ក្រុងតាខ្មៅ
ក្រុងតាខ្មៅ | |
---|---|
ក្រុងតាខ្មៅ | |
ទិដ្ឋភាពក្រុងតាខ្មៅពីលើអាកាស | |
កូអរដោនេ: 11°21′45″N 105°0′18″E / 11.36250°N 105.00500°E | |
ប្រទេស | កម្ពុជា |
ខេត្ត | កណ្ដាល |
រដ្ឋាភិបាល | |
• ប្រភេទ | រដ្ឋបាលក្រុង |
រយៈកំពស់ | ១៥.២៥ m (១៦ ft) |
ប្រជាជន (២០១២)[១] | |
• សរុប | នាក់ |
នាក់ | |
ល្វែងម៉ោង | +៧ |
ភូមិក្រម | ០៨ |
ក្រុងតាខ្មៅ ខេត្តកណ្ដាល |
តាខ្មៅ គឺជាទីរួមខេត្តកណ្ដាលនៅកម្ពុជាភាគកណ្ដាល។ ក្រុងនេះមានចម្ងាយប្រហែល ១១ គម. ភាគខាងត្បូងនៃភ្នំពេញ (ដែលមានព្រំដែនផ្ទាល់ជាប់នឹងភ្នំពេញ)។ ក្រុងតាខ្មៅ មានព្រំប្រទល់រដ្ឋបាលខាងលិចជាប់ខណ្ឌដង្កោ នៃរាជធានីភ្នំពេញ ខាងកើតជាប់ទន្លេបាសាក់ ខាងជើងជាប់ខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ខាងត្បូងជាប់ស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង។ ក្រុងនេះត្រូវបានបែងចែកទៅជា ៦ សង្កាត់ និង ២០ ភូមិ។[២]
ប្រហែល ៦០% នៃពលរដ្ឋក្រុងតាខ្មៅធ្វើដំណើរទៅធ្វើការងារនៅភ្នំពេញ។
និរុត្តិសាស្ត្រ
[កែប្រែ]ឈ្មោះ
[កែប្រែ]ក្រុងនេះកាលពីសម័យមុនគឺស្ថិតនៅក្នុងរដ្ឋបាលថ្នាក់ខេត្តដែលគេហៅថា ខេត្តតាខ្មៅ លុះដល់ចំណេរកាលតមកគេក៏បានដាក់ក្នុងរដ្ឋបាល ស្រុកវិញ មកទល់បច្ចុប្បន្នគឺស្ថិតនៅក្នុងថ្នាក់ក្រុងស្មើស្រុក ដែលជាក្រុងមួយស្ថិតនៅទីរួមខេត្តកណ្ដាល តាខ្មៅ យកតាមមេទ័ពម្នាក់របស់ខ្មែរ ដែលលោកមានសក្ដិស្មើពញា និងមានឈ្មោះថា ខ្មៅ ហៅផ្សំគ្នាថា ពញាខ្មៅ លុះដល់លោកចែកឋានទៅអ្នកស្រុកក៏តែងតាំងហៅលោក ថាតាខ្មៅៗអញ្ជឹងមកទើបឈ្មោះក្រុងនេះត្រូវគេហៅថា តាខ្មៅដូច្នេះ។
ប្រវត្តិសាស្ត្រ
[កែប្រែ]ផ្នែកនេះត្រូវការសរសេរបន្ថែម
រដ្ឋបាល
[កែប្រែ]ក្រុងតាខ្មៅ (អង់គ្លេស: Ta Khmau Municipality) ស្ថិតនៅ ខេត្តកណ្ដាល មាន ១០សង្កាត់ និង ៥៩ភូមិ÷
ក្រុងតាខ្មៅ | |||
---|---|---|---|
លេខកូដសង្កាត់ | ឈ្មោះសង្កាត់ជាអក្សរខ្មែរ | ឈ្មោះសង្កាត់ជាអក្សរឡាតាំង | ចំនួនភូមិ |
០៨១១០១ | សង្កាត់តាក្ដុល | Ta Kdol Sangkat | ៤ |
០៨១១០២ | សង្កាត់ព្រែកឫស្សី | Prek Ruessey Sangkat | ៥ |
០៨១១០៣ | សង្កាត់ដើមមៀន | Doeum Mien Sangkat | ៦ |
០៨១១០៤ | សង្កាត់តាខ្មៅ | Ta Khmao Sangkat | ១១ |
០៨១១០៥ | សង្កាត់ព្រែកហូរ | Prek Ho Sangkat | ៦ |
០៨១១០៦ | សង្កាត់កំពង់សំណាញ់ | Kampong Samnanh Sangkat | ៦ |
០៨១១០៧ | សង្កាត់ស្វាយរលំ | Svay Rolum Sangkat | ៦ |
០៨១១០៨ | សង្កាត់កោះអន្លង់ចិន | Khosh Anlong Chien Sangkat | ៤ |
០៨១១០៩ | សង្កាត់សិត្បូ | Setbou Sangkat | ៤ |
