Jump to content

រាជានិយមកម្ពុជា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី បញ្ជីព្រះមហាក្សត្រកម្ពុជា)

រាជានិយមកម្ពុជា

King Norodom Sihamoni Ascended the throne in Cambodia 2004-Present.
រាជសម័យ ព្រះរាជាណាចក្រ​កម្ពុជាទី២

(1993-Present)

របបដឹកនាំជាតិ រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​

(Constitutional monarchy)

និមិត្តសញ្ញាព្រះរាជា

​ ទង់ព្រះមហាក្សត្រនៃកម្ពុជា

Royal Standard of the King of Cambodia

ស្ដេចនៃប្រទេសកម្ពុជា នរោត្ដម សីហមុនី
រជ្ជកាលគ្រងរាជ (គ.សករាជ ២០០៤ - បច្ចុប្បន្ន​)
សន្តិវង្ស ខ្សែររាជ្យវង្ស "នរោត្ដម"

(Norodom)

ព្រះនាមទូលហៅ ព្រះករុណា (Preah Karona)
ពង្សាវតារ ស្វ័យកម្ពុជ និង ម្ចាស់ក្សត្រី

ស្រីមេរ៉ា

រាជ្យវង្សចាប់ផ្ដើម ដើមសតវត្សទី១ គ.សករាជ ៥២

រាជានិយម​កម្ពុជា (អង់គ្លេស: Monarchy of Cambodia) គឺជាប្រវត្តិសាស្ត្រនៃស្ដេចប្រទេសកម្ពុជា ដែលបានដឹកនាំរដ្ឋ ប្រទេសកម្ពុជា បន្តពីសម័យកាលមួយ ទៅសម័យកាលមួយទៀត តាមព្រះរាជវង្សពង្សាវតារ ដែលកត់សម្គាល់ជាព្រះប្រមុខរដ្ឋ កាន់កាប់រាល់កិច្ចការជាតិទាំងឡាយ ទាំងនយោបាយ សង្គមកិច្ច និង សេដ្ឋកិច្ច​ជាតិ ដែលជារបបស្វ័យភាពដែលគ្រប់គ្រងដោយព្រះមហាក្សត្រ ដែលជាធម្មតាទទួលមរតក និងអំណាចគ្រប់គ្រង ពីមួយជំនាន់ទៅមួយជំនាន់ ។​[]

ព្រះមហាក្សត្រ នៃកម្ពុជា

[កែប្រែ]

King of Cambodia

ព្រះមហាក្សត្រកម្ពុជា គឺជា ព្រះប្រមុខរដ្ឋនៃ ព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋអស់មួយជីវិត អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ព្រះមហាក្សត្រ ទ្រង់ជានិមិត្តរូបនៃការឯកភាពជាតិ និង និរន្តរ៍ភាពជាតិ ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និង បូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ ។ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់ ក្នុង របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង ។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ សម្រាប់គ្រងរាជ្យសម្បត្តិឡើយ ។ ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា ព្រះរាជានុសិទ្ធិ ។ តំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ៖

  • ក-អនុប្រធានទី១ នៃ ព្រឹទ្ធសភា
  • ខ-អនុប្រធានទី១ នៃ រដ្ឋសភា
  • គ-អនុប្រធានទី២ នៃ ព្រឹទ្ធសភា
  • ឃ-អនុប្រធានទី២ នៃ រដ្ឋសភា

នៅពេលព្រះមហាក្សត្រទ្រង់ចូលព្រះទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទីវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និង ទី៣ នៃមាត្រា ១១ថ្មី ។ ក្នុងរយៈពេល ៧ ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជ្យសម្បត្តិ ។

សមាសភាពនៃក្រុមប្រឹក្សារាជ្យសម្បត្តិរួមមាន៖

  • ប្រធានព្រឹទ្ធសភា
  • ប្រធានរដ្ឋសភា
  • នាយករដ្ឋមន្ត្រី
  • សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ
  • សម្ដេចព្រះសង្ឃរាជ គណៈធម្មយុត្តិកនិកាយ
  • អនុប្រធានទី១ និង អនុប្រធានទី២ នៃ ព្រឹទ្ធសភា
  • អនុប្រធានទី១ និង អនុប្រធានទី២ នៃ រដ្ឋសភា

ការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ ដែលត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សាហើយដែលជាព្រះរាជបច្ឆាញាតិ នៃព្រះមហាក្សត្រ អង្គឌួង ឬ ព្រះមហាក្សត្រ នរោត្តម ឬ ក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ ។ មុនចូលគ្រងរាជ្យសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤ ។ ព្រះរាជជាយា នៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬ ទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ ។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និង ជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ និង ការទូត ។ ប្រការដែលព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទី១ នៃមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត ។ ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ ។ ព្រះរាជសារនេះ ព្រឹទ្ធសភា និង រដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាឡើយ ។ ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និង ទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី ។ ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍ នៃប្រទេសជាតិ ។ តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និង យោធា ឯកអគ្គរាជទូត និង ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព ។ តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ ដកចៅក្រមផ្នែកយុត្តាធិការ ។ នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា ។ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ ទ។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ ។ ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃឧត្ដមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ ។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា ។ ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និង អនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និង អនុសញ្ញាទាំងនេះក្រោយបានទទួលការអនុម័តយល់ព្រមពី រដ្ឋសភា និង ព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និង លើកលែងទោស ដល់អ្នកនយោបាយ ។ ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពី គណៈរដ្ឋមន្ត្រី ។ ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខានៅ លើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធិ ។ ព្រះមហាក្សត្រ ទ្រង់បង្កើត និង ប្រទានគ្រឿងឥស្សរិយស័ក្ដិជាតិ ។ ព្រះមហាក្សត្រ ទ្រង់សម្រេចប្រទានឋានន្តរសក្ដិ ឋានៈយោធា និង ស៊ីវិលតាមច្បាប់កំណត់ ។ ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះ មហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និង ទី៣ នៃមាត្រា ១១ ថ្មី ។[] []

