Jump to content

ស្រុកបន្ទាយមាស

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ស្រុក បន្ទាយមាស)
Banteay Meas
ស្រុកបន្ទាយមាស
District (srok)
ស្រុកបន្ទាយមាស is located in កម្ពុជា<div style="position: absolute; z-index: 2; top: Expression error: Missing operand for *.%; left: -1793%; height: 0; width: 0; margin: 0; padding: 0;">
Banteay Meas
Location in Cambodia
Country Cambodia
ProvinceKampot
Communes15
Villages88
ប្រជាជន (1998)[]
 • សរុប៨១,៥៤២
ល្វែងម៉ោង+7
Geocode0702
ស្ពានចាស់ស្រុកទូកមាស

ស្រុកបន្ទាយមាសគឺជាស្រុកមួយស្ថិតនៅខេត្តកំពតស្រុកបន្ទាយមាសខេត្តកំពត[]ដែលមានឈ្មោះដើមថា ស្រុកទូកមាស តែដោយនៅដើមសតវត្សទី១៧ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។​ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបាន​​មើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែ​អ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់ តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ

ទិដ្ឋភាពតាមបណ្តោយផ្លូវស្រុកបន្ទាយមាស។

ស្រុកបន្ទាយមាសថ្វីបើ​ជាស្រុកតូចមែនពិត តែមើលទៅហាក់ដូចជាស្រុកសាមញ្ញបន្តិច​ប៉ុន្តែស្រុកនេះក៏ជាស្រុកអភិវឌ្ឍផងដែរ ជាក់ស្ដែងក៏មានរោងចក្រដែលដំណើរការ រួចមកហើយ សព្វថ្ងៃនេះគឺរោងចក្រផលិតស៊ីម៉ង់​ខេស៊ីមែន (Kcement)ហៅកាត់ថា KC ហើយក៏មានរោងចក្រកំពុងសាងសង់បន្តបន្ទាប់ផងដែរ​។[] ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧​ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។​ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបាន​​មើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី​ ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត​ ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី​ ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស​។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។

ទេសភាពមើលមកពីខាងលើ ស្រុកបន្ទាយមេាន

រដ្ឋបាលស្រុកបន្ទាយមាស

[កែប្រែ]

Coordinates: 8°41′35″N 106°36′34″E / 8.69306°N 106.60944°E / 8.69306; 106.60944

ស្រុកបន្ទាយមាស is located in កម្ពុជា
ស្រុកបន្ទាយមាស
ប្លង់នៃស្រុកបន្ទាយមាស


ស្រុកបន្ទាយមាស (អង់គ្លេស: Banteay Meas District) ស្ថិតនៅ ខេត្តកំពត ដែលមានរដ្ឋបាល ១៥ឃុំ និង ៨៨ភូមិ

ស្រុកបន្ទាយមាស
លេខកូដឃុំ ឈ្មោះឃុំជាអក្សរខ្មែរ ឈ្មោះឃុំជាអក្សរអង់គ្លេស ចំនួនភូមិ
៧០២០១ ឃុំបន្ទាយមាសខាងកើត Banteay Meas Khang Kaeut Commune
៧០២០២ ឃុំបន្ទាយមាសខាងលិច Banteay Meas Khang lech Commune
៧០២០៣ ឃុំព្រៃទន្លេ Prey Tonle Commune
៧០២០៤ ឃុំសំរោងក្រោម Samraong Kraom Commune
៧០២០៥ ឃុំសំរោងលើ Samraong Leu Commune
៧០២០៦ ឃុំស្ដេចគង់ខាងជើង Sdach Kong Khang Cheung Commune
៧០២០៧ ឃុំស្ដេចគង់ខាងលិច Sdach Kong Khang lech Commune
៧០២០៨ ឃុំស្ដេចគង់ខាងត្បូង Sdach Kong Khang Tboung Commune
៧០២០៩ ឃុំត្នោតចុងស្រង់ Tnoat Chong Srang Commune
៧០២១០ ឃុំត្រពាំងសាលាខាងកើត Trapeang Sala Khang Kaeut Commune
៧០២១១ ឃុំត្រពាំងសាលាខាងលិច Trapeang Sala Khang Lech Commune
៧០២១២ ឃុំទូកមាសខាងកើត Tuk Meas Khang Kaeut Commune
៧០២១៣ ឃុំទូកមាសខាងលិច Tuk Meas Khang Lech Commune
៧០២១៤ ឃុំវត្ដអង្គខាងជើង Voat Angk Khang Cheung Commune
៧០២១៥ ឃុំវត្ដអង្គខាងត្បូង Voat Angk Khang Tboung Commune
ចំនួនភូមិសរុប ៨៨
  • យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ

រដ្ឋបាលស្រុកចាស់

[កែប្រែ]

