតវិទ្យាល័យមួយដែលត្រូវបានគេស្គាល់ថា ទួលស្លែង ដែលអាចដាក់អ្នកទោសរហូតដល់ទៅ១៥០០នាក់ ។
រដ្ឋាភិបាលខ្មែរក្រហមបានចាប់ខ្លួន ធ្វើទារុណកម្ម និងជាចុងក្រោយបានប្រហាជីវិតនរណាម្នាក់ដែលបានសង្ស័យថាជាជំពូកពួកមួយចំនួននៃពួកសត្រូវដែលបានសន្មត:
- នរណាម្នាក់ដែលមានការជាប់ទាក់ទងនិងអតីតរដ្ឋាភិបាល រឺ ជាមួយរដ្ឋាភិបាលបរទេសនានា ។
- ពួកអ្នកវិជ្ជាជីវៈនិងបញ្ញវន្តដែលនៅក្នុងការអនុវត្តនេះរួមមានស្ទើរតែគ្រប់គ្នាដែលមានការអប់រំ រឺ សូម្បីតែប្រជាជនពាក់ស្នងភ្នែក រឺ វ៉ែនតា (ក្នុងនោះ តាមរយៈរបបនេះ មានន័យថាពួកគេបានចេះដឹង)។[៦] ដោយគួរអោយចំអក និងដោយការលាក់ពុត ប៉ុល-ពតខ្លួនឯងធ្លាប់ជាមនុស្សដែលមានការអបរំដល់ទៅសាកលវិទ្យាល័យ (យ៉ាងហោចណាស់ក៏ត្រឹមបោះបង់ចោលការសិក្សាដែរ) ដែលមានចំណូលចិត្តចំពោះអក្សរសិល្ប៍បារាំង ហើយក៏ជាអ្នកនិយាយបារាំងយ៉ាងរលាយម្នាក់ដែរ ។ សិល្បករជាច្រើនរូប រួមមានពួកតន្ត្រីករ ពួកកវីនិពន្ធ និងពួកផលិតករខ្សែភាពយន្តក៏ត្រូវបានគេប្រហារជីវិតដែរ ។ ពួកអ្នកខ្លះដូចជា រស់-សេរីសុទ្ធា ប៉ែន-រ៉ន និងស៊ីន-ស៊ីសាមុតដែលបានទទួលភាពល្បីល្បាញក្រោយស្លាប់ចំពោះទេពកោសល្យរបស់ពួកគាត់និងនៅតែពេញនិយមជាមួយប្រជាជនខ្មែរបច្ចុប្បន្ននេះ ។
- ជនជាតិយួន ជនជាតិចិន ជនជាតិសៀម និងពួកជនភាគតិចដ៏ទៃទៀតនៅឯស្រុកលើភាគខាងកើត ពួកគ្រិស្តបរិស័ទកម្ពុជា (ភាគច្រើននៃពួកគេគឺជាពួកកាតូលិក និងវិហារកាតូលិកជាទូទៅ) ពួកមូស៊្លីម និងពួកសង្ឃពុទ្ធសាសនា ។
- "ពួកអនត្ថករសេដ្ឋកិច្ច:" ភាគច្រើននៃអតីតពួកអ្នករស់នៅតាមទីក្រុង (ដែលពួកគេមិនបានអត់ឃ្លានដល់ស្លាប់ទេនៅកន្លែងដំបូង) ត្រូវបានគិតថាមានភិរុទ្ធដោយអាស្រ័យនូវកង្វះសមត្ថភាពខាងកសិកម្មរបស់ខ្លួន ។
ពេញមួយទសវត្សឆ្នាំ១៩៧០ និងជាពិសេសបន្ទាប់ពីពាក់កណ្ដាលឆ្នាំ១៩៧៥ បក្សនេះក៏ត្រូវបានរជើបរជួលដោយការតស៊ូដណ្ដើមបក្សពួកគ្នា ។ ថែមទាំងមានការប៉ុនប៉ងប្រដាប់អាវុធដើម្បីផ្ដួលរំលំប៉ុល-ពតទៀតផង ។ បន្សុទ្ធកម្មដែលចេញជាលទ្ធផលបានឈានដល់កំពូលនៅឆ្នាំ១៩៧៧ និង ១៩៧៨ នៅពេលនោះរាប់ពាន់នាក់ រួមមានពួកមេដឹកនាំប.ក.ខ.សំខាន់ៗខ្លះ ក៏ត្រូវបានសម្លាប់ដែរ ។
ថ្ងៃនេះ ជាឧទាហរណ៍នៃក្បួនទារុណកម្មនានាដែលបានប្រើដោយពួកខ្មែរក្រហមអាចឃើញនៅឯសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ។ សារមន្ទីរនេះយកអតីតដីនៃវិទ្យាល័យមួយធ្វើជំរុំឃុំឃាំងដែលត្រូវដំណើរការដោយកាំង-ហ្គិចអៀវ ដែលគេស្គាល់ជាទូទៅថាជាសមមិត្តឌុច ។
ប្រព័ន្ធទារុណកម្មនៅឯទួលស្លែងត្រូវបានរៀបចំឡើងដើម្បីធ្វើអោយពួកអ្នកទោសសារភាពចំពោះបទល្មើសគ្រប់យ៉ាង ដែលពួកគេត្រូវបានចោទប្រកាន់រួមជាមួយដោយពួកឆ្មាំគុក ។ នៅក្នុងការសារភាពរបស់ខ្លួន ពួកអ្នកទោសត្រូវបានចោទសួរអោយធ្វើការពិពណ៌នានូវសាវតារផ្ទាល់ខ្លួន ។ បើសិនជាពួកគេជាពួកសមាជិកបក្ស ពួកគេត្រូវនិយាយពេលដែលពួកគេបានចូលរួមបដិវត្តន៍និងពណ៌នាអំពីកិច្ចការងារនៅក្នុងក.ប. ។ ក្រោយមកទៀតពួកអ្នកទោសដែលអាចនឹងទាក់ទងសកម្មភាពក្បត់ដែលគេបានស្មានទុកតាមរយៈលំដាប់នៃកាលប្បវត្តិ ។ ផ្នែកនៃអត្ថបទសារភាពទីបីបានពិពណ៌នាការគិតក្បត់ដែលមិនបានសម្រេចរបស់ពួកអ្នកទោសនិងប៉ាន់ស្មានការសន្ទនាដែលលាក់ពុត ។ នៅចុងបញ្ចប់ ការសារភាពនឹងបានចុះបញ្ជីខ្សែបណ្ដាញនៃពួកជនក្បត់ដែលគឺជាមិត្តភក្ដិ សហជីវិន រឺ ក៏ពួកអ្នកស្គាល់មុខគ្នារបស់អ្នកទោស ។ បញ្ជីខ្លះមានជាងមួយរយឈ្មោះ ។ ប្រជាជនដែលឈ្មោះរបស់ខ្លួនស្ថិតនៅក្នុងបញ្ជីសារភាព ជារឿយៗត្រូវបានគេហៅអោយចូលដើម្បីធ្វើការសួរចម្លើយ ។ ការសារភាពជាធម្មតាបានឈានទៅដល់រាប់ពាន់ពាក្យដែលក្នុងនោះអ្នកទោសនឹងបានលាយបញ្ចូលគ្នានូវព្រឹត្តិការណ៍ពិតៗនៅក្នុងជីវិតរបស់ខ្លួនជាមួយដំណើររឿងស្រមើស្រមៃអំពីសកម្មភាពចារកិច្ចនានារបស់សេអ៊ីអា (CIA), កាហ្សេបេ (KGB) រឺ វៀតណាម ។
ប្រជាជន១៧០០០នាក់ភាគខ្លះបានឆ្លងកាត់មជ្ឈមណ្ឌលទួលស្លែង (ដែលគេស្គាល់ថា ស-២១) មុនពេលពួកគេត្រូវបានបញ្ជូនទៅទីកន្លែងមួយចំនួន (ដែលគេស្គាល់ដែរថាជាវាលពិឃាត) ខាងក្រៅភ្នំពេញដូចជាជើងឯកដែលជាកន្លែងដែលមនុស្សភាគច្រើនបំផុតត្រូវបានគេប្រហារជីវិត (ជាចម្បងដោយចបជើងសេះដើម្បីសន្សំគ្រាប់) ហើយបានយកទៅកប់ក្នុងរណ្ដៅខ្មោចធំៗ ។ ក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលបានចូលទៅទួលស្លែងមានតែដប់ពីរនាក់ទេដែលគេដឹងថាបានរស់រានមានជីវិត ។
ចំនួនមនុស្សសរុបត្រឹមត្រូវដែលបានស្លាប់ជាលទ្ធផលនៃនយោបាយរបស់ខ្មែរក្រហមដែលត្រូវជជែកពិភាក្សាតទល់ ដូចជាហេតុនៃមរណភាពចំណោមអ្នកទាំងនោះដែលបានស្លាប់ ។ ការចូលទៅប្រទេសនេះកំឡុងការគ្រប់គ្រងរបស់ខ្មែរក្រហមគឺពិតជាមានកំហិតមែនទែន ។ នៅដើមទសវត្ស១៩៨០ របបបន្តុបដោយវៀតណាមដែលបានបន្តពីពួកខ្មែរក្រហមបានធ្វើការស្ទាបស្ទង់គ្រួសារជាតិមួយ ដែលបានរួមបញ្ចូលជាង៣,៣ លាននាក់បានស្លាប់ ក៏ប៉ុន្តែពួកប្រវត្តិវិទូសម័យទំនើបជាច្រើនមិនចាត់ទុកថាជាចំនួនដែលអាចជឿទុកចិត្តបានទេ ។
