ស្រុកដងទង់
ប្រវត្តិស្រុកដងទង់
[កែប្រែ]ស្រុកដងទង់ គឺជាស្រុកមួយដែលស្ថិតនៅខេត្តកំពត។ ស្រុកនេះ គឺជាស្រុកមួយក្នុងចំណោមស្រុកទាំងប្រាំបីនៃខេត្ដកំពត ។ បើយើងធ្វើដំណើរទៅស្រុកដងទង់យើងធ្វើដំណើរតាមផ្លូវជាតិលេខ៣ ដល់ស្រុកឈូកបត់ទៅទិសខាងត្បូងខាងលិចវិទ្យាល័យឈូកហើយប្រហែល២០km យើងនិងដល់ស្រុកដងទង់ ហើយធ្វើដំំណើរពីស្រុកកំពង់ត្រាច មកស្រុកដងទង់ក៏បានដែរ។ស្រុកដងទង់មានផ្លូវបំបែកជាបួនគឺ ទៅទិសខាងកើតទៅឈុំ ទទុង ត្រពាំងត្រាំញ់ ទិសខាងលិចទៅវត្ដក្រាំលាវ ខាងត្បូងទៅស្រុកកំពង់ត្រាច និងខាងជើងទៅស្រុកឈូក ។ស្រុកនេះមានវិទ្យាល័យជាច្រើន ដូចជា វិទ្យាល័យអង្គរមាស វិទ្យាល័យប៉ុនរ៉ានីហ៊ុនសែនដងទង់ ជាដើម និងមានបឋមសិក្សាជាច្រើនទៀត និងមានផ្សារមួយឈ្មោះថា ផ្សារដងទង់ ដែលមានប្រជាជនជាច្រើន ។
ស្រុកដងទង់ គឹជាស្រុកមួយដែលស្ថិតនៅតំបន់ដាច់ស្រយាល ពីទីរួមខេត្ដកំពត ។ ស្រុកដងទង់មានព្រំប្រទល់ខាងលិចជាប់ស្រុកទឺកឈូ ខាងត្បូងជាប់ស្រុកកំពង់ត្រាច ខាងកើតជាបស្រុកបន្ទាយមាស ខាងជើងជាប់ស្រុកឈូក។
រដ្ឋបាលស្រុកដងទង់
[កែប្រែ]ស្រុកដងទង់ (អង់គ្លេស: Dang Tong District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមាន ១០ឃុំ និង ៥៤ភូមិ÷
ស្រុកដងទង់ | |||
---|---|---|---|
លេខកូដឃុំ | ឈ្មោះឃុំជាអក្សរខ្មែរ | ឈ្មោះឃុំជាអក្សរអង់គ្លេស | ចំនួនភូមិ |
០៧០៥០១ | ឃុំដំណាក់សុក្រំ | Damnak Sokram Commune | ៥ |
០៧០៥០២ | ឃុំដងទង់ | Dang Tong Commune | ១១ |
០៧០៥០៣ | ឃុំខ្ជាយខាងជើង | Khcheay Khang Cheung Commune | ៥ |
០៧០៥០៤ | ឃុំខ្ជាយខាងត្បូង | Khcheay Khang Tboung Commune | ៤ |
០៧០៥០៥ | ឃុំមានរិទ្ធិ | Mean Ritth Commune | ៤ |
០៧០៥០៦ | ឃុំស្រែជាខាងជើង | Srae Chea Khang Cheung Commune | ៤ |
០៧០៥០៧ | ឃុំស្រែជាខាងត្បូង | Srae Chea Khang Tboung Commune | ៣ |
០៧០៥០៨ | ឃុំទទុង | Totung Commune | ៩ |
០៧០៥០៩ | ឃុំអង្គ រមាស | Angk Romeas Commune | ៥ |
០៧០៥១០ | ឃុំល្អាង | L'ang Commune | ៤ |
ចំនួនភូមិសរុប | ៥៤ |
ព្រំប្រទល់នៃស្រុកដងទង់
ស្រុកដងទង់ | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
ស្រុកដងទង់មានឃុំចំនួនដប់ គឺៈ
- ឃុំដងទង់(កំពត)
- ឃុំខ្ជាយខាងជើង(កំពត)
- ឃុំខ្ជាយខាងត្បូង(កំពត)
- ឃុំមានរិទ្ធិ(កំពត)
- ឃុំស្រែជាខាងជើង(កំពត)
- ឃុំស្រែជាខាងត្បូង(កំពត)
- អង្គរមាស(កំពត)
- ឃុំល្អាង(កំពត)
រមណីដ្ឋាន
[កែប្រែ]ស្រុកដងទង់មានភ្នំចំនួន១៥គឺ ១-ភ្នំតូច ២-ភ្នំស្រូវ ៣-ភ្នំក្បាលទីង ៤-ភ្នំតាសាក់ ៥-ភ្នំប៉ាង ៦-ភ្នំទទឹងថ្ងៃ ៧-ភ្នំតាសៀម ៨-ភ្នំងោកមានថ្មធ្យូង ៩-ភ្នំត្រពាំងចក ១០-ភ្នំពេញ ១១-ភ្នំថ្មដុប ១២-ភ្នំល្អាងរោងចក្រសុីម៉ង់ត៍ ១៣-ភ្នំត្រយឹង ១៤-ភ្នំទឹព្វ ១៥-ភ្នំតូចស្រងឹល
