ឃុំកំពង់ត្រាចខាងកើត ខេត្តកំពត

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ឃុំកំពង់ត្រាចខាងកើត)
Jump to navigation Jump to search

ឃុំកំពង់ត្រាចខាងកើត. ឃុំកំពង់ត្រាចខាងកើតស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ តាមប្រកាសលេខ លេខ៤៤៣ ​ប្រ.ក របស់ក្រសួងមហាផ្ទៃ។

ឃុំកំពង់ត្រាចខាងកើត ខេត្តកំពត (Kampong Trach Khang Kaeut) ស្ថិតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត មាន ៤ភូមិ÷

លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរឡាតាំង
7060501 ភូមិកំពង់ត្រាចទី១ Kampong Trach Ti Muoy
7060502 ភូមិកោះខ្លូត Kaoh Khlout
7060503 ភូមិកោះតាចាន់ Kaoh Ta Chan
7060504 ភូមិរបងក្រាស Robang Kras

សេដ្ឋកិច្ចក្នុងស្រុកនេះពឹងផ្អែកទៅលើ វិស័យកសិកម្មរបស់ប្រជាជន ដែលមានផ្ទៃដីសរុបប្រមាណ ៣៥៣០០ហិចតា សំរាប់កសិកម្មដាំដុះ ប៉ុន្តែពានិជ្ជកម្មវិញ មានភាពក្លាំងក្លាដោយសារ មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។រហូតមកដល់ឥលូវ វិសយ័ពានិជ្ជកម្មនេះមានភាពក្លាំងក្លាដោយសារមានការស្ថាបនានូវផ្លូវថ្មីមួយ ព្រមទាំងមាន កាស៊ីណូរ ដែលនៅជាប់និងច្រកព្រំដែនប្រទេសវៀតណាមផងដែរ ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ត្រាចខាងកើតតែងតែខិតខំយ៉ាងខ្លាំងដើម្បីរកប្រាក់កម្រៃមកដើម្បីបញ្ជូនកូនរបស់ពួកគាត់ ទៅរៀន អ្នកខ្លះបានផ្លាស់ប្ដូររបរចិញ្ជឹមជីវិត ដូចជា មកប្រកបរបរលក់អុីវ៉ាន់ផ្សេងៗទៀត ប្រជាជននៅទីនោះមានជីវភាពខ្វះខាត​ធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។ ស្រុកកំពង់ត្រាចសំបូរទៅដោយធនធានជាច្រើនប្រភេទសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកលេងកំសាន្តនៅទីនោះកំពង់ត្រាច​ជា ទីប្រជុំជន​ដ៏​តូច​មួយ ប៉ុន្តែ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​។ នៅ​ទី​នោះ លោក​អ្នក​អាច​ទស្សនា​ល្អាង​ថ្មកំបោរ និង​ភ្នំ​មួយ​នៅ​ក្បែរ​នោះ​ផង​ដែរ​។ កាលពី​ដើម​ឡើយ ទី​នេះ​ធ្លាប់​ជា​ល្អាង​មួយ​យ៉ាង​ធំ​នៅ​ចំ​កណ្តាល​ភ្នំ ប៉ុន្តែ​ក្រោយ​មក​មាន​ថ្ម​មួយ​ផ្ទាំង​យ៉ាង​ធំ​បាក់​ហើយ​បិទ​កន្លែង​នោះ​បាត់ ទៅ​។ នៅក្នុង​ល្អាង​ភ្នំ​នោះ លោកអ្នក​អាច​ឃើញ​ទីសក្ការបូជា ដែល​ជា​ទី​ចាប់​អារម្មណ៍​បំផុត​។

ជាង​នេះ​ទៅ​ទៀត លោកអ្នក​អាច​ប្រទះ​ភ្នែក​ឃើញ​អណ្តូង​ទឹកតូចៗ​នៅ​ជើងភ្នំ​កំពង់ត្រាច​។ អណ្តូងទឹក​នេះ ជាទី​គោរព​សក្ការៈ​ពី​ពលរដ្ឋ​ខ្មែរ ចិន​និង​វៀតណាម​ក្នុង​មូលដ្ឋាន។ អណ្តូង​មួយ​មាន​វិជ្ជមាត្រ​ប្រហែល​ជា​៣០​ម៉ែត្រ ហើយ​លោក​អ្នក​អាច​ឃើញ​ដី​ប្រាំពីរ​ពណ៌​។ អណ្តូង​តូចៗ​មាន​ថ្ម ដែល​មាន​រាង​ដូច​សត្វ​ផ្សេងៗ​។

