Jump to content

ខេត្តកំពង់ឆ្នាំង

ពីវិគីភីឌា
កំពង់ឆ្នាំង
ខេត្ត
ភ្នំនាងកង្រីនៅខេត្តកំពង់ឆ្នាំង
ភ្នំនាងកង្រីនៅខេត្តកំពង់ឆ្នាំង
ផែនទីកម្ពុជាផ្ដិតពណ៌ខេត្តកំពង់ឆ្នាំង
ផែនទីកម្ពុជាផ្ដិតពណ៌ខេត្តកំពង់ឆ្នាំង
ប្រទេស កម្ពុជា
ទីរួមខេត្តក្រុងកំពង់ឆ្នាំង
រដ្ឋាភិបាល
 • អភិបាលឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ (តាំងពីឆ្នាំ ២០២១)
ផ្ទៃក្រឡា
 • សរុប៥៥២១ គម2 (២១៣២ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាចំណាត់ថ្នាកទី១៥
ប្រជាជន (២០១១)
 • សរុប៤៧២៦១៦
 • ចំណាត់ថ្នាក់ចំណាត់ថ្នាក់ទី១៣
 • សន្ទភាព៨៦/km2 (២២០/sq mi)
 • ចំណាត់ថ្នាក់សន្ទភាពចំណាត់ថ្នា់ទី១៥
ល្វែងម៉ោងម៉ោងបទដ្ឋានកម្ពុជា (ម.ស.ស.+៧)
ក្រមអ.ម.អ. ៣១៦៦KH-២

កំពង់ឆ្នាំង (អ.ស.អ.: [kɑmpɔːŋ cʰnaːŋ]) ជាខេត្តមួយ ស្ថិតនៅភាគកណ្តាលនៃប្រទេស កម្ពុជា។ ខេត្តកំពង់ឆ្នាំង ជាខេត្តល្បីខាងផលិតក្អមឆ្នាំងមានគុណភាពល្អ អំពីដី។ ខេត្តជិតខាងគឺ (ពីខាងជើងតាមទ្រនិចនាឡិកាវិល) កំពង់ធំ កំពង់ចាម កណ្ដាល កំពង់ស្ពឺ និង ពោធិ៍សាត់ក្រុងទីរួមខេត្តកំពង់ឆ្នាំងគឺក្រុងកំពង់ឆ្នាំង

ភូមិសាស្ត្រ

[កែប្រែ]

ខេត្តកំពង់ឆ្នាំង​ស្ថិតនៅភាគកណ្ដាលប្រទេសកម្ពុជា។ ខេត្តកំពង់ឆ្នាំងមាន​ព្រំប្រទល់​ខាងជើងជាប់ខេត្តកំពង់ធំ ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខាងលិចជាប់ខេត្តពោធិ៍សាត់។ ខេត្តនេះស្ថិតនៅចម្ងាយប្រមាណ ៩១ គ.​ម. ពីរាជធានី​ភ្នំពេញ

ខេត្តកំពង់ឆ្នាំង​មានអាកាសធាតុក្ដៅហើយសើមដូចបណ្ដាខេត្តទូទាំង​ប្រទេសកម្ពុជាដទៃទៀតដែរ។ រដូវវស្សា​ចាប់ពីខែ ឧសភា ដល់ខែ តុលា (សីតុណ្ហភាពពី ២៧ ទៅ ៣៥អង្សា សំណើម ៩០ % ) រដូវរងារពីខែ វិច្ឆិកា​ ដល់ខែ មីនា (សីតុណ្ហភាពពី ១៨ ទៅ ២៨ អង្សា) និងរដូវក្ដៅពីខែ មីនា ដល់ ខែ ឧសភា (សីតុណ្ហភាពពី ២៨ ទៅ ៣៦ អង្សា)។

វាគឺស្ថិតក្នុងវាលល្បប់ចំកណ្ដាលប្រទេសកម្ពុជានិងត្រូវនាំមកដោយទន្លេសាប ដៃនៃទន្លេមេគង្គ។ ទីក្រុងរាជធានីភ្នំពេញច្បាស់ជាលូតរហូតដល់វាព័ទ្ធជុំវិញដោយព្រំដែនខេត្តកំពង់ឆ្នាំងជាមិនខាន។