ការស្រាវជ្រាវសម័យទំនើបបានរកឃើញរាប់ពាន់នៃរណ្ដៅខ្មោចធំៗពីសម័យខ្មែរក្រហមទូទាំងកម្ពុជា មាន១,៣៩ លានសាកសពដែលបានប៉ាន់ប្រមាណ ។ ការសិក្សាផ្សេងៗបានប៉ាន់ប្រមាណចំនួនមរណភាពនៅរវាង៧៤០០០០នាក់និង៣០០០០០០នាក់ ភាគច្រើនបំផុតជាទូទៅរវាង១,៤ លាន និង ២,២ លាននាក់ ដែលប្រហែលជាពាក់កណ្ដាលនៃការស្លាប់ទាំងនោះគឺដោយសារតែការប្រហារជីវិត និងក្រៅពីនោះដោយសារការអត់ឃ្លាននិងជំងឺ ។[៧]
នាយកដ្ឋានរដ្ឋសហរដ្ឋនិងនាយកដ្ឋានរដ្ឋបានផ្ដល់មូលនិធិដល់គម្រោងប្រល័យពូជសាសន៍កម្ពុជាយ៉េលដែលផ្ដល់ការប៉ាន់ស្មាននៃចំនួនមរណភាពសរុបដូចជា ១,២ លាននាក់ និង ១,៧ លាននាក់រៀងគ្នា ។ អង្គការលើកលែងទោសអន្តរជាតិប៉ាន់ប្រមាណចំនួនមរណភាពសរុបដូចជា១,៤ លាននាក់ ។ លោករ.-ច.រ៉ាំមេល អ្នកវិភាគនៃការសម្លាប់នយោបាយនានាផ្ដល់នូវតួលេខ២លាននាក់ ។ អតីតមេដឹកនាំខ្មែរក្រហម ប៉ុល-ពតបានផ្ដល់តួលេខ៨០០០០០នាក់ និងឧបៈគាត់ខៀវ-សំផនបាននិយាយថា១លាននាក់ត្រូវបានសម្លាប់ ។[ត្រូវការអំណះអំណាង]
សហគមន៍សាសនានានា
[កែប្រែ]មាត្រា២០នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ១៩៧៦បានធានាអោយមានសេរីភាពសាសនា ក៏ប៉ុន្តែក៏បានប្រកាសថាសាសនាប្រតិកិរិយាទាំងអស់ដែលធ្វើអោយខូចប្រយោជន៍ដល់កម្ពុជាប្រជាធិបតេយ្យ និង ប្រជាជនកម្ពុជាត្រូវបានហាមឃាត់ដាច់ខាត ។ ប្រហែល៨៥ភាគរយនៃប្រជាជនដើរតាមសាលាថេរវាទនៃពុទ្ធសាសនា ។ ព្រះសង្ឃពុទ្ធសាសនា៤០០០០ទៅ៦០០០០អង្គនៃប្រទេសនេះ ត្រូវបានចាត់ទុកដោយរបបនេះថាជាបញ្ញើប្រាណសង្គម (បរាសិតសង្គម) ដែលត្រូវដោះស្បង់និងបង្ខំចូលទៅក្នុងកងពលកម្ម ។
ព្រះសង្ឃជាច្រើនត្រូវបានប្រហារជីវិត វត្តអារាមនានាត្រូវបានបំផ្លិចបំផ្លាញ រឺក៏ប្រែទៅជារោងផ្ទុកឥវ៉ាន់ រឺក៏ គុកទៅវិញ ។ រូបបដិមានៃព្រះពុទ្ធត្រូវបានបំផ្លិចបំផ្លាញនិងបោះចូលទៅក្នុងទន្លេនិងបឹងនានា ។ ប្រជាជនដែលត្រូវបានគេរកឃើញថាកំពុងបន់ស្រន់ រឺក៏ បញ្ចេញមនោសញ្ចេតនាសាសនាញយៗត្រូវបានគេយកទៅសម្លាប់ ។ សហគមន៍គ្រិស្តសាសនិកនិងមូស៊្លីមក៏ត្រូវបានធ្វើទុកបុកម្នេញថែមទៀតដែរ ពេលនោះពួកគេត្រូវបានដាក់ក្នុងជំពូកជាផ្នែកនៃសាសនាសាកលនិយមលោកខាងលិច ដែលកំពុងរារាំងវប្បធម៌និងសង្គមកម្ពុជា ។
មហាវិហារកាតូលិករ៉ូមនៅភ្នំពេញត្រូវបានគេកម្ទេចបំបាត់ចោលទាំងស្រុង ។ ពួកខ្មែរក្រហមបានបង្ខំពួកមូស៊្លីមអោយស៊ីសាច់ជ្រូក ដែលពួកគេដូចជាបានហាមឃាត់ (ហារ៉ាម) ។ ភាគច្រើននៃអ្នកណាដែលបដិសេធត្រូវបានសម្លាប់ ។ បព្វជិតគ្រិស្តសាសនានិងពួកអ៊ីម៉ាមឥស្លាមត្រូវបានគេប្រហារជីវិត ។
ពួកជនជាតិភាគតិច
[កែប្រែ]ពួកខ្មែរក្រហមបានហាមប្រាមដោយបទបញ្ជាអត្ថិភាពនៃជនជាតិចិន យួន ចាមឥស្លាម និងពួកជនជាតិភាគតិច២០ដទៃទៀត ដែលរួមគ្នាទាំងអស់១៥%នៃប្រជាជននៅក្នុងការផ្ដើមនៃការគ្រប់គ្រងរបស់ខ្មែរក្រហម ។[៨]
រាប់ម៉ឺននាក់នៃជនជាតិយួនត្រូវបានរំលោភ កាត់អវៈយវៈ និងសម្លាប់នៅក្នុងការសម្លាប់រង្គាលដែលបានរៀបចំឡើងដោយរបបនេះ ។ ភាគច្រើនពួកអ្នកនៅរស់បានគេចខ្លួនទៅវៀតណាម ។
ពួកចាម ជនភាគតិចឥស្លាមដែលគឺជាកូនចៅនៃពួកទេសន្តរប្រវេសន៍មកពីរដ្ឋបុរាណចាម្ប៉ាត្រូវបង្ខំអោយត្រង់ត្រាប់តាមភាសានិងទំនៀមទម្លាប់ខ្មែរ ។ សហគមន៍របស់ពួកគេ ដែលធ្លាប់មានប្រពៃណីប្លែកផ្សេងពីភូមិខ្មែរនានាត្រូវបានបែកបាក់គ្នា ។ ចាមបួនពាន់នាក់ត្រូវបានសម្លាប់ក្នុងស្រុកពីរនៃខេត្តកំពង់ចាមតែមួយ ។ ពួកជាតិភាគតិចសៀមដែលកំពុងរស់នៅជិតព្រំដែនថៃក៏ត្រូវបានគេធ្វើទុកបុកម្នេញដែរ ។
សភាពរបស់ចិនកម្ពុជាត្រូវបានពិពណ៌នាថាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតជានិច្ចកាលធ្លាក់ទៅលើសហគមន៍ចិនណាមួយក្នុងអាស៊ីអាគ្នេយ៍ ។[៨] ខ្មែរកូនចៅចិនត្រូវបានសម្លាប់រង្គាលដោយពួកខ្មែរក្រហមក្រោមការវិនិច្ឆ័យថាពួកគេធ្លាប់កេងប្រវ័ញ្ចប្រជាជនខ្មែរ ។ [៩] ពួកចិនតួយ៉ាងដូចជាពួកឈ្មួញ និងពួកចងការប្រាក់ ដូច្នេះហើយត្រូវបញ្ចូលជាមួយមូលធននិយម ។ ចំណោមខ្មែរ ពួកចិនក៏បានខកចិត្តចំពោះភាពដោយឡែកពណ៌ស្បែកសជាង និងវប្បធម៌របស់ពួកគេ ។[១០] គ្រួសារចិនរាប់រយត្រូវបានកៀងប្រមូលនៅឆ្នាំ១៩៧៨និងត្រូវបានប្រាប់ថាអោយពួកគេទៅតាំងទីលំនៅសាជាថ្មី ក៏ប៉ុន្តែត្រូវបានប្រហារជីវិតជាក់ជាមិនខានឡើយ ។[៩] នៅការផ្ដើមនៃការគ្រប់គ្រងរបស់ខ្មែរក្រហមនៅឆ្នាំ១៩៧៥ មានជនជាតិចិន៤២៥០០០នាក់នៅកម្ពុជា នៅចុងឆ្នាំ១៩៧៩ មាន២០០០០០នាក់ ។ បន្ថែមនោះ គឺជាក្រមជនជាតិដែលបានសម្លាប់ឥតមានជំនុំជម្រះដោយរដ្ឋាភិបាល ពួកចិនគឺជាពួកអ្នករស់នៅទីក្រុងដ៏លើសលប់ ដែលធ្វើអោយពួកគេងាយរងការឈឺចាប់ទៅនឹងស្ថានភាពជនបទនៃបដិវត្តន៍របស់ពួកខ្មែរក្រហម ។[៨] រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនមិនបានប្រឆាំងតវ៉ានឹងការសម្លាប់ជនជាតិចិននៅកម្ពុជាឡើយ ។[១១]
