វត្តសិត្បូ

ពីវិគីភីឌា
Jump to navigation Jump to search

វត្តសិត្បូ ស្ថិតនៅក្នុង ភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល


ប្រវត្តិវត្ត[កែប្រែ]

វត្តសិត្បូ ស្ថិតនៅក្នុង ភូមិនសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល

កប្ប[កែប្រែ]

កប្ប (kalpa) គឺកាលដ៏យូរអង្វែងតាមការត្រាស់ដឹងរបស់ព្រះពុទ្ធអង្គ ។ កប្បចែកចេញជាពីរ គឺ សុញ្ញកប្ប និង អសុញ្ញកប្ប ។

សុញ្ញកប្ប[កែប្រែ]

គឺកប្បគ្មានព្រះពុទ្ធត្រាសដឹង ។

អសុញ្ញកប្ប[កែប្រែ]

 • អសុញ្ញកប្ប មកពី អ + សុញ្ញ + កប្ប
  អ = មិន ឬ គ្មាន
  សុញ្ញ = សូន្យ
  ដូចនេះអសុញ្ញកប្ប មានន័យថា កប្បមិនសូន្យ ឬ កប្បមាន[[ព្រះពុទ្ធ២៨អង្គ]ព្រះពុទ្ធ]ត្រាសដឹង។
 • អសុញ្ញកប្បមាន ៥ គឺ៖
អសុញ្ញកប្ប សារកប្ប
ព្រះនាម មានសាវ័ក ឆ្នាំ
មណ្ឌកប្ប
ព្រះនាម មានសាវ័ក ឆ្នាំ
ព្រះនាម មានសាវ័ក ឆ្នាំ
វរកប្ប
ព្រះនាម មានសាវ័ក ឆ្នាំ
ព្រះនាម មានសាវ័ក ឆ្នាំ
ព្រះនាម មានសាវ័ក ឆ្នាំ
សារមណ្ឌកប្ប
ព្រះនាម មានសាវ័ក ឆ្នាំ
ព្រះនាម មានសាវ័ក ឆ្នាំ
ព្រះនាម មានសាវ័ក ឆ្នាំ
ព្រះនាម មានសាវ័ក ឆ្នាំ
ភទ្ទកប្ប
ព្រះនាម មានសាវ័ក ឆ្នាំ
កុកសន្ធោ
ព្រះនាម មានសាវ័ក ឆ្នាំ
កោនាគមនោ
ព្រះនាម មានសាវ័ក ឆ្នាំ
កស្សបៈ
ព្រះនាម មានសាវ័ក ឆ្នាំ
គោតម
ព្រះនាម មានសាវ័ក ឆ្នាំ
អរិយមេតេ្តយ្យ

ព្រះនាមព្រះពុទ្ធ​ ដែលបានត្រាស់ក្នុងអតីតកាល[កែប្រែ]

 1. ព្រះពុទ្ធ តណ្ហង្ករៈ Tanhamkara
 2. ព្រះពុទ្ធ មេធង្ករៈ Medhamkara
 3. ព្រះពុទ្ធ សរណង្ករៈ Saranamkara
 4. ព្រះពុទ្ធ ទីបង្ករៈ Dipamkara
 5. ព្រះពុទ្ធ​ កោណ្ឌញ្ញៈ Kondanna (Kaundinya)
 6. ព្រះពុទ្ធ មង្គលៈ Mangala
 7. ព្រះពុទ្ធ សុមនៈ Sumana
 8. ព្រះពុទ្ធ រេវតៈ Revata (Raivata)
 9. ព្រះពុទ្ធ សោភិតៈ Sobhita
 10. ព្រះពុទ្ធ អនោមទស្សី Anomadassi (Anavamadarsin)
 11. ព្រះពុទ្ធ បទុមៈ Paduma (Padma)
 12. ព្រះពុទ្ធ នារទៈ Narada
 13. ព្រះពុទ្ធ បទុមុត្តរៈ Padumuttara (Padmottara)
 14. ព្រះពុទ្ធ សុមេធៈ Sumadha (Sumedha)
 15. ព្រះពុទ្ធ សុជាតៈ Sujata
 16. ព្រះពុទ្ធ បិយទស្សី Piyadassi (Priyadarsin)
 17. ព្រះពុទ្ធ អត្ថទស្សី Atthadassi (Arthadarsin)
 18. ព្រះពុទ្ធ ធម្មទស្សី Dhammadassi (Dharmadarsin)
 19. ព្រះពុទ្ធ សិទ្ធត្ថៈ Siddhattha
 20. ព្រះពុទ្ធ តិស្សៈ Tissa (Tishya)
 21. ព្រះពុទ្ធ ផុស្សៈ (បុស្សៈ) Phussa (Pushya)
 22. ព្រះពុទ្ធ វិបស្សី Vipassi (Vipasyin)
 23. ព្រះពុទ្ធ សិខី Sikhi (Sikhin)
 24. ព្រះពុទ្ធ វេស្សភូ Vessabhu (Visvabhu)
 25. ព្រះពុទ្ធ កក្កុសន្ធៈ Kakusanda (Krakucchanda)
 26. ព្រះពុទ្ធ កោនាគមនៈ Konagamana (Kanakamuni)
 27. ព្រះពុទ្ធ កស្សបៈ Kassapa (Kasyapa)
 28. ព្រះពុទ្ធ គោតមៈ Gotama

ចំពោះព្រះនាមព្រះពុទ្ធបីអង្គខាងលើ នៅមិនទាន់មានឯកសារច្បាស់លាស់បញ្ជាក់ពីប្រវត្តិព្រះអង្គឡើយ។

ពុទ្ធវង្សតារាងទី១[កែប្រែ]

ល.រ. នាមព្រះពុទ្ធ មានជាតិជា ឈ្មោះព្រះនគរ ព្រះបិតា ព្រះមាតា
ព្រះពុទ្ធ ទីបង្ករៈ ក្សត្រ រម្មាវតី សុទេវៈ សុមេធា
ព្រះពុទ្ធ​ កោណ្ឌញ្ញៈ ក្សត្រ រម្មវតី សុនន្ទៈ សុជាតាទេវី
ព្រះពុទ្ធ មង្គលៈ ក្សត្រ ឧត្តរៈ ឧត្តរៈ ឧត្តរា
ព្រះពុទ្ធ សុមនៈ ក្សត្រ ទីក្រុងមេខលៈ សុទត្កៈ សិរិមា
ព្រះពុទ្ធ រេវតៈ ក្សត្រ ទីក្រុងសុធញ្ញកៈ វិបុលៈ វិបុលា
ព្រះពុទ្ធ សោភិតៈ ក្សត្រ សុធម្មៈ សុធម្មៈ សុធម្មា
ព្រះពុទ្ធ អនោមទស្សី ក្សត្រ ចន្ទវតី យសវា យសោធរា
ព្រះពុទ្ធ បទុមៈ ក្សត្រ ចម្បកៈ អសមៈ អសមា
ព្រះពុទ្ធ នារទៈ បុត្រស្តេចចក្រ ធញ្ញវតី សុទេវៈ អនោមា
១០ ព្រះពុទ្ធ បទុមុត្តរៈ ក្សត្រ ហង្សវតី អានន្ទៈ សុជាតា
១១ ព្រះពុទ្ធ សុមេធៈ ក្សត្រ សុទស្សនៈ សុទត្តៈ សុទត្តា
១២ ព្រះពុទ្ធ សុជាតៈ ក្សត្រ សុមង្គលៈ ឧគ្គតៈ បភាវតី
១៣ ព្រះពុទ្ធ បិយទស្សី ក្សត្រ សុធញ្ញៈ សុទត្តៈ សុចន្ទា
១៤ ព្រះពុទ្ធ អត្ថទស្សី ក្សត្រ ទីក្រុងសោភណៈ សាគរៈ សុទស្សនា
១៥ ព្រះពុទ្ធ ធម្មទស្សី ក្សត្រ ទីក្រុងសរណៈ សរណៈ សុនន្ទា
១៦ ព្រះពុទ្ធ សិទ្ធត្ថៈ ក្សត្រ ទីក្រុងវេភាវៈ ឧទេនៈ សុផស្សា
១៧ ព្រះពុទ្ធ តិស្សៈ ក្សត្រ ទីក្រុងខេមកៈ ជនសន្តៈ បទុមា
១៨ ព្រះពុទ្ធ បុស្សៈ ក្សត្រ កាសិកៈ ជយសេន សិរិមា
១៩ ព្រះពុទ្ធ វិបស្សី ក្សត្រ ពន្ធុមតី ពន្ធុមៈ ពន្ធុមតី
២០ ព្រះពុទ្ធ សិខី ក្សត្រ អរុណវតី អរុណៈ បភាវតី
២១ ព្រះពុទ្ធ វេស្សភូ ក្សត្រ អនោម សុប្បតិតៈ យសវតី
២២ ព្រះពុទ្ធ កក្កុសន្ធៈ ព្រាហ្មណ៍ ខេមបូរី អគ្គិទត្តព្រាហ្មណ៍ វិសាខា
២៣ ព្រះពុទ្ធ កោនាគមនៈ ព្រាហ្មណ៍ សោភវតី យញ្ញទត្តព្រាហ្មណ៍ ឧត្តរា
២៤ ព្រះពុទ្ធ កស្សបៈ ព្រាហ្មណ៍ ពារាណសី ព្រហ្មទត្តព្រាហ្មណ៍ ធនវតី
២៥ ព្រះពុទ្ធ គោតមៈ ក្សត្រ កបិលពស្តុ សុទ្ធោទនៈ មាយាទេវី

ពុទ្ធវង្សតារាងទី២[កែប្រែ]

លេខរៀង នាមព្រះពុទ្ធ គ្រប់គ្រងផ្ទះ ប្រាសាទដ៏ប្រសើរ​៣​ខ្នង
ប្រាសាទទី១ ប្រាសាទទី២ ប្រាសាទទី៣
ព្រះពុទ្ធ ទីបង្ករៈ ១ម៉ឺនឆ្នាំ ហង្សប្រាសាទ កោញ្ចប្រាសាទ មយុរប្រាសាទ
ព្រះពុទ្ធ​ កោណ្ឌញ្ញៈ ១ម៉ឺនឆ្នាំ រុចិ សុរុចិ សុភ
ព្រះពុទ្ធ មង្គលៈ ៩ពាន់ឆ្នាំ យសវ សុចិម សិរិម
ព្រះពុទ្ធ សុមនៈ ៩ពាន់ឆ្នាំ ចន្ទ សុចន្ទ វដំស
ព្រះពុទ្ធ រេវតៈ ៦ពាន់ឆ្នាំ សុទស្សន រតនគ្ឃី អាវេឡ
ព្រះពុទ្ធ សោភិតៈ ៩ពាន់ឆ្នាំ កុមុទ នឡិនី បទុម
ព្រះពុទ្ធ អនោមទស្សី ១ម៉ឺនឆ្នាំ សិរី ឧបសិរី វឌ្ឍ
ព្រះពុទ្ធ បទុមៈ ១ម៉ឺនឆ្នាំ នន្ទ វសុ យសត្តរ
ព្រះពុទ្ធ នារទៈ ៩ពាន់ឆ្នាំ ជិត វិជិត អភិរាម
១០ ព្រះពុទ្ធ បទុមុត្តរៈ ៩ពាន់ឆ្នាំ នារី ពាហន យសវតី
១១ ព្រះពុទ្ធ សុមេធៈ ៩ពាន់ឆ្នាំ សុចន្ទ កញ្ចន សិរីវឌ្ឍ
១២ ព្រះពុទ្ធ សុជាតៈ ៩ពាន់ឆ្នាំ សិរី ឧបសិរី ចន្ទ
១៣ ព្រះពុទ្ធ បិយទស្សី ៩ពាន់ឆ្នាំ សុនិម្មល វិមល គិរិគូហា
១៤ ព្រះពុទ្ធ អត្ថទស្សី ៩ពាន់ឆ្នាំ អមរគិ សុរគិ គិរិពាហន
១៥ ព្រះពុទ្ធ ធម្មទស្សី ៨ពាន់ឆ្នាំ អរជ វិរជ សុទស្សន
១៦ ព្រះពុទ្ធ សិទ្ធត្ថៈ ១ម៉ឺនឆ្នាំ កោកាស ឧប្បល កោកនុទ
១៧ ព្រះពុទ្ធ តិស្សៈ ៧ពាន់ឆ្នាំ គុណសេលៈ អានាទិយ និសក
១៨ ព្រះពុទ្ធ បុស្សៈ ៩ពាន់ឆ្នាំ គរុឡ ហំស សុវណ្ណតារ
១៩ ព្រះពុទ្ធ វិបស្សី ៨ពាន់ឆ្នាំ នន្ទ សនន្ទ សិរិម
២០ ព្រះពុទ្ធ សិខី ៧ពាន់ឆ្នាំ សុវឌ្ឍក គិរី នារីវាហន
២១ ព្រះពុទ្ធ វេស្សភូ ៦ពាន់ឆ្នាំ រុចិ សុរតិ វឌ្ឍក
២២ ព្រះពុទ្ធ កក្កុសន្ធៈ ៤ពាន់ឆ្នាំ កាមវឌ្ឍ កាមសុទ្ធិ រតិវឌ្ឍន
២៣ ព្រះពុទ្ធ កោនាគមនៈ ៣ពាន់ឆ្នាំ តុសិត សន្តុសិត សន្តុដ្ឋ
២៤ ព្រះពុទ្ធ កស្សបៈ ២ពាន់ឆ្នាំ ហំស យស សិរីចន្ទ
២៥ ព្រះពុទ្ធ គោតមៈ ២៩ឆ្នាំ សុចន្ទ កោកនុទ កោញ្ច

ពុទ្ធវង្សតារាងទី៣[កែប្រែ]

លេខរៀង នាមព្រះពុទ្ធ ស្ត្រីបម្រើ ព្រះអគ្គមហេសី ព្រះនាមព្រះឱរស យាងទៅបួសដោយ
ព្រះពុទ្ធ ទីបង្ករៈ ៣សែនរូប បទុមា ឱសភក្ខន្ធ យានដំរី
ព្រះពុទ្ធ​ កោណ្ឌញ្ញៈ ៣សែនរូប រុចិទេវី ជិវិតសេន យានរថ
ព្រះពុទ្ធ មង្គលៈ ៣ម៉ឺនរូប យសវតី សីវលៈ យានសេះ
ព្រះពុទ្ធ សុមនៈ ៦៣សែនរូប វដំសកី អនូបមំ យានដំរី
ព្រះពុទ្ធ រេវតៈ ៣៣សែនរូប សុទស្សនា វរុណៈ យានរថ
ព្រះពុទ្ធ សោភិតៈ ៤ពាន់រូប កិមិលា សីហៈ ប្រាសាទ
ព្រះពុទ្ធ អនោមទស្សី ២៣ពាន់រូប សិរិមា ឧបសាលៈ គ្រែស្នែង
ព្រះពុទ្ធ បទុមៈ ៣៣ពាន់រូប ឧត្តរា រម្ម យានរថ
ព្រះពុទ្ធ នារទៈ ៤៣ពាន់រូប វីជិតសេនា ននុត្តរ ព្រះបាទផ្ទាល់
១០ ព្រះពុទ្ធ បទុមុត្តរៈ ៤៣ពាន់រូប វសុលទត្តា ឧត្តរៈ ប្រាសាទ
១១ ព្រះពុទ្ធ សុមេធៈ ១៦ពាន់រូប សុមនា បុនព្វៈ យានដំរី
១២ ព្រះពុទ្ធ សុជាតៈ ២៣ពាន់រូប សិរិនន្ទា ឧបសេន យានសេះ
១៣ ព្រះពុទ្ធ បិយទស្សី ៣៣ពាន់រូប វិមលា កញ្ចនាវេឡៈ យានរថ
១៤ ព្រះពុទ្ធ អត្ថទស្សី ៣៣ពាន់រូប វិសាខា សេលៈ យានសេះ
១៥ ព្រះពុទ្ធ ធម្មទស្សី ៤០ពាន់រូប វិចិកោសី បុញ្ញវឌ្ឍនៈ ប្រាសាទ
១៦ ព្រះពុទ្ធ សិទ្ធត្ថៈ ៤៨ពាន់រូប សុមនា អនុបមៈ គ្រែស្នែង
១៧ ព្រះពុទ្ធ តិស្សៈ ៣០ពាន់រូប សុភទ្រា អានន្ទៈ យានសេះ
១៨ ព្រះពុទ្ធ បុស្សៈ ២៣ពាន់រូប កីសាគោតមី អានន្ទៈ យានដំរី
១៩ ព្រះពុទ្ធ វិបស្សី ៤៣ពាន់រូប សុទស្សនា សមវត្តក្ខន្ធៈ យានរថ
២០ ព្រះពុទ្ធ សិខី ២៤ពាន់រូប សព្វកាមា អតុលៈ យានដំរី
២១ ព្រះពុទ្ធ វេស្សភូ ៣០ពាន់រូប សុចិត្តា សុប្បពុទ្ធៈ គ្រែស្នែង
២២ ព្រះពុទ្ធ កក្កុសន្ធៈ ៣០ពាន់រូប រោបិនី ឧត្តរៈ យានរថ
២៣ ព្រះពុទ្ធ កោនាគមនៈ ១៦ពាន់រូប រុចិគត្តា សត្ថវាហៈ យានដំរី
២៤ ព្រះពុទ្ធ កស្សបៈ ៤៨ពាន់រូប សុនន្ទា វិជិតសេនៈ ប្រាសាទ
២៥ ព្រះពុទ្ធ គោតមៈ ៤០ពាន់រូប យសោធរា រាហុល យានសេះ

ពុទ្ធវង្សតារាងទី៤[កែប្រែ]

លេខរៀង នាមព្រះពុទ្ធ ព្យាយាមអស់ ព្រះអង្គត្រាស់ក្រោមដើម ព្រះរស្មីប្រមាណ
ព្រះពុទ្ធ ទីបង្ករៈ ១០ខែ ដើមលៀប ១០យោជន៍សព្វកាល
ព្រះពុទ្ធ​ កោណ្ឌញ្ញៈ ១០ខែ សាលកល្យាណីព្រឹក្ស(ដើមភ្លៅនាង) រស្មីប្រមាណមិនបាន
ព្រះពុទ្ធ មង្គលៈ ៨ខែ នាគព្រឹក្ស(ដើមខ្ទឹង) ១ម៉ឺនលោកធាតុសព្វកាល
ព្រះពុទ្ធ សុមនៈ ១០ខែ នាគព្រឺក្ស រស្មីប្រមាណមិនបាន
ព្រះពុទ្ធ រេវតៈ ៧ខែ នាគព្រឺក្ស ១យោជន៍សព្វកាល
ព្រះពុទ្ធ សោភិតៈ ៧ថ្ងៃ នាគព្រឹក្ស រស្មីប្រមាណមិនបាន
ព្រះពុទ្ធ អនោមទស្សី ១០ខែ អជ្ជុនព្រឹក្ស(ដើមអង្ក្រង) រស្មីប្រមាណមិនបាន
ព្រះពុទ្ធ បទុមៈ ៨ខែ មហាសោណៈ(ដើមម្រំ) រស្មីប្រមាណមិនបាន
ព្រះពុទ្ធ នារទៈ ៧ថ្ងៃ មហាសោណៈ ១យោជន៍សព្វកាល
១០ ព្រះពុទ្ធ បទុមុត្តរៈ ៧ថ្ងៃ ដើមស្រល់ រស្មីប្រមាណមិនបាន
១១ ព្រះពុទ្ធ សុមេធៈ ៨ខែ និម្ពព្រឹក្ស(ដើមស្តៅ) ១យោជន៍សព្វកាល
១២ ព្រះពុទ្ធ សុជាតៈ ៩ខែ ដើមឫស្សីធំ រស្មីប្រមាណមិនបាន
១៣ ព្រះពុទ្ធ បិយទស្សី ៦ខែ កកុធព្រឹក្ស(ដើមថ្ងាន់) រស្មីប្រមាណមិនបាន
១៤ ព្រះពុទ្ធ អត្ថទស្សី ៨ខែ ចម្បកព្រឹក្ស(ដើមចម្បា) ១យោជន៍សព្វកាល
១៥ ព្រះពុទ្ធ ធម្មទស្សី ៧ថ្ងៃ ដើមទន្លាប់ រស្មីប្រមាណមិនបាន
១៦ ព្រះពុទ្ធ សិទ្ធត្ថៈ ១០ខែ កណ្ណិការព្រឺក្ស រស្មីប្រមាណមិនបាន
១៧ ព្រះពុទ្ធ តិស្សៈ កន្លះខែគត់ អសន(ដើមធ្នង់) រស្មីប្រមាណមិនបាន
១៨ ព្រះពុទ្ធ បុស្សៈ ៧ថ្ងៃ ដើមកន្ទួតព្រៃ រស្មីប្រមាណមិនបាន
១៩ ព្រះពុទ្ធ វិបស្សី ៨ខែ បាដលិព្រឹក្ស(សង្កែ) ៧យោជន៍សព្វកាល
២០ ព្រះពុទ្ធ សិខី ៨ខែ បុណ្ឌរិកព្រឹក្ស(ស្វាយស) ៣យោជន៍សព្វកាល
២១ ព្រះពុទ្ធ វេស្សភូ ៦ខែ មហាសាលព្រឹក្ស រស្មីប្រមាណមិនបាន
២២ ព្រះពុទ្ធ កក្កុសន្ធៈ ៨ខែ សិរិសព្រឹក្ស(ច្រេស) ១០យោជន៍សព្វកាល
២៣ ព្រះពុទ្ធ កោនាគមនៈ ៦ខែ ឧទុម្ពរព្រឹក្ស(ល្វា) រស្មីប្រមាណមិនបាន
២៤ ព្រះពុទ្ធ កស្សបៈ ៧ថ្ងៃ និគ្រោធព្រឹក្ស(ជ្រៃ) រស្មីប្រមាណមិនបាន
២៥ ព្រះពុទ្ធ គោតមៈ ទុក្ករកិរិយា ៦វស្សា ពោធិ៍បាយ ១ព្យាមសព្វកាល

ពុទ្ធវង្ស​តារាង​ទី​៥[កែប្រែ]

លេខរៀង នាមព្រះពុទ្ធ ទីកន្លែងសំដែង​ធម្មចក្រ ញុំាង​ពពួក​សត្វ​អោយ​ត្រាស់​ដឹង​៣​លើក​ធំ​ៗ
​លើកទី១ ​លើកទី​២ ​លើក​ទី​៣
ព្រះពុទ្ធ ទីបង្ករៈ នន្ទារាម ១០០​កោដិ​ទេវតា ៩០​កោដិ ៩០ពាន់កោដិ​(ទេវតា)
ព្រះពុទ្ធ​ កោណ្ឌញ្ញៈ ១សែនកោដិ ៩០ពាន់​កោដិ ៨០ពាន់​កោដិ
ព្រះពុទ្ធ មង្គលៈ ១សែនកោដិ ១សែនកោដិ ៩០កោដិ ឯហិភិក្ខុ
ព្រះពុទ្ធ សុមនៈ ១សែនកោដិ ១សែនកោដិ ៩០​ពាន់​កោដិ
ព្រះពុទ្ធ រេវតៈ មិនអាចរាប់បាន ១សែនកោដិ ១​សែន​កោដិ
ព្រះពុទ្ធ សោភិតៈ មិនអាច​រាប់​បាន ៩ម៉ឺនកោដិ ១ពាន់​កោដិ
ព្រះពុទ្ធ អនោមទស្សី ឧទ្យាន​សុទស្សនៈ ១​រយ​កោដិ ៨០​កោដិ ៧៨​កោដិ
ព្រះពុទ្ធ បទុមៈ ១​រយ​កោដិ ៩០​កោដិ ៨០​កោដិ
ព្រះពុទ្ធ នារទៈ ឧទ្យាន​ធនញ្ជៈ ១សែន​កោដិ ៩០​ពាន់​កោដិ ៨០​កោដិ
១០ ព្រះពុទ្ធ បទុមុត្តរៈ ឧទ្យាន​មិថិលា ១សែនកោដិ ៣៧ពាន់ ៥​លាន
១១ ព្រះពុទ្ធ សុមេធៈ ឧទ្យាន​សុទស្សនៈ ១​សែនកោដិ ៩០ពាន់​កោដិ ៨០​ពាន់​កោដិ
១២ ព្រះពុទ្ធ សុជាតៈ ឧទ្យាន​សុមង្គលៈ ៨០កោដិ ៣៧សែន ៦០សែន
១៣ ព្រះពុទ្ធ បិយទស្សី ឧទ្យាន​ឧសកៈ ១សែន​កោដិ ៩ពាន់​កោដិ ៨០កោដិ
១៤ ព្រះពុទ្ធ អត្ថទស្សី ឧទ្យាន ១សែនកោដិ ១សែនកោដិ ១សែនកោដិ
១៥ ព្រះពុទ្ធ ធម្មទស្សី មិគទាយវ័ន ១សែន​កោដិ ៩០​កោដិ ​៨០​កោដិ
១៦ ព្រះពុទ្ធ សិទ្ធត្ថៈ មិគទាយវ័ន ១សែនកោដិ ៩០​កោដិ ៩០កោដិ
១៧ ព្រះពុទ្ធ តិស្សៈ មិគទាយវ័ន ១រយ​កោដិ ៩០​កោដិ ៦០​កោដិ
១៨ ព្រះពុទ្ធ បុស្សៈ មិគទាយវ័ន ៨០សែន ៩០សែន ៨០​សែន
១៩ ព្រះពុទ្ធ វិបស្សី មិគទាយវ័ន មិនអាច​រាប់​បាន ៨៤ពាន់ ៨៤ពាន់
២០ ព្រះពុទ្ធ សិខី មិគទាយវ័ន ១សែនកោដិ ៩០ពាន់​កោដិ ៨០​ពាន់​កោដិ
២១ ព្រះពុទ្ធ វេស្សភូ ៨ម៉ឺន​កោដិ ៧០​ពាន់​កោដិ ៦០​កោដិ
២២ ព្រះពុទ្ធ កក្កុសន្ធៈ មិគទាយវ័ន ៤ម៉ឺនកោដិ ៣ម៉ឺនកោដិ មិនអាច​រាប់​បាន
២៣ ព្រះពុទ្ធ កោនាគមនៈ មិគទាយវ័ន ៣ម៉ឺនកោដិ ២ម៉ឺនកោដិ ១ម៉ឺនកោដិ
២៤ ព្រះពុទ្ធ កស្សបៈ មិគទាយវ័ន ២ម៉ឺនកោដិ ១ម៉ឺនកោដិ ៥ពាន់កោដិ
២៥ ព្រះពុទ្ធ គោតមៈ ឥសិបទនៈ មិគទាយវ័ន ១៨កោដិ មិនអាច​រាប់​បាន ​មិនអាច​រាប់​បាន

ពុទ្ធវង្ស​តារាង​ទី​៦[កែប្រែ]