ប្រវត្តិ

[កែប្រែ]

សំណល់បុរាណវត្ថុពីតំបន់នេះត្រូវបានគេដឹងថាចំណោមវត្ថុបុរាណជាច្រើនដែលគេរកឃើញនោះគឺមកពីទ្វារវត្តី អតីតនគរមួយដែលបច្ចុប្បន្នស្ថិតក្នុងប្រទេសថៃសព្វថ្ងៃ ដោយចុះកាលបរិច្ឆេទពីសតវត្សទី៦ ដល់ ទី១១។[ប្រភព?]

ខេត្តកំពង់ឆ្នាំងកាលពីប៉ុន្មានសតវត្សកន្លងទៅគឺជាទីក្រុងឆ្នេរនៅតាមច្រកផ្លូវរវាង ចិន និង ឥណ្ឌា ដោយសារតែការហូរនាំដីល្បប់ពីទន្លេមេគង្គ ខ្សែឆ្នេរបានកាន់តែឃ្លាតឆ្ងាយពីសមុទ្រឆ្ងាយៗទៅ។ នៅពេលដែលទន្លេសាបបានផ្លាស់ប្ដូរខ្សែទឹកហូររបស់វា ទីក្រុងនេះក៏បានបាត់បង់ប្រភពទឹកដ៏សំខាន់របស់ខ្លួន និងដូច្នេះវាក៏បានក្លាយជារហោស្ថាន ប្រជាជនក៏រើលំនៅទៅកាន់ទីក្រុងមួយដែលគេហៅថា កំពង់ត្រឡាច។ ទីក្រុងមួយបានកកើតបន្តិចៗម្ដងជុំវិញទីនោះ ដែលនាំមកនូវជីវិតថ្មីដល់កំពង់ឆ្នាំង។ សារមន្ទីរមួយបង្ហាញនូវកំណត់ត្រាបុរាណវិទ្យាអំពីប្រវត្តិរបស់ទីក្រុងមួយនេះ។

និមិត្តរូប

[កែប្រែ]

រូបនិមិន្តសញ្ញាតំណាងខេត្តគឺ រូបឆ្នាំងដី ដើមឈើហូបផ្លែប្រចាំខេត្តគឺដើមចាន់។ ពាក្យស្លោកប្រចាំខេត្ត គឺ ក្រូចថ្លុងផ្អែម អង្ករឆ្ងាញ់ ស្រីស្រស់ស្អាតៗ

បំណែងចែករដ្ឋបាល

[កែប្រែ]

ខេត្តនេះត្រូវបានបែកចែកទៅជា ៨ ស្រុក-ក្រុង។ ស្រុកត្រូវបានបែងចែកបន្តទៅទៀតជា ៦៦ ឃុំ និង ៥៦៩ ភូមិ។ មានក្រុងមួយ ហើយនិង ៤ សង្កាត់។ ក៏មានអង្គការរដ្ឋបាលឃុំចំនួន ១០២។


ខេត្តកំពង់ឆ្នាំង

ក្រមស្រុក-ក្រុង ស្រុក-ក្រុង ឈ្មោះជាឡាតាំង ចំនួនឃុំ-សង្កាត់
០៤០១ បរិបូណ៌ Baribour ១១
០៤០២ ជលគីរី Chol Kiri
០៤០៣ កំពង់ឆ្នាំង Kampong Chhnang
០៤០៤ កំពង់លែង Kampong Leaeng
០៤០៥ កំពង់ត្រឡាច Kampong Tralach ១០
០៤០៦ រលាប្អៀរ Rolea B'ier ១៣
០៤០៧ សាមគ្គីមានជ័យ Sameakki Mean Chey
០៤០៨ ទឹកផុស Tuek Phos
ចំនួនឃុំ-សង្កាត់សរុប
  • ៦៦ឃុំ
  • ៤សង្កាត់

