ខេត្តកណ្ដាល
Coordinates: 13°51′45″N 100°30′52″E / 13.86250°N 100.51444°E
កណ្ដាល | |
|---|---|
| និរុត្តិសាស្ត្រ: {{{etymology}}} | |
ផែនទីកម្ពុជាដែលបំភ្លឺខេត្តកណ្ដាល | |
| ប្រទេស | |
| ទីរួមខេត្ត | តាខ្មៅ |
| Government | |
| • អភិបាល | ម៉ៅ ភារុណ (គ.ប.ក.) |
| • សមាជិកសភា | បញ្ជី
|
| Area | |
• Total | ៣៥៦៨ គម2 (១៣៧៨ ម៉ាយ ការ) |
| • Rank | ចំណាត់ថ្នាកទី១៨ |
| Elevation | ១០ m (៣០ ft) |
| Population (២០០៨) | ទំព័រគំរូ:Fix comma category |
| Population (២០០៨) | |
• Total | ទំព័រគំរូ:Fix comma category |
| • Rank | ចំណាត់ថ្នាក់ទី៣ |
| • Rank | ចំណាត់ថ្នាក់ទី២ |
| លិបិក្រមអភិវឌ្ឍន៍មនុស្ស | |
| • ល.អ.ម. (២០០៩) | |
| Time zone | ម.ស.ស.+០៧ |
| ISO 3166 code | KH-៨ |
| សភា | ៧ គ.ប.ក., ៤ គ.ស.ជ. |
| ស្រុក-ក្រុង | ១១ |
| ឃុំ-សង្កាត់ | ១៤៦ |
| ភូមិ | ១០៨៧ |
Script error: No such module "Check for conflicting parameters".Script error: No such module "Check for deprecated parameters".
កណ្តាល (ការបញ្ចេញសំឡេងខ្មែរ: [kɑnn'daːl], អានថា: កន់'ដាល) គឺជាខេត្តនៃប្រទេសកម្ពុជាដែលមានទីតាំងនៅប៉ែកអាគ្នេយ៍នៃប្រទេសនេះ។ ខេត្តកណ្តាល បានបង្ហាញថា មានសក្ដានុពលជាច្រើនដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍ ជាដែលវិស័យគោលចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តទទួលបានការរីកចម្រើន។ រីឯសម្រាប់ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តកណ្ដាលគឺជា ខេត្តមានផ្លូវជាតិធំសំខាន់ៗជាច្រើន សម្រាប់តភ្ជាប់ទៅកាន់បណ្ដាខេត្តនានា។ ខេត្តកណ្ដាល ក៏មានស្ពានធំៗឆ្លងទន្លេផងដែរ នឹងមាន ព្រលានយន្តហោះកម្រិតអន្តរជាតិមួយ១កន្លែងផងដែរ។ កសិកម្ម និងការនេសាទ គឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះផងដែរ។ ខេត្តមានព្រំដែន
- ខាងកើតជាប់ខេត្តព្រៃវែង
- ខាងត្បូងជាប់ ខេត្តតាកែវ
- ខាងកើតឈៀងខាងជើងជាប់ ខេត្តកំពង់ចាម
- ខាងកើតឈៀងខាងត្បូងជាប់នឹង វៀតណាម។ ទីរួមខេត្ត គឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម ខាងត្បូងនៃ[ភ្នំពេញ]។ កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តកណា្តលមានស្រុកចំនួន១១ ក្រុង១ ឃុំ១៤៧ ភូមិចំនួន១០៨៧ និង១៤៧សង្កាត់ មានប្រជាជនចំនួន ១០៧៥១២៥នាក់ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨គីឡូម៉ែតការេ។ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨ សហាតិមាត្រការ៉េ។ ប្រជាជនខេត្តកណា្តលភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំ ក្រៅពីនេះរដូវធើ្វស្រែ ពួកគាត់មានរបរមួយទៀតគឺ របរឡើងត្នោត និងធើ្វស្រូវប្រាំង ព្រមទាំងដាំដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។
ភូមិសាស្ត្រ
[កែប្រែ]ឃុំសំរោងលើស្រុកអង្គស្នួលខេត្តកណ្ដាល។
[កែប្រែ]ខេត្តកណ្ដាលព័ទ្ធជុំវិញរាជធានីភ្នំពេញទាំងមូល។ ខេត្តនេះក៏ជាប៉ែកមួយនៃផ្ទៃទីក្រុងមេភ្នំពេញធំជាងគេដែលមានប្រជាជនមួយលាននាក់រស់នៅក្នុង និង ព័ទ្ធជុំវិញខេត្ត។ កាលណាយើងធ្វើដំណើរចេញពីភ្នំពេញ ព្រំដែនរវាងខេត្ត-រាជធានីទាំងពីរស្ទើរតែមើលមិនដឹង។
ខេត្តនេះប្រកបដោយផ្ទៃដីសើមទំនាបមានលក្ខណៈធម្មតា ដែលគ្របដណ្ដប់ដោយវាលស្រែ និង ដីដាំដំណាំកសិកម្មដទៃទៀត។ រយៈកំពស់មធ្យមរបស់ខេត្តមិនលើសពី ១០ មាត្រ លើកំរិតទឹកសមុទ្រឡើយ។ ខេត្តក៏មានលក្ខណៈពិសេសដោយសារទន្លេធំបំផុតពីរនៅក្នុងប្រទេសនេះហូរកាត់ ទន្លេទាំងពីរនោះគឺ ទន្លេបាសាក់ និង មេគង្គ។[១]
ភ្នំប្រសិទិ្ធ
[កែប្រែ]អាកាសធាតុ
[កែប្រែ]ខេត្តនេះមានអាកាសធាតុក្ដៅហើយសើមតាមបែបនិវត្តន៍។ រដូវខ្យល់មូសុងជាធម្មតាចាប់ផ្ដើមនៅខែ ឧសភា និង មានរហូតដល់ខែ តុលា ដែលក្រៅពីនោះពេញមួយឆ្នាំគឺជារដូវប្រាំង។ រយៈពេលក្ដៅគួរសមបំផុតប្រចាំឆ្នាំចាប់ផ្ដើមនៅរវាងខែ មីនា និង ឧសភា ពេលអាកាសធាតុត្រជាក់បំផុតគឺចាប់ពី ខែ វិច្ឆិកា រហូត ខែ មីនា។[២]
ប្រវត្តិ
[កែប្រែ]
ខេត្តកណ្តាលជាឈ្មោះខេត្តមួយក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៃប្រទេសកម្ពុជា ពាក្យនេះពុំដឹងជាមានប្រវត្តិនិងប្រភពដើមយ៉ាងណាទេតែតាមការស្រាវជ្រាវបានឱ្យដឹងថាក្នុងផែនដីព្រះបាទនរោត្តម (១៨៦០-១៩០៤) និងផែនដីព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ព្រះរាជាណាចក្រកម្ពុជាចែកចេញជាច្រើនខេត្តក្នុងនោះពុំមានឈ្មោះខេត្តកណ្តាលទេ កាលនោះឈ្មោះខេត្តមួយចំនួនជាឈ្មោះស្រុកសព្វថ្ងៃដូចជា ស្រុកល្វាឯម ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ជាដើម (ឯកសារមហាបុរសខ្មែរ)។ បើតាមកំណត់ត្រាចារឹកនៅចេតិយអង្គឌួងនិងចេតិយបុរាណជាច្រើនទៀតលើភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ យើងយល់ថាក្នុងរាជព្រះបាទនរោត្តម ស៊ីសុវត្ថិ ភ្នំព្រះរាជទ្រព្យនេះស្ថិតក្នុង ស្រុកសំរោងទង (ឈ្មោះស្រុកមួយរបស់ខេត្តកំពង់ស្ពឺសព្វថ្ងៃ) តែក្រោយមកក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្ស (១៩២៧-១៩៤១) មានការរៀបចំព្រំប្រទល់ខេត្តជាថ្មីទើបបានជាភ្នំព្រះរាជទ្រព្យត្រូវស្ថិតនៅក្នុងខេត្តកណ្តាលវិញ (កំណត់ត្រាចារឹកចេតិយព្រះស៊ីសុវត្ថិ) ដូចនេះ យើងអាចសន្និដ្ឋានបានថាខេត្តកណ្តាលកើតមានក្នុងរចនាសម្ព័ន្ធរដ្ឋបាលចាប់តាំងពីរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្ស សម័យដែលអាណានិគមបារាំងគ្រប់គ្រង។
១៩២៧-១៩៤១
[កែប្រែ]ខេត្តកណ្ដាល កាលសម័យរជ្ជកាលព្រះបាទស៊ីសុវត្ថិមុន្នីវង្ស (១៩២៧‑១៩៤១) ត្រូវបានបែងចែកជាស្រុក និង តំបន់ ទាំងអស់ ១២ ក្នុងនោះមានស្រុកចំនួន ១០ និង តំបន់ចំនួន ២៖
រដ្ឋបាល
[កែប្រែ]| លេខរៀង | ប្រភេទ | ឈ្មោះ | តំណែង | គោរម្យងារ | បាឡាត់ | ភូឈួយ |
|---|---|---|---|---|---|---|
| ០ | ខេត្ត | កណ្ដាល | ចៅហ្វាយខេត្ត | ឧកញ៉ារាជាមេត្រីសិរីមជ្ឈឹមគ្រាស សេដ្ឋាវរារក្ស សិទ្ធិស័ក្តិ ឧត្ដមក្រមពាហុ | គិរិរដ្ឋា | ទី១ ជំនិតមេត្រី, ទី២ ពិភ័តមេត្រី |
| ១ | ស្រុក | ភ្នំពេញ | ចៅហ្វាយស្រុក | បំរុងរាជា | ពិភ័ត្តរាជាសង្គ្រាម | |
| ២ | តំបន់ | ថ្នល់ទទឹង | ចៅតំបន់ | ជំនិតភូធរ | ||
| ៣ | ស្រុក | ពញាឮ | ចៅហ្វាយស្រុក | ឧទ័យសេនា | ||
| ៤ | ស្រុក | ខ្សាច់កណ្ដាល | ចៅហ្វាយស្រុក | សេនាមេត្រី | មេត្រីសេនា | |
| ៥ | ស្រុក | មុខកំពូល | ចៅហ្វាយស្រុក | ជលសាភិមុខ | ||
| ៦ | តំបន់ | វិហារសួគ៌ | ចៅតំបន់ | សូគ៌ានុរក្ស | ||
| ៧ | ស្រុក | កៀនស្វាយ | ចៅហ្វាយស្រុក | មេត្រីភូធរ | ពិភ័ត្តិភូធរ | |
| ៨ | ស្រុក | ល្វាឯម | ចៅហ្វាយស្រុក | ឥសូរមេត្រី | អនុរក្សមេត្រី | |
| ៩ | ស្រុក | កណ្ដាលស្ទឹង | ចៅហ្វាយស្រុក | វង្សាភូធរ | ភូធរពិភ័ត្តិ | |
| ១០ | ស្រុក | លើកដែក | ចៅហ្វាយស្រុក | ឥទ្ធរវិជ័យតេជោ | ពិជ័យតេជោ | |
| ១១ | តំបន់ | លើកដែក | ចៅតំបន់ | តេជោនុរក្ស | ||
| ១២ | ស្រុក | ស្អាង | ចៅហ្វាយស្រុក | វស្សាមេត្រី | ||
| ១៣ | ស្រុក | កោះធំ | ចៅហ្វាយស្រុក | ភក្ដីតេជោ |
គ.ស ១៩៤៧
[កែប្រែ]នៅគ.ស១៩៤៧ មានព្រះរាជក្រមបង្កើតឲ្យមានភូមិភាគរដ្ឋបាលចំនួន៧ ដោយខេត្តកណ្ដាល និងកំពង់ស្ពឺស្ថិតនៅក្នុងភូមិភាគរដ្ឋបាលទី៦។ [៣]
សេដ្ឋកិច្ច
