ក្រុងកំពង់ចាម គឺជាទីរួមខេត្តនៃខេត្តកំពង់ចាមនៅភាគខាងកើតនៃប្រទេសកម្ពុជា។ ក្រុងនេះជាទីក្រុងធំជាងគេលំដាប់ទី១២ ក្នុងប្រទេសកម្ពុជា ដែលមានប្រជាជនចំនួន ៦១,៧៥០នាក់ (គិតត្រឹមឆ្នាំ២០២១) ហើយមានទីតាំងនៅលើដងទន្លេមេគង្គ។ កំពង់ចាមមានចម្ងាយ ១២៤គីឡូម៉ែត្រភាគឦសានពីរាជធានីភ្នំពេញ ហើយអាចទៅបានដោយទូក ឬតាមផ្លូវកៅស៊ូ។ ដោយត្រូវចំណាយពេលប្រហែល ២,៥ ម៉ោងតាមរថយន្ត ឬ ២,៥ ម៉ោងតាមទូកពីភ្នំពេញទៅក្រុងកំពង់ចាម។ ទីក្រុងនេះត្រូវបានតភ្ជាប់ទៅស្រុកត្បូងឃ្មុំ ដោយស្ពានគីហ្សូណា ដែលជាស្ពានទីមួយក្នុងប្រទេសកម្ពុជា ដែលលាតសន្ធឹងតាមដងទន្លេមេគង្គ។
ការវិវត្តន៍អត្តន័យនៃពាក្យកំពង់ចាមក្លាយមកពីពាក្យថាកំពង់ចាំ ដោយសារភាសានិយាយពាក្យថារង់ចាំអាចជំនួសពាក្យចាំ ទើបប្រជាជនយើងរស់នៅទីនេះទម្លាប់ហៅតៗគ្នាថាកំពង់ចាំ។ ក្រោយមកប្រជាជនចេះតែប្រផ្តុំគ្នាច្រើនមករស់នៅទីនេះបង្កើតជាមជ្ឃមណ្ឌលពាណិជ្ជកម្មផ្លូវទឹកយ៉ាងសំខាន់នៅសម័យនោះ ហើយពាក្យកំពង់ចាំបានក្លាយជាកំពង់រង់ចាំក្រោយមកក្លាយជាទៅជាកំពង់ចាមមកដល់សព្វថ្ងៃនេះ។ សូមបញ្ជាក់ថា សម័យនោះកំពង់ចាមជាដីកោះ ឬជាទួលដែលជាកន្លែងសំចតមានសំពៅ ទូកក្តោង ដើម្បីចាំគ្នាតែប៉ុណ្ណោះយូរៗទៅគេនាំគ្នានិយាយតៗគ្នាថាកំពង់ចាំ ឬកំពង់រង់ចាំ រហូតត្រឹមពាក្យកំពង់ចាម។ ឈ្មោះកំពង់ចាមមិនមានទាក់ទងឈ្មោះជនជាតិភាគតិចរស់នៅតាមដងទន្លេមេគង្គទេ[២]។
ក្រុងកំពង់ចាមចែកចេញជា៤សង្កាត់មានចំនួន៣១ភូមិ ដែលស្ថិតនៅជាប់ដងទន្លេមេគង្គត្រើយខាងលិចតភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គនៃស្រុកត្បូងឃ្មុំរបស់ខេត្តត្បូងឃ្មុំ ដោយស្ពានគីហ្សូណា ដែលកជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ហើយស្ពាននេះអាចសម្រួលដល់ការធ្វើដំណើរទៅបណ្តាលខេត្តនានាដូចជា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនៈគីរី និថខេត្តមណ្ឌលគីរី។
ក្រុងកំពង់ចាម ត្រូវបានបែងចែកជា ៤ សង្កាត់ រួមមាន ៖
ក្រុងកំពង់ចាម ត្រូវបានបង្កើតឡើងតាមដំណាក់កាលដូចខាងក្រោម ៖
|
---|
| រាជធានី | | |
---|
| ខេត្ត | |
---|
| |
|