កាអប់រំ[កែប្រែ]

ការអប់រំពុំមានការវិវត្តន៏ខ្លាំងនេះទេ​ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ផ្លូវពិបាកក្នុងការធ្វើដំណើរ ជីវភាពមានការខ្វះខាត​ ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាត​ធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។

ការអភិវឌ្ឍន័[កែប្រែ]

ផ្លូវអន្ដរជាតិ ប្រវែងប្រមាណ ១២គីឡូម៉ែត្រ កំពុងចាប់កសាងឡើង នាចុងឆ្នាំ២០១១នេះ ចាប់ពីព្រំប្រទល់ប្រទេសវៀតណាម រហូតមកដល់ ស្រុកកំពង់ត្រាច។ ការចាប់កសាងផ្លួវនេះ មានផលប៉ៈពាល់ចំពោះ​ផ្ទះរបស់ប្រជាជន​ ប៉ុន្ដែដំណោះស្រាយជាច្រើន ត្រូវបានសំរួល ហើយការកសាងចាប់ធ្វើបន្ដ។ គំរោងកសាងជាច្រើន កំពុងតែចាប់ផ្ដើមបន្ដិចម្ដងៗនៅក្នុងសហគមន៍ ដែលជាផ្នែកមួយដែលធ្វើ ឲ្យប្រជាជនមាន ជាភាពធូរធា។ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ​។ ​មិនត្រឹមតែប៉ណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ ហើយកំពុងមានការសាងសងងាគារ រោងចក្រផ្សេង។

ផ្សារកំពង់ត្រាច[កែប្រែ]

មានតូបលក់បន្លែ និងសាច់ស្ថិតនៅខាងជើងផ្សារ ហើយតូបលក់គ្រឿងហូបចុក នំផ្សេងៗមាននៅខាងត្បូងតូបលក់បន្លែ ហើយតូបលក់ឥវ៉ាន់ របស់របរ​ ប្រើប្រាស់មាននៅខាងត្បូងបន្ដបន្ទាប់ ចំនែកតូបកាត់ដេរ ព្រមជាមួយ តូបលក់មាស មានខាងកើតផ្សារ ខាងលិចផ្សារមានលក់ចំរុះ ដូចជា លក់បន្លែ និងសាច់ គ្រឿងហូបចុក នំផ្សេងៗ លក់ឥវ៉ាន់ របស់របរប្រើប្រាស់ ព្រមជាមួយផ្លែរឈើគ្រប់មុខ។ ផ្សារកំពង់ត្រាច ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋដែលរស់នៅតាមឃុំនានា បានមកទីនោះ ដើម្បីធ្វើការលក់រឺ ទិញទំនិញជាហូរហែរ។ប៉ុន្ដែនា​រដូវបុណ្យទានមាន គឺមានប្រជាជន ដែលមកពីគ្រប់តំបន់ក្នុងខេត្តកំពតចូលមកក្នុងផ្សារ។

ទីតាំងភូមិសាស្រ្តឃុំកំពង់ត្រាច[កែប្រែ]

គំនរបាក់បែក-រស់នៅពាសពេញច្រើនទទេជុំវិញសំបកនៃអគារបំផ្ទុះនៅកណ្តាលកំពង់ត្រាច។ ដប់ពីរគីឡូម៉ែត្រភាគខាងកើតនៃខេត្តកំពតឆ្ពោះទៅកាន់ព្រំដែនវៀតណាម, ការភ័យខ្លាចនឹងឡើងថ្លៃវិញ ដែលជាកន្លែងដែលផ្ទៃផ្លូវបញ្ចប់។ គំនរបាក់បែក-រស់នៅពាសពេញច្រើនទទេជុំវិញសំបកនៃអគារបំផ្ទុះនៅកណ្តាល

រមនីយដ្ឋានឃុំកំពង់ត្រាច[កែប្រែ]

ស្ថិតនៅ​ជើងភ្នំ​ផ្នែក​ខាងត្បូង​មាន​អារាម​មួយ​ឈ្មោះថាវត្ដ​គិរី​សិលាដែល​ជាទី​ស្ថាន​សម្រាប់​ពុទ្ធបរិស័ទ​គោរព​ប្រតិ ប​ត្ដិ​តាម​គន្លង​សាសនា​ ដោយមាន​យាយជី​តាជី និង ព្រះសង្ឃ​គង់នៅ​ជាច្រើន​អង្គ​។ សម្រាប់​បងប្អូន​ជា​ពុទ្ធសាសនិក ក្រោយពី​ថ្វាយ បង្គំ​ព្រះសង្ឃ​តាម​ទំនៀមទម្លាប់​រួចរាល់ ដើរ​សំដៅ​ចូល​តាមផ្លូវ​ក្នុង​រូង​ទៅ​កណ្ដាល​ភ្នំ ពិតជា​បាន​ជួប​ទីវាល​ល្ហល្ហេវ ភ្លឺ​ស្រឡះ ពោរ ពេញ​ដោយ​ភាព​សុខដុម​គ្មាន​ពីរ ព្រោះ​កាលបើ​ ចោល​ភ្នែក​សម្លឹងមើល​ ទៅលើ​នឹង​ប្រទះឃើញ​ផ្ទៃមេឃ​គ្របដណ្ដប់​នៅ​ ជិតបង្កើយ ជា​រង្វង់​មូល​ដូច​បាតខ្ទះ ​តាម​រាងរៅ​នៃ​ចន្លោះ​ផ្ទាំង​ថ្ម​ចេញពី​បាត​ភ្នំ​ ។ នេះ​ជា​រមណីយដ្ឋាន​ប្រ​វ​ត្ដិ​សាស្ដ្រ​ពោរពេញ​ដោយ​ភាព​រំភើប​រីក រាយ​ឥត​គណនា​ដែល​មិនមាន​កន្លែង​ណា​ អាច​យកមក​ប្រៀបផ្ទឹម​បាន​។​នៅ​អម​តាម​ បណ្ដោយ​រូង​ផ្លូវ​ក្រោម​បាត​ភ្នំ​មាន​ល្អាង​ជាច្រើន ប្រកបដោយ​រូបសំណាក​​ សត្វ​ឫុ​រូបសំណាក​ឧបករណ៍ ប្រើប្រាស់​ដែល​កើត​ឡើងមក​អំពី​ សំណឹក​នៃ​ផ្ទាំង​ថ្ម​ធំៗ ​យូរលង់​ណាស់​មកហើយ ហើយ​ភ្ញៀវទេសចរ​ទាំងឡាយ​ គយ​គន់មើល​សណ្ឋាន​របស់​វា ​នឹង​អាច​កាត់​យល់បាន​តាម​ កា​រ​ផ្គូផ្គង​ពី​មគ្គុទេសក៍​ដែល​នៅ​រង់ចាំ​ជូន​ដំ ណើ​រ​ដើម្បី​ពន្យល់​តាម​អ្វី​ជាការ​ចំណាំ​ត​គ្នា​ទោះបី​គ្មាន​ឯកសារ​ណាមួយ​ យក​ធ្វើ​សំអាង​ក្ដី ។ រមណីយដ្ឋាន​មួយ​នេះ​តែងតែមាន​ភ្ញៀវ មក​ទស្សនា​ពុំ​ដាច់​មិន​ថា​រដូវប្រាំង ឫុ រដូវវស្សា​ឡើយ ហើយ​ទីតាំង​របស់ ភ្នំ​នេះ​ទៀតសោត​ជា​កន្លែង​ ដែល​ផលិតកម្ម​ភាពយន្ដ​នានា អាច​ថត​យក​ទេសភាព សោភ័ណភាព​យ៉ាង​ប្រណីតៗ​ផងដែរ ។កន្លែងទេសចរណ៏សំរាប់ភ្ញៀវមកពីគ្រប់ទិសទីចូលកំសាន្តមានដូចជា ល្អាង ចម្លាក់ និងកន្លែងគោរពបូជាយ៉ាងច្រើន។ទេសចរណ៍ គ្មាន​ទេនៅក្នុងភូមិត្រពាំងធំ ព្រោះមិនមានកន្លែងអភិវឌ្ឍន៏ដែលជាទីចាប់អារម្មណ៏។ប៉ុន្ដែមានតំបន់ទេសចរណ៏នៅក្នុងខេត្តកំពតជាច្រើនកន្លែងដូចជា ភ្នំ​បូកគោ​ ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ​បាន​កសាងឡើង​ដោយ​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូកគោ​គឺជា​កន្លែង​កម្សាន្ត​សម្រាប់​ពួក​អាណានិគម​បារាំង ដែល​ត្រូវ​ការផ្លាស់ប្តូរ​បរិយាកាស​ពី​តំបន់​វាលទំនាប​ទៅ​តំបន់​ភ្នំ​ក្បែរ​ មាត់សមុទ្រ​។​

