Jump to content

ការពិភាក្សាអំពីវិគីភីឌា:គំរោង វិគី ក្រុងព្រះសីហនុ

Page contents not supported in other languages.
ពីវិគីភីឌា

យោបល់៖ ទំព័រនេះហាក់បីដូចជាមានលក្ខណៈជាទំព័រគំរោង ដូច្នេះគួរតែប្រើលំហឈ្មោះ វិគីភីឌា​ ហើយគួរតែប្តូរទៅជា វិគីភីឌា:គំរោង​វិគី​ក្រុងព្រះសីហនុ​ ។ អរគុណ --កៀនស្វាយ(ពិភាក្សា) ០២:០៩, ១៦ ឧសភា ២០០៨ (UTC) កំពុងធ្វើ

ប្រវត្តិនៃរបបខ្មែរក្រហម

[កែប្រែ]

អ្នកថតរូបជនជាតិស៊ុយអែដសោកស្ដាយដោយធ្លាប់គាំទ្ររបបខ្មែរក្រហមដោយ ឃឹម សារ៉ងទីភ្នាក់ងារ ព័ត៌មានអេ.ភី. រាយការណ៍នៅថ្ងៃអាទិត្យនេះថា ពេលដែលលោក Gunnar Bergstrom ជនជាតិស៊ុយអែដ ជាភ្ញៀវនៃរបបខ្មែរក្រហម ក្នុងខែសីហា ១៩៧៨ លោកបានចូលរួមពិសាអាហារពេលល្ងាច រៀបចំទទួលដោយរបបប៉ុលពត ដោយមានម្ហូបងាវនិងត្រីផង។យុវជនអីរ៉ុបឆ្វេងនិយម ៤រូប ដែលជាសមាជិកនៃគណៈប្រតិភូមិត្តភាពក្រៅផ្លូវការពេលនោះ បានផ្លាស់ប្តូរទស្សនៈជាមួយប៉ុលពត ដោយឃើញខ្មែរក្រហមឡើងកាន់អំណាចនោះថា ជាការបដិវត្តមួយដើម្បីកែប្រែកម្ពុជាទៅជាសង្គមមួយយុត្តិធម៌មាន គុណប្រយោជន៍ដល់អ្នកក្រ។បន្ទាប់ពីនោះមក លោក Bergstrom បានយល់ថា លោកបានយល់ច្រឡំពីរបបប៉ុលពតដ៏ឃោរឃៅ ហើយលោកចង់ធ្វើការកែតម្រូវវិញ។លោក Bergstromបានប្រាប់ទីភ្នាក់ងារព័ត៌មាន អេ.ភី. ថ្ងៃនេះថា លោកបានត្រូវបញ្ឆោតបំភ័ន្តដោយប៉ុលពតនឹងពួកខ្មែរក្រហម។ លោកបានគាំទ្រពួកឧក្រិដ្ឋករកាលនោះ។ព័ត៌មានបន្តថា ជនជាតិស៊ុយអែដ អាយុ៥៧ឆ្នាំនេះ បានមកដល់កម្ពុជា នៅថ្ងៃអាទិត្យនេះ។ ហើយនេះគឺជាលើកទី១ក្នុងរយៈពេល៣០ឆ្នាំគឺដើម្បីប្រគល់ឯកសាររបស់លោកស្តីពីដំណើរទស្សនកិច្ចកាលនោះ ហើយនិងផ្សព្វផ្សាយសៀវភៅរូបថតដែលរំឭកឡើងវិញអំពីដំណើរនៅកម្ពុជាកាលក្នុងរបបខ្មែរក្រហម៕ជប៉ុនសន្យាផ្ដល់ថវិកាគាំទ្រដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដោយ មុំ សុផុនប្រទេស ជប៉ុនបានសន្យានៅថ្ងៃទី១១ ខែមករានេះ នៅមុខប្រមុខរដ្ឋាភិបាលខ្មែរថា នឹងផ្តល់ថវិកាប្រមាណ២១លានដុល្លារអាមេរិកទៅអង្គការសហប្រជាជាតិ ដើម្បីបន្តការគាំទ្រដល់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម នោះ។អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបើកសវនាការលើករណីបណ្ដឹងឧទ្ធរណ៍របស់ ខៀវ សំផន កាលពីថ្ងៃ៤ ធ្នូ ២០០៨។ការសន្យានេះបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក ណាកាសូណេ ហ៊ីរ៉ូហ្វូមី (Nakasone Hirofumi) រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននៅកម្ពុជា។លោកអៀសុផល្លែតអ្នកនាំពាក្យលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានថ្លែងថាគម្រោងផ្តល់ថវិកានេះរដ្ឋាភិបាលជប៉ុនបានស្នើទៅដល់រដ្ឋសភាដើម្បី ធ្វើការអនុម័តហើយ។លោក អៀង សុផល្លែត បានមានប្រសាសន៍ថា ៖ «ជាងនោះទៅទៀតលោកក៏បាន លើកឡើងពីបញ្ហាកាត់ទោសខ្មែរក្រហម។ លោកបានមានប្រសាសន៍ថាជប៉ុនបានសម្រេចផ្ដល់ជំនួយបន្ថែមប្រមាណ២១លានដុល្លារទៅដល់អង្គការសហប្រជាជាតិដើម្បីបន្តក្នុងការគាំទ្រនូវការកាត់ទោសខ្មែរក្រហមនេះ ហើយលោកក៏បានមានប្រសាសន៍ថា លោកនិងរាជរដ្ឋាភិបាលជប៉ុនបានគាំទ្រនូវជំហររបស់រាជរដ្ឋាភិបាល កម្ពុជាលើបញ្ហាកាត់ទោសខ្មែរក្រហមនេះ។ ការកាត់ទោសនៃរបបខ្មែរក្រហម ឥឡូវហ្នឹងថវិកាប្រមាណ២១លានដុល្លារហ្នឹងគឺពង្រាងដាក់ទៅជូនសភានៅប្រទេសជប៉ុនហើយមិនទាន់បានសម្រេចទេប៉ុន្តែសង្ឃឹមថាសភានឹងសម្រេចថវិកាជំនួយនៅក្នុងពេលឆាប់ៗនេះ»។លោក អៀង សុផល្លែត បានមានប្រសាសន៍បន្ថែមទៀតថា នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោករដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសជប៉ុននោះ លោកនាយករដ្ឋមន្ត្រីបានសុំឲ្យរដ្ឋាភិបាលជប៉ុនផ្តល់ជំនួយដល់ រដ្ឋាភិបាលកម្ពុជាក្នុងករណីកាត់ទោសខ្មែរក្រហមនេះផងដែរ។លោក អៀង សុផល្លែត បានបញ្ជាក់ថា ៖ «សម្ដេចក៏បានថ្លែងអំណរគុណជូន រាជរដ្ឋាភិបាលជប៉ុនដែលបានផ្ដល់លុយបន្ថែមប្រមាណ២១លានដុល្លារ ដើម្បីការកាត់ទោសខ្មែរក្រហមនេះ។ ជាងនោះទៅទៀតសម្ដេចក៏បានស្នើសុំឲ្យជប៉ុនជួយពិចារណាធ្វើយ៉ាងណា អាចជួយកម្ពុជាខាងវិស័យថវិកាសម្រាប់ការកាត់ទោសខ្មែរក្រហមនេះផងដែរ ចំពោះភាគីកម្ពុជាផ្ទាល់តែម្ដង។ក្រៅពីគម្រោងជួយដល់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនោះរដ្ឋាភិបាលជប៉ុនកំពុងតែសិក្សាប្លង់ដើម្បីសាងសង់ស្ពានអ្នកលឿងនិងផ្លូវជាតិលេខ១ពីចំណុចផ្សារគគីរដល់ស្ពានព្រះមុន្នីវង្ស។នៅក្នុងជំនួបដោយឡែកមួយទៀតនៅថ្ងៃអាទិត្យនេះដែររវាងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសកម្ពុជា និងលោក ណាកាសូណេ ហ៊ីរ៉ូហ្វូមី រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននោះក៏មានចុះហត្ថលេខាលើលិខិត ប្តូរសារជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន២៥៥លានយ៉េនដើម្បី អនុវត្តលើគម្រោងចំនួនពីរគឺគម្រោងត្រួតពិនិត្យជំងឺឆ្លងនិងគម្រោង ជួសជុលទ្វារទឹកមេរលាំងជ្រៃ។នៅក្នុងពិធីនោះដែររដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនក៏បាន ប្រគល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ដែលមានតម្លៃចំនួន៤៨៤លានយ៉េន ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាផងដែរ៕ ក្នុងខែមេសា ឆ្នាំ ១៩៧៥ គឺភ្លាមៗ បន្ទាប់ពីប្រជាជន ជាងពីរលាននាក់ ត្រូវបានបង្ខំឱ្យជម្លៀស ចេញអស់ ពីទីក្រុងភ្នំពេញ កម្មាភិបាលកុម្មុយនីស្តកម្ពុជា ជាន់ខ្ពស់ បានវិលត្រលប់ មកកាន់ រដ្ឋធានី ដែលបានបោះបង់ចោល នេះវិញ ក្រោមការត្រួតពិនិត្យ យាមកាមយ៉ាងតឹងរ៉ឹង ។អ្នកខ្លះ ដូចជា ប៉ុល ពត និង អៀង សារី បានឃ្លាតឆ្ងាយ ពីទីក្រុង អស់រយៈពេល ១២ ឆ្នាំហើយ ។ ពីរបីសប្តាហ៍ បន្ទាប់មក ពួកគេបានយកទីក្រុងភ្នំពេញ ធ្វើជាទីបញ្ជាការរបស់គេ ហើយបង្កើត ស្ថាប័នរដ្ឋបាលជាតិសំខាន់ៗ ។ការសម្រេចចិត្តទីមួយរបស់ពួកគេ គឺការកម្ចាត់គំនរសំរាម ដែលបានគរដូចភ្នំ ក្នុងអំឡុងពេល ប៉ុន្មានខែចុងក្រោយ នៃសង្គ្រាមស៊ីវិល ។ ការសម្រេចមួយទៀត គឺត្រូវដឹកជញ្ជូន ទំនិញសំខាន់ៗ ដូចជា កង់ និងម៉ាស៊ីនដេរ ទៅកាន់តំបន់ផ្សេងៗ ។លោក ជុំ ម៉ាញ បានប្រាប់នៅក្នុងបទសម្ភាសន៍ ជាមួយ មជ្ឈមណ្ឌល ឯកសារកម្ពុជា ឱ្យដឹងដូច្នេះថា លោកត្រូវអង្គការ ដាក់ទិស ឱ្យដើរប្រមូលម៉ាស៊ីនដេរ នៅក្នុង ទីក្រុងភ្នំពេញ មុនពេលដែលលោក ត្រូវចាប់ខ្លួនបញ្ជូន ទៅគុកទួលស្លែង ។