០៨១១១០ | សង្កាត់រកាខ្ពស់ | Roka Kpos Sangkat | ៧ |
ចំនួនភូមិសរុប | ៥៩ |
មកដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ក្រុងនេះត្រូវបានយកដែនរដ្ឋ ស្រុកស្អាង ៤ឃុំ និង ១៨ភូមិ មកដាក់បញ្ចូលជាក្រុងតាខ្មៅគឺ
ឃុំចំនួន ៤ នៃស្រុកស្អាងចាស់ | |||
---|---|---|---|
លេខកូដឃុំ | ឈ្មោះឃុំជាអក្សរខ្មែរ | ឈ្មោះឃុំជាអក្សរឡាតាំង | ចំនួនភូមិ |
០៨១០០២ | ឃុំកោះអន្លង់ចិន | Khosh Anlong Chien Commune | ៤ |
០៨១០០៩ | ឃុំរកាខ្ពស់ | Roka Kpos Commune | ៥ |
០៨១០១១ | ឃុំសិត្បូ | Setbou Commune | ៤ |
០៨១០១៣ | ឃុំស្វាយរលំ | Svay Rolum Commune | ៥ |
- ចំណាំ
- ឃុំរកាខ្ពស់ បង្កើតភូមិថ្មី២ គឺ ភូមិកោះរំដួល និង ភូមិព្រែកឡុង
- ឃុំស្វាយរលំ បង្កើតភូមិថ្មី១ គឺ ភូមិលេខ១ ក
រដ្ឋបាលក្រុងតាខ្មៅចាស់
[កែប្រែ]ក្រុងតាខ្មៅ ដែលពីអតីតកាលមកជា ស្រុកតាខ្មៅ តាមប្រកាសលេខ ៤៩៣ ប្រ.ក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ របស់ក្រសួងមហាផ្ទៃ បច្ចុន្បន្នប្តូរជា ក្រុងតាខ្មៅ តាមអនុក្រឹតលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨។ មានក្រុងតាខ្មៅ បានចែកជា ៦ សង្កាត់ និង ២០ ភូមិ៖
ក្រុងតាខ្មៅ ចាស់ | |||
---|---|---|---|
លេខកូដសង្កាត់ | ឈ្មោះសង្កាត់ជាអក្សរខ្មែរ | ឈ្មោះសង្កាត់ជាអក្សរឡាតាំង | ចំនួនភូមិ |
០៨១១០១ | សង្កាត់តាក្ដុល | Ta Kdol | |
០៨១១០២ | សង្កាត់ព្រែកឫស្សី | Prek Ruessey | |
០៨១១០៣ | សង្កាត់ដើមមៀន | Doeum Mien | |
០៨១១០៤ | សង្កាត់តាខ្មៅ | Ta Khmao | |
០៨១១០៥ | សង្កាត់ព្រែកហូរ | Prek Ho | |
០៨១១០៦ | សង្កាត់កំពង់សំណាញ់ | Kampong Samnanh | |
ចំនួនភូមិសរុប | ២០ |
អប់រំ
[កែប្រែ]សុខាភិបាល
[កែប្រែ]វត្តអារាម
[កែប្រែ]- វត្តក្របៅ
- វត្តប្រជុំនទី ហៅវត្តក្រពើហា
- វត្តព្រះពុទ្ធអណ្តែត
ផ្សារ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ ជំរឿនប្រជាជនសកលកម្ពុជា ២០១២: វចនានុក្រមភូមិសាស្ត្រភូមិ. វិទ្យាស្ថានជាតិស្ថិតិ. កុម្ភៈ ២០០០. pp. ១៤៩–១៥២.
- ↑ "រដ្ឋបាលខេត្តកណ្ដាល". រាជរដ្ឋាភិបាលកម្ពុជា. Archived from the original on 2008-12-24. Retrieved ២០០៩-០២-០១.
{{cite web}}
: Check date values in:|accessdate=
(help)
តំណខាងក្រៅ
[កែប្រែ]- Kandal at Royal Government of Cambodia website Archived 2008-12-24 at the វេយប៊ែខ ម៉ាស៊ីន.
- Kandal at Ministry of Commerce website Archived 2009-01-05 at the វេយប៊ែខ ម៉ាស៊ីន.
|
អត្ថបទទីតាំងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |