Jump to content

នរោត្ដម សីហនុ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទនរោត្តម សីហនុ)
នរោត្តម សីហនុ
King Norodom Sihanouk
ព្រះបរមឆាយាលក្ខណ៍ព្រះបាទ នរោត្តម សីហនុ នាឆ្នាំ១៩៨៣
ព្រះមហាក្សត្រកម្ពុជា
កម្ពុជាក្រោមអាណានិគម និង ឯករាជ្យ
(អាណត្តិទី១)
រជ្ជកាល២៥ មេសា ១៩៤១ – ២ មីនា ១៩៥៥
រាជាភិសេក៣ ឧសភា ១៩៤១
អង្គមុនស៊ីសុវត្ថិ មុនីវង្ស
អង្គក្រោយនរោត្តម សុរាម្រិត
ព្រះមហាក្សត្រកម្ពុជា
(អាណត្តិទី២)
រជ្ជកាល២៤ កញ្ញា ១៩៩៣ ~ ៧ តុលា ២០០៤
អង្គមុនជា ស៊ីម
អង្គក្រោយនរោត្តម សីហមុនី
ប្រសូត(1922-10-31)31 តុលា 1922
ភ្នំពេញ សហភាពឥណ្ឌូចិន
សុគតតុលា 15, 2012(2012-10-15) (អាយុ 89 ឆ្នាំ)
ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
រាជពន្ធភាពនរោត្តម មុនីនាថ សីហនុ
(អភិសេកឆ្នាំ១៩៥២)
រាជបច្ឆាញាតិបុត្រាបុត្រី១៤អង្គ
ព្រះនាម
ព្រះករុណា ព្រះបាទសម្ដេច នរោត្តម-សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»
វង្សរាជវង្សនរោត្តម
បិតានរោត្តម សុរាម្រិត
មាតាស៊ីសុវត្ថិ កុសមៈ
សាសនាពុទ្ធសាសនាថេរវាទ
ព្រះហត្ថលេខានរោត្តម សីហនុ King Norodom Sihanouk's signature
នរោត្តម សីហនុ
នាយករដ្ឋមន្ត្រីកម្ពុជាទី១
នាយករដ្ឋមន្ត្រីអាណាព្យាបាលកម្ពុជាទី១
ក្នុងការិយាល័យ
១៨ មីនា ១៩៤៥ – ១៣ សីហា ១៩៤៥
មុនតំណែងបានបង្កើតឡើង
បន្ទាប់សឺន-ង៉ុកថាញ់
នាយករដ្ឋមន្ត្រីកម្ពុជាទី១២
នាយករដ្ឋមន្ត្រីអាណាព្យាបាលកម្ពុជាទី២
ក្នុងការិយាល័យ
២៨ មេសា ១៩៥០ – ៣០ ឧសភា ១៩៥០
មុនយ៉ែម-សំបូរ
បន្ទាប់សម្ដេចក្រុមហ្លួងស៊ីសុវត្ថិ-មុនីពង្ស
នាយករដ្ឋមន្ត្រីកម្ពុជាទី១៦
នាយករដ្ឋមន្ត្រីអាណាព្យាបាលកម្ពុជាទី៦
ក្នុងការិយាល័យ
១៦ មិថុនា ១៩៥២ – ២៤ មករា ១៩៥៣
មុនហ៊ុយ-គន្ធុល
បន្ទាប់ប៉ែន-នុត
នាយករដ្ឋមន្ត្រីកម្ពុជាទី២០
នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី៣
ក្នុងការិយាល័យ
៧ មេសា ១៩៥៤ – ១៨ មេសា ១៩៥៤
មុនចាន់-ណាក់
បន្ទាប់ប៉ែន-នុត
នាយករដ្ឋមន្ត្រីកម្ពុជាទី២៣
នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី៦
ក្នុងការិយាល័យ
៣ តុលា ១៩៥៥ – ៥ មករា ១៩៥៦
មុនឡេង-ង៉ែត
បន្ទាប់អ៊ុម-ឈៀងស៊ុន
នាយករដ្ឋមន្ត្រីកម្ពុជាទី២៥
នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី៨
ក្នុងការិយាល័យ
១ មីនា ១៩៥៦ – ២៤ មីនា ១៩៥៦
មុនអ៊ុម-ឈៀងស៊ុន
បន្ទាប់ឃឹម-ទិត
នាយករដ្ឋមន្ត្រីកម្ពុជាទី២៧
នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី១០
ក្នុងការិយាល័យ
១៥ កញ្ញា ១៩៥៦ – ១៥ តុលា ១៩៥៦
មុនឃឹម-ទិត
បន្ទាប់សាន-យន់
នាយករដ្ឋមន្ត្រីកម្ពុជាទី៣៥
នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី១៧
ក្នុងការិយាល័យ
៩ មេសា ១៩៥៧ – ៧ កក្កដា ១៩៥៧
មុនសាន-យន់
បន្ទាប់ស៊ឹម-វ៉ា
នាយករដ្ឋមន្ត្រីកម្ពុជាទី៣៦
នាយករដ្ឋមន្ត្រីរាជាធិបតេយ្យរាជ្យានុសិទ្ធិកម្ពុជាទី១
ក្នុងការិយាល័យ
៣ មេសា ១៩៦០ – ១៩ មេសា ១៩៦០
មុនព្រះអង្គឯង
(ជាន.រ.នៃព្រះរាជាណាចក្រកម្ពុជាឯករាជ្យ
បន្ទាប់ផូ-ព្រឿង
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
គណបក្ស​នយោបាយសង្គមរាស្ត្រនិយម
វិជ្ជាជីវៈអ្នកនយោបាយ

ព្រះករុណាព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី (៣១ តុលា ១៩២២ – ១៥ តុលា ២០១២)(ភាសាចិន:西哈努克) ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា ពីឆ្នាំ១៩៤១ដល់១៩៥៥ និងម្ដងទៀតចាប់ពី ឆ្នាំ១៩៩៣ ដល់ ២០០៤។ ព្រះ​អង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១កើត ខែ​កត្តិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់យាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ​ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនិងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង០១:២០នាទីរំលងអាធ្រាត្រ (ម៉ោងក្នុងព្រះរាជាណាចក្រកម្ពុជា) នាមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះរោគាពាធ។ គោរម្យងារជាកិត្តិយសជាព្រះបិតាឯករាជ្យជាតិខ្មែរក្រោយពីព្រះអង្គបានដាក់រាជ្យថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ព្រះចៅក្រុងកម្ពុជាធិបតី មានគោរម្យងារថា ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណភាពទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ

ព្រះអង្គជាអ្នកគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជាចាប់ពីឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០។ បន្ទាប់ពីការដាក់រាជ្យលើកទីពីររបស់ព្រះអង្គក្នុងឆ្នាំ២០០៤ ព្រះអង្គត្រូវបានគេស្គាល់ថា ជាព្រះមហាវីរក្សត្រជាតំណែងមួយក្នុងនោះដែលព្រះអង្គបានទទួលបានការទទួលខុសត្រូវជាច្រើនកាលអតីតរបស់ទ្រង់ជាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ។

ជាព្រះរាជបុត្រនៃព្រះបាទនរោត្តម-សុរាម្រិត និង ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ-កុសមៈ ព្រះសីហនុបានកាន់តំណែងជាច្រើនមែនទែនតាំងពីឆ្នាំ១៩៤១ ដែលសៀវភៅកំណត់ត្រាពិភពលោកហ៊្គីននីស បង្ហាញថាទ្រង់ថាជាអ្នកនយោបាយដែលបានបម្រើក្នុងដំណើរផ្លាស់ប្ដូរនៃមុខតំណែងនយោបាយធំៗបំផុតរបស់ពិភពលោក។[] ទាំងនេះរួមមានពីរអាណ្ណត្តិជាព្រះមហាក្សត្រ តំណែងពីរជាសម្ដេចព្រះរាជបុត្រ តំណែងមួយជាប្រធាន តំណែងពីរជានាយករដ្ឋមន្ត្រី ដូចគ្នាតំណែងមួយចំនួនជាមេដឹកនាំនៃរដ្ឋាភិបាលនិរទេសជាច្រើន។ ទ្រង់បានបម្រើការជាប្រមុខរដ្ឋជាអាយ៉ងរបស់រដ្ឋាភិបាលខ្មែរក្រហមនៅឆ្នាំ១៩៧៥–១៩៧៦។[]

ភាគច្រើននៃតំណែងទាំងនេះជាព្រះកិត្តិយសតែប៉ុណ្ណោះ រួមមានតំណែងចុងក្រោយជាព្រះមហាក្សត្រកម្ពុជាអាស្រ័យរដ្ឋធម្មនុញ្ញ។ សម័យកាលនៃការគ្រប់គ្រងជាក់ស្ដែងរបស់សម្ដេចព្រះ នរោត្តម សីហនុ លើកម្ពុជាគឺបានចាប់ពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ​នៅពេលដែលកម្ពុជាបានទទួលបានឯករាជ្យពីបារាំង រហូតដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នៅពេលនោះលោកឧត្តមសេនីយ៍លន់-នល់និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងបក្សពួក បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីព្រះតំណែងព្រះប្រមុខរដ្ឋនៃកម្ពុជា។

ព្រះ​រាជជីវប្រវត្តិ​

[កែប្រែ]

