ឃុំដងទង់(ស្រុកដងទង់)
ឃុំដងទង់(ស្រុកដងទង់) (អង់គ្លេស: $ Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកដងទង់ ខេត្តកំពត មាន ភូមិ៖
ឃុំដងទង់(ស្រុកដងទង់) | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | |
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village |
1 07050201 ធំថ្មី Thum Thmei ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 2 07050202 ច្រកកែស Chrak Kaes ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 3 07050203 ត្រពាំងម្នាស់ Trapeang Mnoas ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 4 07050204 ឃ្ជាយខាងជើង Khcheay Khang Cheung ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 5 07050205 ត្រពាំងវែងខាងកើត Trapeang Veaeng Khang Kaeut ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 6 07050206 ត្រពាំងវែងខាងលិច Trapeang Veaeng Khang Lech ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 7 07050207 ស្រូវលើ Srov Leu ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 8 07050208 ឃ្ជាយខាងត្បូង Khcheay Khang Tboung ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 9 07050209 ព្រៃពក Prey Pok ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 10 07050210 ព្រៃគគីរ Prey Kokir ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 11 07050211 ស្រូវក្រោម Srov Kraom
ព្រំប្រទល់នៃឃុំដងទង់(ស្រុកដងទង់)
ឃុំដងទង់(ស្រុកដងទង់) | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
អត្ថបទចាស់
[កែប្រែ]ឃុំដងទង់ ជាឃុំមួយដែលមានប្រជាជនរស់នៅយ៉ាងកុះករ ហើយប្រជាជនមានការអភិវឌ្ឍន៍មានការងារធ្វើគ្រប់គ្នា នេះដោយសារតែថ្នាក់ដឹកនាំមានការយកចិតទុកដាក់ទៅលើប្រជាជន។ ហើយទីនោះវិញមានសន្តិសុខភូមិដើរស្វាត់ស្វែងក្នុងឃុំ ប្រជាជនមានការសាមគ្គីនៅពេលដែលមានការអសន្តាប់ធ្នាប់អ្វីមួយបានកើតឡើង។ជាពិសេសទៀតនៅេពេលដែលមានបុណ្យការ ទានអ្វីមួយ បើសិនមានក្មេងទំនើងមានការ វាយកាប់ចាក់គ្នាបើពូលិសចាប់បាន ឬ សន្តិសុខភូមិចាប់បាននោះពិតជាពិបាកក្នុងក្នុងការដោះលែងវិញណាស់ មានន័យថាមិនងាយដោះលែង ទោះបីក្មេងទំនើងនោះជាកូនអ្នកមានយ៉ាងណាក៍ដោយ គឺពូលិសមិនមានការស៊ីសំណូកនោះដែរ គឺមានច្បាប់វិន័យច្បាស់លាស់។ បើសិនមានរឿងប្តឹងផ្តល់គ្នាសូមកុំអោយដល់ស្រុកឬក៍ខេត្តអី លក់គោលលក់ដីសឹងតែមិនគ្រាប់ដែរ។នេះដោសារតែមេដឹកនាំយកចិត្តទុកដាក់ទៅលើប្រជាជនហើយប្រជាជនមានការយល់ដឹងច្រើនពីបញ្ហាុមួយចំនួន។
សេដ្ឋកិច្ចឃុំដងទង់