តាមសំដីរបស់អ្នកដែលបានឆ្លងកាត់របបនោះ

លោក ជុំ ម៉ាញ បានមានប្រសាសន៍ថា ៖ šដំបូងហ្នឹង វាឱ្យប្រមូលសម្ភារៈ ។ ដល់ប្រមូលសម្ភារៈ បានគ្រប់គ្រាន់ អស់ហើយ វាថា ឥឡូវ អង្គការ ដាក់ទិសឱ្យជួសជុល ម៉ាស៊ីនដេរវិញ ។ ប្រមូលម៉ាស៊ីនដេរទាំងអស់ មួយភ្នំពេញហ្នឹង ប្រមូលមកទាំងអស់› ។នៅភាគខាងត្បូង និងខាងលិចរដ្ឋធានីភ្នំពេញ ពួកយោធា ខ្មែរក្រហម បានរុះរើ ទីក្រុងខ្ទម ដែលកាលពី ពេលថ្មីៗនោះ ធ្លាប់ជាជម្រក របស់ជនភៀសខ្លួន រាប់សែននាក់ ដែលភៀសខ្លួន ចេញពី ការទម្លាក់គ្រាប់បែក និងការវាយប្រយុទ្ធគ្នា រវាង កងទ័ពខ្មែរក្រហម និងទាហាន របបសាធារណរដ្ឋខ្មែរ នៅតាមតំបន់ ជុំវិញរដ្ឋធានីភ្នំពេញនេះ ។លោក ម៉ី សុវណ្ណារ៉ា អ្នករស់នៅក្នុងទីក្រុងភ្នំពេញ រហូត ដល់ថ្ងៃខ្មែរក្រហម បណ្តេញចេញ នៅខែមេសា ឆ្នាំ ១៩៧៥ បានបញ្ជាក់ឱ្យដឹងថា ៖ šជនភៀសខ្លួន មានតាំងពីមុន ១៩៧៣ មានខ្លះ រត់មកពីស្រុក ស្រែស្រុកអីហ្នឹងហើយ ។ ខ្ញុំមានបងប្អូន ដែលរត់ពីខាងកំពង់ស្ពឺ ស្រុកកណ្តាលស្ទឹង ដើម្បីគេចពី ការវាយប្រយុទ្ធគ្នា នៅតាមជនបទនោះ ព្រោះខ្មែរក្រហម មកកៀកៗ មែនទែនហើយ តំបន់អស់ហ្នឹង ។ រដ្ឋាភិបាល លន់ នល់ ពេលហ្នឹង គេរៀបចំ តំបន់មួយ សម្រាប់ឱ្យ ជនភៀសខ្លួនហ្នឹងនៅ ដូចជា នៅខាងអូរបែកក្អមនេះ ម្តុំត្រឹម ពេទ្យលោកសង្ឃនេះ ។ គឺថាមួយវាល ធំហ្នឹង គេសម្រាប់ដាក់ ជនភៀសខ្លួនហើយ ។ គឺធ្វើផ្ទះស្លឹក ផ្ទះអីអ៊ីចឹងទៅ ។ អ្នកខ្លះ គេមានថវិកា គេទិញឈើ វ៉ៃជញ្ជាំងឈើទៅ ។ អ្នកខ្លះគ្នាអត់ គ្នាយកជញ្ជាំងស្លឹក យកមកកៀបអ៊¥ចឹងទៅ ។ មានគេរៀបចំសាលា អីអ៊ីចឹងដែរ សាលាធ្វើ អំពីឫស្សីឈើអីតិចតួច ធ្វើម៉េចឱ្យក្មេងៗ បានរៀន បានសូត្រអីអ៊ីចឹងទៅ› ។ស័ង្កសីដែលជាដំបូល របស់ខ្ទមទាំងនោះ ត្រូវបានគេ យកទៅប្រើប្រាស់ ធ្វើជារបងហ៊ុមព័ទ្ធ ទីតាំងសំខាន់ៗនានា។