ស្ថានីយ៍វិទ្យុ

[កែប្រែ]
  1. Angel FM 90.7Mhz
  2. Sweat FM 104.70Mhz
  3. វីទ្យុជាតិ FM 92.3Mhz
  4. រឹទ្ធីសែន FM 99.75Mhz
  5. My FM 98.70MHz ខេត្តកំពង់ឆ្នាំង
  6. សេកមាស FM 105.30Mhz

ទេសចរណ៍

[កែប្រែ]

តំបន់ទេសចរណ៍ធម្មជាតិ និងកែច្នៃ

1.ទំនប់ធារាសាស្ត្រអាចាង (ស្រុកបរិបូណ៌)

2.ទំនប់ធារាសាស្ត្រលំហាច(ស្រុកបរិបូណ៌)

3.ទឹកធ្លាក់ថ្មរក្រាល(ស្រុកទឹកផុស)

4.ទឺកធ្លាក់ស្រែអំពិល(ស្រុកទឹកផុស)

5. រមណីយដ្ឋានខ្សាច់ស (ស្រុកបរិបូណ៌) មានទីតាំងស្ថិតនៅក្នុងភូមិតាំងត្រពាំង ឃុំពេជចង្វារ ស្រុកបរិបូណ៌ ចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីទីរួមស្រុកបរិបូណ៌ (ផែនទី) ។ ទីតាំងនេះស្ថិតនៅលើដងស្ទឹងបរិបូណ៌ ដែលស្ថិតនៅខាងលើស្ពានអញ្ចាញរូង។ ទីនេះមានឆ្នេរខ្សាច់ស្រស់ស្អាត រួមទាំងមានទឹកសម្រាប់លេងកម្សាន្ត និងមានកន្លែងថតរូបស្អាតៗ។

ប្រាសាទ

[កែប្រែ]
  1. ប្រាសាទ​កំពង់ព្រះ​
  2. ប្រាសាទតូច
  3. ប្រាសាទថ្មមប្តី ឬប្រាសាទស្លុតី
  4. ប្រាសាទប្រុស ឬប្រាសាទសក្ល
  5. ប្រាសាទ​ពណ្ណរាយ​
  6. ប្រាសាទព្រះស្រី
  7. ប្រាសាទស្រី

វប្បធម៌ និងសិល្បៈ

[កែប្រែ]

របាំស្នែងទន្សោង

[កែប្រែ]

របាំស្នែងទន្សោង ដើម្បីចង់ដឹងប្រវត្តិនៃរបាំនេះកាន់តែច្បាស់សូមចុចលើពាក្យខាងដើម (របាំស្នែងទន្សោង) ឬចុចលើលីងតំណរនេះ https://drive.google.com/file/d/1RNBkaTbzp-H0jnSByoDNrsIo9xCfS8sH/view?usp=drive_link នេះជាប្រវត្តិខ្លះរបស់របាំស្នែងទន្សោង។

សេចក្តីផ្តើម

[កែប្រែ]