លេខរៀង នាមព្រះពុទ្ធ ជួបជុំសាវ័ក​សន្និបាត​៣​លើក​ ភិក្ខុជាឧបដ្ឋាក
​លើកទី១ ​លើកទី​២ ​លើក​ទី​៣
ព្រះពុទ្ធ ទីបង្ករៈ ១សែនកោដិ ១០០​កោដិ ៩០​កោដិ សាគតៈ
ព្រះពុទ្ធ​ កោណ្ឌញ្ញៈ ១សែនកោដិ ១ពាន់កោដិ ៩០​កោដិ អនុរុទ្ធៈ
ព្រះពុទ្ធ មង្គលៈ ១កោដិ ១សែនកោដិ ៩០កោដិ បាលិតៈ
ព្រះពុទ្ធ សុមនៈ ១សែនកោដិ ៩០កោដិ ៨០កោដិ ឧទេនៈ
ព្រះពុទ្ធ រេវតៈ មិនអាច​រាប់​បាន ១សែនកោដិ ១សែនកោដិ សម្ភវៈ
ព្រះពុទ្ធ សោភិតៈ ១រយកោដិ ៩០កោដិ ៨០កោដិ អនោមៈ
ព្រះពុទ្ធ អនោមទស្សី ៨សែន ៧សែន ៦សែន វរុណៈ
ព្រះពុទ្ធ បទុមៈ ១សែនកោដិ ៣សែន ២សែន វរុណៈ
ព្រះពុទ្ធ នារទៈ ១សែនកោដិ ៩០ពាន់​កោដិ ៨០​សែន វាសេដ្ឋៈ
១០ ព្រះពុទ្ធ បទុមុត្តរៈ ១សែនកោដិ ៩០ពាន់កោដិ ៨០ពាន់កោដិ សុមនៈ
១១ ព្រះពុទ្ធ សុមេធៈ ១រយកោដិ ៩០កោដិ ៨០​កោដិ សាគរៈ
១២ ព្រះពុទ្ធ សុជាតៈ ៦០សែន ៥០សែន ៤សែន នារទៈ
១៣ ព្រះពុទ្ធ បិយទស្សី ១សែនកោដិ ៩០​កោដិ ៨០​កោដិ សោភិតៈ
១៤ ព្រះពុទ្ធ អត្ថទស្សី ៩៨ពាន់អង្គ ៨៨ពាន់ ៧៨ពាន់ អភយៈ
១៥ ព្រះពុទ្ធ ធម្មទស្សី ១ពាន់កោដិ ១រយ​កោដិ ៨០​កោដិ សុទត្ថត្ថេរៈ
១៦ ព្រះពុទ្ធ សិទ្ធត្ថៈ ១រយកោដិ ៩០កោដិ ៨០​កោដិ រេវតៈ
១៧ ព្រះពុទ្ធ តិស្សៈ ១សែន ៩០សែន ៨០សែន សមគៈ
១៨ ព្រះពុទ្ធ បុស្សៈ ៦០សែន ៥០សែន ៤០សែន សភិយៈ
១៩ ព្រះពុទ្ធ វិបស្សី ៦៨សែន ១សែន ៨ម៉ឺន អសោកៈ
២០ ព្រះពុទ្ធ សិខី ១សែន ៨ម៉ឺន ៧ម៉ឺន ខេមង្ករៈ
២១ ព្រះពុទ្ធ វេស្សភូ ៨០ពាន់កោដិ ៧០ពាន់​កោដិ ៦០​ពាន់​កោដិ ឧប្បសន្តៈ
២២ ព្រះពុទ្ធ កក្កុសន្ធៈ ៤ម៉ឺន - - ពុទ្ធិជៈ
២៣ ព្រះពុទ្ធ កោនាគមនៈ ៣ម៉ឺន - - សោត្ថិជៈ
២៤ ព្រះពុទ្ធ កស្សបៈ ២ម៉ឺន - - សព្វមិត្ត
២៥ ព្រះពុទ្ធ គោតម ១២៥០អង្គ - - អានន្ទ

ពុទ្ធវង្ស​តារាង​ទី​៧[កែប្រែ]

លេខរៀង នាមព្រះពុទ្ធ អគ្គសាវ័ក​​ អគ្គសាវិកា
​ទី១​ព្រះនាម ​ទី​២​ព្រះនាម ​​ទី១​ព្រះនាម ទី២​ព្រះនាម
ព្រះពុទ្ធ ទីបង្ករៈ សុមង្គលៈ តិស្សៈ នន្ទា សុនន្ទា
ព្រះពុទ្ធ​ កោណ្ឌញ្ញៈ ភទ្ទៈ សុភទ្ទៈ តិស្សា ឧបតិស្សា
ព្រះពុទ្ធ មង្គលៈ សុទេវៈ ធម្មសេនៈ សីវលា អសោកា
ព្រះពុទ្ធ សុមនៈ សរណៈ ភាវិតត្តៈ សោណា ឧបសោណា
ព្រះពុទ្ធ រេវតៈ វរុណៈ ព្រហ្មទេវៈ ភទ្ទា សុភទ្ទា
ព្រះពុទ្ធ សោភិតៈ អសមៈ សុនេត្តៈ នកុលា សុជាតា
ព្រះពុទ្ធ អនោមទស្សី និសភៈ អនោមៈ សុន្ទរា សុមនា
ព្រះពុទ្ធ បទុមៈ សាលៈ ឧបសាលៈ រាធា សុរាធា
ព្រះពុទ្ធ នារទៈ ភទ្ទសាលៈ ជិតមិតៈ ឧត្តរា ផគ្គុនី
១០ ព្រះពុទ្ធ បទុមុត្តរៈ ទេវិល សុជាតៈ អមិតា អសមា
១១ ព្រះពុទ្ធ សុមេធៈ សរណៈ សព្វកាមៈ រាមា សុរាមា
១២ ព្រះពុទ្ធ សុជាតៈ សុទស្សនៈ សុទេវៈ នាគា នាគសមានា
១៣ ព្រះពុទ្ធ បិយទស្សី បាលិតៈ សព្វទស្សី សុជាតា ធម្មទិន្នា
១៤ ព្រះពុទ្ធ អត្ថទស្សី សន្តៈ ឧបសន្តៈ ធម្មា សុធម្មា
១៥ ព្រះពុទ្ធ ធម្មទស្សី បទុមត្ថេរៈ បុស្សទេវត្ថេរៈ ខេមា សច្ចនាមា
១៦ ព្រះពុទ្ធ សិទ្ធត្ថៈ សម្ពលត្ថេរៈ សុមិត្តត្ថេរៈ សីវលា សុរាមា
១៧ ព្រះពុទ្ធ តិស្សៈ ព្រហ្មទេវត្ថេរៈ ឧទយត្ថេរៈ ផុស្សា សុទត្តា
១៨ ព្រះពុទ្ធ បុស្សៈ សុរក្ខិតៈ ធម្មសេនៈ ចាលា ឧបចាលា
១៩ ព្រះពុទ្ធ វិបស្សី ខន្ធៈ តិស្សៈ ចន្ទា ចន្ទមិត្តា
២០ ព្រះពុទ្ធ សិខី អភិភូ សម្ភវៈ មខិលា បទុមា
២១ ព្រះពុទ្ធ វេស្សភូ សោណៈ ឧត្តរៈ រាមា សមានា
២២ ព្រះពុទ្ធ កក្កុសន្ធៈ វិធុរៈ សញ្ជីវៈ សាមា ចម្បា
២៣ ព្រះពុទ្ធ កោនាគមនៈ ភិយ្យោសៈ ឧត្តរៈ សុមុទ្ទា ឧត្តរា
២៤ ព្រះពុទ្ធ កស្សបៈ តិស្សៈ ភារទ្វាជៈ អនុលា ឧរុវេលា
២៥ ព្រះពុទ្ធ គោតម ឧបតិស្សៈ​(សារីបុត្រ) កោលិតៈ(មោគ្គល្លាន) ខេមា ឧប្បលវណ្ណា

ពុទ្ធវង្សតារាងទី៨[កែប្រែ]

លេខរៀង នាមព្រះពុទ្ធ ឧបាសកជាឧបដ្ឋាក​​ ឧបាសិកាជាឧបដ្ឋាយិកា បល្ល័ង្កកំពស់
​នាម ​នាម ​នាម នាម
ព្រះពុទ្ធ ទីបង្ករៈ តបុស្សៈ ភល្លកៈ សិរិមា សោណា ៥៣ហត្ថ
ព្រះពុទ្ធ​ កោណ្ឌញ្ញៈ សោណៈ ឧបសោណៈ នន្ទា សិរិមា ៥៧ហត្ថ
ព្រះពុទ្ធ មង្គលៈ នន្ទៈ វិសាខៈ អនុឡា សុមនា ៥៧ហត្ថ
ព្រះពុទ្ធ សុមនៈ វរុណៈ សរណៈ ចាលា ឧបចាលា ៦០ហត្ថ
ព្រះពុទ្ធ រេវតៈ វរុណៈ សុរភៈ បាលា ឧបបាលា ៥៣ហត្ថ
ព្រះពុទ្ធ សោភិតៈ រម្មៈ សុនេត្តៈ នកុលា ចិត្តា ៣៨ហត្ថ
ព្រះពុទ្ធ អនោមទស្សី នន្ទិវឌ្ឍៈ សិរិវឌ្ឍៈ ឧបលា បុទុមា ៣៨ហត្ថ
ព្រះពុទ្ធ បទុមៈ សភិយៈ អសមៈ រុចិ នន្ទិមារា ៣៨ហត្ថ
ព្រះពុទ្ធ នារទៈ ឧគ្គរិន្ទៈ វសភៈ ឥន្ទវរី គណ្ឌី ៥៧ហត្ថ
១០ ព្រះពុទ្ធ បទុមុត្តរៈ អមិតៈ តិស្សៈ ហត្ថា សុចិត្តា ៣៨ហត្ថ
១១ ព្រះពុទ្ធ សុមេធៈ ឧរុវេលៈ យសវៈ យសា សិរិវា ៥៧ហត្ថ
១២ ព្រះពុទ្ធ សុជាតៈ សុទត្តៈ ចិត្តៈ សុភទ្ទ្រា បទុមា ៣២ហត្ថ
១៣ ព្រះពុទ្ធ បិយទស្សី សន្ទកៈ ធម្មិកៈ វិសាខា ធម្មទិន្នា ៥៣ហត្ថ
១៤ ព្រះពុទ្ធ អត្ថទស្សី អកុឡៈ សិនភៈ មកិលា សុនន្ទា ៥៣ហត្ថ
១៥ ព្រះពុទ្ធ ធម្មទស្សី សុភទ្ទៈ កដិស្សៈ សាឡិសា កឡិស្សា ៥៣ហត្ថ
១៦ ព្រះពុទ្ធ សិទ្ធត្ថៈ សុប្បិយៈ សម្ពុទ្ធៈ រម្មា សុរម្មា ៤០ហត្ថ
១៧ ព្រះពុទ្ធ តិស្សៈ សម្ពលៈ សិរិ កិសាគោតមី ឧបសេនា ៤០ហត្ថ
១៨ ព្រះពុទ្ធ បុស្សៈ អនញ្ជៈ វិសាខៈ បទុមា សិរិនាគា ៣៨ហត្ថ
១៩ ព្រះពុទ្ធ វិបស្សី បុនព្វសុមិត្តៈ នាគៈ សិរិមា ឧត្តរា ៥៣ហត្ថ
២០ ព្រះពុទ្ធ សិខី សិរិវឌ្ឍៈ នន្ទៈ ចិត្តា សុចិត្តា ៣២ហត្ថ
២១ ព្រះពុទ្ធ វេស្សភូ សោត្ថិកៈ រម្មៈ គោតមី សិរិមា ៤០ហត្ថ
២២ ព្រះពុទ្ធ កក្កុសន្ធៈ អច្ចុគ្គតៈ សុមនៈ នន្ទា សុនន្ទា ២៦ហត្ថ
២៣ ព្រះពុទ្ធ កោនាគមនៈ ឧគ្គៈ សោមទេវៈ សីវលា សាមា ២០ហត្ថ
២៤ ព្រះពុទ្ធ កស្សបៈ សុមង្គលៈ ឃដិការៈ វិជិតសេនា ភទ្ទ្រា ១៥ហត្ថ
២៥ ព្រះពុទ្ធ គោតមៈ ចិត្តៈ ហត្ថាឡវកៈ នន្ទមាតា ឧត្តរា ១៤ហត្ថ

ពុទ្ធវង្សតារាងទី៩[កែប្រែ]

លេខរៀង នាម​ ព្រះពុទ្ធ មានកំពស់ មានព្រះជន្ម កន្លែងបរិនិព្វាន ព្រះធាតុចេតិយ
ព្រះពុទ្ធ ទីបង្ករៈ ៨០ហត្ថ ១សែនឆ្នាំ នន្ទរាម កំពស់៣៦យោជន៍
ព្រះពុទ្ធ​ កោណ្ឌញ្ញៈ ៨៨ហត្ថ ១សែនឆ្នាំ នន្ទរាម កំពស់៧យោជន៍
ព្រះពុទ្ធ​ មង្គលៈ ៨៨ហត្ថ ៩ម៉ឺនឆ្នាំ ឧទ្យានវេស្សរៈ កំពស់៣០យោជន៍
ព្រះពុទ្ធ​ សុមនៈ ៩០ហត្ថ ៩ម៉ឺនឆ្នាំ អង្គារាម កំពស់៤យោជន៍
ព្រះពុទ្ធ​ រេវតៈ ៨០ហត្ថ ៦ម៉ឺនឆ្នាំ . ព្រះធាតុចែកជាចំណែក
ព្រះពុទ្ធ​ សោភិតៈ ៥៨ហត្ថ ៩ម៉ឺនឆ្នាំ សីហារាម ព្រះធាតុចែកជាចំណែក
ព្រះពុទ្ធ​ អនោមទស្សី ៥៨ហត្ថ ១សែនឆ្នាំ ធម្មារាម កំពស់២០យោជន៍
ព្រះពុទ្ធ​ បុទុមៈ ៥៨ហត្ថ ១សែនឆ្នាំ ធម្មារាម ព្រះធាតុចែកជាចំណែក
ព្រះពុទ្ធ នារទៈ ៨៨ហត្ថក្រពុំ ៩ម៉ឺនឆ្នាំគត់ សុទស្សនបុរី កំពស់៤យោជន៍
១០ ព្រះពុទ្ធ បទុមុត្តរៈ ៥៨ហត្ថក្រពុំ ១សែនឆ្នាំ នន្ទារាម កំពស់១២យោជន៍
១១ ព្រះពុទ្ធ សុមេធៈ ៨៨ហត្ថក្រពុំ ៩ម៉ឺនឆ្នាំគត់ មេធារាម ព្រះធាតុចែកជាចំណែក
១២ ព្រះពុទ្ធ សុជាតៈ ៥០ហត្ថក្រពុំ ៩ម៉ឺនឆ្នាំគត់ សេលារាម កំពស់៣គាវុត
១៣ ព្រះពុទ្ធ បិយទស្សី ៨០ហត្ថ ៩ម៉ឺនឆ្នាំ អស្សត្ថារាម កំពស់៣យោជន៍
១៤ ព្រះពុទ្ធ អត្ថទស្សី ៨០ហត្ថ ១សែនឆ្នាំ អនោមារាម ព្រះធាតុចែកជាចំណែក
១៥ ព្រះពុទ្ធ ធម្មទស្សី ៨០ហត្ថ ១សែនឆ្នាំ កេសរាម កំពស់៣យោជន៍
១៦ ព្រះពុទ្ធ សិទ្ធត្ថៈ ៦០ហត្ថ ១សែនឆ្នាំ អនោមារាម កំពស់៤យោជន៍
១៧ ព្រះពុទ្ធ តិស្សៈ ៦០ហត្ថ ១សែនឆ្នាំ នន្ទរាម កំពស់៣យោជន៍
១៨ ព្រះពុទ្ធ បុស្សៈ ៥៨ហត្ថ ៩ម៉ឺនឆ្នាំ សេនារាម ព្រះធាតុចែកជាចំណែក
១៩ ព្រះពុទ្ធ វិបស្សី ៨០ហត្ថ ៨ម៉ឺនឆ្នាំ សុមិត្តរារាម កំពស់៧យោជន៍
២០ ព្រះពុទ្ធ សិខី ៧០ហត្ថ ៧ម៉ឺនឆ្នាំ អស្សារាម កំពស់៣យោជន៍
២១ ព្រះពុទ្ធ វេស្សភូ ៦០ហត្ថ ៦ម៉ឺនឆ្នាំ ខេមារាម ព្រះធាតុចែកជាចំណែក
២២ ព្រះពុទ្ធ កក្កុសន្ធៈ ៤០ហត្ថ ៤ម៉ឺនឆ្នាំ ខេមារាម កំពស់១គាវុត
២៣ ព្រះពុទ្ធ កោនាគមនៈ ៣០ហត្ថ ៣ម៉ឺនឆ្នាំ បព្វតារាម ព្រះធាតុចែកជាចំណែក
២៤ ព្រះពុទ្ធ កស្សបៈ ២០ហត្ថ ២ម៉ឺនឆ្នាំ សេតព្យារាម កំពស់១យោជន៍
២៥ ព្រះពុទ្ធ គោតមៈ ១៦ហត្ថ ១០០ឆ្នាំ(១) នគរកុសិនារា ព្រះធាតុចែកជាចំណែក

(១) អាយុកប្ប​របស់​មនុស្ស​ក្នុងជំនាន់​​សាសនា​ព្រះពុទ្ធ​គោតម គឺ​១០០​ឆ្នាំ។ ព្រះអង្គ ទ្រង់​បរិនិព្វាន​ក្នុង​ព្រះជន្មាយុ​៨០​ឆ្នាំ ដោយសារ​ព្រះអង្គ​ទ្រង់​បាន​ដាក់​អាយុសង្ខារ​នៅ​ចំពោះ​មុខ​មារ។

ពុទ្ធវង្សតារាងទី១០[កែប្រែ]

លេខរៀង នាម​ ព្រះពុទ្ធ ព្រះបរមពោធិសត្វ កប្បត្រូវបានត្រាស់
ព្រះពុទ្ធ ទីបង្ករៈ ជាព្រាហ្មណ៍ នាម​ សុមេធបណ្ឌិតតាបស ៤អសង្ខយ្យ ១សែនកប្ប
ព្រះពុទ្ធ​ កោណ្ឌញ្ញៈ ជាក្សត្រ នាម វិជិតាវី បាន​បួស កប្បប្រមាណ​មិន​បាន
ព្រះពុទ្ធ​ មង្គលៈ ជា​ព្រាហ្មណ៍ នាម សុរុចិ បាន​បួស កប្បប្រមាណ​មិន​បាន
ព្រះពុទ្ធ​ សុមនៈ ជា​ស្តេច​នាគ នាម អតុលៈ រក្សាសីល កប្បប្រមាណ​មិន​បាន
ព្រះពុទ្ធ​ រេវតៈ ជា​ព្រាហ្មណ៍ នាម អតិទេវ រក្សាសីល កប្បប្រមាណ​មិន​បាន
ព្រះពុទ្ធ​ សោភិតៈ ជាព្រាហ្មណ៍​ នាម សុជាត រក្សាសីល កប្បប្រមាណ​មិន​បាន
ព្រះពុទ្ធ​ អនោមទស្សី ជា​យក្ស មាន​ឫទ្ធិ​ច្រើន រក្សាសីល កប្បប្រមាណ​មិន​បាន
ព្រះពុទ្ធ​ បុទុមៈ ជាសត្វសីហៈ រក្សាសីល កប្បប្រមាណ​មិន​បាន
ព្រះពុទ្ធ នារទៈ ជាតាបស កប្បប្រមាណ​មិន​បាន
១០ ព្រះពុទ្ធ បទុមុត្តរៈ ជាជដិល(តាបស) កប្បទី១សែន
១១ ព្រះពុទ្ធ សុមេធៈ ជាមាណព នាម ឧត្តរ បាន​បួស កប្បទី៣០ពាន់
១២ ព្រះពុទ្ធ សុជាតៈ ជាស្តេច​ចក្រពត្តិ បានបួស កប្បទី៣០ពាន់
១៣ ព្រះពុទ្ធ បិយទស្សី ជាមាណព នាម​ កស្សបៈ រក្សាសីល កប្បទី១៨០០
១៤ ព្រះពុទ្ធ អត្ថទស្សី ជាតាបស នាម សុសិមៈ មានឫទ្ធិអភិញ្ញា កប្បទី១៨០០
១៥ ព្រះពុទ្ធ ធម្មទស្សី ជាព្រះឥន្ទ្រ នាម បុរិន្ទទៈ កប្បទី១៨០០
១៦ ព្រះពុទ្ធ សិទ្ធត្ថៈ ជាតាបស នាម មង្គល មានកម្លាំងអភិញ្ញា កប្បទី៩៤
១៧ ព្រះពុទ្ធ តិស្សៈ ជាក្សត្រ នាម សុជាតៈ បួសជាឥសីមានអភិញ្ញា កប្បទី៩២
១៨ ព្រះពុទ្ធ បុស្សៈ ជាក្សត្រ នាម វិជិតៈ បានបួស កប្បទី៩២
១៩ ព្រះពុទ្ធ វិបស្សី ជាស្តេចនាគ នាម អតុលៈ រក្សាសីល កប្បទី៩១
២០ ព្រះពុទ្ធ សិខី ជាក្សត្រ នាម អរិន្ទមៈ រក្សាសីល កប្បទ៣១
២១ ព្រះពុទ្ធ វេស្សភូ ជាក្សត្រ នាម សុទស្សនៈ បានបួស កប្បទី៣១
២២ ព្រះពុទ្ធ កក្កុសន្ធៈ ជាក្សត្រ នាម ខេមៈ បានបួស ក្នុងភទ្ទកប្បនេះ
២៣ ព្រះពុទ្ធ កោនាគមនៈ ជាក្សត្រ នាម បព្វតៈ បានបួស ក្នុងភទ្ទកប្បនេះ
២៤ ព្រះពុទ្ធ កស្សបៈ ជាមាណព នាម ជោតិបាល បានបួស ក្នុងភទ្ទកប្បនេះ

ព្រះពុទ្ធដែលនឹងឧបត្តិឡើងក្នុងកាលអនាគត[កែប្រែ]

 • ព្រះ អរិយមេត្រី (សិរអារ្យមេត្រី) Maitreya

វត្តសម័យពុទ្ធកាល[កែប្រែ]

វត្តសម័យបច្ចុប្បន្ន[កែប្រែ]

វត្តទូទាំងប្រទេស[កែប្រែ]

វត្តក្នុងខេត្តកណ្ដាល[កែប្រែ]

វត្តក្នុងស្រុកស្អាង[កែប្រែ]
វត្តសិត្បូ[កែប្រែ]

វត្តសិត្បូត្រូវបានបង្កេីតឡេីងនៅ

ទីតាំង

ទីដ្ឋានព្រះ[កែប្រែ]

ព្រះពុទ្ធទ្រង់សម្ដែងថាបុគ្គលឯណានីមួយបានមកថ្វាយបង្គំនូវទីពុទ្ធសំវេជ្ជនីយដ្ឋានទាំង ៤កន្លែងមាន÷

តំបន់ឧទ្យានលុម្ភិនី[កែប្រែ]

ជាទីប្រសូតរបស់ព្រះពុទ្ធអង្គ

តំបន់ពុទ្ធគយា[កែប្រែ]

ជាទីត្រាស់ដឹងនូវព្រះធម៌របស់ព្រះពុទ្ធអង្គ

តំបន់សារនាថ[កែប្រែ]

ជាទីដែលទ្រង់បានសម្ដែងបឋមទេសនា

តំបន់ក្រុងកុសិនារា[កែប្រែ]

ជាទីទ្រង់ចូលមហាបរិនិព្វាន

ទីដ្ឋានវត្ត[កែប្រែ]

មានទីតាំងស្ថិតនៅ ភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល

ព្រះពុទ្ធ

ជាតិកំណើត[កែប្រែ]

ត្រាស់ដឹង[កែប្រែ]

បរិនិព្វាន[កែប្រែ]

ព្រះធម៌[កែប្រែ]

ធម៌ (ភាសាសំស្ក្រឹតधर्म dhárma, ភាសាបាលីधम्म dhamma, អង់គ្លេសDharma) គឺ​ជា​ពាក្យ​ទូទៅ​មួយ​ដែល​មាន​អត្ថន័យ​ច្រើន​យ៉ាង​​អាស្រ័យ​ទៅ​តាម​សាសនា​នីមួយៗ។
នៅ​ក្នុង​ភាសាខ្មែរ ធម៌​គឺ​ជា​សភាវៈ​ដែល​ទ្រទ្រង់​សត្វ​លោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត ។ ល។ គេ​អាច​ប្រែ​ម្យ៉ាង​ទៀត​ថា ធម៌គឺ​ជាក្បួន​ច្បាប់​សំរាប់​ដឹកនាំ​សត្វ​លោក​អោយប្រព្រឹត្ត​​ទៅ​តាម​គន្លងល្អ។​ ពាក្យ​នេះ ខ្មែរ​យើង​ធ្លាប់​ប្រើ​ជា​ធម្មតា​មក គឺ​សំដៅ​យក​ពាក្យ​ឱវាទ​របស់​ព្រះ​ពុទ្ធ និង​អត្ថបទ​ទួទៅ​ដែល​ទាក់ទង​ដោយ​ពុទ្ធ​សាសនា : រៀន​ធម៌, សូត្រ​ធម៌, ចេះ​ធម៌, ចាំ​ធម៌, ស្ដាប់​ធម៌, ធម៌​អាថ៌ អត្ថបទ​របស់​ធម៌ ។ល។

អត្ថន័យ​ក្នុង​ព្រះពុទ្ធសាសនា[កែប្រែ]

នៅ​ក្នុង​ព្រះ​ពុទ្ធសាសនា ព្រះ​ធម៌​មាន​ន័យ​សំខាន់​៣​យ៉ាង​គឺ

 • ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធពុទ្ធ
 • សភាវៈ​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​លោក
 • ជា​ច្បាប់​ធម្មជាតិ​ដែល​មិន​អាច​កែប្រែបាន

ពាក្យប្រៀនប្រដៅរបស់​ព្រះពុទ្ធ[កែប្រែ]

សំរាប់​ពុទ្ធ​បរិស័ទ ពាក្យ​ថាព្រះធម៌ មាន​ន័យ​ថា គឺ​ជា​ពាក្យ​ទេសនា​អប់រំ​ទូន្មាន​របស់​ព្រះ​សម្មាសម្ពុទ្ធអោយ​ស្ថិត​នៅ​ក្នុង​ផ្លូវ​ជា​កណ្តាលគឺ​មជ្ឈិមបដិបទា ដែល​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​គួរ​គោរព​ប្រតិបត្តិតាម​ដើម្បី​ការ​នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន​ក៏​ដូច​ជា​ក្នុង​កាល​ជា​អនាគត ប្រសើរ​ជាង​នេះ​ទៅ​ទៀត​គឺ​ដើម្បី​រួច​ផុត​ចាកទុក្ខ​ទាំង​ពួង​គឺ​​ព្រះនិព្វាន
ព្រះ​ធម៌​គឺ​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​រតនៈ​ទាំង​៣ គឺ​ ពុទ្ធ​រតនៈ ធម្មរតនៈ និង សង្ឃរតនៈ

ព្រះធម្មគុណ[កែប្រែ]