ភាពក្រលំបាក

ហើយឈើត្រូវគេយកទៅសង់រោងហូបបាយរួមនៅក្នុងទីក្រុង។ផ្ទុយទៅនឹងពាក្យចចាមឤរ៉ាមដែលបានលេចឮក្រោយមកនោះខ្មែរក្រហមមិនបានលួចឬក៏បំផ្លាញព្រះបរមរាជវាំង និង សារមន្ទីរជាតិទេ ។ វត្តព្រះពុទ្ធសាសនា ទាំងឡាយ នៅក្នុង ទីក្រុងភ្នំពេញ នៅតែឈរជង្គ្រឹងដដែល បើទោះជាត្រូវបិទទ្វារ ក៏ដោយ ។ ទោះជាយ៉ាងនេះក្តី នៅចុងឆ្នាំ ១៩៧៥ មហាវិហារកាតូលិក ត្រូវបានរុះរើ ហើយ វិហារកាតូលិក ផ្សេងៗទៀត ត្រូវគេបំផ្លាញចោល ។ការបំផ្លាញនេះ ឤចមកពីហេតុផលថា វិហារទាំងនេះ ជាប់ពាក់ព័ន្ធនឹង អ្នកគោរពបូជា ជាពួកបស្ចិមប្រទេស និងវៀតណាម ហើយមិនមានអ្វី ដែលពាក់ព័ន្ធនឹង ជនជាតិខ្មែរទេ ។ ការឆក់លួចផ្សេងៗ ដែលកើតមានក្រោយពី ជ័យជម្នះ របស់ខ្មែរក្រហម នាប៉ុន្មានថ្ងៃដំបូងនោះ ត្រូវបានបញ្ឈប់ លែងឱ្យមាន ។ក្រោយមកបន្តិច នៅឆ្នាំ ១៩៧៥ ដដែល កម្មកររោងចក្រ រាប់រយនាក់ ដែលគេបានជម្លៀស ចេញពី ក្រុងភ្នំពេញ ត្រូវបានពួកខ្មែរក្រហម អំពាវនាវ និងប្រមូលមកឱ្យធ្វើការ នៅតាម រោងចក្រក្នុងទីក្រុងវិញ ។អ្នកស្រី ឯម ប៉ិច អតីតកម្មកររោងចក្រកៅស៊ូកង់ បាននិយាយថា អ្នកស្រី ត្រូវបានអង្គការ ខ្មែរក្រហម យកមកឱ្យធ្វើការ នៅរោងចក្រឯភ្នំពេញវិញ មិនយូរប៉ុន្មាន ក្រោយពីអ្នកស្រី បានជម្លៀស ទៅដល់ខេត្តកណ្តាល ។អ្នកស្រី ឯម ប៉ិច បានមានប្រសាសន៍ថា ៖ šកងទ័ពគេហ្នឹង ក៏ហៅឱ្យ អ្នកណាធ្វើការ នៅរោងចក្រណា គេយកមកដាក់ រោងចក្រហ្នឹង ។ បានប្រហែលជា មួយឤទិត្យ បានគេ ប្រមូលយកមក យកខ្ញុំមកដាក់នៅរោង ចក្រកៅស៊ូកង់ទីពីរ ហៅរោងចក្រ គឹម ឆៃហាង ក្បាលថ្នល់ហ្នឹង ។ គេជ្រើសរើស ព្រោះខ្ញុំ ពីសង្គមចាស់ ខ្ញុំធ្វើកម្មករ រោងចក្រកៅស៊ូកង់ ។ ដល់ពេលហ្នឹង ខ្ញុំចេះខាងហ្នឹង ក៏គេយកមក ធ្វើការ ។ គេឱ្យខ្ញុំ មកនៅក្បាលថ្នល់ ទល់មុខ ពេទ្យការងារ តាមអ្នកមានគ្រួសារ នៅតាមគ្រួសារ អ្នកណាអត់មានគ្រួសារ នៅដោយឡែក តាមនារី ដែលអត់មានគ្រួសារ ។ គេដាក់ម្តុំអ៊ីចឹង ចែកគ្នា នៅអ៊ីចឹងទៅ› ។អ្នកស្រី លុយ ហ៊ី ក៏ដូចអ្នកស្រី ឯម ប៉ិច ដែរ អ្នកស្រី បានវិលមកធ្វើការ នៅឯភ្នំពេញវិញ ដោយសារតែ ប្តីរបស់អ្នកស្រី អតីតជាកម្មកររោងចក្រ ធ្វើថ្មពិល ៖ š៧៥ ហ្នឹង ខ្ញុំទៅដល់វត្ត និរោធ យប់តែម្តង ដេកនៅហ្នឹង ។ ដល់ឤពត គេចូលមក គេប្រកាសថា មានបងប្អូន កម្មករណា ចេះធ្វើកម្មករថ្មពិល ចូលទៅវិញ ។ ដល់ហើយគ្រួសារខ្ញុំ គាត់ផ្ទះនៅទីហ្នឹង ទល់មុខ សុកម៉ិក គាត់ចេះធ្វើថ្មពិល គាត់ថា “ខ្ញុំចេះ ធ្វើថ្មពិល” ហើយខ្ញុំឆ្លើយថា “ខ្ញុំអត់ចេះទេ” ។ គាត់ថា “មិនអីទេ... ខ្ញុំចេះធ្វើហើយ ។ គាត់ ឯងទៅ រៀបថ្មដាក់ឡូ” ។ គាត់ប្រាប់ថា ឱ្យខ្ញុំទៅរៀបថ្ម ដាក់ឡូឱ្យគេ ។ ក៏ឆ្លើយមក បានបកមកវិញ មក... រើសកម្មករហ្នឹង ដឹកមកវិញ ។ ដឹកមកវិញ ខ្ញុំចូលនៅម្តុំឡឥដ្ឋភូមិ ១ នេះ គេឱ្យមួយគ្រួសារ នៅផ្ទះមួយ ។ កាលណា ផ្ទះធំ គេឱ្យគ្រួសារច្រើន នៅទៅ› ។កងកម្លាំងយោធា ក៏ត្រូវបានដាក់ពង្រាយ ក្នុងក្រុងដែរ ដើម្បីផ្តល់សន្តិសុខ សម្រាប់ថ្នាក់ដឹកនាំ ។

