ក្រុងកំពត
កំពត | |
---|---|
ក្រុង | |
រង្វង់មូលធុរេននៅក្រុងកំពត | |
ក្រុងកំពតស្ថិតនៅភាគខាងត្បូងខេត្ត | |
កូអរដោនេ: 10°59′N 104°16′E / 10.983°N 104.267°ECoordinates: 10°59′N 104°16′E / 10.983°N 104.267°E | |
ប្រទេស | កម្ពុជា |
ខេត្ត | ខេត្តកំពត |
បង្កើត | ៣០ តុលា ២០០៨ |
រដ្ឋាភិបាល | |
• ប្រភេទ | រដ្ឋាភិបាល |
• អភិបាល | ម៉ៅ ធនិន |
ផ្ទៃក្រឡា | |
• សរុប | ៥.៤ គម2 (២.១ ម៉ាយ ការ) |
រយៈកំពស់ | ១ m (៣ ft) |
ប្រជាជន (២០១៧) | |
• សរុប | ៤០០០០ |
• សន្ទភាព | ៧៤០០/km2 (១៩០០០/sq mi) |
ល្វែងម៉ោង | កម្ពុជា (ម.ស.ស.+7) |
គេហទំព័រ | https://kampot.city/km |
អត្ថបទនេះនិយាយអំពី ក្រុងកំពត ចំណែកខេត្តកំពត សូមចុច នៅទីនេះ
ក្រុងកំពត គឺជាទីរួមរដ្ឋបាលនៃខេត្តកំពត ត្រូវបានប្តូរឈ្មោះពី ស្រុកកំពង់បាយ តាមអនុក្រឹត្យលេខ ២២១ អនក្រ.បក នៅខែតុលា ២០០៨ មានផ្ទៃដីចំនួន៥៤០០ហិចតា។ ក្រុងនេះស្ថិតនៅតាមដងព្រែកទឹកឈូ និងមានចម្ងាយ ៥ គ.មពីឈូងសមុទ្រថៃ។
នៅទីនោះមានកន្លែងកំសាន្តច្រើនណាស់
ដូចជា ការទស្សនាអាគារចាស់ៗ រមណីដ្ខាន ដូចជាភ្នំបូកគោ រមណីយទឹកឈូ វារីអគ្គីសនីភ្នំកំចាយ ឆ្នេរព្រៃក្រុងកំពត និងកន្លែងដែលមានទឹកធ្លាក់ជាច្រើនក្នុងក្រុងកំពត។
សាលាខេត្តកំពតបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរដើម្បី ជាប្រយោជន៏ដល់ប្រជាជនដែលរស់នៅ ក្នុងក្រុងកំពតមានការងារធ្វើច្រើន និងមានជីវភាពធូរធារស្របតាមយុត្តិសាស្រ្ត របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។
ម៉្យាងទៀតកំពតក៏ជា ក្រុងមួយដែលមានសក្កានុពលផ្នែកសេដ្ឋកិច្ចផងដែរ ព្រោះវាជាក្រុងដែលស្ថិតនៅជិតសមុទ្រ ដូច្នេះទើបក្រុងនេះមានប្រជាជនកុះករដោយសារភាពងាយស្រួលក្នុងការរស់
នៅ និងការប្រកបរបរចិញ្ចឹមជីវិតមានដូចជា នេសាទត្រី ធ្វើស្រែចំការ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំបន្លែ កម្មករសំណង់ ធ្វើឡួរ ធ្វើការរដ្ឋ និងមានការងារច្រើនផ្សេងពីនេះថែមទៀត។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត មានក្តីរីករាយ ព្រោះទំនប់វារីអគ្គីសនី ដែលនៅលើភ្នំកំចាយ បានបើកដំនើរការទំនប់វារីអគ្គីសនីនេះ និង
អាចជូយសន្សំថវិការរបស់ប្រជាជនបានមួយចំណែកផងដែរ ដោយវាមានតំលៃថោកជាងមុនបន្តិច។ នៅថ្ងៃអនាគតទំនប់នេះ នឹងក្លាយជាកន្លែងទេសចរណ៍ ដែលមានសម្រស់ស្រស់ស្អាត ហើយជាទំនប់ទឹកដ៏ធំដែលស្ថិតនៅ កណ្ដាលជន្លោងភ្នំ ដែលអាចនឹងទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានរហូតដល់រាប់រយនាក់ឬ