ស្វាក្ខាតោ ព្រះ​បរិយត្តិធម៌ គឺ​ព្រះ​ត្រៃ​បិដក ជា​ធម៌​ដែល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​សម្តែង​ហើយ​ដោយ​ល្អ មាន​៩​ប្រការ គឺ​មគ្គ​៤ ផល​៤ និព្វាន១។
សន្ទិដ្ឋិកោ ជា​ធម៌​គឺ​ព្រះ​អរិយបុគ្គល​ទាំង​ពួង ដឹង​ពិត ឃើញ​ពិត​ដោយ​បច្ចវេក្ខណញ្ញាណ គឺថា នឹង​បាន​ដឹង​ បាន​ស្តាប់​ដោយ​ជឿ​បុគ្គល​ដទៃ​នោះៗ ក៏​ទេ គឺ​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង
អកាលិកោ ជាធម៌​អោយ​នូវ​ផល​មិន​រង​ចាំ​កាល គឺ​ថា កាល​បើ​ព្រះ​អរិយមគ្គ​កើត​ឡើង​ហើយ ព្រះ​អរិយផល​ក៏​កើត​ឡើង​ក្នុង​លំដាប់​គ្នា​មិន​បាន​យឺត​យូរ​ឡើយ
ឯហិបស្សិកោ ជាធម៌​គួរ​ដល់​ឯហិបស្សវិធី គឺ​ថា បើ​ព្រះ​អរិយបុគ្គល ដែល​បាន​សម្រេច​មគ្គ​ផល​ហើយ ក៏​គួរ​នឹង​ហៅ​បុគ្គល​ដទៃ​អោយ​ចូល​មក​មើល​បាន(​ក្នុង​ន័យ​នេះ គឺថា បើ​បុគ្គល​ម្នាក់​បាន​សម្រេច​មគ្គ​ផល ក៏​ណែ​នាំ​បុគ្គល​ដទៃដើម្បី​អោយ​គេ​បាន​សម្រេច​មគ្គ​ផល​ដូច​ខ្លួន​ដែរ ដោយ​ការ​ទទួល​យក ធ្វើ​ការ​ពិសោធន៍​ ពិចារណា​អំ​ពី​សេចក្តី​ពិត​ដោយ​ខ្លួន​ឯង)។
ឱបនយិកោ ជា​ធម៌​គឺ​ព្រះ​អរិយ​បុគ្គល​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន ដោយ​អំណាច​នៃ​ភាវនា។
បច្ចត្តំ វេទិតព្វោ វិញ្ញូហិ ជា​ធម៌​គឺ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​មាន​ឧគ្ឃដិតញ្ញូបុគ្គល​ជា​ដើម គប្បី​ដឹង គប្បី​ឃើញ​ច្បាស់​ក្នុង​ចិត្ត​នៃ​ខ្លួន។
ការ​ពិចារណ​រំលឹង​ធម្មគុណ​ជា​រឿយ​ៗ អាច​ធ្វើ​អោយ​បុគ្គល​នោះ​ឯង​បាន​ទទួល​នូវ​សេចក្តី​ស្ងប់​សុខ ព្រោះ​ចិត្ត​ឆ្ងាយ​ស្រឡះ​ចាក​មិច្ឆាទិដ្ឋិ​ទាំង​ពួង។

ច្បាប់ធម្មជាតិ[កែប្រែ]

អ្វី​ៗ​កើត​ឡើង​ក្នុង​លោក​ព្រោះ​មាន​ហេតុ​ជា​បច្ច័យ។ វា​គឺ​ជា​សេចក្តី​ពិត​ដែល​មិន​អាច​មាន​នរណា​ម្នាក់​កែ​ប្រែ​សេចក្តី​នេះ​បាន​ឡើយ។

 • អនិច្ចំ សេចក្តី​មិន​ទៀង​ទាត់។ ធម៌​ទាំងឡាយ​ដែល​មាន​បច្ច័យ​តាក់​តែង​ហើយ តែង​ប្រែប្រួល​ជានិច្ច
 • ទុក្ខំ សេចក្តី​ឈឺ​ចិត្ត​ សោក​សង្រេង មិន​ពេញ​ចិត្ត (​ក្នុង​ន័យ​នេះ គឺ​សំដៅ​លើ​សត្វលោក ឬ​របស់​ជា​ទី​ស្រឡាញ់ ប្រែប្រួល វិនាស​ព្រាត់​ប្រាស​ទៅ ដែល​បុគ្គល​មិន​ចង់​អោយ​ទៅ​ជា​យ៉ាង​នោះ ក៏​កើត​ជា​ទុក្ខ)។
 • អនត្តា មិនមែន​ខ្លួន។ ធម្មជាតិ​ទាំង​ឡាយ​កើត​ឡើង​ដោយ​ធាតុ​ផ្សំ​៤យ៉ាង គឺ​ ទឹក​ ដី​ ភ្លើង​ ខ្យល់ ដែល​ធាតុ​ទាំង​នោះ​តែង​ប្រែប្រួល​ជានិច្ច ដែល​បុគ្គល​អ្នក​មាន​ប្រាជ្ញា​តួយ៉ាង​ដូច​ជា​ព្រះ​សម្មាសម្ពុទ្ធ ឬក៏​ព្រះ​អរិយៈ​ទាំងឡាយ មិន​អាច​ចាត់​ទុក​ថា វា​ជា​ខ្លួន​បាន​ទេ។

អត្ថន័យ​ក្នុង​ព្រហ្មញ្ញសាសនា[កែប្រែ]

ក្នុង​ព្រហ្មញ្ញសាសនា ធម៌​គឺ​សំដៅ​លើ​ការ​សិក្សា​ ក្បួន​ច្បាប់​តាម​គម្ពីរ​វេទ កតព្វកិច្ច​ដែល​ព្រាហ្មណ៍​ទាំង​ឡាយ​ចាំបាច់​ត្រូវ​គោរព​ប្រតិបត្តិ​តាម។
ពាក្យ​ថា ធម៌ ព្រាហ្មណ៍​ទាំង​ឡាយ​សំដៅ​យកវិជ្ជា​ផ្លូវ​លោក​ទាំង​ឡាយ​ដែល​ជា​អច្ឆរិយៈ មាន​ហោរាសាស្ត្រ ស្តោះ​ផ្លុំ រំដោះ​គ្រោះ រាយ​មន្តអាគម ដាក់​ស្នេហ៍​ សុំលាភ​សក្ការៈពី​ទេវតា​ជាដើម។ គេ​ចែក​គម្ពីរ​វេទ​ជា​បី​ប្រភេទគឺ

 • គម្ពីរឫគ្វេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​សរសើរ​ពួក​ទេវតា​។ សម្ដែង​អំពី​ពិធី​តុស្ដី សូម​ឱ្យ​ព្រះ​វិស្វកម្ម ព្រះមារុត ព្រះព្រហ្ម​ប្រទាន​ពរ​ឱ្យ​សម្រេច​កិច្ចការ​ខាង​ការ​ហត្ថកម្ម ពាណិជ្ជកម្ម និង​លាភសក្ការៈ​ផ្សេងៗ តាម​តម្រូវ​ការ​។
 • យជុវ៌េទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​រាយ​រណ្ដំ សម្រាប់​សូត្រ​បូជា​ឬ​បួងសួង​។ សម្ដែង​អំពី​ពិធី​យុទ្ធ​ពលិកម្ម​ដល់​ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូម​ឱ្យ​មាន​ឫទ្ធតេជះ​ជោគជ័យ​
 • គម្ពីរសាមវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​ក្នុង​ពិធី​ថ្វាយ​ទឹក​សោម... ។ សម្ដែង​អំពី​ពិធី​អារក្ខ​ពលិកម្ម បួងសួង​សូម​ឱ្យ​ព្រះឥន្ទ និង​ព្រះពិរុណ​ជួយ​អភិបាល​មនុស្សលោក ឱ្យ​មាន​ភ្លៀង​តាម​រដូវកាល​។

ព្រះ​ដែល​ជា​ទី​គោរព​របស់​ពួក​ព្រាហ្មណ៍​ទាំង​នោះ គឺ​ព្រះ​ព្រហ្ម ដែល​គេ​សន្មត់​ថា​ជា​អ្នក​បង្កើត​លោក។

ព្រះត្រ័យបិដក[កែប្រែ]

វិន័យបិដក[កែប្រែ]

គម្ពីរ​ទាំងឡាយ​ក្នុង​វិន័យបិដក[កែប្រែ]

ព្រះ​វិន័យ​បិដក ​គឺ​​ជា​ ផ្នែក​មួយ​នៃ​គម្ពីរ​ពុទ្ធ​សាសនា ដែល​បាន​​ប្រមូល​ផ្តុំ​​​​ព្រះ​ពុទ្ធ​វចនៈ ផ្នែក​ខាង​ព្រះ​វិន័យ គឺ​ព្រះ​ពុទ្ធ​ប្បញ្ញត្តិ​ ដែល​ជា​ការ​ហាម, ការ​អនុញ្ញាត និង​ ​អភិសមាចារ (គឺ ​ការ​ប្រព្រឹត្ត​រៀប​រយ ​គួរ​​ឲ្យ​​ពេញ​ចិត្ត, គួរ​ឲ្យ​​ជ្រះ​ថ្លា)សំរាប់​ភិក្ខុ និង​ ភិក្ខុនី ។ ជា​ទម្លាប់ មនុស្ស​ខ្លះ​បន្ត​​ហៅ វិន័យបិដក ​​ថា ​ព្រះ​វិន័យ ឬ​ សីល ។ ម្យ៉ាង​ទៀត ព្រះ​វិន័យ​ប្រៀប​ដូច​ជា​ធម្មនុញ្ញ​ច្បាប់ ​របស់​​ភិក្ខុ​សង្ឃ ព្រោះ​វា​ជា​​ច្បាប់​​សំរាប់​គ្រប់​គ្រង​គណៈ​សង្ឃ ឲ្យ​​មាន​​របៀប​រៀប​រយ​ដោយ​ឯកន្តៈ ។ តាម​រយៈ​វិន័យ ព្រះ​ពុទ្ធសាសនា​អាច​បន្ត​មាន​វត្តមាន​ តាំង​ពី​អតីតកាល រហូត​មក​ដល់​​បច្ចុប្បន្ន​ និង អាច​បន្ត​​ទៅ​អនាគត ។

ប្រសិន​បើ អ្នក​បួស​ក្នុង​ពុទ្ធសាសនា​គ្មាន​វិន័យ​​​ជា​​ច្បាប់​ និង និយាម (ស្តង់ដារ) សម្រាប់​គ្រប់​គ្រងទេ អ្នក​បួស​ទាំង​ឡាយ​នឹង​បាត់​សាមគ្គីភាព និង ការ​គោរព​ពី​សំណាក់​បរិស័ទ​ និង សហគមន៍ ដែល​ជួយ​ទំនុក​បម្រុង​ពួក​គេ ​ឲ្យ​អាច​​តាំង​នៅបាន ។ ប្រវត្តិសាស្ត្រ និង បទពិសោធន៍​បាន​បង្រៀន​ទាំង​អ្នក​បួស និង បរិស័ទ ឲ្យ​ឃើញ​ច្បាស់នូវ ការ​បែកបាក់​សាមគ្គីភាព​រវាង​អ្នក​បួស​ក្នុង​ធម្មវិន័យ ​នា​សម័យ​​ដំបូង​របស់​ព្រះ​ពុទ្ធសាសនា ។ នោះ​គឺ​ជា​មូលហេតុ​ចម្បង​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ទៀត ដែល​អ្នក​បួស​ក្នុង​ពុទ្ធសាសនា​បាន​បែកខ្ញែក​គ្នា​ ទៅ​ជា​ច្រើន​ក្រុម​ ដែល​សព្វ​ថ្ងៃ​​នេះ​​​ប្រជាជន​ទូទៅ​​ស្គាល់​ត្រឹម​តែ​ ២ និកាយ (ក្រុម) ពោល​គឺ ពុទ្ធសាសនា​និកាយ​ថេរវាទ (ហីនយាន) និង ពុទ្ធសាសនា​និកាយ​មហាយាន ។ សូម្បី​តែ​នៅ​ក្នុង​និកាយ​ថេរវាទ ក៏​នៅ​បន្ត​បែកខ្ញែក​ជា​ មហានិកាយ និង ធម្មយុត្តិកនិកាយ ហើយ​នៅ​ប្រទេស​ថៃ មាន​ការ​បង្កើត​ក្រុម​ ធម្មកាយ បន្ថែម​ទៀត ។ រីឯ ផ្នែក​មហាយាន​វិញ សព្វ​ថ្ងៃ​យើង​ឃើញ​មាន​​​ភាព​ខុស​គ្នា​ច្រើន​នៅ​តាម​​បណ្តា​ប្រទេស​ ដែល​បាន​ទទួល​យក​ការ​បង្រៀន​របស់​ក្រុម​នេះ​ទៅ​អនុវត្ត  ។ សូម្បី​នៅ​តបន់​ទីបេ​ក៏​និកាយ​មហាយាន​នេះ​បែក​ទៅ​ជា​ ៤ ក្រុម​ធំ​ៗ និង និកាយ​តូចតាច​ច្រើន​ទៀត​ដែរ  ។

​​វិន័យ​បិដក មាន​ ​២១០០០ ​ព្រះ​ធម្មក្ខន្ធ ចែក​ចេញ​ជា ​៥ ​គម្ពីរ គឺ ៖

 1. មហាវិភង្គ
 2. ភិក្ខុនីវិភង្គ
 3. មហាវគ្គ
 4. ចុល្លវគ្គ
 5. បរិវារវគ្គ

មហាវិភង្គ[កែប្រែ]

គឺ​ជា​គម្ពីរ​ដែល​រៀប​រាប់​ពី​វិន័យ​របស់​ភិក្ខុសង្ឃ​ទាំង​ ២២៧ ​សិក្ខាបទ។ សរុប​ទាំង​អស់​មាន​៤​ភាគ។ វិន័យ​ទាំង​នោះ​ត្រូវ​បាន​គោរព​ប្រតិបត្តិ​ប្រចាំ​ថ្ងៃ​ក្នុង​ការ​រស់​នៅ​របស់​ភិក្ខុ​សង្ឃ។

ភិក្ខុនី[កែប្រែ]

ភិក្ខុនីវិភង្គ (Bhikkhuni Vibhanga) គឺ​ជា​ គម្ពីរ ​​រៀប​រាប់​វិន័យ​ទាំង​ឡាយ ​ដែល​​ភិក្ខុនី ត្រូវ​គោរព និង ប្រតិបត្តិ ។ វិន័យ​សម្រាប់​ភិក្ខុនី​ សរុប​ទាំង​អស់​​មាន​ ៣១១ សិក្ខាបទក្រុម​ជំនុំ​ព្រះត្រៃបិដក​​ខ្មែរ​បាន​ដាក់​តម្រៀប​វិន័យ​ទាំង​នោះ​នៅ​ក្នុង​ ភិក្ខុនីវិភង្គ ឬ ​សៀវភៅ​​លេខ ៥ ក្នុង​ចំណោម​សៀវភៅ​ទាំង ១៣ ក្បាល​​ នៃ​វិន័យបិដក ។​

មហាវគ្គ[កែប្រែ]

គឺ​វគ្គ​ធំៗ ឬ ​ពួក​ធំៗ ដែល​ពោល​ដល់​សិក្ខាបទ​ក្រៅ​ពី​បាតិមោក្ខ ខាង​ដើម​ ១០ ​ខន្ធកៈ ឬ​ វគ្គ ​១០ មាន​ទាំង​អស់​ ៣​ ភាគ ។

ចុល្លវគ្គ[កែប្រែ]

វគ្គ​តូច​ៗ ឬ​ពួក​តូច​ៗ ដែល​ពោល​ដល់​សិក្ខាបទ​ខាង​ចុង ១២ ​ខន្ធកៈ ឬ​ ១២ ​វគ្គ មាន ​៣ ​ភាគ ។ តាម​ការ​​រៀបចំ​តាម​របៀប​ប្រែ​នៃ​ព្រះត្រៃបិដក​ភាសា​ខ្មែរ​ ចុល្លវគ្គ​​ត្រូវ​បាន​ចាត់​លំដាប់​ពី​សៀវភៅ​​លេខ​ ៩ ដល់​លេខ ១១។

វរវារ[កែប្រែ]

គឺ​ពួក​ដែល​ជា​ចំណែក​ប្រកប​ដោយ​ពាក្យ​សួរ ពាក្យ​ឆ្លើយ បង្កើន​ចំណេះ​ដឹង​ខាង​ផ្នែក​ព្រះ​វិន័យ ដែល​រួម​បញ្ចូល​ជា​២​ភាគ។

សុត្កន្តបិដក[កែប្រែ]

សុត្តន្តបិដក ឬ ​ព្រះសូត្រ គឺ​ជា​ឈ្មោះ​គម្ពីរ​ក្នុងព្រះពុទ្ធ​សាសនា​មួយ​ផ្នែក​ ក្នុង​ចំណោម​គម្ពីរ​ព្រះត្រ័យបិដកទាំង​ ៣ ផ្នែក ។
គេ​ចែក​គម្ពីរ​ក្នុង​ព្រះសូត្រជា ​​​៥ ​ផ្នែក​ គឺ ទីឃនិកាយ, មជ្ឈិមនិកាយ, សំយុត្តនិកាយ, អង្គុត្តរនិកាយ​ និង ខុទ្ទកនិកាយ

ទីឃនិកាយ[កែប្រែ]

ទីឃនិកាយ គឺ​ជា​និកាយ​ដែល​មាន​សូត្រ​៣៤សូត្រ មាន​ព្រហ្មជាលសូត្រ​ជា​ដើម​ចាត់​ជា​៣​វគ្គ។ និកាយ​នេះ​មាន​ឈ្មោះ​ថា​ទីឃនិកាយ ព្រោះ​ជា​ទី​ប្រជុំ និង​ជា​ទី​នៅ​របស់​សូត្រ​ទាំង​ឡាយ​ដែល​មាន​ខ្នាត​វែង។

មជ្ឈិមនិកាយ[កែប្រែ]

មជ្ឈិមនិកាយ ជា​និកាយ​ដែល​មាន​សូត្រ​១៥២​សូត្រ មាន​មូល​បរិយាយ​សូត្រ​ជា​ដើម។ ជា​និកាយ​ដែល​មាន​ខ្នាត​កណ្តាល ចាត់​ជា​១៥​វគ្គ។

សំយុត្កនិកាយ[កែប្រែ]

សំយុត្តនិកាយ គឺ​ជា​និកាយ​ដែល​មាន​សូត្រ ៧.៧៦២សូត្រ មាន​​ឱឃតរណសូត្រ​ជាដើម ដែល​ត្រាស់​ទុក​ដោយ​អំណាច​នៃ​ទេវតា​សំយុត្ត​ជាដើម។

អង្កុត្តរនិកាយ[កែប្រែ]

អង្គុត្តរនិកាយ គឺ​ជា​និកាយ​ដែល​មាន​សូត្រ ៩៥៥៧ សូត្រ មាន​ចិត្ត​បរិយាទាន​សូត្រ​ជា​ដើម ដែល​ត្រាស់​ទុក​ដោយ​អំណាច​នៃ​ការ​បន្ថែម​ឡើង ចែក​ជា​ពួក​ៗ។

ឧុទ្ទកនិកាយ[កែប្រែ]

ខុទ្ទកនិកាយ(Khuddaka Nikaya) គឺ​ជា​ចង្កោម​ព្រះសូត្រ​ខ្លី​ៗ និង ជា​សៀវភៅ​​ចុង​ក្រោយ​​បំផុត​ក្នុង​ចំណោម​គម្ពីរ​ទាំង ៥ នៃ​គម្ពីរព្រះត្រៃបិដក​ ។ ព្រះត្រ័យបិដក​ភាសា​ខ្មែរ​​​ បាន​រៀង​គម្ពីរ​ទាំង​ឡាយ​នៅ​ក្នុង​និកាយ​នេះ​​ចាប់​តាំង​ពី​ សៀវភៅ​លេខ ៥២ រហូត​ដល់ លេខ ៧៧ ដែល​​បរិយាយ​អំពី​ប្រធានបទ​ផ្សេង​​ ដែល​លើក​ឡើង​ដោយ​ព្រះ​ពុទ្ធ និង សាវ័ក​សំខាន់​ៗ​របស់​ព្រះ​ពុទ្ធ ។ សៀវភៅ "ប្រវត្តិ​​ពុទ្ធសាសនា​ នៅ​ប្រទេស​ឥណ្ឌា " (A History of Indian Buddhism), សាស្ត្រាចារ្យ ហ៊ីរ៉ាកាវ៉ា អាគីរ៉ា (Hirakawa Akira, 1915-2002) បាន​លើក​ឡើង​ថា គម្ពីរ​ខុទ្ធកនិកាយ​ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គោរព​ដំណាក់​កាល​នៃ​ការ​ចងក្រង​គម្ពីរ​ព្រះត្រៃបិដក ក្នុង​នោះ​បណ្តា​ឯកសារ​ថ្មី​ៗ​មិន​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​គម្ពីរ​ដើម​ទាំង ៤ នៃ​សុត្តន្តបិដក​ទេ ​​គឺ​គេ​យក​មក​ចង​ទុក​ក្នុង​គម្ពីរ​​ខុទ្ទកនិកាយ ។

អភិធម្មបិដក[កែប្រែ]

អភិធម្មបិដក ​ប្រមូល​ចងក្រង​​ពុទ្ធ​វចនៈ​​ក្រុម​​អភិធម្ម ពោល​គឺ​ មូលដ្ឋាន​គ្រិះ​​នៃ​ធម៌ និង ​សេចក្តី​អធិប្បាយ​​ដែល​ជា​មូលវិជ្ជា ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គល ឬ ហេតុការណ៍​ផ្សេង​ៗ​ឡើយ ។ គម្ពីរ​អភិធម្ម​ ត្រូវ​បាន​បែង​ចែក​ចេញ​ជា ៧ គម្ពីរ ។ វិធី​ចងចាំ​សៀវភៅ​ទាំង​នោះ​ គឺ​​ទន្ទេញ​អក្សរ​កាត់​តំណាង​​ឈ្មោះ​គម្ពីរ ពោល​គឺ សំ វិ ធា បុ

១. សង្គណីធម្មសង្គណី ប្រមូល​ខ​នៃ​ធម៌​ជា​ក្រុុមៗ​ រួច​ហើយ​ធ្វើ​ការ​អធិបាយ​ខ​នីមួយៗ ។
២. វិភង្គ ជ្រើស​យក​កងធម៌​សំខាន់ៗ​ធ្វើ​ជា​ប្រធាន​រឿង រួច​ហើយ​បែងចែក​ចេញ​ជា​សេចក្តី​អធិប្បាយ​ចង្អុល​បង្ហាញ​យ៉ាង​លំអិត ។
៣. ធាតុកថា សង្គ្រោះ​ខនៃ​ធម៌​ផ្សេងៗ​ចូល​ទៅ​ក្នុង​ខន្ធ អាយតនៈ និង ធាតុ ។
៤. បុគ្គលបញ្ញតិ បញ្ញតិ​អត្ថន័យ​របស់​បុគ្គល​ប្រភេទ​ផ្សេងៗ តាម​គុណធម៌​ដែល​មាន​នៅ​ក្នុង​បុគ្គល​ម្នាក់ៗ ។
៥. កថាវត្ថុ ថ្លែង​ និង វិនិច្ឆ័យ​ទស្សនៈ​របស់​និកាយ​ផ្សេងៗ នៅ​សម័យ​សង្គាយនា​លើក​ទី ៣ ។
៦. យមក លើក​យក​មេកង​ធម៌​មក​វិនិច្ឆ័យ​ដោយ​វិធី​ចោទ​ឆ្លើយ ដោយ​ការ​តាំង​សំណួរ​ជា​គូ​ៗ ។
៧. បដ្ឋានមហាបករណ អធិប្បាយ​បច្ច័យ​ ២៤ សំដែង​អំពី​សម្ព័ន្ធ​​​នៃ​ធម៌​ទាំង​ឡាយ​ដោយ​ពិស្តារ ។

ធម្មសង្គណី[កែប្រែ]

(សៀវភៅ​លេខ ៧៨ និង ៧៩)

វិភង្គ[កែប្រែ]

(សៀវភៅ​លេខ ៨០)

ធាតុកថា[កែប្រែ]

(សៀវភៅ​លេខ ៨៣)

បុគ្គលបញ្ញត្តិ[កែប្រែ]

(សៀវភៅ​លេខ ៨៣)

កថាវត្ថុ[កែប្រែ]

(សៀវភៅ​លេខ ៨៤ ដល់ ៨៦)

យមកប្បករណ៍[កែប្រែ]

(សៀវភៅ​លេខ ៨៧ ដល់ ៩៣)

មហាបដ្ឋាន[កែប្រែ]

(សៀវភៅ​លេខ ៩៤ ដល់ ១១០)

ព្រះសង្ឃ

សម័យពុទ្ធកាល[កែប្រែ]

ភិក្ខុ[កែប្រែ]

ពាក្យ​ថា ភិក្ខុ ប្រែ​ថា សមណ​អ្នក​សូម, សមណ​អ្នក​ខ្លាច​ភ័យ​ក្នុង​វដ្តសង្សារ, អ្នក​ខ្លាច​បាប​ជា​និច្ច ជា​អ្នក​​​ព្យាយាម​ដុត​បំផ្លាញ​អំពើ​អាក្រក់ ។ នៅ​ក្នុង​សាសនា​នេះ ភិក្ខុ គឺ​សំដៅ​លើ​អ្នក​បួស​ដែល​មាន​ភេទ​ឧត្តម​ជាង​សាមណេរ ។
ខាង​ក្រោម​នេះ​គឺ​ជា​ព្រះនាម​ព្រះភិក្ខុ​មួយ​ចំនួន​ក្នុង​សម័យកាល​ដែល​ព្រះពោធិសត្វ​បាន​ត្រាស់ដឹង​ជា​ព្រះសម្មាសម្ពុទ្ធ

អគ្គសាវ័ក[កែប្រែ]

 1. ព្រះសារីបុត្ត (អគ្គសាវ័កស្តាំ) ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានបញ្ញាច្រើន ។
 2. ព្រះមហាមោគ្គលាន (អគ្គសាវ័កឆ្វេង) ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានឫទ្ធិច្រើន

ភិក្ខុកំពូល[កែប្រែ]