នាសម័យនោះ

កងយោធា ក៏ដូចជា កម្មកររោងចក្រដែរ ត្រូវបានជំរុញឱ្យមាន ការដាំដុះដំណាំផ្សេងៗ សម្រាប់ ជាស្បៀង ផ្គត់ផ្គង់ខ្លួនឯង ហើយនៅឆ្នាំ ១៩៧៦ នៅក្នុងទីក្រុងភ្នំពេញ មានដើមចេក ដុះទ្រុបទ្រុល តាមដងផ្លូវនានា ដែលគេបោះបង់ចោល ។លោក ញៀន សារ៉េត អតីតបុគ្គលិក ក្រសួងការបរទេស នៃរបបខ្មែរក្រហម បាននិយាយថា ទីក្រុងភ្នំពេញ នាពេលនោះ មានសភាពស្ងាត់ជ្រងំ ៖ šស្ងាត់ដែរតើបង ។ ព្រោះពីដើម ខ្ញុំមិនដែលមក ខ្ញុំមិនដឹងថា មនុស្សរបៀបណាទេ ។ ប៉ុន្តែខ្ញុំប៉ាន់ទៅ ថា មនុស្សច្រើនហើយ ព្រោះផ្ទះ វាណែនណាន់ តាន់តាប់ ហើយជឿថា មនុស្សច្រើនហើយ ។ ប៉ុន្តែ ដល់សម័យរំដោះហើយ ប្រជាជនចេញអស់ទៅដល់ ចូលមកនៅអ៊ីចឹងតិច ស្ងាត់តើបង ។ យប់ឡើងអីស្ងាត់ច្រៀប... ។ មានតែភ្លើង ភ្លើងមានតែ កន្លែងយើងនៅ កន្លែងអត់ យើងនៅ គេផ្តាច់ចោលអស់› ។លោកស្រី ឡូងរ៉ង់ ពិច ជនជាតិបារាំង និយមកុម្មុយនីស្ត និង ជាអ្នកស្រឡាញ់គាំទ្រ បដិវត្តន៍ ខ្មែរក្រហម ក្រោយថ្ងៃរំដោះ ខែមេសា ឆ្នាំ ១៩៧៥ លោកស្រី បានតាមស្វាមី របស់លោកស្រី គឺលោក ស៊ួង ស៊ីគឿន ជាអ្នកជំនួយការ របស់ អៀង សារី មករស់នៅក្នុង ទីក្រុងភ្នំពេញ ។តាមរយៈសៀវភៅរបស់លោកស្រី ដែលមានចំណងជើងថា šឆ្ងាយហួសពីជើងមេឃ› លោកស្រី ឡូងរ៉ង់ ពិច ក្រៅពីបានរៀបរាប់អំពី ការខកចិត្តយ៉ាងខ្លាំង ចំពោះ កុម្មុយនីស្តជ្រុលនិយម របស់ខ្មែរក្រហម និងបដិវត្តន៍ តឹងរ៉ឹងនិយម របស់លោក ស៊ួង ស៊ីគឿន ស្វាមី របស់លោកស្រីនោះ លោកស្រី បានទទួលការងារ ជាអ្នកបកប្រែភាសា នៅក្នុងក្រសួង ការបរទេសផង និងដាំបន្លែផង ។លោកស្រីបានឱ្យដឹងថា ទោះជានៅក្នុងក្រុងក៏ដោយ អង្គការ តម្រូវឱ្យខិតខំ បង្កបង្កើនផល ដោយត្រូវដាំដុះ បន្លែផ្លែឈើ គ្រប់ទីកន្លែង ដែលឤចធ្វើទៅបាន ។ លោកស្រី បានរែកដី ជាច្រើនអំរែក មកចាក់លើកម្រាលស៊ីម៉ងត៍ ដើម្បីដាំបន្លែ សម្រាប់ផ្គត់ផ្គង់ សមូហភាព ។ លោកស្រី ឡូងរ៉ង់ ពិច បានរួចជីវិតពីរបបនោះ ហើយសព្វថ្ងៃ រស់នៅឯប្រទេសបារាំង ។នៅគ្រានោះ ចំនួនប្រជាជននៅទីក្រុងភ្នំពេញ សរុបទាំងអស់ ទំនងជា មិនលើសពី ប្រាំម៉ឺននាក់ទេ ហើយពួកគេទាំងអស់ ជាបុគ្គលិករដ្ឋ របស់របបនោះ ។ ចំនួននេះ មិនរាប់បញ្ចូល អ្នកការទូតបរទេសផងទេ ៕

ព្រះរាជាណាចក្រកម្ពុជា
ទង់ជាតិកម្ពុជា ទង់សាសនា
រាជធានី ភ្នំពេញ
ប្រមុខរដ្ឋ​ ព្រះមហាក្សត្រនរោត្តមសីហមុនី
ភាសា​ផ្លូវ​ការ​ ភាសាខ្មែរ
ភ្លេង​ជាតិ​ នគររាជ
បាវចនា​
ផ្ទៃដី​

១៨១,០៣៥ គម

ចំនួន​ប្រជាជន​
 – ដង់ស៊ីតេ/គម²
១៤,០៧១,០០០(លេខទី ៦៣)
 ៧៨ នាក់/គម²
រូបបិយប័ណ្ណ រៀល (KHR)
ល្វែង​ម៉ោង​ UTC +៧
កូដទូរស័ព្ទប្រទេស +៨៥៥
កូដកម្មសិទ្ធិប្រទេស
(TLD:Top Level Domain)
.kh


