Jump to content

បញ្ជីព្រះមហាក្សត្រកម្ពុជា៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
មិន​ធ្វើ​វិញ​នូវ​កំណែ​ប្រែ 299666 ដោយ​ Kongsamrithoudom (ការពិភាក្សា​) due to vandalism
ស្លាក: មិនធ្វើវិញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
(ចំណារពន្យល់ត្រូវបានលុបចេញ)
ស្លាក: Reverted Emoji កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី១៖ បន្ទាត់ទី១៖
{{Infobox Monarchy
{{Infobox Monarchy
|font_color = black
|font_color = black
|royal_title = ព្រះមហាក្សត្រីបានទេវតាញ័រមៀនរ្រឹកបង្ហោះសារ.រកម្ចាស់បងនរោដ្ដមសីហាកមុន្នីមៀនផែនការ.អតឆ្លើយតបចឹងម្ចាស់បង2024🏇👪
|royal_title = ព្រះមហាក្សត្រ
|realm = កម្ពុជា
|realm = កម្ពុជា
|coatofarms = Royal Arms of Cambodia.svg
|coatofarms = Royal Arms of Cambodia.svg

កំណែនៅ ម៉ោង០៦:១៣ ថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤

ព្រះមហាក្សត្រីបានទេវតាញ័រមៀនរ្រឹកបង្ហោះសារ.រកម្ចាស់បងនរោដ្ដមសីហាកមុន្នីមៀនផែនការ.អតឆ្លើយតបចឹងម្ចាស់បង2024🏇👪នៃកម្ពុជា
រាជាធិបតេយ្យ

ព្រះរាជសិង្ហាកម្ពុជា
កំពុងសោយរាជ្យ:
នរោត្តម សីហមុនី

ទូលហៅ: ព្រះករុណា
កំណើត: ដើមសតវត្សទី១ គ.ស ៥២

ព្រះមហាក្សត្រកម្ពុជាគឺជា ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ។ របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ សម្រាប់គ្រងរាជ្យសម្បត្តិឡើយ។ ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា ព្រះរាជានុសិទ្ធិ។

តំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ:

នៅពេលព្រះមហាក្សត្រទ្រង់ចូលទិវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទិវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និង ទី ៣ នៃមាត្រា ១១ ថ្មី។ ក្នុងរយៈវេលា ៧ ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជ្យសម្បត្តិ។

សមាសភាពនៃក្រុមប្រឹក្សារាជ្យសម្បត្តិមាន៖

  • ប្រធានព្រឹទ្ធសភា
  • ប្រធានរដ្ឋសភា
  • នាយករដ្ឋមន្ត្រី
  • សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
  • អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា
  • អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ឋសភា

ការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ។ ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សាហើយដែលជាព្រះរាជបច្ឆាញាតិ នៃព្រះមហាក្សត្រ អង្គឌួង ឬ ព្រះមហាក្សត្រ នរោត្តម ឬ ក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ។ មុនចូលគ្រងរាជ្យសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤។ ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និង ជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ និង ការទូត។ ប្រការដែលព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទី ១ នៃមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត។ ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ។ ព្រះរាជសារនេះ ព្រឹទ្ធសភា និង រដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាឡើយ។ ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និង ទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី។ ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍ នៃប្រទេសជាតិ។ តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និង យោធា ឯកអគ្គរាជទូត និង ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព។ តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ ដកចៅក្រមផ្នែកយុត្តាធិការ។ នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។ ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃឧត្ដមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និង អនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និង អនុសញ្ញាទាំងនេះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និង លើកលែងទោស។ ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពី គណៈរដ្ឋមន្ត្រី។ ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខានៅ លើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់ សិទ្ធិ។ ព្រះមហាក្សត្រ ទ្រង់បង្កើត និង ប្រទានគ្រឿងឥស្សរិយយសជាតិ។ ព្រះមហាក្សត្រ ទ្រង់សម្រេចប្រទានឋានន្តរសក្ដិ ឋានៈយោធា និង ស៊ីវិលតាមច្បាប់កំណត់។ ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះ មហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ ថ្មី។​ [] []