នៅពេលព្រះអយ្យកោខាងមាតារបស់ព្រះអង្គ ព្រះបាទស៊ីសុវត្ថិ-មុនីវង្ស បានសោយទិវង្គតនៅ ថ្ងៃ២៣ មេសា ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសរើសព្រះអង្គម្ចាស់សីហនុជាព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងពេលនោះ កម្ពុជាក្រោមអាណានិគមធ្លាប់ជាប៉ែកនៃសហភាពឥណ្ឌូចិន ដែលបានគ្រប់គ្រងដោយរដ្ឋាភិបាលវិចឈីដែលសហការនិយមអ័ក្ស។ ការអភិសេកទ្រង់បានប្រារព្ធនៅ ថ្ងៃ៣ ឧសភា ១៩៤១។[] នៅខែមីនា១៩៤១ អធិរាជាណាចក្រជប៉ុន បានកាន់កាប់កម្ពុជា ប៉ុន្តែបានអនុញ្ញាតអោយរដ្ឋការអាណានិគមបារាំងអោយនៅមានខ្លះ ដោយបានរំលាយរដ្ឋការអាណានិគម ហើយក៏ បានកាន់កាប់ត្រួតត្រាសហភាពឥណ្ឌូចិន។ ស្ថិតក្រោមសម្ពាធពីពួកជប៉ុន ព្រះសីហនុបានប្រកាសឯករាជ្យរបស់កម្ពុជា។ មិនដូចអធិរាជយួនបាវ-ដាយទេ ព្រះសីហនុប្រយ័ត្នប្រយែងមិនព្រមព្រៀងខ្លួនព្រះអង្គច្រើនពេកទេក្នុងការសហការជាមួយជប៉ុន។ ពួកជប៉ុនបានបង្ខំអោយលោកសឺន-ង៉ុកថាញ់ធ្វើជារដ្ឋមន្ត្រីការបរទេសដែលក្រោយមកទៀតនៅខែសីហា ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។[] បន្ទាប់ពីការចុះចាញ់របស់ជប៉ុន ពួកបារាំងបន្តិចម្ដងៗបានដណ្ដើមយកការកាន់កាប់សហភាពឥណ្ឌូចិនមកវិញ។

ទ្រង់ក៏ជាអ្នកបង្កើតច្បាប់ដ៏មានប្រសិទ្ធិភាពបំផុតនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៥៣ ដល់ ឆ្នាំ១៩៧០។ បន្ទាប់ពីទ្រង់ដាក់រាជ្យក្នុងឆ្នាំ២០០៤ រួចមក រដ្ឋសភាជាតិនៃកម្ពុជាបានព្រមព្រៀងថ្វាយជូននូវព្រះគោរម្យងារផ្លូវការជា «ព្រះករុណា សម្ដេចព្រះនរោត្ដម-សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ» ជាមួយនឹងព្រះបុព្វសិទ្ធិពិសេស ក៏ដូចជាព្រះរាជអភ័យឯកសិទ្ធិ ដូចកាលដែលព្រះអង្គនៅគ្រងរាជ្យដែរ។

ការ​សិក្សា

[កែប្រែ]

ចាប់ពី​ឆ្នាំ​១៩៣០ ដល់​ ឆ្នាំ​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា ផ្ហ្រង់ស្វាបឺឌ្វាង់ និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារាំងស្ឆេះស៊្លូបឡូបា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ (វៀតណាម​ខាង​ត្បូង)។

នៅ​ឆ្នាំ​១៩៤៦ និង​ ១៩៤៨ ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះនិង​កង​រថ​ពាស​ដែក​នៅ​សូមៀរ ប្រទេស​បារាំង

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

[កែប្រែ]

ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​១

[កែប្រែ]

នៅ​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្គ បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះអង្គ​ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ។ ព្រះ​អង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​១៩៤១។បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅ ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​១៩៥៥ ។

ភាពចលាចលជាអ្នកដឹកនាំ

[កែប្រែ]

នាយករដ្ឋមន្ត្រី

[កែប្រែ]

បន្ទាប់ពីសង្គ្រាមលោកលើកទី២ និងចូលមកដល់ដើមទសវត្ស១៩៥០ បំណងប្រាថ្នារបស់ព្រះបាទសីហនុបានកាន់តែមានភាពជាតិនិយម និងព្រះអង្គបានទាមទារឯករាជ្យពីពួកអាណានិគមជនបារាំងនិងចង់ឱ្យមានការចាកចេញទាំងស្រុងរបស់ពួកគេពីឥណ្ឌូចិន។ នេះបានដាស់ពញ្ញាក់មនោសញ្ចេតនានៃប្រជាជាតិក្មេងខ្ចីនៃសហភាពឥណ្ឌូចិន: រដ្ឋវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងព្រះរាជាណាចក្រលាវ។ ព្រះអង្គបានយាងទៅក្រៅស្រុកទៅកាន់ប្រទេសថៃនៅខែឧសភា ១៩៥៣ ពីព្រោះការគំរាមកំហែងដល់ព្រះជន្មរបស់ទ្រង់ដោយពួកបារាំង ​​​​​​​​​​​​​​​​​​​​​​​​​​ហើយក៏បានត្រឡប់មកវិញ នៅពេលឯករាជ្យបានជោគជ័យនៅ ថ្ងៃ៩ វិច្ឆិកា ១៩៥៣។ ខណៈដែលមានឯករាជ្យ កម្ពុជាបានទទួលនូវសម្ព័ន្ធភាពមួយជាមួយសហភាពបារាំង រហូតដល់ការបញ្ចប់នៃសង្គ្រាមឥណ្ឌូចិនលើកទីមួយ និងការបញ្ចប់នៃសហភាពឥណ្ឌូចិនជាផ្លូវការជាបន្តបន្ទាប់។

ថ្ងៃ២ មីនា ១៩៥៥ ព្រះសីហនុបានដាក់រាជ្យប្រគល់ឱ្យព្រះបិតាទ្រង់ ដោយបានបង្កើតនូវសង្គមរាស្ត្រនិយម និងបានកាន់តំណែងនាយករដ្ឋមន្ត្រីពីរបីខែក្រោយមកទៀត បន្ទាប់ពីការទទួលបានជោគជ័យដ៏លើសលប់ក្នុងការបោះឆ្នោតសភានៅខែកញ្ញា ១៩៥៥។

ថ្ងៃ៣១ សីហា ១៩៥៩ ង-ដឹនញូ ប្អូនប្រុសនិងទីប្រឹក្សាជាន់ខ្ពស់នៃប្រធានាធិបតីវៀតណាមខាងត្បូងង-ដឹនយៀម បានបរាជ័យក្នុងការប៉ុនប៉ងមួយដើម្បីធ្វើគត់ព្រះសីហនុ។ លោកបានបញ្ជាពួកភ្នាក់ងាររបស់ខ្លួនបញ្ជូនគ្រាប់បែកកញ្ចប់ទៅកាន់មេដឹកនាំកម្ពុជាក្នុងការសងសឹកចំពោះផែន​ការសម្ងាត់របស់សម-សេរី និង ដាប-ឈួនដែលមិនបានសម្រេច ក្នុងនោះលោកញូក៏ជាអ្នកចូលរួមម្នាក់ដែរ។ លោកញូបានបដិសេធយ៉ាងខ្លាំងជាមួយគោលនយោបាយការបរទេសរបស់ព្រះសីហនុនិងសង្ឃឹម ជាមួយថាព្រះសីហនុបានធ្លាក់ចេញពីតំណែង ហើយលោកអាចលើកលោកសឺន-ង៉ុកថាញ់នៅភ្នំពេញវិញ។[] វ៉ាលីពីរត្រូវបានផ្ញើរទៅកាន់ព្រះបរមរាជវាំងរបស់ព្រះសីហនុ មួយបានផ្ញើរទៅព្រះប្រមុខរដ្ឋ និងមួយទៀតទៅព្រះអង្គម្ចាស់វ៉ាគ្រីវ៉ាន់ ប្រមុខពិធីការព្រះអង្គ។ បញ្ញើប្រៃសនីយបានបិទផ្លាកដើមថាមកពីវិស្វករជាតិអាមេរិកម្នាក់ដែលបានធ្វើការនៅកម្ពុជាពីមុនមកនិងបានអះអាងថាមានជំនូនមួយ​ចំនួនមកពីហុងកុង។ កញ្ចប់របស់ព្រះសីហនុមានគ្រាប់បែកមួយគ្រាប់ ប៉ុន្តែអាផ្សេងមិនមានទេ យ៉ាងណាក៏ដោយ ទ្រង់វ៉ាគ្រីវ៉ាន់បានបើកទាំងពីរជំនួសអោយព្រះមហាក្សត្រនិងត្រូវបានស្លាប់ភ្លាមៗ ក្នុងនាមជាមន្ត្រីបម្រើ។ ការផ្ទុះនោះបានកើតឡើងកៀកនឹងរាជដំណាក់មួយនៅក្នុងព្រះរាជវាំងដែលព្រះមាតាបិតារបស់ព្រះសីហនុពួកទ្រង់​មានវត្តមាននៅទីនោះ។[][]

បន្តបន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតាទ្រង់ក្នុងឆ្នាំ១៩៦០ ព្រះសីហនុបានឈ្នះការបោះឆ្នោតជាសកលជាព្រះប្រមុខរដ្ឋ ប៉ុន្តែបានទទួលគោរម្យងារជាសម្ដេចផ្ទុយពីបានងារជាព្រះមហាក្សត្រ។ នៅឆ្នាំ១៩៦៣ ព្រះអង្គបានធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងរដ្ឋធម្មនុញ្ញដែលបានធ្វើឱ្យព្រះអង្គក្លាយជាប្រមុខរដ្ឋអស់មួយជីវិត។ គ្រានោះព្រះអង្គមិនមែនជាព្រះមហាក្សត្រជាផ្លូវការឡើយ ព្រះអង្គបានបង្កើតតំណែងរដ្ឋធម្មនុញ្ញសម្រាប់ព្រះអង្គឯង ដែលតាមពិតស្មើនឹងតំណែងស្ដេចពីអតីត។