នៅចុងទសវត្សឆ្នាំ១៩៨០ តិចតួចដែលគេបានដឹងអំពីនយោបាយរបស់ខ្មែរក្រហមឆ្ពោះទៅប្រជាជនកុលសម្ព័ន្ធនៅភាគឦសាន គឺពួកខ្មែរលើ ។ ប៉ុល-ពតបានបង្កើតមូលដ្ឋានកុបកម្មនៅតំបន់កុលសម្ព័ន្ធនៃខេត្តរតនគីរីនៅដើមទសវត្ស១៩៦០ ហើយគាត់អាចមានខ្មែរលើច្រើនគួរសមដែរ ដែលដើរតាម ។ ប្រជាជនជំនឿវិញ្ញាណនិយមដ៏លើសលប់ ដែលមានចំណងតិចតួចទៅនឹងវប្បធម៌ពុទ្ធសាសនានៃពួកខ្មែរដីទំនាប ពួកខ្មែរលើបានអាក់អន់ចិត្តការព្យាយាមរបស់ព្រះសីហនុដើម្បីធ្វើអោយពួកគេមានអារ្យធម៌ ។ អ្នកជំនាញការកម្ពុជាលោកសើរហ៊្សឹ-ថ្យុងកត់សំគាល់ថាការរៀបការទៅនឹងអ្នកកុលសម្ព័ន្ធគឺត្រូវចាត់ទុកថាជាភស្តុតាងចុងក្រោយនៃភក្ដីភាពឥតលក្ខខណ្ឌទៅនឹងបក្សនេះ ។ ខៀវ-សំផនត្រូវបានរៀបការជាមួយនឹងស្ត្រីកុលសម្ព័ន្ធម្នាក់ ។
ទំនាក់ទំនងអន្តរជាតិ
[កែប្រែ]របប'កម្ពុជាប្រជាធិបតេយ្យ'បានមានចំណងកាន់តែជិតស្និទជាមួយចិន (អ្នកនៅពីក្រោយខ្នងដ៏សំខាន់របស់ខ្លួន) ហើយនិងមានវិសាលភាពតិចតួចជាមួយកូរ៉េខាងជើង ។ នៅឆ្នាំ១៩៧៧ ក្នុងសារមួយអបអរសាទរពួកសមមិត្តកម្ពុជានៅថ្ងៃអនុស្សាវរីយ៍ទី១៧នៃប.ក.ក. លោកគីម-ជុងអ៊ីលបានអបអរសាទរប្រជាជនកម្ពុជាចំពោះការបានជម្រះ[...]ក្រុមចារជនប្រឆាំងបដិវត្តន៍ដែលបានធ្វើសកម្មភាពវិទ្ធង្សតនិង អនត្ថការ [១២] មានតែចិន កូរ៉េខាងជើង អេហ៊្សីប អាល់បានី គុយបា ឡាវ វៀតណាម (រហូតដល់ខែធ្នូ១៩៧៧) រ៉ូម៉ានី និងយូហ្គោស្លាវីដែលមានបេសកកម្មទូតនៅភ្នំពេញ ។[១៣]
ការដួលរលំនៃកម្ពុជាប្រជាធិបតេយ្យ
[កែប្រែ]
គ្មានមាតិការជាមួយការគ្រប់គ្រងកម្ពុជាទេ ពួកមេដឹកនាំខ.ក.ក៏បានសុបិន្តពីធ្វើអោយរស់រានចក្រភពអង្គរឡើងវិញឯមួយពាន់ឆ្នាំមុន ដែលបានគ្រប់គ្រងលើផ្នែកដ៍ធំៗនៃអ្វីដែលសម័យថ្ងៃនេះជាប្រទេសថៃ និង វៀតណាម ។ នេះបានពាក់ព័ន្ធនឹងការផ្ដើមការវាយប្រហារយោធាចូលទៅវៀតណាមខាងត្បូងដែលក្នុងនោះពួកអ្នកភូមិគ្មានអាវុធរាប់រយនាក់ត្រូវបានសម្លាប់រង្គាល ។
ភ្លាមៗបន្តបន្ទាប់ពីជ័យជម្នះខ្មែរក្រហមនៅឆ្នាំ១៩៧៥ មានការប្រទាញប្រទង់គ្នារវាងកងទ័ពខ្លួន និងកងកម្លាំងវៀតណាម ។ ឧប្បត្តិហេតុមួយចំនួនបានកើតឡើងនៅខែ ឧសភា ១៩៧៥ ។ ពួកខ្មែរបានផ្ដើមការវាយប្រហារលើកោះភូគុក និងថូចៅ ហើយបានរំលោភចូលទៅក្នុងខេត្តតាមព្រំដែនរបស់វៀតណាម ។ នៅចុងខែឧសភា នៅពេលតែមួយនោះសហរដ្ឋក៏បានបើកការវាយប្រហារអាកាសមួយប្រឆាំងនឹងរោងចក្រស្លប្រេងនៅឯកំពង់សោម បន្តបន្ទាប់ពីឧប្បត្តិហេតុម៉េយ៉ាគ្យូស កងកម្លាំងវៀតណាមបានដណ្ដើមយកកោះប៉ូឡូវ៉ៃកម្ពុជា ។
ខែបន្តបន្ទាប់ ប៉ុល-ពត និងអៀង-សារីបានទៅទស្សនកិច្ចហាណូយ ។ ពួកគាត់បានស្នើសុំអោយមានសន្ធិសញ្ញាមិត្តភាពមួយរវាងប្រទេសទាំងពីរ គំនិតមួយនោះបានជួបប្រទះជាមួយបដិសណ្ឋារកិច្ចគ្មានភាពកក់ក្ដៅពីពួកមេដឹកនាំវៀតណាម ។ ទោះបីជាពួកយួនបានដកចេញពីប៉ូឡូវ៉ៃនៅខែសីហាក៏ដោយ ក៏ឧប្បត្តិហេតុនានាបានបន្តតាមព្រំដែនឦសានកម្ពុជាដដែល ។ ក្នុងមេគំនិតនៃរបបភ្នំពេញ យួនរាប់ពាន់នាក់ក៏ត្រូវបានដេញចេញពីកម្ពុជាដែរ ។
ទំនាក់ទំនងរវាងកម្ពុជា និង វៀតណាមបានរីកចម្រើននៅឆ្នាំ១៩៧៦ ម្យ៉ាងមុនការកាន់កាប់របស់ប៉ុល-ពតមានការប្រកួតប្រជែងគ្នានៅខាងក្នុងបក្ស ។ នៅខែឧសភា ពួកអ្នកតំណាងកម្ពុជា និង វៀតណាមបានជួបជុំគ្នានៅភ្នំពេញដើម្បីបង្កើតឡើងនូវគណៈកម្មាការមួយដើម្បីដោះស្រាយការមិនយល់ស្របគ្នាខាងព្រំដែននានា ។
ពួកយួន យ៉ាងណាក៏ដោយ បានបដិសេធទទួលស្គាល់នូវសីមាពន្ធន៍សម័យអាណានិគមនៃព្រំដែនសមុទ្រខ្សែប្រេវ្យ៉េរវាងប្រទេសទាំងពីរ ហើយការចរចារក៏បានបរាជ័យ ។ នៅចុងខែកញ្ញា ប៉ុន្តែពីរបីថ្ងៃមុនប៉ុល-ពតត្រូវបង្ខំអោយលាលែងជានាយករដ្ឋមន្ត្រី ការតភ្ជាប់ខាងអាកាសត្រូវបង្កើតឡើងរវាងភ្នំពេញ និងហាណូយ ។
ជាមួយនឹងប៉ុល-ពតត្រឡប់មកក្នុងជួរមុខនៃរបបនៅឆ្នាំ១៩៧៧ ស្ថានភាពបានកាន់តែដុនដានយ៉ាងឆាប់រហ័ស ។ ឧប្បត្តិហេតុរឹតតែខ្លាំងតាមបណ្ដោយព្រំដែនកម្ពុជាទាំងមូល ។ កងកម្លាំងខ្មែរក្រហមបានវាយប្រហារភូមិនានានៅតំបន់ព្រំដែនថៃក្បែរអរណ្យប្រទេស (អរណ្យប្រទេឝ) ។ ឃាតកម្មដ៏កាចសាហាវចំពោះពួកអ្នកភូមិថៃ រួមមានស្ត្រីនិងកុមារគឺដំបូងបានរាយការណ៍យ៉ាងទូលាយនូវភស្តុតាងជាក់ស្ដែងនៃភាពសហាវយង់ឃ្នងរបស់ខ្មែរក្រហម ។ ក៏មានឧប្បត្តិហេតុនានាជាច្រើនតាមបណ្ដោយព្រំដែនឡាវដែរ ។
នៅពេលប្រហាក់ប្រហែលគ្នានេះដែរ ភូមិនានាក្នុងតំបន់ព្រំដែនវៀតណាមបានរងការវាយប្រហារសាជាថ្មី ។ ជាលំដាប់ វៀតណាមបានផ្ដើមការវាយប្រហារអាកាសប្រឆាំងនឹងកម្ពុជា ។ ក្នុងខែកញ្ញា ការវាយប្រហារព្រំដែនបានហុចលទ្ធផលចំនួនស្លាប់និងរបួសអសេនិកជនវៀតណាមជាច្រើនស្មើនឹង១០០០នាក់ ។ ខែបន្តបន្ទាប់ ពួកវៀតណាមបានវាយប្រហារតបតវិញក្នុងយុទ្ធនាការមួយដែលពាក់ព័ន្ធនឹងកម្លាំងនាយទាហាន២០០០០នាក់ ។
រដ្ឋមន្ត្រីការពារជាតិវៀតណាមលោកឧត្តមសេនីយ៍វ៉-ង្វៀនយ៉ាបបានប៉ាន់ស្មានខុសនូវសេចក្ដីតស៊ូនៃពួកខ្មែរក្រហម យ៉ាងណា ក៏ត្រូវតម្រូវអោយដាក់ទ័ពជំនួយបន្ថែម៥៨០០០នាក់នៅខែធ្នូដែរ ។ ថ្ងៃ៦មករា១៩៧៨ កម្លាំងរបស់លោកយ៉ាបបានចាប់ផ្ដើមដកទ័ពជាលំដាប់ពីទឹកដីកម្ពុជា ។ ពួកយួនមានជំនឿយ៉ាងច្បាស់លាស់ថាពួកគេបានបង្រៀនមេរៀនមួយដល់ពួកខ្មែរ ក៏ប៉ុន្តែប៉ុល-ពតបានប្រកាសនេះ ជាជ័យជម្នះមួយហើយថែមទាំងធំជាង១៧មេសា ១៩៧៥ទៀត ។ អស់រយៈពេលច្រើនឆ្នាំ រដ្ឋាភិបាលវៀតណាមបានស្វះស្វែងដោយអសារបង់ដើម្បីបង្កើតទំនាក់ទំនាក់សន្តិភាពជាមួយរបបខ.ក. ។ ក៏ប៉ុន្តែផ្ទុយមកពួកមេដឹកនាំខ.ក.បានប៉ុនប៉ងធ្វើសង្គ្រាមទៅវិញ ។ នៅពីក្រោយភាពឆ្កួតវង្វេងដែលស្ដែងអោយឃើញនេះដាក់ការសន្មតយ៉ាងច្បាស់ថាចិនអាចនឹងឧបត្ថម្ភពួកខ.ក.ខាងយោធាដូចជានៅក្នុងជម្លោះមួយ ។