ចំពោះការកែប្រែច្បាប់ រដ្ឋធម្មនុញ្ញកម្ពុជា

[កែប្រែ]

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កម្ពុជា ចំនួន១០លើក ដោយ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ចំនួន​៨​​ ។ មាត្រា​ទាំង​៨​នេះ រួមមាន មាត្រា​១៩​ថ្មី មួយ​ មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០ពីរ​ថ្មី មាត្រា​១១៩​ថ្មី​មួយ​ និង​មាត្រា​១២៥ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី ​​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម ។ ដោយសារតែរដ្ឋាភិបាលកម្ពុជា បានបើកចំហនូវការកែប្រែច្បាប់រដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ដូចនេះហើយ បើព្រះមហាក្សត្រនៃកម្ពុជា ចង់គ្រប់គ្រងអំណាចពេញលេញឡើងវិញ ចង់គ្រងមកុដរាជនិងពាក់អាវរាជ រួមជាមួយនិងការគ្រងពេញយ័ស្តនៅគ្រឿងរាជទាំង៥មែននោះ ព្រះមហាក្សត្រកម្ពុជា អាចកែប្រែ ឬ លុប ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៧ចេញបាន ដើម្បីបើកផ្លូវឱ្យព្រះអង្គកាន់អំណាចពេញលេញ ហើយអាចបញ្ជារលើមន្ត្រីកងទ័ពទូទាំងប្រទេស បើមានមន្ត្រីណាប្រឆាំង អាចដាក់ទោសប្រហារជីវិតភ្លាមៗ ដោយការលើកព្រះខ័នរាជ ជានិមិត្តសញ្ញាជំនួស ឱ្យត្រាបញ្ជារ នៃព្រះរាជសង្ហារ ។[] []

អាណាចក្រ នគរភ្នំ (គ.ស ៥២-៥៥០)

[កែប្រែ]

Funan Kingdom (AD 52-550)

លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ និង

កំណត់ត្រា

រជ្ជកាលគ្រងរាជ
​ ០១ ស្វ័យកម្ពុជ និងនាងស្រី មេរ៉ា មិនស្គាល់ គ.ស ០១-៥២
​​ ០២ នាងសោម៉ា នាងនាគ - កំណត់ត្រាចិន នាងលុីវយុី គ.ស ៥២-៦៨
សន្តិវង្ស ជ្វា កោណ្ឌិន្យ លើកទ័ពតាមសំពៅមកវាយ ស្ដេចស្រី នាងសោម៉ា​​ ​​
​​ ០៣ កោណ្ឌិន្យទី១ ព្រះថោង - កំណត់ត្រាចិន ព្រះបាទ ហ៊ុនទៀន គ.ស ៦៨-ស.វទី១
​​ ០៤ ប្រហែល កៅណ្ឌិន្យទី២ មិនមានកំណត់ត្រា ប្រហែល គ.ស ១២៧-ស.វទី២
​​ ០៥ ប្រហែល កៅណ្ឌិន្យទី៤ កំណត់ត្រាចិន ព្រះបាទ ហ៊ុនប៉ានហួង ប្រហែល គ.ស ១៧៧-១៨០
​​ ០៦ ប្រហែល កៅណ្ឌិន្យទី៦ កំណត់ត្រាចិន ព្រះបាទ ផានផាន ប្រហែល គ.ស ១៨០-២០៥
​​ ០៧ វ្នំ ជ័យវរ្ម័ន កំណត់ត្រាចិន ព្រះបាទ ហ្វានចេម៉ាន់ ប្រហែល គ.ស ២០៥-២១៧
​​ ០៨ វ្នំ សូរ្យវរ្ម័ន កំណត់ត្រាចិន ព្រះបាទ ហ្វានជីនសេង ប្រហែល គ.ស ២១៧-២២៥
​​ ០៩ វ្នំ ធរណិន្ទ្រ កំណត់ត្រាចិន ព្រះបាទ ហ្វានឆាង ប្រហែល គ.ស ២២៥-២៤០
​​ ១០ វ្នំ ទិត្យវរ្ម័ន កំណត់ត្រាចិន ព្រះបាទ ហ្វានសុីឈុន ប្រហែល គ.ស ២៤០-២៨៧
​​ ១១ មិនមានកំណត់ត្រា មិនមានកំណត់ត្រា មិនមានកំណត់ត្រា
​​ ១២ ចន្ទ្រា (កម្ពុជសូរីយា) កំណត់ត្រាចិន ព្រះបាទ ទៀនឈូ ឆានតាន គ.ស ៣៥៧
​​ ១៣ មិនមានកំណត់ត្រា មិនមានកំណត់ត្រា មិនមានកំណត់ត្រា
​​ ១៤ កៅណ្ឌិន្យវរ្ម័ន កំណត់ត្រាចិន ព្រះបាទ កៅឆេយុន គ.ស ៤២០-៤៣៤
​​ ១៥ ស្រីឥន្ទ្រវរ្ម័ន គ.ស ៤៣៤-៤៧០
​​ ១៦ កៅណ្ឌិន្យជ័យវរ្ម័ន គ.ស ៤៧០-៥១៤
​​ ១៧ រុទ្រវរ្ម័ន គ.ស ៥១៤-៥៣៩
សន្តិវង្ស នគរភ្នំ បែកបាក់ជា ជានគរ ចេនឡា