នៅពេលសង្គ្រាមវៀតណាមបានឆេះឆួល ព្រះសីហនុបានផ្សព្វផ្សាយគោលនយោបាយដែលព្រះអង្គអះអាងថានឹងរក្សាអព្យាក្រឹតភាពនិងសន្តិសុខជាសំខាន់បំផុត​សម្រាប់កម្ពុជា។ កាលណោះ ព្រះអង្គក្នុងករណីជាច្រើនបានឈរខាងពួកអ្នកជិតខាងរបស់ទ្រង់ សម្ពាធជាច្រើនលើរដ្ឋាភិបាលរបស់ទ្រង់ពីគ្រប់ភាគីក្នុងការប៉ះទង្គិចកាន់តែធំឡើង និងការព្រួយបារម្ភលើសលប់របស់ទ្រង់គឺត្រូវរារាំងទប់ស្កាត់កម្ពុជាពីការរំកិលខ្លួនចូលទៅក្នុងសង្គ្រាមតំបន់ដែលកាន់តែរីកធំឡើងៗ។ ក្នុងការធ្វើដូច្នេះ ព្រះអង្គបានធ្វើការជ្រើសរើសដ៏លំបាកចំណោមសម្ព័ន្ធភាពក្នុងការស្វែងរកផ្លូវឆ្ពោះទៅមុខដែលមានគ្រោះថ្នាក់តិចតួចបំផុតក្នុង​​ស្ថានភាពនយោបាយ ដែលអព្យាក្រឹតភាពពិតប្រហែលជាមិនអាចទៅរួចទេនៅពេលនោះ។

ក្នុងរដូវផ្ការីកឆ្នាំ១៩៦៥ ព្រះអង្គបានធ្វើកតិកាសញ្ញាជាមួយសាធារណរដ្ឋប្រជាមានិតចិន និងវៀតណាមខាងជើងដែលអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានទ័ពវៀតណាមខាងជើងជាអចិន្ត្រៃយ៍នៅកម្ពុជាភាគខាងកើត​និងអនុញ្ញាតឱ្យមានការផ្គត់ផ្គង់យោធាពីចិនទៅដល់វៀតណាមតាមរយៈកំពង់ផែកម្ពុជា។ កម្ពុជានិងខ្មែររាល់រូបត្រូវបានជំនួសវិញដោយការទិញផលស្រូវកម្ពុជាដោយចិនក្នុងតម្លៃខ្ពស់កប់ពពក។ ព្រះអង្គនៅពេលនោះដែរ បានធ្វើសុន្ទរកថាជាច្រើនរំលឹកដល់ជ័យជំនះនៃលទ្ធិកុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍ដែលមិនអាចចៀសរួចនិងណែនាំនូវគំនិតម៉ៅនិយម​គឺមានតម្លៃក្នុងការប្រណាំងប្រជែង។

នៅឆ្នាំ១៩៦៦ និង ១៩៦៧ ព្រះសីហនុបានបណ្ដោយឱ្យមានរលកនៃការបង្ក្រាបនយោបាយដែលបានធ្វើជាច្រើនដងលើពួកឆ្វេងអោយនៅខាងក្រៅនៃ​នយោបាយទោរទន់ជ្រុល។ គោលនយោបាយមិត្តភាពរបស់ព្រះអង្គបានលិចលង់ជាមួយចិនដោយសារតែផ្នត់គំនិតជ្រុលនិយមនៅប្រទេសចិនទៅឱ្យដល់​ចំណុចកំពូលនៃបដិវត្តន៍វប្បធម៌។ ការរួមផ្សំនៃការបង្ក្រាបនយោបាយនិងបញ្ហាមួយចំនួនជាមួយចិនបានធ្វើឱ្យតុល្យការរបស់ព្រះអង្គមិនអាចប្រព្រឹត្តទៅដើម្បី​ទ្រាំទ្ររួចឡើយ។ ទ្រង់បានផ្ទេរសិទ្ធិឱ្យពួកឆ្វេង ដែលបានអនុញ្ញាតឱ្យពួកវៀតណាមខាងជើងបង្កើតឡើងនូវមូលដ្ឋានទ័ពខាងក្នុងប្រទេសកម្ពុជា និងបានដាក់ភ្នាល់គ្រប់យ៉ាងលើឧត្តមឆន្ទៈរបស់ចិន។ នៅថ្ងៃ១១ មីនា ​១៩៦៧ ការបះបោរមួយនៅខេត្តបាត់ដំបងបាននាំឱ្យមានសង្គ្រាមរដ្ឋប្បវេណីនៅកម្ពុជា

ការទម្លាក់ និរទេស និង ការវិលត្រឡប់មកវិញ

[កែប្រែ]

ថ្ងៃ១៨ មីនា ១៩៧០ គ្រាដែលព្រះសីហនុបានកំពុងតែយាងដំណើរនៅខាងក្រៅប្រទេស លោកនាយករដ្ឋមន្ត្រីលន់-ណុលបានកោះប្រជុំឱ្យសភាជាតិបោះឆ្នោតទម្លាក់ព្រះសីហនុពីតំណែងប្រមុខរដ្ឋនិង​បានប្រគល់អំណាចឱ្យលន់-ណុលជាបណ្ដោះអាសន្នសិន។ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ព្រះភាតាអយ្យិកាមួយរបស់ព្រះសីហនុដែលត្រូវបានមើលរំលងដោយរដ្ឋាភិបាលបារាំងក្នុងឆ្នាំ១៩៤១ បានទទួលបានតំណែងជាឧបនាយករដ្ឋមន្ត្រីសាធារណរដ្ឋខ្មែរថ្មីមួយនេះភ្លាមៗត្រូវបានរៀបចំជាថ្មីវិញដោយសហរដ្ឋ។

ជំនួបនៅប៉ីជិងនៅឆ្នាំ១៩៥៦: ពីឆ្វេង ម៉ៅ-សេទុង ផឹង-ជឹន សីហនុ លៀវ-ឝាវឈីក
ព្រះសីហនុកំពុងធ្វើទស្សនកិច្ច រ៉ូម៉ានីនៅឆ្នាំ១៩៧២ រួមមានប្រធានាធិបតីរ៉ូម៉ានី នីកូឡាអេ-ឆាអ៊ូសេស្គូ (ឆ្វេង) និងម្ចាស់ក្សត្រីនរោត្តម-មុនីនាថ (កណ្ដាល)។

បន្ទាប់ពីទ្រង់ត្រូវបានទម្លាក់ ព្រះសីហនុបានភៀសព្រះកាយទៅប៉ីជិង ហើយបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchéa – FUNK) និងបានចាប់ផ្ដើមគាំទ្រពួកខ្មែរក្រហមក្នុងការតស៊ូដើម្បីផ្ដួលរំលំរដ្ឋាភិបាលលន់-ណុលនៅភ្នំពេញ។ ព្រះអង្គបានបញ្ចូលសមាជិកថ្មីGouvernement Royal d'Union Nationale du Kampuchéa (រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា) ដែលរួមបញ្ចូលមានពួកមេដឹកនាំខ្មែរក្រហមផងដែរ។ បន្ទាប់ពីព្រះសីហនុបានសំដែងឱ្យឃើញនូវការគាំទ្ររបស់ទ្រង់ចំពោះពួកខ្មែរក្រហមតាមរយៈការទៅទស្សនកិច្ចពួកគេនៅសមរភូមិ ជួរទ័ពរបស់ពួកគេបានប៉ោងឡើងចំនួនយុទ្ធជនចាប់ពី ៦០០០ ទៅ ៥០០០០នាក់។ ទាហានកំណែនថ្មីជាច្រើនរបស់ខ្មែរក្រហមគឺជាពួកកសិករអនយោបាយដែលបានប្រយុទ្ធប្រឆាំងក្នុងការគាំទ្រដល់ព្រះមហាក្សត្រ មិនមែនដើម្បីលទ្ធិកុម្មុយនិស្តទេ ដែលក្នុងនោះពួកគេយល់ដឹងតិចតួចណាស់។ ព្រះបាទសីហនុក្រោយមកបាននឹងលើកឡើង (១៩៧៩) ថារាជាធិបតេយ្យនឹងកំពុងបានគេលុបចោល ទ្រង់មានតែប្រយុទ្ធប្រឆាំងតែប៉ុណ្ណោះដើម្បីឯករាជ្យរបស់ប្រទេសទ្រង់ "ទោះបីជាប្រទេស[ទ្រង់]បានក្លាយទៅជាកុម្មុយនិស្តក៏ដោយ។"[] អំឡុងរបបលន់ណុល ព្រះសីហនុបានគង់នៅក្រៅប្រទេសភាគច្រើនបំផុតនៅកូរ៉េខាងជើង ដែលមានព្រះរាជដំណាក់ដូចវិមានមាន៦០បន្ទប់ ដែលថែមទាំងធ្លាប់មានរោងកុនមួយ ត្រូវបានសាងសង់ឡើងដើម្បីទ្រង់ថែមទៀត។ ព្រះអង្គក្រោយមកទៀតបាននឹងត្រឡប់មករាជវាំងព្យុងយ៉ាងវិញក្រោយការលុកលុយរបស់វៀតណាមនៅឆ្នាំ១៩៧៩។[]

ការបង្ខាំងរបស់ខ្មែរក្រហម

[កែប្រែ]

នៅពេលសាធារណរដ្ឋខ្មែរបានធ្លាក់ទៅដៃពួកខ្មែរក្រហមនៅខែមេសា ១៩៧៥ សម្ដេចសីហនុបានក្លាយជាប្រមុខរដ្ឋជានិមិត្តរូបនៃរបបថ្មីដែលកាលណោះប៉ុល-ពតនៅកាន់អំណាចនៅឡើយ។ ព្រះសីហនុ បំណងរបស់ទ្រង់ត្រូវបានក្លាយជាសុភាពបុរសរបស់ប្រទេសដែលបានចូលនិវត្តន៍និងប្រហែលជាមនុស្សមាន​'ទំនាក់ទំនងសាធារណៈម្នាក់ សម្រាប់ប្រទេស[ព្រះអង្គ] និងមានពិធីជប់លៀងតែឯងខ្លះៗ និងធ្វើការថតខ្សែភាពយន្តមួយចំនួន'[១០] ត្រូវចំនាយពេលពីរបីឆ្នាំជាឈ្លើយនៃពួកខ្មែរក្រហម។ ឆ្នាំបន្ទាប់មក ថ្ងៃទី៤ មេសា ១៩៧៦ ខ្មែរក្រហមបានបង្ខំអោយព្រះសីហនុចេញពីតំណែងម្ដងទៀត និងចូលនិវត្តន៍នយោបាយ។ កំឡុងការចូលលុកលុយរបស់វៀតណាម ព្រះអង្គត្រូវបានបញ្ជូនទៅញូវយ៉កដើម្បីនិយាយប្រឆាំងវៀតណាមចំពោះមុខអង្គការសហប្រជាជាតិ។ បន្ទាប់ពីសុន្ទរកថារបស់ព្រះអង្គ ព្រះអង្គបានស្វែងរកការភៀសព្រះកាយនៅចិន និងកូរ៉េខាងជើង