ដោយបានប្រឈមគ្នាជាមួយការបង្កើនភាពល្មោភសង្គ្រាមរបស់ខ្មែរក្រហម ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តនៅដើមឆ្នាំ១៩៧៨ដើម្បីជួយគាំទ្រការតស៊ូនៅខាងក្នុងទល់នឹងរបបប៉ុល-ពត ដែលជាលទ្ធផលនោះភូមិភាគបូព៌ាបានក្លាយជាចំណុចរួមនៃបដិកម្បនា ។ ភាពរំជួលខាងសង្គ្រាមបានឈានដល់កម្រិដ៏ចម្លែកខាងក្នុងកម្ពុជាប្រជាធិបតេយ្យ ។ នៅខែឧសភា១៩៧៨ មុនថ្ងៃការបះឡើងនៅភូមិភាគបូព៌ារបស់សោ-ភឹម វិទ្យុភ្នំពេញបានប្រកាសថាបើសិនទាហានម្នាក់សម្លាប់បានវៀតណាមសាមសិបនាក់ អញ្ជឹងកងទ័ព២លាននាក់តែប៉ុណ្ណោះនឹងល្មមដើម្បីលុបបំបាត់ប្រជាជនវៀតណាម៥០ លាននាក់ទាំងស្រុង ។ វាបង្ហាញថាពួកមេដឹកនាំនៅភ្នំពេញត្រូវដណ្ដើមយកជាមួយមហិច្ឆតាទឹកដីដ៏សម្បើម ជាឧ.ដើម្បីយកកម្ពុជាក្រោម តំបន់ដីសណ្ដទន្លេមេគង្គ ដែលពួកគេបានចាត់ទុកថាជាទឹកដីខ្មែរ ។
ការសម្លាប់រង្គាលជនជាតិយួន និងពួកអ្នកគាំទ្រខ្លួនដោយពួកខ្មែរក្រហមកាន់តែខ្លាំងឡើងនៅភូមិភាគបូព៌ាបន្ទាប់ពីការបះបោរខែឧសភា ។ នៅខែវិច្ឆិកា វ៉ន-វេតបានដឹកនាំរដ្ឋប្រហារមួយមិនបានសម្រេច ។ កាលណោះក៏មានខ្មែរនិងយួនរាប់ម៉ឺននាក់ដែលនិរទេសខ្លួនលើទឹកដីវៀតណាមដែរ ។
ថ្ងៃ៣ធ្នូ ១៩៧៨ វិទ្យុហាណូយបានប្រកាសការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា (រ.ស.ជ.ក.) ។ នេះគឺជាក្រុមមួយដែលមានកំណើតពីការនិរទេសនៃកុម្មុយនិស្តនិងមិនមែនកុម្មុយនិស្តដែលបានចែករំលែកវិសមានចិត្តទៅនឹងរបបប៉ុល-ពត និងមានការពឹងពាក់ស្ទើរតែទាំងស្រុងលើការគាំទ្រ និង ការការពាររបស់វៀតណាម ។ រ.ស.ជ.ក.បានផ្ដល់លក្ខណៈដូចគ្នា បើមិនមែនជាភាពពិតជាក់ស្ដែងនៃភាពស្របច្បាប់ចំពោះការលុកលុយកម្ពុជាប្រជាធិបតេយ្យរបស់វៀតណាម និងចំពោះការបង្កើតឡើងជាបន្តបន្ទាប់នូវរបបរណបខ្លួននៅភ្នំពេញនោះទេ ។
នៅខណៈពេលនោះដែរ នៅឆ្នាំ១៩៧៨ដដែលបានធ្វើអោយកាន់តែខ្លាំងឡើង ការចូលចិត្តតស៊ូរបស់កម្ពុជាក្នុងតំបន់ព្រំដែនបានឈានហួសចំណុចផ្ដើមនៃការអត់អោនអោយបានរបស់ហាណូយ ។ អ្នកបង្កើតនយោបាយវៀតណាមបានរើសយកដំណោះស្រាយយោធា ហើយនៅថ្ងៃ២២ធ្នូ វៀតណាមបានផ្ដើមការវាយលុករបស់ខ្លួនជាមួយនិងចេតនាក្នុងការផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ ។ កងកម្លាំង១២០០០០នាក់ដែលប្រកបដោយអង្គភាពថ្មើរជើងនិងពាសដែករួមផ្សំ ជាមួយនិងការគាំទ្រកាំភ្លើងធំដ៏ខ្លាំងក្លាផង បានធ្វើដំណើរទៅខាងលិចចូលទៅកាន់ទីជនបទនៃខេត្តភាគអាគ្នេយ៍របស់កម្ពុជា ។ រួមគ្នាដែរ កងទ័ពវៀតណាមនិងរណសិរ្សសង្គ្រោះជាតិបានវាយប្រហារទៅលើពួកខ.ក.នៅថ្ងៃ ២៥ ធ្នូ ។
បន្ទាប់ពីយុទ្ធនាការដប់ប្រាំពីរថ្ងៃ ភ្នំពេញបានធ្លាក់ទៅពួកវៀតណាមដែលកំពុងតែរុលមកនៅថ្ងៃ ៧មករា ១៩៧៩ ប៉ុល-ពត និង ពួកមេដឹកនាំសំខាន់ៗដំបូងឡើយបានភៀសខ្លួនទៅជិតព្រំដែនថៃ ។ បន្ទាប់ពីការបង្កើតការទាក់ទងជាមួយរដ្ឋាភិបាលជាច្រើន ពួកគេអាចប្រើថៃជាតំបន់ធ្វើអោយមានសុវត្ថិភាពសម្រាប់ការកសាងនិងប្រតិបត្តិការបាការដ្ឋានដាច់ស្រយាលថ្មីក្នុងតំបន់ការពារតាមព្រៃភ្នំនៃបរិមណ្ឌលរបស់កម្ពុជា ប៉ុល-ពត និង ពួកមេដឹកនាំខ្មែរក្រហមដទៃទៀតបានប្រមូលអង្គភាពខ្លួនជាក្រុមឡើងវិញ ហើយបានចេញបញ្ជារើសកងទ័ពថ្មី និងបានបញ្ឆេះអុជអាលកុបកម្មអោយស្វិតស្វាញឡើងវិញប្រឆាំងនឹងរបបកាន់អំណាចដូចដែលពួកគេបានធ្វើរួចហើយនៅទសវត្ស១៩៦០ ។
ភ្លាមៗនោះ យ៉ាងណាៗ ការលុកលុយរបស់វៀតណាមបានបំពេញគោលបំណងខ្លួនក្នុងការផ្ដួលរំលំអំណាចផ្ដាច់ការដ៏គម្រក់និងហិង្សាយ៉ាងចម្លែកខុសគេ ។ រដ្ឋការថ្មីមួយនៃពួកអតីតយុទ្ធជនខ្មែរក្រហមក្រោមការគ្រប់គ្រងរបស់ហាណូយភ្លាមៗ ក៏បានបង្កើតឡើង (ជាអ្នកដែលកំពុងគ្រប់គ្រងរហូតដល់បច្ចុប្បន្ន) ហើយវាបានកំណត់អំពីការប្រជែងគ្នា ទាំងក្នុងស្រុកនិងអន្តរជាតិ ជាមួយពួកខ្មែរក្រហមដែលជារដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ។
សន្តិភាពនៅតែឃ្វាងប្រទេសជាតិដែលបំផ្លិចបំផ្លាញដោយសង្គ្រាម យ៉ាងណាៗក៏ដោយ និងទោះបីជាកុបកម្មនេះបង្កើតជាចលនាឡើងដោយពួកខ្មែរក្រហមបានឃើញថាមិនអាចផ្ដួលរំលំរបបថ្មីដែលគ្រប់គ្រងដោយវៀតណាមនៅភ្នំពេញបានឡើយ វាមិនត្រឹមតែប៉ុណ្ណោះបានទុកអោយប្រទេសនេះជារដ្ឋប្រកបដោយអសន្តិសុខជានិច្ច ។ រដ្ឋការថ្មីនេះត្រូវបានបន្តុបឡើងដោយកងកម្លាំងយោធាវៀតណាមដ៏រឹងមាំ និងការប្រឹងប្រែងប្រឹក្សាខាងអសេនិក (ស៊ីវិល) ។
តាមរយៈព្រឹត្តិការណ៍នានាក្នុងទសវត្ស១៩៨០បានបន្តមក មុនការកាន់កាប់សំខាន់នៃរបបថ្មីដែលបានរស់រានឡើង កំពុងតែស្ដារនូវសេដ្ឋកិច្ច និងកំពុងតែប្រយុទ្ធនឹងកុបកម្មរបស់ខ្មែរក្រហមតាមមធ្យោបាយយោធា និងតាមមធ្យោបាយនយោបាយ ។ ការលើកតម្កើងនៃសកម្មភាពពើបប្រទះនូវភាពចាំបាច់ទាំងនេះ ហើយនិងការកសាងស្ថាប័ននានាត្រូវបានពិពណ៌នាក្នុងអត្ថបទបន្តបន្ទាប់ក្នុងតំណប្រវត្តិសាស្ត្រកម្ពុជា ។