ផែនទីប្រទេសកម្ពុជា

តារាងទំហំខេត្ត ក្រុង រាជធានី[]

លេខរៀង ខេត្ត/ក្រុង/រាជធានី ទំហំ(គ.ម) ចំនួនស្រុក/ខណ្ឌ ចំនួនឃុំ/សង្កាត់ ចំនួនភូមិ
ក្រុងភ្នំពេញ ២៩០ ៧៦ ៦៣៧
ខេត្តកណ្តាល ៣៥៦៨ ១១ ១៤៧ ១០៨៧
ខេត្តតាកែវ ៣៥៦៣ ១០ ១០០ ១១១៦
ខេត្តកំពង់ចាម ៩៧៩៩ ១៦ ១៧៣ ១៧៥៨
ខេត្តកំពង់ធំ ១៣៨១៤ ៨១ ៧៣២
ខេត្តសៀមរាប ១០២៩៩ ១២ ១០០ ៨៧៥
ខេត្តព្រះវិហារ ១៣៧៨៨ ៤៩ ២០៨
ខេត្តឧត្ដរមានជ័យ ៦១៥៨ ២៤ ២៣១
ខេត្តបន្ទាយមានជ័យ ៦៦៧៩ ៦៤ ៦២៣
១០ ខេត្តបាត់ដំបង ១១៧០២ ១៣ ៩៦ ៧៣៣
១១ ក្រុងប៉ៃលិន ៨០៣ ៧៩
១២ ខេត្តពោធិ៍សាត់ ១២៦៩២ ៤៩ ៥០១
១៣ ខេត្តកំពង់ឆ្នាំង ៥៥២១ ៦៩ ៥៥៣
១៤ ខេត្តកំពង់ស្ពឺ ៧០១៧ ៨៧ ១៣០៨
១៥ ខេត្តកោះកុង ១១១៦០ ៣៣ ១៣០
១៦ ក្រុងព្រះសីហនុ ៨៦៨ ២២ ៩៤
១៧ ខេត្តកំពត ៤៨៧៣,២ ៩២ ៤៧៨
១៨ ក្រុងកែប ៣៣៥,៨ ១៦
១៩ ខេត្តព្រៃវែង ៤៨៨៣ ១២ ១១៦ ១១៣៧
២០ ខេត្តស្វាយរៀង ២៩៦៦ ៨០ ៦៩០
២១ ខេត្តក្រចេះ ១១០៩៤ ៤៦ ២៥០
២២ ខេត្តស្ទឹងត្រែង ១១០៩២ ៣៤ ១២៨
២៣ ខេត្តរតនគិរី ១០៧៨២ ៤៩ ២៤០
២៤ ខេត្តមណ្ឌលគិរី ១៤២៨៨ ២១ ៩០
២៥ បឹងទន្លេសាប ៣០០០
សរុប ១៨១ ០៣៥ ១៨៣ ១៦០៩ ១៣៤០៦
របាំជូនពរ

ប្រតិទិនឈប់សំរាក ប្រចាំឆ្នាំ ២០០៨

[កែប្រែ]
ប្រតិទិនឈប់សំរាកប្រចាំឆ្នាំ២០០៨  ព្រះរាជាណាចក្រកម្ពុជា
 ការបរិច្ឆេទ ថ្ងៃបុណ្យ
 ថ្ងៃទី០១ ខែមករា ទិវាចូលឆ្នាំសកល
 ថ្ងៃទី០៧ ខែមករា ទិវាជ័យជំនះលើ របបប្រល័យពូជសាសន៏
 ថ្ងៃទី២១ ខែកុម្ភះ ពិធីបុណ្យមាឃបូជា
 ថ្ងៃទី0៨ ខែមិនា ទិវាសិទ្ធិនារីអន្តរជាតិ
 ថ្ងៃទី១៣,១៤,១៥ ខែមេសា ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ
 ថ្ងៃទី០១ ខែឧសភា ទិវាពលកម្មអន្តរជាតិ
 ថ្ងៃទី១៣,១៤,១៥ ខែឧសភា ព្រះរាជពិធីបុណ្យចំរើន ព្រះជនព្រះបរមនាថនរោត្តមសីហមុនី
 ថ្ងៃទី១៩ ខែឧសភា ពិធីបុណ្យវិសាខបូជា
 ថ្ងៃទី២៣ ខែឧសភា ពិធីបុណ្យច្រត់ព្រះនង្គ័ល
 ថ្ងៃទី០១ ខែមិថុនា ទិវាកុមារអន្តរជាតិ
 ថ្ងៃទី១៨ ខែមិថុនា ព្រះរាជពិធីបុណ្យចំរើន ព្រះជននរោត្តមមនីនាថសីហនុ
 ថ្ងៃទី២៤ ខែកញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ
 ថ្ងៃទី២៨,២៩,៣០ ខែកញ្ញា ពិធីបុណ្យភ្ជុំបិណ្ឌ
 ថ្ងៃទី២៣ ខែតុលា ទិវាសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស
 ថ្ងៃទី២៩ ខែតុលា ព្រះរាជពិធីគ្រងរាជសម្បត្តិ ព្រះបរមនាថនរោត្តមសីហមុនី
 ថ្ងៃទី៣១ ខែតុលា ព្រះរាជពិធីបុណ្យចំរើនព្រះជន ព្រះបាទសម្តេចព្រះបាទនរោត្តមសីហនុ
 ថ្ងៃទី០៩ ខែវិច្ឆិកា ទិវាបុណ្យឯករាជ្យជាតិ
 ថ្ងៃទី១១,១២,១៣ ខែវិច្ឆិកា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ
 ថ្ងៃទី១០ ខែធ្នូ ទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិ




af:Kambodja als:Kambodscha an:Cambocha ar:كمبوديا as:কম্বোডিয়া ast:Camboya az:Kamboca bat-smg:Kambuodža be:Камбоджа be-x-old:Камбоджа bg:Камбоджа bn:কম্বোডিয়া bo:ཅིའན་ཕུ་ཀྲེ bpy:কম্বোডিয়া br:Kambodja bs:Kambodža ca:Cambodja ceb:Cambodia crh:Kamboçiya cs:Kambodža cv:Камбоджа cy:Cambodia da:Cambodja de:Kambodscha diq:Kamboçya dsb:Kambodža dv:ކެންބޯޑިއާ dz:ཀམ་བོ་ཌི་ཡ་ el:Καμπότζη en:Cambodia eo:Kamboĝo es:Camboya et:Kambodža eu:Kanputxea fa:کامبوج fi:Kambodža fr:Cambodge frp:Cambodg·e fy:Kambodja ga:An Chambóid gd:Cambuidea gl:Camboxa - កម្ពុជា gv:Yn Chamboyd ha:Kambodiya hak:Kham-phú-soi he:קמבודיה hi:कम्बोडिया hr:Kambodža hsb:Kambodźa ht:Kanbòdj hu:Kambodzsa hy:Կամբոջա ia:Cambodgia id:Kamboja ie:Cambodja ilo:Cambodia io:Kambodja is:Kambódía it:Cambogia ja:カンボジア jv:Kamboja ka:კამბოჯა kk:Кәмпучия kn:ಕಾಂಬೋಡಿಯ ko:캄보디아 ks:कम्बोदिया ku:Kembodja kw:Kamboji la:Cambosia lb:Kambodscha li:Cambodja ln:Kamboji lt:Kambodža lv:Kambodža mi:Cambodia mk:Камбоџа ml:കംബോഡിയ mr:कंबोडिया ms:Kemboja my:ကမ္ဘောဒီးယားနိုင်ငံ na:Cambodja nah:Camboya nds:Kambodscha nl:Cambodja nn:Kambodsja no:Kambodsja nov:Kambodia oc:Cambòtja os:Камбоджæ pam:Cambodia pl:Kambodża pms:Cambògia ps:کمبوډيا pt:Camboja qu:Kambuya ro:Cambodgia ru:Камбоджа sah:Камбодьа scn:Camboggia se:Kampučea sh:Kambodža simple:Cambodia sk:Kambodža sl:Kambodža sq:Kamboxhia sr:Камбоџа su:Kamboja sv:Kambodja sw:Kamboja szl:Kambodža ta:கம்போடியா te:కంబోడియా tg:Камбоҷа th:ประเทศกัมพูชา tk:Kamboçiýa tl:Kambodya tr:Kamboçya udm:Камбоджа uk:Камбоджа ur:کمبوڈیا vi:Campuchia vo:Kambocän war:Camboya wo:Kamboodi wuu:柬埔寨 yo:Kàmbódìà zh:柬埔寨 zh-classical:柬埔寨 zh-min-nan:Kampuchea zh-yue:柬埔寨

  1. យោងតាមឯកសារពីក្រសួងមហាផ្ទៃ