ស្រុកបន្ទាយមាសរួមមាន ១៥ ឃុំ ៖

  1. ត្នោតចុងស្រង់
  2. ត្រពាំងសាលាខាងកើត
  3. ត្រពាំងសាលាខាងលិច
  4. ទូកមាសខាងកើត
  5. ទូកមាសខាងលិច
  6. បន្ទាយមាសខាងកើត
  7. បន្ទាយមាសខាងលិច
  8. ព្រៃទន្លេ​
  9. វត្តអង្គខាងជើង
  10. វត្តអង្គខាងត្បូង
  11. សំរោងក្រោម
  12. សំរោងលើ
  13. ស្ដេចគង់ខាងជើង
  14. ស្តេចគង់ខាងត្បូង
  15. ស្តេចគង់ខាងលិច

ប្រវត្តិសាស្រ្តស្រុកបន្ទាយមាស

[កែប្រែ]

តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី​ ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត​ ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី​ ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស​។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។

វិទ្យាល័យ

[កែប្រែ]
  1. វិទ្យាល័យទូកមាស
  2. វិទ្យាល័យហ៊ុនសែនបរិវាស
  3. វិទ្យាល័យកន្សោមអក

សេដ្ឋកិច្ច

[កែប្រែ]

សេដ្ឋកិច្ចស្រុកបន្ទាយមាសប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺមានផ្លូវស្អាត មានអគ្គីសនីប្រើប្រាស់គ្រប់ទីកន្លែង និង ទឹកស្អាត ប្រើគ្រប់គ្រាន់ មានប្រជាជនប្រកបមុខរបស កសិកម្មសម័យទំនើបដោយប្រើបច្ចេកវិទ្យា។ ប្រជាជនដែលនៅតំបន់ដាច់ស្រយាល

មិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ ​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ប៉ុន្តែពួកគាត់បានបញ្ជូន

កូនៗរបស់ពួកគាត់អោយទៅរៀនបានត្រឺមត្រូវហើយមានការបន្ត​នៅសាកលវិទ្យាល័យផ្សេងៗទៀតផង។

វប្បធម៌

[កែប្រែ]

ស្រុកបន្ទាយមាសច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ

បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )

អាសកាសធាតុ

[កែប្រែ]

អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។ហើយនៅពេលបច្ចុប្បន្នបញ្ហាអាកាសធាតុនៅក្នុង​ស្រុកនេះមានលក្ខណះមិនអំណោយផលទេព្រោះក្នុងអំឡុងពេលបច្ចុប្បន្នអាកាសធាតុប្រែប្រួលភ្លៀងធ្លាក់មិនគ្រប់គ្រាន់

ជួនភ្លៀងជួនអត់។ បើជំពោះខែវស្សាវិញពេលភ្លៀងខ្លាំអស្រុកនេះប្រឈមនិងបញ្ហាទឺកជំនន់ជារៀងរាល់ឆ្នាំ ។

ការអប់រំ

[កែប្រែ]

នៅភូមិតាអៀកពុំសូវមានការអប់រំប៉ុន្មានទេ ព្រោះគ្រួសារខ្លះមានជីវភាពខ្វះខាត់ពុំសូវបានអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៨ ទី៩ប៉ុនោះ។​ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់បានទៅរៀន និងគេនៅឯវិទ្យាល័យរីខ្លះទៀតក៏៏បន្តនៅ

កលកវិទ្យាល័យដ៏៏ទៃផ្សេងៗទៀតផងដែរ។

ទេសចរណ៍

[កែប្រែ]

គ្មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍សំរាប់ដើរទស្សនាកំសាន្តនោះទេ។

ស្រុក​បន្ទាយមាស​មាន​ភ្នំ​ចំនួន​១១គឺ

  1. ​ភ្នំ​ល្ងៀង
  2. ​ភ្នំ​ស្ដេច​គង់
  3. ​ភ្នំ​រំពើន
  4. ​ភ្នំ​កន្លង់
  5. ភ្នំ​ទទុង​ទូក​មាស
  6. ​ភ្នំ​ទូក​មាស
  7. ​ភ្នំ​ច្រក​សៀម
  8. ​ភ្នំ​តូច
  9. ​ភ្នំ​កូន​សត្វ
  10. ភ្នំ​ច្រ​លួ​ញ
  11. ​ភ្នំ​ខ្លុង

ការអភិវឌ្ឍន៏

[កែប្រែ]

ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ប្រព័ន្ធធារាសាស្រ្ត សំណង់អាគារ រោងចក្រ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ​។

មិនត្រឹមតែប៉ណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ។



ឯកសារយោង

[កែប្រែ]
  1. General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February 2000. pp. 214–215. 
  2. ខេត្តកំពត
  3. "តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2017-03-22. {{cite web}}: zero width space character in |title= at position 18 (help)

មើលផងដែរ

[កែប្រែ]