[កែប្រែ]ខេត្តកណ្ដាលដើរតួជាខ្សែក្រវាត់សេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ ការធ្វើកសិកម្ម និង ការនេសាទគឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះ។ ផលិតផលសំខាន់រួមមាន ប្រេងដូង សណ្ដែកដី ស្រូវ និង ម្រេច។ បន្ថែមពីការធ្វើស្រែចម្ការ និង ការនេសាទត្រី ខេត្តនេះក៏ទ្រទ្រង់ឧស្សាហកម្មផលិតតាមផ្ទះដែលកំពុងរីកលូតលាស់ មានឯកទេសខាងចម្លាក់ឈើ សូត្រ និង សិប្បកម្ម។ រោងចក្រកាត់ដេរជាច្រើនស្ថិតនៅខេត្តកណ្ដាល ដែលបានផ្ដល់ការងារដល់កម្មករច្រើនជាង ៥០០ ០០០ នាក់។
ផ្សារនានានៅតាមបណ្ដាស្រុក និង ក្រុងនៃខេត្តកណ្ដាល៖
- កាច់ជ្រុង
- កោះធំ
- កំពង់ចម្លង
- កំពង់ហ្លួង
- គគីរ
- ឈូងលៀប
- ដើមអង្គ្រង
- ឌុយលុច្សតាខ្មៅ
- តាខ្មៅ
- តាខ្មៅតូច
- តាខ្មៅថ្មី
- ទំនប់
- បែកចាន
- ផ្លូវថ្មី
- ពរពូន
- ព្រែកឃ្លោក
- ផ្សារព្រែកតាមាក់
- ព្រែកតូច(ខាងត្បូង)
- ផ្សារព្រែកស្ដី
- ព្រែកប៉ុក
- ព្រែកបែក
- ព្រែកលួង
- ព្រែកហូរ
- ព្រែកអញ្ចាញ
- ព្រែកអញ្ចាញថ្មី
- ព្រែកអំបិល
- ព្រៃទទឹង
- ព្រះប្រសប់
- រកាកោង
- វត្តកៀនស្វាយក្រៅ
- វិហារសួគ៌
- សំប៉ាន
- សំរោង
- សៀមរាប
- ស្ដៅកន្លែង
- ស្ទឹង
- ស្វាយរមៀត
- ស្អាងព្រែកតូច
- អង្គស្នួល
- អរិយក្សត្រ
- តាជន់
42. ផ្សារផ្លូវទ
បំណែងចែករដ្ឋបាល
[កែប្រែ]
ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត- រាជធានីទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញ តាមបណ្តោយដងទនេ្លមេគង្គ ទនេ្លសាប ទន្លេបាសាក់ និងមានព្រំប្រទល់ :
- - ខាងជើងជាប់នឹងខេត្តកំពង់ចាម និង ខេត្តកំពង់ឆ្នាំង
- - ខាងលិចជាប់នឹងខេត្តកំពង់ស្ពឺ
- - ខាងត្បូងជាប់នឹងខេត្តតាកែវ និង ព្រំប្រទល់ប្រទេសវៀតណាម
- - ខាងកើតជាប់នឹងខេត្តព្រៃវែង
ខេត្តកណ្ដាលចែកចេញជា ១១ ស្រុក-ក្រុង, ១១៧ឃុំ, ១០សង្កាត់ និង ១,០១០ ភូមិ[៤]៖
| ក្រមស្រុក-ក្រុង | ស្រុក-ក្រុង | ជាឡាតាំង | ចំនួនឃុំ-សង្កាត់ | ចំនួនភូមិ |
|---|---|---|---|---|
| ០៨០១ | កណ្ដាលស្ទឹង | Kandal Stueng | ១៨ | ១២៧ |
| ០៨០២ | កៀនស្វាយ | Kien Svay | ៨ | ៦៧ |
| ០៨០៣ | ខ្សាច់កណ្តាល | Khsach Kandal | ១៨ | ៩៣ |
| ០៨០៤ | កោះធំ | Kaoh Thum | ១១ | ១១៣ |
| ០៨០៥ | លើកដែក | Leuk Daek | ៧ | ២៥ |
| ០៨០៦ | ល្វាឯម | Lvea Aem | ១៥ | ៤៣ |
| ០៨០៧ | មុខកំពូល | Mukh Kampul | ៧ | ៣៩ |
| ០៨០៨ | អង្គស្នួល | Angk Snuol | ១០ | ២០០ |
| ០៨០៩ | ពញាឮ | Ponhea Lueu | ១១ | ១២៤ |
| ០៨១០ | ស្អាង | S'ang | ១២ | ១២០ |
| ០៨១១ | តាខ្មៅ | Ta Khmau | ១០ | ៥៩ |
| សរុប | ១២៧ | ១,០១០ | ||
សភាតំណាងរាស្ត្រ