លទ្ធផល
[កែប្រែ]រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ
[កែប្រែ]មហាសន្និបាតស.ប.ជ..បានបោះឆ្នោតច្រើនលើសលប់អោយពួកខ.ក.ដើម្បីអោយទទួលបានកៅអីខ្លួននៅស.ប.ជ. ។ កៅអីនេះត្រូវកាន់កាប់ដោយជួន-ប្រសិទ្ធិ កម្មាភិបាលចាស់របស់ប៉ុល-ពត និងអៀង-សារីកាលសម័យនិស្សិតរៀននៅប៉ារីសនិងម្នាក់ក្នុងចំណោមពួកអ្នកចូលរួមសមាជលើកទីពីរប.ប.ប.ក.ឆ្នាំ១៩៦០ ។ កៅអីនេះគឺត្រូវបានទទួលក្រោមឈ្មោះ 'កម្ពុជាប្រជាធិបតេយ្យ' រហូតដល់ឆ្នាំ១៩៨២ និងក្រោយមក 'រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ' រហូតដល់ឆ្នាំ១៩៩៣ ។
តាមរយៈអ្នកសារព័ត៌មានអ៊ីលីហ្សាបេត-បេខ្ខឺរ អតីតទីប្រឹក្សាសន្តិសុខជាតិស.រ.ហ៊្ស្បីខញូ-ប្រឹសហ្សឹសហ្សឹនស្គីបាននិយាយថានៅឆ្នាំ១៩៧៩ ខ្ញុំបានលើកទឹកចិត្តអោយពួកចិនគាំទ្រប៉ុល-ពត ។ ប៉ុលពតគឺជាអ្វីមួយគួរអោយស្អប់ខ្ពើម ។ យើងមិនអាចគាំទ្រគាត់ទៀតបានទេ ក៏ប៉ុន្តែចិនអាចធ្វើបាន។"[១៤] លោកប្រឹសហ្សឹសហ្សឹនស្គីបានបដិសេធរឿងនេះ ដោយសរសេរថាពួកចិនបានកំពុងជួយប៉ុល-ពត ដោយគ្មានជំនួយ រឺ ការជម្រុញណាមួយណាពីសហរដ្ឋឡើយ ។[១៥]
ចិន ស.រ. និងប្រទេសលោកខាងលិចដទៃទៀតបានប្រឆាំងនូវការវាតទីឥទ្ធិពលវៀតណាម និង សូវៀតក្នុងឥណ្ឌូចិន និងបដិសេធទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជាជារដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយអះអាងថាជារដ្ឋអាយ៉ងដែលបានបន្តុបឡើងដោយកងទ័ពវៀតណាម ។ ចិនបានប្រមែប្រមូលជំនួយយោធាទៅអោយពួកខ្មែរក្រហម ដែលក្នុងទសវត្ស១៩៨០បានបង្ហាញថាជាកងកម្លាំងកុបកម្មដ៏អង់អាចបំផុត គ្រានោះសហរដ្ឋបានគាំទ្រជាសាធារណៈដល់លទ្ធភាពមិនមែនកុម្មុយនិស្តទល់នឹងស.ប.ក. រដ្ឋការរីហ្គឹនបានយល់ស្រប$៥ លានជាជំនួយទៅរ.រ.ជ.ប.ខ.សាធារណរដ្ឋ ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោកសឺន-សាន និងក.ជ.ស. ជាស្លាបប្រដាប់អាវុធនៃគណបក្សហ៊្វុនស៊ិនប៉ិចសីហនុនិយម ។
រ.រ.ជ.ប.ខ. ដែលកាលណោះកំពុងតែខ្វះខាតកម្លាំងយោធាបើធៀបទៅនឹងពួកខ្មែរក្រហម បានបញ្ជាការជនស៊ីវិលដែលដើរតាម(រហូតដល់២៥០០០០) ចំណោមពួកជនភៀសខ្លួនក្បែរព្រំដែនថៃ-កម្ពុជាដែលបានរត់គេចចេញពីរបបខ.ក. ។ ហ៊្វុនស៊ិនប៉ិចបានប្រយោជន៍ពីភក្ដីភាពខ្មែរកសិករជាប្រពៃណីទៅនឹងរាជបល្ល័ង្កនិងប្រជាប្រិយភាពដែលល្បីសុះសាយរបស់ព្រះសីហនុនៅជនបទ ។
ក្នុងប្រតិបត្តិការ កម្លាំងយោធានៃក្រុមមិនមែនខ.ក.ខាងក្នុងប្រទេសកម្ពុជាគឺមានតិចតួចនៅឡើយ ថ្វីត្បិតតែជំនួយខាងមូលនិធិនិងស៊ីវិលរបស់ខ្លួនជារឿយៗធំជាងពួកខ.ក. ក៏ដោយ ។ រដ្ឋការថាច់ឆឺរនិងរីហ្គែនទាំងពីរបានគាំទ្រពួកកុបករដោយសម្ងាត់ ជាមួយសព្វាវុធ និងទីប្រឹក្សាយោធាក្នុងការបង្កើតអង្គភាពកន្តឹបបៃតងនិងសេវាអាកាសពិសេស ដែលគ្រាន់បានបង្រៀនបច្ចេកទេសអនត្ថការក្នុងជំរុំក្នុងប្រទេសថៃតែប៉ុណ្ណោះ ។
ពួកអ្នករិះគន់ដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្សបានពោលអះអាងថានយោបាយស.រ.មានប្រតិកូល ដែលជំទាស់មិនគាំទ្រពួកខ្មែរក្រហម ស.រ.បានគាំទ្រជាបន្តនូវការទទួលស្គាល់របស់ស.ប.ចំពោះរដ្ឋាភិបាលចម្រុះកម្ពុជាធិបតេយ្យដែលមានតែស្រមោល (រ.ច.ក.ប.បានបង្កើតនៅឆ្នាំ១៩៨២) ជារដ្ឋាភិបាលកម្ពុជាស្របច្បាប់ ទោះបីការពិតទៅថាសម្ព័ន្ធមិត្តត្រីភាគីក៏មានពួកខ្មែរក្រហមដែរនោះ ។ រដ្ឋាភិបាលស.រ.បានថ្លែងថានឹងរ៉ាប់រងខាងពួកក្រុមដែលមិនមែននៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលដែលគាំទ្រដោយវៀតណាម (រួមមានពួកខ្មែរក្រហមផង) តាមរយៈជំនួយមនុស្សធម៌និងយោធា ។[១៦][១៧][១៨]
ទីបញ្ចប់នៃរ.ច.ក.ប. និង ខ្មែរក្រហម
[កែប្រែ]បេសកកម្មថែរក្សាសន្តិភាពដឹកនាំដោយស.ប.មួយ ដែលធ្វើឡើងចាប់ពីឆ្នាំ១៩៩១-៩៥បានស្វះស្វែងដើម្បីបញ្ចប់អំពើហិង្សាក្នុងប្រទេសនេះនិងបង្កើតប្រព័ន្ធរដ្ឋាភិបាលប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតថ្មីៗ ។ ទសវត្ស១៩៩០បានឃើញការធ្លាក់ចុះគួរអោយកត់សម្គាល់ក្នុងសកម្មភាពកុបកម្ម ទោះបីដូច្នេះ ក៏ពួកខ្មែរក្រហមក្រោយមកទៀតធ្វើការវាយប្រហាររបស់ខ្លួនសាជាថ្មីប្រឆាំងនឹងរដ្ឋាភិបាលនេះដែរ ។ ដូចគ្នាវៀតណាមបានផ្ដាច់ចេញពីការពាក់ព័ន្ធដោយផ្ទាល់ក្នុងកម្ពុជា រដ្ឋាភិបាលអាចចាប់ផ្ដើមបែកចេញពីចលនាខ.ក.ដោយការបង្កើតអោយមានសន្តិភាពផ្ដល់អោយពួកអ្នកមន្ត្រីរាជការថ្នាក់ទាបៗ ។ ខ្មែរក្រហមគឺជាសមាជិកតែមួយគត់នៃរ.ច.ក.ប.បានបន្តការប្រយុទ្ធបន្តបន្ទាប់ពីការអនុវត្តការផ្សះផ្សារឡើងវិញ ។ អង្គការនយោបាយពីរផ្សេងទៀតដែលបង្កើតឡើនូវសម្ព័ន្ធភាពរ.ច.ក.ប.បានបញ្ចប់ការតស៊ូប្រដាប់អាវុធហើយបានក្លាយជាផ្នែកមួយនៃការដំណើរការនយោបាយដែលបានចាប់ផ្ដើមជាមួយការបោះឆ្នោតក្នុងឆ្នាំ១៩៩៣ ។[១៩]