ការលុកលុយរបស់វៀតណាមនៅកម្ពុជានៅខែធ្នូ ១៩៧៨ បានបណ្ដេញពួកខ្មែរក្រហមចេញ។ គ្រានោះ ក៏ស្វាគមន៍នឹងការបណ្ដេញចេញនៃរដ្ឋាភិបាលខ្មែរក្រហមដែរ តែព្រះអង្គនៅតែប្រឆាំងយ៉ាងដាច់ខាតចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជារបស់ហេង-សំរិនដែលបានបន្តុបដោយ​វៀតណាម។ ចាប់ពីពេលនោះមក ព្រះសីហនុបានទាមទារកៅអីរបស់កម្ពុជានៅស.ប. ដែលបាននៅទំនេរ ដោយហេតុ មិនថាតែរបបប៉ុល-ពត រឺ ហេង-សំរិនក៏មិនអាចតំណាងឱ្យប្រជាជនខ្មែរបានឡើយ។[១១] ថ្វីត្បិតអះអាងដោយប្រយ័ត្នប្រយែងចំពោះពួកខ្មែរក្រហម និងទាមទារថាឱ្យពួកអ្នកតំណាងខ្មែរក្រហមដែលនៅតែកាន់កាប់កៅអីស.ប.របស់កម្ពុជាឱ្យបោះបង់សិទ្ធិកាន់កាប់ចោលក៏ដោយ [១២] ក៏ព្រះសីហនុម្ដងទៀតក៏បានចូលរួមកងកម្លាំងជាមួយពួកគេដើម្បីផ្ដល់ឱ្យរណសិរ្សបង្រួបបង្រួមប្រឆាំងនឹងការកាន់កាប់របស់វៀតណាម ខ្លះមានជំនឿថាដោយសារតែការបង្ខិតបង្ខំរបស់ស.រ.ដើម្បីអោយធ្វើការជាមួយពួកខ្មែរក្រោម។ [១៣] នៅឆ្នាំ១៩៨២ ព្រះអង្គបានជំទាស់ទាំងស្រុងនឹងរដ្ឋាភិបាលដែលគាំទ្រដោយវៀតណាម ហើយក៏ក្លាយជាប្រធាននៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប. រឺ GCKD) ដែលក្នុងនោះប្រកបដោយកងទ័ពជាតិសីហនុនិយម (ក.ជ.ស. រឺ ANS) រណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ. រឺ KPNLF)របស់សឺន-សាន និងពួកខ្មែរក្រហម។ ពួកវៀតណាមបានដកទ័ពនៅឆ្នាំ១៩៨៩ ដែលបន្សល់ទុកនៅខាងក្រោយនូវរដ្ឋាភិបាលនិយមវៀតណាម ក្រោមអតីតកម្មាភិបាលខ្មែរក្រហម ហ៊ុន-សែនដើម្បីកាន់កាប់សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)។

ជំនួយរបស់សហរដ្ឋ

[កែប្រែ]

នៅចុងទសវត្សឆ្នាំ១៩៨០ កងកម្លាំងប្រឆាំងរបស់ព្រះសីហនុបានស្រូបទាញជំនួយកងទ័ពមានកម្រិតនិងហិរញ្ញវត្ថុពីសហរដ្ឋ ដែលស្វះស្វែងដើម្បីជួយចលនារបស់ទ្រង់ជាផ្នែកនៃលទ្ធិរីហ៊្គែនដើម្បីតបតនឹងការពាក់ព័ន្ធរបស់សូវៀតនិងវៀតណាមនៅកម្ពុជា។ មួយនៅក្នុងចំណោមនៃពួកស្ថាបត្យករសំខាន់ៗនៃលទ្ធិរីហ៊្គែន លោកម៉ាយគល-ចនស៍នៃមូលនិធិកេរដំណែល បានធ្វើទស្សនកិច្ចកងកម្លាំងរបស់ព្រះសីហនុនៅកម្ពុជាក្នុងឆ្នាំ១៩៨៧ និង បានត្រឡប់ទៅកាន់វ៉ាស៊ីនតោន ជម្រុញអោយមានការពង្រីកជំនួយរបស់ស.រ.សម្រាប់កងកម្លាំងតស៊ូរ.រ.ជ.ប.ក. និងព្រះសីហនុជាជម្រើសទីបីចំពោះទាំងរដ្ឋាភិបាលកម្ពុជាដែលបន្តុបនិងគាំទ្រដោយវៀតណាម និងខ្មែរក្រហម ដែលកំពុងតស៊ូនឹងរដ្ឋាភិបាលនេះផងដែរ។[១៤]

ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​២

[កែប្រែ]

កិច្ចចរចាសន្តិភាពរវាងរ.ច.ក.ប. និង ស.ប.ក. បានចាប់ផ្ដើមរយៈពេលដ៏ខ្លី ចាប់តាំងពីពេលនោះមក និងបានបន្តរហូតមកដល់ឆ្នាំ១៩៩១ នៅពេលគ្រប់ភាគីទាំងអស់បានយល់ស្របការផ្សះផ្សាយោគយល់គ្នាដែលពួកគេបានចុះហត្ថលេខានៅប៉ារីស។ សម្ដេចសីហនុបានត្រឡប់មកកម្ពុជាម្ដងទៀតនៅ ថ្ងៃទី១៤ ខែវិច្ឆិកា ១៩៩១ បន្ទាប់ពីដប់បីឆ្នាំក្នុងការនិរទេសរបស់ទ្រង់ ដោយបានហែហមដោយក្រុមនៃអង្គរក្សកូរ៉េខាងជើងមួយក្រុម។[១៥]

ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី២ នៅ ថ្ងៃ​ទី២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញនៅ ថ្ងៃទី​០៧​ ខែតុលា​ ឆ្នាំ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ

កំឡុងការស្ដាឡើងវិញ យ៉ាងណាក៏ដោយ ព្រះអង្គបានរងទុក្ខដោយព្រះរាជសុខភាពមិនល្អនិងបានធ្វើដំណើរទៅកាន់ប៉ីជិងម្ដងហើយម្ដងទៀតដើម្បីការព្យាបាលខាងវេជ្ជសាស្ត្រ។

ជីវិតផ្ទាល់របស់ព្រះអង្គ

[កែប្រែ]

ព្រះសីហនុបានចាប់អារម្មណ៍ខាងតន្ត្រី ព្រះអង្គបានតែងនិងសំដែងចម្រៀងជាញឹកញាប់ជាភាសាខ្មែរ បារាំង និង អង់គ្លេស។ ទ្រង់បានលេងក្លារីណែត សាក់សូផ្វូន ព្យែណូ និងអង្កាញ់។ ចាប់ពីវ័យដំបូង ព្រះអង្គមានការងប់ដោយសារកុនក៏ដូចគ្នានឹងសិល្បៈ ល្ខោន និងរបាំដែរ។ ព្រះអង្គបានក្លាយជាអ្នកធ្វើភាពយន្តដ៏អស្ចារ្យ ដែលសរសេរ ដឹកនាំ (និងសំដែងក្នុងនោះ) កុនជាច្រើនដែលមានការប្រឌិតភាគច្រើន តែងតែរួមជាមួយនិងសាច់រឿងដែលមានមូលដ្ឋានអំពីជីវភាពជាឯកសារនិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​នានានៅកម្ពុជាជា។[ត្រូវការអំណះអំណាង]

ភាពយន្តឆ្នាំ១៩៦៦របស់ទ្រង់ La Forêt Enchantée ជាភាសាខ្មែរ ព្រៃប្រសិទ្ធិ ត្រូវបានបញ្ចូលទៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី៥នៅឆ្នាំ១៩៦៧។[១៦][១៧]

ព្រះរាជ​បូជនីយកិច្ច

[កែប្រែ]

ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម-សីហនុ ព្រះអង្គ​មាន​មហាជោគជ័យ​ក្នុង​ការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃ សង​មក​ព្រះរាជអាណាចក្រ​កម្ពុជា​វិញ​ជា​ដាច់​ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង

ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ នេះ លុប​ចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។

ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជបូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០​ភាគរយ​ជូន​ជាតិ​មាតុភូមិ។

នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះហស្ថ​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជអាណាចក្រ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង​ពី​សាធារណរដ្ឋ​បារាំង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស សូម​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះអង្គ​ជា "​ព្រះ​មហាវីរបុរស​ជាតិ - ព្រះ​បិតា​ឯករាជ្យ​ជាតិ​"។

ថ្ងៃទី១៥ មិថុនា ១៩៥២ ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៍ជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុង ខែកុម្ភៈ ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើរសារលិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖


ដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យយាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកទៀត។

នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទងនឹងរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន


យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុម្មុយនិស្តទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះគឺ ឯករាជ្យបរិបូរណ៍សម្រាប់ប្រទេសជាតិ។ ចំណែកពួកកុម្មុយនិស្ត គេមើលឃើញថាប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ
នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី ១៩ មេសា ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ “... បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុម្មុយនិស្ត”។ ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា "ពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ ... “។
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរណ៍នៃរាជាណាចក្រកម្ពុជា។