 1. ព្រះអញ្ញាកោណ្ឌញ្ញៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានវស្សាច្រើន (បួសមុនគេបង្អស់) ។
 2. ព្រះកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់ធុតង្គ (សមាទានព្រៃ) ។
 3. ព្រះអនុរុទ្ធ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានទិព្វចក្ខុ (ភ្នែកទិព្វ) ។
 4. ព្រះភទ្ទិយកាឡិគោធាយបុត្រ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានត្រកូលខ្ពង់ខ្ពស់ ។
 5. ព្រះលកុណ្តកភទ្ទិយៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានសំឡេងពិរោះ ។
 6. ព្រះបិណ្ឌោលភារទ្វាជៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងបន្លឺសីហនាទ ។
 7. ព្រះបុណ្ណមន្តានីបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកខាងធម្មកថិក ។
 8. ព្រះមហាកច្ចាយនៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងចែកសេចក្តីក្នុងធម៌របស់ព្រះសាស្តាឲ្យពិស្តារបាន ។
 9. ព្រះចូឡបន្ថកៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងនិម្មិតកាយជារូបរៀងដទៃសម្រេចដោយចិត្ត និងឈ្លាសក្នុងការផ្លាស់ប្តូរផ្លូវចិត្ត ។
 10. ព្រះមហាបន្ថកៈ
 11. ព្រះសុភូតិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកនៅដោយឥតកិលេស និងជាអ្នកគួរដល់ទក្ខិណាទាន ។
 12. ព្រះរេវតខទិរវនិយៈ
 13. ព្រះកង្ខារេវតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងត្រេកអរក្នុងការចូលឈាន គឺស្ទាត់ជំនាញខាងចូលឈានសមាបត្តិ ។
 14. ព្រះសោណកោលិវិសៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកប្រារព្ធសេចក្តីព្យាយាម ។
 15. ព្រះសោណកុដិកណ្ណៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងពោលពាក្យពិរោះ ។
 16. ព្រះសីវលី ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកមានលាភ ។
 17. ព្រះវក្កលិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកមានសទ្ធាស៊ប់ ។
 18. ព្រះរាហុល ជាកំពូលលើភិក្ខុដទៃផ្នែកខាងអ្នកស្រឡាញ់ការសិក្សា ។
 19. ព្រះរដ្ឋបាល ជាកំពូលលើភិក្ខុដទៃផ្នែកខាងចេញបួសដោយសទ្ធា ។
 20. ព្រះកុណ្ឌធាន ជាកំពូលលើភិក្ខុដទៃផ្នែកខាងចាប់ស្លាកជាដំបូង ។
 21. ព្រះវង្គីសៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានបដិភាណ ។
 22. ព្រះឧបសេនវង្គន្តបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកអ្នកនាំមកនូវសេចក្តីជ្រះថ្លាដោយជុំវិញ ។
 23. ព្រះទព្វមល្លបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកខាងចាត់ចែងទីសេនាសនៈ ។
 24. ព្រះបិលិន្ទវច្ឆៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាទីស្រឡាញ់គាប់ចិត្តនៃទេវតាទាំងឡាយ ។
 25. ព្រះពាហិយទារុចីរិយៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងត្រាស់ដឹងឆាប់រហ័ស ។
 26. ព្រះកុមារកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងសម្តែងធម៌ដ៏វិចិត្រ ។
 27. ព្រះមហាកោដ្ឋិតៈ
 28. ព្រះអានន្ទ ជាកំពូលលើភិក្ខុដទៃផ្នែកខាងពហុសូត មានសតិ មានគតិ មានធិតិ ជាពុទ្ធុប្បដ្ឋាក
 29. ព្រះឧរុវេលកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានបរិវារច្រើន ។
 30. ព្រះកាឡុទាយី ជាកំពូលលើភិក្ខុដទៃផ្នែកខាងធ្វើឲ្យត្រកូលជ្រះថ្លា ។
 31. ព្រះពាកុលៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងគ្មានអាពាធ (គ្មានជំងឺ) ។
 32. ព្រះសោភិតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងរឭកឃើញនូវបុព្វេនិវាស ។
 33. ព្រះឧបាលិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូព្រះវិន័យ ។
 34. ព្រះនន្ទកៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងឲ្យឱវាទដល់ពួកភិក្ខុនី និងសម្តែងធម៌ធ្វើឲ្យបរិស័ទទាំង៤ពួកជ្រះថ្លាក្នុងព្រះសាសនា ។
 35. ព្រះនន្ទសក្យៈ
 36. ព្រះមហាកបិន ជាកំពូលលើភិក្ខុដទៃផ្នែកខាងឲ្យឱវាទដល់ពួកភិក្ខុ ។
 37. ព្រះសាគតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងឈ្លាសវៃក្នុងតេជោធាតុ ។
 38. ព្រះរាធៈ
 39. ព្រះមោឃរាជ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់ចីវរសៅហ្មង ។
 40. ព្រះវិមល
 41. ព្រះសុពាហុ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់គុណធម៌ផ្នែកលោកុត្តរៈ ។
 42. ព្រះបុណ្ណជិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានចិត្តរឹងមាំ ។
 43. ព្រះគវម្បតិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងសម្តែងឫទ្ធិ ។
 44. ព្រះនទីកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់គុណដ៏ប្រសើរ ។
 45. ព្រះគយាកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់អរិយធម៌ដ៏វិសេស ។
 46. ព្រះភគ្គុ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូវការចេះដឹង ។
 47. ព្រះកិម្ពិលៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូវអរហត្តធម៌ ។
 48. ព្រះមហាចុន្ទ (ប្អូនប្រុសរបស់ព្រះសារីបុត្ត)
 49. ព្រះអជិតៈ
 50. ព្រះតិស្សមេត្តេយ្យ
 51. ព្រះបុណ្ណកៈ
 52. ព្រះមេត្តគួ
 53. ព្រះធោតកៈ
 54. ព្រះឧបសីវៈ
 55. ព្រះនន្ទត្ថេរ ជាកំពូលលើភិក្ខុដទៃផ្នែកខាងរក្សាទ្វារក្នុងឥន្ទ្រីយ៍ទាំងឡាយ (សង្រួមក្នុងភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត) ។
 56. ព្រះហេមកៈ
 57. ព្រះតោទេយ្យ
 58. ព្រះកប្បៈ
 59. ព្រះជតុកណ្ណី
 60. ព្រះភទ្រាវុធ
 61. ព្រះឧទយត្ថេរ
 62. ព្រះបោសាលៈ
 63. ព្រះបិង្គិយៈ
 64. ព្រះនាគិតៈ
 65. ព្រះនាលកៈ
 66. ព្រះបុណ្ណៈ
 67. ព្រះមេឃិយៈ
 68. ព្រះយសោជៈ
 69. ព្រះសភិយៈ
 70. ព្រះសេលៈ
 71. ព្រះឧទាយី
 72. ព្រះឧបវាណៈ
 73. ព្រះអង្គុលីមាល៍
 74. ព្រះវប្បៈ
 75. ព្រះភទ្ទិយៈ

សាវ័កដទៃទៀត[កែប្រែ]

 1. ព្រះមហានាម
 2. ព្រះអស្សជិ
 3. ព្រះយស
 4. ព្រះចុន្ទត្ថេរ (ចុន្ទកាម្មារបុត្ត បុត្តរបស់ជាងមាស)
 5. ជីវកៈ

ឧបាសក[កែប្រែ]

ឧបាសក គឺជាអ្នកដល់ព្រះរតនត្រៃ ជាទីពឹងទីរលឹក គឺគ្រហស្ថដែលចូលកាន់ពុទ្ធសាសនាស៊ប់ ហើយកាន់សីលធម៌ខ្ជាប់ខ្ជួនតាមច្បាប់សម្រាប់ពុទ្ធសាសនិកជនជាគ្រហស្ថ ។

ឧបាសកកំពូល[កែប្រែ]

 1. អនាថបិណ្ឌិកសេដ្ឋី ជាកំពូលផ្នែកខាងឲ្យទាន ។

ឧបាសកដទៃទៀត[កែប្រែ]

 1. ព្រះបាទសុទ្ធោទនៈ
 2. ព្រះបាទវេស្សវ័ណ ជាព្រះសោតាបន្ន
 3. ព្រះបាទបសេនទិកោសល
 4. ព្រះបាទពិម្ពិសារ
 5. នន្ទមាណព
 6. មច្ឆរិយកោសិយសេដ្ឋី គឺសេដ្ឋីដែលមានសេចក្តីកំណាញ់យ៉ាងស្វិតស្វាញ ។

ភិក្ខុនី[កែប្រែ]

ភិក្ខុនី គឺស្រីដែលបួសជាភិក្ខុ ។ នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនសព្វថ្ងៃមិនមានទៀតទេ ។

អគ្គសាវិកា[កែប្រែ]

 1. ព្រះនាងខេមា ជាកំពូលលើភិក្ខុនីទាំងឡាយផ្នែកខាងមានបញ្ញា ។
 2. ព្រះនាងឧប្បលវណ្ណា ជាកំពូលលើភិក្ខុនីទាំងឡាយផ្នែកខាងមានឫទ្ធិ ។

ភិក្ខុនីកំពូល[កែប្រែ]

 1. ព្រះនាងមហាបជាបតិគោតមី
 2. ព្រះនាងយសោធរា
 3. ព្រះនាងបដាចារា

សាវិកាដទៃទៀត[កែប្រែ]

 1. ព្រះនាងសិគាលមាតា
 2. ព្រះនាងកុណ្ឌលកេសី
 3. ព្រះនាងកេសាគោតមី
 4. ភទ្ទាកាបិលានី
 5. ព្រះនាងធម្មទិន្នា

ឧបាសិកា[កែប្រែ]

ឧបាសិកា គឺស្រី្តដែលដល់នូវព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាទីពឹងទីរលឹក ។

ឧបាសិកាកំពូល[កែប្រែ]

 1. នន្ទមាតា ជាព្រះអរិយបុគ្គលថ្នាក់អនាគាមី ព្រះនាងទ្រទ្រង់នូវព្រះពុទ្ធវចនៈ ជាពហុស្សូត ។
 2. ខុជ្ជុត្តរា កំពូលផ្នែកខាងព្រះសូត្រ (សម្តែងធម្មបន្ត) ។
 3. វិសាខា ជាស្រី្តកំពូលផ្នែកខាងឲ្យទាន ។
 4. ព្រះនាងមល្លិកាទេវី កំពូលផ្នែកខាងឲ្យទានប្រណិត ។
 5. ឧត្តរា កំពូលផ្នែកខាងមានខន្តីចិត្ត (អត់ធ្មត់) ។
 6. ព្រះនាងសាមាវតី កំពូលផ្នែកខាងមានមេត្តាចិត្ត

ឧបាសិកាដទៃទៀត[កែប្រែ]

 1. នាងបុណ្ណាទាសី
 2. សិរិមា
 3. មហាសុភទ្ទា
 4. ចូឡសុភទ្ទា
 5. សុជាតា (ប្អូនស្រីរបស់មហាឧបាសិកាវិសាខា)
 6. សុជាតា
 7. អម្ពបាលី

សម័យបច្ចុប្បន្ន[កែប្រែ]

ទូទាំងប្រទេស[កែប្រែ]

ព្រះសង្ឃរាជ[កែប្រែ]

ព្រះនាម តួនាទី(ផ្នែក) ជន្មា និងព្រះរាជកិច្ច គង់នៅវត្ត ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត
ព្រះសង្ឃរាជ ជួន ណាត សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ (1883-03-11) 11 មីនា 1883 (អាយុ 137) 1948 (1969-08-25) 25 សីហា 1969 (អាយុ 50) វត្ត​ឧណ្ណាលោម រលាំងកែន កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល

ព្រះសង្ឃនាយក[កែប្រែ]

ព្រះនាម តួនាទី(ផ្នែក) ជន្មា និងព្រះរាជកិច្ច គង់នៅវត្ត ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត

ព្រះសង្ឃនាយករង[កែប្រែ]

ព្រះនាម តួនាទី(ផ្នែក) ជន្មា និងព្រះរាជកិច្ច គង់នៅវត្ត ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត

មេគុណខេត្ត[កែប្រែ]

ព្រះនាម តួនាទី(ផ្នែក) ជន្មា និងព្រះរាជកិច្ច គង់នៅវត្ត ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត

មេគុណស្រុក[កែប្រែ]

ព្រះនាម តួនាទី(ផ្នែក) ជន្មា និងព្រះរាជកិច្ច គង់នៅវត្ត ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត

ចៅអធិការវត្ត[កែប្រែ]

ព្រះនាម តួនាទី(ផ្នែក) ជន្មា និងព្រះរាជកិច្ច គង់នៅវត្ត ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត

គ្រូសូត្រស្ដាំ[កែប្រែ]

ព្រះនាម តួនាទី(ផ្នែក) ជន្មា និងព្រះរាជកិច្ច គង់នៅវត្ត ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត

គ្រូសូត្រឆ្វេង[កែប្រែ]

ព្រះនាម តួនាទី(ផ្នែក) ជន្មា និងព្រះរាជកិច្ច គង់នៅវត្ត ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត

គ្រូទេសនា[កែប្រែ]

ព្រះនាម តួនាទី(ផ្នែក) ជន្មា និងព្រះរាជកិច្ច គង់នៅវត្ត ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត

វត្តសិត្បូ[កែប្រែ]

ចៅអធិការ[កែប្រែ]

ឆ្នាំ១៩៨៤ ដល់ ឆ្នាំ១៩៩៤ ព្រះចៅអធិការព្រះនាម ព្រះវិន័យធរ ស៊ូ ផន

 • ឆ្នាំ១៩៩៥ ដល់ ឆ្នាំ២០០៤
 • ឆ្នាំ២០០៥ ដល់ បច្ចុប្បន្ន ចៅអធិការព្រះនាម ពៅ តុលា(ផល)
ព្រះនាម តួនាទី(ផ្នែក) ជន្មា និងព្រះរាជកិច្ច គង់នៅវត្ត ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត
គ្រូសូត្រ[កែប្រែ]
សូត្រស្ដាំ[កែប្រែ]
ព្រះនាម តួនាទី(ផ្នែក) ជន្មា និងព្រះរាជកិច្ច ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត
សូត្រឆ្វេង[កែប្រែ]
ព្រះនាម តួនាទី(ផ្នែក) ជន្មា និងព្រះរាជកិច្ច ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត
ភិក្ខុ[កែប្រែ]
ព្រះនាម ផ្នែក ជន្មា និងព្រះរាជកិច្ច ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត
សាមណេរ[កែប្រែ]
ព្រះនាម ផ្នែក ជន្មា និងព្រះរាជកិច្ច ទីកន្លែងកំណើត ផ្សេងៗ
ជន្មា ឆ្នាំកាន់តំណែង ឆ្នាំចាកសិក្ខាបទ ឆ្នាំសុគត ភូមិ ឃុំ ស្រុក ខេត្ត

តាជី និងយាយជី[កែប្រែ]

តាជី[កែប្រែ]

ឈ្មោះ ឈ្មោះកូន ទីកន្លែងកំណេីត បំពេញសីល ជន្មា និងកាល ផ្សេងៗ
ប្ដី ប្រពន្ធ ភូមិ ឃុំ ស្រុក ខេត្ត និច្ចសីល(សីល5) (សីល8) (សីល10) ថ្ងៃខែឆ្នាំ(អាយុ) មកសំណាក់ អាស្រ័យធម៌ មរណៈ

យាយជី[កែប្រែ]

ឈ្មោះ ឈ្មោះកូន ទីកន្លែងកំណេីត បំពេញសីល ជន្មា និងកាល ផ្សេងៗ
ប្ដី ប្រពន្ធ ភូមិ ឃុំ ស្រុក ខេត្ត និច្ចសីល(សីល5) (សីល8) (សីល10) ថ្ងៃខែឆ្នាំ(អាយុ) មកសំណាក់ អាស្រ័យធម៌ មរណៈ

ឧបាសក និងឧបាសិកា[កែប្រែ]

ឧបាសក[កែប្រែ]

ឈ្មោះ ឈ្មោះកូន ទីកន្លែងកំណេីត បំពេញសីល ជន្មា និងកាល ផ្សេងៗ
ប្ដី ប្រពន្ធ ភូមិ ឃុំ ស្រុក ខេត្ត និច្ចសីល(សីល5) (សីល8) (សីល10) ថ្ងៃខែឆ្នាំ(អាយុ) មកសំណាក់ អាស្រ័យធម៌ មរណៈ

ឧបាសិកា[កែប្រែ]

ឈ្មោះ ឈ្មោះកូន ទីកន្លែងកំណេីត បំពេញសីល ជន្មា និងកាល ផ្សេងៗ
ប្ដី ប្រពន្ធ ភូមិ ឃុំ ស្រុក ខេត្ត និច្ចសីល(សីល5) (សីល8) (សីល10) ថ្ងៃខែឆ្នាំ(អាយុ) មកសំណាក់ អាស្រ័យធម៌ មរណៈ

យុវជន និងកុមារ[កែប្រែ]

យុវជនស្នាក់នៅវត្ត[កែប្រែ]

ឈ្មោះ ឈ្មោះអាណាព្យាបាល ទីកន្លែងកំណេីត កម្រិតវប្បធម៌ ជំនាញ ជីវិត និងការងារ ផ្សេងៗ
ឱពុក ម្ដាយ ភូមិ ឃុំ ស្រុក ខេត្ត អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ ថ្ងៃខែឆ្នាំ(អាយុ) មកសំណាក់ ការងារ មរណៈ

កុមារស្នាក់នៅវត្ត[កែប្រែ]

ឈ្មោះ ឈ្មោះអាណាព្យាបាល ទីកន្លែងកំណេីត កម្រិតវប្បធម៌ ជីវិត និងការងារ ផ្សេងៗ
ឪពុក ម្ដាយ ភូមិ ឃុំ ស្រុក ខេត្ត បឋមសិក្សា អនុវិទ្យាល័យ អប់រំក្រៅប្រព័ន្ធ ថ្ងៃខែឆ្នាំ(អាយុ) មកសំណាក់ ការងារ មរណៈ

បុណ្យ[កែប្រែ]

បុណ្យ (ភាសាបាលី បុញ្ញ) ប្រែថា គុណជាតិដែលលាងជម្រះ ដុសខាត់ សម្អាតនូវសន្តានរបស់ខ្លួនឱ្យបរិសុទ្ធស្អាតផូរផង់។
បុណ្យគឺជាទឹកចិត្ត ដ៏បរិសុទ្ធស្អាត សុខស្ងប់ដោយបីតិសោមនស្ស មិនក្តៅក្រហាយ រវើរវាយចិត្ត។ បុណ្យស្ថិតនៅលើចេតនា គឺការជ្រះថ្លា រីករាយពេញចិត្ត។ បើមិនមានចេតនា គឺការសប្បាយរីករាយ ពេញចិត្តហ្នឹងទេ ទោះបីជា​យើង​កំពុង​តែប្រារព្ធ​ពិធីបុណ្យ​សង្ឃទានក្តី បុណ្យបច្ច័យបួនក្តី បុណ្យកឋិនក្តី ឬបុណ្យផ្សេងៗទៀតក្តី ក៏មិនឈ្មោះថា ជាអ្នកធ្វើបុណ្យ ឬបានបុណ្យកុសលផលអានិសង្សសូម្បីតែបន្តិចនោះដែរ ម្ល៉ោះហើយ គ្រប់ពេលដែលធ្វើបុណ្យកុសល ទោះបីជាធ្វើបុណ្យអ្វីក៏ដោយ ត្រូវ​តែធ្វើ​ចិត្តអោយ​បានសប្បាយ រីករាយជ្រះថ្លា អោយខ្លាំង បើមានសេចក្តីជ្រះថ្លា រីករាយ ពេញចិត្តខ្លាំងហើយ សូម្បីតែធ្វើបុណ្យតិចតួច ក៏គង់បានអានិសង្សច្រើនក្រាស់ក្រៃដែរ ទៅតាមចិត្តចេតនា ដែលជ្រះថ្លាពេញចិត្តនោះឯង។
ពាក្យថា ចេតនាក្នុងទីនេះ គឺសំដៅដល់ ការជ្រះថ្លា សប្បាយរីករាយ ពេញចិត្តក្នុងទង្វើល្អផ្សេងៗហ្នឹងឯង។ ចំណែកឯចេតនាដែលនាំឱ្យសម្រេច បានបុណ្យកុសលនេះមានបីគ្រាគឺ៖

 • បុព្វចេតនាៈ ចេតនាមុនដំបូង បានដល់ ការតាំងចិត្តត្រៀម រៀបចំទុកជាមុន ដោយចិត្តជ្រះថ្លា។
 • មុញ្ចនចេតនាៈ ចេតនាកំពុងធ្វើ បានដល់ រាល់សកម្មភាព ដែលកំពុងខ្វល់ខ្វាយ ចាត់ចែង ខ្នះខ្នែងដោយចិត្តជ្រះថ្លា។
 • បរាបរចេតនាៈ ចេតនាក្រោយពេលធ្វើហើយ និងបន្តបន្ទាប់រៀងទៅ បានដល់ ពេលធ្វើរួចហើយ ក៏រឹងរឹតតែជ្រះថ្លា រីករាយ ពេញចិត្ត មិនមានការក្តៅក្រហាយ ស្តាយក្រោយ ទោះបីតទៅខាងមុខៗយូរអង្វែងទៀត ក៏នៅតែជ្រះថ្លាដូចគ្នា។

កម្មទាំង ១២យ៉ាង[កែប្រែ]

កម្មពួកទី១[កែប្រែ]

 • គឺជាកម្មដែលអោយផលតាមគ្រាមាន ៤គឺ÷


១. ទិដ្ឋធម្មវេទនីយកម្ម ជាកម្មអោយផលតាមគ្រា
២. ឧបបជ្ជេវេទនីយកម្ម ជាកម្មអោយផលក្នុងជាតិបន្ទាប់
៣. អបរាបវេទនីយកម្ម ជាកម្មអោយផលក្នុងជាតិតៗទៅមុខ
៤. អហោសិកម្ម ជាកម្មអោយផលសំរេចហេីយ។
ពាក្យថា´´កម្មអោយផលតាមគ្រា´´ សំដៅយកផលរបស់កម្មណា ទោះបីជាកុសល រឺអកុសល ដែលបុគ្គលធ្វេីហេីយរមែងអោយផល ឃេីញជាក់ច្បាស់តាមសមគួរ ដល់កម្មនោះក្នុងវេលា រឺក្នុងខណៈមិនយូរប៉ុន្មានបន្ទាប់អំពីកាលនៃជាតិដែលខ្លួនធ្វេីមក។

កម្មពួកទី២[កែប្រែ]

 • គឺជាកម្មអោយផលតាមកិច្ចមាន ៤គឺ


១. ជនកកម្ម ជាកម្មញាុំងសត្វអោយកេីត
២. ឧបត្ថម្ភកម្ម ជាកម្មដែលជួយជ្រុំជ្រែង
៣. ឧបបីឡកកម្ម ជាកម្មដែលបៀតបៀន
៤. ឧបឃាតកម្ម ជាកម្មដែលផ្ដាច់ផ្ដិល។
ពាក្យថា``កម្មអោយផលតាមកិច្ច´´ សំដៅយកផលរបស់កិច្ចគឺជាកិច្ចធំ រឺតូច ធ្ងន់ រឺស្រាល ក៏រមែងគិតតាមផល តាមកំលាំងនៃកិច្ចការដែលបុគ្គលបានធ្វេី។

កម្មពួកទី៣[កែប្រែ]

 • គឺជាកម្មអោយផលតាមលំដាប់មាន ៤គឺ


១. គរុកម្ម ជាកម្មដ៏ធ្ងន់
២. ពហុកម្ម ជាដែលសន្សំមកច្រេីន
៣. អាសន្នកម្ម ជាកម្មដែលធ្វេីក្នុងវេលាជិតស្លាប់
៤. កដត្តាកម្ម ជាកម្មដែលធ្វេីអោយឥតចេតនា។
ពាក្យថា``អោយផលតាមលំដាប់´´ សំដៅយកផលរបស់កម្មដែលបុគ្គលធ្វេីហេីយ ជាផលដែលត្រូវអោយក្នុងកាលជាលំដាប់នៃជាតិរបស់បុគ្គលអ្នកធ្វេីដូចជា អ្នកធ្វេីអំពេី ជាកុសល រឺអកុសលក្នុងជាតិនេះ និងត្រូវទទួលផលក្នុងជាតិជាលំដាប់ៗតទៅអនាគត។

កាមភព[កែប្រែ]

កាមភព គឺជាលោកសនិវាសប្រកបដោយកាមភព។ កាមភពបែងចែកជា២ពួកៗគឺ÷

សីល[កែប្រែ]

និច្ចសីល ឬសីល៥[កែប្រែ]

និច្ចសីល ឬសីល ៥ មាន៖ ១- បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ
ខ្ញំសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះគន្លង គឺសម្លាប់សត្វ។
២- អទិន្នាទានា វេរមណីសិក្ខាបទំ សមាទិយាមិ
ខ្ញំសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
៣- កាមេសុ មិច្ឆាចារា វេរមណីសិក្ខាបទំ សមាទិយាមិ
ខ្ញំសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
៤- មុសាវាទា វេរមណីសិក្ខាបទំ សមាទិយាមិ
ខ្ញំសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាពោលនូវពាក្យកុហក។
៥- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ
ខ្ញំសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ។

ឧបោសថសីល ឬសីល៨[កែប្រែ]

ការ​រក្សា​ឧបោសថសីល ឬ​សីល​៨ មាន​ភាព​ខុស​ប្លែក​គ្នា​ ពី​ការ​រក្សា​និច្ចសីល ឬ សីល​៥ ព្រោះ​ការ​រក្សា​ឧបោសថ​សីល​ ធ្វើ​ឡើង​តែ​៤ថ្ងៃ​ (ឬ៤សីល)​​​ក្នុង​មួយ​ខែ គឺ​ថ្ងៃ ​៨រោច ថ្ងៃ ១៥រោច ថ្ងៃ ៨កើត ថ្ងៃ ១៥កើត ហើយឧបោសថសីល​​ក្នុង​ថ្ងៃ​នីមួយ​ៗ រក្សា​តែ​មួយ​យប់​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ មាន​ថ្ងៃ​ដទៃ​ទៀត​ដែល​រាប់​បញ្ចូល​ក្នុង​ថ្ងៃ​ឧបោសថ​ដែរ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ ជា​ទូទៅ​គឺ​កំណត់​យក​តែ​បួន​ថ្ងៃ ឬ​បួនសីល​ដូច​បាន​រៀប​រាប់​ខាង​លើ​ ​។ ចំណែក​ឯ​សីល​៥​វិញ មិន​បាន​កំណត់​កាល​ឬ​កំណត់​ថ្ងៃ​ដូច្នេះ​ទេ ព្រោះ​​​សីល៥​ គឺ​ជា​សីល​ដែល​ត្រូវ​រក្សា​ជា​រៀង​រាល់​ថ្ងៃ​ ជានិច្ច​និរន្តរ៍ ដូច្នេះ​ហើយ​ទើប​មាន​វេវចនស័ព្ទ​មួយ​ទៀត​ហៅ​ថា​ និច្ច​សីល​។ កិច្ច​នៃ​ឧបោសថ​សីល​ មាន​ការ​ពន្យល់​ក្បោះ​ក្បាយ​នៅ​ក្នុង​សៀវភៅ​ “គិហិ​បដិបត្តិ​” នៅ​ក្នុង​ទីនេះ​សូម​លើក​យក​តែ​គោល​ និង​អង្គ​នៃ​សិក្ខាបទ​មក​ចែក​ជូន​តែប៉ុណ្ណោះ​។ គោល​និង​អង្គ​នៃ​សិក្ខាប​ទ​មួយ​ចំនួន​ដូច​គ្នា​នឹង​សីល​៥​ដែរ សូម​ពិនិត្យ​នឹង​សង្កេត​តាម​សិក្ខា​បទនានា​​ដូច​ខាង​ក្រោម​នេះ​ ៖​

១-បាណាតិបាត​ វេរមណី វៀរ​​ចាក​​ការ​​សម្លាប់​​សត្វ​។

 បាណាតិ​បាត មាន​​អង្គ​​​៥ ​គឺ៖
 ១-បាណោ សត្វ​​មាន​​ជីវិត
 ២-បាណ​សញ្ញិតា សេចក្ដី​​ដឹង​​ថា សត្វ​​មាន​​ជីវិត
 ៣-វធក​ចិត្ដំ ចិត្ដ​​គិត​នឹង​​សម្លាប់
 ៤-ឧប​ក្ក​មោ ព្យាយាម​នឹង​​សម្លាប់
 ៥-តេន​​មរណំ សត្វ​​ស្លាប់​​ដោយ​​ការ​​ព្យាយាម​​នោះ

២-អទិន្នាទានា វេរមណី វៀរ​​ចាក​​ការ​​កាន់​​យក​​របស់​​ដែល​​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ ដោយ​​វាចា (វៀរចាក​លួច​​​ទ្រព្យ​​​គេ)។

 អទិន្នាទាន ​មាន​​អង្គ​៥ គឺ៖​
 ១-បរ​បរិគ្គ​ហិតំ ទ្រព្យ​​ដែល​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។
 ២-បរ​បរិគ្គហិត​​សញ្ញិតា សេចក្ដី​​ដឹង​​ថា ទ្រព្យ​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។
 ៣-ថេយ្យ​ចិត្ដំ ចិត្ដ​​គិត​​នឹង​​លួច។
 ៤-ឧបក្ក​មោ ព្យាយាម​​នឹង​​លួច។
 ៥-តេន​ហរណំ​ លួច​​បាន​​មក​​ដោយ​​ការ​​ព្យាយាម​​នោះ។

៣-​ អព្រហ្មចរិយា វេរមណី វៀរចាកការសេពនូវមេថុនធម្ម (សេពកាម)។

 អព្រហ្ម​​ចរិយា​ មានអង្គ ៤ គឺ៖​
 ១ – ភេទនវត្ថុ វត្ថុ​ជា​ទី​ទម្លាយ​នូវ​សីល គឺ​ទ្វារ​ទាំង ៣០ ចំពោះ​ត្រង់​ទ្វារ​ណា​មួយ​។
 ២ – សេវន​ចិត្តំ គិត​នឹង​សេព។
 ៣ – តជ្ជោ វាយាមោ ព្យាយាម​នឹង​សេព​នូវ​មេថុន​ធម្ម​នោះ។
 ៤ – មគ្គេន មគ្គប្បដិបាទនំ ញ៉ាំង​មគ្គ និង​មគ្គ​ឲ្យ​ដល់​គ្នា។