គ្រឿងរាជព្រះមហាក្សត្រកម្ពុជា

ព្រះចៅក្រុងកម្ពុជា មានទំនៀមទំម្លាប់ប្រពៃណីតាំងតែពីរដ្ជកាលបុរាណមកថា ក្សត្រទាំងឡាយណាដែលរាជាភិសេកគ្រងរាជសម្បត្តិសោយរាជជា ព្រះមហាក្សត្រ ពេញលក្ខណះបានលុះត្រាតែមានគ្រឿងទ្រង់រាជ គឺ ព្រះខាន់រាជ្យ១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចរក្សត្រ ប៉ុនែ្តចំណេរក្រេាយមកគេបានបញ្ចូលព្រះលំពែងជ័យ និង ព្រះខ័នរាជ្យ ចូលទៅជាគ្រឿង បញ្ចកុដភ័ណ្ឌ ឬ រាជកុដភ័ណ្ឌ ទៅវិញ ៕

គ្រឿងរាជកុដភ័ណ្ទទាំង៥ នៃព្រះចៅក្រុងកម្ពុជា រួមមាន ៖

  • ១. ព្រះ​ខ័ន​រាជ្យ ៖ គឺ​ជា​ដាវ​ដ៏​ពិសិដ្ឋ​កសាង​អំពី​មាស ជា​កេរមរតក តាំង​ពី​ព្រះមហាក្សត្រ​សម័យ​អង្គរ។ អាវុធ​ដ៏​ជា​ទីសក្ការៈ​នេះ​ត្រូវ​បាន​គេ​កសាង​ឡើង​ប្រកប​ដោយ​សោភ័ណ្ឌភាព​ខ្ពស់ ដែល​មាន​ក្បូរក្បាច់​រចនា ដ៏​វិសេសវិសាល ហើយ​ក៏​ជា​អាវុធ​ពិសេស​បំផុត​សម្រាប់​ព្រះមហាក្ស័ត្រិយ៍​គ្រង​រាជ្យ​ក្នុង​សន្តិភាព និង​យុត្តិធម៌។ ព្រះខ័នរាជ​មាន​ប្រវែង ១,១០ម៉ែត្រ។ ព្រខ័នរាជ្យជាអាវុធដ៏ពិសិទ្ធដែលត្រូវតែនៅជាប់ព្រះកាយព្រះមហាក្សត្រ អាវុធនេះទ្រង់មិនអាចយកមកប្រេីប្រាស់ជាមួយសាមញ្ញជនបានឡេីយ លុះត្រាតែប្រេីប្រាស់សម្រាប់សម្លាប់ មេទ័ព ឬ ព្រះចៅក្រុងនគរដ៏ទៃ ៚
  • ២. ព្រះមកុដរាជ្យ ៖ កសាង​អំពី​មាស​ទម្ងន់​១គីឡូក្រាម និង​មាន​ដាំ​លម្អ​ទៅ​ដោយ​ត្បូង​ពេជ្រ​ចំនួន

២០​៨៦គ្រាប់ ហើយ​ដែល​ព្រះមហាក្សត្រ ទ្រង់​គ្រង​តែ​ថ្ងៃ​សោយរាជ្យ​សម្បត្តិប៉ុណ្ណោះ។

  • ៣. ព្រះ​វាលវីជនី ៖ គឺ​ជា​ផ្លិត​ធ្វើ​អំពី​រោម​សត្វ ក្ងោកស និង​ដង​អំពី​មាស សម្រាប់​ប្រើ​ក្នុង​ព្រះរាជ​ពិធី​រាជា​ភិសេក។
  • ៤. ព្រះ​សុពណ៌បាទុកា ៖ គឺ​ជា​ស្បែក​ជើង​ធ្វើ​អំពី​មាស​សុទ្ធ សម្រាប់​ព្រះ​មហាក្សត្រ​គ្រង​នៅ​ថ្ងៃ​ឡើង​សោយរាជ្យ។
  • ៥. ព្រះមហាស្វេតឆ័ត្រ ៖ ជាឆ័ត្រដ៏ប្រណិតធេី្វអំពីក្រណាត់ សូត្រមាស មានថ្នាក់ ៩ ជាន់ សម្រាប់ដាក់គ្រងលេីព្រះរាជបល័្លង។