អាណាចក្រ ចេនឡា (គ.ស ៥៥០-៨០២)

[កែប្រែ]

Chenla Kingdom (AD 550-802)

លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ និង

កំណត់ត្រា

រជ្ជកាលគ្រងរាជ
​​ ១៨ ភរវរ្ម័នទី១ (អាណាចក្រ ចេនឡា) គ.ស ៥៥០-៦០០
នគរភ្នំ ធ្វើសង្គ្រាមជាមួយ នគរ ចេនឡា (គ.ស ៥៥០-៦២៧)
​​ ១៩ មហិន្ទ្រវរ្ម័នទី១ (អាណាចក្រ ចេនឡា) គ.ស ៦០០-៦១៥
​​ ២០ ឥសានរវរ្ម័នទី១ (អាណាចក្រ ចេនឡា) គ.ស ៦១៥-៦៣៩
នគរភ្នំ ក្លាយជាចេនឡាដីគោក នគរ ចេនឡា ក្លាយជាចេនឡាទឹកឡិច (គ.ស ៦២៧)
​​ ២១ ភរវរ្ម័នទី២ (អាណាចក្រ ចេនឡា) គ.ស ៦៣៩-៦៥៥
​​ ២២ ជ័យវរ្ម័នទី១ (អាណាចក្រ ចេនឡា) គ.ស ៦៥៥-៦៨១
​​ ២៣ ក្សត្រី ជ័យទេវី (អាណាចក្រ ចេនឡា) គ.ស ៧១៣ (ទ្វារវតី)
​​ ២៤ ទេវៈទិត្យ (អាណាចក្រ ចេនឡា) គ.ស ៧១៣-៧៣០
​​ ២៥ រាជឥន្ទ្រលោក រាជធានី វ្យាធៈបុរៈ (ខេត្តតាកែវ) គ.ស ៧៣០-៧៥៤
​​ ២៦ បុស្កៈរាជ រាជធានី សម្ភពបុរៈ (ខេត្តក្រចេះ) គ.ស ៧៥៤-៧៧០
ពួកជ្វានៃរាជវង្ស សៃលេន្ត្រៈ លើកទ័ពជើងទឹកវាយចូលរាជធានី សម្ភពបុរៈ ខេត្តក្រចេះ ត្រួត្រារយៈពេល ២០ឆ្នាំ (៧៨០-៨០០ នៃគ.ស)
​​ ២៧ ជ័យវរ្ម័នទី២ សន្តិវង្ស បុស្កៈរាជ គ.ស ៨០២-៨៣៥

ចក្រភពខ្មែរ (គ.ស ៨០២-១៤១៦)

[កែប្រែ]

Khmer Empire (AD 802-1416)

យោងតាមកំណត់ត្រារាជទូតចិន របស់រាជវង្សយ័ន្ត គឺលោក ចូវតាក្វាន់ (អង់គ្លេស: Zhou Daguan) ដែលមកដល់ចក្រភពខ្មែរ នាសម័យអង្គរ ឆ្នាំ១២៩៦ នៃគ.ស បានសរសេរក្នុងកំណត់ហេតុរបស់លោកថា "ចក្រភពអង្គរ" មានខេត្តចំនួនជាង៩០ ។ [] ចក្រភពខ្មែរមហាអាណាចក្រខ្មែរ ដែលត្រួតត្រា អាស៊ីអាគ្នេយ៍ ដីគោកមួយភាគធំអស់រយៈពេលជាងប្រាំមួយរយឆ្នាំដែលគេស្គាល់ថាជាសម័យកាលដ៏មានឥទ្ធិពលនិងខ្លាំងពូកែរបស់ប្រជារាស្ត្រខ្មែនាសម័យកាល ចក្រភពអង្គរ (គ.ស ៨០២-១៤១៦) ដែលលាតសន្ធឹង លើប្រទេសឡាវ ប្រទេសថៃ ផ្នែកខ្លះនៃប្រទេសវៀតណាម និងប្រទេសភូមា[]

លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ និង

កំណត់ត្រា

រជ្ជកាលគ្រងរាជ
​​ ២៧ ជ័យវរ្ម័នទី២

(Jeyvaraman II)

បង្កើតឬសគល់ ចក្រភពខ្មែរ គ.ស ៨០២ គ.ស ៨០២-៨៣៥
​​ ២៨ ជ័យវរ្ម័នទី៣

(Jeyvaraman III)

រាជធានី "ហៈរិហៈរាល័យ"​ នៅតំបន់រលួស ខេត្តសៀមរាប គ.ស ៨៣៥-៨៧៧
​​ ២៩ ឥន្ទ្រវរ្ម័នទី១

(Indra Varaman I)

ស្ថាបនិករាជធានីអង្គរធំ គ.ស ៨៧៧-៨៨៩
​​ ៣០ យសោវរ្ម័នទី១

(Yasoa Varaman I)

ស្ថាបនិករាជធានី

"យៈសោធរៈបុរៈ" លទ្ធិជំនឿ: ជំនឿសែនដូនតា

គ.ស ៨៨៩-៩១០
​​ ៣១ ហស៌វរ្ម័នទី១

(Hors Varaman I)