រដ្ឋ​ប្រហារ

[កែប្រែ]

នៅថ្ងៃទី​១៨ មីនា ១៩៧០ ព្រះអង្គត្រូវសេនាប្រមុខ លន់-ណុល​ ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែង​ ខណៈពេលដែលព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចនៅបរទេស ដោយបង្កើតរដ្ឋាភិបាលថ្មីមួយឈ្មោះ សាធារណរដ្ឋខ្មែរ។ រដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ពីសហរដ្ឋអាមេរិក

ការនិរទេសព្រះអង្គឯង និង ការដាក់រាជ្យ

[កែប្រែ]

ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានទៅនិរទេសដាក់ព្រះអង្គឯងនៅ ខែមករា ឆ្នាំ២០០៤ ដោយការយាងគង់នៅរាជដំណាក់នៅព្យុងយ៉ាង កូរ៉េខាងជើង[១៨] និងក្រោយមកក៏យាងគង់ប្រថាប់នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ដោយយោងទៅហេតុផលព្រះរាជសុខភាព ព្រះអង្គបានប្រកាសការដាក់រាជ្យពីរាជបល្ល័ង្កនៅថ្ងៃ៧ តុលា ២០០៤។ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានធ្វើរោគវិនិច្ឆ័យជាមួយលសិការោគកោសិកា-ថ. ក្នុងប្រូស្តាតព្រះអង្គក្នុងឆ្នាំ១៩៩៣ ជំងឺនេះបានត្រឡប់មកនៅក្នុងព្រះឧទររបស់ព្រះអង្គនៅឆ្នាំ២០០៥ ហើយនិងព្រះរោគមហារីកថ្មីត្រូវបានគេរកឃើញនៅខែធ្នូ ២០០៨។ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ក៏បានរងទុក្ខពីមធុមេហរោគ និងការឡើងព្រះលោហិត[១៩]

រដ្ឋធមនុញ្ញនៃកម្ពុជាគ្មានលក្ខណ្ឌសម្រាប់ការដាក់រាជ្យឡើយ។ លោកជា-ស៊ីម ប្រធានព្រឹទ្ធសភា បានទទួលគោរម្យងារប្រមុខរដ្ឋស្ដីទី (គោរម្យងារមួយដែលលោកបានកាន់ជាច្រើនលើកពីមុនមក) រហូតដល់ក្រុមប្រឹក្សារាជបល្ល័ង្កបានប្រជុំនៅថ្ងៃ១៤ តុលា និងបានជ្រើសតាំងព្រះ​នរោត្តម-សីហមុនី ម្នាក់ក្នុងចំណោមព្រះរាជបុត្រារបស់ព្រះសីហនុ ជាស្ដេចថ្មី។ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជរាណាស់ទៅហើយក្រោយមកត្រូវបានប្រកាសជា សម្ដេចព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបិតាជាតិកម្ពុជា

ទោះបីជា ព្រះរោគរបស់ព្រះអង្គ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានបង្ហាញព្រះកាយព្រះអង្គចុងក្រោយជាសាធារណៈនៅភ្នំពេញ ថ្ងៃទី៣០ តុលា ២០១១ មុនថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា និងខួបទី២០ឆ្នាំ នៃការយាងមាតុភូមិនិវត្តន៍របស់ព្រះអង្គ និងសម្ដេចព្រះមហាក្សត្រី។[២០]

ការយាងសោយព្រះទិវង្គត

[កែប្រែ]

ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិ ទ្រង់បានសោយព្រះទិង្គតនៅថ្ងៃ១៥រោច ខែភទ្របទ​ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១:២០ នាទីរំលងអាធ្រាត (ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា) នាមន្ទីរពេទ្យទីក្រុងប៉េកាំង, នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយរោគាពាធ។ ព្រះបរមសពរបស់ទ្រង់ត្រូវបានដង្ហែពីមន្ទីរពេទ្យទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ២:៣០ នាទីរសៀល។ ព្រះបរមសពត្រូវបានដង្ហែពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកព្រះបរមរាជវាំង​កាត់តាមវិមានឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រប្រមាណជាង ១ ០០០ ០០០ (មួយលាន) ទៅ​ជាង ១ ២០០ ០០០ (មួយលាន​ពីរសែន) នាក់មកចាំដង្ហែដែលមានទាំងបព្វជិត និង គ្រហស្ថ។ ព្រះបរមសពរបស់ព្រះអង្គនឹងតម្កល់នៅព្រះទីនាំងមហាមន្ទីរ ក្នុង​ព្រះបរមរាជវាំងរយៈពេល៣ខែ។

ក្រោយរយៈពេល៣ខែមក នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានប្រារព្ធព្រះរាជពិធីដង្ហែ ចេញពីព្រះទីនាំងមហាមន្ទីរ យាងចូលទៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង រួចយាងដង្ហែបន្តទៅកាន់វាលព្រះមេរុ ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង។

ការត្រឡប់មកប្រទេសកំណើត
សម្ដេចព្រះមហាសង្ឃរាជទាំង២គណៈ គង់លើព្រះទីនាំងរាជសីហ៍

ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានកំពុងទទួលការព្យាបាលខាងវេជ្ជសាស្ត្រនៅទីក្រុងប៉េកាំង (ប៉ីជិង) ចាប់តាំងពីខែមករា ឆ្នាំ២០១២ ចំពោះបញ្ហាព្រះរាជសុខភាពមួយចំនួន រួមមានមហារីកព្រះពោះវៀនធំ ព្រះមធុមេហរោគ និង ព្រះសម្ពាធខ្ពស់[២១] ព្រះអង្គបានសោយទិវង្គតបន្ទាប់ពីការគាំងព្រះហឫទ័យ(គាំងបេះដូង) នៅទីក្រុងប៉េកាំង (ប៉ីជិង) នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ១៥ ខែតុលា ឆ្នាំ២០១២ មុន១៦ថ្ងៃពេលព្រះរាជពិធីចម្រើនរបស់ព្រះអង្គព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។[២២] ទង់ជាតិបានបង្ហូតនៅពាក់កណ្ដាលដង និង ព្រះមហាក្សត្របច្ចុប្បន្នព្រះនរោត្តម-សីហមុនី និងលោកនាយរដ្ឋមន្ត្រី ហ៊ុន-សែនបានទៅទីក្រុងប៉េកាំង (ប៉ីជិង) នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយាងដង្ហែយាង​ព្រះបរមសពរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ មករាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាវិញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យព្រះបរមសព​នៅឯព្រះបរមរាជវាំង[២៣] ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-ធម្មិកោ ដែលធ្លាប់ជាជំនួយការនិងព្រះភាគិនេយ្យរបស់ព្រះអង្គ បានព្រះបន្ទូលថា ការសោយទិវង្គតរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ គឺជាការបាត់បង់ដ៏ធំធេងចំពោះកម្ពុជា ដោយការបន្ថែមថា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានលះបង់ព្រះកាយពល សម្រាប់ប្រយោជន៍ជាតិ ប្រទេសទាំងមូល និងដើម្បីប្រជារាស្ត្ររបស់ព្រះអង្គ។ [២១] អគ្គលេខាសហប្រជាជាតិលោកបាន-គីមូន ក៏បានបញ្ចេញវិចារ ទទួលស្គាល់ការបូជាដ៏យូរអង្វែងរបស់ព្រះសីហនុចំពោះប្រទេសព្រះអង្គនិងកេរ្ដិ៍ដំណែលព្រះអង្គជាមេដឹកនាំរួបរួមជាតិដែល​ត្រូវគោរពបូជាដោយជនកម្ពុជានិងត្រូវបានគេគោរពជាអន្តរជាតិ។[២១] បន្ទាប់ពីការសោយទិវង្គតរបស់​ព្រះសីហនុ ទូរទស្សន៍ជាតិកម្ពុជាបានបញ្ចាំងដដែលៗនូវឯកសាររយៈពេល៣០នាទីអំពីព្រះជីវប្រវត្តិរបស់ព្រះអង្គ។[២៣] ប្រជាជនខ្មែរ១០០ ០០០នាក់ត្រូវបានគេគិតថាឈរជាជួរលើផ្លូវចាប់ពីព្រលានយន្តហោះដល់ព្រះបរមរាជវាំងដើម្បីការយាងត្រឡប់នៃ​ព្រះសពរបស់ព្រះសីហនុ ប៉ុន្តែអ្នកផ្សព្វផ្សាយទូរទស្សន៍រដ្ឋទទកក្រោយមកបាននិយាយថាប្រជាជនប្រហែល ១ ២០០ ០០០ នាក់បានមានវត្តមាន។[២១][២៤] នៅថ្ងៃ២៨ វិច្ឆិកា នៃឆ្នាំ២០១២ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានប្រសិទ្ធិព្រះនាមជាផ្លូវការដោយព្រះរាជក្រឹត្យនៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី​ នៃគោរម្យងារ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ ប្រជារាស្ត្របានប្រមូលផ្ដុំគ្នាលើផ្លូវនានានៅភ្នំពេញ ដើម្បីក្រាបធ្វើបង្គំលាជាលើកចុងក្រោយថ្វាយព្រះករុណាព្រះបរមរតនកោដ្ឋ ពេលនោះព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែតាមមហាវិថីនានាក្នុងទីក្រុងភ្នំពេញ។ ព្រះបរមសពត្រូវបានយាងទៅកាន់ព្រះបរមមេរុ ស្ថិតនៅភាគឦសានក្បែរព្រះបរមរាជវាំង តម្កល់លើព្រះមហាបញ្ចា ក្នុងព្រះបរមមេរុ នឹងត្រូវប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៅថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៣។ លុះនៅវេលាព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះអង្គាររបស់ព្រះអង្គត្រូវបានដង្ហែនឹងបំប្លែងចូលទៅក្នុងទន្លេចតុមុខ ដើម្បីភាពត្រជាក់ត្រជាក់ត្រជុំ ចម្រុងចម្រើន កើតមានដល់ព្រះរាជវង្សានុវង្ស និងប្រជារាស្ត្រកម្ពុជាទាំងមូល។ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមអដ្ឋិរបស់ព្រះអង្គ ត្រូវបានយាងដង្ហែទៅតម្កល់លើព្រះមហាបញ្ចា ក្នុងព្រះទីនាំងមហាមន្ទីរ ព្រះបរមរាជវាំង។ [២៥]

