ក្រុងកំពង់ចាម
ក្រុងកំពង់ចាម | |
---|---|
ក្រុង | |
ភូមិបណ្ដែតទឹកនៅកំពង់ចាម | |
កូអរដោនេ: 12°00′N 105°27′E / 12.000°N 105.450°E | |
ប្រទេស | ![]() |
ខេត្ត | កំពង់ចាម |
ស្រុក | Kampong Cham District |
រដ្ឋាភិបាល | |
• ប្រភេទ | City municipality |
រយៈកំពស់ | ២០ m (៧០ ft) |
ប្រជាជន (2008)[១] | |
• សរុប | ១១៨២៤២ |
ល្វែងម៉ោង | កម្ពុជា (ម.ស.ស.+7) |
ក្រុងកំពង់ចាម[កែប្រែ]
ការវិវត្តន៍អត្តន័យនៃពាក្យកំពង់ចាមក្លាយមកពីពាក្យថាកំពង់ចាំ ដោយសារភាសានិយាយពាក្យថារង់ចាំអាចជំនួសពាក្យចាំ ទើបប្រជាជនយើងរស់នៅទីនេះទម្លាប់ហៅតៗគ្នាថាកំពង់ចាំ។ ក្រោយមកប្រជាជនចេះតែប្រផ្តុំគ្នាច្រើនមករស់នៅទីនេះបង្កើតជាមជ្ឃមណ្ឌលពាណិជ្ជកម្មផ្លូវទឹកយ៉ាងសំខាន់នៅសម័យនោះ ហើយពាក្យកំពង់ចាំបានក្លាយជាកំពង់រង់ចាំក្រោយមកក្លាយជាទៅជាកំពង់ចាមមកដល់សព្វថ្ងៃនេះ។ សូមបញ្ជាក់ថា សម័យនោះកំពង់ចាមជាដីកោះ ឬជាទួលដែលជាកន្លែងសំចតមានសំពៅ ទូកក្តោង ដើម្បីចាំគ្នាតែប៉ុណ្ណោះយូរៗទៅគេនាំគ្នានិយាយតៗគ្នាថាកំពង់ចាំ ឬកំពង់រង់ចាំ រហូតត្រឹមពាក្យកំពង់ចាម។ ឈ្មោះកំពង់ចាមមិនមានទាក់ទងឈ្មោះជនជាតិភាគតិចរស់នៅតាមដងទន្លេមេគង្គទេ[២]។
រដ្ឋបាល[កែប្រែ]
ក្រុងកំពង់ចាមចែកចេញជា៤សង្កាត់មានចំនួន៣១ភូមិ ដែលស្ថិតនៅជាប់ដងទន្លេមេគង្គត្រើយខាងលិចតភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គនៃស្រុកត្បូងឃ្មុំរបស់ខេត្តត្បូងឃ្មុំ ដោយស្ពានគីហ្សូណា ដែលកជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ហើយស្ពាននេះអាចសម្រួលដល់ការធ្វើដំណើរទៅបណ្តាលខេត្តនានាដូចជា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនៈគីរី និថខេត្តមណ្ឌលគីរី។ ក្រុងកំពង់ចាម ត្រូវបានបែងចែកជា ៤ សង្កាត់ រួមមាន ៖
ប្រវត្តិ[កែប្រែ]
ក្រុងកំពង់ចាម ត្រូវបានបង្កើតឡើងតាមដំណាក់កាលដូចខាងក្រោម ៖
- ស្រុកកំពង់ចាម ត្រូវបានកាត់ចេញពី ស្រុកកំពង់សៀម ដោយយកឃុំចំនួន៤ មានឃុំបឹងកុក ឃុំកំពង់ចាម ឃុំវាលវង់ និង ឃុំសំបួរមាស ។ ទីតាំងសាលាស្រុកស្ថិតនៅតាមបណ្តោយផ្លូវ ទល់មុខមន្ទីរពេទ្យកុមារខេត្តកំពង់ចាម ។
- ស្រុកកំពង់ចាម ត្រូវបានផ្លាស់ឈ្មោះទៅជា ក្រុងកំពង់ចាម រីឯឃុំត្រូវផ្លាស់ឈ្មោះទៅជាសង្កាត់ ដែលមាន៤សង្កាត់ សង្កាត់បឹងកុក សង្កាត់កំពង់ចាម សង្កាត់វាលវង់ និង សង្កាត់សំបួរមាស ។ ចំណែកសាលាក្រុងស្ថិតនៅទីតាំងសាលាស្រុកចាស់ ។
វិស័យអប់រំ[កែប្រែ]
- សាលាបឋមសិក្សាឧត្តរ
- សាលាបឋមសិក្សាទក្សិណ
- សាលាបឋមសិក្សាវាលវង់
- វិទ្យាល័យព្រះសីហនុ
- វិទ្យាល័យ សំបួរមាស
- វិទ្យាល័យហ៊ុនសែនបឹងកុក
- សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តកំពង់ចាម
- សាលាជាតិកសិកម្ម កំពង់ចាម
- សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តកំពង់ចាម
- សាកលវិទ្យាល័យកំពង់ចាម
វិស័យពុទ្ធចក្រ[កែប្រែ]
សេដ្ឋកិច្ច[កែប្រែ]
កន្លែកំសាន្ត[កែប្រែ]
តំណក្រៅ[កែប្រែ]
ឯកសារពិគ្រោះ[កែប្រែ]
- ↑ 2008 Census Archived from the original on 2013-01-11
- ↑ ដកស្រង់ចេញពីឯកសារបារាំង ឆ្នាំ១៩០៧
|
|