ភូមិស្រូវក្រោម
ភូមិស្រូវក្រោម ភូមិស្រូវក្រោមនេះដែរ គឺមានប្រជាជនប្រហែល៣៥០០នាក់ក្នុងឆ្នាំ១៩៩៨នឹងក្នុងឆ្នាំ២០០៨ភូមិនេះមានប្រជាជនចំនួន៣៨០០នាក់។នៅក្នុងស្រុកដងទង់
មានប្រជាជនប្រមាណ៥៥.០០០នាក់នៅក្នុងឆ្នាំ២០០៨។ប្រជាជនរស់នៅក្នុងភូមិនេះភាកច្រើនប្រកបមុខរបរកសិករ នឹង
ប្រកបកសិកម្មផងដែរហើយនៅក្នុងភូមិស្រូវក្រោមនេះវិញពុំសូវមានប្រជាជនរៀនសូត្រច្រើននោះទេ ដោយសារតែមានរោងចក្រនៅក្បែរនោះ ហើយ ប្រជាជនមានភាពក្រីក្រចខ្វះខាតថវិការរៀនសូត្រ។
ទើបដាច់ចិត្តបង្ខំចិត្តទៅធ្វើការនៅរោងចក្រ ទិឆ្ងាយពីភូមិស្រុក ជូនកាលថែមទាំង ឆ្លងដែនទៅប្រទេសក្រៅទៀតផង។ហើយនិយាយខាងធ្ចើស្រែចម្ការវិញ ភូមិស្រូវក្រោម
បាគឺមានការពិបាកវេទនាបន្ទិចដោយសារតែកត្តាអាកាសធាតុមិនអំណោយផល ហើយបច្ចុប្បន្នមានភាពរាំងស្ងូត ហើយ មានជំនន់:នៅដើមឆ្នាំអត់មានទឹកភ្លៀងទេរាំង
រីឯនៅចុងឆ្នាំវិញមានទឹកជំនន់ពិបាកនិងប្រមូលផល។នៅពេលដែលមានភ្លៀងទឹកបានមកចាក់ក្នុងភូមិស្រូវក្រោមដោុយសារតែភូមិនេះមានលក្ខណះក្រោមគេ
ហើយពិកនិងការបង្ហូចេញថែមទាំងមានលិចភូមិ លិចផ្ទះទៀតផង។ជាពិសេសទៀតគឺពិបាកចេញចូលមេភូមិសូវយកចិតទុកដាក់ប៉ុន្តែ កំពុងមានវិធានការទបស្កាត់កុំឧ្យកើតមាននឹងកែប្រែឡើង។
សេដ្ជកិច្ចភូមិស្រូវក្រោម
ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត ស្ពី ...ល។ ជាពិសេសគឺដំណាំស្រូវ
ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំស្រូវវាមានតម្លៃខ្ពស់សំល្មម ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់
ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង
ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ
ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ និងមានអាជីវកម្មក្នុងផ្សារ[[ផ្សាដងទង់ចំនែកឯមន្រ្តីរាជការវិញ
រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន
និងមានចំនេះដឹងច្រើនផងដែរ។
==វិស័យអប់រំភូមិស្រូមក្រោម==
ចំពោះវិស័យអប់រំក្នុងភូមិដំណាក់កន្ទួតមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ
និងមានលោកគ្រូអ្នកគ្រូ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន
ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង គ្រូសារ អោយការរីនចម្រើន។
បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម
ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។
វិស័យសុខាភិបាលភូមិស្រូវក្រោម
ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ
នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់
ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។
ការអភិវឌ្ឍន៏ ចំពោះការអភិវឌ្ឈន៍ចំពោះភូមិស្រូវក្រោម វិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ជាច្រើន
មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀតនៅក្នុងភុូមិ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិង
មានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។
សន្តិសុខភូមិស្រូវក្រោម
ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ។
ប្រវត្តិភូមិស្រូវក្រោម
បានជាភូមិនេះមានឈ្មោះភូមិស្រូវក្រោមដោយសារតែភូមិនេះមានលក្ខណះទាបជាងគេ ក្រោមគេ។ពេលដែលមានភ្លៀងច្រើនល្មប ឫបន្ទិចបន្ទួចមានការលិចឡុងមុនគេ
ហើយមានការសើចចំអក់ពីភូមិជិតខាង ហើយគេហៅភូមិនេះថា"ពួកអាក្រោមអត់មានអ្វីសុី សុីអាចអាញ់ទៅ" នេះដោយការប្រកាន់បក្សពួកភូមិនីមួយៗដោយសារតែមានការលិចលុងខ្លាំងពេក
ភូមិជិតខាងនោះមានការអាណិអាសូរ ហើយមានកាសាមគ្គីគ្នាជួយគ្នាទៅវិញ។ មានការរាប់គ្នាស្រលាញ់បានដាក់ឈ្មោះថា"ភូមិស្រូវក្រោម"មកដល់សព្វថ្ងៃ។
ភូមិនេះកាលពីឆ្នាំ២០០០មានផ្សារមូយមានឈ្មោះថា"ផ្សារដីហុយ"មានការល្បីល្បាញយ៉ាងខ្លាំង ក្នុងភូមិមានការរីកចម្រើនលូតលាស់ ប្រជាជនមានការងាយស្រួលក្នុងការលក់ដូរ ងាយស្រូលទៅផ្សារ
មិនដូចពីមុនចង់ទៅផ្សារ ដើរទៅដងទង់ ឫ ទូកមាសដើរទៅរឺជិះរទេះគោ។
ផ្សាដីហុយនេះមានភាពសប្បូរសប្បាយមានមនុស្សកុះករនេះដោយសារតែមានប្តីប្រពន្ធពីរនាក់មានជាងគេក្នុងភូមិពួកគាត់បានធ្វើឪ្យភូមិមានការរីកចម្រើន។ពេលនោះប្រពន្ធ
បុរសនោះឈឺហើយឈប់លក់រួចលែងមានអ្នកដឹកនាំក្នុងភូមិហើយមានការរំសាយផ្សានោះលែងមានផ្សារដ៏ល្បីល្បាញមកដល់សព្វថ្ងែ។
បុរសប្តីប្រពន្ធក៏ធ្លក់ខ្លួនក្ររហើយមានការមើលងាយពីសំណាក់អ្នកមានក្នុងភូមិនោះ ប៉ុន្តែប្រជាជនមានការគោរពស្រលាញ់រាប់អាន។
អត្ថបទទីតាំងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
|