ការពិភាក្សារបស់អ្នកប្រើប្រាស់:Sok khengsc16
កំពត | |
---|---|
ខេត្ត | |
ស្ពានឫស្សីនៅកំពង់ចាម | |
ផែនទីកម្ពុជាដែលផ្ដិតពណ៌កំពង់ចាម | |
កូអរដោនេ: 11°59′N 105°27′E / 11.983°N 105.450°ECoordinates: 11°59′N 105°27′E / 11.983°N 105.450°E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | កំពង់ចាម |
រដ្ឋាភិបាល | |
• អភិបាល | ឯ.ឧ.លន់-លឹមថៃ (គ.ប្រ.ក.) |
ផ្ទៃក្រឡា | |
• សរុប | ៤៥៤៩ គម2 (១៧៥៦ ម៉ាយ ការ) |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ចំណាត់ថ្នាក់ទី១១ |
ប្រជាជន (២០០៨)[១] | |
• សរុប | ១៦៨០៦៩៤&#៩១;ត្រូវការផ្ទាន់កាល&#៩៣; |
• ចំណាត់ថ្នាក់ | មានចំណាត់ថ្នាក់ទី២ |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមវាយទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-៣ |
ស្រុក-ក្រុង | ១០ |
ឃុំ-សង្កាត់ | ១៧៣ |
ភូមិ | ១៧៥៨ |
សភាតំណាងរាស្ត្រ | គ.ស.ជ.១០ គ.ប្រ.ជ.៨ |
កំពង់ចាម (អ.ស.អ.: [kɑmpɔːŋ caːm]) គឺជាខេត្តនៃប្រទេសកម្ពុជាដែលស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ វាមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ឆ្នាំងនៅខាងលិច កំពង់ធំ និង ក្រចេះនៅខាងជើង ត្បូងឃ្មុំនៅខាងកើត និង ព្រៃវែង និង កណ្ដាលនៅខាងត្បូង។ កំពង់ចាមជាផ្លូវការត្រូវបានបែងចែកទៅជាពីរខេត្តនៅថ្ងៃទី ៣១ ធ្នូ ២០១៣ ជារឿងដែលគេមើលឃើញភាគច្រើនថាជារបត់នយោបាយរបស់បក្សកាន់អំណាច។[២][៣] ផ្ទៃដីទាំងអស់នៅខាងលិចនៃទន្លេមេគង្គនៅតែជាកំពង់ចាមដដែល គ្រាដែលផ្ទៃដីនៅខាងកើតទន្លេបានក្លាយជាខេត្តត្បូងឃ្មុំ។ មុនការបែងចែកនេះ កំពង់ចាមបានលាតសន្ធឹងទៅខាងកើតដល់ព្រំដែនអន្តរជាតិជាមួយវៀតណាម ធ្លាប់ជាខេត្តធំទី១១នៅកម្ពុជា និងមានប្រជាជន ១ ៦៨០ ៦៩៤ នាក់ ដែលបានចាត់ទុកថាជាខេត្តដែលមានប្រជាជនច្រើនបំផុតទីពីរក្នុងប្រទេស។ ទីរួមខេត្ត និង ក្រុងធំបំផុតរបស់ខេត្តនេះគឺក្រុងកំពង់ចាម។ កំពង់ចាមគឺជាស្រុកកំណើតនៃលោកនាយករដ្ឋមន្ត្រីហ៊ុន-សែនបច្ចុប្បន្ន។
និរុត្តិសាស្ត្រ
[កែប្រែ]ភូមិសាស្ត្រ
[កែប្រែ]កំពង់ចាមដើមឡើយជាដីទំនាប។ ទន្លេធំគឺទន្លេមេគង្គដែលបង្កើតជាព្រំដែនខាងកើតនៃខេត្ត ដែលញែកខេត្តនេះពីខេត្តត្បូងឃ្មុំ។
ផ្ទៃដី