ក្នុងសៀវភៅសិក្សាគោលអក្សរសាស្ត្រខ្មែរ ថ្នាក់ទី ១១ របស់ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជា​​ណាចក្រកម្ពុជា បានរំលេចឡើងនៃរបាំស្នែងទន្សោងលើក្របទំព័រមុខ រួមទាំងបញ្ចូលក្នុងអត្ថបទស្តាប់។ នេះគឺជាកេរមត៌កដ៏មានតម្លៃ ដែលបន្សល់ទុកមកតាំងពីដូនតា រហូតមកទល់ពេលបច្ចុប្បន្ន ប៉ុន្តែវាហាក់បីសាបរលៀបមិនសូវមានអ្នកលើកយកមកសម្តែងច្រើនឡើយ។ បើចង់មើលការសម្តែងដ៏រស់រវើកនេះ គេឃើញតាមរយៈវីឌីអូឯកសារដែលសម្តែងដោយក្រុមសិល្បៈនៃសាលាមធ្យមវិចិត្រសិល្បៈ ហើយសូម្បីតែក្រុមដែលមានសម្តែងរបាំស្នែងទន្សោងនេះនាពេលបច្ចុប្បន្ន ក៏ជាក្រុមនៃសាលាមធ្យមវិចិត្រសិល្បៈដែរ។ ​ហើយចំណែកនៅឯភូមិសាស្ត្រឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក៏មានប្រជាជនតិចតួចណាស់ដែរ ដែលចេះចាំនូវទម្រង់លេងនៃរបាំនេះ ព្រមទាំងចង្វាក់ភ្លេងដែលលេងកំដរក៏គេមិនសូវដឹង តែចំពោះទំនុកច្រៀងវិញប្រជាជនតំបន់នេះចេះច្រៀងបានខ្លះ បែបសើចកំសាន្ត ព្រោះទាំងទំនុក និងអត្ថន័យវាមានភាពកំប្លុកកំប្លែង។ មិនត្រឹមតែប៉ុណ្ណោះទំនុកច្រៀងនេះ គេច្រៀងបែបជាសំនៀងភាសានិយាយរបស់អ្នកស្រុកផ្ទាល់តែម្តង ដែលអាចហ៊ាននិយាយបានថាអ្នកដែលមិនធ្លាប់ស្តាប់ ឬមិនយល់អំពីគ្រាមភាសាអ្នកភូមិអញ្ចាញរូងនោះមិនដឹងឡើយ។ ខ្ញុំនឹងលើកទំនុកច្រៀងដែលពលរដ្ឋក្មេងចាស់នៅតំបន់ភូមិថ្លុកជ្រៅ និងតំបន់មួយចំនួនទៀតដែលតែងលើកទំនុកនេះមកច្រៀងលេងកំដរបរិយាកាសកម្មវិធីណាមួយ។ ក្នុងឱកាសនេះខ្ញុំសុំរំលេចអនុស្សារីយ៍មួយដែលខ្ញុំបានឮសម្តីលោកតាម្នាក់ឈ្មោះ ដូង ដែលប្រជាប្រិយរបស់គាត់ ត្រូវបានប្រជាជននៃស្រុកបរិបូណ៌ស្គាល់គាត់ថាជាតួរល្ខោនជើងចាស់ម្នាក់ដ៏ល្បីផងដែរ។ លោកតា ដូង ក៏ជាពិធីករដ៏មានវោហារស័ព្ទម្នាក់ គេស្គាល់គាត់តាមរយៈការសម្ភោធន៍សមិទ្ធិផលនានានៅក្នុងស្រុកបរិបូណ៌ អមដំណើរសម្តេចចៅហ្វាយវាំង គង់ សំអុល។ មុនដំណើរមកដល់របស់សម្តេចចៅហ្វាយវាំង លោកតា ដូង តែងឡើងវេទិកានិយាយកំដរអង្គពិធីទាំងមូលកុំអោយស្ងាត់ គាត់តែងលើកឡើងអំពីប្រវត្តិតស៊ូរបស់គាត់ក្នុងវិស័យសិល្បៈ ហើយរឿងជាពិសេសក្នុងឱកាសពិធីសម្ភោធស្ពានដែកអញ្ចាញរូង ឆ្លងស្ទឹងបរិបូណ៌កាលពីឆ្នាំ ២០១៣ គាត់បានលើកឡើងពីទំនុកចម្រៀងនៃរបាំទន្សោងព្រៃព្រាលនេះ ហើយក្នុងអង្គពិធីផ្ទុះសំណើចគឹលកញ្ជ្រៀវ។ ព្រោះតែទំនុកចម្រៀងនៃរបាំទន្សោងព្រៃព្រាលនេះ ដែលទំនុកនេះគឺ៖