ប្រជាជន
[កែប្រែ]ស្រុកដងទង់ ប្រជាជនភាគច្រើនប្រកបរបរជាកសិករ ។ ស្រូវសំខាន់ណាស់សម្រាប់ពួកគាត់ពីព្រោះស្រូវជាមុខរបរសំខាន់បំផុត គាត់ពឹងផ្អែកដំណាំស្រូវទាំស្រុង ។ ប៉ុន្ដែក្រៅពីដំណាំស្រូវ
ពួកគេចូលចិត្ដដាំដំនាំជាច្រើនទៀតដូចជា ពោត សណ្ដែក ស្វាយចាន្ទី ដំលូង និងដំណាំរួមផ្សំជាច្រើនទៀត ដើម្បីបំពេញតំរូវការសម្រាប់គ្រួសារនិងដែលជូយសេដ្ធកិច្ចគ្រួសារមួយចំណែកទៀត
ស្រុកនេះផ្ទៃក្រលា៣៤៥០០ហិចតា ចំពោះដំណាំស្រូវវិញដោយសារអាកាសធាតុអំណោយផល(២៦,២៧c) ភ្លៀងធ្លាក់ជាមធ្យម២១៤៨ម.ម ក្នុងមួយឆ្នាំ និង មានការយកចិត្ដទុកដាក់រាជរដ្ជាភិបាលកម្ពុជា
ស្រុកដងទង់ មានសម្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ ដើម្បីបំពេញតំរូវការក្នុងស្រុកបាន។ ស្រុកដងទង់សំបូរស្រូវណាស់សម្រាប់ប្រជាកសិករនៅក្នុងស្រុក។ ប្រជាជនម្នាក់ៗធ្វើស្រែចំការ
និងអ្នកខ្លះមានដីចំការនៅតាមជើងភ្នំភាគច្រើនដាំដំនាំជាច្រើនដូចជា ពោត សណ្ដែក ស្រូវ ស្វាយ សង្គមមានការអភិវឌ្ឍន៍ជាលំដាប់។ នៅរដូវវស្សាមានស្រូវពេញវាលស្រែទាំងអស់ គ្មានចន្លោះឡើយ ។
អភិវឌ្ឍន៍
[កែប្រែ]ស្រុកដងទង់ ចំពោះការអភិវឌ្ឈន៍វិញបើនិយាយពីផ្លូវថ្នល់វិញ មានផ្លូវខ្វាត់ខ្វែង ពាសពេញទាំងស្រុក ចំណែកឯមន្ទីរពេទ្យមានច្រើន ទាំងមណ្ឌលសុខភាពងាយស្រួលឲ្យប្រជាជនទៅពិគ្រោះសុខភាព ឯសាលារៀនមានច្រើនងាយស្រួលឲ្យសិស្សសិក្សា មានប្រព័ន្ធធារាសាស្រ្តដួជា ផ្លូវទឹក អណ្ដូង អណ្ដូងលូ និង មានអ្វីជាច្រើនទៀត
សំរាប់អោយប្រជាកសិករងាយស្រួលក្នុងការប្រើប្រាស់ទឹក ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ។
ម្យ៉ាងទៀតរាជរដ្ឋាភិបាលយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទុក្ខវេទនារបស់ប្រជាជន ។ ហេតុនេះហើយទើបប្រជាជនមានជីវភាពធូធារឡើងគួរឲ្យកត់សម្គាល់ ៕
តំណភ្ជាប់ក្រៅ
[កែប្រែ]- ខេត្ដកំពត Archived 2007-07-01 at the វេយប៊ែខ ម៉ាស៊ីន.
- រដ្ឋភិបាលកម្ភុជា Archived 2009-07-15 at the វេយប៊ែខ ម៉ាស៊ីន.
ឯកសារពិគ្រោះ
[កែប្រែ]- គណកម្មការជាតិរៀបចំការបោះឆ្នោត Archived 2010-09-11 at the វេយប៊ែខ ម៉ាស៊ីន.
''អត្ថបទជាអក្សរទ្រេត'អត្ថបទជាអក្សរទ្រេត''អត្ថបទជាអក្សរទ្រេត[[ឯកសារ:--ច្រាន់រៀម ម៉ោង១៣:២២ ថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១១ (UTC)ឧទាហរណ៍.jpg--ច្រាន់រៀម ម៉ោង១៣:២២ ថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១១ (UTC)អត្ថបទតូចអត្ថបទតូចអត្ថបទតូច]]'
អត្ថបទទីតាំងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
|