"ស្ដេចនៃស្នាមញញឹមទី១" គ.ស ៩១០-៩២២
​​ ៣២ ឥសានវរ្ម័នទី២

(Eysan Varaman II)

ហិណ្ឌូសាសនា លទ្ធិ​ជំនឿអរូបី គោរពលើ ព្រះយមរាជ គ.ស ៩២៣-៩២៨
​​ ៣៣ ជ័យវរ្ម័នទី៤

(Jeyvaraman IV)

ស្ថាបនិកក្រុងថ្មី នៃ

"រាជធានីកោះកេរ្តិ៍"

គ.ស ៩២៨-៩៤២
​​ ៣៤ ហស៌វរ្ម័នទី២

(Hors Varaman II)

"ស្ដេចនៃស្នាមញញឹមទី២" ចម្បាំងជាមួយ រាជវង្ស "សៃលេន្ត្រៈ" នៃអាណាចក្រចូឡា គ.ស ៩៤២-៩៤៤
កងទ័ព អាណាចក្រចូឡា វាយចូល​រាជធានី​កោះកេរ្តិ៍ ចាប់យក ហស៌វរ្ម័នទី២ ទៅកាត់ក្បាលនៅក្រុង "ស្រីវិជ័យ" (Srivijaya) នាឧបទ្វីបម៉ាឡេ ឆ្នាំ៩៤៤ នៃគ​.សករាជ​
​​ ៣៥ រាជេន្ទ្រវរ្ម័នទី២

(Reajendra Varaman II)

លើកទ័ពឡោមព័ទរឹបយករាជធានី "ស្រីវិជ័យ" បានទាំងស្រុងក្នុងឆ្នាំ ៩៥២ នៃគ​.សករាជ គ.ស ៩៤៤-៩៦៨
​​ ៣៦ ជ័យវរ្ម័នទី៥

(Jeyvaraman V)

បង្កើតសិល្បៈ "ល្ខោនខោល"​​ គ.ស ៩៦៨-១០០១
​​ ៣៧ ឧទ័យទិត្យវរ្ម័នទី១

(Utey Tityavaraman I)

សង្គ្រាម​នៅ "លប់បុរី" គ.ស ១០០១-១០០២
​​ ៣៨ ជ័យវីរៈវរ្ម័ន

(Jeyvireak Varaman)

សង្គ្រាម​ដណ្ដើមរាជ្យ យៈសោធរៈបុរៈ គ.ស ១០០២-១០១០
​​ ៣៩ សូរ្យវរ្ម័នទី១

(Sorya Varaman I)

ស្រង់បាន ព្រះកែវមរកត និង បង្កើតសម័យកាល អង្គរទី២ គ.ស ១០១១-១០៥០
​​ ៤០ ឧទ័យទិត្យវរ្ម័នទី២

(Utey Tityavaraman II)

បង្ក្រាបការបះបោរ ចំនួន៣លើក ប៉ាន់តុរាំង សម្ភពបុរៈ លប់បុរី គ.ស ១០៥០-១០៦៦
​​ ៤១ ហស៌វរ្ម័នទី៣

(Hors Varaman III)

ទឹកជំនន់ធំលិចក្រុងអង្គរ ស្ដេចចម្ប៉ា (ហៈរិវរ្ម័នទី៤/សេនកៈរាជ) លើកទ័ពជើងទឹកមកឈ្លានពានក្រុងអង្គរ គ.ស ១០៦៦-១០៨០
​​ ៤២ ជ័យវរ្ម័នទី៦

(Jeyvaraman VI)