ទន្សោងៗផ្រៃផ្រាល          គោរ៉ាលៗកប់ផក់

កញ្ជ្រាំងៗបស់ប៉ក់            ថើមក់ៗក្រហមទែង[1]។

           គ្រាន់តែទំនុកច្រៀងប៉ុណ្ណេះ បានធ្វើឲ្យមនុស្សម្នាសើចសប្បាយក្អាកក្អាយ តែចំពោះអ្នកដែលស្តាប់មិនដឹងរឿង បានត្រឹមឆ្ងល់ពីព្រោះមិនយល់អំពីខ្លឹមសារដែលគេបានច្រៀងឡើយ។ ដែលឃ្លានេះហើយទើបប្រជាជនក្នុងតំបន់រត់មាត់ហៅរបាំប្រពៃណីនេះថា ទន្សោងព្រៃព្រាល ដូចដែលគេច្រៀងនៅទំនុកដើមថា ទន្សោងៗផ្រៃផ្រាល (ដែលផ្រៃផ្រាល មានន័យថា ព្រៃព្រាល) ។ នេះបញ្ជាក់ថាប្រជាជននៅចាំទំនុកច្រៀង និងឈ្មោះរបស់របាំស្នែងទន្សោង ចំណែកទម្រង់លេងវិញពលរដ្ឋមិនដែលមានប្រទះច្រើនឡើយ។                                               

           នៅខែកញ្ញា ឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់លោកសុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានចុះមកស្រាវជ្រាវស្វែងរកអ្នកដែលធ្លាប់សម្តែងរបាំស្នែងទន្សោង នៅក្នុងមូលដ្ឋាននៃភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ដើម្បីឲ្យពួកគាត់បង្ហាញនូវកាយវិការសម្តែង តើមានលក្ខណៈដូចម្តេច តែដោយសារវ័យចំណាស់របស់គាត់ ការសម្តែងហាក់ភ្លេចភ្លាំងមិនសូវជាស៊ីសង្វាក់ឡើយ។ តែទោះយ៉ាងណាក្តី វាក៏បង្ហាញពីដង្ហើមដែលបន្សល់នៅដានខ្លះៗ មិនទាន់រលត់ទាំងស្រុងឡើយ។ លោកសុខ ធួក បានលើកទឹកចិត្តឲ្យអជ្ញាធរភូមិឃុំ ជួយយកចិត្តទុកដាក់អភិរក្ស និងលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យជួយផ្ទេរចំណេះវិជ្ជាដល់ក្មេងជំនាន់ក្រោយ ហើយរូបលោកនឹងបញ្ជូនមន្ត្រីជំនាញឲ្យជួយមកកែតម្រូវចំណុចណាដែលខ្វះខាត ឲ្យសមស្របទៅតាមទម្រង់នៃប្រភេទនៃរបាំប្រពៃណីនេះ។

           នៅខែមីនា ឆ្នាំ ២០២៣ ក្នុងឱកាសពិធីបុណ្យពូជសាមគ្គី របស់ក្រុមសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី ស្ថិតក្នុងភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ មានមោទកភាពពេកក្រៃដែលបានពើបនូវទស្សនីយភាពដ៏អស្ចារ្យដែលជាកេរមត៌កដូនតារៀងមក បានលេចឡើងចំពោះមុខដោយក្រុមសម្តែងមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។ សកម្មភាពនេះ​ បានដាស់ស្មារតីប្រជាពលរដ្ឋឲ្យដឹង កាន់តែច្បាស់ជាងមុន នេះប្រសិនបើគាត់បានដឹងពីប្រវត្តិនៃការកើតឡើង អារម្មណ៍គាត់កាន់តែមោទកភាពចំពោះខ្លួនឯងជាងនេះ។


[1] នេះគ្រាន់ជាទំនុកច្រៀងបែបកំប្លុកកំប្លែងរបស់អ្នកស្រុកតែប៉ុណ្ណោះ! ប្រជាជននៅចំណាស់ៗក្នុងតំបន់ឃុំអញ្ចាញរូង តែងលើកយកឃ្លារនេះមកច្រៀងលេងពេលជុំគ្នាដកស្ទូង ឬក្នុងពេលដែលគេនៅជុំគ្នា។

អំពីឈ្មោះនៃរបាំ

[កែប្រែ]