៤-មុសាវាទា វេរមណី វៀរ​ចាក​ការ​ពោល​ពាក្យ​មិន​ពិត គឺ​ពាក្យ​កុហក។

 មុសាវាទ​ មាន​អង្គ​៤​ គឺ៖
 ១-អតថំ​វត្ថុ វត្ថុ​​​មិន​​​ពិត។
 ២-វិសំ​វាទ​ន​​ចិត្ដំ ចិត្ដ​​គិត​​នឹង​​ពោល​​ឲ្យ​​ខុស។
 ៣-តជ្ជោ​វា​យា​មោ ព្យាយាម​​នឹង​​ពោល​​ឲ្យ​ខុស។
 ៤-បរស្ស​ត​ទត្ថ​វិជា​​ននំ ញុំាង​​អ្នក​​ដទៃ​​ឲ្យ​​ដឹង​​ច្បាស់​​នូវ​​សេចក្ដី​​នោះ។


៥-សុរា​មេរយ​មជ្ជប្បមា​ទដ្ឋានា វេរមណី វៀរ​ចាក​ការ​សេព​នូវ​ទឹក​ស្រវឹង​គឺ​សុរា និង​មេរ័យ។

 សុរាមេរយៈ មាន​អង្គ​៤​ គឺ៖
 ១-មជ្ជនីយវត្ថុ វត្ថុ​ជា​​ទី​​តាំង​​នៃ​​សេចក្ដី​​ស្រវឹង​ គឺ​​សុរា​ និង​មេរ័យ​។
 ២-បាតុ​កម្យ​តា​ចិត្ដំ ចិត្ដ​​គិត​​បម្រុង​​នឹង​​ផឹក។​
 ៣-តជ្ជោ​​វា​យា​​មោ ព្យាយាម​​នឹង​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ។
 ៤-តស្ស​​បានំ បាន​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ​​ឲ្យ​​កន្លង​​បំពង់​​ក​​ចូល​​ទៅ។


៦-វិកាល​ភោជនា​ វេរមណី វៀរ​ចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស​។​

 វិកាលភោជន មានអង្គ ៣ គឺ៖
 ១ – វិកាលោ កាល​ខុស គឺ​ព្រះ​អាទិត្យ​ជ្រេ​ទៅ​ហើយ​ដរាប​ទល់​អរុណរះ។
 ២ -យាវកាលិ​កំ របស់​ដែល​គួរ​បរិភោគ​បាន​ក្នុង​កាល គឺ​តាំង​ពី​អរុណរះ​ឡើង​ដរាប​ដល់​ថៃ្ង​ត្រង់​។
 ៣ -អជ្ឈោ​ហរណំ បាន​លេប​ចូល​ទៅ​ក្នុង​បំពង់​ក។


៧-និច្ចគីតវា​ទិ​ត​វិសូ​ក​ទស្សន​មាលា​គន្ធ​ វិលេបន​ធារណ​មណ្ឌន​វិភូស​នដ្ឋានា​ វេរមណី​ វៀរ​ចាក​កិរិយា​រាំ និង​ច្រៀង​ និង​ប្រគំ​ និង​មើល​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌​ និង​ករិយា​ទ្រទ្រង់​និង​ប្រដាប់​តាក់​តែង​ ស្អិតស្អាង​រាង​កាយ​ ដោយ​ផ្កា​កម្រង​ និង​គ្រឿង​ក្រអូប​ និង​គ្រឿង​លាប​ផ្សេងៗ​។

 នច្ចគីត​ព្រម​ទាំង មាលា​រួម​ជា​សិក្ខា​បទ​មួយ មាន​អង្គ ៦ គឺ៖
 ១-នច្ចគី​តាទិ ការ​លែ្បង​មាន​រាំ និង​ច្រៀង​ជា​ដើម។
 ២ -កត្តុ​កម្យ​តាចិត្តំ គិត​បម្រុង​នឹង​ធ្វើ ។
 ៣ -សុត​ទស្ស​នត្ថាយ​គមនំ ទៅ​ដើម្បី​ស្តាប់ ឬ​មើល ហើយ​បាន​ស្តាប់​ឬ​មើល។
 ៤ – មាលា​ទិ វត្ថុ​សម្រាប់​ប្រដាប់​កាយ​មាន​កម្រង​ផ្កា​ជា​ដើម​ ។
 ៥ -ធារណ​ច្ឆន្ទ​តា សេចក្តី​ប្រា​ថ្នា នឹង​ប្រដាប់​តាក់​តែង។
 ៦-តស្ស ធារណំ បាន​ប្រដាប់​តាក់​តែង​នូវ​វត្ថុ​សម្រាប់​ប្រដាប់​កាយ​មាន​ផ្កា​កម្រង​ជាដើម​នោះ។


៨-​ឧច្ចាសយនមហាសយនា វេរមណី វៀរ​ចាក​ទី​សេនា​សនៈ​ដ៏​ខ្ពស់​ហួស​ប្រមាណ​ និង​ទី​សេនាសនៈ​ដ៏​ប្រសើរ​។

 ឧច្ចា​សយ​ន មាន​អង្គ ៣​ គឺ៖
 ១-ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយ ដ៏ខ្ពស់ ដ៏ប្រសើរហួសប្រមាណ។
 ២-បរិភោគចិត្តំ គិតនឹងដេក ឬ អង្គុយ។
 ៣-បរិភោគករណំ បានដេក ឬ អង្គុយ។

កាល​​បើ​​ឧបាសក​​ឧបាសិកា ប្រព្រឹត្ត​​ឲ្យ​​កន្លង​​នូវ​​សិក្ខា​​បទ​​ណា​​ៗ លុះ​​តែ​​ព្រម​​ដោយ​​អង្គ​​ក្នុង​​សិក្ខា​​បទ នោះ​​ៗ ទើប​​បាន​​ឈ្មោះ​​ថា​​កន្លង បើ​​មិន​​ទាន់​​ព្រម​​ដោយ​​អង្គ​​នោះ ក៏​​មិន​​បាន​​ឈ្មោះ​​ថា​​កន្លង​​នូវ​​សិក្ខា​បទ​​​នោះ​​​ទេ។​​

សីល១០[កែប្រែ]

១ បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ

	គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។

២ អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺ

     ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។

៣ អព្រហ្មចរិយា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាប

     គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌ មិនប្រសើរ គឺសេពនូវមេថុធម្ម ។

៤ មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទគឺ

     ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។

៥ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូម

     សមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹក
     ស្រវឹង គឺសុរានិងមេរ័យ ។

៦ វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ

     គឺចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស ។

៧ នច្ចគីតវាទិតវិសូកទស្សនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន

    នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយារាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែល 
    ជាសត្រូវដល់កុសលធម៌ ។ 

៨ មាលាគន្ធវិលេបនធារណបណ្ឌនវិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ

	ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ ការប្រដាប់
      និងការតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។

៩ ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ

	ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក សេនាសនៈដ៏ខ្ពស់ហួស
      ប្រមាណ និងសេនាសនៈដ៏ប្រសើរ ។

១០ ជាតរូបរជតប្បដិគ្គហាណ វេរមណី សិក្ខាបទំ សមាទិយាមិ

	ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាសនិង
     ប្រាក់ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យក ហើយត្រកអរចំពោះមាសនិងប្រាក់នោះ ។

ឥមានិ ទស សិក្ខាបទានិ អប្បមាទេន សម្មារក្ខិតព្វំ អ្នក(អ្នកទាំងឡាយ) ត្រូវរក្សាដោយប្រពៃ

     នូវសិក្ខាបទទាំងឡាយ ១០ នេះកុំបីធ្វេសប្រហែសឡើយ ។ 
    អ្នកសមាទានត្រូវទទួលថា អាម ភន្តេ ព្រះករុណា ទានប្រាស ។

លំដាប់មកទៀត លោកអ្នកឲ្យសីលសំដែងអានិសង្សសីលដោយសង្ខេបដូចតទៅ សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំវិសោធយេ សត្វទាំងឡាយ ទៅកាន់ស្ថានសួគ៌បាន ក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគៈ ក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខគឺព្រះនិព្វានក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជម្រះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មង ។ អ្នកសមាទានត្រូវទទួលថា សាធុ ប្រែថា ប្រពៃហើយ ។

ទុក្តតិ រឺអបាយភូមិ[កែប្រែ]

អបាយភូមិ មានន័យថាទី ឬស្ថានទីមិនមានសេចក្តីចម្រើន មានយ៉ាងគឺ៖ នរក ឬនិរយភូមិ បេត្តវិស័យ អសុរកាយ តិរច្ឆាន

នរក[កែប្រែ]

ដែល​ឈ្មោះ​ថា និរយ(នរក) ព្រោះ​អត្ថ​ថា ទៅ​ប្រាស​ចាក​សេចក្តី​ចម្រើន​ គឺ​សេច​ក្តី​សុខ។ និរយភូមិ បាន​ដល់​នរក ដោយ​សង្ខេប​មាន​ពីរ​គឺ មហានរក (នរក​រណ្តៅ​ធំ) និង​ចូឡនរក​(​នរក​រណ្តៅតូច) ឬ​ហៅ​ថា ឧស្សទនរក បាន​ដល់​សត្វ​ក្នុង​រណ្តៅនេះ។

មហានរក​ ៨ ​រណ្តៅ[កែប្រែ]

 • សញ្ជីវនរក នរក ឈ្មោះ​ថា​សញ្ជីវៈ()
 • កាឡសុត្តនរក នរក ឈ្មោះ​ថា កាឡសុត្តៈ()
 • សង្ឃាតនរក នរក ឈ្មោះ​ថា សង្ឃាតៈ()
 • ចូឡរោរុវនរក នរក ឈ្មោះ​ថា ចូឡរោរុវៈ()
 • មហារោរុវនរក នរក ឈ្មោះ​ថា រោរុវៈ()
 • តាបននរក នរក ឈ្មោះ​ថា តាបនៈ()
 • មហាតាបននរក នរក ឈ្មោះ​ថា មហាតាបនៈ()
 • អវិចីនរក នរក ឈ្មោះ​ថា អវិចី។()

ប្រេត[កែប្រែ]

បេត្តិវិស័យ បាន​ដល់​ភូមិ​នៃ​ប្រេត ។ ប្រេត​មាន​ច្រើន​ប្រភេទ ពួកខ្លះ​មាន​ឫទ្ធិ មាន​អំណាច អាច​បណ្តាល​ឲ្យ​ឃើញ​វត្ថុ​ឥដ្ឋារម្មណ៍ និង​អនិដ្ឋារម្មណ៍បាន ។ ប្រេត​ពួក​ខ្លះ ពេល​យប់​ជា​ទេវតា សោយ​សុខ​សម្បត្តិ​ក្នុង​វិមាន ពេល​ថ្ងៃ​ជា​ប្រេត សោយ​ទុក្ខ​វេទនា​យ៉ាង​សែន​ខ្លោច​ផ្សា, ពួកខ្លះ​អត់​ឃ្លាន មាន​មាត់​ប៉ុន​ម្ជុល, ពួក​ខ្លះ​ត្រូវ​ស៊ីរបស់​បដិកូល​(របស់​មិន​ស្អាត) មាន​សាក​សព​សត្វ​ជា​ដើម ។ មួយ​ប្រភេទ​ទៀត​ គ្មាន​អាហារ​ស៊ី​រហូត​អស់​ពុទ្ធន្តរ (រយៈ​ពេល​ចន្លោះ​ព្រះ​ពុទ្ធ​មួយ​អង្គ​​ទៅ​មួយ​អង្គ​ទៀត) ដូច​ប្រេត​ជា​ញាតិ​របស់​ព្រះ​បាទ​ពិម្ពិសារ ដែល​មាន​សំដែង​ក្នុង​អដ្ឋកថា បរមត្ថទីបនី ខុទ្ទកនិកាយ បេត្តវត្ថុ ក្នុង​តិរោកុឌ្ឌបេត្តវត្ថុថា "​ក្នុងកប្បទី ៩២ រាប់​ថយ​ក្រោយ​ពី​ភទ្ទកប្បនេះទៅ មាន​ព្រះ​ពុទ្ធ​ព្រះនាម​ថា ផុស្សៈ ទ្រង់​ឧបត្តិឡើង​ក្នុង​លោក មាន​មហាជន​គោរព​បូជា​ច្រើន បាន​ថ្វាយ​ទាន​ដល់​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន តែ​មាន​ពួក​ជន​ខ្លះ​ជំទាស់ចិត្ត បាន​ធ្វើ​អន្តរាយ​ដល់​ទាន ដោយ​នាំ​គ្នា​ស៊ី​ទេយ្យធម៌​ខ្លួន​ឯង និង ​ធ្វើការ​ដុត​រោង​ទាន​ ជន​ទាំង​នោះ​កាល​ស្លាប់​ហើយ ទៅ​កើត​ក្នុង​នរក​អស់​កាល​ដ៏យូរ ពួក​គេ​ស្លាប់​ពី​នរក​ហើយ កើត​ក្នុង​នរក​ទៀត ដរាប​សល់ ៩២​​ កប្ប។ មកដល់​ភទ្ទកប្បនេះ ក្នុង​កាល​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​កស្សបៈ ជន​ទាំង​នោះ​បាន​កើត​ក្នុង​ពួក​ប្រេត ។

ក្នុង​កាល​នោះ​ពួក​មនុស្ស​នាំ​គ្នា​ធ្វើ​ទាន​ឧទិ្ទស ដើម្បី​ប្រយោជន៍​ដល់​ពួក​ប្រេត ជា​ញាតិ​របស់​ខ្លួន​ថា "សូមទាន​ដែល​ខ្ញុំ​ព្រះ​អង្គ​ឲ្យនេះ សម្រេច​ដល់​ពួក​ញាតិ​របស់​ខ្ញុំ​ព្រះ​អង្គ​ចុះ" ដូច្នេះ ពួក​ប្រេត​ជា​ញាតិ​ទាំង​នោះ រមែង​សោយ​ទិព្វ​សម្បត្តិ ។ លំដាប់​នោះ​ពួក​ប្រេត​ជា​ញាតិ​របស់​ព្រះ​បាទ​ពិម្ពិសារ បាន​ឃើញ​ដូច្នោះ ទើប​ចូល​ទៅ​គាល់​ព្រះ កស្សបៈ​សម្ពុទ្ធ ទូល​សួរ​ថា "​បពិត្រ​ព្រះ​អង្គដ៏​ចម្រើន ពួក​ខ្ញុំ​ព្រះ​អង្គ​នឹង​បាន​សម្បត្តិ​បែប​នេះ​ឬទេហ្ន៎" ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា "​ឥឡូវ​នេះ​អ្នក​ទាំង​ឡាយ​មិន​ទាន់​បាន​ទេ តែ​ក្នុង​អនាគតកាល​នឹង​មាន​ព្រះ​ពុទ្ធ​ព្រះ​នាម​ថា ព្រះ​គោតម ក្នុង​កាល​នោះ​នឹង​មាន​ព្រះ​រាជា​ព្រះនាម​ពិម្ពិសារ ដែល​ជា​ញាតិ​របស់​អ្នក​ទាំង​ឡាយ (រាជានោះ) នឹង​បាន​ថ្វាយ​ទាន​ចំពោះ​ព្រះ​ពុទ្ធអង្គនោះ ហើយ​ឧទ្ទិស​បុណ្យឲ្យ​ដល់​អ្នក​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​នឹង​បា​នក្នុង​កាលនោះ ។

អស់​កាល​មួយ​ពុទ្ធន្តរ​កន្លង​ទៅ ព្រះសមណគោតម​បាន​ឧបត្តិឡើង ទ្រង់​បាន​ទទួល​និមន្តអំពី​ព្រះបាទ​ពិម្ពិសារ​ដើម្បី​សោយ​ភត្ត ។ ក្រោយ​ពេល​ព្រះ​បាទ​ពិម្ពិសារ​ថ្វាយទាន​រួច ព្រះ​អង្គ​មិន​បាន​ឧទ្ទិស​ទាន​ឲ្យដល់​ពួក​ប្រេត​ទាំង​នោះ ពួក​ប្រេត​ក៏​មិន​បាន​ទទួល​អ្វី​ឡើយ ។

យប់​នោះ​ពួក​ប្រេត ​ក៏​មក​ស្រែក​សំឡេង​គួរ​ភ័យ​ខ្លាច ជិត​រាជ​និវេស ។ ព្រះ​បាទ​ពិម្ពិសារ​ ក៏​បាន​ទូល​សួរ​ព្រះសមណ​​គោតម​​អំពី​សំឡេង​នោះ។ ព្រះ​សមណគោតម​​ត្រាស់​ថា "​មហាបពិត្រ ពួក​ញាតិ​ចាស់​ពី​ជាតិ​មុន​របស់​ព្រះ​អង្គ​ដែល​កើត​ជា​ប្រេត ញាតិ​ទាំង​នោះ ប្រាថ្នា​នឹង​ជួប​ព្រះ​អង្គ​អស់​មួយ​ពុទ្ធ​ន្តរ​ហើយ ត្រាច់​ទៅ​ដោយ​គិត​សង្ឃឹម​ថា ព្រះ​អង្គ​ថ្វាយ​ទាន​ដល់​ព្រះពុទ្ធ​ហើយ នឹង​ឧទ្ទិស​ឲ្យដល់​ពួក​យើង​ខ្លះ ព្រោះ​ព្រះ​អង្គ​ថ្វាយ​ទាន​ក្នុង​ថ្ងៃ​ម្សិល​មិញ ហើយ​មិន​បាន​ឧទិ្ទស ទើប​ពួក​ញាតិ​នាំ​គ្នា​អស់សង្ឃឹម ក៏​បញ្ចេញ​សំឡេង​ស្រែក​ដូច្នេះ" ។

លុះ​ថ្វាយ​ទាន​ក្រោយ​មក ព្រះ​បាទ​ពិម្ពិសារ​ក៏​ឧទ្ទិស​ទាន​ឲ្យ​ដល់​ប្រេត ដោយ​ពាក្យ​ថា "​ឥទំ វោ ញាតីនំ ហោតុ សុខិតា ហោន្តុ ញាតយោ ទាន​ដែល​យើង​ខ្ញុំ​បាន​ថ្វាយ​ហើយ​នេះ ចូរ​មាន​ដល់​ញាតិ​ទាំង​ឡាយ សូម​ញាតិ​ទាំង​ឡាយ ចូរ​ជា​អ្នក​ដល់​នូវ​សេចក្តី​សុខ​"។ ពួក​ប្រេត​ទាំង​នោះ​ក៏​បាន​នូវ​សម្បត្តិ​ទិព្វ​ សព្វគ្រប់​ដែល​ព្រះរាជា​បាន​ថ្វាយ​ចំពោះ​ព្រះ​ពុទ្ធ មាន​ស្រះ​បោក្ខរណី ដែលបាន​មក​ពី​ការ​ថ្វាយ​ទឹក​ទក្ខិណោទក អាហារ សំពត់​ ទីដេក ជាដើម ។

ប្រេត​មាន​ច្រើន​ពួក តែ​ជំពូក​ដែល​អាច​ទទួល​អាហារ​ដែល​គេឧទ្ទិស​ឲ្យ​បាន មាន​តែ​មួយ​ប្រភេទ គឺ បរទត្តូបជីវកប្រេត

ក្នុង​ សំយុត្តនិកាយ​និទាន​វគ្គ ប្រេត​មាន​ ១២ ​ពួក ៖

 1. វន្តាសប្រេត គឺ​ប្រេត​ស៊ីរបស់​ដែល​គេ​ខ្ជាក់​ចេញ​ហើយ។
 2. កុណបាសប្រេត ប្រេត​ដែល​ស៊ី​សាកសព។
 3. គូថខាទកប្រេត ប្រេត​ដែល​ស៊ី​ឧច្ចារៈ​(លាមក)។
 4. អគ្គិជាលមុខប្រេត ប្រេត​ដែល​មាន​ភ្លើង​នៅ​ក្នុង​មាត់។
 5. សូចិមុខប្រេត ប្រេត​ដែល​មាន​មាត់​ប៉ុន​ម្ជុល។
 6. តណ្ហដ្តិតប្រេត ប្រេត​ដែល​ត្រូវ​សេចក្តី​លំបាក​បៀត​បៀន។
 7. សុនិជ្ឈាមកប្រេត ប្រេត​ដែល​ត្រូវ​ឆេះ​ខ្មៅ​ដូច​គល់​ឈើ។
 8. សត្ថង្គប្រេត ប្រេត​មាន​ក្រចក​ដូច​កាំបិត។
 9. បព្វតង្គប្រេត ប្រេត​មាន​កាយ​ដូច​ភ្នំ។
 10. អជគរង្គប្រេត ប្រេត​មាន​កាយ​ដូច​ពស់​ថ្លាន់។
 11. វិមានកប្រេត ប្រេត​មាន​វិមាន​នៅ។
 12. មហិទ្ធិកប្រេត ប្រេត​មាន​ឫទ្ធិ​ច្រើន (​ជា​ធំ​ជាង​ប្រេត​ទាំង​ឡាយ មើល​ខុស​ត្រូវ​ប្រេត​ទាំង​ឡាយ)។

ប្រេត​ ១២ ​ពួក​នេះ អាស្រ័យ​នៅ​ក្នុង​ព្រៃ​ឈ្មោះ វិជ្ឈាដវី ជា​ប្រទេស​នៃ​ប្រេត​ទាំងនោះ។

ប្រេត​ ២១ ​ពួក​ផ្សេង​ទៀត

 1. អដ្ឋិសង្ខលិកប្រេត
 2. មំសបេសីប្រេត
 3. មំសបិណ្ឌប្រេត
 4. និច្ឆវិបុរិសប្រេត
 5. អសិលោមប្រេត
 6. សត្តិកលោមប្រេត
 7. ឧសុលោមប្រេត
 8. សូចិលោមប្រេតទី ១
 9. សូចិលោមប្រេតទី ២
 10. កុម្ភណ្ឌភារីប្រេត
 11. គូថនិមុគ្គប្រេត
 12. គូថខាទកប្រេត
 13. និច្ឆវិត្ថីប្រេត
 14. មង្គុលិត្ថីប្រេត
 15. ឱកិលិនីប្រេត
 16. អសីសកពន្ធប្រេត
 17. ភិក្ខុប្រេត
 18. ភិក្ខុនីប្រេត
 19. សិក្ខមានាប្រេត
 20. សាមណេរប្រេត
 21. សាមណេរីប្រេត

តិរិច្ឆាន[កែប្រែ]

តិរច្ឆានយោនិ ប្រែថា កំណើត​សត្វ​តិរច្ឆាន។ តិរច្ឆាន​មាន​ពីរ​ប្រភេទ គឺ​ប្រភេទ​ដែល​ឃើញ​ដោយ​ភ្នែក​តាម​ប្រក្រតី និង​ប្រភេទ​ដែល​មិន​ឃើញ​ដោយ​ភ្នែក​តាម​ប្រក្រតី, មួយ​ទៀត សត្វ​តិរច្ឆាន​ដែល​មាន​អត្តភាព​ធំ និង​ដែល​មាន​អត្តភាព​តូច។ សត្វ​តិរច្ឆាន​ទាំង​អស់​ចែក​ជា​៤​ប្រភេទ​គឺ

 • អបាទតិរច្ឆាន សត្វ​មិន​មាន​ជើង មាន​ត្រី​និង​ពស់​ជាដើម។
 • ទ្វិបាទតិរច្ឆាន សត្វ​មាន​ជើង​ពីរ មាន​បក្សី​ជា​ដើម។
 • ចតុបាទតិរច្ឆាន សត្វ​មាន​ជើង​បួន មាន​គោ​ជា​ដើម។
 • ពហុបាទតិរច្ឆាន សត្វ​មាន​ជើង​ច្រើន មាន​ក្អែប​ជាដើម។

សត្វ​តិរច្ឆាន​ពួក​ខ្លះ​មាន​ឫទ្ធិ មាន​អានុភាព​ច្រើន ដូច​ជា ស្តេច​នាគ ស្តេច​គ្រុឌ ស្តេច​ដំរី​ និង​ស្តេច​រាជ​សីហ៍​ជាដើម។ សត្វ​ទាំង​អស់​ វៀរ​តែ​ព្រះ​ពោធិសត្វ រមែង​មាន​កាម​សញ្ញា​(ការសេពកាម) គោចរសញ្ញា​(​ការ​ស្វែង​រក​អាហារ) និង​មរណសញ្ញា​(ការ​ខ្លាច​ស្លាប់)​ដោយ​ច្រើន។ ចំណែក​ព្រះពោធិសត្វ​ប្រកប​ដោយ​សញ្ញា​វិសេស ហៅ​ថា ធម្មសញ្ញា និង​ចាប់​តាំង​ពី​ទទួល​ព្យាករណ៍ គឺ​ជា​និយតពោធិសត្វ​ហើយ មិន​កើត​ជា​សត្វ​ដែល​តូច​ជាង​សត្វ​ចាប និង​មិន​ធំ​ជាង​សត្វ​ដំរី។

បានឮថា ស្តេច​កាឡនាគរាជ មាន​អាយុវែង បានឃើញ​ព្រះ​ពុទ្ធ​មក​៤​ព្រះ​អង្គ​ហើយ មាន​ព្រះ​ពុទ្ធ​កុក្កុសន្ធោ​ជាដើម ហើយ​ស្តេច​នាគ​នេះ​នឹង​បាន​ឃើញ​ព្រះ​សិរអារ្យមេត្រី​សម្មាសម្ពុទ្ធ​ទៀត។

អសុរកាយ[កែប្រែ]

សុគតិភព[កែប្រែ]

សុគតិ ប្រែថា ដំណើរទៅល្អ ឬស្ថានទីចម្រើនរុងរឿងដោយសេចក្តីសុខមានជាន់គឺ៖ មនុស្សភូមិ សួគ៌ បានដល់ ចាតុម្មហារាជិកា តាវតឹង្ស យាមា តុសិត និម្មានរតី បរនិម្មិតវសវត្តី

មនុស្ស[កែប្រែ]

ចតុម្មាហារាជិកា[កែប្រែ]

     ទេព​ទំាង​ឡាយ​ដែល​មាន​ឈ្មោះ​ថា ចាតុម្មហារាជិកា ព្រោះ​អត្ថ​ថា មាន​ភក្តី​ក្នុង​ស្តេច​មយារាជទំាង ៤ ឬ​ថា ទេព​ដែល​កើត​ក្នុង​ជាន់​ចាតុម្មហារាជិកា ដែល​​ជា​​ស្ថាន​​ទី​​នៅ​របស់​ស្តេច​មហារាជទាំង ៤ នោះ ។

     ទេវភូមិជាន់ចាតុម្មហារាជិកានេះ ស្ថិតនៅពាក់កណ្តាលភ្នំសិនេរុ តំាងនៅលើកំពូលភ្នំសត្តបរិភណ្ឌ (ភ្នំ ៧ ជួរនៅព័ទ្ធជុំវិញភ្នំសិនេរុ) បានដល់ភ្នំយុគន្ធរ ឥសិន្ធរ ករវិក សុទស្សនៈ នេមិន្ធរ វិនតកៈ និងភ្នំអស្សភណ្ណៈ។ មហាសមុទ្រដែលនៅចន្លោះ ភ្នំទាំង ៧ នោះហៅថា មហាសមុទ្រសីតន្តរ ។ មហាសមុទ្រនេះ ជាមហាសមុទ្រដែលមានទឹកថ្លា ល្អិត​ក្រៃ​លែង​ណាស់ មាន​ទំហំ​ និង​ជម្រៅ​ខាង​ក្នុង​ធំ​និង​ជ្រៅ ខាង​ក្រៅ​តូច​និង​រាក់​តាម​លំដាប់​គ្នា ។ ក្រោម​ផុត​ពី​ភ្នំ ៧ នោះ ក៏​ជា​មហាសមុទ្រ​ទឹក​ប្រៃ មាន​កោះ​ធំ តំាង​នៅ​ជុំវិញ​ភ្នំសិនេរុ ៤ ទិស ហៅ​កោះ​នោះ​ថា មហាទ្វីប ៤ ដូច្នេះ ។