ច្រើនជាងនេះ ពីព្រោះទំនប់នេះមានសម្រស់ស្រស់ត្រកាល ដោយសារព្រៃព្រឹក្សាអ្នកតាវល្លឹកពណ៌ខៀវស្រងាត់ បើនិយាយពីកម្ពស់វិញ គឺវាមានលក្ខណខ្ពស់ធំត្រដាតផុតកន្ទុយភ្នែក គឺ ១០០ ម ពីផ្ទៃក្រោមទៅផ្ទៃលើ ហើយទទឹងវិញមានប្រវែងរាប់រយម៉ែត បើសិនមើលឡើងទៅគួរអោយរន្ធត់ ហើយមិនត្រឹមតែប៉ុណ្តោះនៅមានទិដ្ឋភាពជាច្រើនទៀតដូចជាៈ ការថតរូបអំពីទំនប់ ការរូងភ្នំ ការថតហ្វូងសត្វ ការទេសភាពភ្នំព្រៃព្រឹក្សាអ្នកតាវល្លឹ ហើយនិងការស្ទូងត្រីលេងកំសាន្តជាដើម។
បើសិនជាអ្នកចុះមកក្រោមប្រហែល ១ គមមានកន្លែងមួយ ដែលគេអោយឈ្មោះថា រមណីយដ្ឋានទឹកឈូ នៅមិនឆ្ងាយប៉ុន្មានពីទំនប់វារីអគ្គីសនី ហើយមនុស្សដែលរស់តំបន់នោះភាគច្រើនជាអ្នកធ្វើចំការ លក់ម្ហូបអាហារក្នុងរមណីយដ្ឋាន និងអាចកាប់ឈើនៅលើភ្នំ នាំអោយប្រជាជននៅមានជីវភាពធូធារគួរសម។
ប្រវត្តិសាស្រ្ត
[កែប្រែ]ក្រោមអំណាចនៃសហភាពឥណ្ឌូចិន កំពតបានក្លាយជាមជ្ឈមណ្ឌលរដ្ឋបាលតំបន់ និងកំពង់ផែពាណិជ្ជកម្មធំមួយនៅសតវត្សទី ១៩ នៅពេលដែលកម្ពុជា បាត់បង់ការគ្រប់គ្រងអំណាចនៅតាមតំបន់ដីសណ្ដទន្លេមេគង្គ ឬខ្មែរក្រោម ហើយកូសាំងសីុនបានបិទកំពង់ផែព្រៃនគរ មិនអោយនាវាគ្រប់ប្រភេទចូលចត។ មណ្ឌលរ៉េសីុដង់នៅកំពត ចែកជា ៣ អារ៉ងឌីម៉ង់គឺ កំពត កំពង់សោម និងគងពិសី។
តាមជំរឿនរបស់បារាំងនៅឆ្នាំ ១៨៨៩ បានបង្ហាញថាក្រុងកំពត មានជនជាតិខ្មែររស់នៅប្រមូលនៅតាមដងព្រែកកំពត ហើយជនជាតិចិនភាគច្រើនរស់នៅខាងឆ្វេងដងព្រែកធំ ហើយគេសង្កេតឃើញនៅក្បែរនោះ មានជនជាតិវៀតណាមរស់នៅក្នុងភូមិមួយហៅថា ទៀនថាញ់ និងនៅលើកោះត្រើយកោះ។ ជនជាតិម៉ាលេមួយចំនួនក៏រស់នៅលើកោះនោះដែរ។
រដ្ឋបាលក្រុង
[កែប្រែ]ក្រុងកំពត (អង់គ្លេស: Kampot Municipality) ស្ថិតនៅ ខេត្តកំពត មាន ០៥សង្កាត់ និង ១៥ភូមិ៖
ក្រុងកំពត | |||
---|---|---|---|
លេខកូដសង្កាត់ | ឈ្មោះសង្កាត់ជាអក្សរខ្មែរ | ឈ្មោះសង្កាត់ជាអក្សរឡាតាំង | ចំនួនសង្កាត់ |
០៧០៨០១ | សង្កាត់កំពង់កណ្ដាល | Sangkat Kampong Kandal | ២ |
០៧០៨០២ | សង្កាត់ក្រាំងអំពិល | Sangkat Krang Ampil | ២ |
០៧០៨០៣ | សង្កាត់កំពង់បាយ | Sangkat Kampong Bay | ២ |
០៧០៨០៤ | សង្កាត់អណ្ដូងខ្មែរ | Sangkat Andoung Khmer | ៥ |
០៧០៨០៥ | សង្កាត់ត្រើយកោះ | Sangkat Traeuy Kaoh | ៤ |
ចំនួនសង្កាត់សរុប | ១៥ |
ព្រំប្រទល់នៃក្រុងកំពត
ក្រុងកំពត | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
- យោងតាម អនុក្រឹត្យលេខ ២២១ អនក្រ.បក
ឯកសាររដ្ឋបាលក្រុងចាស់
[កែប្រែ]ក្រុងកំពត ត្រូវបានចែកជា ៥ សង្កាត់ និង ១៥ ភូមិ៖