[កែប្រែ]ខេត្តកណ្ដាលនាពេលថ្មីៗនេះមាន ១១ អាសនៈនៅក្នុងសភាតំណាងរាស្ត្រដែលភាគច្រើនបានឈ្នះដោយគណបក្សសង្គ្រោះជាតិ បាន ៦ អាសនៈ។ អាសនៈសេសសល់ ៥ ត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជា។
| ឈ្មោះ | គណបក្ស | |
|---|---|---|
| ១ | អេង-ឆាយអៀង | គសជ |
| ២ | អ៊ូ-ចាន់រិទ្ធិ | គសជ |
| ៣ | ចាន់-ចេង | គសជ |
| ៤ | តុ-វ៉ាន់ចាន់ | គសជ |
| ៥ | ពត-ពៅ | គសជ |
| ៦ | តែ-ចាន់មុនី | គសជ |
| ៧ | ហ៊ុន-សែន | គប្រក |
| ៨ | ឃួន-សុដារី | គប្រក |
| ៩ | ម៉ុម-ជិមហ៊ុយ | គប្រក |
| ១០ | ហូ-ណុន | គប្រក |
| ១១ | ណុន-ស៊ីរុន | គប្រក |
រចនាសម្ព័ន្ធដឹកនាំ
[កែប្រែ]គណៈអភិបាលក្រុង
[កែប្រែ]ចំនួន ០៥ រូប
ល.រ ឈ្មោះ ភេទ តួនាទី លេខទូរស័ព្ទទំនាក់ទំនង ១ លោក បូរ ណារ៉េត ប្រុស អភិបាលក្រុង ២ ៣ លោកស្រី ហែម សម្បត្តិ ស្រី អភិបាលរងក្រុង ៤ លោក នូ សុវណ្ណារ៉ា ប្រុស អភិបាលរងក្រុង ៥ លោក ហ៊ុយ អាត ប្រុស អភិបាលរងក្រុង
ក្រុមប្រឹក្សាក្រុង
[កែប្រែ]ចំនួន ១៥រូប
ល.រ
ឈ្មោះ
តួនាទី
១
លោក ជុន សុជាតិ
ប្រធានក្រុមប្រឹក្សាក្រុង
២
លោក កែវ សារ៉ាយ
សមាជិកក្រុមប្រឹក្សាក្រុង
៣
លោក អ៊ិន ឡេង
សមាជិកក្រុមប្រឹក្សាក្រុង
៤
លោក ជិន ជឿន
សមាជិកក្រុមប្រឹក្សាក្រុង
៥
លោក ង៉ែត មុនី
សមាជិកក្រុមប្រឹក្សាក្រុង
៦
លោក តេង សាលី
សមាជិកក្រុមប្រឹក្សាក្រុង
៧
លោកស្រី ស៊ូ វុទ្ធី
សមាជិកក្រុមប្រឹក្សាក្រុង
៨
លោក ខេន សុភន
សមាជិកក្រុមប្រឹក្សាក្រុង
៩
លោកស្រី លឹម សំនាង
សមាជិកក្រុមប្រឹក្សាក្រុង
១០
លោក ជុំ ចាន់វាសនា
សមាជិកក្រុមប្រឹក្សាក្រុង
១១
លោក វង្ស សិទ្ធី
សមាជិកក្រុមប្រឹក្សាក្រុង
១២
លោក ស៊ុន អឿង
សមាជិកក្រុមប្រឹក្សាក្រុង
១៣
លោក ឡុង គីស៊ុន
សមាជិកក្រុមប្រឹក្សាក្រុង
១៤
លោក ឃុន ផាត
សមាជិកក្រុមប្រឹក្សាក្រុង
១៥
លោក សំ វិបុល
សមាជិកក្រុមប្រឹក្សាក្រុង
អប់រំ
[កែប្រែ]រដ្ឋ
[កែប្រែ]- មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល
- សាលាគរុកោសល្យនិងវិក្រឹតការខេត្តកណ្តាល
- សាលាបឋមសិក្សាកោះរះក្រោម
- សាលាបឋមសិក្សាអង្គសិរី
- សាលាបឋមសិក្សាក្របៅ + សាលាបឋមសិក្សា ភ្នំបាសិទ្ធ
- សាលាបឋមសិក្សាពោធិ៍មង្គល
- សាលាបឋមសិក្សាគោករមៀត
- សាលាបឋមសិក្សាព្រៃទទឹង
- សាលាបឋមសិក្សាឳង្កា
- សាលាបឋមសិក្សាអង្គជុំ
- សាលាបឋមសិក្សាហ៊ុនសែនឈ្វាំង
- សាលាបឋមសិក្សាហ៊ុនសែនព្រៃគោល
- សាលាបឋមសិក្សាព្រះប្រសប់
- អនុវិទ្យាល័យអនុវត្ត ក្រុងតាខ្មៅ
- អនុវិទ្យាល័យព្រែកអំបិល
