ស្រុកកំពង់លាវ

ពីវិគីភីឌា
Jump to navigation Jump to search
ស្រុកកំពង់លាវ
Kampong Leav
District (srok)
ស្រុកកំពង់លាវ is located in កម្ពុជា
ស្រុកកំពង់លាវ
Location in Cambodia
កូអរដោនេ: 11°29′N 105°19′E / 11.483°N 105.317°E / 11.483; 105.317
Country  Cambodia
Province Prey Veng
Communes 8
Villages 42
ប្រជាជន (1998)[១]
 • សរុប ៥៥,០៥៤
ល្វែងម៉ោង +7
Geocode 1411

ស្រុកកំពង់លាវ​​​​​​​​​​​​​​​​​​​​​​​​​​​ ជាស្រុកមួយនៅខេត្តព្រៃវែងនៅចំកណ្ដាលទីរួមខេត្តហើយមានព្រំប្រទល់ជាប់និងស្រុកព្រៃវែង ស្រុកពាមរក៍ ស្រុកពារាំង និងស្រុកមាសាង ដែលមានមនុស្សប្រកបរបរ និង រស់នៅច្រើន។

តំបន់ទេសចរណ៍[កែប្រែ]

  1. តំបន់មាត់ទន្លេ(ចុងប៉ម) ដែលមានទីតាំងនៅក្បែរទីរួមខេត្ត ចម្ងាយប្រហែល៥០ម៉ែត្រពីផ្សារព្រៃវែង។ជាតំបន់មួយដែលប្រជាពលរដ្ឋ មន្រ្តីរាជការ អាជិវករ សិស្សានុសិស្ស...ភាគច្រើនតែងនិយមទៅកំសាន្តដូចជា៖ អង្គុយលេងជជែកកំសាន្តតាមកៅអី ពិភាក្សាការងារ ញុំាចំនីអាហារ លេងទឹក ស្ទួចត្រី ហើយអាចស្រូបខ្យល់ឪកាសដ៏បរិសុទ្ធគ្រប់ពេលវេលា។ ជាពិសេសរៀងរាល់ឆ្នាំ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តែងតែមានការប្រណាំងទូកងលេងកំសាន្តនៅពេលថ្ងៃ និងបណ្ដែតប្រទីបនៅពេលយប់។ រីឯថ្ងៃចេញព្រះវស្សាក៏មានការប្រណាំងទូកងដែរ ប៉ុន្តែជាការប្រណាំងលក្ខណៈការកំសាន្តផង និងលក្ខណៈដណ្ដើមយកជ័យលេភីលេខមួយ លេខពីរ លេខបីដើម្បីទៅប្រណាំងនៅទីក្រុងភ្នំពេញ នាថ្ងៃបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ។​
  1. សួនកំសាន្ត(ស្តួក)មានទីតាំងនៅចំកណ្ដាលទីរូមខេត្ត ជាកន្លែងដែលប្រជាជន (ពិសេសយុវវយ័) តែងទៅកំសាន្ត ក្រោយពេល សម្រាកពីការងារ ការសិក្សា ឬ អាជីវកម្មផ្សេងៗ នៅពេលល្ងាចៗ ព្រោះពេលល្ងាចជាវេលាដែលត្រជាក់ ខ្យល់បរិសុទ្ធ និងមានភ្លើងចំរុះពណ៍ស្រស់ស្អាត គួរឲ្យចង់គយគន់ ជាពិសេសគឺសម្បូរទៅ ដោយចំនីអាហារ ភេសជ្ជៈ បង្អែម.....ជាច្រើន
  1. វាលខ្សាច់ជើងទឹក ជាតំបន់ដែលមានវាលខ្សាច់សក្បុសយ៉ាងធំនៅជាប់មាត់ប្រាំងទន្លេ សម្រាប់ភ្ញៀវទេសចរណ៍ សិស្សានុសិស្ស យុវវ័យ តែងតែទៅកំសាន្ត ដោយអង្គុយក្រោយដើមឈើ ញុំាចំនីអាហារ លេងកីឡាដូចជាបាល់ទាត់ បាល់ទះ វាយសី ទាត់សី ឬ លេងល្បែងផ្សេងៗ.....។តំបន់ឆ្នេខ្សាច់នៅទីនោះគឺមិនខុសពីតំបន់មាត់ទន្លេប៉ុន្មានទេ តែទីនោះពុំសូវមានកន្លែងស្អាត និង ត្រជាក់តែពេលថ្ងៃរសៀលរហូត ដល់ពេលល្ងាច។នៅខាងលិចជាប់វាលខ្សាច់ទីនោះមានប្រជាជនកសិករធ្វើស្រែប្រាំងរាប់រយហិតា។ពេលដែលប្រជាជនចាប់ផ្ដើមធ្វើ មើលទៅវាលស្រែ មានសភាពជាជួរៗ ត្រូវតាមប្លង់ប្រៀបបានដូចជាបន្ទាត់។ ពេលស្រូវចាប់ផ្ដើមលូតលាស់ ហាក់មានសភាពខៀវស្រងាត់ ទន់ភ្លន់រូមជាមួយនឹងខ្យល់ដែលបក់មករវិចៗ។ រីឯរដូវស្រូវទុំវិញ គឺស្រូវទាំងអស់មានលក្ខណៈល្អ គ្រាប់ស្រូវធំៗច្រើនហើយធ្ងន់ធ្លាក់ដល់ក្រោម ពិសេសគឺមានពណ៌ចាំងដូចមាសដែលអមជាមួយនឹង ក្លឹនក្រអូបនៃស្រូវទុំតាមរយះខ្យល់បក់ផងដែរ។ពេលព្រះអាទិត្យរៀបលិច ហើយចាំងមកនូវពណ៌ស្រូវដូវមាស គឺជាពេលដែលស្រស់ស្អាត និងពិសេសបំផុត។

ឃុំ[កែប្រែ]

'រួមមាន ៨ ឃុំ ៖

វិស័យអប់រំ[កែប្រែ]

វិទ្យាល័យនៅស្រុកកំពង់លាវ នៅស្រុកកំពង់លាវមានវិទ្យាល័យ២គឺ វិទ្យាល័យហ៊ុនសែនកំពង់លាវ និង វិទ្យល័យព្រះអង្គឌួង។ វិទ្យាល័យ


មើលផងដែរ[កែប្រែ]

តំណភ្ជាប់ក្រៅ[កែប្រែ]

ឯកសារពិគ្រោះ[កែប្រែ]

  1. General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February, 2000. p. 238. Check date values in: |date= (help)