     ភូមិ​ទេវតា​ជាន់​នេះ មាន​ស្តេច​មហារាជ​ទំាង ៤ អង្គ ជា​អ្នក​គ្រប់​គ្រង គឺ ស្តេច​ធតរដ្ឋៈ គ្រប់​គ្រង​ពួក​គន្ធព្វ​ទេវតា ឋិត​នៅ​ទិស​ខាង​កើត​នៃ​ភ្នំ​សិនេរុ ។ ស្តេច​វិរុឡ្ហកៈ គ្រប់​គ្រង​ពួក​កុម្ភ័ណ្ឌទេវតា ឋិត​នៅ​ទិស​ខាង​ត្បូង​នៃ​ភ្នំ​សិនេរុ ។ ស្តេច​វិរូបក្ខៈ គ្រប់​គ្រង​ពួក​នាគទេវតា ឋិត​នៅ​ទិស​ខាង​លិច​នៃ​ភ្នំសិនេរុ ។ ស្តេច​កុវេរៈ ឬ​ហៅថា ស្តេច​វេស្សវណមហារាជ គ្រប់​គ្រង​ពួក​ទេវតា ឋិត​នៅ​ទិស​ខាង​ជើង​នៃ​ភ្នំ​សិនេរុ ។

     ក្នុងអដ្ឋកថា ពោល​ថា « ទេវភូមិ​ដែល​ឈ្មោះ​ថា ចាតុម្មហាវាជិកា​មាន​ទេវតា ២ ពួក គឺភូមិដ្ឋទេវតា ១ អាកាសទេវតា ១ » ។

     ទេវតាដែលអាស្រ័យនៅលើភ្នំក្តី រុក្ខទេវតាក្តី សង្គ្រោះចូលក្នុងភូមិដ្ឋទេវតា ទេវតាទាំងនោះ មានវិមាននៅខ្លះ មិនមានវិមាននៅខ្លះ ចំណែកអាកាសទេវតានោះ មានវិមានអណ្តែតនៅក្នុង អាកាស។ទេវតាទាំង២ប្រភេទនេះអាស្រ័យឋិតនៅជាប់តគ្នាដរាបដល់ភ្នំចក្រវាឡដោយជុំវិញ។

     សូម្បីទេវតាទាំងនេះក៏តាំងនៅក្នុងជាន់ចាតុម្មហារាជិកា គឺ
     ១. ខិឌ្ឌាបទោសិកៈ អ្នកត្រូវសេចក្តីលេងប្រទូសរ៉ាយ
     ២. មនោបទោសិកៈ អ្នកត្រូវសេចក្តីក្រោធប្រទូសរ៉ាយ
     ៣. សីតវលាហក អ្នកធ្វើអាកាសអោយត្រជាក់
     ៤. ខណ្ហវលាហក អ្នកធ្វើអាកាសអោយក្តៅ
     ៥. ចន្ទទេវបុត្រ ទេវបុត្រនៅក្នុងព្រះចន្ទ
     ៦. សុរិយទេវបុត្រ ទេវបុត្រនៅក្នុងព្រះអាទិត្យ ។

អធិប្បាយ[កែប្រែ]

     ភូម្មដ្ឋទេវតា បានដល់ទេវតាដែលអាស្រ័យនៅតាមស្ថានទីផ្សេងៗ គឺ តាមផែនដី តាមភ្នំ តាមទន្លេ មហាសមុទ្រ ក្រោមដី ក្នុងផ្ទះ និងចេតិយជាដើម ។ មហារាជទំាង ៤ មាន​វិមាន​របស់​ខ្លួន ដោយ​ចំពោះ​ទេវតា​ក្រៅ​ពី​នេះ មាន​វិមាន​របស់​ខ្លួន​ឯង​ខ្លះ មិន​មាន​វិមាន​នៅ​ខ្លះ ដូច​ទេវតា​ដែល​នៅ​តាម​ផ្ទះ និង​ស៊ុំ​ទ្វារ​ជា​ដើម ។ រុក្ខទេវតា​ពួក​ខ្លះ មាន​វិមាន​នៅ​លើ​ចុង​ឈើ លើ​មែក​ឈើ ពួក​ខ្លះ​នៅ​លើ​ដើម​ឈើ មិន​មាន​វិមាន​នៅ ។ ពួក​អាកាសដ្ឋទេវតា មាន​វិមាន​របស់​ខ្លួន​ដោយ​ចំពោះ ដូច​ចន្ទទេវបុត្រ មាន​វិមាន​នៅ​ក្នុង​ឋាន​ព្រះចន្ទ​ជា​ដើម វិមាន​នោះ​មាន​សេចក្តី​ល្អ​ប្រកប​ដោយ​រតនៈ​ទាំង​ឡាយ ។
     ក្នុងចាតុម្មហារាជិកានេះ លោកពោលដល់ទេវតាដែលកាចៗ ៤ ពួកគឺ
     ១. ទេវតាដែលជាយក្ខទាំងស្រីទាំងប្រុស
     ២. ទេវតាដែលជាកុម្ភ័ណ្ឌទាំងស្រីទាំងប្រុស
     ៣. ទេវតាដែលជាពួកនាគទាំងស្រីទំាងប្រុស
     ៤. ទេវតាដែលអាស្រ័យកើតក្នុងដើមឈើ។
     អន្តរាយដែលកើតពីទេវតាដែលកាចនោះ មានរឿងសម្តែងទុកថា « បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ខ្ពស់ មិនជ្រះថ្លាចំពោះព្រះមានប្រភាគក៏មាន បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​យក្ខ​ជាន់​ខ្ពស់​ ជ្រះ​ថ្លា​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ក៏មាន ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​យក្ខជាន់​កណ្តាល មិន​ជ្រះ​ថ្លា​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ក៏​មាន បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​យក្ខ​ជាន់​កណ្តាល ជ្រះ​ថ្លា​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ក៏​មាន ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​យក្ខ​ជាន់​ទាប មិន​ជ្រះ​ថ្លា​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ក៏​មាន បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​យក្ខ​ជាន់​ទាប​ជ្រះ​ថ្លា​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ក៏​មាន ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ឯ​យក្ខ​ដែល​មិន​ជ្រះ​ថ្លា​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ច្រើន​ណាស់ ព្រោះ​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សម្តែង​ធម៌ ដើម្បី​ឲ្យ​វៀរ​ចាក​បាណាតិបាត ទ្រង់​សម្តែង​ធម៌​ដើម្បី​ឲ្យ​វៀរ​ចាក​អទិន្នាទាន ទ្រង់​សម្តែង​ធម៌​ដើម្បី​ឲ្យ​វៀរ​ចាក​កាមេសុមិច្ឆាចារ ទ្រង់​សម្តែង​ធម៌​ដើម្បី​ឲ្យ​វៀរ​ចាក​មុសាវាទ ទ្រង់​សម្តែង​ធម៌ ដើម្បី​ឲ្យ​វៀរ​ចាក​សុរា​និង​មេរ័យ​ ដែល​ជា​ហេតុ ជា​ទី​តាំង​នៃ​សេចក្តី​ប្រមាទ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ចំណែក​ខាង​យក្ខ​ទាំង​ឡាយ ច្រើន​តែ​មិន​វៀរ​ចាក​បាណាតិបាត​សោះ មិន​វៀរ​ចាក​អទិន្នាទាន​សោះ មិន​វៀរ​ចាក​កាមេសុមិច្ឆាចារ​សោះ មិន​វៀរ​ចាក​មុសាវាទ​សោះ មិន​វៀរ​ចាក​ទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ ដែល​ជា​ហេតុ ជា​ទី​តាំង​នៃ​សេចក្តី​ប្រមាទ​សោះ បាន​ជា​ពួក​យក្ខ​ទាំង​នោះ មិន​គាប់​ចិត្ត មិន​ពេញ​ចិត្ត​នឹង​ការ​វៀរ​ចាក​នោះ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​សាវ័ក​របស់​ព្រះ​មាន​ព្រះ​ភាគ អាស្រ័យ​នៅ​សេនាសនៈ​ស្ងាត់ ដែល​តាំង​នៅ​ក្នុង​ព្រៃ មាន​សូរ​ស័ព្ទ​កង​រំពង​តិច ប្រាស​ចាក​សំដី​នៃ​មនុស្ស​អ្នក​ដើរ​ទៅ​មក សម​គួរ​ដល់​ការ​កំបាំង​អំពី​ពួក​មនុស្ស ជា​ទី​គួរ​ដល់​ការ​លាក់​ខ្លួន​ពួន​អាត្មា​បាន ពួក​យក្ខ​ជាន់​ខ្ពស់ (កណ្តាល ទាប) តែង​នៅ​ជា​និច្ច​ក្នុង​ព្រៃ គេ​មិន​ជ្រះ​ថ្លា​ក្នុង​សាសនា​របស់​ព្រះ​មាន​ព្រះ​ភាគ​ ក៏​មាន បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ព្រោះ​ហេតុ​នោះ សូម​ព្រះ​មាន​ព្រះ​ភាគ ប្រៀន​ប្រដៅ​នូវ​ព្រះ​បរិត្ត​សម្រាប់​រក្សា​ក្នុង​នគរ ឈ្មោះ អាដានាដា ដល់​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដើម្បី​ឲ្យយក្ខ​ទាំង​នោះ​ជ្រះ​ថ្លា ដើម្បី​ការ​គ្រប់​គ្រង​រក្សា ដើម្បី​មិន​បៀត​បៀន​គ្នា ដើម្បី​នៅ​សប្បាយ » ព្រះ​មាន​ព្រះភាគ ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព ។ លំដាប់​នោះ ស្តេច​ជា​ធំ​ ឈ្មោះ វេស្សវ័ណ ជ្រាប​នូវ​ការ​ទទួល​និមន្ត​ព្រះ​មាន​ព្រះ​ភាគ​ហើយ ទើប​សម្តែង​នូវ​ព្រះ​បរិត្ត​សម្រាប់​រក្សា​ដែល​ទាក់​ទង ក្នុង​អាដានាដានគរ​នេះ ក្នុង​វេលា​នោះ មាន​ពាក្យ​ថា "វិបស្សិស្សនមត្ថុ" ជា​ដើម ។
ព្រះ​អដ្ឋកថាចារ្យ អធិប្បាយ​ថា ការ​ចំរើន​សូត្រ​នេះ នឹង​មាន​អានុភាព​សម្រេច​ប្រយោជន៍​បាន ត្រូវ​ជម្រះ​អត្ថ និង​ព្យញ្ជនៈ ឲ្យ​​ល្អ​មិន​ខ្វះ​ខាត បើ​រៀន​ព្រោះ​លោភ​ជា​ហេតុ មិន​សម្រេច​ទេ ។

ត្រ័យត្រឹង្ស[កែប្រែ]

     ទេវភូមិដែលឈ្មោះថា តាវត្តិង្ស មានផ្ទៃក្រឡា១០០០០យោជន៍ តំាងនៅលើកំពូលភ្នំសិនេរុដែលមានកំពស់ ៨៤០០០យោជន៍ ព្រះឥន្ទ្រជាអ្នកគ្រប់គ្រងនគរ ជាធំជាងទេវតាទំាងឡាយក្នុងជាន់តាវត្តិង្ស។ ក្នុងសួគ៌ជាន់នេះ ក៏មានទេវតាពីរពួក គឺភូម្មដ្ឋទេវតា និងអាកាសទេវតា។ ស្តេចសក្កទេវរាជ និងទេវតាជាធំ ៣២អង្គ ព្រមទាំងបរិវារ សូម្បីស្តេចអាសូរ មានស្តេចវេបចិត្តិជាដើម តំាងនៅក្រោមភ្នំសិនេរុ ក៏សង្គ្រោះចូលក្នុងភូម្មដ្ឋទេវតា ចំណែកពួកទេវតាមានវិមានអណ្តែតក្នុងអាកាស ជាពួកអាកាសទេវតា។
     ទេវតាទំាង២ពួកនេះ មានវិមាននៅតៗគ្នាទល់ភ្នំចក្រវាឡ។      តាវត្តិង្សមាននគរឈ្មោះ សុទស្សនៈ តំាងនៅក្នុងទី១០០០០យោជន៍ មានកំផែង ៤ទិស ក្នុងទិសនិមួយៗ មានទ្វារ ២៥០ រួមទំាងអស់ ១០០០ទ្វារ។ នគរនេះប្រដាប់ដោយសួនផ្សេងៗ ជាស្ថានទីរីករាយ មានសួនបុណ្ឌរិក សួនមហាវ័ណ និងស្រះបោក្ខរណីផ្សេងៗ ត្រង់កណ្តាលទីក្រុងនោះ មានប្រាសាទមាសឈ្មោះវេជយន្ត កំពស់ ១០០០យោជន៍ សម្រាប់ជាទីប្រថាប់របស់ស្តេចសក្កទេវរាជ។ វេជយន្តនេះ មានការវិចិត្រដោយរតនៈ​ ៧ប្រការ និងប្រដាប់ដោយទង់រតនៈកំពស់ ៣០០យោជន៍ជាដើម ដែលជាផលកើតអំពីការសាងសាលា។
     ក្នុងទេវនគរនោះ មានដើមបារិឆត្ត កំពស់ ១០០យោជន៍ មានមែកសាខាចេញទៅ ៥០យោជន៍ បរិមណ្ឌលជុំវិញ ៣០០យោជន៍ វេលាចេញផ្កា ក៏បញ្ចេញក្លិនទៅបានចំងាយ ១០០យោជន៍។ ខាងក្រោមដើមបារិឆត្តនោះ មានព្រះទែន ហៅថា បណ្ឌុកម្ពលសិលាអាសនៈ ដែលមានពណ៌ដូចផ្កាជយព្រឹក្សពណ៌លក្ខណ៍និងពណ៌ផ្កាឈូករោយ មានបណ្តោយ ៦០យោជន៍ ទទឹង ៥០យោជន៍ កំពស់​ ១៥យោជន៍ ជាទីប្រថាប់របស់ស្តេចសក្កទេវរាជ។ មានសាលាជាទីប្រជុំស្តាប់ធម៌ សម្តែងដោយបណ្ឌិតទាំងឡាយ មានសុនង្កកុមារជាដើម។ មានចេតិយកែវមរកត ហៅថា ព្រះចូឡាមណី កំពស់ ១០០យោជន៍ ខាងក្រោមបញ្ចុះព្រះចង្កូមកែវស្តាំ និងព្រះកេសាដែលទ្រង់កាត់ក្នុងថ្ងៃចេញបួស។ សក្កទេវរាជ មានរថឈ្មោះ វេជយន្ត ផ្នែកមុខជាទីអង្គុយរបស់សារថីឈ្មោះ មាតលីទេវបុត្រ ប្រវែង ៥០យោជន៍ ផ្នែកកណ្តាលប្រវែង ៥០យោជន៍ ជាទីប្រថាប់របស់ស្តេចសក្កទេវរាជ ផ្នែកក្រោយប្រវែង ៥០យោជន៍ រួមជា ១៥០យោជន៍ មានបល្ល័ង្កវិចិត្រដោយរតនៈ ៧ប្រការ កំពស់ ១យោជន៍ ទទឹង ១យោជន៍ បាំងដោយស្វេតច្ឆត្រធំ ៣យោជន៍ ទឹមដោយសេះសិន្ធពអាជានេយ្យ មួយខាង ១០០០ ព្រមដោយគ្រឿងប្រដាប់។
     ស្តេចសក្កទេវរាជនោះ គ្រាខ្លះក៏ជិះដំរីឯរាវ័ណ ជាដំរីកំពស់១៥០យោជន៍ ទេវបុត្រដែលជាដំរីនោះឈ្មោះ សុទស្សនៈ មានមណ្ឌលកំពស់ ១២យោជន៍ ទទឹង ៥០យោជន៍ ខាងក្នុងមណ្ឌប មានបល្ល័ង្កកែវមណី ទទឹង ១យោជន៍ ជាទីប្រថាប់របស់សក្កទេវរាជ ដោយជុំវិញមណ្ឌប មានទង់រតនៈ បោះទុកក្នុងចន្លោះ មួយផ្ទាំង ប្រវែង ១យោជន៍ មានកណ្តឹងព្យួរទុកត្រង់ចុង កាលត្រូវខ្យល់ត្រសៀកៗ ក័ឮជាសំឡេងទិព្វសង្គិតដ៏ពិរោះផ្សំគ្នានឹងសំលេងដន្ត្រីដែលមានអង្គ៥។ ពោងក្រៅនេះ ជាទីប្រថាប់របស់ទេវបុត្រអ្នកបំពេញកុសល រួមគ្នាពីកាលមុន។ ពោងមួយៗមានភ្លុក ៧ ប្រវែង ៥០យោជន៍។ ភ្លុកមួយៗមានស្រះបោក្ខរណី៧។ ស្រះមួយៗមានផ្កាឈូក៧ផ្កា។ ផ្កាឈូកមួយៗមានត្របក៧។ ត្របកមួយៗមានទេពធីតា ៧អង្គ រាំច្រៀង។ មហោស្រពរាំច្រៀង រមែងមានលើភ្លុកដំរីដើម្បីទេវបុត្រ ៣៣អង្គ។ ស្តេចសក្កទេវរាជសោយយសធំ ស្តេចត្រាច់ទៅដោយប្រការដូច្នេះ។
     សក្កទេវរាជនោះពីជាតិមុនជាមាណពឈ្មោះ មឃៈ (អ្នកដែលបុគ្គលគប្បីបូជា)។ មឃៈមាណពមានភរិយា៤នាក់គឺ នាងសុធម្មា នាងសុនន្ទា នាងសុចិត្រា និង​នាងសុជាតា។ នាងសុធម្មា ឱ្យគេធ្វើហោជាងសាលា ហើយអោយចារឹកអក្សរថា សាលាសុធម្មា។ នាងសុនន្ទា ឱ្យគេជីកស្រះបោក្ខរណី ធ្វើអោយជាទីរីករាយសប្បាយចិត្តដល់អ្នកដែលមកកាន់សាលានេះ។ នាងសុចិត្រា ឱ្យគេសាងសួនផ្កា ធ្វើឱ្យជាស្ថានទីរីករាយ ដល់អ្នកដែលមកកាន់សាលា។ ចំណែកនាងសុជាតា ជាមនុស្សល្ងង់ខ្លៅ មិនសាងកុសលណាៗ កង្វល់នៅតែការតែងខ្លួន ដោយគិតថា "បុណ្យកុសល ដូចទ្រព្យសម្បតិ្ត កាលជាសម្បត្តិរបស់ស្វាមី ក៏ជាសម្បត្តិរបស់ខ្លួនផង" កាលស្លាប់ទៅ ក័ទៅកើតជាកុក តែក្រោយមក បានរក្សាសីលតាមពាក្យរបស់ស្តេចសក្កៈ ដោយអំណាចសីលរក្សាយ៉ាងល្អ អស់២ជាតិ ទើបទៅកើតជា អសុរកញ្ញា មានរូបប្រកបដោយសិរីសោភា វិសេសជាងទេវកញ្ញាដទៃៗ ព្រោះហេតុដែលរក្សាសីលយ៉ាងល្អ។ ស្តេចវេបចិត្តដែលជាបិតាមានការហួងហែងក្រៃលែងណាស់ មិនព្រមអោយដល់អ្នកណាៗ ប្រាថ្នានឹងអោយធីតាជ្រើសរើសយកដោយខ្លួនឯង ទើបប្រកបពិធីសូមពរ។ កាលស្តេចសក្កៈទ្រង់ជ្រាប ទើបនិម្មិតព្រះអង្គជាអសុរចាស់ ទៅឈរក្នុងទីបំផុតនៃបរិស័ទអសុរ។ នាងអសុរកញ្ញាបានត្រួតមើលអសុរដែលមកប្រជុំគ្នា ល្មមមើលឃើញអសុរចាស់ ទើបកើតសេចក្តីស្រឡាញ់ឡើងក្នុងហរទ័យ ដោយអំណាចបុព្វេនិវាស ទើបបោះមាល័យទៅកាន់អសុរចាស់ ពួកអសុរទំាងឡាយ នាំគ្នាចំអកថា "រាជារបស់ពួកយើងសម្លឹងរកមើលស្វាមីអោយធីតាមកយូរហើយ រហូតបានមកអសុរចាស់ដូចតា" ហើយក៏នាំគ្នាគេចទៅ។ ចំណែកព្រះឥន្ទ្រទ្រង់បានប្រកាសព្រះអង្គឯងថា "យើងជាសក្កទេវរាជ" ហើយក៏ទ្រង់នាំអសុរកញ្ញាគេចទៅមួយរំពេច។

មឃមាណពនោះបានសមាទានវត្តបទ៧ប្រការថា[កែប្រែ]

 1. អាត្មាអញត្រូវចិញ្ចឹមមាតាបិតាអស់មួយជីវិត
 2. ត្រូចកោតក្រែងបុគ្គលជារៀមច្បងក្នុងត្រកូលអស់មួយជីវិត
 3. ត្រូវមានវាចាល្អិតទន់ (ផ្អែមល្ហែម) អស់មួយជីវិត
 4. មិនត្រូវមានវាចាញុះញង់អស់មួយជីវិត
 5. ត្រូវមានចិត្តប្រាស់ចាកសេចក្តីកំណាញ់ជាមន្ទិល ជាអ្នកមានការបរិច្ចាករួសរាន់ មានដៃលាងហើយ ដើម្បីនឹងអោយទាន ត្រេកអរនឹងការលះបង់ ជាអ្នកគួរគេសូមទានបាន ត្រេកអរក្នុងការអោយ និងការចែករំលែកទាន ហើយនៅគ្រប់គ្រងផ្ទះ អស់មួយជីវិត
 6. ត្រូវមានវាចាទៀងទាត់អស់មួយជីវិត
 7. មិនត្រូវមានសេចក្តីក្រោធ បើទុកជាសេចក្តីក្រោធកើតឡើងដល់អាត្មាអញ ៗត្រូវបន្ទោរបង់នូវសេចក្តីក្រោធនោះមួយរំពេច អស់មួយជីវិត។


     ព្រះមានព្រះភាគត្រាស់ថា សក្កទេវានមិន្ទ កាលកើតជាមនុស្សក្នុងជាតិមុន បានសមាទានវត្តបទទាំង៧ប្រការនេះបរិបូណ៌ ព្រោះហេតុតែសមាទានវត្តបទទាំង៧ប្រការនេះ ទើបសក្កទេវរាជបានដល់នូវភាពនៃខ្លួនជាសក្កៈ ដូច្នេះឯង។
     មួយទៀតក្នុងតាវតឹង្សនេះ មានដើមបារិឆត្តព្រឹក្សជាដើមឈើប្រចាំកប្ប។

ដើមឈើប្រចាំកប្ប ៧ដើម[កែប្រែ]

 1. ដើមជម្ពូ (ដើមព្រីងប្រចាំនៅក្នុងជម្ពូទ្វីប)
 2. ដើមសិម្ពលី (ដើមរការបស់ពួកគ្រុឌ)
 3. ដើមកទម្ព (ដើមខ្ទម្ពប្រចាំនៅក្នុងអបរគោយានទ្វីប)
 4. កប្បរុក្ខ (ដើមកប្បព្រឹក្សក្នុងឧត្តរកុរុទ្វីប)
 5. សិរីសៈ (ដើបច្រេសក្នុងបុព្វវិទេហទ្វីប)
 6. បារិឆត្តកៈ (ដើមបារិឆត្តកៈក្នុងឋានតាវតឹង្ស‌)
 7. ចិត្តបាដលិ (ដើមច្រនៀងក្នុងភពអសុរ)។

យាមា[កែប្រែ]

     ទេវភូមិជាន់ទី៣ឈ្មោះថា យាមា
     យាមា មានវចនត្ថៈថា ពួកទេវតា ដែលឈ្មោះថាយាម ព្រោះអត្ថថា ទៅ គឺគេចជៀសទៅពីទុក្ខ។ ស្ថានទីនៅនៃទេវតាយាមៈ ឈ្មោះថា យាមភូមិ។ ទេវតាដែលជាធំគ្រប់គ្រងនៅក្នុងជាន់នេះ ឈ្មោះស្តេច សុយាមៈ។ តាំងពីជាន់យាមៈឡើងទៅ មានតែអាកាសទេវតា មានវិមាននៅតៗគ្នា ទៅទល់នឹងភ្នំចក្រវាឡ។

តុសិត[កែប្រែ]

ជាស្ថានកាមាវចរសួគ៌ជាន់ទី៤ មានព្រះបាទ សុន្តុសិត ទេវរាជ ជាអធិបតីគ្រប់គ្រង ព្រះពុទ្ធបិតា ព្រះពុទ្ធមាតា និងអស់លោកអ្នកមានបុណ្យវិសេសឯទៀតៗ តែងតែចាប់កំណេីតនៅអាស្រ័យក្នុងឋាននេះជាញឹកញយ ព្រះបរមពោធិសត្វរាល់អង្គ ក្នុងមួយជាតិមុននឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ សុទ្ធតែចាប់កំណេីតនៅក្នុងឋានតុសិតនេះសិន លុះដល់កាលកំណត់ទេីប ធ្យុតមកចាប់ព្រះជាតិជាទីបំផុតហៅថា បច្ឆឹមជាតិក៏បានត្រាស់ដឹងជាព្រះពុទ្ធក្នុងបច្ឆឹមជាតិនោះ៕

និម្មានរតី[កែប្រែ]

     ទេវភូមិជាន់ទី៥ឈ្មោះថា និម្មានរតី      មានវចនត្ថៈថា ពួកទេវតាដែលឈ្មោះថា និម្មានរតី ព្រោះអត្ថថា មានសេចក្តីត្រេកអរក្នុងភោគសម្បត្តិដែលខ្លួននិម្មិតឡើង។ ស្ថានទីនៅនៃទេវតាជាន់នេះឈ្មោះថា និម្មានរតីភូមិ។
     ទេវតានិម្មានរតីនេះ មានការប្រាថ្នាសម្បត្តិដែលជាកាមគុណ៥ មានរូប ជាដើម ក្នុងវេលាណា ក៏និម្មិតឡើងដោយបុញ្ញានុភាព ក្នុងខណៈនោះ។ ទេពជាធំគ្រប់គ្រងនៅក្នុងជាន់នេះ ឈ្មោះសុនិមិត្តៈ ឬ និម្មានរាជា។

បរិនិម្មិតវសវត្តី[កែប្រែ]