[កែប្រែ]ឃុំនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៨០%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១០%ជាមន្រី្តរាជការ។ការប្រកបរបរកសិករគឺការដាំដុះក្នុងឆ្នាំនេះប្រជាជនបានទទូលទិន្នផលកើនជាងឆ្នាំកន្លងទៅ១០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ដាំដំណាំសន្តែក ដំឡូង ត្រាវ ពោត...ល។ ហើយនៅក្នុងឃុំគឺកំពុងតែសាងសង់ទំនប់ (ប្រព័ន្ធធារាសាស្រ្ត) សំរាប់ធ្វើស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំងព្រោះការប្រកបរបរនេះមានការសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ ហើយមានអាជីវករលលក់នៅក្នុងផ្សារដងទង់មួយចំនួនគាត់បាននិយាយថា នៅតំបន់របស់គាត់ងាយស្រួលរកស៊ីណាស់ព្រោះវានៅផ្លូវធំពីកំពុងត្រាចមកដងទង់ហើយដងទង់ទៅឈូកងាយស្រួលក្នុងការដោះដូរទំនេញពីឈូកឫកំពុងត្រាចមានលក្ខណះសមរម្យដែលប្រជាពលរដ្ឋយើងអាចទទួលយកបានចំនែកឯមន្រ្តីរាជការវិញ រយេះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្ការផងដែរ ព្រោះយុវជនយុវនារីបានរៀនច្រើននិងមានចំណេះដឹងច្រើនផងដែរ។
ការអភិវឌ្ឍន៏
[កែប្រែ]ហើយមានការសាងសងសាលារៀនផ្លូវជាតិកំពុងមានការធ្វើពីឈូកទៅដងទង់ពីដងទង់ទៅកំពុងត្រាចហើយមានគម្រោងធ្វើពីkcmeបុកទៅផ្លូវដងទង់និងកំពុងត្រាចគ្រាន់តែមានគម្រោងប៉ុណ្ណោះប៉ុនែ្តមិនទាន់បានធ្វើ មានការពិបាក់ខ្លាំងណាស់ក្នុងការធ្វើដំណើរ។បើនិយាយពីផ្លូវលុមពុំទាន់មានការអរភិវឌ្ឍអត់មានចាក់គ្រោះ ថ្មហើយមានការហុយ ។ មន្ទីពេទ្យមានតែមណ្ឌលសុខភាពដងទង់នៅពេលមានជម្ងឺឈឺស្កាត់ពិបាកទៅពេទ្យខ្លាំងណាស់ព្រោះមណ្ឌលនៅឆ្ងាយ។ កសាងវត្ត ទើបតែកសាងមានពីរដូចជា:វត្តភ្នំពេញនឹងវត្តថ្មដុប។ ប្រឡាយទឹក(ប្រព័ន្ធរាសាស្រ្ត)កំពុងមានការអភិវឌ្ឍន៏។
វិស័យអប់រំ
[កែប្រែ]វិស័យអប់រំនៅឃុំនេះមានការរីកចម្រើនយ៉ាងឆាប់រហាស់ដោយសារនៅបៀតភូមិមានសារលារៀនមិនច្រើនប៉ុន្មានទេ តាំងពីថ្នាក់ម្តេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចាអោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង គ្រូសារ អោយការរីនចម្រើន។ បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ។
បឋមសិក្សា
[កែប្រែ]អនុវិទ្យាល័យ
[កែប្រែ]សាសនា
[កែប្រែ]បើនិយាយសាសនាពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផ។ថែមទាំងជាកន្លែងអប់រំផ្លូវចិត្តមនុស្សស្គាល់ពីបុណ្យបាប ល្អ អាក្រក់ អោយមានសិល្ប៏ធប៍ក្នងខ្លូន ហើយចៀសវាងផ្លូវអាក្រក់ ដើរទៅតាមផ្លូវល្អហើយប្រព្រឹត្តតែអំពើររកស៊ីតាមផ្លូវសុច្ចរិត។
ប្រពៃណីទំនៀមទំលាប់
[កែប្រែ]មានការជឿទៅលើខ្មោចអារក្ខអ្នកតា គោរពជឿយ៉ាងខ្លាំងបើមិនធ្វើការគោរពវានឹងមានការធ្វើឧ្យបាតគោក្រពើទាល់តែមានការសែនប្រេននោះនឹងរកគោឃើញវិញដោយសារតែបែបនេះទើបមានការគោរពដល់សព្ធថ្ងៃ។
សាសនា
[កែប្រែ]ព្រះពុទ្ធ
[កែប្រែ]វត្តនៅឃុំដងទង់
[កែប្រែ]វត្តដងទង់
វត្តអង្គស្វាយ
វត្តថ្មដុមប
វត្តភ្នំពេញ(កំពត)
វត្តត្រពាំងត្រាញ់
អត្ថបទទីតាំងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
|