- អនុវិទ្យាល័យហ៊ុនសែនព្រែកស្ដី
- វិទ្យាល័យហ៊ុនសែនខ្សាច់កណ្តាល
- វិទ្យាល័យហ៊ុនសែនកោះធំ
- វិទ្យាល័យជ័យវរ្ម័នទី៧
- វិទ្យាល័យព្រែកតាដួង
- វិទ្យាល័យហ៊ុនសែនតាខ្មៅ
- វិទ្យាល័យហ៊ុនសែនកំពង់កន្ទួត
- វិទ្យាល័យហ៊ុនសែនសេរីភាព
- សាលាបឋមសិក្សាខ្ពបលើ
- អនុវិទ្យាល័យខ្ពប
- វិទ្យាល័យស្អាង + វិទ្យាល័យហ៊ុនសែនត្រពាំងត្នោត
- អនុវិទ្យាល័យអរិយក្សត្រ
- វិទ្យាល័យហ៊ុនសែនសំពៅពូន
- វិទ្យាល័យហ៊ុនសែនអូរកុង
- វិទ្យាល័យសិរីមង្គល
- សាលាបឋមសិក្សា និងវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី
- វិទ្យាល័យហ៊ុនសែនស្អាង
- អនុវិទ្យាល័យព្រះសីហនុវរ្ម័ន
- សាលារៀន ហ៊ុន សែន ហេង តុង
ឯកជន
[កែប្រែ]- សាលារៀនភាសាអង់គ្លេសតិចសាស
- សាលាអាយខេម
- សាលារៀនសុវណ្ណភូមិ
- សាលាអន្តរជាតិ ស៊ី អាយ អាយ អេស (CII-SCHOOL)
សុខាភិបាល
[កែប្រែ]វត្តអារាម
[កែប្រែ]- វត្តវាលអណ្ដែត
- វត្តពោធិវង្ស & វត្តបុទុមសាគរ ឃុំកោះខ្សាច់ទន្លា
- វត្តកន្ទីរយ៉ារាម
- វត្តកែវមុនីជោតិ
- វត្តកែវឧត្តម ហៅវត្តស្វាយ
- វត្តក្បាលកោះអន្លង់ចិន
- វត្តក្បាលកោះឧកញ៉ាតី
- វត្តកណ្តាលកោះអន្លង់ចិន
- វត្តកែវមុនី
- វត្តកែវមុនីជោតិ ហៅវត្តយក្ស
- វត្តកោកកាក
- វត្តកំពង់កុង
- វត្តកំពង់ភ្នំ
- វត្តកំពង់ភ្នំក្នុង
- វត្តកំពង់ស្វាយ
- វត្តព្រះស៊ីសុវត្តិរតនារាម
- វត្តកោះកែវលើ
- វត្តកោះខែល
- វត្តកោះចូរ៉ាម
- វត្តកោះតេជោ
- វត្តកោះធំ
- វត្តកោះវាំងកែវអណ្តែត
- វត្តកោះសត្ថារាម
- វត្តកៀនស្វាយក្រៅ
- វត្តខ្ពប
- វត្តខ្នោការ
- វត្តខ្សុំ
- វត្តចាស់
- វត្តចុងកោះអន្លង់ចិន
- វត្តចុងកោះឧកញ៉ាតី
- វត្តជម្ពូព្រឹក្ស
- វត្តជ័យមង្គល
- វត្តជ័យឧត្តម
- វត្តជលធារ៉ាសម្បត្តិ ហៅវត្តទួលក្រសាំង
- វត្តជម្ពូព្រឹក្ស
- វត្តជម្ពូព្រឹក្ស ឃុំស្វាយរមៀត
- វត្តជ្រៃបឹងគ្រំ
- វត្តជ្រៃមាសសាគរ
- វត្តឈូកលៀប
- វត្តឈើខ្មៅ
- វត្តឈើទាល
- វត្តត្រពាំងជ្រៃ
- វត្តថ្មី
- វត្តទឹកវិល
- វត្តទួលព្រះរាជា
- វត្តទួលសាលា
- វត្តទំពែក
- វត្តបទុមរង្សី
- វត្តបទុមវង្សា
- វត្តបន្ទាយម្លូរ
- វត្តបន្ទាយដែក
- វត្តបឹងក្អែក
- វត្តបឹងខ្យាង
- វត្តប្រជុំរង្សី
- វត្តប្រជុំនាទីព្រែកខ្សាយ
- វត្តអង្គពណ្ណរាយណ៍
- វត្តពោធិ
- វត្តពោធិញាណ
- វត្តពោធិ៍មាស
- វត្តពោធិមង្គល
- វត្តពោធិព្រឹក្ស
- វត្តពាមជំនីក
- វត្តពាមប្រជុំ
- វត្តពាមស្តី
- វត្តព្រះវិហារសួគ៍
- វត្តព្រែកក្រូច
- វត្តព្រែកក្របៅ