ក្នុងឆ្នាំ១៩៩៧ ប៉ុល-ពតបានបញ្ជាអោយមានការប្រហារជីវិតដៃស្ដាំរបស់គាត់ ស៊ុន-សេនចំពោះការប៉ុនប៉ងការចរចារសន្តិភាពជាមួយរដ្ឋាភិបាលកម្ពុជា ។ នៅឆ្នាំ១៩៩៨ ប៉ុល-ពតខ្លួនឯងបានស្លាប់ ហើយពួកមេដឹកនាំខ.ក.សំខាន់ៗដទៃទៀតខៀវ-សំផននិងអៀង-សារីបានចុះចាញ់ទៅរដ្ឋាភិបាលហ៊ុន-សែន ក្នុងការដោះដូរចំពោះការរួចខ្លួនពីការកាត់ទោស ដែលទុកអោយតាម៉ុកជាមេបញ្ជាការកងកម្លាំងខ្មែរក្រហមតែឯង គាត់ត្រូវបានគេឃុំខ្លួននៅឆ្នាំ១៩៩៩ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ អង្គការនេះបានបញ្ឈប់លែងមានជាសារវន្ត ។
ការងើបឡើងវិញ និង ការកាត់ទោស
[កែប្រែ]តាំងពីឆ្នាំ១៩៩០មក កម្ពុជាបានប្រែបន្តិចម្ដងៗដូចដើមឡើងវិញ ខាងប្រជាសាស្ត្រ និងសេដ្ឋកិច្ច ពីរបបខ្មែរក្រហម ទោះបីយ៉ាងណាក៏ដោយ ក៏របួសចិត្តសាស្ត្រធ្វើអោយជះឥទ្ធិពលដល់ក្រុមគ្រួសារកម្ពុជាជាច្រើន និងសហគមន៍និរប្រវេសន៍មួយចំនួន ។ រដ្ឋាភិបាលថ្មីនេះបង្រៀនតិចតួចអំពីភាពសាហាវយង់ឃ្នងរបស់ខ្មែរក្រហមនៅតាមសាលា ។ កម្ពុជាមានប្រជាជនក្មេងៗច្រើន និងនៅឆ្នាំ២០០៥ បីភាគបួននៃប្រជាជនកម្ពុជាក្មេងៗមែនទែនដែលនៅចងចាំប៉ុន្មានឆ្នាំនៃសម័យខ្មែរក្រហម ។ ក្មេងៗជំនាន់ក្រោយត្រឹមតែស្គាល់ខ្មែរក្រហមតាមរយៈពាក្យសម្ដីចេញពីមាត់ឪពុកម្ដាយ និងមនុស្សដែលមានវ័យចាស់ៗជាងពួកគេ ។
ក្នុងឆ្នាំ១៩៩៧ កម្ពុជាបានបង្កើតកម្លាំងការងារជំនុំជម្រះខ្មែរក្រហមដើម្បីជំនុំជម្រះពួកមេដឹកនាំដែលនៅសេសសល់ចំពោះឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មផ្សេងៗប្រឆាំងមនុស្សជាតិ ក៏ប៉ុន្តែការដំណើរការនៅយឺតយ៉ាវ សំខាន់ដោយសារតែរដ្ឋាភិបាលកម្ពុជារបស់អតីតកម្មាភិបាលខ្មែរក្រហមលោកហ៊ុន-សែន ទោះបីយ៉ាងណាដើមកំណើតរបស់រដ្ឋាភិបាលនេះជារបបដែលមានវៀតណាមនៅពីក្រោយខ្នងនៅទសវត្ស១៩៨០ ដែលស្ទាក់ស្ទើរដើម្បីនាំយកពួកមេដឹកនាំខ្មែរក្រហមធ្វើការជំនុំជម្រះ ។
កង្វះខាតការផ្ដល់មូលនិធិបានរំខានដល់ប្រតិបត្តិការនេះ ហើយរដ្ឋាភិបាលបាននិយាយថាដោយសារតែសេដ្ឋកិច្ចខ្សត់ខ្សោយ និងការខកខានខាងហិរញ្ញវត្ថុផ្សេងៗ អាចត្រឹមតែលៃលកការផ្ដល់មូលនិធិមានកំណត់សម្រាប់សាលាក្ដីនេះប៉ុណ្ណោះ ។ ប្រទេសជាច្រើន រួមមាន ឥណ្ឌា និង ជប៉ុន បានស្ម័គ្រចិត្តរួមជាមួយការផ្ដល់មូលនិធិបន្ថែម ក៏ប៉ុន្តែនៅខែមករា២០០៦ តុល្យភាពពេញលេញនៃការផ្ដល់មូលនិធិនៅមិនទាន់បានជំនួសនៅឡើយ ។
មិនថ្វីទេ កម្លាំងការងារបានចាប់ផ្ដើមការងាររបស់ខ្លួន និងបានចំណាយទ្រព្យនៃអគារពីរនៅលើដីរបស់ទីបញ្ជាការជាន់ខ្ពស់របស់កងយោធពលខេមរភូមិន្ទ (ក.យ.ខ.ភ.) នៅខេត្តកណ្ដាលដែលគ្រាន់តែនៅជាយក្រុងភ្នំពេញប៉ុណ្ណោះ ។ កម្លាំងការងារសាលាក្ដីតម្រូវអោយចំណាយការហ្វឹកហ្វឺនចៅក្រម និងពួកសមាជិកសាលាក្ដីដទៃដែលសេសសល់ពីឆ្នាំ២០០៦ មុនពេលការជំនុំជម្រះជាក់ស្ដែងត្រូវប្រារព្ធធ្វើឡើង ។[២០] នៅខែ២០០៦ អគ្គលេខាធិការសហប្រជាជាតិ លោកកូភ្វី-អាណាន់បានជ្រើសរើសចៅក្រមប្រាំពីររូបសម្រាប់ការកាត់ក្ដីពួកមេដឹកនាំខ្មែរក្រហម ។
នៅខែឧសភា២០០៦ រដ្ឋមន្ត្រីយុត្តិធម៌ លោកអង់-វង្សវឌ្ឍនាបានប្រកាសថាអង្គជំនុំជម្រះជាន់ខ្ពស់បំផុតរបស់កម្ពុជាយល់ព្រមអោយមានចៅក្រមកម្ពុជា និងស.ប.៣០រូបដើម្បីធ្វើជាប្រមុខលើសាលាក្ដីប្រល័យពូជសាសន៍នេះសម្រាប់ពួកមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិត ។ អ្នកធ្វើទារុណកម្មខ្មែរក្រហមដ៏សំខាន់ កាំង-ហ្គេកអ៊ាវដែលត្រូវគេស្គាល់ថាឌុច និងអតីតអ្នកបញ្ជាការនៃគុកស២១ដែលគេស្គាល់គ្រប់ៗគ្នា បានបន្តការជំនុំជម្រះចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅថ្ងៃ ១៧ កុម្ភៈ ២០០៩ ។ វាគឺជាករណីទីមួយហើយដែលមានពាក់ព័ន្ធនឹងកម្មាភិបាលរបស់ប៉ុល-ពតជាន់ខ្ពស់ បីទសវត្សបន្ទាប់ពីការបញ្ចប់របបមួយដែលត្រូវបានគេស្ដីបន្ទោសចំពោះមរណភាព១,៧ លាននាក់នៅកម្ពុជា ។ [២១]
ការចោទសួរតាមផ្លូវច្បាប់ដែលទាក់ទងនឹងស្ថានភាពនៃមរណភាពនៅកម្ពុជាជាការប្រល័យពូជសាសន៍
[កែប្រែ]កាលណោះព្រឹត្តិការណ៍នានានៅកម្ពុជាបានត្រូវគេពិចារណាយ៉ាងទូលំទូលាយជាការប្រល័យពូជសាសន៍ និងយោងដូច្នេះ អ្នកខ្លះបានលើកឡើងថាការស្លាប់នៅកម្ពុជាមិនសមនិយមន័យនៃការប្រល័យពូជសាសន៍ឡើយនៅក្នុងអនុសញ្ញាលើការបង្ការនិងទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ។[២២]
ប្រព័ន្ធកុំព្យូទ័រ
[កែប្រែ]កុំព្យូទ័រគឺជាឧបករណ៍ដែលអាចត្រូវបានណែនាំឱ្យអនុវត្តការសំណុំបំពានប្រតិបត្តិការដោយស្វ័យប្រវត្តិនព្វន្ធឬឡូជីខលមួយ។ សមត្ថភាពនៃកុំព្យូទ័រទៅតាមលំដាប់នៃការប្រតិបត្ដិការដែលហៅថាកម្មវិធីមួយដែលធ្វើឱ្យកុំព្យូទ័រយ៉ាងខ្លាំងអនុវត្តទៅជួរធំទូលាយនៃភារកិច្ច។ កុំព្យូទ័របែបនេះត្រូវបានប្រើជាប្រព័ន្ធគ្រប់គ្រងមួយសម្រាប់ពូជធំទូលាយណាស់នៃឧបករណ៍ឧស្សាហកម្មនិងអតិថិជន។ នេះរួមបញ្ចូលទាំងឧបករណ៍គោលបំណងពិសេសធម្មតាដូចជាចង្ក្រានកំដៅម្ហូបនិងការត្រួតពិនិត្យពីចម្ងាយឧបករណ៍ដូចជាមនុស្សយន្តរោងចក្រឧស្សាហកម្មនិងការរចនាកុំព្យូទ័របានជួយនោះទេប៉ុន្តែនៅក្នុងឧបករណ៍គោលបំណងទូទៅដូចកុំព្យូទ័រផ្ទាល់ខ្លួននិងឧបករណ៍ចល័តដូចជាទូរស័ព្ទទំនើប។ អ៊ិនធឺណិត្រូវបានរត់នៅលើកុំព្យូទ័រហើយវាបានភ្ជាប់រាប់លាននាក់នៃកុំព្យូទ័រផ្សេងទៀត។ ចាប់តាំងពីឆ្នាំដងបុរាណ, ឧបករណ៍ដោយដៃធម្មតាដូចជា abacus ដែលបានជួយប្រជាជនក្នុងការធ្វើការគណនា។ ដើមបដិវត្តន៍ឧស្សាហកម្ម, ឧបករណ៍មេកានិចមួយចំនួនត្រូវបានសាងសង់ឡើងដើម្បីប្រើភារកិច្ចធុញទ្រាន់យូរមកហើយ, ដូចជាការណែនាំលំនាំសម្រាប់កីតម្បាញ។ ម៉ាស៊ីនអគ្គិសនីទំនើបបានមានឯកទេសគណនាអាណាឡូកក្នុងដើមសតវត្សទី 20 ។ ម៉ាស៊ីនគណនាឌីជីថលដំបូងអេឡិចត្រូនិត្រូវបានបង្កើតឡើងក្នុងអំឡុងពេលសង្រ្គាមលោកលើកទី II ។ ល្បឿនអំណាចនិង versatile នៃកំព្យូទ័របានកើនឡើងច្រើននិងជាបន្តចាប់តាំងពីពេលនោះមក។