[កែប្រែ]ផ្ទៃដីសរុបគឺ ប្រហែល ៤៥៤៩ គម២ ដែលក្នុងនោះ គម២ ឬ % ជាផ្ទៃដី ដែលប្រជាជន បានតាំងទីលំនៅ, គម២ ឬ % ជាដី សម្រាប់កសិកម្ម, គម២ ឬ % ជាផ្ទៃដីតំបន់ ព្រៃឈើ, គម២ ឬ % ជាដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន្ធ និង ធារាសាស្រ្ត, និង នៅសល់ គម២ ឬ% ជា ដី មិនត្រូវបានប្រើប្រាស់។
ភ្នំ
[កែប្រែ]រដ្ឋបាល
[កែប្រែ]កំពង់ចាមត្រូវបានបែងចែកជា ១០ ស្រុក-ក្រុង ដែលក្នុងនោះបានបែងចែកតទៅទៀតជាឃុំ-សង្កាត់ បន្ថែមពីនោះឃុំ-សង្កាត់ត្រូវបានបែងចែកជាភូមិ។[៤] ខេត្តនេះដើមឡើយមាន ១៦ ស្រុក-ក្រុង យ៉ាងណាក៏ដោយ សំណើមួយដោយរដ្ឋាភិបាលរបស់ហ៊ុន-សែនដើម្បីបំបែកខេត្តនេះទៅជាពីរដែលត្រូវបានបង្កើតក្រោយពេលគណបក្សប្រជាជនកម្ពុជា (គ.ប្រ.ក.) របស់លោកបានចាញ់ឆ្នោតគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតខែ កក្កដា ២០១៣។[៣] គ.ប្រ.ក.បានឈ្នះបានតែប្រាំបីក្នុងចំណោមអាសនៈ ១៨ ក្នុងរដ្ឋសភានៅក្នុងខេត្តស្រុកកំណើតរបស់លោកហ៊ុន-សែន។ សំណើនេះ ដែលត្រូវបានបង្កើតឡើងដោយអួតថាដើម្បីពង្រឹងប្រសិទ្ធិភាពរដ្ឋបាលក្នុងខេត្តដ៏ធំនេះ ត្រូវបានយល់ស្របដោយព្រះបាទសីហមុនី នៅថ្ងៃ ៣១ ធ្នូ ២០១៣។ ១០ ស្រុក-ក្រុង នៅសេសសល់ក្នុងខេត្តកំពង់ចាមដែលបានបោះឆ្នោតឱ្យគណបក្សប្រឆាំងយ៉ាងភ្លូកទឹកភ្លូកដី គឺគណបក្សសង្គ្រោះជាតិ ដែលមានមេដឹកនាំលោកសម-រង្ស៊ី កាលណោះប្រាំក្នុងចំណោមប្រាំមួយស្រុកត្រូវបានកាត់ចេញពីកំពង់ចាមបង្កើតជាខេត្តត្បូងឃ្មុំដែលបានឈ្នះយ៉ាងខ្លាំងដោយគ.ប្រ.ក.។[២]
ក្រមស្រុក-ក្រុង | ស្រុក-ក្រុង | ឡាតាំង |
---|---|---|
០៣០១ | បាធាយ | Batheay |
០៣០២ | ចំការលើ | Chamkar Leu |
០៣០៣ | ជើងព្រៃ | Cheung Prey |
០៣០៤ | កំពង់ចាម | Kampong Cham |
០៣០៥ | កំពង់សៀម | Kampong Siem |
០៣០៦ | កងមាស | Kang Meas |
០៣០៧ | កោះសូទិន | Kaoh Soutin |
០៣០៨ | ព្រៃឈរ | Prey Chhor |
០៣០៩ | ស្រីសន្ធរ | Srey Santhor |
០៣១០ | ស្ទឹងត្រង់ | Stueng Trang |
បំណែងចែករដ្ឋបាលជាប្រវត្តិសាស្ត្រ
[កែប្រែ]ប្រវត្តិ
[កែប្រែ]គោរមងាររបស់សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយខេត្ត ស្រុក ក្នុងរជ្ជកាលព្រះបាទស៊ីវត្ថិមុន្នីវង្ស (១៩២៧‑១៩៤១) មានដូចខាងក្រោម ៖
រដ្ឋបាល
[កែប្រែ]លេខរៀង | ប្រភេទ | ឈ្មោះ | តំណែង | គោរម្យងារ | បាឡាត់ | ភូឈួយ |