អព្ភូតហេតុ

[កែប្រែ]

នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ ប្រជាពលរដ្ឋ និង អ្នកសារព័ត៌មាន CNC ប្រចាំនៅខេត្តបាត់ដំបង និង រាជធានីភ្នំពេញ បាននិយាយថាមានឃើញព្រះភ័ក្ដ្ររបស់ ព្រះអតីតព្រះបាទនរោត្ដម-សីហនុ នៅក្នុងព្រះចន្ទ។ នៅថ្ងៃបូជាព្រះសពឃើញមានផ្សែងមានរាងដូចជាមនុស្ស។

គោរម្យងារ និង ការទូលហៅ

[កែប្រែ]
ការទូលហៅជាក្សត្រនៃ
ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ
ការទូលហៅសំដៅព្រះករុណា
ការទូលហៅផ្ទាល់ព្រះអង្គ
ការទូលហៅឆ្លាស់គ្នាសម្ដេច

បន្តបន្ទាប់ពីការដាក់រាជ្យរបស់ព្រះអង្គ គោរម្យងារជាផ្លូវការរបស់ព្រះអង្គគឺ ព្រះកុរណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ

ឥស្សរិយយស

[កែប្រែ]

ឥស្សរិយយសបរទេស

[កែប្រែ]

ព្រះរាជគ្រួសារ

[កែប្រែ]
នរោត្តម មុនីនាថ សីហនុ

ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ មានព្រះមហេសីនិងព្រះស្នំជាច្រើន ហើយមានតែ៦អង្គ-នាក់ប៉ុណ្ណោះជាមហេសីផ្លូវការ ព្រមទាំងមានព្រះបុត្រាបុត្រី១៤អង្គ ក្នុងកំឡុងពេលដប់ពីរឆ្នាំ។[ត្រូវការអំណះអំណាង] តាមរយៈ ថែយម៍ (៣០ មិថុនា ១៩៥៦) យ៉ាងណាក៏ដោយក៏មហេសីស្របច្បាប់របស់ព្រះអង្គគឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ថាវ៉េត នរលក្ខណ៍ (បានរៀបអភិសេកនៅឆ្នាំ១៩៥៥) និង ប៉ូល ម៉ូនិក អ៊ីហ្ស៊ី (បានរៀបអភិសេកនៅជាផ្លូវការនៅឆ្នាំ១៩៥៥) ជាកូនស្រីក្មេងជាងគេរបស់ អ្នកស្រី ប៉ុម ពាង និង​ប្ដីទីពីររបស់គាត់ គឺលោកហ្សង់-ហ្វ្រង់ស្វ័រអ៊ីហ៊្សី ជាធនាគារិកម្នាក់។ សំណុំឯកសារដើមមួយនៃព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ក្នុង ដឹញូវយ៉កថែយម៍ (៤ មិថុនា ១៩៩៣ ទំព័រ. A៨) បានថ្លែងថាព្រះអង្គបានជួបអ្នកម្នាងម៉ូនិក អ៊ីហ្ស៊ី នៅឆ្នាំ១៩៥១ នៅពេលដែលព្រះអង្គបានប្រគល់រង្វាន់ទៅកាន់នាង ក្នុងការប្រកួតបវរកញ្ញ

ព្រះរាជបុត្រនឹងព្រះរាជធីតានៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ
ព្រះនាម ប្រសូត ចូលទិវង្គត ព្រះវស្សា
អ្នកម្នាង ផាត់ កាញ៉ុល (គ.ស. ១៩២០ - ១ កុម្ភៈ គ.ស. ១៩៦៩) អភិសេក: គ.ស. ១៩៤២ / ក្រោយមកលែងលះ
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ០៨ មករា គ.ស.១៩៤៣ ១៨ វិច្ឆិកា គ.ស.២០១៩ ៧៦ព្រះវស្សា
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ០២ មករា គ.ស.១៩៤៤ ២៨ វិច្ឆិកា គ.ស.២០២១ ៧៧ព្រះវស្សា
ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សានមុនី ( ម្ចាស់ ម៉ោង ) (២៦ មករា គ.ស.១៩២៩ - ៥ ធ្នូ គ.ស.១៩៧៤) អភិសេក: គ.ស.១៩៤២ / លែងលះ: គ.ស.១៩៥១
សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ១៧ តុលា គ.ស. ១៩៤៣ ១៤ មករា គ.ស. ២០២១ ៧៨ព្រះវស្សា
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីវង្ស សីហនុ គ.ស.១៩៤៤ គ.ស.១៩៧៣ ២៩ព្រះវស្សា
សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស គ.ស.១៩៤៥ បច្ចុប្បន្ន ៧៨ព្រះវស្សា
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សូរិយារង្សី គ.ស.១៩៤៧ គ.ស.១៩៧៦ ២៩ព្រះវស្សា
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា ១៦ សីហា គ.ស.១៩៤៨ ១៣ ធ្នូ គ.ស.១៩៥២ ០៤ ព្រះវស្សា
ព្រះអង្គម្ចាស់ នរោត្តម ខេមានុរក្ស សីហនុ គ.ស.១៩៤៩ គ.ស.១៩៧៥ ៣៣ព្រះវស្សា
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បទុមបុប្ផា គ.ស.១៩៥១ គ.ស.១៩៧៦ ២៥ព្រះវស្សា
ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកេសន ( ម្ចាស់ ដូង ) (៦ មេសា គ.ស.១៩២៩ - ១៧ កុម្ភៈ គ.ស.១៩៤៦) អភិសេក: គ.ស.១៩៤៤
ព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ គ.ស.១៩៤៦ គ.ស.១៩៧៦ ៣០ព្រះវស្សា
សម្តេចព្រះរាជកន្និដ្ឋា នរោត្តម ថាវ៉េត នរលក្ខណ៍ (២៩ កញ្ញា គ.ស.១៩២៧- ០៤ កុម្ភៈ គ.ស.២០១៧) អភិសេក: គ.ស.១៩៤៦ ផ្លូវការ: ៤ មីនា​ ១៩៥៥
ម៉ម ម៉ានីវ៉ាន់ ផានីវង្ស ( ម៉ម លាវ ) (១៩៣៤ - ១៩ មេសា គ.ស.១៩៧៥) អភិសេក: គ.ស.១៩៤៩
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សុជាតិវត្តិយ៉ា គ.ស.១៩៥៣ គ.ស.១៩៧៥ ២២ព្រះវស្សា
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ០២ តុលា គ.ស.១៩៥៥ បច្ចុប្បន្ន ៦៨ព្រះវស្សា
សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ( ប៉ូលម៉ូនិច អ៊ីហ្ស៊ី ) (១៨ មិថុនា គ.ស.​១៩៣៦ - បច្ចុប្បន្ន) អភិសេក: គ.ស.១៩៥២ ផ្លូវការ: គ.ស.១៩៥៥
ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ១៤ ឧសភា គ.ស.១៩៥៣ បច្ចុប្បន្ន ៧០ព្រះវស្សា
សម្តេច នរោត្តម នរិន្រ្ទៈពង្ស ១៨ កញ្ញា គ.ស.១៩៥៤ ០៨ តុលា គ.ស.២០០៣ ៤៩ព្រះវស្សា