Conventionally, កុំព្យូទ័រសម័យទំនើបដែលមានធាតុយ៉ាងហោចណាស់មួយដំណើរការជាធម្មតាជាអង្គភាពដំណើរការកណ្តា (CPU) និងសំណុំបែបបទមួយចំនួននៃការចងចាំ។ ធាតុដំណើរការអនុវត្ដនព្វន្ធនិងប្រតិបត្តិការឡូជីខលនិងអង្គភាពលំដាប់លំដោយនិងការត្រួតពិនិត្យអាចផ្លាស់ប្តូរលំដាប់នៃការប្រតិបត្ដិការឆ្លើយតបទៅនឹងពត្រូវបានរក្សាទុក។ ឧបករណ៍គ្រឿងកុំព្យូទ័ររួមបញ្ចូលទាំងឧបករណ៍បញ្ចូល (ក្តារចុចកណ្តុរយ៉យស្ទីក, ល), ឧបករណ៍ទិន្នផល (អេក្រង់ម៉ូនីទ័រ, ម៉ាស៊ីនបោះពុម្ព, ជាដើម) និងឧបករណ៍បញ្ចេញ / បញ្ចូលដែលអនុវត្តមុខងារទាំងពីរ (ឧ, ការច់ស្គ្រីឆ្នាំ 2000 សម័យ) ។ ឧបករណ៍គ្រឿងកុំព្យូទ័រអនុញ្ញាតឱ្យពទៅនឹងត្រូវបានយកមកពីប្រភពខាងក្រៅហើយពួកគេបានអនុញ្ញាតឱ្យប្រតិបត្ដិការនេះលទ្ធផលនៃការដើម្បីត្រូវបានរក្សាទុកនិងទៅយក។
ផ្នែករឹងកុំព្យូទ័រគឺជាបណ្ដុំនៃសមាសភាគរាងកាយដែលបង្កើតប្រព័ន្ធកុំព្យូទ័រមួយ។ ផ្នែករឹងកុំព្យូទ័រគឺជាផ្នែករាងកាយឬសមាសភាគនៃកុំព្យូទ័រដូចជាម៉ូនីទ័រ, ក្តារចុច, ការផ្ទុកទិន្នន័យកុំព្យូទ័រ, កាតក្រាហ្វិកកាតសំឡេង, motherboard និងដូច្នេះនៅលើទាំងអស់ដែលជាវត្ថុរូបីយ។ [1] ដោយផ្ទុយ, កម្មវិធីនេះគឺជាការណែនាំដែលអាចត្រូវបានរក្សាទុកនិងដំណើរការដោយផ្នែករឹង។
កុំព្យូទ័រ Desktop គឺជាកុំព្យូទ័រផ្ទាល់ខ្លួនបានរចនាឡើងសម្រាប់ការប្រើប្រាស់ធម្មតានៅទីតាំងតែមួយនៅលើឬនៅជិតតុមួយឬតុដោយសារតែការតម្រូវឱ្យមានទំហំនិងអំណាចរបស់ខ្លួន។ ការកំណត់រចនាសម្ព័ន្ធទូទៅបំផុតមានករណីដែលជាម្ចាស់ការផ្គត់ផ្គង់ថាមពល, motherboard (ក្រុមប្រឹក្សាភិបាលសៀគ្វីមួយដែលបានបោះពុម្ពដោយមានការ microprocessor ជាអង្គភាពដំណើរការកណ្តា (CPU), ការចងចាំ, រថយន្តក្រុង, និងសមាសធាតុអេឡិចត្រូនិផ្សេងទៀត), ការផ្ទុកថាស (ជាធម្មតាមួយឬថាសរឹងបន្ថែមទៀត ដ្រាយ, ដ្រាយឌីសអុបទិក, ហើយនៅក្នុងម៉ូដែលដ្រាយថាសមួយដើមថាសទន់); ក្តារចុចនិងកណ្តុរសម្រាប់ការបញ្ចូល; និងម៉ូនីទ័រកុំព្យូទ័រនិងជាញឹកញាប់ម៉ាស៊ីនបោះពុម្ពសម្រាប់លទ្ធផលមួយ។ ករណីនេះអាចនឹងត្រូវបានតម្រង់ទិសផ្ដេកឬបញ្ឈរនិងបានដាក់ទាំងក្រោម, នៅក្បែរឬនៅលើកំពូលនៃតុមួយ។ ផ្នែករឹងកុំព្យូទ័រគឺជាបណ្ដុំនៃសមាសភាគរាងកាយដែលបង្កើតប្រព័ន្ធកុំព្យូទ័រមួយ។ ផ្នែករឹងកុំព្យូទ័រគឺជាផ្នែករាងកាយឬសមាសភាគនៃកុំព្យូទ័រដូចជាម៉ូនីទ័រ, ក្តារចុច, ការផ្ទុកទិន្នន័យកុំព្យូទ័រ, កាតក្រាហ្វិកកាតសំឡេង, motherboard និងដូច្នេះនៅលើទាំងអស់ដែលជាវត្ថុរូបីយ។ [1] ដោយផ្ទុយ, កម្មវិធីនេះគឺជាការណែនាំដែលអាចត្រូវបានរក្សាទុកនិងដំណើរការដោយផ្នែករឹង។
ក្តារចុចកុំព្យូទ័រ
[កែប្រែ]នៅក្នុងកុំព្យូទ័រ, ក្តារចុចកុំព្យូទ័រមួយគឺជាឧបករណ៍ម៉ាស៊ីនអង្គុលីលេខបែបដែលប្រើការរៀបចំរបស់ប៊ូតុងឬគ្រាប់ចុចមួយដើម្បីធ្វើជាដងថ្លឹងមេកានិចឬប្តូរអេឡិចត្រូនិ។ បន្ទាប់ពីការធ្លាក់ចុះនៃកាតកណ្តាប់ដៃនិងកាសែតក្រដាស, អន្តរកម្មតាមរយៈការក្តារចុច teleprinter បែបក្លាយជាឧបករណ៍បញ្ចូលសំខាន់សម្រាប់កុំព្យូទ័រ។
ក្តារចុចជាធម្មតាមានតួអក្សរឆ្លាក់ឬបោះពុម្ពលើគ្រាប់នេះ (ប៊ូតុង) ហើយចុចគ្នានៃកូនសោមួយជាធម្មតាត្រូវគ្នាទៅនឹងនិមិត្តសញ្ញាដែលបានសរសេរតែមួយ។ ទោះជាយ៉ាងណា, ដើម្បីផលិតនិមិត្តសញ្ញាមួយចំនួនតម្រូវឱ្យមានការបន្ទាន់និងកាន់កូនសោជាច្រើនក្នុងពេលដំណាលគ្នាឬក្នុងលំដាប់។ ខណៈពេលដែលគ្រាប់ចុចក្តារចុចភាគច្រើនផលិតតួអក្សរលេខឬសញ្ញា (តួអក្សរ), គ្រាប់ចុចផ្សេងទៀតឬចុចគ្រាប់ចុចដំណាលគ្នាអាចផលិតសកម្មភាពឬប្រតិបត្តិពាក្យបញ្ជាកុំព្យូទ័រ។
ទោះបីជាមានការអភិវឌ្ឍន៍នៃឧបករណ៍បញ្ចូលជាជម្រើសដូចជាការទទួលស្គាល់កណ្តុរ, អេក្រង់, ឧបករណ៍ប៊ិច, ការទទួលស្គាល់តួអក្សរនិងសំឡេង, ក្តារចុចនេះនៅតែជាឧបករណ៍ដែលបានប្រើជាទូទៅបំផុតសម្រាប់ (មនុស្ស) បញ្ចូលលេខដោយផ្ទាល់ពីទិន្នន័យចូលទៅក្នុងកុំព្យូទ័រ។