---|---|---|---|---|---|---|
០ | ខេត្ត | កំពង់ចាម | ចៅហ្វាយខេត្ត | ឧកញ៉ាមន្ត្រីភក្ដី ពិជ័យរដ្ឋាមហាបញ្ចកឧត្ដមក្រមពាហុ | រាជាភក្ដី | ទី១ ឫទ្ធីរង្គភក្ដី, ទី២ ភក្ដីរាជឫទ្ធី |
១ | ស្រុក | កំពង់សៀម | ចៅហ្វាយស្រុក | ពិជ័យរដ្ឋា | ភក្ដីមន្ត្រី | |
២ | ស្រុក | ព្រៃឈរ | ចៅហ្វាយស្រុក | វល្លិ៍វ័នភក្ដី | ||
៣ | តំបន់ | ចំការលើ | ចៅតំបន់ | ពិភ័ក្តអារញិក | ||
៤ | ស្រុក | ជើងព្រៃ | ចៅហ្វាយស្រុក | ពេជ្រតេជោ | សេនាតេជោ | |
៥ | ស្រុក | កោះសូទិន | ចៅហ្វាយស្រុក | ធិប៊ិនមន្ត្រី | សុទិនមន្ត្រី | |
៦ | ស្រុក | ត្បូងឃ្មុំ | ចៅហ្វាយស្រុក | អរជូន | ពិភ័ក្ដីអរជូន | |
៧ | តំបន់ | ទួលត្រាច | ចៅតំបន់ | រដ្ឋវ័នពិភ័ក្ដិ | ||
៨ | ស្រុក | ក្រូចឆ្មារ | ចៅហ្វាយស្រុក | ភក្ដីអរជូន | ||
៩ | ស្រុក | មេមត់ | ចៅហ្វាយស្រុក | អារញិកអរជូន | ||
១០ | ស្រុក | ស្ទឹងត្រង់ | ចៅហ្វាយស្រុក | រាជាតេជោ | ||
១១ | ស្រុក | ស្រីសន្ធរ | ចៅហ្វាយស្រុក | បវរសង្គ្រាម | ||
១២ | ស្រុក | កងមាស | ចៅហ្វាយស្រុក | ពិភ័ក្ដិមន្ត្រី |
គ.ស ១៩៤៧
[កែប្រែ]នៅគ.ស១៩៤៧ មានព្រះរាជក្រមបង្កើតឲ្យមានភូមិភាគរដ្ឋបាលចំនួន៧គឺ ៖ ភូមិភាគរដ្ឋបាលទី៣: ខេត្តកំពង់ធំ និង កំពង់ចាម
សង្គមរាស្ត្រនិយម និង សម័យសាធារណរដ្ឋ
[កែប្រែ]នៅចុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណៈរដ្ឋខ្មែរ មានបង្កើតអនុខេត្ត១ ឈ្មោះអនុខេត្តភ្នំដិល (ក្នុងទឹកដីស្រុកបាធាយ ខេត្តកំពង់ចាមសព្វថ្ងៃនេះ)។
សម័យខ្មែរក្រហម
[កែប្រែ]ទឹកដីខេត្តកំពង់ចាមគឺជាភូមិភាគបង្កើតថ្មី ដោយមានទីតាំងនៅត្រង់ភូមិភាគឧត្តរចាស់ ពោលគឺរួមមានខេត្តកំពង់ធំទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងលិចទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម និងស្រុកព្រែកប្រសប់ ក្នុងខេត្តក្រចេះ ដែលខ្មែរក្រហមហៅថាភូមិភាគកណ្ដាល។ [៥]
គិតត្រឹមឆ្នាំ ២០១៥ ដើមខែមករា
[កែប្រែ]ខេត្តនេះធ្លាប់បានបែងចែកជា ១៧ ស្រុក-ក្រុង ក្នុងនោះ រួមមាន ១៧៣ ឃុំ-សង្កាត់ ៖
ក្រមស្រុក-ក្រុង | ស្រុក-ក្រុង | ជាឡាតាំង |
---|---|---|
០៣០១ | បាធាយ | Batheay |
០៣០២ | ចំការលើ | Chamkar Leu |
០៣០៣ | ជើងព្រៃ | Cheung Prey |