     ពួកទេវតាជាន់ទី៦ឈ្មោះថា បរនិម្មិតវសវតី
     បរនិម្មិតវសវតី មានវចនត្ថៈថា ពួកទេវតាដែលឈ្មោះថា បរនិម្មិតវសវតី ព្រោះអត្ថថា ញុំាងអំណាចរបស់ខ្លួនអោយប្រព្រឹត្តទៅក្នុងភោគសម្បត្តិទាំងឡាយ ដែលទេពដទៃដឹងចិត្តនិម្មិតអោយ។ ស្ថានទីនៅនៃទេវតាជាន់នោះ ឈ្មោះថា បរនិម្មិតវសវតី។
     ទេវរាជជាធំគ្រប់គ្រងនៅក្នុងជាន់នេះ ឈ្មោះបរនិម្មិតវសវតីរាជា ជាមិច្ឆាទិដ្ឋិ មានការជំទាស់ចំពោះព្រះសាសនា បានព្យាយាមទម្លាយ ព្រះអរិយទាំងឡាយ តែក៏មិនអាចទម្លាយ បានតាមបំណង។ កាលព្រះពុទ្ធសាសនាកន្លងមកប្រមាណ ២១៨ វស្សា ដល់សម័យអសោករាជកុមារ បានកន្លងពិភពមហោសូរ្យសម្បត្តិ (សោយរាជសម្បត្តិដ៏ធំលើផែនដី) ទ្រង់ព្រះនាមថា អសោកមហារាជ។ ទ្រង់បានស្ថាបនាព្រះវិហារ និងស្តូបចំនួន ៨៤.០០០ បែងចែកទូទាំងជម្ពូទ្វីប។ ក្នុងគ្រានោះ ស្តេចមារាធិរាជនេះ ត្រូវបានព្រះកីសនាគត្ថេរ (ឧបគុត្តត្ថេរ) ទូន្មានអោយអស់យសហើយ មានសេចក្តីជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានរលឹកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ ដោយវាចាថា នមោ តេ បុរិសាជញ្ញ ជាដើម ហើយប្រាថ្នាពុទ្ធភូមិ។

កំណត់អាយុមនុស្ស និងទេវតា[កែប្រែ]

អាយុមនុស្ស អាយុទេវតា ស្ថានទេវតា កំណត់អាយុ ស្មើអាយុមនុស្ស
៥០ ១យប់១ថ្ងៃ ចតុម្មហារាជិកា ៥០០ ៩.០០០.០០០
១០០ ១យប់១ថ្ងៃ តាវតឹង្ស ១.០០០ ៣កោដិ៦លានឆ្នាំ
២០០ ១យប់១ថ្ងៃ យាមា ២.០០០ ១៤កោដិ៤លាន
៤០០ ១យប់១ថ្ងៃ តុសិត ៤.០០០ ៥៧កោដិ៦លាន
៨០០ ១យប់១ថ្ងៃ និម្មានរតី ៨.០០០ ២៣០កោដិ៤លាន
១.៦០០ ១យប់១ថ្ងៃ បរនិម្មិតវសវតី ១៦.០០០ ៩២១កោដិ៦លាន

បញ្ចក្ខន្ធ[កែប្រែ]

ពាក្យ​ថា "បញ្ចក្ខន្ធ" ផ្សំ​មកពីពាក្យ បញ្ច មាន​ន័យ​ថា ៥ និង ពាក្យ​ថា​ ខន្ធ មាន​ន័យ​ថា ក, ដើម, គំនរ, ពួក, កង, ប្រជុំ, កំណត់ ។ ពាក្យ​ថា ខន្ធ (khandha) គឺ​ជាពាក្យបាលី ដែល​ត្រូវ​​នឹង​ពាក្យ​ថា​ ស្កន្ធ (skandha) នៅ​ក្នុង​ភាសា​សំស្រ្កឹត ។ ខន្ធ​ គឺជា​បាតុភូត ៥ យ៉ាង ដែល​ជា​ឧបករណ៍​នៅ​ជាប់​​ជាមួយ​ខ្លួន និង ជាមូលដ្ឋាននៃវិញ្ញាណ​ឲ្យដឹងអំពីខ្លួន​ ។ នៅ​ក្នុងបញ្ចក្ខន្ធ​គ្មានអ្វីជា "អញ" ឬជា "​របស់​អញ" ទេ ។ ទ្រឹស្តី​​​ពុទ្ធសាសនា​ថេរវាទ អះអាង​ថា​ សេចក្តី​ទុក្ខកើតឡើង​នៅ​ពេល​​ណា​ចិត្ត​មនុស្ស​​ជាប់ជំពាក់ (ឧបាទាន) ជាមួយនឹងខន្ធ ៥ ។ ដូច្នេះ​​​មនុស្ស​មាន​លទ្ធភាព​អាច​រំលត់​សេចក្តីទុក្ខ​បាន​ដោយការ​ព្យាយាម​លះបង់​ចោល​​វត្ថុ​,​មនុស្ស ឬ​សត្វ​​ទាំង​ឡាយ​ដែល​ចិត្ត​​ជាប់​​​ជំពាក់ ។ នៅ​ក្នុង​​ពុទ្ធ​សាសនា​មហាយាន អះអាង​ថា​​ដើម្បី​រំដោះ​ចិត្ត​របស់​យើង​ឲ្យ​​រួចផុត​ពី​សេចក្តី​ទុក្ខ យើង​ត្រូវ​សិក្សា​ឈ្វេងយល់​ឲ្យ​ច្បាស់​នូវ​​ធម្មជាតិ​ពិត​នៃបញ្ចក្ខន្ធ ពោល​គឺ​ពួក​វា​គឺ​ជា​​របស់សោះសូន្យទទេ, គ្មាន​​អ្វី​​ជា​ខ្លឹមសារ​ដែល​នាំ​ឲ្យ​ចិត្ត​ជាប់​ជំពាក់​សោះ​ឡើយ ។

សេចក្តីពន្យល់​ពាក្យ​​បញ្ចក្ខន្ធ[កែប្រែ]

ទ្រឹស្តីក្នុងព្រះពុទ្ធសាសនា ពន្យល់បញ្ចក្ខន្ធដូចខាងក្រោមនេះ ៖

 1. រូបក្ខន្ធ (the corporeality group) ក្រុមរូប គឺគ្រឿងក្រៅនិងក្នុងរបស់ខ្លួនប្រាណ រាប់ទាំងប្រដាប់វិញ្ញាណផង ។ ក្រុមរូបនេះ ឬ ហៅថារូបធម៌ មាន ២៨ គឺ មហាភូតរូប ៤ និងឧបាទាយរូប ២៤ ។ រូបទាំង ២៨ នេះមានលក្ខណៈផ្សេងៗគ្នា ខ្លះរឹង រាវ ក្តៅត្រជាក់ ល្ហើយ, ខ្លះមើលឃើញ ខ្លះមើលមិនឃើញ តែបើពោលតាមលក្ខណៈរួមវិញ មានតែមួយ គឺជាធម្មជាតិកើតឡើង ហើយរលត់សានសូន្យទៅវិញ ដូចគ្នាគ្រប់រូបទាំងអស់ ។
 2. វេទនាខន្ធ (the feeling group) ក្រុមវេទនា ការសោយអារម្មណ៍ដោយចិត្ត ៥ យ៉ាងគឺ សុខវេទនា១ ទុក្ខវេទនា១ សោមនស្សវេទនា១ ទោមនស្សវេទនា១ និងអទុក្ខអសុខវេទនា១ ។
 3. សញ្ញាខន្ធ (the perception group) ក្រុមសញ្ញា ការចាំឬស្គាល់នូវអារម្មណ៍ ថាជាអ្វី ដូចជាសម្លេងជួង ដើម ឈើជាដើម បានដល់សញ្ញាដែលកើត ជាមួយចិត្ត៨៩ដួង ។
 4. សង្ខារក្ខន្ធ (the mental-formation group) ក្រុមសង្ខារ កិរិយារបស់ចិត្ត ដូចជាការគិត ការចង់ ការយល់ឃើញ ការ សម្រេចចិត្ត ដែលធ្វើប្រតិកម្ម បន្ទាប់ពីបានទទួលអារម្មណ៍ណាមួយ ជាក្រុមតាក់តែងនូវអារម្មណ៍ បានដល់ចេតសិក ៥០ គឺចេតសិកទាំងអស់ ៥២ ដកវេទនា១ និង សញ្ញា១ចេញ ។
 5. វិញ្ញាណក្ខន្ធ (the consciousness group) ក្រុមវិញ្ញាណ ការដឹងច្បាស់នូវអារម្មណ៍ បានដល់ចិត្ត ៨៩ ដួង ។
  1. តាមគម្ពីរនិកាយ: អ្វីដែលឲ្យគេដឹងអារម្មណ៍ ។
  2. តាមគម្ពីរព្រះអភិធម្ម: ការដឹងតៗគ្នាជាខ្សែយ៉ាងរហ័ស
  3. តាមប្រភពមហាយានខ្លះ: ជាជើងទ្រនៃអ្វីៗដែលមាន ។

វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ជាខន្ធរបស់ចិត្ត ហៅថានាមធម៌ ។ ក្នុងគម្ពីរបិដក និងគម្ពីរអាគម Āgama សេចក្តីបរិយាយភាគច្រើន ដែលផ្តោតទៅលើបញ្ចក្ខន្ធ ផ្តល់ការពិភាក្សាថា ជាគោលការណ៍នៃសេចក្តីយល់ដឹង និងការរំដោះចេញពីទុក្ខ ដោយមិនពន្យល់ពីការទាក់ទងគ្នា រវាងបញ្ចក្ខន្ធទេ ។ យ៉ាងហោចណាស់ តាមការបរិយាយខាងសាសនាខ្លះ ក៏គេអាចទាញយក ការជាប់ទាក់ទងគ្នាដោយបច្ច័យ រវាងបញ្ចក្ខន្ធដែរ ។ រូប ឬរូបក្ខន្ធ ជាធម្មជាតិកើតឡើង ហើយប្រែប្រួលនិងរលត់សាបសូន្យទៅវិញជាធម្មតា បានដល់ រូប២៨ តាមព្រះអភិធម្ម ។ រូបម្យ៉ាងទៀត គឺអ្វីៗដែលគេទទួលដឹងបានដោយសារវិញ្ញាណ ដូចជាដើមឈើ (ដោយភ្នែក) សម្លេង (ដោយត្រចៀក) ខ្លិន (ដោយច្រមុះ) រសជាតិ (ដោយអណ្តាត) ផោដ្ឋព្វ (ដោយកាយ) ។ រូប សម្លេង ខ្លិន រស និងផោដ្ឋព្វ ក៏មានឈ្មោះថាជារូបដែរ (ខុសគ្នាពីរូបក្ខន្ធ) ។ អារម្មណ៍ដែលកើតឡើងជាមួយនឹងបសាទ មានចក្ខុបសាទជាដើម រួមជាមួយនឹងវិញ្ញាណ ទាំងអស់នេះហៅថាផស្សៈ ការពាល់ត្រូវ (នៃអារម្មណ៍) ។ ខន្ធ ៣ ទៀតក៏កើតឡើងបន្តបន្ទាប់គ្នា គឺសញ្ញាខន្ធ-វេទនាខន្ធ-សង្ខារខន្ធ ។ វេទនា សញ្ញា សង្ខារ វិញ្ញាណ ខន្ធទាំង៤នេះឈ្មោះថា អរូបក្ខន្ធ ។ ដូច្នេះបញ្ចក្ខន្ធចែកជា ២ ផ្នែកគឺ នាម(អរូបក្ខន្ធ ៤) និងរូប(រូបក្ខន្ធ ១)។ នាមនិងរូបអាស្រ័យដោយគ្នានឹងគ្នា ទៅវិញទៅមកទើបស្ថិតស្ថេរបាន ។

ចំណែកផ្សេងៗនៃរថ[កែប្រែ]

តាមគម្ពីរសំយុត្តនិកាយ ព្រះពុទ្ធមានព្រះបន្ទូលថា រថកើតឡើងដោយសារ ការផ្តុំគ្នានៃចំណែកផ្សេងៗ ក៏ដូចគ្នានឹងគំនិតថា បុគ្គលកើតឡើងដោយសារតែខន្ធ៥ ។ ដូច្នេះរថដែលជាឧទាហរណ៍ ជាក់ស្តែង ក៏ដូចគ្នានឹងបុគ្គលដែរ ។ ការវិភាគដូចគ្នានេះ ក៏មានចំពោះចំណែកនិមួយៗរបស់រថដែរ វាមិនមានរូបរាងពិតទេ ព្រោះកើតឡើងដោយសារតែបច្ច័យ ដូចគ្នានឹងរថទាំងមូលដែរ ។ ការមិនទទួលព្រមដ៏ជាក់លាក់ ថាជារបស់ដែល មានពិត ចំពោះចំណែកផ្សេងៗរបស់បុគ្គល (ខន្ធ៥) ក្នុងគម្ពីរជំនាន់ដើម គឺរឿងមួយដែលពួកមហាយានល្បីល្បាញ ជំនាន់ក្រោយ បានពោលថា៖ រូបទាំងឡាយដូចជាពពុះទឹក វេទនាដូចពពុះខ្យល់ សញ្ញាដូចជាស្រមោលក្នុងទឹក វិញ្ញាណដូចជាការស្រមៃ ដូចព្រះពុទ្ធបានពន្យល់ ដោយឧទាហរណ៍ អំពីធម្មជាតិនៃខន្ធ ។

ទស្សនៈរបស់ពុទ្ធសាសនា​ថេរវាទ[កែប្រែ]

នៅ​ក្នុងអរិយសច្ចៈទី១ (ទុក្ខសច្ចៈ) ដែលព្រះពុទ្ធបានសំដែង បញ្ចក្ខន្ធជា ឧបាទានក្ខន្ធ គឺខន្ធដែលប្រកបដោយ ការជាប់ជំពាក់និងសេចក្តីទុក្ខ ជាហេតុជាបច្ច័យ​ឲ្យទុក្ខក្នុងអនាគត ។ ដើម្បីរំដោះខ្លួន​ឲ្យផុត​ពី​ទុក្ខទាំងពួង ​អ្នក​បដិបត្តិ​ធម៌​ត្រូវតែ​ហ្វឹកហាត់​រំលត់​​ខន្ធ​ទាំង ៥ (បញ្ចក្ខន្ធ) ។

រូប២៨[កែប្រែ]

រូប២៨ គឺ មហាភូតរូប៤ ប្រសាទរូប៥ វិសយរូប៤ ភាវរូប២ ហទយរូប១ ជីវិតរូប១ អាហាររូប១ បរិច្ឆេទរូប១ វិញ្ញតិរូប២ វិការរូប៣ និងលក្ខណរូប៤។

មហាភូតរូប៤[កែប្រែ]

 • បឋវីធាតុ (ធាតុដី) មានលក្ខណៈរឹង។ វត្ថុដែលមានលក្ខណៈរឹងច្រើន គឺដោយសារ​មាន​ធាតុ​ដី​ច្រើន។ ធាតុដីមាននៅនឹងកាយ ដូចជា សក់, រោម,បេះដូង,សាច់,ឆ្អឹង ជាដើម។ ធាតុដីដែលមាននៅខាងក្រៅខ្លួន មានដូចជា ដែក, សំណ, កែវ ជាដើម។
 • អាបោ (ធាតុទឹក) មានលក្ខណៈរាវ ហូរ ជ្រាប។ ធាតុទឹកដែលមានក្នុងខ្លួន មានដូចជា ទឹកប្រមាត់, ខ្ទុះ, ឈាម, ញើស, ខ្លាញ់ ជាដើម។ ធាតុទឹកដែលនៅ​ខាង​ក្រៅខ្លួន មានដូចជា​ ទឹកផ្លែឈើ, ទឹកទន្លេ, ទឹកសមុទ្រ ជាដើម។
 • តេជោ (ធាតុភ្លើង) មានលក្ខណៈក្តៅ។ ធាតុភ្លើងខាងក្នុងរាងកាយ​មាន​ដូចជា ឧស្មាតេជោ គឺភ្លើងដែល​ធ្វើ​អោយ​រាងកាយក្តៅ, បាចកតេជោ គឺភ្លើងសម្រាប់រំលាយអាហារ, ជីរណតេជោ គឺ​ភ្លើងដែលធ្វើអោយរាងកាយទ្រុឌទ្រោម (ចាស់) និង​សន្តាបនតេជោ គឺភ្លើង​ដែល​ធ្វើ​អោយ​ក្តៅ (ដែលគេតែងនិយាយថា ក្តៅខ្លួន)។ ចំណែកឯធាតុភ្លើងខាងក្រៅខ្លួន មានដូចជា ភ្លើងឧស, ភ្លើងទាន ជាដើម។
 • វាយោ (ធាតុខ្យល់) មានការតឹងជាលក្ខណៈ។ ធាតុខ្យល់ក្នុងខ្លួនមានដូចជា ខ្យល់ក្នុង​សន្លាក់(អវយវៈ), ខ្យល់ក្នុង​ពោះវៀន, ខ្យល់ក្នុងផ្ទៃ, ខ្យល់ដង្ហើម ជាដើម។ ធាតុខ្យល់​ខាងក្រៅ មាន​ដូចជា ខ្យល់បក់ពីទិសខាងកើត​ ជាដើម។

ប្រសាទរូប៥[កែប្រែ]

ប្រសាទរូប ឬបសាទរូប គឺរូបដែល​ទទួលសម្ផស្សដឹងអារម្មណ៍ មានកែវភ្នែកជាដើម។ ប្រសាទ​រូប​មាន​៥ គឺ៖

 • ចក្ខុប្រសាទរូប (ប្រស្រីភ្នែក) ។ ចក្ខុប្រសាទរូបនធ ផ្សាយពេញក្រពេញភ្នែករហូតដល់៧ជាន់ក្នុងមណ្ឌលភ្នែក ក្នុងកណ្តាលនៃរង្វង់ភ្នែកខ្មៅដែលព័ទ្ធជុំវិញដោយគ្រាប់ភ្នែកពណ៌ស ដែល​ត្រូវ​បាន​ឧបការៈពីធាតុ៤ ដែលធ្វើអោយសើមជានិច្ច អោយមានកំដៅ និងអោយកំរើកទៅមកបាន។ ចក្ខុប្រសាទរូបនេះ មានទំហំប្រមាណប៉ុនក្បាលចៃប៉ុណ្ណោះ ដែលសម្រេចអោយ​ភ្នែក​អាច​ឃើញរូបបាន។
 • សោតប្រសាទរូប (ក្រដាសត្រចៀក) បានដល់ប្រសាទនៃត្រចៀកដែលមានភាពថ្លា អាចទទួលសំឡេងជាអារម្មណ៍ រួចក៏បញ្ជូនទៅសោតវិញ្ញាណដើម្បីដឹងថា ជាសំឡេងគួរជាទីរីករាយ ដូចជាសំឡេងសរសើរ, សំលេងចម្រៀង ឬជាសំឡេងដែលមិនជាទីពេញចិត្ត ដូចជាសំឡេងគេជេរ, បន្តុះបង្អាប់, សំឡេងយំជាដើម។ ប្រសាទរូបនេះតាំង​នៅ​ក្នុង​ប្រទេស​ដែល​មាន​សណ្ឋាន​ដូច​វង់​ចិញ្ចៀន មានរោម​ក្រហម​ល្អិត​ដុះឡើង​ខាង​ក្នុង​ប្រហោង​នៃ​ត្រចៀក។
 • ឃានប្រសាទរូប កើតឡើងក្នុងប្រទេសដែល​មាន​សណ្ឋាន​ដូច​ក្រចក​ពពែ ខាងក្នុង​ប្រហោងនៃច្រមុះ សម្រាប់ទទួលខ្យល់ចេញចូលដើម្បីទ្រទ្រង់រាងកាយ និង​ស្រូបក្លិនផ្សេងៗ។
 • ជីវ្ហាប្រសាទរូប កើតឡើងតាំង​នៅ​ក្នុង​ប្រទេស​នៃ​អណ្តាត គឺជាចំណុចគ្រាប់ល្អិតៗដែលមាននៅលើផ្ទៃនៃអណ្តាត សម្រាប់ទទួល​រសរបស់អាហារ។
 • កាយប្រសាទរូប ជាប្រសាទរូបមួយសម្រាប់ដឹងនូវ​ការ​ប៉ះខ្ទប់ពីវត្ថុខាងក្រៅ។ កាយប្រសាទរូបនេះ មាន​ទីតាំងនៅ​គ្រប់កន្លែងនៃ​រាងកាយ វៀរលែងតែ ចុងសក់ ចុងរោម ស្បែកក្រិន។ល។

វិសយរូប៤[កែប្រែ]

 • វណ្ណៈ (រូបារម្មណ៍-ពណ៌) សំដៅលើ​អារម្មណ៍​ដែល​ចក្ខុវិញ្ញាណ​បាន​ទទួល​ហើយ​បញ្ជូន​ទៅ​បេះដូងដែល​ជា​ទីតាំង​នៃ​មនោ​វិញ្ញាណ។
 • សទ្ទៈ (សទ្ទារម្មណ៍-សំលេង) បានដល់​សំលេង​ដែល​ជា​អារម្មណ៍​របស់​សោតវិញ្ញាណ។
 • គន្ធៈ (គន្ធារម្មណ៍-ក្លិន) បានដល់​ក្លិនដែល​ជា​អារម្មណ៍​របស់​ឃាន​វិញ្ញាណ។
 • រសៈ (រសារម្មណ៍-​រស) បានដល់រស​ដែល​ជា​អារម្មណ៍​របស់​ជីវ្ហាវិញ្ញាណ។

ភាវរូប២[កែប្រែ]

ភាវៈ២បានដល់ភាព​ជាស្រី និងភាពជាប្រុស។

 • ឥត្ថីភាវរូប (ភេទស្រី) គឺរូបដែលសម្តែងភាពជាស្រី មានភាវៈនៃស្រី គឺភេទស្រី និមិត្ត សំឡេង ទ្រង់ទ្រាយ ឥរិយាបទជាដើម។
 • បុរិសភាវរូប (ភេទប្រុស) គឺរូបដែលសម្តែងភាពជាប្រុស មានភាវៈជាប្រុស គឺ​គេ​អាច​សម្គាល់​បាន​ដោយ​ភេទ មានទ្រង់ទ្រាយជាដើម, មានពុកមាត់ ពុកចង្កា, និស្ស័យ គឺ​ការ​ប្រព្រឹត្ត​ផ្សេងៗ, និងឥរិយាបទ មាន​ការដើរ​ ការឈរ​ជាដើម។

រូបទាំង២នេះជាសុខុមរូប ដែល​កើត​អំពី​កម្ម​ជាមុដ្ឋាន​ មានទួទំាងសរីរៈ​ទាំងអស់ដូចជា​កាយិន្ទ្រិយ។

ហទយរូប១[កែប្រែ]

 • ហទយវត្ថុ (បេះដូង) បេះដូងគឺជាចំណែកដុំសាច់ដែលមនុស្សសត្វទាំងឡាយមិនអាច​ខ្វាស់វាបាន។ វាមាននាទី​លោត ច្របាច់ឈាមបញ្ជូន​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ។ បេះដូងរបស់​មនុស្សពេញវ័យ​ដែលមានសុខភាពល្អ ជាធម្មតា​លោត​ពី​៦០ទៅ១០០ដង​ក្នុងមួយនាទី [១]។ បេះដូង​នេះ​ក៏​ជា​ទីអាស្រ័យ​ដ៏សំខាន់​មួយរបស់​ចិត្ត។

ជីវិតរូប១[កែប្រែ]

ជីវិតគឺការប្រជុំនៃសភាវរសទាំងឡាយ ជាដំណើររស់នៅ ជាអាយុរបស់មនុស្ស សត្វ​ទាំងឡាយ។

 • ជីវិតិន្ទ្រិយ ឥន្ទ្រិយ​គឺជីវិត អំណាចនៃជីវិត កម្លាំងជីវិត។ ជីវិតិន្ទ្រិយគឺជាទីអាស្រ័យនៃសហជាតរូបទាំងឡាយ។

អាហាររូប១[កែប្រែ]

 • កវលិង្ការាហារ (អាហារជាដុំពំនួត) អាហារគឺគ្រឿងសំរាប់ចម្អែតអាត្មា[២] សំរាប់បរិភោគដែលមនុស្ស​ សត្វ​ត្រូវការ​ជាចាំបាច់ដើម្បី​​ចិញ្ចឹមរាងកាយអោយចម្រើន មានកម្លាំង ធំធាត់ និងទ្រទ្រង់ជីវិតតទៅ។ ឈ្មោះថាអាហារនោះ គឺ​សំដៅយក​បាយ បន្លែ ត្រី សាច់ជាដើម។

បរិច្ឆេទរូប១[កែប្រែ]

 • អាកាសធាតុ អាកាសគឺសំដៅយកលំហ ចន្លោះទទេ លំហមេឃ ជាចន្លោះទទេរវាងរូបនិងរូប ជាចន្លោះប្រហោងដែលខ្យល់អាចចេញចូលបាន។ គេអាច​និយាយ​បាន​ថា អាកាសធាតុ​គឺ​ការរាប់បញ្ចូលនូវ​ធាតុ​៥ គឺ ដី ទឹក ភ្លើង ខ្យល់ និង​អាកាស[៣]។ ពាក្យ​ថាអាកាសធាតុនេះ ខ្មែរយើងតែងសំដៅលើសីតុណ្ហភាព​ក្នុងលំហ ដែលផ្សព្វផ្សាយមកប៉ះលើខ្លួនយើង។

វិញ្ញត្តិរូប២[កែប្រែ]

 • កាយវិញ្ញត្តិ
 • វចីវិញ្ញត្តិ

វិការរូប៣[កែប្រែ]

 • លហុតា
 • មុទុតា
 • កម្មញ្ញតា

លក្ខណរូប៤[កែប្រែ]

 • ឧបចយៈ
 • សន្តតិ
 • ជរតា
 • អនិច្ចតា

ចិត្ត៨៩ ឬ ចិត្ត១២១[កែប្រែ]

កាមាវចរចិត្ត៥៤ + រូបាវចរចិត្ត១៥ + អរូបាវចរចិត្ត១២ + លោកុត្តរចិត្ត៨ = ៨៩

កាមាវចរចិត្ត[កែប្រែ]

កាមាវចរចិត្ត៥៤ = អកុសលចិត្ត១២ + អហេតុកចិត្ត១៨ + សោភណៈចិត្ត២៤
- អកុសលចិត្ត១២ = លោភៈចិត្ត៨ + ទោសៈចិត្ត២ + មោហៈចិត្ត២
- អហេតុកចិត្ត១៨ = អកុសលវិបាកចិត្ត៧ + កុសលវិបាកចិត្ត៨ + កិរិយាចិត្ត៣
- សោភណៈចិត្ត២៤ = កុសលចិត្ត៨ + វិបាកចិត្ត៨ + កិរិយាចិត្ត៨

រូបាវចរចិត្ត[កែប្រែ]

រូបាវចរចិត្ត១៥ (មហគ្គតៈឈាន) = កុសលចិត្ត៥ + វិបាកចិត្ត៥ + កិរិយាចិត្ត៥

អរូបាវចរចិត្ត[កែប្រែ]

អរូបាវចរចិត្ត១២ = កុសលចិត្ត៤ + វិបាកចិត្ត៤ + កិរិយាចិត្ត៤

លោកុត្តរចិត្ត[កែប្រែ]

លោកុត្តរចិត្ត៨ = មគ្គចិត្ត៤ + ផលចិត្ត៤

ចិត្តទាំងអស់ដែលរាប់រៀបខាងលើនេះ មានចំនួន៨៩ ។ ប៉ុន្តែបើរាប់តាមឈាន លោកុត្តចិត្តមានទាំងអស់៤០ (មិនមែនមានត្រឹមតែ៨ទេ) គឺថាលោកុត្តរឈានមាន៥ ហើយមគ្គចិត្ត៤ និងផលចិត្ត៤ គុណនឹងឈាន៥ ត្រូវជា មគ្គចិត្ត២០ និង ផលចិត្ត២០ ត្រូវជា៤០ ។