           បើនិយាយអំពីនាមនៃរបាំប្រជាប្រិយមួយនេះ គេបានស្គាល់ជាទូទៅថា របាំស្នែងទន្សោង នេះក៏ដោយសារតែគេឲ្យនាមនេះតាមរយៈតួរសម្តែងទាំងពីរ ដែលមានពាក់ស្នែងទន្សោងនៅលើក្បាល។ ហើយឈ្មោះនេះ ត្រូវបានគេស្គាល់ជាទូទៅ ពេញក្នុងប្រទេសកម្ពុជា និងមានកត់ត្រាជាសំណេរជាហូរហែរផងដែរ។ ចំពោះនាមមួយទៀត គេហៅខ្លីត្រឹមថា របាំទន្សោង ដែលឈ្មោះនេះគេសម្គាល់តាមរយៈអ្នកសម្តែង ឬការកើតឡើងនៃរបាំនេះ ដែលរាំត្រាប់តាមសត្វទន្សោងញីឈ្មោល។ ហើយក៏មានទំនុកច្រៀងខ្លះមានចំណងជើងថា ទន្សោងគោព្រៃជាដើម ដែលមានជាច្រើនទំនុក ច្រើនបែបទៅតាមតំបន់ ឬតាមការស្រាវជ្រាវ។ ចំណែកនាមមួយទៀត ដែលមានឈ្មោះរីកសុសសាយតែត្រឹមតំបន់ប៉ុណ្ណោះ ជាពិសេសក្នុងភូមិសាស្ត្រនៃឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនេះឯង។ របាំទន្សោងព្រៃព្រាល ត្រូវបានគេប្រសិទ្ធិនាមតាមទំនុកច្រៀងមួយឃ្លាដ៏ល្បីល្បាញប្រចាំតំបន់ដូចដែលបានលើកឡើងនៅចំណុចខាងលើ។ ឈ្មោះនេះគេយកប្រយោគដើមនៃល្បះមកសម្គាល់ ដែលព្រៃព្រាលគឺជាឈ្មោះភូមិមួយ ក្នុងចំណោមភូមិទាំង ៦ នៅក្នុងឃុំអញ្ចាញរូង ហើយយើងមិនបានដឹងអំពីមូលហេតុដែលគេលើកយកភូមិព្រៃព្រាល មកភ្ជាប់ជាមួយទំនុកច្រៀងនេះឡើយ។ តែនេះក៏បានបង្ហាញពីអត្តសញ្ញាណមួយនៃឈ្មោះរបស់របាំប្រជាប្រិយ ប្រចាំតំបន់មួយដែរ។ (ស្មេរដោយ៖ កវីសិសិររដូវ)

ភ្នំ

[កែប្រែ]
  1. ភ្នំ​ក្រាំង​ដី​មាស
  2. ភ្នំ​ក្រាំង​រមាស​
  3. ភ្នំ​ដា​
  4. ភ្នំ​តា​រាជ
  5. ភ្នំ​នាង​ក​ង្រី
  6. ភ្នំ​ព្រះ
  7. ភ្នំ​ព្រះ​ធាតុ
  8. ភ្នំ​រាប់​បាត
  9. ភ្នំ​សន្ទូច
  10. ភ្នំស្រែអំពិល
  11. ភ្នំកង្កែប

ប្រជាសាស្ត្រ

[កែប្រែ]

ខេត្តកំពង់ឆ្នាំង​មានប្រជាជនសរុប ៤៧២ ៦១៦ នាក់ គឺស្មើនឹង ៣,៦%​ នៃប្រជាជនកម្ពុជាសរុប (ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ ២០១១)។ ក្នុងនោះមានបុរស ២៥៩ ៣៤៧ នាក់ និងស្ត្រី ២៧៨ ៨១៦ នាក់។ អត្រាកំនើនប្រជាជនប្រចាំឆ្នាំគឺ ២,៤%។ ប្រជាជន ៨៥,៥% ជាកសិករ ៧,៥% ជាពាណិជ្ជករ ៦% ជាអ្នកនេសាទ និង ១% ទៀតជាមន្ត្រីរាជការ។

សេដ្ឋកិច្ច

[កែប្រែ]

សេដ្ឋកិច្ចខេត្ត​កំពង់ឆ្នាំង​ពឹងផ្អែកទាំងស្រុង​លើការនេសាទ ការបង្កបង្កើនផលស្រូវ បន្លែផ្លែឈើ និងរោងចក្រកាត់ដេរ។ ជាពិសេសនៅតាមតំបន់ជនបទ គេចិញ្ចឹមជីវិតដោយ​ធ្វើកសិកម្ម​និងការងាររាយរងច្រើនយ៉ាងទៀត។