០៣០៤ | ដំបែ | Dambae |
០៣០៥ | កំពង់ចាម | Kampong Cham |
០៣០៦ | កំពង់សៀម | Kampong Siem |
០៣០៧ | កងមាស | Kang Meas |
០៣០៨ | កោះសូទិន | Kaoh Soutin |
០៣០៩ | ក្រូចឆ្មារ | Krouch Chhmar |
០៣១០ | មេមត់ | Memot |
០៣១១ | អូររាំងឪ | Ou Reang Ov |
០៣១២ | ពញាក្រែក | Ponhea Kraek |
០៣១៣ | ព្រៃឈរ | Prey Chhor |
០៣១៤ | ស្រីសន្ធរ | Srey Santhor |
០៣១៥ | ស្ទឹងត្រង់ | Stueng Trang |
០៣១៦ | ត្បូងឃ្មុំ | Tboung Khmum |
០៣១៧ | សួង | Surng |
នយោបាយ
[កែប្រែ]ការបោះឆ្នោតសកលចុងក្រោយត្រូវធ្វើឡើងនៅថ្ងៃ ២៨ កក្កដា ២០១៣ ដែលគណបក្សសង្គ្រោះជាតិបានឈ្នះភាគច្រើនជាមួយសំឡេងឆ្នោតប្រជាជន ៥១,៨៨% (៤៥៧ ៨១៩) បើប្រៀបធៀបនឹង គ.ប្រ.ក. ដែលមានសំឡេង (៣៧៦ ១៨២)។ គ.ស.ជ.បានឈ្នះ ១០ អាសនៈ ខណៈដែលគ.ប្រ.ក.ឈ្នះបាន ៨ អាសនៈក្នុងសភា។ កំពង់ចាមធ្លាប់ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំដែលគាំទ្រគណបក្សប្រឆាំង គ.ស.ជ. នៅឆ្នាំ ២០១៣។
ក្រុមប្រឹក្សាខេត្ត
[កែប្រែ]គណបក្ស | សភាតំណាងរាស្ត្រ | ក្រុមប្រឹក្សាខេត្ត | |
---|---|---|---|
គណបក្សប្រជាជនកម្ពុជា | ៨ | ១២ | |
គណបក្សសង្គ្រោះជាតិ | ១០ | ៩ |
អត្រាប្រជាជន
[កែប្រែ]ចំនួនប្រជាជនសរុបគឺ ឬ % នៃចំនួនប្រជាជនសរុបនៃប្រទេសកម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនិងកំណើនប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ នាក់ ឬ ជាបុរស និង នាក់ ឬ % ជានារីភេទ។ នៅក្នុងចំនួនខាងលើនេះដែរ នាក់ ឬ % ជាកសិករ, នាក់ ឬ % ជាអ្នកនេសាទ, នាក់ ឬ % ជាអ្នកជំនួញ, នាក់ ឬ % ជា អ្នកធ្វើការរាជការ។ សន្ទភាពជាមធ្យមនៃខេត្តនេះ គឺ នាក់ ក្នុងមួយសហាតិមាត្រការ៉េ។
បុគ្គលសំខាន់ៗ
[កែប្រែ]តំបន់ទេសចរណ៍
[កែប្រែ]ប្រាសាទបុរាណ
[កែប្រែ]- ប្រាសាទគុក
- ប្រាសាទគុកខ្វិត
- ប្រាសាទគុកតាព្រហ្ម
- ប្រាសាទគុកព្រីងជ្រុំ
- ប្រាសាទគុកព្រះធាតុ
- ប្រាសាទគុកយាយហម
- ប្រាសាទគុកអំពិលទ្វារ
- ប្រាសាទជើងអង
- ប្រាសាទទំព្រង
- ប្រាសាទព្រៃគី
- ប្រាសាទព្រៃនគរក្នុងក្រៅ
- ប្រាសាទព្រះធាតុ
- ប្រាសាទព្រះធាតុខ្ញុំ
- ប្រាសាទព្រះធាតុខ្នាយវាន
- ប្រាសាទព្រះធាតុតូច
- ប្រាសាទព្រះធាតុត្រពាំងជ្រៃ
- ប្រាសាទព្រះធាតុធំ