ស្ថាបនិករាជធានីថ្មី "មហិធរៈបុរៈ" និង ចម្បាំងខ្មែរចាម គ.ស ១០៨០-១១០៧
​​ ៤៣ ធរណីន្ទ្រវរ្ម័នទី១ សង្គ្រាមដណ្ដើមរាជបងប្អូន ជ័យវរ្ម័នទី៦ គ.ស ១១០៧-១១១៣
​​ ៤៤ សូរ្យវរ្ម័នទី២ សូរ្យវង្សទី២ កសាងអច្ឆៈរិយៈវត្ថុពិភពលោក គឺ ប្រាសាទអង្គរវត្ត គ.ស ១១១៣-១១៥០
​​ ៤៥ ធរណីន្ទ្រវរ្ម័នទី២ គ.ស ១១៥០-១១៦០
​​ ៤៥ យសោវរ្ម័នទី២ ត្រូវមន្ទ្រីឈ្មោះ ត្រីភូវនាទិត្យ ធ្វើឃាត​ ហើយមិនមានឯកសារណាមួយកត់ត្រាអំពីរាជវង្សរបស់ទ្រង់ឡើយ ។ គ.ស ១១៦០-១១៦៥
​​ ៤៦ ត្រីភូវនាទិត្យវរ្ម័ន ត្រូវទ័ពស្ដេចចាម មកពីនគរចម្ប៉ា​ព្រះនាម ឥន្ត្រវរ្ម័នទី៤ បរសំពៅបញ្ច្រាសទន្លេវាយចូលក្នុងក្រុងអង្គរ ហើយធ្វើឃាតក្នុងឆ្នាំ ១១៧៧ នៃគ.ស គ.ស ១១៦៥-១១៧៧
​​ ៤៧ ជ័យវរ្ម័នទី៧ ព្រះអង្គជាស្តេចខ្លាំងពូកែវាយចាមរំដោះក្រុងអង្គរ ឆ្នាំ ១១៨១ និងវាយត្រួតត្រាប្រទេសចាម្ប៉ាទាំងស្រុងឆ្នាំ ១២០៣។ គ.ស ១១៨១-១២១៥
​​ ៤៨ ឥន្ទ្រវរ្ម័នទី២ ការបាត់បង់ទឹកដីបួនចំណែកធំ (ចម្ប៉ាប្រកាសឯករាជឆ្នាំ ១២២៣) (ស្យាមសៀម រួមគ្នាប្រកាសឯករាជ សុខោទ័យ ឆ្នាំ ១២៣៨) (ជនជាតិតៃ ប្រកាសកាត់យក លួងព្រះបាង ឆ្នាំ ១២៣៨) (ជនជាតិមន ប្រកាសរដ្ឋឯករាជ ដាវ៉ូ លប់បុរី ឆ្នាំ ១២៣៩) គ.ស ១២១៩-១២៤៣
​​ ៤៩ ជ័យវរ្ម័នទី៨ ឆ្នាំដែលព្រះអង្គគ្រប់គ្រងបានកើតនូវសង្គ្រាមសាសនា ហិណ្ឌូ និង ពុទ្ធសាសនា (សៀមលើកទ័ពឈ្លានពានឆ្នាំ ១២៥៧) (ម៉ុងហ្គោល លើកទ័ពវៀតទីមកទល់និងចម្ប៉ាសាក់ ឆ្នាំ ១២៨៣) គ.ស ១២៤៣-១២៩៥
​​ ៥០ ឥន្ទ្រវរ្ម័នទី៣ បុត្រីទ្រង់នាម ត្រីឥន្ទ្រភូកេតត្រៈចិន្តា បានលួចព្រះខ័នមាសទៅឲស្វាមីខ្លួនហើយប្រកាសរាជសារក្លែងបន្លំឲប្ដីរបស់ខ្លួន គ្រងរាជក្នុងឆ្នាំ ១២៩៦ ក្នុងកំណត់ត្រាលោក ចូវតាក្វាន់ (Zhou Daguan) គ.ស ១២៩៦-១៣០៨
​​ ៥១ ឥន្ទ្រជ័យវរ្ម័ន គ.ស ១៣០៨-១៣២៧
​​ ៥២ ជ័យវរ្ម័នទី៩ គ.ស ១៣២៧-១៣៣៦
​​ ៥៣ បរមនិពាន្វបទ ឡាវកាន់កាប់យកហ្លួងព្រះបាង គ.ស ១៣៤៤ គ.ស ១៣៣៦-១៣៤៦
​​ ៥៤ លំពង្សរាជា

(Lompong Reachea)

(នាម ពញ្ញាជ័យ) មិនមាន រតនៈបល្ល័ង្កទាំងប្រាំសោយរាជ្យ និងបានធ្វើ រតនៈបល្ល័ង្កទាំងប្រាំថ្មី និងប្រកាសសោយរាជឆ្នាំ ១៣៤៨ គ.ស ១៣៤៦-១៣៥២
​​ ៥៥ ស្រីសុរិយោវង្ស

(Srei Soriyoavong)

បានលើកទ័ពដោយមានជំនួយពីកងទ័ពនគរ "ឡានឆាង" បានបណ្តេញកងទ័ពសៀមនៅឆ្នាំ ១៣៥៧ ។ គ.ស ១៣៥២-១៣៦៩
​​ ៥៦ បរមរាមាទី១

(Borom Reamea I)

សោយទីវង្គត់ក្នុងចម្បាំងខ្មែរ-សៀម គ.ស ១៣៦៩-១៣៧២
​​ ៥៧ ធម្មរាជាទី១

(Dhamma Reachea I)

(នាម ធម្មាសោករាជ) សមរភូមិអង្គរដែល ស្តេចសៀមមានឈ្មោះថា "ពញ្ញាព្រែក"​​ បានលើកកងទ័ពសៀម (១សែននាក់) ជាមួយនិងកាំភ្លើងធំវាយប្រហារ ក្រុងអង្គរជាលើកទី២ ។ គ.ស ១៣៧៣-១៣៨៥
ស្ដេចសៀម នាម "ពញ្ញាព្រែក"​​ ប្ដូរឈ្មោះជា "ឥន្ទ្ររាជា" ហើយបានគ្រប់គ្រងអង្គរ ៣ឆ្នាំ បន្ទាប់ពីស្តេចខ្មែរដែលមានឈ្មោះថា "ពញាយ៉ាត" បានសម្លាប់ស្ដេចសៀមនោះ និងបណ្ដេញកងទ័ពសៀមឱ្យចេញពីអង្គរក្នុងឆ្នាំ ១៣៨៨ ។
​​ ៥៨ បរមរាជាទី១

(Borom Reachea I)

(នាម ពញ្ញាយ៉ាត) បានផ្លាសរាជធានីពីតំបន់អង្គរនៅឆ្នាំ ១៣៨៨ ទៅ "ទួលបាសាន" នា ខេត្តកំពង់ចាម និង បានផ្លាសប្ដូររាជធានី ចុងក្រោយ មកតំបន់ "ចតុមខ" (បច្ចុប្បន្ន: ក្រុងភ្នំពេញ) ក្នុងឆ្នាំ ១៤០០ ហើយបានប្រកាសប្ដូររាជសម័យ មកសម័យកាលចតុមុខ ក្នុងឆ្នាំ ១៤១៦ ។ គ.ស ១៣៨៥-១៤៣២