រូបថតភ្នំកំពង់ត្រាច

មន្ដ្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ដ​កំពត [កែប្រែ]

​បាន​អត្ថាធិប្បាយ​ថា រមណីយដ្ឋាន​ប្រ​វ​ត្ដិ​សាស្ដ្រ ភ្នំកំពង់ត្រាច ឫុ ភ្នំ​បាក់​” ស្ថិតនៅក្នុង ទឹកដី​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ដោយ​បរិវេណ​ភ្នំ​នេះ​មាន​បរិមាត្រ​ប្រមាណ​ប្រហែល​៤.​គីឡូម៉ែត្រ និង កម្ពស់​ប្រ ហែល ២០០​ម៉ែត្រ ។ ភូមិសាស្ដ្រ​នៃ​តំបន់ភ្នំ​នេះ​មាន​អំណោយផល​ល្អ​សម្រាប់​ការថត​[[ខ្សែភាពយន្ដ​ ផ្សេងៗ​ជាមួយនឹង​ទេសភាព​ល្អ ប្រណីត ស្រស់ត្រកាល ពោរពេញ​ដោយ​សោភ័ណភាព​យ៉ាង​វិចិត្រ ។ នៅខាងមុខ​ផ្លូវ​ចូលទៅក្នុង​ល្អាង​ភ្នំ​នេះ​មាន​វត្ដ​មួយ​ឈ្មោះថា “​វត្ដ​គិរី​សិលា ” ដែល​យាយជី តាអាចារ្យ​និង ព្រះសង្ឃ​គង់នៅ​ជាច្រើន​អង្គ​។ តាម​សងខាង​ផ្លូវ​ក្នុង​រូងភ្នំ​ មាន​ល្អាង​ជាច្រើន​ព័ទ្ធជុំវិញ ទីវាល​មួយ​ដែល​ទទួល ​ពន្លឺព្រះអាទិត្យ​ភ្លឺ​ចិញ្ចាច​ហើយ​ពេល​ភ្ញៀវ​សម្លឹងមើល ​ទៅលើ​នឹង​ឃើញ​មេឃ​ហាក់​នៅ​កៀក​បង្កើយ​រាង​ជា រង្វង់​មូល​ដូច​បាតខ្ទះ​ដែល​ធ្វើឱ្យ​អារម្មណ៍​ស្ថិតក្នុង​ទី​ស្ថាន​មួយ​ ប្រកបដោយ​ភាពសុខដុមរមនា ។ នៅតាម​ល្អាង​និ​មួយៗ មាន​រូប​សំ ណាក​សត្វ ឫុ រូប​ប​សំណាក​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ ដែល​រូប​ទាំងនោះ​មាន​មគ្គុទេសក៍​នឹង​ពន្យល់​ណែនាំ​ឱ្យបាន​ដឹង​ជា​លំដាប់​លំ ដោយ​តាម​ការ​ប៉ិនប្រសប់​របស់​ពួកគេ​។​ មគ្គុទេសក៍​ម្នាក់​បាន​អត្ថាធិប្បាយ​ជា​ហូរហែ​ថា ចម្ងាយ​ពី​មាត់​ផ្លូវ​ចូលទៅ​កណ្ដាល​ភ្នំ ​ជា​កន្លែង​វាល​ល្វឹងល្វើយ​ដែល​គេ​ ហៅ ថា “ ក្រពះ​នាគ ” មាន​ចម្ងាយ​ប្រហែល ៣០ ម៉ែត្រ ដោយនៅ​តាមផ្លូវ​នេះ​មាន​រូបសំណាក​សត្វ​អណ្ដើក​,​រូបសំណាក​សត្វ​ឥន្ទ្រី​យ៍​. រូបសំណាក​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម និង រូប​ទូក​។ លុះដល់​ខាងក្នុង​ផ្នែក​ស្ដាំ​នៃ​ទីវាល​ល្ហល្ហេវ​នោះ​មាន​រូប​ព្រះអង្គ​ចូល​ និ​ព្វា​ន្ដ​មួយអង្គ​យ៉ាង ធំ​សម្រាប់​ភ្ញៀវ​ជា​ពុទ្ធបរិស័ទ​គោរពបូជា ។ ចំណែក​នៅតាម​រូង​ផ្សេងទៀត​មាន​រូបសំណាក​ក្បាល​អន្ទង​,​់ រូប​ត្រី​បា​ឡែ​ន​, រូប​ខ្លាត្រី​, ក្រពើ​ឆា​រ៉ា​វ៉ាន់​, ពស់​ស្រកា​ចាស់​,​ក្បាលក្រពើ​,​កំភួនជើង​លោក​មេទ័ព​,​ថ្នាក់​សម្គាល់​កម្រិត ​ទឹក​, ដំរី​លោកតា​សក្កទេវរាជ​, ស្គរ​ហ​នុ មាន និង ឋាន​តុសិត​ជាដើម​។ ឯ​ល្អាង​ខាងលិច​ទល់មុខ​នឹង​ ព្រះអង្គ​ចូល​និ​ព្វា​ន្ដ​មាន​កន្លែង​ទឹក​ស្រក់​ ជាប្រចាំ​មិន​ថា​រដូវ ប្រាំង ឫុ​វស្សា ឡើយ ដោយ​ទឹក​នោះ​ត្រជាក់​ប្រៀប​ដូច​ទឹកអម្រឹត ។