  • ផ្សារ៖
  1. កំពង់ត្រឡាច
  2. កំពង់លែង
  3. ក្ដុរ
  4. ទួលក្រឡាញ់
  5. ក្រោម
  6. ក្រាំងល្វា
  7. ឆ្នុកទ្រូ
  8. ត្រាច
  9. ពង្រ
  10. ពន្លៃ
  11. ព្រៃខ្មែរ
  12. រមាស
  13. លង្វែក
  14. លើ
  15. សាលាលេខ៥

អប់រំ

[កែប្រែ]
  1. សាលាបឋមសិក្សាអង្គសិរី
  2. សាលាបឋមសិក្សាគំរូក្រុង
  3. សាលរៀនក្តីសង្ឍឹមកាណាន
  4. សាលាបឋមសិក្សា​ទឹក​ហូត​
  5. សាលាបឋមសិក្សា​បត់​ត្រង់​
  6. សាលាបឋមសិក្សាមិត្តភាព
  7. សាលាបឋមសិក្សាស្វាយជ្រុំ
  8. សាលាបឋមសិក្សា​អនុវត្ត​ន៍ក្រុងកំពង់ឆ្នាំង
  9. [សាលាចំណេះទូទៅឯកជនបុរីវិជ្ជា]
  10. សាលាបឋមសិក្សាហ៊ុនសែនអណ្ដូងស្នាយ
  11. សាលាបឋមសិក្សាក្រាំងល្វា
  12. សាលាបឋមសិក្សាតាំងគ្រួស
  13. សាលាបឋមសិក្សាថ្លុកជ្រៅ
  14. សាលាបឋមសិក្សាអញ្ចាញរូង
  15. សាលាបឋមសិក្សារវៀងជុុំ
  16. សាលាបឋមសិក្សាស្រែកាច់
  17. សាលាបឋមសិក្សាស្ថានីយ៍ក្រាំងស្គារ
  18. សាលាបឋមសិក្សាភូមិចាស់
  19. សាលាបឋមសិក្សាក្រាំងតាមុំ
  20. សាលាបឋមសិក្សាតាំងក្រសាំង
  21. សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនរមាស
  22. សាលាបឋមសិក្សាស្ដុកអាចម៍រមាស
  1. អនុវិទ្យាល័យអង្គសិរី
  2. អនុវិទ្យាល័យកោះក្អែក
  3. អនុវិទ្យាល័យកោះថ្កូវ
  4. អនុវិទ្យាល័យក្រាំងស្គារ
  5. អនុវិទ្យាល័យខ្លាគ្រហឹម
  6. អនុវិទ្យាល័យ​ត្រពាំង​អំពិល
  7. អនុវិទ្យាល័យ​ប្រសិ្ន​ប
  8. អនុវិទ្យាល័យព្រះធាតុ
  9. អនុវិទ្យាល័យសែប
  10. អនុវិទ្យាល័យ​ស្វាយជ្រុំ
  11. អនុវិទ្យាល័យអ្នកតាហាង
  12. អនុវិទ្យាល័យជោគជ័យច្រណូក
  13. អនុវិទ្យាល័យដារ
  14. អនុវិទ្យាល័យក្រាំងល្វា
  15. អនុវិទ្យាល័យរវៀងជុំ
  16. អនុវិទ្យាល័យប្រពេជចង្វារ
  17. អនុវិទ្យាល័យតាំងក្រសាំង
  18. អនុវិទ្យាល័យកោះកណ្ដាល​