សម័យកាលចតុមុខ (គ.ស ១៤១៦-១៥២៨)

[កែប្រែ]

Chaktomuk period: (1416-1528 AD)

លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ និង

កំណត់ត្រា

រជ្ជកាលគ្រងរាជ
​​ ៥៨ បរមរាជាទី១
(Borom Reachea I)
(ពញ្ញាយ៉ាត)
(Ponhea Yat)
ប្រកាសសម័យកាលចតុមុខទី១ ១៤១៦
គ.ស ១៣៨៥-១៤៣២
​​ ៥៩ នរាយណ៍រាមា
(Noreay Reamea)
មិនមានកំណត់ត្រា គ.ស ១៤៣៣-១៤៣៧
​​ ៦០ ស្រីរាជា
(Srei Reachea)
មិនមានកំណត់ត្រា គ.ស ១៤៣៧-១៤៦៨
​​ ៦១ ស្រីសុរិយោទ័យ
(Srei Soriyoatey)
មិនមានកំណត់ត្រា គ.ស ១៤៦៨-១៤៧៦
​​ ៦២ ធម្មរាជាទី២

(Dhamma Reachea II)

មិនមានកំណត់ត្រា គ.ស ១៤៧៦-១៤៨៦
​​ ៦៣ ស្រីសុគន្ធបទ
(Srei Sokunbot)
ស្ដេចកន
ការធ្វើរាជប្រហារ ឆ្នាំ ១៥១២
គ.ស ១៤៨៦-១៥១៤
​​ ៦៤ ស្រីជេដ្ឋា

(Srei Chedtha)

(ហ្លួងព្រះស្ដេចកន)

ប្រកាសរាជឆ្នាំ ១៥១៦ ប្ដូរឈ្មោះជា ស្រីជេដ្ឋាធិរាជ រាមាធិបតី ។

គ.ស ១៥១៦-១៥២៥
សង្គ្រាមនាគខាងកើត ទល់និងនាគខាងលិច (១៥១៦-១៥២៥)
​​ ៦៥ ចន្ទរាជា

(Chan Reachea)

ប្រកាសប្ដូររាជសម័យ មកសម័យកាលលង្វែក ឆ្នាំ ១៥២៩ នៃគ.សករាជ គ.ស ១៥១៦-១៥៦៦

សម័យកាលលង្វែក (គ.ស ១៥២៩-១៥៩៣)

[កែប្រែ]

Longvek Period: (1529-1593 AD)

លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ និង

កំណត់ត្រា

រជ្ជកាលគ្រងរាជ
​​ ៦៥ ចន្ទរាជា

(Chan Reachea)

ប្រកាសសម័យកាលលង្វែក ឆ្នាំ ១៥២៩ នៃគ.សករាជ គ.ស ១៥១៦-១៥៦៦
​​ ៦៦ បរមរាជាទី២
(Borom Reachea II)
(រាជឱង្ការធំ) គ.ស ១៥៦៦-១៥៧៦
​​ ៦៦ ព្រះសត្ថាទី១
(Preah Satha I)
សម្ដេច ព្រះសត្ថា គ.ស ១៥៧៦-១៥៨៤
​​ ៦៧ ជ័យជេស្ឋាទី១
(Chey Chestha I)
(ជ័យជេស្ឋា) គ.ស ១៥៨៤-១៥៩៣
សៀម លើកទ័ព ៣៤០,០០០ (ជាង៣សែននាក់) វាយបែករាជធានីលង្វែក ១៥៩៣

Srei Santhor Period: (1594-1620 AD)

លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ និង

កំណត់ត្រា

រជ្ជកាលគ្រងរាជ
​​ ៦៨ បរមរាមាទី២
(Borom Reamea II)
(ព្រះរាមជើងព្រៃ)
(Preah Ream Cheung Prey)
គ.ស ១៥៩៤-១៥៩៦
ស្ដេចរាមាជើងព្រៃ ត្រូវទាហ៊ានពួកអេស្ប៉ាញ (អង់គ្លេស Spain) លួចធ្វើឃាតដោយគ្រាប់កាំភ្លើង ឆ្នាំ ១៥៩៦
​​ ៦៩ បរមរាជាទី៣
(Borom Reachea III)
(ពញ្ញាតន់)
(Ponhea Ton)
គ.ស ១៥៩៦-១៥៩៩
​​ ៧០ បរមរាមាទី៣
(Borom Reamea III)
(ពញ្ញាអន)
(Ponhea On)
គ.ស ១៥៩៩-១៦០០
​​ ៧១ ព្រះកែវហ្វាទី១
(Preah Keo Fa I)
(ពញ្ញាញោម)
(Ponhea Nhoum)
គ.ស ១៦០០-១៦០២
​​ ៧២ បរមរាជាទី៤
(Borom Reachea IV)
(ស្រីសុរិយោពណ៌)
(Srei Soriyoapor)
គ.ស ១៦០២-១៦១៨

សម័យកាលឧដុង្គ (គ.ស ១៦២០-១៨៦៣)

[កែប្រែ]

Oudong Period: (1620-1863 AD)

លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ និង

កំណត់ត្រា

រជ្ជកាលគ្រងរាជ
​​ ៧៣ ជ័យជេស្ឋាទី២
(Chey Chestha II)
(ជ័យចេស្ដា)
(Chey Chesda)
គ.ស ១៦១៨-១៦២៧
​​ ៧៤ បរមរាជសម្ភារ
(Borom Reachsomphea)
(ពញ្ញាតូ)
(Ponhea To)
គ.ស ១៦២៧-១៦៣៤
សម្ដេចព្រះឧទ័យ ធ្វើរដ្ឋប្រហារ ដោយទាហ៊ាន ព័រទុយហ្កាល់ (អង់គ្លេស: Portugal បាញ់និងគ្រាប់កាំភ្លើង សោយទិវង្គតលើចុងដើមត្នោត គ.សករាជ ១៦៣៤ ។
​​ ៧៥ អង្គទងរាជា
(Ang Tong Reachea)
(ពញ្ញានូរ)
(Ponhea Nuor)
គ.ស ១៦៣៤-១៦៤០
​​ ៧៦ បទុមរាជាទី១
(Botum Reachea I)
(អង្គនន់)
(Ang Non)
គ.ស ១៦៤០-១៦៤២
​​ ៧៧ បរមរាជាទី៥
(Borom Reachea V)
(អង្គចន្ទទី១)
(Ang Chan I)
គ.ស ១៦៤២-១៦៥៨
​​ ៧៨ បរមរាជាទី៦
(Borom Reachea VI)
(អង្គសូរ)
(Ang Sour)
គ.ស ១៦៥៨-១៦៧២
​​ ៧៩ បទុមរាជាទី២
(Botum Reachea II)
(ព្រះស្រី ជ័យជេដ្ឋ )
(Preah Srei Chey Chet)
គ.ស ១៦៧២-១៦៧៣
​​ ៨០ ព្រះកែវហ្វាទី២
(Preah Keo Fa II)
(អង្គជី)
(Ang Chi)
គ.ស ១៦៧៣-១៦៧៥
​​ ៨១ ជ័យជេស្ឋាទី៣
(Chey Chestha III)
(អង្គស៊ូ)
(Ang Suo)
គ.ស ១៦៧៦-១៦៩៥
​​ ៨២ រាមាធិបតីទី១
(Reamea Thipadei I)
(ពញ្ញាយ៉ង)
(Ponhea Yorng)
គ.ស ១៦៩៥-១៦៩៦
​​ ៨៣ ជ័យជេស្ឋាទី៣ (រជ្ជកាលទី៣)
(Chey Chestha III/3rd reign))
(អង្គស៊ូ)
(Ang Suo)
គ.ស ១៦៩៦-១៦៩៩
​​ ៨៤ ព្រះកែវហ្វាទី៣
(Preah Keo Fa III)
(អង្គអុឹម)
(Ang Em)
គ.ស ១៦៩៩-១៧០០
​​ ៨៥ ជ័យជេស្ឋាទី៣ (រជ្ជកាលទី៤)
(Chey Chestha III/4th reign))
(អង្គស៊ូ)
(Ang Suo)
គ.ស ១៧០០-១៧០២
​​ ៨៦ ធម្មរាជាទី៣
(Dhamma Reachea III)
(ស្រីធម្មរាជ)
(Srei Dhamma Reach)
គ.ស ១៧០២-១៧០៣
​​ ៨៧ ជ័យជេស្ឋាទី៣ (រជ្ជកាលទី៥)
(Chey Chestha III/5th reign))
(អង្គស៊ូ)
(Ang Suo)
គ.ស ១៧០០៣-១៧០៦
​​ ៨៨ ធម្មរាជាទី៣ (រជ្ជកាលទី២)
(Dhamma Reachea III/2nd reign)
(ស្រីធម្មរាជ)
(Srei Dhamma Reach)
គ.ស ១៧០៦-១៧០៩
​​ ៨៩ ព្រះកែវហ្វាទី៣ (រជ្ជកាលទី២)
(Preah Keo Fa III/2nd reign)
(អង្គអុឹម)
(Ang Em)
គ.ស ១៧១០-១៧២២
​​ ៩០ ព្រះសត្ថាទី២
(Preah Satha II)
(អង្គយ៉ង)
(Ang Yorng)
គ.ស ១៧២២-១៧២៩
​​ ៩១ ព្រះកែវហ្វាទី៣ (រជ្ជកាលទី៣)
(Preah Keo Fa III/3rd reign)
(អង្គអុឹម)
(Ang Em)
គ.ស ១៧២៩-(៧ខែ)
​​ ៩២ ព្រះសត្ថាទី២ (រជ្ជកាលទី២)
(Preah Satha II/2nd reign))
(អង្គយ៉ង)
(Ang Yorng)
គ.ស ១៧៣០-១៧៣៧
​​ ៩៣ ធម្មរាជាទី៣ (រជ្ជកាលទី៣)
(Dhamma Reachea III/3rd reign)
(ស្រីធម្មរាជ)
(Srei Dhamma Reach)
គ.ស ១៧៣៨-១៧៤៧
​​ ៩៤ ធម្មរាជាទី៤
(Dhamma Reachea IV)
(អង្គឯម)
(Ang Iem)
គ.ស ១៧៤៧-(៥ខែ)
​​ ៩៥ រាមាធិបតីទី២
(Reamea Thipadei II)
(អង្គទងទី២)
(Ang Tong II)
គ.ស ១៧៤៧-១៧៤៩
​​ ៩៦ ជ័យជេស្ឋាទី៤
(Chey Chestha IV)
(អង្គស្ងួន)
(Ang Snguon)
គ.ស ១៧៤៩-១៧៥៥
​​ ៩៧ រាមាធិបតីទី២ (រជ្ជកាលទី២)
(Reamea Thipadei II/2nd reign)
(អង្គទងទី២)
(Ang Tong II)
គ.ស ១៧៥៥-១៧៥៧
​​ ៩៨ នរាយណ៍រាជា
(Noreay Reachea)
(អង្គតន់ទី២)
(Ang Ton II)
គ.ស ១៧៥៧-១៧៧៥
​​ ៩៩ ឧទ័យរាជាទី៣
(Outey Reachea III)
(អង្គណន)
(Ang Norn)
គ.ស ១៧៧៥-១៧៧៩
​​ ១០០ រាមាធិបតីទី៣
(Reamea Thipadei III)
(អង្គអេង)
(Ang Eng)
គ.ស ១៧៧៩-១៧៩៦
កម្ពុជាមិនមានព្រះមហាក្សត្រគ្រងរាជ ១៧៩៦-១៨០២ រាជកិច្ចនគរស្ថិតក្រោម ចៅហ្វាម៉ូ រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
​​ ១០១ នរាយណ៍រាជាទី២
(Noreay Reachea II)
(អង្គចន្ទទី២)
(Ang Chan II)
គ.ស ១៨០២-១៨៣៤
​​ ១០២ ស្រីសុរិយោពណ៌ទី២
(Srei Soriyoapor II)
(អង្គមុី)
(Ang Mey)
គ.ស ១៨៣៤-១៨៤១
​​ ១០៣ រាមាធិបតីទី៤
(Reamea Thipadei IV)
(អង្គឌួង)
(Ang Duong)
គ.ស ១៨៤១-១៨៥៩