សំនួរ ៖ ហេតុអ្វីព្រះមហាក្សត្រ នរោត្ដម សីហមុនី ទ្រង់មិនគ្រងមកុជ និង កាន់ព្រះខ័នរាជ្យ នាថៃ្ងរាជាភិសេកសោយរាជសម្បត្តិកាលពីឆ្នាំ ២០០៤ ៚ ចមេី្លយ ៖ បានជាទ្រង់មិនគ្រងគ្រឿងទ្រង់រាជ ព្រោះថាទ្រង់ជាព្រះមហាក្សត្រគ្រងរាជដោយប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ទ្រង់មិនកាន់អំណាចឡេីយ ហេតុដូចនេះបានជានាថៃ្ងគ្រងរាជសម្បត្តិ គ្រឿងទ្រង់រាជ ទាំង៥ ត្រូវបានដាក់តាំងបូជាជាតំណាង ៚

គួរបញ្ជក់ផងដែលថា គ្រឿងទ្រង់រាជ្យនៃនគរក្រុងកម្ពុជាដែលបានប្រេីប្រាស់មករាប់រយឆ្នាំ នៃរាប់ជំនាន់ស្តេចត្រូវបានបាត់បង់អស់នៅក្នុងសម័យកម្ពុជានៃសង្គ្រាមផ្ទៃក្នុង | Cambodia of Civil War (គ.ស ១៩៧០-១៩៩២) ឯគ្រឿងគ្រងរាជដែលប្រេីក្នុងរជ្ជកាលព្រះបាទ នរោត្ដម សីហនុ ជាគ្រឿងដែលធេី្វឡេីងវិញនៅក្រេាយឆ្នាំ ១៩៩៣ ៕ []

បាវចនាព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជា

ព្រះមហាក្សត្រកម្ពុជាក្នុងគ្រប់សម័យកាល

សម្គាល់:កាលបរិច្ឆេទទាំងអស់ក្នុងគ្រឹស្តសករាជ។

ហ៊្វូណន នគរភ្នំ​ រឺ​ អាណាចក្រភ្នំ រឺ វ្យាធបុរៈ (៦៨–៦២៧ គ.ស.)

លេខរៀង ព្រះបរមនាម ព្រះនាមផ្សេងទៀត រាជ្យ
០១ សោម មិនស្គាល់ មុ.គ.ស. - 0១ គ.ស.
០២ សោមា លីវយី​ (ចិនហៅ)​
(រឿងទេវកថាខ្មែរ: នាងនាគ)
ប្រ.ពាក់កណ្ដាលសតវត្សទី១-៥២ នៃគ.ស
០៣ កៅណ្ឌិន្យទី១ ហ៊ុនទៀន(ចិនហៅ)​
(រឿងទេវកថាខ្មែរ: ព្រះថោង)
ក្រោយមកទៀតក្នុងសតវត្សរ៍ទី១
០៤ មិនស្គាល់ មិនស្គាល់ ក្រោយមកទៀតក្នុងសតវត្សរ៍ទី២
០៥ ហ៊ុនប៉ានហួង (ហៅតាមចិន)​ ហ៊ុនផានខ្វាង​ (ចិនហៅ)​ ក្រោយមកទៀតក្នុងសតវត្សរ៍ទី២-១៩៨
០៦ ផានផាន (ហៅតាមចិន)​ ហ៊ុនផានផាន (ចិនហៅ)​ ១៩៨-២០១
០៧ ស្រីមារៈ ហ្វាន់ចេម៉ាន់ (ចិនហៅ)​ ២០១-២២៥
០៨ មិនស្គាល់នាមដើម ផ្វានជិនឝឹង (ហៅតាមចិន) ២២៥
០៩ ធរណីន្ទ្រវម៌្ម Fàn Zhān ២២៥-២៤៤
១០ មិនស្គាល់នាមដើម ផ្វានឆាង (ហៅតាមចិន)​ ២៤៤
១១ អស្សាជយ ហ្វាន់ស៊ីយុន (ចិនហៅ)​ ២៤៤-២៨៩
១២ មិនស្គាល់ មិនស្គាល់ ២៨៩-៣៥៧
១៣ មិនស្គាល់ Tiānzhú Zhāntán ៣៥៧-៤១០
១៤ កៅណ្ឌិន្យទី២ កៅឆេយូ (ចិនហៅ)​ ៤១០-៤៣៤
១៥ ស្រីឥន្ទ្រវរ្ម័ន Chílítuóbámó ៤៣៤-៤៣៥
១៦ មិនស្គាល់ មិនស្គាល់ ៤៣៥-៤៣៨?
១៧ មិនស្គាល់ មិនស្គាល់ ៤៣៨?-៤៨៤
១៨ កៅណ្ឌិន្យជ័យវរ្ម័ន ចោយេប៉ាម៉ោ (ចិនហៅ)​ ៤៨៤-៥១៥
១៩ រុទ្រវម៌្ម លីវតោប៉ាម៉ោ (ចិនហៅ)​ ៥១៤-៥៥០
សង្គ្រាមហ្វូណន-ចេនឡា: ៥៥០-៦២៧
២០ (Pvirakvarman I) មិនស្គាល់ ៥៥០-៦០០
២០ (Mhenteractvarman I) មិនស្គាល់ ៦០០-៦១៥
២១ (Nteractvarman I) មិនស្គាល់ ៦១៥-៦២៧