កាមាវចរចិត្ត៥៤ + រូបាវចរចិត្ត១៥ + អរូបាវចរចិត្ត១២ + លោកុត្តរចិត្ត៤០ = ចិត្ត១២១

ជាធម្មតា គេតែងរាប់ចិត្ត៨៩ សេចក្តីនេះមិនមែនមានន័យថា បុគ្គលម្នាក់ ៗ មានចិត្ត ៨៩នោះឡើយ ព្រោះចិត្តមិនកើតឡើងឯង ៗ នោះទេ យោគាវចរទាំងឡាយបណ្តុះចិត្ត មានរូបាវចរចិត្តជាដើម ឲ្យកើតឡើង តាមការបំពេញឈាន គឺសមាធិ និង វិបស្សនាកម្មដ្នាន ។ ហេតុដូច្នេះហើយ បានជាសមាធិនិងវិបស្សនា ជាវិធីសំខាន់បំផុត ក្នុងការបដិបត្តិព្រះធម៌ ។ បុគ្គលដែលធ្វើតែសីលនិងទាន គ្មានសមាធិ-វិបស្សនា មានត្រឹមតែ កាមាវចរចិត្ត ដែលឲ្យសត្វកើតក្នុងឋានមនុស្សនិងឋានសួគ៌ មិនអាចកើតក្នុងឋានរូប ព្រហ្ម, អរូបព្រហ្ម ឬសម្រេចព្រះនិព្វានបានឡើយ ។ រូបាវចរចិត្ត ឲ្យសត្វទៅកើតក្នុងឋានរូបព្រហ្ម អរូបាវចរចិត្ត ឲ្យសត្វទៅកើតក្នុងឋានអរូបព្រហ្ម ។
លោកុត្តរចិត្ត ជាចិត្តបរិសុទ្ធ រួចចាកអាសវៈកិលេសទាំងពួង ឥតមានសេសសល់ ។ ព្រះយោគាវចរដែលបានសម្រេចអរហត្តផលពេញបរិបូណ៌ មិនវិលត្រឡប់ កើតក្នុងភព៣ទៀតឡើយ ព្រះអង្គចូលទៅកាន់ព្រះនិព្វាន ដែលជាស្ថានបរមសុខ ។
ព្រះយោគាវចរដែលបានសម្រេចមគ្គចិត្ត - ផលចិត្ត តែមិនទាន់ដល់អរហត្តផល នឹង ទៅកើតក្នុងឋានព្រហ្ម មានវេហប្ផលព្រហ្មជាដើម ។
រីឯភពទាំង៣ ឬត្រៃភព គឺ កាមាវចរភព (កាមភព) ១, រូបាវចរភព (រូបភព) ១ និងអរូបាវចរភព (អរូបភព) ១ សូមលើកយកមកអធិប្បាយដោយខ្លី ៗ ដូចតទៅ៖

កាមាលោក[កែប្រែ]

កាមាលោក មាន ១១ឋាន គឺ អបាយភូមិ៤, ឋានមនុស្ស១ និងឋានសួគ៌៦ ។

 • ១- អបាយភូមិ៤ គឺ នរក១, តិរច្ឆាន១, ប្រេត១ និងអសុរកាយ១ ។ ជនដែល បានប្រព្រឹត្តនូវអកុសលកម្ម មានពៀរ៥យ៉ាងគឺៈ សម្លាប់សត្វ១ លួចទ្រព្យគេ១ ប្រព្រឹត្តខុសក្នុងកាម១ ភូតកុហក១ និងផឹកសុរានិងមេរ័យ្យ១ ជនទាំងនោះទៅកើតក្នុងភពនរក តិរច្ឆាន ប្រេត អសុរកាយ បើបានកើតជាមនុស្ស ក៏មនុស្សនោះរងទុក្ខវេទនាជាខ្លាំង ។
 • ២- ឋានមនុស្ស គឺជនដែលវៀរចាកពៀរ៥យ៉ាងដូចពោលមកខាងលើ មកកើតក្នុងឋានមនុស្ស ដែលសុខនិងទុក្ខនៅលាយឡំគ្នា ។ សត្វដែលរួចផុតកម្មអំពីអបាយភូមិ ក៏អាចមកកើតក្នុងឋានមនុស្សដែរ ។ ទេវតាដែលអស់បុណ្យអំពីឋានសួគ៌ ក៏មកកើតក្នុងឋានមនុស្ស តែទេរតាអស់បុណ្យទាំងនោះ មិនទទួលរងទុក្ខខ្លាំងដូចជនដែល ជាប់កម្មក្នុងពៀរ៥យ៉ាងនោះឡើយ ។ ព្រះពោធិសត្វក៏មកកើត ជាមនុស្សមុននឹងបានត្រាស់​ជាព្រះពុទ្ធ ។ មនុស្សជាអ្នកមានឧប្បនិស្ស័យខ្ពង់ខ្ពស់ ព្រោះថាអាចកើតទាន់សាសនាព្រះពុទ្ធ ហើយប្រតិបត្តិធម៌ សីល- សមាធិ- បញ្ញា រហូតដល់សម្រេចព្រះនិព្វានបាន ។
 • ៣- ឋានសួគ៌៦ជាន់ គឺ៖
- ចាតុម្មហារាជជិកៈ ជាឋានរបស់មហារាជទាំង៤គឺ គន្ធព្វ (ទេវតារាំច្រៀង)១, យក្ខ១, នាគ១, គ្រុឌ១ ។ ទេវតាទាំងនេះ មានអាយុកំរិត៥០០ឆ្នាំទិព្វ ។ ១ថ្ងៃ១យប់នៅឋានសួគ៌ ស្មើនឹង៥០ឆ្នាំនៅឋានមនុស្ស ។ ៥០០

ឆ្នាំទិព្វស្មើនឹង៩,០០០,០០០ឆ្នាំមនុស្ស ។

- តាវតឹង្សៈ ទេវតាឋានតាវតឹង្ស មានអាយុកំរិត ១,០០០ឆ្នាំទិព្វ ។
- យាមៈ ទេវតាឋានយាមៈ មានអាយុកំរិត ២,០០០ ឆ្នាំទិព្វ ។
- តុសិតៈ ទេវតាឋានតុសិត មានអាយុកំរិត៤,០០០ ឆ្នាំទិព្វ ។
- និម្មានរតិ ទេវតាឋាននិម្មានរតី មានអាយុកំរិត៨,០០០ ឆ្នាំទិព្វ ។
- បរនិម្មិត្តវសវត្តិ ទេវតាឋានបរនិម្មិត្តវសវត្តី ជាឋានខ្ពស់ជាងគេក្នុងកាមាសួគ៌ មានអាយុកំរិត ១៦,០០០ ឆ្នាំទិព្វ ។

ទេវតាដែលរក្សាមនុស្សលោក គឺពពួកគន្ធព្វទេវតាពីឋានចាតុម្មហារាជិកៈ ។ ជនដែលរក្សានូវសីលមិនឲ្យដាច់ បូជាចំពោះព្រះរតនត្រៃ ព្រះពុទ្ធ- ព្រះធម៌- ព្រះសង្ឃ ធ្វើទាន ភាវនាសំអាតចិត្ត គោរពមាតាបិតារបស់ខ្លួន លុះស្លាប់ទៅ នឹងទៅកើតក្នុងឋានសួគ៌ ខ្ពស់ទាបទៅតាមអំណាចនៃកុសលកម្មរៀងខ្លួន ។
ទេវតានៃឋានបរនិម្មិត្តវសវត្តី ជាព្រះអាទិទេព ដែលគ្រប់គ្រងលើអាទិទេពដទៃឯ ទៀត ។ ទេវតាទាំងឡាយតែងមាន ការគោរពចំពោះព្រះព្រហ្ម ដែលមានឋានៈនិងអំណាចខ្ពង់ខ្ពស់ជាង ។

រូបលោក[កែប្រែ]

រូបលោក គឺឋានរបស់ព្រះព្រហ្មដែលមានរូប (ខ្លួន- ប្រាណ) ។ ជនដែលធ្វើនូវមហគ្គតៈឈាន គឺថាបានដល់នូវការសម្រេចឈាន ក្នុងការធ្វើកម្មដ្នានណាមួយ ក្នុងកម្មដ្នាន៣៦ មានកសិណ១០, អសុភ១០, អនុស្សតិ១០, ព្រហ្មវិហារ៤, សញ្ញា១, វវដ្នាន១ ជននោះក្រោយពេលអស់អាយុអំពីលោកនេះទៅ នឹងទៅកើតក្នុងឋានរូបព្រហ្ម ដែល រាប់រៀបតាមឈានដូចតទៅ៖

បឋមជ្ឈានភូមិ (ឈានទី១)
- ព្រហ្មបរិសជ្ជា អាយុព្រហ្មមានកំរិត១ភាគ៣នៃអសង្ខេយ្យកប្ប ។
- ព្រហ្មបុរោហិតៈ អាយុព្រហ្មមានកំរិតកន្លះនៃអសង្ខេយ្យកប្ប ។
- មហាព្រហ្មា អាយុព្រហ្មមានកំរិត១អសង្ខេយ្យកប្ប ។

(រយៈពេលចាប់តាំងពីមនុស្សអាយុបានតែត្រឹម១០ឆ្នាំស្លាប់ ដល់ពេលមនុស្សមានអា យុវែងមិនកំណត់ រហូតដល់មនុស្សួអាយុបានតែត្រឹម១០ឆ្នាំស្លាប់វិញ ១ជុំនេះហៅថា ១អន្តរកប្ប ។ ២០អន្តរកប្បស្មើនឹង១អសង្ខេយ្យកប្ប ។ ៤អសង្ខេយ្យកប្បស្មើនឹង១មហាកប្ប)

ទុតិយជ្ឈានភូមិ (ឈានទី២)
- បរិត្តាភា អាយុព្រហ្មមានកំរិត២មហាកប្ប ។
- អប្បមាណាភា អាយុព្រហ្មមានកំរិត៤មហាកប្ប ។
- អាភស្សរា អាយុព្រហ្មមានកំរិត៨មហាកប្ប ។
តតិយជ្ឈានភូមិ (ឈានទី៣)
- បរិត្តាសុភៈ អាយុព្រហ្មមានកំរិត១៦មហាកប្ប ។
- អប្បមាណសុភៈ អាយុព្រហ្មមានកំរិត៣២មហាកប្ប ។
- សុភកិណ្ហៈ អាយុព្រហ្មមានកំរិត៦៤មហាកប្ប ។
ចតុត្ថជ្ឈានភូមិ និងបញ្ចមជ្ឈានភូមិ ហៅ សុទ្ធាវាស (ឈានទី៤ ទី៥)
- វេហប្ផលៈ អាយុព្រហ្មមានកំរិត៥០០មហាកប្ប ។
- អសញ្ញសត្តៈ អាយុព្រហ្មមានកំរិត៥០០មហាកប្ប ។
- អវិហា អាយុព្រហ្មមានកំរិត១,០០០មហាកប្ប ។
- អតប្បា អាយុព្រហ្មមានកំរិត២,០០០មហាកប្ប ។
- សុទស្សា អាយុព្រហ្មមានកំរិត៤,០០០មហាកប្ប ។
- សុទស្សី អាយុព្រហ្មមានកំរិត៨,០០០មហាកប្ប ។
- អកណិដ្នា អាយុព្រហ្មមានកំរិត១៦,០០០មហាកប្ប ។

ព្រះសោតាបន្ន និងព្រះសកទាគាមិ ដែលសម្រេចឈានទី៥ ទៅកើតក្នុងឋានវេហប្ផលព្រហ្ម ។ ព្រះអនាគាមិ និង ព្រះអរហន្ត កើតក្នុងសទ្ធាវាសព្រហ្មនេះរហូត ដល់បានសម្រេចអរហត្តផល ពេញបរិបូណ៌ ហើយក៏ចូលទៅកាន់បរិនិព្វានទៅ ។

អរូបលោក[កែប្រែ]

អរូបលោក ជាឋានរបស់ព្រះព្រហ្មឥតរូប គឺថាមានតែចិត្ត មិនមានខ្លួនប្រាណឡើយ ។ អរូបលោកនេះជាឋានខ្ពស់ជាងគេបំផុត មាន៤ថ្នាក់គឺៈ

- អាកាសានញ្ចាយតនៈ អាយុព្រហ្មមានកំរិត២០,០០០មហាកប្ប ។
- វិញ្ញាណញ្ចាយតនៈ អាយុព្រហ្មមានកំរិត៤០,០០០មហាកប្ប ។
- អាកិញ្ចញ្ញាយតនៈ អាយុព្រហ្មមានកំរិត៦០,០០០មហាកប្ប ។
- នេវសញ្ញានាសញ្ញាយតនៈ អាយុព្រហ្មមានកំរិត៨៤,០០០មហាកប្ប ។

ព្រះយោគាវចរដែលចំរើន អារុប្បជ្ឈាន៤ ទៅកើតក្នុងអរូបលោកនេះ រហូតដល់បានសម្រេច អរហត្តផលក៏បរិនិព្វានទៅ ។ អរុប្បជ្ឈាន៤នោះគឺ៖

 • ១- អាកាសានញ្ចាយតនៈ យកអាកាសក្នុងបដិភាគនិម្មិតដែលកើតពី កសិណ ជាអារម្មណ៍ ។
 • ២- វិញ្ញាណញ្ចាយតនៈ ស្រាវយកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិន មានទីបំផុត ជាអារម្មណ៍ ។
 • ៣- អាកិញ្ចញ្ញាយតនៈ កំណត់យកអរូបវិញ្ញាណទី២ ដែលផ្សាយទៅ មិនមានកង្វល់តិចតួចមកជាអារម្មណ៍ ។
 • ៤- នេវសញ្ញានាសញ្ញាយតនៈ កំណត់យកសេចក្តីល្អិត របស់អរូប វិញ្ញាណទី៣ ដែលមានស្ទើរតែនឹងមិនមាន មកជាអារម្មណ៍ ។

ព្រះអរហន្តដែលមិនទាន់សម្រេច អរហត្តផលពេញបរិបូណ៌ ហើយបានចំរើន អរុប្បជ្ឈាន ទៅកើតក្នុងអរូបលោកនេះ លុះដល់សម្រេច អរហត្តផលពេញបរិបូណ៌ ហើយក៏បរិនិព្វានទៅ ។ បរិនិព្វាន មានន័យថា ស្លាប់ទៅលែងកើតទៀតក្រោយដែលបានសម្រេចអរ ហត្តផលពេញបរិបូណ៍ហើយ ។ សូមកុំច្រឡំ បរិនិព្វាន នឹង និព្វាន ។

និព្វាន[កែប្រែ]

ព្រះនិព្វានជា លោកុត្តរធម៌ (ចេញផុតត្រៃលោក) ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់ហៅថានិព្វាននោះ ព្រោះចេញចាកតណ្ហា ដែលជាគ្រឿងដោតក្រង ។ ព្រះនិព្វានមាន២យ៉ាងគឺៈ

 • ១- សឧបាទិសេសនិព្វាន រលត់តែកិលេស តែបញ្ចក្ខន្ធនៅមិនទាន់អស់ ។
 • ២- អនុបាទិសេសនិព្វាន រលត់កិលេសផង រលត់ទាំងបញ្ចក្ខន្ធផង ។

លោកុត្តរចិត្ត កើតឡើងដោយការចំរើននូវវិបស្សនា គឺការបណ្តុះបញ្ញា ។ មុននឹងចំរើនវិបស្សនាបាន ព្រះយោកាវចរត្រូវតែចំរើនសមាធិ មានអនាបនស្សតិជាដើម ឲ្យបានបរិបូណ៌សិន គឺថាត្រូវបាននូវបឋមជ្ឈាន ឬឈានខ្ពស់ជាងនេះ ជាមុនទើបចាប់ផ្តើម ចំរើនវិបស្សនាជាក្រោយ ។ ឯវិបស្សនានោះមាន៧ ហៅថា អនុបស្សនា៧ គឺ:

 • ១- អនិច្ចានុបស្សនា,
 • ២- ទុក្ខានុបស្សនា,
 • ៣- អនត្តានុបស្សនា,
 • ៤- និព្វទានុបស្សនា,
 • ៥- វិរាគានុបស្សនា,
 • ៦- និរោធានុបស្សនា,
 • ៧- បដិនិស្សគ្គានុបស្សនា ។

លោកុត្តរចិត្ត ឬ លោកុត្តរញាណ មាន៨គឺ មគ្គញាណ៤ និង ផលញាណ៤ កើតឡើងដោយសារការចំរើន នូវអនុបស្សនា៧ខាងលើនេះ ។ មគ្គញាណ- ផលញាណ មាន៤ថ្នាក់ពីទាបទៅខ្ពស់ដូចតទៅ៖

មគ្គញាណ៤[កែប្រែ]

 • ១- សោតាបត្តិមគ្គញាណ ញាណសម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកព្រះ និព្វាននៃបុគ្គលដល់ហើយក្នុងដើមនៃធម៌ ដូចជាខ្សែឈ្មោះថាសោតៈ ។
 • ២- សកទាគាមិមគ្គញាណ ញាណសម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកព្រះ និព្វាននៃបុគ្គលដែលមកកាន់មនុស្សលោកនេះ អស់វារៈម្តងទៀត ដោយអំណាចនៃបដិសន្ធិ ។
 • ៣- អនាគាមិមគ្គញាណ ញាណសម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកព្រះ និព្វាននៃបុគ្គលដែលមិនមកកាន់កាមធាតុ ឰដ៏ខាងក្រោម ដោយអំណាចបដិសន្ធិឡើយ ។
 • ៤- អរហត្តមគ្គញាណ ញាណសម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកព្រះ និព្វាននៃបុគ្គលដែលមានកិរិយាធ្វើនូវបាបកម្ម ក្នុងទីស្ងាត់មិនមាន ។

ផលញាណ៤[កែប្រែ]

 • ១- សោតាបត្តិផលញាណ ញាណសម្បយុត្តដោយផល គឺកិរិយាសម្រេចនូវ ព្រះនិព្វាននៃបុគ្គលដល់ហើយក្នុងដើមនៃធម៌ ដូចជាខ្សែឈ្មោះថា សោតៈ ។
 • ២- សកទាគាមិផលញាណ ញាណសម្បយុត្តដោយផល គឺកិរិយាសម្រេចនូវ ព្រះនិព្វាននៃបុគ្គល ដែលមកកាន់មនុស្សលោកនេះ អស់វារៈម្តងដោយអំណាចនៃបដិសន្ធិ ។
 • ៣- អនាគាមិផលញាណ ញាណសម្បយុត្តដោយផល គឺកិរិយាសម្រេចនូវ ព្រះ និព្វាននៃបុគ្គល ដែលមិនមកកាន់កាមធាតុ ឰដ៏ខាងក្រោមដោយអំណាចបដិសន្ធិ ឡើយ ។
 • ៤- អរហត្តផលញាណ ញាណសម្បយុត្តដោយផល គឺកិរិយាសម្រេចនូវព្រះ និព្វាននៃបុគ្គលដែលមានកិរិយាធ្វើនូវបាបកម្ម ក្នុងទីស្ងាត់មិនមាន ។

សេចក្តីដូចបានអធិប្បាយមកខាងលើ គ្រាន់តែជាសេចក្តីពន្យល់ខ្លី ៗ ដើម្បី បង្ហាញថាតើបុគ្គលប្រតិបត្តិធម៌អ្វី នឹងទៅកើតក្នុងភពណា ហើយថាតើបុគ្គលប្រតិបត្តិធម៌អ្វី ដើម្បីឲ្យបានរួចចាកផុត អំពីការកើតស្លាប់ ៗ ក្នុងភព៣ សម្រេចមគ្គនិងផល ទៅកាន់ទីឧត្តមឋានគឺព្រះនិព្វាន ដែលជាឋានបរមសុខ ។ អ្នកប្រតិបត្តិធម៌ ប្រៀបធៀបដូចជា អ្នកអុំទូកបញ្រ្ចាសទឹកហូរ តែកាលណាបន្ធូរដៃ ទូកមុខជានឹងរសាត់ថយក្រោយ ជាមិនខាន ។ ជនណាឃើញដោយបញ្ញាចក្ខុ នូវហេតុដែលនាំឲ្យកើតទុក្ខ ឃើញនូវផ្លូវដែល នាំទៅកាន់ការរំលត់ទុក្ខ ហើយរលាស់ខ្លួនចេញអំពីទុក្ខ ជននោះជាអ្នកឈ្នះនូវកម្លាំង ទឹកហូរបាន ។ បុគ្គលត្រូវតែខំស្វែងរកធម៌ ព្រោះធម៌ពិតគេរកឃើញដោយកម្រ ។ ធម៌ពិតដែលគេរកឃើញ ដោយកម្រនោះគឺ សីល- សមាធិ- បញ្ញា ។ សីល- សមាធិ- បញ្ញានោះគឺ សេចក្តីបរិសុទ្ធ៧យ៉ាង ហៅថា វិសុទ្ធិ៧នោះឯង ។ រីឯវិសុទ្ធិ៧នោះចែកជាពីរគឺ ធម៌ជាឫសគល់ (សីលវិសុទ្ធិ១និងចិត្តវិសុទ្ធិ១) និងធម៌ជាតួវិបស្សនា (ទិដ្និវិសុទ្ធិ១, កង្ខាវិតរណវិសុទ្ធិ១, មគ្គាមគ្គញាណទស្សនវិសុទ្ធិ១, បដិបទាញាណទស្សនវិសុទ្ធិ១ និងញាណទស្សនវិសុទ្ធិ១) ។ សីលវិសុទ្ធិ ជាសីល ។ ចិត្តវិសុទ្ធិ ជាសមាធិ ។ ទិដ្និវិសុទ្ធិ១, កង្ខាវិតរណវិសុទ្ធិ១, មគ្គាមគ្គញាណទស្សនវិសុទ្ធិ១, បដិបទាញាណទស្សនវិសុទ្ធិ១ និងញាណទស្សនវិសុទ្ធិ១ ទាំង៥នេះជាបញ្ញា ។

១- សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល ។
២- ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្ត (សមាធិចិត្ត) ។
៣- ទិដ្និវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញ ។
៤- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការយល់ឃើញច្បាស់កន្លងសេចក្តី សង្ស័យបាន ។
៥- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃដឹងពិត ស្គាល់ពិតថានេះជាផ្លូវ នេះមិនមែនជាផ្លូវ ។
៦- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យអរិយមគ្គកើតឡើង ។
៧- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញនូវករណីយកិច្ចដែលជាចំ ណែកនៃលោកុត្តរៈ គឺឃើញក្នុងមគ្គ៤ដោយជាក់ច្បាស់តាមលក្ខណៈនិងសភាវៈ មិន វង្វេងទៅតាមសម្មុតិលោកវោហារថា ជាសត្វជាបុគ្គលយើង- គេ ឡើយ ដែលជាតួទិដ្និវិសុទ្ធិ ទាំងជាហេតុនិងជាបច្ច័យ កន្លងកង្ខាក្នុងកាលទាំង៣ចេញបាន គឺមិនសង្ស័យថា យើងច្យុតមកពីទីណា ? យើងជាអ្វី ? យើងនឹងទៅកើតក្នុងទីណា ? ទេវបុត្តទេវតាមាន ឬមិនមាន ? ដែលជាតួកង្ខាវិតរណវិសុទ្ធិ ។

សង្ខារទាំងឡាយជារបស់មិនទៀង ។ របស់ឯណាមិនទៀង តែកើតឡើងហើយ រលត់បាត់បង់ទៅវិញ របស់នោះជាទុក្ខពិត ។ បើរបស់ណាជាទុក្ខ របស់នោះជាអនត្តា មិនគួរបើនឹងប្រកៀកប្រកាន់ ថាជារបស់ខ្លួន ដោយអំណាចតណ្ហា ឧបាទាន មានៈ និងទិដ្និ (យល់ខុស) ឡើយ ។

អវិជ្ជា

ជាសេក្តីល្ងង់ ជាពូជដែលនាំអោយតណ្ហាកេីតមាន។ អវិជ្ជាមាន ៨យ៉ាង÷

ទុក្ខអញ្ញណៈ[កែប្រែ]

គឺជាទុកមិនដឹងក្នុងកងទុក្ខ

ទុក្ខសបុទយេអញ្ញណៈ[កែប្រែ]

គឺជាទុក្ខមិនដឹងហេតុនៃសេក្ដីទក្ខ

ទុក្ខនិរោថេញ្ញណៈ[កែប្រែ]

គឺជាទុក្ខមិនដឹងក្នុងឧបាយម្លប់នៃទុក្ខ

ទុក្ខនិរោថគានិបដិបទាអញ្ញណៈ[កែប្រែ]

គឺជាទុក្ខមិនដឹងក្នុងបដិទាដែលផ្ដល់នូវការរំលត់ទុក្ខ

បុព្វេន្វេអញ្ញណៈ[កែប្រែ]

គឺជាទុកមិនដឹងហេតុខាងដេីម រឺអតីតកាលនៃទុក្ខ

បរន្តេអញ្ញណៈ[កែប្រែ]

គឺជាទុក្ខមិនដឹងហេតុខាងចុង រឺអនាគតកាលនៃទិក្ខ

បុព្វន្តបតន្តេអញ្ញណៈ[កែប្រែ]

គឺជាទុក្ខដែលមិនដឹងក្នុងអតីតកាល និងអនាគតកាលនៃទុក្ខ

បដិច្ចសមុប្បាទេអញ្ញណៈ[កែប្រែ]

គឺជាទុក្ខមិនដឹងទុក្ខក្នុងបដិច្ចសមុប្បាទ។
កាលណាបេី

 • អវិជ្ជាគ្របសង្កត់ហេីយ តណ្ហាផុសកេីតឡេីង នាំអោយមានឧបាទានសេក្ដីប្រកាន់កេីតឡេីង។

កាលណាបេី

 • អវិជ្ជា តណ្ហា និងឧបាទានកេីតឡេីង នាំអោយសត្វបាំងនូវបញ្ញាក្ខន្ធ បាំងនូវត្រៃល័ក្ខណ៍ធម៌ មិនពិចារណាឃេីញ រូបជាទុក្ខ វាជារបស់បែកធ្លាយ វាជារបា់គ្រប់គ្រងមិនបាន។ មិនពិចារណាថារូបនេះមិនមែនជាបុគ្គលគឺគ្រាន់តែជាធាតុ ជារបស់សោះសូន្យទទេរ បែរទៅជាប្រកាន់ ឱបស្ដុកនូវរូបារម្មណ៍នោះ។ តែបញ្ញាក្ខន្ធដដែលទៀតរាប់មិនអស់សង្ខេយ្យជាកិច្ចក្នុងវាលវដ្ដសង្សារគ្មានថ្ងៃណា និងអាចរំដោះទុក្ខអោយស្រាកស្រានបានអំពីឧបាទានក្ខន្ធនោះ គឺអាស្រ័យមកពីតណ្ហា ដែលមានអវិជ្ជាគ្របសង្កត់។

តណ្ហាមាន៣គឺ÷

 • កាមតណ្ហា
 • ភវតណ្ហា
 • វិភវតណ្ហា

ពីធីបុណ្យផ្សេងៗ[កែប្រែ]

មាឃបូជា[កែប្រែ]

ចូលឆ្នាំប្រពៃណីខ្មែរ[កែប្រែ]

ច្រត់ព្រះន័ង្គល[កែប្រែ]

វិសាខបូជា[កែប្រែ]

ចូលព្រះវស្សា និងចេញវស្សា[កែប្រែ]

កថិន[កែប្រែ]

កាន់បិណ្ឌ និងភ្ជុំ[កែប្រែ]

លយប្រទីប អកអំបុក និងសំពះព្រះខែ[កែប្រែ]

បុណ្យឆ្លងនានា[កែប្រែ]

ឆ្លងព្រះវិហារថ្មី[កែប្រែ]

ពុទ្ធិកអនុវិទ្យាល័យសិត្បូ[កែប្រែ]

សាលាឆាន់ និងរបងវត្ត[កែប្រែ]

ចេតិយរួម[កែប្រែ]

សមិទ្ធិផល

ព្រះវិហារ

ពុទ្ធិកអនុវិទ្យាល័យ

ត្រូវបានកសាងឡេីង

សាលាឆាន់

ត្រូវបានកសាង

កុដិ និងអាស្រម

កុដមាន

របង

 1. health.com.kh... 3/11/2018 (error).
 2. km.wiktionary, អាហារ, 3/11/2018.
 3. km.wiktionary, អាកាស, 3/11/2018.