អាកាសធាតុវិញមិនសូវល្អប៉ុន្មានទេដែលធ្វើអោយប្រជាជននៅទីនោះពិបាកប្រកបរបររកស៊ីជាខ្លាំង។ អាកាសធាតុពំតៀងទាត់ក្ដៅខ្លាំង រៀងរាល់ថ្ងៃ។ធ្វើអោយប្រជាជន់លំបាកក្នុងការធ្វើស្រែចំការ។ ចំពោះអាកាសធាតុវិញគឺសីតុណ្ហភាពជាធម្មតានៅចន្លោះចាប់ពី ២២ ដល់ ៣៥ °C (៧២ ដល់៩៥ °F) និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើម រងនូវការធ្លាក់ភ្លៀងខ្លាំងបំផុត ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា និង កុម្ភៈ។ មានពីររដូវ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ តុលាបង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ ២២ °C (៧២ °F)។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ ៤០ °C (១០៤ °F)ក្នុងខែមេសា។ ខែល្អបំផុតគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។

សីតុណ្ហភាព[កែប្រែ]

សីតុណ្ហភាពជាធម្មតានៅចន្លោះចាប់ពី ២២ ដល់ ៣៥ °C (៧២ ដល់៩៥ °F) និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា ពីខែឧសភា ដល់ តុលា។ មូសុងឦសានបក់នាំរដូវប្រាំងមក ឱ្យបន្តពីខែ វិច្ឆិកា ដល់ មីនា។ ទីក្រុងនេះរងនូវការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីខែកញ្ញា ដល់ តុលា ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា នឹង កុម្ភៈ។

ទីក្រុងនេះមានពីររដូវ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ តុលាបង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ ២២ °C (៧២ °F)។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ ៤០ °C (១០៤ °F)ក្នុងខែមេសា។ ខែល្អបំផុតដើម្បីមកទស្សនាទីក្រុងនេះគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។

វិស័យសុខាភិបាល[កែប្រែ]

ចំពោះវិស័យសុខាភិបាលគឺមានការរីកចម្រើនជាខ្លាំងព្រោះគ្រូពេទ្យនៅទីនោះមានការបណ្តុំបណ្តាលវិជ្ជាជីវះដូចនេះធ្វើមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដើម្បីព្យាបាលជំងឺ។ទោះបីនៅទីនោះមានមន្ទីរពេទ្យតែមួយក៏ដោយ។ប៉ុន្តែមានពេទ្យឯកជនចំនួនច្រើន។

[[ឃុំកំពង់ត្រាច]]មានភូមិដូចជា