បញ្ជីរាយនាម ប្រទេស
(ត្រូវបានបញ្ជូនបន្តពី បញ្ជីរាយនាមប្រទេស)
រាយឈ្មោះប្រទេស បង្ហាញពីនាមប្រទេសដែលជាសមាជិក ឬ ជា អ្នកសង្កេតការណ៍ របស់ អ.ស.ប មានសរុប ១៩៧ ឬច្រើនជាងនេះ។ និយមន័យថា ប្រទេសមួយ គឺត្រូវតែមានឯករាជ្យភាព ជាម្ចាស់ដីផ្ទាល់ មានរដ្ឋាភិបាលមួយតាំងនៅពិតប្រាកដ និងត្រូវបានទទួលស្គាល់ជាសកល។ វាជាភាពស្មុគស្មាញក្នុងការកំណត់ថាតំបន់នោះជាប្រទេសមួយ ពោលគឺការបង្កើតរដ្ឋាភិបាលដឹកនាំ និង ប្រកាសថាខ្លួនជាប្រទេសឯករាជ្យពេញលេញ ដោយឯកភាគី ឬទទួលស្គាល់ជាសកល តែប្រទេសម្ចាស់ដើមបដិសេធប្រឆាំង ដូចករណី ប្រទេសចិន និង តៃវ៉ាន់ ប្រទេសស៊ែប៊ី និង កូសូវ៉ូ ជាដើម។ កូសូវ៉ូ និង តៃវ៉ាន់ ក៏ដូចជារដ្ឋដទៃទៀត ត្រូវស្ថិតក្នុងបញ្ជីនេះ ដោយរដ្ឋទាំងនោះ ជាអ្នកសង្កេតការណ៍របស់ អ.ស.ប។