ស្នាព្រះហស្ថ

[កែប្រែ]
  • ទីតាំងនៃកម្ពុជាក្នុងពិភពលោកដ៏គ្រោះថ្នាក់ សាន់ផ្វ្រាន់ស៊ីស្កូ : មូលនិធិអាស៊ី ១៩៥៨
  • សុន្ទរកថា បានថ្លែងដោយសម្ដេចនរោត្តម-សីហនុ ប្រមុខនៃគណៈរដ្ឋមន្ត្រីក្នុងឱកាសនៃកិច្ចសម្ពោធផ្លូវជាន់ខ្ពស់មិត្តភាពខ្មែរ-អាមេរិក ភ្នំពេញ ១៩៥៩
  • ឧត្តមគតិ គោលបំណង និង កិច្ចការនៃយុវជនសង្គមរាជានិយមខ្មែរ ការបកប្រែ និង វិចារណកថានៃលក្ខន្តិកៈនៃយ.ស.រ.ខ. [គ.ក., រ.ទស្សវត្សឆ្នាំ១៩៦០
  • ការថ្លែងសុន្ទរកថានៃព.អ.ម.នរោត្តម-សីហនុ អគ្គរដ្ឋនៃកម្ពុជា [នៅ] ក្នុងសន្និសីទនៃប្រមុខរដ្ឋរឺរដ្ឋាភិបាលនៃប្រទេសមិនចូលបក្សសម្ព័ន្ធ។ ញូវយ៉ក: បេសកកម្មអចិន្ត្រៃយ៍កម្ពុជាទៅកាន់សហប្រជាជាតិ ១៩៦១
  • ការថ្លែងសុន្ទរកថានៃព.អ.ម.សម្ដេចនរោត្តម-សីហនុ អគ្គរដ្ឋនៃកម្ពុជាទៅកាន់សង្គមអាស៊ី ញូវយ៉ក: បេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាទៅកាន់សហប្រជាជាតិ ១៩៦១
  • ការថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំលើកទីដប់ប្រាំមួយនៃមហាសន្និបាតនៃសហប្រជាជាតិ ញូវយ៉ក: បេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាទៅកាន់សហប្រជាជាតិ ១៩៦១
  • អត្ថបទនានាបានបោះពុម្ពុនៅ "Realités cambodgiennes" ២២ មិថុនា – ២៧ កក្កដា ១៩៦២។ វ៉ាស៊ីនតោន ស.ក. ស្ថានរាជទូតកម្ពុជា ១៩៦១
  • សុន្ទរកថាដោយសម្ដេចនរោត្តម-សីហនុ ព្រះប្រមុខរដ្ឋ នៅក្នុងការសម្ពោធនៃសន្និសីទអាស៊ីលើកទីប្រាំមួយដែលបានរៀបចំឡើងដោយសង្គមមិត្តសំឡាញ់។ ព័ត៌មាន[ភ្នំពេញ] ១៩៦២
  • លិខិតបើកចំហទៅកាន់សារព័ត៌មានអន្តរជាតិ ភ្នំពេញ: Imprimerie du Ministere de L'Information ១៩៦៤
  • បទសម្ភាសន៍ជាមួយសម្ដេចសីហនុ។ ជាមួយលោកវិល្លៀម-វ៉សស៊ី ភ្នំពេញ: ក្រសួងឃោសនាការ ១៩៦៥
  • តើយើងគឺជាអ្នកអព្យាក្រឹតក្លែងក្លាយមែនទេ?: វិចារណកថាក្នុងវិវេចនាកម្ពុជា លេខ. ១៦ ១៥ កក្កដា ១៩៦៦ ភ្នំពេញ: ប្រមុខនៃគណៈរដ្ឋមន្ត្រីរដ្ឋ ១៩៦៦
  • បរាជ័យដែលបានឆ្លងកាត់ដោយសហរដ្ឋក្នុងការពាក់ព័ន្ធខ្លួនជាមួយ "តតិយលោក" បានបង្ហាញក្នុងពន្លឺនូវបទពិសោធន៍ផ្ទាល់របស់កម្ពុជា ភ្នំពេញ? ១៩៦៨
  • កំណត់ខ្លីៗអំពីសំណង់ជាតិនៅកម្ពុជា ភ្នំពេញ : Impr. សង្គមរាស្ត្រនិយម ១៩៦៩
  • សារនិងការប្រកាសឧឡារិកនៃសម្ដេចនរោត្តម-សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា (មិនា ២៣ ១៩៧០)។ [S.l.]: រាជរដ្ឋាភិបាលសាមគ្គីជាតិកម្ពុជា ញូវយ៉ក: គណៈកម្មាធិការសាមគ្គីភាពឥណ្ឌូចិន ១៩៧០
  • សម្ដេចនរោត្តម-សីហនុកម្ពុជានិយាយទៅកាន់ពួកអាមេរិក ក.- តុ. ១៩៧០។ [គ.ក. ១៩៧០
  • សារទៅកានមិត្តសម្លាញអាមេរិកដោយសម្ដេចនរោត្តម-សីហនុនៃកម្ពុជា។ [គ.ក. ១៩៧០
  • លិខិតនៃសម្ដេចនរោត្តម-សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ទៅកាន់ព្រះករុណា សម្ដេចព្រះរាជិនី និងឯកឧត្តម លោកជំទាវ ប្រមុខនៃរដ្ឋាភិបាលនៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ។ [គ.ក. ១៩៧០
  • កម្ពុជា ថ្ងៃនេះ: បទសម្ភាសន៍មួយជាមួយសម្ដេចនរោត្តម-សីហនុ។ (ជាមួយខេន-ខូត និង ឃ្រីស-ផ្វាលី) ណត់ធិងអឹម អង់.: មូលនិធិសន្តិភាពបឺរត្រឹណ្ដ៍រ៉ាសល ១៩៧០
  • សម្ដេចនរោត្តម-សីហនុឆ្លើយតបទៅនឹងលោកន័រម៉ឹន-ខឺខ ស.ស. មេដឹកនាំនៃពួកប្រឆាំង (នូវែលសេឡង់) [នូវែលសេឡង់? : ប.ស. ១៩៧១
  • សម្ដេចនរោត្តម-សីហនុកម្ពុជា និយាយ ខែមករា–កុម្ភៈ ១៩៧១។ [S.l. : ប.ស. ១៩៧១
  • ការរំដោះតតិយលោក: គន្លឹះ: ថ្លែងសុន្ទរកថាទៅកាន់សន្និសីទកំពូលអាហ្សេ ណត់ធិងអឹម អង់.: មូលនិធិសន្តិភាពបឺរត្រឹណ្ដ៍រ៉ាសល ១៩៧៣
  • សង្គ្រាមរបស់ខ្ញុំជាមួយភ.ស.ក.: កំណត់ប្រវត្តិនៃសម្ដេចនរោត្តម-សីហនុ "ពេលដែលបានប្រាស្រ័យ នឹងលោកវិលផ្វ្រឹដ-បឺរឆិត្ត" ញូវយ៉ក សៀវភៅភែនទីអន ១៩៧៣ (ISBN 0-7139-0449-6, ISBN 0-394-48543-2)
  • ការតស៊ូរបស់កម្ពុជា អខ់ឃ្លែណ្ដ៍ គណៈកម្មាធិការវៀតណាមអខ់ឃ្លែណ្ដ៍ ១៩៧៣
  • សេចក្ដីថ្លែងការណ៍ដោយសម្ដេចនរោត្តម-សីហនុ ១៩៦៥–១៩៧៣ វ៉ាស៊ីនតោន ស្ថានទូលសាធារណខ្មែរ ប៉្រិសសិខទីន ១៩៧៣
  • សង្គ្រាមនិងក្ដីសង្ឃឹម: ករណីកម្ពុជា ញូវយ៉ក សៀវភៅភែនទីអន ១៩៨០
  • សម្ដេចសីហនុអំពីកម្ពុជា: បទសម្ភាសន៍និងកិច្ចពិភាក្សាជាមួយសម្ដេចនរោត្តម-សីហនុ (ជាមួយម៉ាណុឡា-ស្ឆៀរអ៊ូម និង ពេទេរ-ស្ឆៀរ ) ហាំប៊ខ: Institut für Asienkunde ១៩៨០
  • សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានអង្កេតមើលដោយព្រះនរោត្តម-សីហនុ ព្យុងយ៉ាង: គ្រឹះស្ថានបោះពុម្ពភាសាបរទេស ១៩៨០
  • ភាពយន្តលេខន៍

    [កែប្រែ]

    ព្រះសីហនុបានចាប់អារម្មណ៍ខាងតន្ត្រី ព្រះអង្គបានតែងនិងសំដែងចម្រៀងជាញឹកញាប់ជាភាសាខ្មែរ បារាំង និង អង់គ្លេស។ ទ្រង់បានលេងក្លារីណែត សាក់សូផ្វូន ព្យែណូ និងអង្កាញ់។ ចាប់ពីវ័យដំបូង ព្រះអង្គមានការងប់ដោយសារកុនក៏ដូចគ្នានឹងសិល្បៈ ល្ខោន និងរបាំដែរ។ ព្រះអង្គបានក្លាយជាអ្នកធ្វើភាពយន្តដ៏អស្ចារ្យ ដែលសរសេរ ដឹកនាំ (និងសំដែងក្នុងនោះ) កុនជាច្រើនដែលមានការប្រឌិតភាគច្រើន តែងតែរួមជាមួយនិងសាច់រឿងដែលមានមូលដ្ឋានអំពីជីវភាពជាឯកសារនិងព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រនានានៅកម្ពុជា។[ត្រូវការអំណះអំណាង]

    ភាពយន្តឆ្នាំ១៩៦៦របស់ទ្រង់ La Forêt Enchantée ជាភាសាខ្មែរ ព្រៃប្រសិទ្ធិ ត្រូវបានបញ្ចូលទៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី៥នៅឆ្នាំ១៩៦៧។[១៦][១៧]


    ភាពយន្តខ្លះៗរបស់អតីតព្រះមហាក្សត្រនរោត្តម-សីហនុ:

    1.

    ឃើញអង្គរហើយស្លាប់ (១៩៩៣)

    កាលបរិច្ឆេទការចេញផ្សាយ: ១៩៩៣ (ការចេញផ្សាយដំបូង)

    អ្នកដឹករឿង: ព្រះនរោត្តម-សីហនុ

    រយៈពេលលេង: ៨១នាទី

    ប្រភេទ: ល្ខោន


    2.

    ភូមិរបស់ខ្ញុំនៅពេលអស្ដង្គត (១៩៩២)

    កាលបរិច្ឆេទការចេញផ្សាយ: ១៩៩២ (ការចេញផ្សាយដំបូង)

    អ្នកដឹករឿង: នរោត្តម-សីហនុ

    រយៈពេលលេង: ៦៣នាទី

    ប្រភេទ: ល្ខោន

    3.

    មហិច្ឆិតាកាត់បន្ថយគំនរផេះផង់ (១៩៩៥)

    កាលបរិច្ឆេទការចេញផ្សាយ: ១៩៩៥ (ការចេញផ្សាយដំបូង)

    អ្នកដឹករឿង: នរោត្តម-សីហនុ

    តួ: ម៉ម-សុទ្ធ

    ប្រភេទ: ខ្សែភាពយន្តខ្លី ល្ខោន

    4.

    ថ្ងៃចុងក្រោយនៃលោកវរសេនីយឯកសាវត្ថិ (១៩៩៥)

    កាលបរិច្ឆេទការចេញផ្សាយ: ១៩៩៥ (ការចេញផ្សាយដំបូង)

    អ្នកដឹករឿង: នរោត្តម-សីហនុ

    រយៈពេលលេង: ៣៤នាទី

    ប្រភេទ: ខ្សែភាពយន្តខ្លី ល្ខោន

    ឯកសារភាពយន្ត

    [កែប្រែ]
    1. Cortège Royal (១៩៦៩)
    2. Cambodge ១៩៦៥ (១៩៦៥)
    3. នរោត្តមសីហនុ Roi Cinéaste (១៩៩៧) ដោយលោក ភ្វ្រីដដេហ៊្រិក-មីទាំរហ្រង់

    សូមមើលផងដែរ

    [កែប្រែ]

    ឯកសារយោង

    [កែប្រែ]
    1. (៧ កញ្ញា ២០០៧)"King Father Sihanouk holds ECCC at bay". ភ្នំពេញប៉ុស្ត៍. Retrieved on ១៣ តុលា ២០០៩.
    2. វីឌិយអានណឹ, បិន្នី, ការរាំនៅក្នុងស្រមោល: ព្រះសីហនុ ខ្មែរក្រហម និង សហប្រជាជាតិនៅកម្ពុជា (២០០៨) ទំ.២៨៩។
    3. "Royal House of Cambodia" pp. 54-57 by Ambassador Julio A. Jeldres: Monument Books 2003 ISBN 974-90881-0-8
    4. Pierre Montagnon, La France coloniale, vol. 2, Pygmalion-Gérard Watelet, 1990, p. 126.
    5. "The Tragedy of Cambodian History" by David P. Chandler ISBN 0-300-04919-6; pp. 99-107 "The Sam Sary and Dap Chhuon Plots"
    6. Osborne, p. 112.
    7. Clymer, pp. 74–76.
    8. Prince Sihanouk of Cambodia. Interviews and talks with Prince Norodom Sihanouk. Hamburg 1985. p. 14.
    9. Dining with the Dear Leader Archived 18 August 2016[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន. By Bertil Lintner – Asian Times, 2007. Retrieved 15 August 2009.
    10. books.google.com
    11. Prince Sihanouk of Cambodia. Interviews and talks with Prince Norodom Sihanouk. Hamburg 1985. p. 85.
    12. countrystudies.us
    13. Thailand's Response to the Cambodian Genocide. By Dr. Puangthong Rungswasdisab
    14. "Cambodia at a Crossroads", by Michael Johns, The World and I magazine, February 1988.
    15. http://www.economist.com/news/obituary/21564807-norodom-sihanouk-ruler-cambodia-died-october-15th-aged-89 Norodom Sihanouk
    16. ១៦,០ ១៦,១ "មហោស្រពភាពយន្តអន្តរជាតិមូស្គូលើកទី៥ (១៩៦៧)". ម.ភ.អ.ម. Archived from the original on 16 មករា 2013. Retrieved ២០១២-១២-០៩. {{cite web}}: Check date values in: |accessdate= (help)
    17. ១៧,០ ១៧,១ "ស្រមោលើអង្គរ". MTV. Archived from the original on 10 ឧសភា 2013. Retrieved ២០១២-១២-១២. {{cite web}}: Check date values in: |accessdate= (help)
    18. ព្រះសីហនុបានទទួលទំនាក់ទំនងស្និទស្នាលជាមួយកូរ៉េខាងជើងចាប់តាំងពីដើមទស្សវត្សឆ្នាំ១៩៦០ នៅពេលព្រះអង្គបានស្គាល់លោកគីម-អ៊ីលស៊ុងនៅក្នុងចលនាប្រទេសមិនចូលបក្សសម្ព័ន្ធ។ សូមមើលផងដែរ telegraph.co.uk។ វាគួរឱ្យកត់សំគាល់ដែលថាកូរ៉េខាងជើងមិនដែលទទួលស្គាល់រដ្ឋាភិបាលបន្តុបដោយវៀតណាមនៅកម្ពុជាឡើយ ទោះបីជាមានសម្ពាធដ៏ខ្លាំងក្លាពីមូស្គូក៏ដោយ។ atimes.com Archived 21 June 2016[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
    19. Cambodia's Ex-King Cites Progress Against His Cancer Yahoo news, 2 March 2009
    20. Cite error: Invalid <ref> tag; no text was provided for refs named Former Cambodian King Norodom Sihanouk dies at 90
    21. ២១,០ ២១,១ ២១,២ ២១,៣ ឈាង-សុផេង (១៥ តុលា ២០១២). "អតីតព្រះមហាក្សត្រកម្ពុជានរោត្តម-សីហនុសុគតនៅព្រះជន្ម៨៩". ព័ត៌មានNBC. សារព័ត៌មានអាសូស៊ីអេតធិត. http://www.msnbc.msn.com/id/49423414#.UHySb650E2w។ បានយកមក ១៥ តុលា ២០១២. 
    22. "Cambodia former king Norodom Sihanouk dies aged 89". BBC News. 15 October 2012. http://www.bbc.co.uk/news/world-asia-19943963. 
    23. ២៣,០ ២៣,១ "កម្ពុជាបង្ហាញនូវក្ដីទុក្ខសោកក្នុងការសោយទីវង្គតនៃព្រះមហាវីរក្សត្រនរោត្តម-សីហនុ". ព័ត៌មានចិន. ១៥ តុលា ២០១២. http://news.xinhuanet.com/english/world/2012-10/15/c_131907356.htm។ បានយកមក ១៥ តុលា ២០១២. 
    24. ឈាង, សុផេង. "ជនកម្ពុជាតម្រៀបជួរលើផ្លូវដើម្បីមើលព្រះសពអតីតព្រះមហាក្សត្រ". សារព័ត៌មានអាសូស៊ីអេតធិត. http://www.google.com/hostednews/ap/article/ALeqM5hUd5rCO6aN6_OdK6GFUpI7qsWlPA?docId=99693f0a10184c6aa7ddb23f34460858។ បានយកមក ១៨ តុលា ២០១២. 
    25. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 13 ខែកុម្ភៈ 2013. Retrieved 30 ខែឧសភា 2013.
    26. ២៦,០០ ២៦,០១ ២៦,០២ ២៦,០៣ ២៦,០៤ ២៦,០៥ ២៦,០៦ ២៦,០៧ ២៦,០៨ ២៦,០៩ ២៦,១០ ២៦,១១ ២៦,១២ ២៦,១៣ ២៦,១៤ ២៦,១៥ ២៦,១៦ ២៦,១៧ ២៦,១៨ ២៦,១៩ ២៦,២០ ២៦,២១ ២៦,២២ ២៦,២៣ រ៉ូយ៉ាល់អាខ កម្ពុជា - ទំ.១៩
    27. ราชกิจจานุเบกษา, ประกาศสำนักคณะรัฐมนตรี เรื่อง ถวายเครื่องขัตติยราชอิสริยาภรณ์แด่พระมหากษัตริย์แห่งกัมพูชา Archived 4 March 2016[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន., เล่ม ๗๑, ตอน ๘๖ ง, ๒๘ ธันวาคม พ.ศ. ๒๔๙๗, หน้า ๒๘๘๐
    28. "CAMBOA19". Royalark.net. Retrieved ១៥ តុលា ២០១២. {{cite web}}: Check date values in: |accessdate= (help)

    អំណានបន្ថែម

    [កែប្រែ]

    តំណខាងក្រៅ

    [កែប្រែ]
    គោរម្យងារសំរាប់រាជ្យ
    មុនដោយ
    ស៊ីសុវត្ថិ-មុនីវង្ស
    ព្រះមហាក្សត្រកម្ពុជា
    ១៩៤១–១៩៥៥
    តដោយ
    នរោត្តម-សុរាម្រិត
    មុនដោយ
    ជា-ស៊ីម
    (ប្រធានក្រុមប្រឹក្សារដ្ឋ)
    ព្រះមហាក្សត្រកម្ពុជា
    ១៩៩៣–២០០៤
    តដោយ
    នរោត្តម-សីហមុនី
    តំណែងនយោបាយ
    មុនដោយ
    គ្មាន
    នាយករដ្ឋមន្ត្រីកម្ពុជា
    ១៩៤៥
    តដោយ
    សឺន-ង៉ុកថាញ់
    មុនដោយ
    យ៉ែម-សំបូរ
    នាយករដ្ឋមន្ត្រីកម្ពុជា
    ១៩៥០
    តដោយ
    ក្រុមហ្លួងស៊ីសុវត្ថិ-មុនីពង្ស
    មុនដោយ
    ហ៊ុយ-គន្ធុល
    នាយករដ្ឋមន្ត្រីកម្ពុជា
    ១៩៥២–១៩៥៣
    តដោយ
    ប៉ែន-នុត
    មុនដោយ
    ចាន់-ណាក់
    នាយករដ្ឋមន្ត្រីកម្ពុជា
    ១៩៥៤
    តដោយ
    ប៉ែន-នុត
    មុនដោយ
    ឡេង-ង៉ែត
    នាយករដ្ឋមន្ត្រីកម្ពុជា
    ១៩៥៥–១៩៥៦
    តដោយ
    អ៊ុម-ឈៀងស៊ុន
    មុនដោយ
    អ៊ុម-ឈៀងស៊ុន
    នាយករដ្ឋមន្ត្រីកម្ពុជា
    ១៩៥៦
    តដោយ
    ឃឹម-ទិត
    មុនដោយ
    ឃឹម-ទិត
    នាយករដ្ឋមន្ត្រីកម្ពុជា
    ១៩៥៦
    តដោយ
    សាន-យន់
    មុនដោយ
    សាន-យន់
    នាយករដ្ឋមន្ត្រីកម្ពុជា
    ១៩៥៧
    តដោយ
    ស៊ឹម-វ៉ា
    មុនដោយ
    ស៊ឹម-វ៉ា
    នាយករដ្ឋមន្ត្រីកម្ពុជា
    ១៩៥៨–១៩៦០
    តដោយ
    ផូ-ព្រឿង
    មុនដោយ
    នរោត្តម-សុរាម្រិត
    ប្រមុខរដ្ឋកម្ពុជា
    ១៩៦០–១៩៧០
    តដោយ
    ជា-ហេង
    មុនដោយ
    ប៉ែន-នុត
    នាយករដ្ឋមន្ត្រីកម្ពុជា
    ១៩៦១–១៩៦២
    តដោយ
    ញឹក-ជូឡុង
    មុនដោយ
    សាក់-សុតសាខន
    ប្រធានគណៈប្រធានរដ្ឋ
    ១៩៧៥–១៩៧៦
    តដោយ
    ខៀវ-សំផន