សង្កាត់ | ភូមិ |
---|---|
កំពង់កណ្តាល | ២: សុវណ្ណសាគរ និង១ឧសភា |
ក្រាំងអំពិល | ២: ក្រាំង និងស្វាយធំ |
កំពង់បាយ | ២: កំពង់បាយខាងជើង និងកំពង់បាយខាងត្បូង |
អណ្ដូងខ្មែរ | ៥: ទ្វីខាងជើង ទ្វីខាងត្បូង អូតូច អណ្ដូងខ្មែរ និងតាជិប |
ត្រើយកោះ | ៤: ដូនតោក តាអង្គ បឹងតាព្រាម និងស្រែ |
ទេសចរណ៍
[កែប្រែ]- ឧទ្យានជាតិព្រះមុនីវង្សបូកគោ (ភ្នំបូកគោ)៖ មានចម្ងាយប្រមាណ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពតឆ្ពោះទៅភាគខាងលិច។ នៅលើកំពូលភ្នំមានកាស៊ីណូមួយកសាងឡើងក្នុងជំនាន់អាណានិគមបារាំង សម្រាប់ពួកគេមកកំសាន្តលេងនៅគ្រប់រដូវ។ ក្រៅពីនោះនៅមានទីវត្តអារាមដែលមានឈ្មោះថា វត្តសំពៅប្រាំ យកតាមលំនាំរូបផ្ទាំងថ្មនៅទីនោះមានរាងដូចសំពៅចំនួនប្រាំ។ នៅទីនោះគេក៏អាចគយគន់នូវទស្សនីយភាពធម្មជាតិ ដែលស្ទើរតែមិនអាចដកចិត្តបាននោះគឺ ជ្រលងជ្រោះសែនជ្រៅ ប្រកបដោយព្រៃឈើខៀវស្រងាត់មានពពកបាំងតិចៗផង។ ក្រៅពីការទស្សនាសំនង់អគារប្រវត្តិសាស្ត្ររួចហើយ ទេសចរអាចទៅកំសាន្តជាមួយនឹងធម្មជាតិវិញម្ដងគឺ ទឹកជ្រោះដ៏សែនត្រជាក់៣ថ្នាក់ និងតំបន់ពពកវិល ដែលមានអាកាសធាតុត្រជាក់ខួបប្រាំងខួបវស្សាមានពពកផាត់ទៅផាត់មក។ កាលពីមុន បូកគោជាទីកន្លែងសំរាប់សំរាកលំហែកាយរបស់ពួកអាណានិគមបារាំងក្នុងការផ្លាស់ប្តូរធាតុអាកាសនៃតំបន់វាលរាបទីតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលាព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូចជាមានផ្ទាំងថ្មដាធំៗជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះនៅកណ្តាលវាល ខ្លះទៀតមើលទៅមានរាងដូចជារូបសត្វផ្សេងៗ ឬ ជារាងសំពៅ...។ បើយើងឡើងមើលពីកំពូលភ្នំបូកគោ គេអាចមើលឃើញនូវទិដ្ឋភាពអស្ចារ្យជាច្រើនដូចជា ផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃនិង រុក្ខជាតិពណ៌ខៀវស្រងាត់។ បើនិយាយពីភ្ញៀវទេសចរដែលមកទស្សនាកំសាន្តនៅទីនេះ គឺមកពីជុំវិញពិភពលោកទាំងអស់។ នៅតាមផ្លូវឡើងទៅកាន់កំពូលភ្នំបូកគោគឺ ផ្លូវមានលក្ខណៈស្រស់ស្អាត មានរុក្ខជាតិពណ៌បៃតងស្រស់បំព្រង់រហូតដល់កំពូលភ្នំតែម្ដង មិនតែប៉ុណ្តោះ នៅពេលធ្វើដំណើរឡើងទៅកាន់កំពូលភ្នំនោះយើងអាចឃើញ ហ្វូងបក្សាបក្សី សត្វស្វា ហើយនឺងសត្វព្រៃផ្សេងៗទៀត។ ពេលទៅដល់កំពូលភ្នំយើងនិង ឃើញកាស៊ីនូមួយដែលមានអាយុច្រើនឆ្នាំប៉ុន្តែវានៅមានសភាពរឹងមាំដដែល ហើយយើងអាចស្រូយយកខ្យល់ដ៏បរិសុទ្ធនៅភ្នំកំពូលភ្នំនោះ។ យើងអាចថតរូបភាពជាច្រើនដូចជាៈ ផ្ទៃសមុទ្រ កាស៊ីណូដែលមានអាយុកាលរយឆ្នាំ សណ្ឋាគារដែលមានស្រស់ស្អាត និងទេសភាពរុក្ខស្រស់ស្អាតជាច្រើ់នទៀតដែលមាននៅលើនោះ។