កម្ពុជាក្រោមអណានិគមបារាំង (១៨៦៣-១៨៨៦)

[កែប្រែ]

Cambodia under French colonization (1863-1886)

កម្ពុជាក្រោមអណាព្យាបាលបារាំង (១៨៨៧-១៩៤១)

[កែប្រែ]

Cambodia under French protectorate (1887-1941)

កម្ពុជាក្រោមនឹមត្រួតត្រាជប៉ុន (១៩៤១-១៩៤៥)

[កែប្រែ]

Cambodia under Japanese occupation (1941-1945)

សម័យកម្ពុជាក្រោមនិគមនិយមបារាំង (១៩៤៥-១៩៥២)

[កែប្រែ]

Cambodia under French colonial style (1945-1952)

ព្រះរាជាណាចក្រកម្ពុជាទី១ (១៩៥៣-១៩៥៩)

[កែប្រែ]

Kingdom of Cambodia I (1953-1959)

សម័យសង្គមរាស្ត្រនិយម (១៩៦០-១៩៧០)

[កែប្រែ]

People's Socialist Bloc (1960-1970)

សម័យសាធារណៈរដ្ឋខ្មែរ (១៩៧០-១៩៧៥)

[កែប្រែ]

Khmer Republic (1970-1975)

សម័យកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

[កែប្រែ]

Democratic Kampuchea (1975-1979)

សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)

[កែប្រែ]

People's Republic of Kampuchea (1979-1989)

សម័យរដ្ឋកម្ពុជា (១៩៨៩-១៩៩២)

[កែប្រែ]

State of Cambodia (1989-1992)

សម័យអ៊ុនតាក់ (១៩៩២-១៩៩៣)

[កែប្រែ]

UNTAC era (1992-1993)

  • United Nations Transitional Authority in Cambodia (UNTAC)

ព្រះរាជាណាចក្រកម្ពុជាទី២ (១៩៩៣-បច្ចុប្បន្ន)

[កែប្រែ]

Kingdom of Cambodia II (1993-present)

  • Cambodia Kingdom of Wonder

ឯកសារយោង

[កែប្រែ]
  1. KHMER.ENGLISH-DICTIONARY.HELP © (2018) Khmer to English Meaning :: របបរាជានិយម: Monarchy, Publisher: All Rights Reserved by KHMER.ENGLISH-DICTIONARY.HELP
  2. Cambodia (1993) The Constitution of the Kingdom of Cambodia, Publisher: Constituent Assembly Commission p.22
  3. Matthew Rendall (1999) The Constitution and Government of Cambodia, Contributors: University of San Francisco. Center for Law and Global Justice, University of San Francisco. Community Legal Education Center (Phnom Penh, Cambodia), University of San Francisco. Cambodia Law and Democracy Project, Publisher: University of San Francisco School of Law Community Legal Education Center p.283
  4. Vayo News (2022)កែរដ្ឋធម្មនុញ្ញ​លើក​ទី​១០​ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​និង​ការពារ​ឧត្ដម​ប្រយោជន៍​ជាតិ, Website: vayofm.com, Publication: 15-07-2022
  5. VOD Khmer News (2022) វិភាគ៖ ការ​ស្នើ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី១០នេះ​ឆ្លុះ​បញ្ចាំង​បញ្ហា​អ្វីខ្លះ?, Website: www.vodkhmer.news, Publication: ១៣ កក្កដា ២០២២
  6. Buddhasāsnapaṇḍity (1996) Kambuja suriyā: dassanāvattī phsāy qaksarsāstr niṅ qaksarsāstr dūdau, Volume 50, Issue 2, Publisher: University of California, Berkeley
  7. Buddhasāsnapaṇḍity (1998) Kambuja suriyā: dassanāvattī phsāy qaksarsāstr niṅ qaksarsāstr dūdau, Volume 52, Publisher: the University of Wisconsin - Madison