- ប្រាសាទព្រះធាតុទឹកឆា
- ប្រាសាទព្រះធាតុបារាយណ៍
- ប្រាសាទព្រះធាតុព្រះស្រី
- ប្រាសាទព្រះធាតុសម្ដី
- ប្រាសាទព្រះធាតុស្រម
- ប្រាសាទភូមិមៀន
- ប្រាសាទភ្នំជើងព្រៃ
- ប្រាសាទភ្នំត្រប់
- ប្រាសាទភ្នំធំ
- ប្រាសាទវត្តប្រើសមាស
- ប្រាសាទវត្តព្រះធាតុថ្មដា
- ប្រាសាទស្រះត្រប់
- ប្រាសាទហាន់ជ័យ
សេដ្ឋកិច្ច
[កែប្រែ]បញ្ជីផ្សារក្នុងខេត្ត ៖
- កណ្ដោលជ្រំ
- កំពង់ចាម
- ក្រែក
- ខ្នងក្រពើកើត
- ខ្នារ
- គរ
- ចិន
- ចុងជៀច
- ចំការលើ
- ជីមាន់
- ជីហែ
- ដារ
- តាអុក
- ត្រពាំងកក់
- ត្រពាំងឫស្សី
- ត្រើង
- ថ្នល់ទទឹង
- ថ្នល់បត់
- ថ្នល់បែក
- ថ្មី
- ទទឹង
- ទន្លេបិទ
- ធំកំពង់ចាម
- បាខម
- បឹងកុក
- បុសខ្នុរ
- បែកអន្លូង
- ពាមជីកង
- ព្រែកពោធិ៍
- ផ្អាវ
- ព្រៃទទឹង
- ភ្នំដិល
- មេមត់
- មេសរជ្រៃ
- សួង
- ស្គន់
- ស្ទឹង
- ស្ទឹងត្រង់
- ស្ពឺ
- ស្រែវាល
- រាត្រីកំពង់ចាម
- អាហារកំពង់ចាម
- អ្នកតាស្នឹង
- ៧មករា
- បែកអន្លូង
អប់រំ
[កែប្រែ]សាលាបឋមសិក្សា
[កែប្រែ]- សាលាបឋមសិក្សាកណ្តោលជ្រុំ
- សាលាបឋមសិក្សាកោងកាង
- សាលាបឋមសិក្សាកោះប្រាក់
- សាលាបឋមសិក្សាដីដុះ
- សាលាបឋមសិក្សាត្រពាំងឫស្សី
- សាលាបឋមសិក្សានគរបាជ័យ
- សាលាបឋមសិក្សាភូមិរើល
- សាលាបឋមសិក្សាវត្តកកោះ
- សាលាបឋមសិក្សាវាលវង់
- សាលាបឋមសិក្សាហ៊ុនសែនកោះកុក
- សាលាបឋមសិក្សាអង្គួញដី
- សាលាបឋមសិក្សាផ្អាវ
- សាលាបឋមសិក្សាតាំងបឹង
- សាលាបឋមសិក្សាសាយឈុំសំរោង
- សាលាបឋមសិក្សាជីហែ
- សាលាបឋមសិក្សាប៉ាក់ណាម
- សាលាបឋមសិក្សាចុងកោះសូទិនត្បូង
- សាលាបឋមសិក្សាឧត្តរ
អនុវិទ្យាល័យ
[កែប្រែ]វិទ្យាល័យ
[កែប្រែ]- វិទ្យាល័យហ៊ុនសែនចំការលើ
- វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនស្ពឺ
- វិទ្យាល័យកោះសូទិន
- វិទ្យាល័យខ្ចៅ
- វិទ្យាល័យជីហែ
- វិទ្យាល័យបុសខ្នុរ
- វិទ្យាល័យព្រះសីហនុ
- វិទ្យាល័យសម្ដេចជួនណាត
- វិទ្យាល័យស្គន់
- វិទ្យាល័យហ៊ុនសែនពាមជីកង
- វិទ្យាល័យហ៊ុនសែនស្ទឹងត្រង់
- វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាធាយ
- វិទ្យាល័ួស្រីសន្ធរ
- វិទ្យាល័យវង តឹក(ស្រីសន្ធរ)
- វិទ្យាល័យឬស្សីស្រុក(ស្រីសន្ធរ)
- វិទ្យាល័យមាន ជ័យ (ស្រីសន្ធរ)
សុខាភិបាល
[កែប្រែ]មន្ទីរពេទ្យ