- វត្តព្រែកចារ
- វត្តព្រែកជ្រៃ
- វត្តព្រែកតាដួង
- វត្តព្រែកតូច
- វត្តព្រែកត្រែង
- វត្តព្រែកបង្គង
- វត្តព្រែកស្តី
- វត្តព្រែកសំរោង
- វត្តព្រែកអំបិល
- វត្តព្រែកអំពិល
- វត្តព្រៃទទឹង
- វត្តព្រៃរោង
- វត្តព្រៃលាក់ម្ចាស់
- វត្តព្រែកលួង
- វត្តព្រះប្រសព្វ
- វត្តព្រះវិហារកំបោរ
- វត្តព្រះធាតុ
- វត្តព្រះពុទ្ធអណែ្តត
- វត្តភ្នំធន់មន្ត
- វត្តមហានិគ្រោធ
- វត្តម៉ែបាន
- វត្តមជ្ឈិមវ័ន
- វត្តមង្គលវ័ន្ត
- វត្តមហាខេត្តវន្ត័ ហៅវត្តស្រែព្រៃ
- វត្តមុនីសាគរ
- វត្តមុនីសាគរខ្ចៅ
- វត្តឫស្សីជ្រោយ
- វត្តសន្លុង
- វត្តសារិការកែវ
- វត្តសិត្បូ ភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល
- វត្តសុវណ្ណវត្តី
- វត្តសុវណ្ណសាគរ
- វត្តស្តៅកន្លែង
- វត្តសំប៉ាន
- វត្តសំពៅរាជ
- វត្តសំរោងក្អែរ
- វត្តសំរោងអណ្តែត
- វត្តសូភី
- វត្តស្វាយរមៀត
- វត្តស្វាយអណ្តែត
- វត្តស្លាកែត
- វត្តស្អាង
- វត្តសេរីដីដុះ
- វត្តស្រែអំពិល
- វត្តរស្មីសោភ័ណារាម ហៅវត្តសន្លុង
- វត្តវិហារបិទមាស
- វត្តវិហារក្រាញ់
- វត្តអរិយក្សត្រ
- វត្តអង្គជុំ
- វត្តអង្គកែវឧត្តម
- វត្តអង្គរជ័យ
- វត្តអង្គសេរី
- វត្តអន្លង់រមៀត
- វត្តអម្ពរវ័ន
- វត្តឱង្ការ
- វត្តឬស្សីជ្រោយ
- វត្ត សុវណ្ណតេជោ
- វត្ត កោះទៀវ
- វត្ត កែវកុមារនេត្រ
ទូក ង
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ TC-Kandal Geography
- ↑ TC-Kandal
- 1 2 "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2015-04-23. Retrieved 2015-07-19.
- ↑ http://www.stats.nis.gov.kh/areaname/dist_pro08.htm[តំណភ្ជាប់ខូច]
| ខេត្តកំពង់ឆ្នាំង | ខេត្តកំពង់ចាម | |||
| ខេត្តកំពង់ស្ពឺ | ខេត្តព្រៃវែង | |||
| ខេត្តតាកែវ |
| |||||||||||||||||||||||||||||||||||||||||||||||||||||
| |||||||||||||||||
- Coordinates on Wikidata
- Pages with non-numeric formatnum arguments
- Pages with script errors
- អត្ថបទ with short description
- Short description is different from Wikidata
- Pages using infobox settlement with bad settlement type
- Pages using infobox settlement with unknown parameters
- Pages using infobox settlement with no coordinates
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីតុលា 2022
- ខេត្តកណ្តាល
- ខេត្តក្រុងខ្មែរ