ក្នុងការប្រើប្រាស់ធម្មតា, ក្តារចុចត្រូវបានប្រើជាចំណុចប្រទាក់ធាតុអត្ថបទដើម្បីវាយអត្ថបទនិងលេខទៅជាកម្មវិធីវាយអត្ថបទ, កម្មវិធីនិពន្ធអត្ថបទឬកម្មវិធីផ្សេងទៀត។ នៅក្នុងកុំព្យូទ័រទំនើប, ការបកស្រាយការចុចគ្រាប់ចុចនោះត្រូវបានជាទូទៅបានចាកចេញទៅកម្មវិធី។ ក្តារចុចកុំព្យូទ័រមួយខុសប្លែកគ្នាពីការចុចគ្រាប់ចុចរាងកាយនិងរាយការណ៍រាល់ផ្សេងទៀតទាំងអស់ដើម្បីចុចគ្រាប់ចុចកម្មវិធីបញ្ជានេះ។ ក្តារចុចត្រូវបានគេប្រើសម្រាប់ការលេងហ្គេមកុំព្យូទ័រទាំងជាមួយក្តារចុចទៀងទាត់ឬដោយប្រើក្តារចុចដែលមានលក្ខណៈពិសេសការលេងហ្គេមពិសេសដែលអាចពន្លឿនការបន្សំគ្រាប់ចុចខ្វាច់មួយចំនួនត្រូវបានគេប្រើជាញឹកញាប់។ ក្តារចុចត្រូវបានប្រើផងដែរដើម្បីផ្តល់នូវពាក្យបញ្ជាដើម្បីឱ្យប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រដូចជាការរួមបញ្ចូលគ្នាជំនួស-ការត្រួតពិនិត្យលុប-ប្រព័ន្ធប្រតិបត្តិការ Windows ", ដែលបាននាំមកនូវបង្អួចភារកិច្ចឬបិទម៉ាស៊ីន។ ការចំណុចប្រទាក់បន្ទាត់ពាក្យបញ្ជាគឺជាប្រភេទមួយនៃចំណុចប្រទាក់អ្នកប្រើប្រតិបតិ្តការទាំងស្រុងតាមរយៈក្តារចុចឬឧបករណ៍ផ្សេងទៀតធ្វើការងារមួយ។
សូមមើលផងដែរ
[កែប្រែ]- សាធារណរដ្ឋខ្មែរ
- កម្ពុជាប្រជាធិបតេយ្យ
- វាលពិឃាត
- វាលពិឃាត (កុន) ល្ខោនភាពយន្តប៊្រីតធិឝ
- ដំបូង ពួកគេសម្លាប់ឪពុកខ្ញុំ ដោយលួង-អ៊ុង (Loung Ung)
- សាធារណរដ្ឋប្រជាមានិតកម្ពុជា
ឯកសារយោង
[កែប្រែ]- ↑ Khmer Rouge leader admits crimes
- ↑ Noam Chomsky on Cambodia under Pol Pot
- ↑ ៣,០ ៣,១ Jackson, Karl D. Cambodia, 1975–1978: Rendezvous with Death.Princeton U. Press, 1992, Page 63
- ↑ http://www.cambodia.org/khmer_rouge/
- ↑ Fletcher, Dan (February 17, 2009). "The Khmer Rouge". Time. http://www.time.com/time/world/article/0,8599,1879785,00.html។ បានយកមក May 7, 2010.
- ↑ "Cambodia's brutal Khmer Rouge regime". BBC News. September 19, 2007.
- ↑ Sharp, Bruce (ខែមេសា 1, 2005). "Counting Hell: The Death Toll of the Khmer Rouge Regime in Cambodia". Retrieved ខែកក្កដា 5, 2006.
- ↑ ៨,០ ៨,១ ៨,២ ជេលឡាថេលលី, រ៉បបឺត; ខៀរណឹន, ប៊េន (២០០៣). ប្រផ្នូរនៃការប្រល័យពូជសាសន៍: ឃាតកម្មមនុស្សជាច្រើនក្នុងទស្សនៈវិស័យប្រវត្តិសាស្ត្រ. សារព័ត៌មានសាកលវិទ្យាល័យខាំប៊្រីខ. pp. ៣១៣–៣១៤.
- ↑ ៩,០ ៩,១ ខៀរណឹន, ប៊េន (២០០៨). របបប៉ុល-ពត: ជាតិសាសន៍ អំណាច និងការប្រល័យពូជសាសន៍ក្រោមរបបខ្មែរក្រហម. សារព័ត៌មានសាកលវិទ្យាល័យយ៉េល. p. ៤៣១.
- ↑ ហ៊ិនថឹន អាល់ឡិចស៊ែនដឺរ-លែបបឹន (២០០៥). ហេតុអ្វីបានជាពួកគេស្លាប់? កម្ពុជាក្នុងស្រមោលនៃការប្រល័យពូជសាសន៍. សារព័ត៌មានសាកលវិទ្យាល័យកាឡឹផ្វនញ៉ា. p. ៥៤.
- ↑ ចាន់, សុឆេង (២០០៣). ប្រវត្តិសាស្ត្រអាមេរិកអាស៊ីការតាំងចិត្តឡើងវិញ. រ៉ូមែន & លិតថលភ្វៀល្ដ៍. p. ១៨៩.
- ↑ Jackson, Karl D. Cambodia 1977: gone to Pot – Asian Survey, 1978. p 81
- ↑ Jackson, Karl D. Cambodia 1977: gone to Pot – Asian Survey, 1978. p 82
- ↑ Elizabeth Becker, Pol Pot's End Won't Stop U.S. Pursuit of His Circle, New York Times, April 17, 1998.
- ↑ Zbigniew Brzezinski, China Acted Alone, Letters, New York Times, April 22, 1998.
- ↑ "Cambodia Coalition Government of Democratic Kampuchea". Country-studies.com. Retrieved ខែកុម្ភៈ 27, 2009.
- ↑ "U.S. Aid to Anti-Communist Rebels: The "Reagan Doctrine" and Its Pitfalls". Cato.org. Retrieved ខែកុម្ភៈ 27, 2009.
- ↑ "Cambodia". Hrw.org. Retrieved ខែកុម្ភៈ 27, 2009.
- ↑ "United Nations Advance Mission In Cambodia (Unamic) – Background". United Nations. Retrieved ខែកុម្ភៈ 27, 2009.
- ↑ http://www.cambodia.gov.kh/krt/english/
- ↑ Schuettler, Darren. ""Killing Fields" torturer on trial in Cambodia". News.yahoo.com. Archived from the original on ខែកុម្ភៈ 21, 2009. Retrieved ខែកុម្ភៈ 27, 2009. [តំណភ្ជាប់ខូច]
- ↑ សហប្រជាជាតិ' ដំណោះស្រាយមហាសន្និបាត២៦០ (អនុសញ្ញាលើការបង្ការនិងទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍) ស្នើសុំថា “ក្រុមជាតិ ជនជាតិ ពូជសាសន៍ រឺ សាសនា” ត្រូវបានគេកំណត់ទុកចំៗចាត់ទុកថាជាការប្រល័យពូជសាសន៍ ។ ខ្មែរក្រហមមិនសមនឹងនិយមន័យខាងច្បាប់នេះទេ ដោយហេតុថាប្រជាជនទាំងអស់ រួមមានពួកខ្មែរក្រហមខ្លួនឯង ក៏ត្រូវបានកំណត់ទុកស្មើគ្នាដែរ ។ ដូច្នេះសហប្រជាជាតិ និង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកាកម្ពុជា (អ.ជ.វ.ត.ក.)ក៏មាន ដូចគ្នានៅខែធ្នូ២០០៩ ត្រឹមតែទទួលបន្ទុកពីរដោយឡែកៗជាមួយ ការប្រល័យពូជសាសន៍ សម្រាប់ការកំណត់គោលដៅជនជាតិវៀតណាម និងពួកឥស្លាមសាសនិកជនជាតិចាម ។(មើល AP) ជំនួសវិញ ភាគច្រើនត្រូវទទួលបន្ទុកជាមួយឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការបំបែកផ្នូរនៃអនុសញ្ញាសឺរណែវ មនុស្សឃាត ទារុណកម្ម និងការធ្វើទុកបុកម្នេញខាងសាសនា ។(មើល)(មើលផងដែរ)