វិទ្យាល័យ

[កែប្រែ]
  1. វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង
  2. វិទ្យាល័យជាស៊ីមកំពង់ត្រឡាច
  3. វិទ្យាល័យ​ប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ
  4. វិទ្យាល័យព្រះបាទសុរាម្រិត
  5. វិទ្យាល័យ​ហ៊ុនសែន​កំពង់ត្រឡាច
  6. វិទ្យាល័យ​ហ៊ុនសែនបរិបូណ៌​
  7. វិទ្យាល័យ​ហ៊ុនសែនរលាប្អៀរ
  8. វិទ្យាល័យមិត្តភាពខ្មែរជប៉ុនសាមគ្គីមានជ័យ
  9. វិទ្យាល័យតេជោ ហ៊ុនសែន ទឹកហូត
  10. វិទ្យាល័យហ៊ុនសែនទឹកផុស
  11. វិទ្យាល័យហ៊ុនសែនទួលខ្ពស់

សុខាភិបាល

[កែប្រែ]

មន្ទីរពេទ្យ

[កែប្រែ]
  1. មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​
  2. មន្ទីរពេទ្យបង្អែក​ស្រុក​បរិបូណ៌

មណ្ឌលសុខភាព

[កែប្រែ]
  1. មណ្ឌលសុខភាពតំបន់រ៉ាក្តុល
  2. មណ្ឌលសុខភាពព្រៃមូល
  3. មណ្ឌលសុខភាព​លង្វែក
  4. មណ្ឌលសុខភាពអភិវឌ្ឍន៍

មន្ទីរពហុព្យាបាល

[កែប្រែ]
  1. មន្ទីរពហុព្យាបាលផ្សារឆ្នាំង
មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភពសាលវុឌ្ឍន៍

ឱសថស្ថាន

[កែប្រែ]
  1. ឱសថស្ថានតារា
  2. ឱសថស្ថានលីនណា
  3. ឱសថស្ថានស្រះស្រង់
  4. ឱសថស្ថានស្រស់វិចិត្រ

វត្តអារាម

[កែប្រែ]
  1. វត្ត​កំពង់ត្រឡាច​លើ
  2. វត្តត្រឡែងកែង
  3. វត្ត​ទេពធីតា​រាម ហៅ​ វត្ត​យាយ​ទេព
  4. វត្ត​ធម្មវ័ន
  5. វត្ត​​បន្ទាយ​​ធ្លក
  6. វត្ត​បរិបូ​ណ៌
  7. វត្ត​ពោធិ​រុក្ខា​រាម
  8. វត្ត​ព្រះរាម​រង្សី
  9. វត្តភ្នំព្រះ
  10. ​វត្ត​ភ្នំ​រាប់បាត្រ
  11. វត្ត​មេលំ
  12. វត្តវិហារហ្លួង ​ហៅ​វត្តផ្សារ
  13. វត្ត​សន្ទូច​
  14. វត្ត​សន្ទៃ ហៅ​ វត្ត​អណ្ដូង​ស្នាយ
  15. វត្ត​​សុវណ្ណារាម
  16. វត្ត​សំរោង​សែន
  17. ​វត្ត​ឧទុម្ពរ ហៅ វត្តក្រាំងល្វា
  18. វត្ត​ចំប៉ីសិរីឫទ្ធិ
  19. វត្ត​ចំប៉ា​បុប្ផា​រាម
  20. វត្ត​សិរីតេជៈ
  21. វត្ត​និគ្រោធវ័ន
  22. វត្ត​ត្រពាំង​ស្នោ
  23. វត្ត​វាលុកថុល្លា​រាម ហៅវត្ត​ទួល​ខ្សាច់
  24. វត្ត​ពន្លៃ
  25. វត្ត​អង្គ
  26. វត្ត​ក្រោល​ជី
  27. វត្តព្រះរាមរង្សី
  28. វត្តពានី
  29. វត្តកុលម្ពវន្ត
  30. វត្តស្វាយកល្ប ហៅវត្តស្វាយក្អែរ
  31. វត្តទេពអប្សរ ហៅ វត្តតាំងគ្រួស
  32. វត្តសំបុកក្រៀល
  33. វត្តអញ្ញិការាម ហៅស្វាយម្ដើម
  34. វត្តគង្គា
  35. វត្តដំដែក
  36. វត្តសុវណ្ណេសុណារាម
  37. វត្តក្រឡាញ់រង្សី ហៅវត្ត ថ្មី
  38. វត្តធម្មនាទវ័ន

ឯកសារពិគ្រោះ

[កែប្រែ]

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]