[កែប្រែ]- មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
- មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ
- មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ
- មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់
- មន្ទីរពេទ្យបាធាយ
- មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ-កងមាស
មណ្ឌលសុខភាព
[កែប្រែ]- មណ្ឌលសុខភាពឃុំតុងរុង
- មណ្ឌលសុខភាពឃុំមេសជ្រៃ
- មណ្ឌលសុខភាពឃុំផ្អាវ
- មណ្ឌលសុខភាពឃុំខ្ចៅ
- មណ្ឌលសុខភាពជីហែ
- មណ្ឌលសុខភាព មានជ័យ
ឱសថស្ថាន
[កែប្រែ]វត្តអារាម
[កែប្រែ]- វត្តកកោះ
- វត្តខ្នារ
- វត្តគោកទ្រា
- វត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ
- វត្តជីលា
- វត្តឃ្មួង
- វត្តត្រពាំងព្រះ
- វត្តថ្មពូន
- វត្តទួលកែវ
- វត្តនគរបាជ័យ
- វត្តប្រាសាទព្រះធាតុទឹកឆា
- វត្តផ្ដៅជុំ
- វត្តមេមាំង
- វត្តរវាងកើត
- វត្តរវាងលិច
- វត្តឫស្សីជ្រោយ
- វត្តសុវណ្ណារាម ហៅ វត្តថ្កូវ
- វត្តស្ដើងជ័យ
- វត្តស្វាយបាក់
- វត្តគីរីបុប្ផារាម ហៅវត្តបាធាយ
- វត្តចន្ទមូលី ហៅវត្តផ្អាវ
- វត្តតាំងធ្លក
សូមមើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
- ↑ ២,០ ២,១ Mom, Kunthear; Kevin Ponniah (10 January 2014). "Kampong Cham’s great divide". The Phnom Penh Post. http://www.phnompenhpost.com/national/kampong-cham%E2%80%99s-great-divide។ បានយកមក ២៩ មករា ២០១៤.
- ↑ ៣,០ ៣,១ Phorn, Bopha; Alex Willemyns (10 January 2014). "Government Creates New CPP-Majority Province". The Cambodia Daily. http://www.cambodiadaily.com/news/government-creates-new-cpp-majority-province-50391/។ បានយកមក ២៩ មករា ២០១៤.
- ↑ "Kampong Cham Administration". Royal Government of Cambodia. Retrieved ២០០៩-០១-២០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ ភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ
តំណភ្ជាប់ក្រៅ
[កែប្រែ]
ខេត្តកំពង់ធំ | ខេត្តកំពង់ធំ | ខេត្តក្រចេះ | ||
ខេត្តកំពង់ឆ្នាំង | ខេត្តត្បូងឃ្មុំ | |||
ខេត្តកំពង់ចាម | ||||
ខេត្តកណ្ដាល | ខេត្តព្រៃវែង | ខេត្តត្បូងឃ្មុំ |
|
|