- រមណីយដ្ឋានទឹកឈូ៖ ជារមណីយដ្ឋានធម្មជាតិមួយដែលមានចម្ងាយ៨គីឡូម៉ែត្រ ពីទីរួមខេត្ត។តំបន់នេះមានទឹកធ្លាក់តាមជ្រលងភ្នំកំចាយរហូតដល់ទីរួមខេត្តកំពត ដែលជាប្រភពទឹកសាបយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជុំវិញទីរួមខេត្ត។ ទឹកធ្លាក់ថ្លាឈ្វេងមើលឃើញបាតហូររេញៗ ពេលខ្លះហូរខ្លាំងកាត់ផ្ទាំងថ្មដាធំៗបែកផ្កាត្រែងគេអាចធ្វើដំណើរឆ្លងកាត់ផ្ទៃទឹកបានតាមរយៈស្ពានយោលមួយខ្សែ ដែលសន្ធឹងខ្លួនរង់ចាំទទួលទេសចរ។ ក្រៅពីការងូតទឹកកំសាន្ត គេក៏អាចគយគន់នូវទេសភាពចម្ការដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋ នៅអមសងខាងទឹកធ្លាក់នោះផងដែរ ជាពិសេស ចម្ការធូរេនដ៏ល្បីល្បាញរបស់ខេត្តនេះ។ មិនឆ្ងាយពីទីនេះប៉ុន្មាន សួនសត្វ និង សួនដំណាំទឹកឈូបានកំពុងអន្ទងអារម្មណ៍អ្នកទស្សនាឱ្យឈានជើងចេញមិនរួច ក្រោយពីត្រលប់ពីកំសាន្តនៅទឹកធ្លាក់ហើយនោះ។ គេតែងឈៀងចូលទៅមើលសត្វប្លែកៗ ច្រើនប្រភេទរួមទាំងទទួលអារម្មណ៍ស្រស់ថ្លាជាមួយចម្ការដំណាំផ្លែឈើ មានដូចជា ធូរេន សាវម៉ាវ មង្ឃុត ជាដើម។
កសិកម្ម
[កែប្រែ]ស្រូវគឺជាទិន្នផលកសិកម្មចម្បងសម្រាប់ក្រុងកំពត។ ដីរាប់រយហិនតាត្រូវបានរក្សាទុកសម្រាប់ដាំស្រូវដោយមានទិន្នផលជាមធ្យមខ្ពស់ចំនួនច្រើនតោនក្នុងមួយហិចតានៅរដូវវស្សា ។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងក្រុងកំពតផងដែរ ។ ជាពិសេសទុរេន ដំណាំម្រេច ស្វាយ ដូង ហើយនឹងដំណាំហូបផ្លែជាច្រើនទៀតផងដែរ។ ម្រេចក្រុងកំពត ទទួលបានការគាំទ្រច្រើនផងដែរ ពីសំណាក់មនុស្សជាច្រើនជុំវិញប្រទេស និងពិភពលោក។ បច្ចុប្បន្ននេះ ម្រេចខ្មៅ ក្រុងកំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចំការម្រេចនៅក្រុងកំពត ផ្តល់ទិន្នផលរហូតដល់បានច្រើន តោនក្នុងមួយហិតា។ បន្លែត្រូវបានដាំនៅលើផ្ទៃដីប្រហែល ច្រើនហិចតាផងដែល ហើយផ្គត់ផ្គង់ដល់រាជាធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចក្រុងផងដែរ។ ក្រុងកំពតនាពេលបច្ចុប្បន្ននេះក៍មានការចិញ្ចឹមសត្វ មាន់ ទា គោ ក្របី សេះ ហើយនិងការចិញឹមត្រីជាលក្ខណៈគ្រួសារទៀតផង ។ ទុរេនក្រុងកំពតត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនក្រុងកំពត ក៏ប្រសព្វណាស់ដែរក្នុងការចិញ្ចឹមសត្វសំរាប់បម្រើវិស័យកសិកម្ម និងសំរាប់លក់ផលិតផលនៅលើទីផ្សារផងដែរ។ ទុរេនគឺជាផ្លែឈើហូបផ្លែដែលមានរស់ជាតិឆ្ងាញ់ពិសា តំលៃថ្លៃជាងផ្លែផ្សេងៗទៀតនៅក្នុងក្រុងកំពត ហើយវាមានច្រើនជាងគេគឺនៅតំបន់ទឹកឈូ។
មើលផងដែរ
[កែប្រែ]
|
|