Jump to content

ឃុំត្រពាំងសាលាខាងលិច(ស្រុកបន្ទាយមាស)

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ឃុំត្រពាំងសាលាខាងលិច)
ដំណាំចេកភូមិគាថាវង្សក្រោម

ឃុំត្រពាំងសាលាខាងលិច

[កែប្រែ]

ឃុំត្រពាំងសាលាខាងលិច(ស្រុកបន្ទាយមាស) (អង់គ្លេស: Trapeang Sala Khang Lech Commune) ស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត មាន ភូមិ÷

ឃុំត្រពាំងសាលាខាងលិច(ស្រុកបន្ទាយមាស)
លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរអង់គ្លេស
០៧០២១១០១ ភូមិត្រពាំងក្ដុល Trapeang Kdol Village
០៧០២១១០២ ភូមិគាថាវង្សក្រោម Keatha Vong Kraom Village
០៧០២១១០៣ ភូមិគាថាវង្សលើ Keatha Vong Leu Village
០៧០២១១០៤ ភូមិសំព័រ Sampoar Village
០៧០២១១០៥ ភូមិព្រៃស្រឡៅ Prey Sralau Village
  • យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ

ព្រំប្រទល់នៃឃុំត្រពាំងសាលាខាងលិច(ស្រុកបន្ទាយមាស)

ឃុំត្រពាំងសាលាខាងលិច(ស្រុកបន្ទាយមាស) ទិស
ខាងកើត (E) ខាងត្បូង (S) ខាងលិច (W) ខាងជើង (N)
ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ឃុំសំរោងក្រោម ឃុំសំរោងលើ ​ស្រុកបន្ទាយមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ឃុំសំរោងលើ ស្រុកបន្ទាយមាស


ឃុំត្រពាំងសាលាខាងលិច គឺជាឃុំមួយដែលមានចំងាយ៦០គីឡូម៉ែត​ ពីទីរួមខេត្តកំពត​ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ហើយបច្ចុប្បន្ននេះឃើញថា ឃុំនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនក្នុងឃុំត្រពាំងសាលាខាងលិច ក៏ដូចប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ចំពោះប្រជាជននៅក្នុងឃុំ ការរស់នៅរបស់ពួកគេគឺចុះសម្រុងគ្នាយ៉ាងល្អ ពិភូមិមួយទៅភូមិមួយ ពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយ ហើយឃុំនេះរួមមានភូមិចំនួន៥ភូមិគឺ * ១​ ភូមិ ត្រពាំងក្ដុល * ២ ភូមិ គាថាវង្សលើ * ៣ ភូមិ គាថាវង្សក្រោម * ៤ ភូមិ ព្រៃស្រឡៅ * ៥ ភូមិ សំព័រ​​ស្រុកបន្ទាយមាស គឺជាស្រុកមួយ នៅខេត្តកំពត ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពត​ដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាម​កូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ​ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស​។

ទិដ្ឋភាពតាមបណ្តោយផ្លូវស្រុកបន្ទាយមាស។

ស្រុកបន្ទាយមាសថ្វីបើ​ជាស្រុកតូចមែនពិត តែមើលទៅហាក់ដូចជាស្រុកសាមញ្ញបន្តិច​ប៉ុន្តែស្រុកនេះក៏ជាស្រុកអភិវឌ្ឍផងដែរ ជាក់ស្ដែងក៏មានរោងចក្រដែលដំណើរការ រួចមកហើយ សព្វថ្ងៃនេះគឺរោងចក្រផលិតស៊ីម៉ង់​ខេស៊ីមែន (Kcement)ហៅកាត់ថា KC ហើយក៏មានរោងចក្រកំពុងសាងសង់បន្តបន្ទាប់ផងដែរ។ {{Infobox settlement

រមណីយដ្ឋាន

[កែប្រែ]

ប្រាសាទ

[កែប្រែ]

ភ្នំ

[កែប្រែ]

បំណែងចែករដ្ឋបាល

[កែប្រែ]

ស្រុកបន្ទាយមាសរួមមាន ១៥ ឃុំ

  1. ត្នោតចុងស្រង់
  2. ត្រពាំងសាលាខាងកើត
  3. ត្រពាំងសាលាខាងលិច
  4. ទូកមាសខាងកើត
  5. ទូកមាសខាងលិច
  6. បន្ទាយមាសខាងកើត
  7. បន្ទាយមាសខាងលិច
  8. ព្រៃទន្លេ​
  9. វត្តអង្គខាងជើង
  10. វត្តអង្គខាងត្បូង
  11. សំរោងក្រោម
  12. សំរោងលើ
  13. ស្ដេចគង់ខាងជើង
  14. ស្តេចគង់ខាងត្បូង
  15. ស្តេចគង់ខាងលិច

មនុស្សល្បីឈ្មោះដែលមានកំណើតក្នុងស្រុកនេះ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
ស្ពានចាស់ស្រុកទូកមាស

ប្រវត្តិសាស្រ្តស្រុកបន្ទាយមាស

[កែប្រែ]

ប្រវត្តិសាស្រ្តស្រុកបន្ទាយមាស ​​ ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧​ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។​ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបាន​​មើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី​ ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត​ ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី​ ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស​។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។