ចេនឡា (៥៥០—៨០២)

លេខរៀង ព្រះបរមនាម រាជ្យ
ឝ្រុតវម៌្ម ៥៥០-៥៥៥
ឝ្រេឝ្ឋវម៌្ម ៥៥៥-៥៦០
វីរវម៌្ម ៥៦០-៥៧៥
ព្រះនាងកម្វុជរាជលក្ឝ្មី ៥៧៥-៥៨០
ភវវរ្ម័នទី១ ៥៨០-៦០០
មហិន្ទ្រវរ្ម័ន ៦០០-៦១៦
ឦសានវរ្ម័នទី១ ៦១៦-៦៣៥
ភវវរ្ម័នទី២ ៦៣៩-៦៥៧
ជ័យវរ្ម័នទី១ ៦៥៧-៦៨១
ព្រះនាងជ័យទេវី ៦៨១-៧១៣

អង្គរ (៨០២-១៤៣១)

លេខរៀង ព្រះបរមនាម ព្រះនាមផ្ទាល់ រាជ្យ
ជយវម៌្មទី៣ មិនស្គាល់ ៨០២-៨៥០
ជយវម៌្មទី៤ មិនស្គាល់ ៨៥០-៨៧៧
រុទ្រវម៌្មទី២ ឥន្ទ្រវម៌្ម ?-?
ប្ឫថិវេន្ទ្រវម៌្ម ឥន្ទ្រវម៌្ម ?-?
ឥន្ទ្រវម៌្មទី១ ឥន្ទ្រវម៌្ម ៨៧៧-៨៨៩
យឝោវម៌្មទី១ យឝោវធ៌ន ៨៨៩
ហឝ៌វម៌្មទី២ ហឝ៌វម៌្ម ៨៨៩-៩២៥
ឦឝានវម៌្មទី២ ឦឝានវម៌្ម ៩២៥-៩២៨
ជយវម៌្មទី៥ ជយវម៌្ម ៩២៥-៩៤១
១០ ហឝ៌វម៌្មទី៣ ហឝ៌វម៌្ម ៩៤១-៩៤៤
១១ រាជេន្ទ្រវម៌្មទី២ រាជេន្ទ្រវម៌្ម ៩៤៤-៩៦៨
១២ ជយវម៌្មទី៦ ជយវម៌្ម ៩៦៨-១០០១
១៣ ឧទយាទិត្យវម៌្មទី១ ឧទយាទិត្យវម៌្ម ១០០១-១០០២
១៤ ជយវីរវម៌្ម ជយវីរវម៌្ម ១០០២-១០០៨
១៥ សូយ៌្យវម៌្មទី១ សូយ៌្យវម៌្ម ១០០២-១០៥០
១៦ ឧទយាទិត្យវម៌្មទី២ ឧទយាទិត្យវម៌្ម ១០៥០-១០៦៦
១៧ ហឝ៌វម៌្មទី៤ ហឝ៌វម៌្ម ១០៦៦-១០៨៥
១៨ ន្ឫបតេន្ទ្រវម៌្មទី២ ន្ឫបតេន្ទ្រវម៌្ម ១០៨៥-១១១៣
១៩ ជយវម៌្មទី៧ ជយវម៌្ម ១០៨០-១១០៧
២០ យុវរាជទី២ មិនស្គាល់ ១១០៧-?
២១ ធរណេន្ទ្រវម៌្មទី២ ធរណេន្ទ្រវម៌្ម ១១០៧-១១១៣
២២ សូយ៌្យវម៌្មទី២ សូយ៌្យវម៌្ម ១១១៣-១១៥០
២៣ ហឝ៌វម៌្មទី៥ ធរណេន្ទ្រវម៌្ម ១១៥០-១១៥១
២៤ ធរណេន្ទ្រវម៌្មទី៣ ធរណេន្ទ្រវម៌្ម ១១៥១-១១៦?
២៥ យឝោវម៌្មទី២ យឝោវម៌្ម ១១៦?-១១៦៥
២៦ ត្រិភុវនាទិត្យវម៌្ម ត្រិភុវនាទិត្យវម៌្ម ១១៦៥-១១៧៧
ការលុកលុយរបស់ចាម: ១១៧៧-១១៨១
២៧ ជយវម៌្មទី៨ ជយវធ៌ន ១១៨១-១២១៨
២៨ ឥន្ទ្រវម៌្មទី២ ឥន្ទ្រវម៌្ម ១២២០-១២៤៣
សៀមបានបង្កើតនៅឆ្នាំ១២៣៨កំឡុងរជ្ជកាលនៃឥន្ទ្រវម៌្មដោយ ពុកឃុន ស្រីឥន្ទ្រាទិត្យនៅសុខោទ័យ មួយក្នុងចំណោមខេត្តខ្មែរ ។
២៩ ជយវម៌្មទី៩ ជយវម៌្ម ១២៤៣-១២៩៥
៣០ ស្រេន្ទ្រវម៌្មទី២ ឥន្ទ្រវរម៌្មទី៣ ១២៩៥-១៣០៨
៣១ ស្រេន្ទ្រជយវម៌្ម ឝ្រីជយវម៌្ម ១៣០៨-១៣២៧
៣២ ជយវម៌្មទី១០ សីហនុរាជ ១៣២៧-១៣៣?
៣៣ អង្គជ័យ ពញាជ័យ ១៣៣៦-១៣៤០
៣៤ និព្វានបាទ និព្វានចក្រ ១៣៤០-១៣៤៦
៣៥ សិទ្ធានរាជា ១៣៤៦-១៣៤៧
៣៦ លំពង្សរាជា លំពង្សរាជា ១៣៤៧-១៣៥៣
ការលុកលុយរបស់សៀម: ១៣៥២-១៣៥៧
៣៧ បាសាត ១៣៥៣-១៣៥៥
៣៨ បាអាត ១៣៥៥-១៣៥៥
៣៩ កំបង់ពិសី ១៣៥៥-១៣៥៧
៤០ ស្រីសុរិយោវង្ស រឺ ស្រីសុរិយោទ័យទី១ ១៣៥៧-១៣៦៦
៤១ បរមរាមាធិបតី បរមរាមា ១៣៦៦-១៣៧៣
៤២ ធម្មាសោករាជ រឺ បរមសោករាជ ធម្មាសោក ១៣៧៣-១៣៩៤
ការលុកលុយរបស់សៀម: ១៣៩៤ (៥ខែ) ។
៤៣ ឥន្ទរាជា ពញាព្រែក ១៣៩៤-១៤០១
៤៤ ស្រីសុរិយោពណ៌ទី២ រឺ បរមរាជាទី២ ពញាយ៉ាត ១៤០១-១៤៦៣

- សម័យអាណានិគមជប៉ុន (ឆ្នាំ១៩៤១-១៩៤៥)

- សម័យសង្គមរាស្រ្តនិយម ឬព្រះរាជាណាចក្រកម្ពុជាទី១ (ឆ្នាំ១៩៥៣- ១៩៧០)

- សម័យសាធារណរដ្ឋខ្មែរ ឬសម័យ លន់ ណុល (ឆ្នាំ១៩៧០-១៩៧៥)

- សម័យកម្ពុជាប្រជាធិបតេយ្យ ឬសម័យ ប៉ុល ពត (ឆ្នាំ១៩៧៥- ១៩៧៩)

- សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា (ឆ្នាំ១៩៧៩ -១៩៨៩)

- សម័យរដ្ឋកម្ពុជា (ឆ្នាំ១៩៨៩- ១៩៩១)

- សម័យអ៊ុនតាក់ ក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ (ឆ្នាំ១៩៩២-១៩៩៣)

- សម័យព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជាណាចក្រកម្ពុជាទី២ (ឆ្នាំ១៩៩៣ -បច្ចុប្បន្ន)

ឯកសារយោង

  1. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា-(Constitutional)
  2. ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា Constitutional Council of Cambodia CCC.gov.kh
  3. @ Royal du Cambodge, Published: 7 January 2017